ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម៉ោង ១:៥៤ ល្ងាច
ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន បានដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ខេត្តប៉ៃលិន ខេត្តពោធិ៍សាត់ និងខេត្តបន្ទាយមានជ័យ អញ្ជើញទៅជួបសំណេះសំណាល និងសួរសុខទុក្ខ និងនាំយកអំណោយទៅចែកជូននាយទាហាន នាយទាហានរង និងពលទាហាន នៅទីបញ្ជាការកងពលតូចថ្មើរជើងលេខ ៥២ ចំណុះយោភូមិភាគ ៥ ដែលមានទីតាំស្ថិតនៅភូមិសេកសក ឃុំផ្លូវមាស ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង ដើម្បីអបអរសាទរក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ
នាថ្ងៃពុធ ៨រោច ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹង ថ្ងៃទី២៩ ខែកញ្ញា ឆ្...