ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៨:៤៨ ល្ងាច
ការអភិវឌ្ឍភូមិគំរូនៅតំបន់ជនបទ គឺជាកិច្ចការមួយដ៏សំខាន់ដើម្បីជួយជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយផ្ទាល់។ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែល ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សរុបចំនួន ៥៣រូប ស្រី១៤រូប នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ពិធីសំណេះសំណាល មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួង ជាច្រើនរូបទៀតផងដែរ។
ការអភិវឌ្ឍភូមិគំរូនៅតំបន់ជនបទ គឺជាកិច្ចការមួយដ៏សំខាន់ដើម្បីជួយជំរុញការលើកកម្ពស់ជ...