នាយដ្ឋានផ្លូវលំជនបទចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ចំនួន៥សាលារៀន ក្នុងខេត្តកំពង់ចាម និងកំពង់ស្ពឺ

ខេត្តកំពង់ចាមនិងកំពង់ស្ពឺ ៖ ចាប់ពីថ្ងៃទី ២២-២៦  ខែមេសា  ឆ្នាំ២០២៤ មន្ត្រីផ្នែកគាំពារសង្គម បរិស្ថាន  និងសុវត្ថិភាពចរាចរណ៍ នៃនាយកដ្ឋានផ្លូវលំជនបទក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹង ការប្រែប្រួលអាកាសធាតុ (CRRIDP) បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ជូនដល់លោកគ្រូ អ្នកគ្រូ  និងសិស្សានុសិស្ស សរុបចំនួន ០៥សាលារៀន ស្ថិតតាមបណ្តោយខ្សែផ្លូវ ភូមិកោះសូទិន ចំនួន ៤កំណាត់ ផ្លូវព្រែករំដេង – បារាយណ៍ និងផ្លូវ  វល្លិសរ – រំលងឃ្លៀស ដែលមានប្រវែងសរុប ២១,៧០ គីឡូម៉ែត្រ ស្ថិតនៅខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ។

 

សាលារៀនទាំង ៥ ដែលបានចុះទៅធ្វើការផ្សព្វ និងអប់រំនោះមានដូចខាងក្រោម ៖

១- សាលាបឋមសិក្សា បណ្ឌិត ស៊ាង ប៊ុនលាង ហ៊ុន ប៊ុនធឿន

២-សាលាបឋមសិក្សា ក្សេរ

៣-សាលាបឋមសិក្សា បារាយណ៍

៤-អនុវិទ្យាល័យ បារាយណ៍

៥-សាលាបឋមសិក្សា វល្លិសរ ។

សាលារៀនទាំង៥ នេះមានលោកគ្រូ អ្នកគ្រូ ចូលរួមសរុប ៥២នាក់  អ្នកគ្រូ ៣១នាក់ សិស្សានុសិស្សសរុប ១ ០៣៦ នាក់ សិស្សស្រី ៥១៧នាក់ ។

 

ជាមួយគ្នានេះ ក្រុមការងារបានបន្តផ្សព្វផ្សាយ និងសំនូមពរសុំឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សជួយផ្សព្វផ្សាយបន្ត សុំឱ្យប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវកុំចាក់ ឬលើកដីខ្ពស់ជាងផ្លូវ ឬលិបលូកាត់ទទឹងផ្លូវ ដែលបណ្ដាយឱ្យមានទឹកដក់លើដងផ្លូវ ៕

photo 2024 04 28 11 41 07 photo 2024 04 28 11 41 08 photo 2024 04 28 11 41 09 photo 2024 04 28 11 41 10 photo 2024 04 28 11 41 11 photo 2024 04 28 11 41 12 2 photo 2024 04 28 11 41 12 photo 2024 04 28 11 41 13 photo 2024 04 28 11 41 14 photo 2024 04 28 11 41 15

ឯកឧត្ដម សាន វិសាល បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង ត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការថែទាំខួបផ្លូវក្រាលក្រួសក្រហម និងល្បាយថ្មភ្នំចំនួន ២គម្រោង

ខេត្តកំពង់ធំ និងខេត្តព្រះវិហារ÷ នាព្រឹកថ្ងៃសុក្រ ៣រោច-សៅរ៍  ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦-២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការថែទាំខួបផ្លូវក្រាលក្រួសក្រហម និងល្បាយថ្មភ្នំចំនួន ២គម្រោង ស្ថិតនៅខេត្តកំពង់ធំ និងខេត្តព្រះវិហារ រួមមាន÷

 

– គម្រោងទី១ ÷ ការងារថែទាំខួបផ្លូវដោយក្រាលក្រួសក្រហមចំនួន ២ខ្សែ ប្រវែងសរុប ១៤ ៨០០ម ទទឹងខ្នងលើ ៥ម កម្រាស់ ១៥សម ស្ថិតនៅក្នុងឃុំព្រៃគុយ ឃុំកំពង់ស្វាយ និងឃុំសំបូរ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។

– គម្រោងទី២៖ ការងារថែទាំខួបផ្លូវចំនួន ១ខ្សែ ដោយក្រាលល្បាយថ្មភ្នំប្រវែង ១១ ៥០០ម ទទឹងខ្នងលើ ៦ម កម្រាស់ ២០ស.ម ស្ថិតក្នុងឃុំច្រាច់ និងឃុំធ្នា ស្រុកជ័យសែន ខេត្តព្រះវិហារ ។

 

លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួង បានឯកភាព ទទួលយកគម្រោងទាំង២ខាងលើបញ្ចប់សុពលភាព។

photo 2024 04 27 12 13 23 photo 2024 04 27 12 13 24 photo 2024 04 27 12 13 26 photo 2024 04 27 12 13 27 2 photo 2024 04 27 12 13 27 photo 2024 04 27 12 13 28 photo 2024 04 27 12 13 31 photo 2024 04 27 12 13 34 photo 2024 04 27 12 13 37 photo 2024 04 27 12 13 39 photo 2024 04 27 12 13 40 photo 2024 04 27 12 13 46 photo 2024 04 27 12 13 49 photo 2024 04 27 12 13 51

មន្ត្រីផ្នែកគាំពារសង្គម បរិស្ថាន  និងសុវត្ថិភាពចរាចរណ៍ នៃនាយកដ្ឋានផ្លូវលំជនបទក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹង ការប្រែប្រួលអាកាសធាតុ (CRRIDP) បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ជូនដល់លោកគ្រូ អ្នកគ្រូ  និងសិស្សានុសិស្ស សរុបចំនួន ០៥សាលារៀន

ខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ÷ចាប់ថ្ងៃទី ២២-២៦  ខែមេសា ឆ្នាំ២០២៤ មន្ត្រីផ្នែកគាំពារសង្គម បរិស្ថាន  និងសុវត្ថិភាពចរាចរណ៍ នៃនាយកដ្ឋានផ្លូវលំជនបទក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹង ការប្រែប្រួលអាកាសធាតុ (CRRIDP) បានចុះអប់រំផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ ផ្លូវគោក ជូនដល់លោកគ្រូ អ្នកគ្រូ  និងសិស្សានុសិស្ស សរុបចំនួន ០៥សាលារៀន ស្ថិតតាមបណ្តោយខ្សែផ្លូវ KC2 (ភូមិកោះសូទិន ៤កំណាត់)  KC3 (ព្រែករំដេង – បារាយណ៍) និង KSP5 (វល្លិសរ – រំលងឃ្លៀស) មានប្រវែងសរុប ២១,៧០ គ.ម ស្ថិតនៅខេត្តកំពង់ចាម និងខេត្តកំពង់ស្ពឺ មាន លោកគ្រូអ្នកគ្រូចូលរួមសរុប ៥២នាក់ (ស្ត្រី៣១នាក់) សិស្សានុសិស្សសរុប ១០៣៦ នាក់ (សិស្សស្រី ៥១៧នាក់)  នៅសាលាបឋមសិក្សា បណ្ឌិតស៊ាងប៊ុនលាង ហ៊ុនប៊ុនធឿន (ចុងកោះសូទិន) ,សាលាបឋមសិក្សា ក្សេរ ,សាលាបឋមសិក្សា បារាយណ៍  ,អនុវិទ្យាល័យ បារាយណ៍ ,សាលាបឋមសិក្សា វល្លិសរ ។

 

នៅចុងកម្មវិធីអប់រំសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្រុមការងារបានបន្តផ្សព្វផ្សាយ និងសំណូមពរលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សសូមជួយជម្រាបបន្ត ដោយស្នើដល់ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ សូមកុំចាក់ដីខ្ពស់ជាងផ្លូវដោយមិនមានប្រព័ន្ធរំដោះទឹក និងកុំលុបលូ មានស្រាប់តាមបណ្តោយផ្លូវ។

photo 2024 04 27 17 38 15 2 photo 2024 04 27 17 38 15 photo 2024 04 27 17 38 16 photo 2024 04 27 17 38 17 2 photo 2024 04 27 17 38 17 photo 2024 04 27 17 38 18 photo 2024 04 27 17 38 19 photo 2024 04 27 17 38 20 2 photo 2024 04 27 17 38 20

ឯកឧត្ដម នួន ពេជ្រនិមិត្ត បានចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងអំពីការខ្វះខាតទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋនៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម  ឆាយ ឫទ្ធិ សែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមអមដំណើរដោយ ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ  ក្រសួងអភិវឌ្ឍន៍ជនបទ  បានចុះត្រួតពិនិត្យមើលស្ថានភាពជាក់ស្តែងអំពីការខ្វះខាតទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋនៅ ឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។

ក្នុងនោះផងដែរក៏មានការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋាន លោកមេភូមិ លោកមេឃុំ និងបងប្អូនប្រជាពលរដ្ឋនៅឃុំក្តុលសែនជ័យ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង បានធ្វើសេចក្ដីរាយការណ៍ពីស្ថានភាពប្រភពទឹកនៅភូមិឃុំក្ដុលសែនជ័យ ឯកឧត្ដមរដ្ឋលេខាធិការ ក៏ធ្វើដំណើរបន្តចុះពិនិត្យជាក់ស្តែងអំពីស្ថានភាពស្រះសហគមន៍ និងអណ្តូងទឹកជូនប្រជាពលរដ្ឋ ហើយពិនិត្យឃើញថា ស្រះសហគមន៍មានការរីងទឹក បណ្តាលឲ្យខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងអណ្តូងទឹកមានការរីងស្ងួត ដែលបណ្តាលមកពីបញ្ហាអាកាសធាតុប្រែប្រួលនោះ។

ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាន៍ដល់ក្រុមការងារបច្ចេកទេសមន្ទីរឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការដោះស្រាយ និងស្វែងរកប្រភពទឹកដើម្បីចែកជូនប្រជាពលរដ្ឋបន្ទាន់ក្នុងស្ថានភាពដែលពលរដ្ឋខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ។

photo 2024 04 27 05 32 43 2 photo 2024 04 27 05 32 43 3 photo 2024 04 27 05 32 43 4 photo 2024 04 27 05 32 43 photo 2024 04 27 05 32 44 2 photo 2024 04 27 05 32 44 photo 2024 04 27 07 57 36 photo 2024 04 27 07 57 37

ក្រុមការងារជំនាញបច្ចេកទេសទឹកស្អាត និងអនាម័យនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ បានចុះពិនិត្យ ពីការខ្វះខាតទឹក តាមមូលដ្ឋាន ខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃសុក្រ ៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ក្រុមការងារជំនាញបច្ចេកទេសទឹកស្អាត និងអនាម័យនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ បានចុះពិនិត្យ ពីការខ្វះខាតទឹក តាមមូលដ្ឋាន ដើម្បីមន្ទីរងាយស្រួលក្នុងការ ជួយអន្តរាគមន៍ បានចំនួន ៨ ស្រុក ក្រុង មាន៖ ក្រុងច្បារមន ក្រុងឧដុង្គម៉ែជ៍យ ស្រុកសាមគ្គីមុនីជ៍យ ស្រុកគងពិសី ស្រុកសំរោងទង ស្រុកឱរ៉ាល់ និងស្រុកថ្ពង ដោយឡែកបន្ទាប់ពីបានចុះពិនិត្យរួចរាល់ហើយនោះ ក្រុមការងារសូមបញ្ចាក់បន្ថែមទៀតថានៅតំបន់ទាំងអស់នេះ នៅមិនទាន់មានការខ្វះខាត ទឹកធ្ងន់ធ្ងរនៅឡើយទេ។

 

មួយវិញទៀត ក្រុមការងារបច្ចេកទេសមន្ទីរ បាននិងកំពុងចុះ ខួងអណ្ដួង និងជួសជុល អណ្ដូងស្នប់ជូនពលរដ្ឋផងដែរ។ សម្រាប់ថ្ងៃនេះ ក្រុមការងារបច្ចេកទេសមន្ទីរ បានខួងអណ្តូងមួយកន្លែង នៅភូមិក្រាំងស្វាយធំ ឃុំប្រាំបីមុំ ស្រុកថ្ពង។ ដែលបានសហការជាមួយរដ្ឋបាលស្រុកថ្ពង ជួសជុលអណ្ដូងស្នប់មួយកន្លែង នៅភូមិត្រពាំងក្រើញ ឃុំប្រាំបីមុំ ស្រុកថ្ពង។ ហើយនឹងបន្តការងារនេះ ជាបន្តបន្ទាប់ទៀត ដោយឡែកនាល្ងាចនេះ(ម៉ោងប្រមាណ ២និង ៣០នាទី) មានភ្លៀងធ្លាក់ នៅក្រុងច្បារមន និងផ្នែកខ្លះនៃស្រុកសំរោងទង។

photo 2024 04 26 16 47 49 2 photo 2024 04 26 16 47 49 3 photo 2024 04 26 16 47 49 photo 2024 04 26 17 47 01 photo 2024 04 26 17 47 02 2 photo 2024 04 26 17 47 02 3 photo 2024 04 26 17 47 02 photo 2024 04 26 17 47 03 2 photo 2024 04 26 17 47 03 photo 2024 04 26 17 48 11 2 photo 2024 04 26 17 48 11

ឯកឧត្ដម ឈឹម សៅគី អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងចាប់ផ្ដើមដំណើរការជាផ្លូវការ “សមាគមសង្គហមិត្ត” ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពងខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងចាប់ផ្ដើមដំណើរការជាផ្លូវការ “សមាគមសង្គហមិត្ត” ក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងមន្ដ្រីជាប់កិច្ចសន្យា រួមជាមួយ ថ្នាក់ដឹកនាំនិងមន្ដ្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ដែលបានចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។

 

ឯកឧត្ដម ឈឹម សៅគី បានមានប្រសាសន៍ថា ការបង្កើតសមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទនេះ គឺជាគំនិតផ្ដួចផ្ដើមរបស់ ឯកឧត្ដមរដ្ឋមន្ដ្រី ឆាយ ឫទ្ធិសែន ក្នុងគោលបំណងដើម្បី “ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពផ្ទៃក្នុង តាមរយៈការជួយផ្តល់ជាសម្ភារៈ ថវិកា និងស្មារតី ដល់សមាជិកដែលជាមន្ត្រីរាជការក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា និងអតីតមន្ត្រីរាជការចូលនិវត្តន៍របស់ក្រសួងអភិវឌ្ឍន៍ជនបទ” ក្នុងគោលដៅរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការគិតគូ និងទ្រទ្រង់ដល់មន្ត្រីរាជការ ដើម្បីពង្រឹង សាមគ្គីភាព និងលើកកិត្តិយសមន្ត្រីរាជការ ដែលបានលះបង់កម្លាំង កាយ ចិត្ត ប្រាជ្ញា ស្មារតី និងធនធាន ដើម្បីបុព្វហេតុបម្រើជាតិមាតុភូមិ និងប្រជាជន។

 

ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានមានប្រសាសន៍បន្ដថា សមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ជាការបង្ហាញអំពីការចូលរួមចំណែកលើកទឹកចិត្ត និងផ្តល់ការគាំពារដល់មន្ត្រីរាជការគ្រប់រូប ដែលសុទ្ធតែបានលះបង់ និងតស៊ូក្នុងបុព្វហេតុបម្រើប្រទេសជាតិ។

 

ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានផ្ដល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

 

១. ប្រធានគណៈកម្មាធិការប្រតិបត្តិសមាគម ត្រូវដឹកនាំ និងអនុវត្តផែនការសកម្មភាពសមាគម ទៅតាមនីតិវិធី និងស្របតាមលក្ខន្តិកៈសមាគម

 

២. ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ត្រូវចូលរួមគាំទ្រដោយទឹកចិត្តសប្បុរសធម៌ និងទៅតាមលក្ខខណ្ឌ ដែលបានកំណត់ក្នុងលក្ខន្តិកៈសមាគម

 

៣. ប្រធានអង្គភាពក្រោមឱវាទក្រសួងទាំងថ្នាក់ក្រសួង និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ត្រូវធ្វើការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមន្ត្រីរាជការក្នុងអង្គភាពចុះឈ្មោះចូលជាសមាជិកសមាគម ដើម្បីទទួលបានអត្ថប្រយោជន៍ពីសមាគម  នៅពេលមានឧបទ្ទវហេតុ អ្វីមួយកើតឡើងចំពោះខ្លួនឯង និងក្រុមគ្រួសារ៕

photo 2024 04 29 18 11 32 photo 2024 04 29 18 11 33 2 photo 2024 04 29 18 11 33 photo 2024 04 29 18 11 34 2 photo 2024 04 29 18 11 34 photo 2024 04 29 18 11 35 2 photo 2024 04 29 18 11 35 3 photo 2024 04 29 18 11 35 photo 2024 04 29 18 11 36 2 photo 2024 04 29 18 11 36 photo 2024 04 29 18 11 37 2 photo 2024 04 29 18 11 37 photo 2024 04 29 18 11 38 2 photo 2024 04 29 18 11 38 photo 2024 04 29 18 11 39 2 photo 2024 04 29 18 11 39 photo 2024 04 29 18 11 40 2 photo 2024 04 29 18 11 40

លោក កាយ សុខជា និងមន្ត្រីជំនាញបានចុះសិក្សាជ្រើសរើសភូមិមួយចំនួន ដើម្បីធ្វើការវាយតម្លៃជ្រើសយកជាភូមិគំរូ សម្រាប់ជាផែនការអនុវត្តក្នុងឆ្នាំ២០២៥

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃព្រហស្បតិ៍ សុក្រ ២-៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ២០២៤ លោក កាយ សុខជា អនុប្រធានមន្ទីរ តំណាង លោក ជិន រដ្ឋា ប្រធានមន្ទីរ បានដឹកនាំប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីជំនាញការិយាល័យអភិវឌ្ឍន៍សហគមន៍ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះសិក្សាជ្រើសរើសភូមិមួយចំនួន ដើម្បីធ្វើការវាយតម្លៃជ្រើសយកជាភូមិគំរូ សម្រាប់ជាផែនការអនុវត្តក្នុងឆ្នាំ២០២៥

 

ជាលទ្ធផលភូមិបានជ្រើសរើសដូចមានខាងក្រោម៖

១. ភូមិត្រពាងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌

២. ភូមិចោងម៉ោង ឃុំចោងម៉ោង ស្រុកទឹកផុស

៣. ភូមិត្រពាំក្រពើរ ឃុំទឹកហូត ស្រុករលាប្អៀរ

៤. ភូមិអណ្តូងឫស្សី ឃុំស្រែថ្មី ស្រុករលាប្អៀរ

photo 2024 04 27 06 57 49 2 photo 2024 04 27 06 57 49 3 photo 2024 04 27 06 57 49 4 photo 2024 04 27 06 57 49 photo 2024 04 27 06 57 50 2 photo 2024 04 27 06 57 50 3 photo 2024 04 27 06 57 50

ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ដើម្បីចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព នូវផ្លូវថែទាំខួបឆ្នាំ២០២៣ ១ខ្សែ ប្រវែង១១,៥នគ.ម ទទឹង ៦ម កម្រាលល្បាយក្រួសធម្មជាតិ ដែលអនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។

ខេត្តព្រះវិហារ÷ នៅថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  ដើម្បីចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព នូវផ្លូវថែទាំខួបឆ្នាំ២០២៣ ១ខ្សែ ប្រវែង១១,៥នគ.ម ទទឹង ៦ម កម្រាលល្បាយក្រួសធម្មជាតិ ដែលអនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។

 

ជាលទ្ធផលគណៈកម្មការអន្តរក្រសួងបានសម្រេចទទួលយកនូវការបញ្ចប់សុពលភាពជួសជុលផ្លូវថែទាំខួបនេះ ដោយបានអនុវត្តន៍តាមបទដ្ឋានបច្ចេកទេសត្រឹមត្រូវ។

photo 2024 04 26 21 50 02 photo 2024 04 26 21 50 03 photo 2024 04 26 21 50 05 photo 2024 04 26 21 50 06 photo 2024 04 26 21 50 07 photo 2024 04 26 21 50 11

លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង  ដឹកនាំមន្រ្តីបច្ចេកទេសនៃការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចុះពិនិត្យមើលទីតាំងស្ថានភាពការប្រើប្រាស់ទឹកអណ្តូង នៅរដូវប្រាំងដែលមានភាពរីងស្ងួតខ្លាំងនាឆ្នាំកន្លងមក ស្ថិតនៅក្នុងទីតាំងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ខេត្តស្វាយរៀង÷ ថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤  លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង  ដឹកនាំមន្រ្តីបច្ចេកទេសនៃការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចុះពិនិត្យមើលទីតាំងស្ថានភាពការប្រើប្រាស់ទឹកអណ្តូង នៅរដូវប្រាំងដែលមានភាពរីងស្ងួតខ្លាំងនាឆ្នាំកន្លងមក ស្ថិតនៅក្នុងទីតាំងឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

 

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅឃុំខាងលើ ការប្រើប្រាស់ទឹកអណ្តូងរបស់ពួកគាត់នៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ។ ដោយឡែក ខ្នងផ្ទះចំនួន ៤គ្រួសារ អណ្តូងមានបញ្ហា ដោយសារ កម្រិតនីវ៉ូទឹកធ្លាក់ចុះដល់ ៩.៧០ម ធ្វើអោយអណ្តូងស្នប់សប់ដោយដៃមិនអាចសប់ប្រើប្រាស់បាន ដែលជាធម្មតាអណ្តូងស្នប់ដៃអាចប្រើប្រាស់បាននៅកំរិតនីវ៉ូទឹក ចាប់០ ដល់ ៧ម តែប៉ុណ្ណោះ និងដោយសារ ការតំឡើងអណ្តូងស្នប់ប្រើដោយម៉ូទ័រខុសលក្ខណៈបច្ចេកទេស។

 

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរ បានណែនាំដល់គ្រួសារមានបញ្ហាអណ្តូងស្នប់ ធ្វើការកែសម្រួលអណ្តូងស្នប់អោយត្រូវតាមបច្ចេកទេសវិញ ។

photo 2024 04 26 18 17 05 photo 2024 04 26 18 17 06 photo 2024 04 26 18 17 07 2 photo 2024 04 26 18 17 07 photo 2024 04 26 18 17 08 photo 2024 04 26 18 22 10 photo 2024 04 26 18 22 11