មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន១៨០គ្រួសារ ក្នុងស្រុកសំរោង កំពុងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងទឹកបរិភោគ ក្នុងដំណាក់កាលជួបគ្រោះរាំងស្ងួត

ខេត្តតាកែវ ៖ នាថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុក្ខដាក់ពីសំណាក់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បានធ្វើការដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន១៨០គ្រួសារដែលរស់នៅភូមិត្រពាំងវែង ឃុំជើងគួន ស្រុកសំរោង កំពុងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងទឹកបរិភោគ ក្នុងដំណាក់កាលជួបគ្រោះរាំងស្ងួត ។

សូមបញ្ជាក់ផងដែរថា យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទបានរួមចំណែកយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស ។ អាស្រ័យហេតុនេះក្រសួងអភិវឌ្ឍន៍ជនបទបានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ចាត់វិធានការ និងកិច្ចអន្តរាគមន៍បន្ទាន់លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ដោយតម្រូវឱ្យគ្រប់អង្គភាព មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ចុះធ្វើសកម្មភាពលើប្រភពផ្គត់ផ្គង់ទឹកតាមរយៈវិធានការស្ដារស្រះ ជួសជុល និងខួងអណ្ដូងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ និងទឹកសម្រាប់បរិភោគគ្រប់គ្រាន់៕

photo 2024 04 29 13 55 08 2 photo 2024 04 29 13 55 08 3 photo 2024 04 29 13 55 08 4 photo 2024 04 29 13 55 08 photo 2024 04 29 13 55 09 2 photo 2024 04 29 13 55 09 photo 2024 04 29 13 55 10

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងចុះត្រួតពិនិត្យស្ថានភាពភូមិដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់

ខេត្ដបន្ទាយមានជ័យ៖ នៅថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ឌងដ បានដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ ដោយមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ ចុះត្រួតពិនិត្យស្ថានភាពភូមិដែលប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ក្នុងរដូវប្រាំងនេះបានចំនួន១០ភូមិ ដូចខាងក្រោម៖

 

–  បានពិនិត្យស្រះឯកជនតូចៗ ស្រះរួមសហគមន៍ និងអណ្តូងខួង របស់ប្រជាពលរដ្ឋរស់នៅក្នុងភូមិប្រាសាទរ៉ាង បុស្សធំ ចែងម៉ែង ប៉ោយអង្គរ ស្រះភ្លោះ និងភូមិខ្ជាយ ឃុំតាគង់ ស្រុកម៉ាឡៃ

–  បានពិនិត្យស្ថានភាពស្រះសហគមន៍ នៅតាមវត្ត និងសាលារៀន និងអណ្ដូងស្នប់របស់ប្រជាពលរដ្ឋរស់នៅភូមិកណ្តោល កំបោរ កាបៅ និងភូមិពង់ក្រសាំង ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ៕

photo 2024 04 28 06 48 26 photo 2024 04 28 06 48 30 photo 2024 04 28 06 48 31 photo 2024 04 28 06 48 32 photo 2024 04 28 06 48 35 photo 2024 04 28 06 48 36 photo 2024 04 28 06 48 40 photo 2024 04 28 06 48 42 photo 2024 04 28 06 48 43 photo 2024 04 28 06 48 45 photo 2024 04 28 06 48 46 photo 2024 04 28 06 48 47 photo 2024 04 28 06 48 48

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅភូមិទូលគូ ភូមិគៀន និងភូមិស្តុកជុំ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ខេត្តពោធិ៍សាត់៖ នៅថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋរស់នៅភូមិទូលគូ ភូមិគៀន និងភូមិស្តុកជុំ ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

ប្រជាពលរដ្ឋរស់នៅភូមិខាងលើ គឺប្រើប្រាស់ទឹកស្រះ   ទឹកអណ្តូងសហគមន៍ ដែលភាគច្រើនប្រឈមនឹងការរីងស្ងួត នៅរដូវប្រាំងនេះ ដោយសារការប្រែប្រួលអាកាសធាតុ។

 

អាជ្ញាធរភូមិ ឃុំ ខាងលើបានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋក្នុងភូមិ និងសត្វពាហនៈ នឹងរងប៉ះពាល់ខ្លាំងណាស់ ដោយសារស្ថានភាពទឹកដែលនៅសេសសល់នឹងអស់ក្នុងរយៈពេលដ៏ខ្លីខាងមុខ ក្នុងករណីដែលគ្មានភ្លៀងធ្លាក់៕

photo 2024 04 28 15 07 23 photo 2024 04 28 15 07 29 photo 2024 04 28 15 07 30 photo 2024 04 28 15 07 32 photo 2024 04 28 15 07 33 photo 2024 04 28 15 07 40 photo 2024 04 28 15 07 42 photo 2024 04 28 15 07 44 photo 2024 04 28 18 45 16

ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ជួបប្រជុំលក្ខណៈចង្អៀតជាមួយថ្នាក់ដឹកនាំក្រសួងចំនួនពីរស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហាប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ

រាជធានីភ្នំពេញ៖ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម នារសៀលថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  ឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ព្រមទាំងឯកឧត្តមថ្នាក់ដឹកនាំ នៃក្រសួងទាំងបី បានជួបប្រជុំពិភាក្សាលក្ខណៈចង្អៀតស្តីពីកិច្ចសហប្រតិបត្តិការនិងអន្តរាគមន៍លើបញ្ហារកប្រភពទឹកសម្រាប់ផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃជូនដល់ប្រជាពលរដ្ឋ។ ជាលទ្ធផលក្រសួងទាំងបីបានឯកភាពគ្នាជាគោលការណ៍ធ្វើការរួមគ្នាលើវិស័យផ្គត់ផ្គត់ទឹកនេះ ដើម្បីបម្រើផលប្រយោជន៍ប្រជាពលរដ្ឋរួមដោយកំណត់វិធានការបន្ទាន់ និងវិធានការរយៈវែងដូចខាងក្រោម៖

ចំពោះវិធានការបន្ទាន់

ទី១)ខួងអណ្តូងដើម្បីទាញយកទឹកពីក្រោមដីមកប្រើប្រាស់សម្រាប់ការផ្គត់ផ្គង់បណ្តោះអាសន្ន

ទី២)ស្វែងរកទឹកពីប្រភពទឹកលើដីផ្សេងទៀត ដែលអាចមានលទ្ធភាពក្នុងការជួយអន្តរាគមន៍ផ្គត់ផ្គង់បណ្តោះអាសន្នបាន និង

ទី៣)ផ្គត់ផ្គង់ទឹកតាមមធ្យោបាយផ្សេង”ដើម្បីដោះស្រាយបញ្ហាចំពោះមុខ

ចំពោះវិធានការយៈពេលវែង៖

១. ក្រសួងទាំងបីនឹងរៀបចំក្រុមការងារបច្ចេកទេសដើម្បីធ្វើអនុស្សារណៈបែងចែកភារកិច្ចជៀសវាងភារកិច្ចជាន់គ្នាធ្វើឲ្យរាំងស្ទះក្នុងការអនុវត្ត ប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ

២. រៀបចំបង្កើតផែនការមេរួមគ្នាដោយធ្វើផែនទីពត៌មានរួមជាមួយផែនទីរបស់ក្រសួងរៀនចំដែនដី នគរូបនីយកម្ម និងសំណង់ដើម្បីមានពត៌មានគ្រប់ជ្រុងជ្រោយក្នុងការរៀបចំផែនការអភិវឌ្ឍន៍តាមវិស័យរៀងៗខ្លួន៕

photo 2024 04 30 19 23 16

photo 2024 04 30 19 36 23 photo 2024 04 30 16 44 45 photo 2024 04 30 19 23 15 photo 2024 04 30 19 23 19 photo 2024 04 30 19 23 18 photo 2024 04 30 19 23 17 photo 2024 04 30 19 23 16 2

ឯកឧត្តម អ៉ិន ចន្ថា ចុះមូលដ្ឋានស្រុកទឹកផុស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជៀប

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃសៅរ៍ ៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានឃុំជៀប តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិចុះមូលដ្ឋានឃុំជៀប ចុះត្រួតពិនិត្យស្ថានភាពអណ្តូង តាមគ្រួសារ និងអណ្តូងសហគមន៍ក្នុងភូមិទាំង១១ សរុប មានចំនួន ២២៩៨គ្រួសារ, អណ្តូងចំនួន ១៧៦៦អណ្តូង។

photo 2024 04 29 03 04 30 photo 2024 04 29 03 04 31 photo 2024 04 29 03 04 32 2 photo 2024 04 29 03 04 32 photo 2024 04 29 03 04 33 photo 2024 04 29 03 04 34 photo 2024 04 29 03 04 36 photo 2024 04 29 03 04 37 photo 2024 04 29 03 04 38 photo 2024 04 29 03 04 40 2 photo 2024 04 29 03 04 40 photo 2024 04 29 03 04 41 photo 2024 04 29 03 04 42

លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី បានចូលរួមប្រជុំផ្សព្វផ្សាយលើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលអាកាសធាតុ

ខេត្តកំពង់ធំ៖ នារសៀលថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី និងមន្ត្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ បានចូលរួមប្រជុំផ្សព្វផ្សាយលើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលអាកាសធាតុ ជាមួយអភិបាលស្រុកស្ទោង ព្រមទាំងមេឃុំទាំង១៣ ដើម្បីឱ្យពួកគាត់ធ្វើរបាយការណ៍សង្ខេបតាមឃុំគោលដៅ ដោយសារឃុំនីមួយៗនៅឆ្ងាយពីគ្នា និងងាយស្រួលដល់ក្រុមការងារមន្ទីរ ដាក់ផែនការ និងទិសដៅចុះពិនិត្យឱ្យបានលម្អិត។

 

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំក្រុមការងារមន្ទីរ រួមជាមួយក្រុមការងារស្រុក ឃុំ បានចុះពិនិត្យលើស្ថានភាពអណ្ដូងលូនៅឃុំព្រះដំរី ដែលបានរីងអស់ទឹកនៅរដូវប្រាំងនេះ៕

photo 2024 04 26 18 46 33 photo 2024 04 26 18 46 42 photo 2024 04 26 18 46 46 photo 2024 04 26 18 46 51 photo 2024 04 26 18 46 53 photo 2024 04 26 18 46 57 photo 2024 04 26 18 47 58 photo 2024 04 26 18 48 01

លោក ព្រំ ចាន់ថា បានដឹកនាំមន្រ្តីបច្ចេកទេសនៃមន្ទីរចុះពិនិត្យស្ថានភាព ប្រភពទឹក នៅស្រុកថាឡាបរិវ៉ាត់

ខេត្តស្ទឹងត្រែង៖ នាថ្ងៃសៅរ៍ ៤ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានដឹកនាំមន្រ្តីបច្ចេកទេសនៃមន្ទីរ សហការជាមួយរដ្ឋបាលឃុំ ចុះពិនិត្យស្ថានភាព ប្រភពទឹក និងការប្រើប្រាស់ទឹកប្រចាំថ្ងៃនារដូវប្រាំងរបស់ប្រជាពលរដ្ឋនៅភូមិចំនួន៣ គឺភូមិចំការលើ ភូមិរំដេង និងភូមិរុន ស្ថិតក្នុងឃុំចំការលើ ស្រុកថាឡាបរិវ៉ាត់។

 

សូមបញ្ចាក់ផងដែរថា ចំពោះប្រជាពលរដ្ឋទាំង៣ភូមិខាងលើបានប្រើប្រាស់ទឹកអណ្តូងស្នប់ និងប្រើប្រាស់ទឹកស្រះសហគមន៍ដែលនៅផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់បានជាធម្មតាដោយពុំមានការខ្វះខាតទឹកឡើង ។

photo 2024 04 27 13 49 43 photo 2024 04 27 13 49 45 photo 2024 04 27 13 49 46 photo 2024 04 27 13 49 47 photo 2024 04 27 13 49 48 photo 2024 04 27 13 49 49 photo 2024 04 27 13 49 50 photo 2024 04 27 13 49 51 2 photo 2024 04 27 13 49 51

លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប  ចុះពិនិត្យ ស្ថានភាពការប្រើប្រាស់ទឹក តាមបណ្តាញចែកចាយទឹក ស្រះ អណ្តូង អូរ ប្រឡាយ នៅរដូវប្រាំងដែលមានភាពរីងស្ងួតខ្លាំង

ខេត្តសៀមរាប៖ នៅថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប  អមដំណើរដោយលោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងមន្រ្តីបច្ចេកទេសទឹកមន្ទីរ បានចុះពិនិត្យ ស្ថានភាពការប្រើប្រាស់ទឹក តាមបណ្តាញចែកចាយទឹក ស្រះ អណ្តូង អូរ ប្រឡាយ នៅរដូវប្រាំងដែលមានភាពរីងស្ងួតខ្លាំង ស្ថិតនៅក្នុងទីតាំង ឃុំបាយដុត និងឃុំស្វាយស ស្រុកវ៉ារិន, ឃុំយាង និងឃុំរើល ស្រុកពួក និងឃុំស្រែខ្វាវ ស្រុកអង្គជុំ ខេត្តសៀមរាប ។

 

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងឃុំ ស្រុកគោលដៅទាំងបីខាងលើ ការប្រើប្រាស់ទឹករបស់ពួកគាត់នៅអាចប្រើប្រាស់បានជាប្រចាំ ពុំទាន់មានចោទជាបញ្ហាអ្វីនោះឡើយ។

 

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងនាមថ្នាក់ដឹកនាំមន្ទីរ លោកប្រធានមន្ទីរ ក៏បានមានមតិសំណេះសំណាលដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹកឲ្យបានល្អ និងប្រើប្រាស់ទឹកដោយការសន្សំសំចៃ ដើម្បីរក្សាបាននូវសុខភាព និងអនាម័យល្អ និងមានទឹកប្រើប្រាស់គ្រប់គ្រាន់។ មួយវិញទៀតករណី នៅភូមិស្រុកណាដែលមានបញ្ហាប្រឈមខ្លាំងទឹករីងស្ងួត ឬអណ្តូងខូច ខ្វះខាតទឹកហូបចុក ឬប្រើប្រាស់ សូមជួយរាយការណ៍ជាបន្ទាន់មកមន្ទីរ ដើម្បីមន្ទីរចាត់វិធានការដោះស្រាយបន្ទាន់ឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ។

photo 2024 04 27 08 28 03 photo 2024 04 27 08 28 04 photo 2024 04 27 08 28 05 photo 2024 04 27 08 28 13 photo 2024 04 27 08 28 15 2 photo 2024 04 27 08 28 15 photo 2024 04 27 13 25 35 photo 2024 04 27 13 25 36 2 photo 2024 04 27 13 25 36 photo 2024 04 27 13 25 37 2 photo 2024 04 27 13 25 37 photo 2024 04 27 13 42 27 2 photo 2024 04 27 13 42 27

លោកអភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ បើកវគ្គបណ្ដុះបណ្ដាលស្តីពី ការអប់រំភាពជាអ្នកដឹកនាំ

ខេត្តកំពង់ធំ ៖ នាថ្ងៃព្រហស្បតិ៍-សុក្រ ២-៣ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៥-២៦ ខែមេសា ឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ធំ លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក កាតំម សូណាវន អនុប្រធានការិយាល័យ លោក ជា សាម៉េត អនុប្រធានការិយាល័យ និងលោក ឌិន វីរ៉ុន អនុប្រធានការិយាល័យ បានអញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះលបណ្ដាលជុំទី ២ ស្តីពី ការអប់រំភាពជាអ្នកដឹកនាំ រៀបចំដោយអន្តរក្រសួងគឺមានក្រសួងអភិវឌ្ឍន៍ជនបទ និងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ដែលសហការគាំទ្រពីអង្គការ WaterAid ប្រចាំប្រទេសកម្ពុជា វិទ្យាស្ថានស្រាវជ្រាវត្រីកោណ(RTI) USAID។

 

វគ្គបណ្ដុះបណ្ដាលនេះ បានប្រព្រឹត្តទៅ ក្រោមអធិបតីភាព លោក ញឹម បានខេង អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ធំ ដែលមានអ្នកចូលរូមសរុបចំនួន ២៩រូប ស្រី៤រូប ។

 

គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាល ៖

គឺដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨  រៀបចំផែនការសកម្មភាពបណ្ដុះបណ្ដាលបន្ដក្នុងវិស័យទឹកស្អាត និងអនាម័យដល់អាជ្ញាធរឃុំ ភូមិ ក្នុងខេត្តកំពង់ធំ។

 

ជាលទ្ធផលរំពឹងទុកដែលទទួលបានក្នុងវគ្គបណ្តុះបណ្តាលគឺ៖

១.គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨  អាចយកចំណេះពីវគ្គនេះទៅបណ្ដុះបណ្ដាលបន្ដ

២.គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨ យល់ដឹងពីការលើកកម្ពស់ការចូលរួមរបស់អ្នកពាក់ព័ន្ធ

៣.គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨  យល់ដឹងពីបញ្ញាអារម្មណ៍

៤.គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨ យល់ដឹងពីការនិទានរឿង

៥.គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨  យល់ដឹងពីការគ្រប់គ្រងការងារប្រចាំថ្ងៃ

៦.គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨ យល់ដឹងពីការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF និងការគ្រប់គ្រងទិន្នន័យ។

៧.គ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ក្រុង/ស្រុកទាំង ៨ យល់ដឹងពីបច្ចេកទេសលើការបង្ហាញពីបង្គន់អនាម័យ

៨.សិក្ខាកាមរៀបចំផែនការបណ្តុះបណ្តាលបន្តដល់ថ្នាក់ឃុំ សង្កាត់គោលដៅ ៕

photo 2024 04 27 17 14 26 photo 2024 04 27 17 14 27 photo 2024 04 27 17 14 30 photo 2024 04 27 17 14 31 photo 2024 04 27 17 14 32 photo 2024 04 27 17 14 3330

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងការរៀបចំវិសោធនកម្មអនុក្រឹត្យស្ដីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤, អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយក អគ្គនាយករង  ប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ។

 

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យឡើងវិញនូវវឌ្ឍនភាពនៃការងារវិភាគមុខងារ និងធនធានក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីរៀបចំសេចក្ដីព្រាងវិសោធនកម្មអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីធានានូវប្រសិទ្ធភាព សក្ដិសិទ្ធិភាព  និងគណនេយ្យភាព នៃការដឹកនាំ និងគ្រប់គ្រងវិស័យអភិវឌ្ឍន៍ជនបទ។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានធ្វើសេចក្ដីរាយការណ៍អំពីវឌ្ឍនភាព និងទិសដៅបន្ត នៃការកែសម្រួលអនុក្រឹត្យនេះ ។

 

បន្ទាប់មក ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដល់វេទិកាឱ្យមានការពិភាក្សាលើការវិភាគមុខងារថ្មី របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងធ្វើការកែតម្រូវសេចក្ដីព្រាងអនុក្រឹត្យថ្មីដែលបានរៀបចំ។

 

ក្នុងឱកាសនោះផងដែរ ឯកឧត្ដមរដ្ឋមន្ត្រី បានលេីកឡេីងបន្ថែមទៀត ដោយអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃរាជរដ្ឋាភិបាលនីតិកាលទី៧ គ្រប់ក្រសួង ស្ថាប័ន ត្រូវធ្វើការកែសម្រួលរចនាសម្ព័ន្ធផ្ទៃក្នុង ដោយពិនិត្យមើលរចនាសម្ព័ន្ធ តួនាទី ភារកិច្ច និងយន្តការក្នុងក្របខ័ណ្ឌអន្តរក្រសួង អន្តរស្ថាប័ន ឱ្យបានរួចរាល់នៅឆ្នាំ២០២៤នេះ៕

photo 2024 04 30 12 58 43 photo 2024 04 30 12 58 46 photo 2024 04 30 12 59 02 photo 2024 04 30 12 59 03 photo 2024 04 30 12 59 05 photo 2024 04 30 12 59 07 2 photo 2024 04 30 12 59 07 photo 2024 04 30 12 59 08 2 photo 2024 04 30 12 59 08 photo 2024 04 30 12 59 09