មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ចុះស្រង់ទិន្នន័យ និងចុះត្រួតពិនិត្យស្ថានភាពប្រភពទឹក នៅស្រុកចំនួន៤ ក្នុងខេត្តកណ្ដាល

ខេត្តកណ្ដាល៖ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំថោះ ឆស័ក ព.ស.២៥៦៧ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានដឹកនាំ និងបែងចែកក្រុមការងារចុះស្រង់ទិន្នន័យ និងចុះត្រួតពិនិត្យស្ថានភាពប្រភពទឹករួមមាន អណ្ដូងទឹក ស្រះទឹក ស្ថានីយ៍ចែកចាយទឹកស្អាត ដែលរងផលប៉ះពាល់ដោយសារការប្រែប្រួលអាកាសធាតុនៅស្រុកកណ្ដាលស្ទឹង ស្រុកពញាឮ ស្រុកមុខកំពូល និងស្រុកស្អាង ខេត្តកណ្ដាល ដើម្បីប្រមូលទិន្នន័យជូនក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមការងារគ្រោះមហន្តរាយថ្នាក់ខេត្ត ដើម្បីរាយការណ៍ជូនក្រុមការងារគ្រោះមហន្តរាយថ្នាក់ជាតិ។

 

បន្ទាប់ពីពីនិត្យរួចរាល់ជាលទ្ធផលយើងសង្កេតឃើញថា ៖

១.ស្រុកកណ្ដាលស្ទឹង ៖

– ឃុំព្រែករកា ភូមិកោះខ្នុរ មានអណ្ដូងស្នប់ ចំនួន ៥អណ្ដូង ដែលបានរីកស្ងួត និងមានប្រជាពលរដ្ឋចំនួន ៣០គ្រួសារ រងផលប៉ះពាល់

– ភូមិត្រពាំងចក ឃុំថ្មី មានអណ្ដូងទឹកចំនួន ៤អណ្ដូង ដែលបានរីងស្ងួត និងមានប្រជាពលរដ្ឋចំនួន ៥០គ្រួសាររងផលប៉ះពាល់

– ឃុំអំពៅព្រៃ ក្នុងភូមិចំនួន ៩ មានអណ្ដូង ១៧៩  អាចនឹងប្រឈមខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ប្រសិនបើ ១សប្តាហ៍ ទៅ២សប្តាហ៍ខាងមុខ មិនមានភ្លៀងធ្លាក់ ឬធ្លាក់តិចតួច ហើយប្រជាពលរដ្ឋចំនួន ២១៥គ្រួសារ នឹងរងផលប៉ះពាល់ការប្រែប្រួលអាកាស ធាតុនេះ។

 

 

២.ស្រុកពញាឮ មានឃុំចំនួន ៣ (ឃុំទំនប់ធំ ឃុំជ្រៃលាស់ និងឃុំភ្នំបាត) មានភូមិសរុបចំនួន ៥៦ភូមិ ក្នុងនោះភូមិចំនួន ២១ភូមិ បានរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ រួមមានស្រះទឹកចំនួន ២២កន្លែង និងអណ្ដូងចំនួន ២៩៤អណ្ដូង សរុបចំនួនគ្រួសារដែលរងផលប៉ះពាល់ចំនួន ២ ៦៣២គ្រួសារ ក្នុងនោះផងដែរ មន្ទីរបានអន្តរាគមន៍ជីកអណ្ដូងទឺក ចំនួន ២អណ្ដូងរួចរាល់១០០% ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋដែលកំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ និងបន្តជីកអណ្ដូងបន្ថែមចំពោះភូមិដែលកំពុងរងផលប៉ះពាល់។

 

៣.ស្រុកមុខកំពូល មានឃុំចំនួន ២ឃុំ (ឃុំសំបួរមាស និងឃុំស្វាយអំពារ) ក្នុងចំណោម ភូមិទាំង១២ ក្នុងនោះភូមិចំនួន ៥ សរុបចំនួន ៣ ២៤១គ្រួសារ អាចនឹងប្រឈមខ្វះទឹកប្រើប្រាស់ប្រចាំថ្ងៃ ប្រសិនបើ១សប្តាហ៍ ទៅ២សប្តាហ៍ខាងមុខ មិនមានភ្លៀងធ្លាក់ ឬធ្លាក់តិចតួច។

 

៤.ស្រុកស្អាង មានឃុំចំនួន ២ឃុំ (ឃុំទឹកវិល និងឃុំក្រាំងយ៉ូវ) មានភូមិសរុបចំនួន ២៩ភូមិ ក្នុងនោះមានភូមិចំនួន២៦ ដែលបានរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ ក្នុងនោះរួមមានស្រះទឹកចំនួន ១កន្លែង និងមានអណ្ដូងចំនួន ១ ០៨៧អណ្ដូង សរុបចំនួនគ្រួសារដែលរងផលប៉ះពាល់ចំនួន ១ ១៥២គ្រួសារ។

 

ក្នុងឱកាសនោះដែរ លោកស្រីប្រធានមន្ទីរ បានណែនាំដល់ក្រុមការងារមន្ទីរ និងអាជ្ញាធរមូលដ្ឋានត្រូវយកចិត្តទុកដាក់ខ្ពស់ និងដោះស្រាយបញ្ហារបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបគ្រោះរាំងស្ងួតនេះ៕

photo 2024 04 28 21 46 48 2 photo 2024 04 28 21 46 48 3 photo 2024 04 28 21 46 48 4 photo 2024 04 28 21 46 48 photo 2024 04 28 21 46 49 photo 2024 04 28 21 46 51 photo 2024 04 28 21 46 52 2 photo 2024 04 28 21 46 52 photo 2024 04 28 21 46 53 photo 2024 04 28 21 46 54 photo 2024 04 28 21 46 59 2 photo 2024 04 28 21 46 59 3 photo 2024 04 28 21 46 59 photo 2024 04 28 21 47 01

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បន្តចុះត្រួតពិនិត្យពីស្ថានភាពការប្រើប្រាស់ទឹក និងប្រភពទឹក នៅតាមបណ្តាញប្រព័ន្ធចែក នៅស្រុកក្រឡាញ់ និងស្រុកស្រីស្នំ

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប  ដោយមានការចូលរួមពី   មន្ត្រីបច្ចេកទេសទឹកស្អាតជនបទរបស់មន្ទីរ បានបន្តចុះត្រួតពិនិត្យពីស្ថានភាពការប្រើប្រាស់ទឹក និងប្រភពទឹក នៅតាមបណ្តាញប្រព័ន្ធចែកចាយទឹក ស្រះ អណ្តូង អូរ ប្រឡាយ នៅរដូវប្រាំងដែលមានភាពរីងស្ងួត ស្ថិតនៅក្នុងទីតាំង ឃុំសែនសុខ ឃុំរោងគោ និងឃុំក្រូចគរ ស្រុកក្រឡាញ់ និងឃុំជ្រោងនាងងួន និងឃុំក្លាំងហាយ ស្រុកស្នីស្នំ ខេត្តសៀមរាប ។

 

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋក្នុងឃុំ ស្រុកគោលដៅទាំងពីរខាងលើ ការប្រើប្រាស់ទឹករបស់ពួកគាត់នៅអាចប្រើប្រាស់បានជាប្រចាំ ពុំទាន់មានចោទជាបញ្ហាខ្លាំងនៅឡើយ។ ទោះបីជាយ៉ាងណាក៏ដោយ និងមានការណែនាំដ៏ខ្ពង់ខ្ពស់ពីឯកឧត្ដម ឆាយ ឫទ្ធីសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរដែលជាសេនាធិការស្រាប់តែងតែងយកចិត្តទុកដាក់ខ្ពស់លើបញ្ហាដែលកំពុងប្រឈមនេះ។

 

លោកប្រធានមន្ទីរ បានចុះជួបសំណេះសំណាលផ្ទាល់ជាមួយប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឲ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹកឱ្យបានល្អ និងប្រើប្រាស់ទឹកដោយការសន្សំសំចៃ ដើម្បីរក្សាបាននូវសុខភាព និងអនាម័យល្អ និងមានទឹកប្រើប្រាស់គ្រប់គ្រាន់ មួយវិញទៀត ករណីនៅភូមិស្រុកណាដែលមានបញ្ហាប្រឈមខ្លាំងទឹករីងស្ងួត ឬអណ្តូងខូច ខ្វះខាតទឹកហូបចុក ឬប្រើប្រាស់ សូមជួយរាយការណ៍ជាបន្ទាន់មកមន្ទីរ ដើម្បីមន្ទីរចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលាជូនប្រជាពលរដ្ឋ៕

photo 2024 04 28 14 19 11 photo 2024 04 28 14 19 21 photo 2024 04 28 14 19 28 photo 2024 04 28 14 19 30 photo 2024 04 28 18 11 40 photo 2024 04 28 18 11 41 2 photo 2024 04 28 18 11 41 3 photo 2024 04 28 18 11 41 photo 2024 04 28 18 11 42 2 photo 2024 04 28 18 11 42 3 photo 2024 04 28 18 11 42 4 photo 2024 04 28 18 11 42

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ធ្វើការខួងអណ្តូងជូនប្រជាពលរដ្ឋនៅឃុំសេដ្ឋី និងឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានធ្វើការខួងអណ្តូងជូនប្រជាពលរដ្ឋនៅភូមិខ្នាច ឃុំសេដ្ឋី ចំនួន ៣កន្លែង និងភូមិថ្មស ឃុំខ្នាឆ្មារ ចំនួន ៣ កន្លែង ស្ថិតក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ដើម្បីសម្រួលដល់ការប្រើប្រាស់របស់បងប្អូនប្រជាពលរដ្ឋ។

photo 2024 04 28 18 28 13 photo 2024 04 28 18 28 15 photo 2024 04 28 18 29 03 photo 2024 04 28 18 29 04 photo 2024 04 28 18 29 07

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ចុះពិនិត្យការប្រើប្រាស់ទឹកជាមួយអាជ្ញាធរមូលដ្ឋាន

ខេត្តស្វាយរៀង ៖ នាថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចូលរួមអមដំណើរលោក ម៉ែន អេង អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង អនុប្រធានគណៈកម្មាធិការ និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយខេត្ត អញ្ជើញចុះត្រួតពិនិត្យប្រឡាយ ស្រះទឹក អណ្តូងទឹកជូនប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកកំពង់រោទិ៍ ដោយមានការចូលរួមពីសំណាក់ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត លោកប្រធានមន្ទីរព័ត៌មានខេត្ត លោកអនុប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទ លោកអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍ លោកស្រីមេឃុំ និងលោកប្រធានភូមិ។

 

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមក ឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅឃុំខាងលើ ការប្រើប្រាស់ទឹកអណ្តូងរបស់ពួកគាត់នៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ។  ដោយឡែក ខ្នងផ្ទះចំនួន ៥គ្រួសារ មានការខ្វះខាតទឹក។

 

ជាមួយគ្នានេះដែរ ក្រុមការងារបានណែនាំឱ្យប្រជាពលរដ្ឋក្នុងឃុំ ធ្វើការបុកអណ្តូងស្នប់ដែលមានមុខកាត់ចាប់ពី ៨០មីលីម៉ែត្រឡើងទៅ និងសូមអោយគ្រួសារមានខ្នងផ្ទះជាប់ៗគ្នា ឬនៅក្នុងភូមិជាមួយគ្នាជួយចែករំលែកការប្រើប្រាស់ទឹកសម្រាប់គ្រួសារខ្វះខាតទឹក ។ ជាមួយគ្នានេះ សុំឱ្យប្រជាពលរដ្ឋក្នុងឃុំ ផ្អាកការបូមទឹកពីក្រោមដីមកធ្វើស្រែប្រាំង គឺសម្រាប់តែប្រើប្រាស់ប្រចាំថ្ងៃតែប៉ុណ្ណោះ ៕

photo 2024 04 28 13 58 51 photo 2024 04 28 13 58 52 photo 2024 04 28 13 58 56 photo 2024 04 28 13 58 57 photo 2024 04 28 13 58 58 photo 2024 04 28 13 58 59 photo 2024 04 28 13 59 00 photo 2024 04 28 13 59 01 photo 2024 04 28 13 59 06 photo 2024 04 28 13 59 07 photo 2024 04 28 13 59 13 2 photo 2024 04 28 13 59 13

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ចុះទៅពិនិត្យស្ថានភាពប្រើប្រាស់ទឹកនៅស្រុកទឹកឈូ និងឃុំតែកែន

ខេត្តកំពត ៖ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត និងក្រុមការងារមន្ទីរអភិវឌ្ឍន៏ជនបទ រួមជាមួយអាជ្ញាធរភូមិ ឃុំ បានចុះទៅពិនិត្យស្ថានភាពប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងឃុំចំនួន ២ គឺ ឃុំថ្មី ស្ថិតនៅ ក្នុងស្រុកទឹកឈូ និងឃុំតែកែន ស្ថិតនៅក្នុងស្រុកឈូក ខេត្តកំពត។

 

សូមបញ្ជាក់ថា ៖ ឃុំថ្មី ស្រុកទឹកឈូ មានភូមិសរុបចំនួន ៧ ភូមិដែលខ្វះខាតទឹកខ្លាំងមាន ៣ ភូមិគឺ ភូមិដូនស៊យ ភូមិគោចិនលែង និងភូមិត្រពាំងច្រាប។  ក្នុងឃុំនេះមានអណ្តូងស្នប់ចំនួន ១៨អណ្ដូង  អណ្តូងលូចំនួន ៣២អណ្ដូង ស្រះទឹកសហគមន៍ និងស្រះគ្រួសារមានចំនួន ៤៣ ស្រះ ដែលស្រះទាំងអស់នេះបានរីងស្ងួតទាំងអស់។

 

បច្ចុប្បន្នប្រជាពលរដ្ឋចំនួន ៩០គ្រួសារ បានទិញទឹកប្រើ ក្នុង១ពាងតម្លៃ៨០០០ រៀល ។ ជាដំណោះស្រាយប្រជាពលរដ្ឋក្រុមការងារមន្ទីរបានដឹកទឹកចែកជូនប្រជាពលរដ្ឋទាំង ៩០គ្រួសារ សម្រាប់ប្រើប្រាស់ជាបន្ទាន់ ។ ដោយឡែកឃុំតាកែនស្រុកឈូក មានភូមិសរុបចំនួន ៥ ភូមិដែលប៉ះពាល់ខ្លាំងមាន ៤ភូមិ គឺ ភូមិវាល ក្រសាំង ភូមិចំការមន ភូមិជ័យសេនា និងភូមិមនោសុខ។ ក្នុងឃុំនេះមានអណ្តូងស្នប់ចំនួន ៣៦អណ្ដូង និងស្រះសហគមន៍មានចំនួន ១ស្រះ បាន រីងស្ងួត ។

 

បច្ចុប្បន្នប្រជាពលរដ្ឋចំនួន ៥២គ្រួសារ បានទិញទឹកក្នុង ១ម៉ែត្រគូបតម្លៃ ២០ ០០០រៀល ក្រៅពីនោះបានទៅយកទឹកពីប្រភពផ្សេងឆ្ងាយពីលំនៅដ្ឋាន។  ជាដំណោះស្រាយមន្ទីរ នឹងធ្វើសំណើរទៅក្រសួងសុំស្តារស្រះ និងជីកអណ្តូងបន្ថែម ដើម្បីដោះស្រាយបន្ទាន់៕

photo 2024 04 28 18 46 42 2 photo 2024 04 28 18 46 42 3 photo 2024 04 28 18 46 42 4 photo 2024 04 28 18 46 42 photo 2024 04 28 18 46 43 2 photo 2024 04 28 18 46 43 3 photo 2024 04 28 18 46 43

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះធ្វើការជួសជុលអណ្តូងស្នប់អាហ្រ្វីដេវ និងអណ្តូងបំពាក់ម៉ូទ័រ ជូនប្រជាពលរដ្ឋ និងសាលាបឋមសិក្សាព្រៃទ័ព ស្ថិតនៅភូមិព្រៃទ័ព និងសាលាបឋមសិក្សា រង្សី ភូមិអំពិល ឃុំព្រះស្ដេច ស្រុកព្រះស្តេច ខេត្តព្រៃវែង

ខេត្តព្រៃវែង ៖ នាថ្ងៃសៅរ៍  ៤រោច  ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៧  ខែមេសា ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ ដោយមានការជួយសម្របសម្រួលដោយ លោក ម៉ម ចាន់ដារី អនុប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍនសហគមន៍ ស្រុកព្រះស្តេច បានចុះធ្វើការជួសជុលអណ្តូងស្នប់អាហ្រ្វីដេវ និងអណ្តូងបំពាក់ម៉ូទ័រ ជូនប្រជាពលរដ្ឋ និងសាលាបឋមសិក្សាព្រៃទ័ព ស្ថិតនៅភូមិព្រៃទ័ព និងសាលាបឋមសិក្សា រង្សី ភូមិអំពិល ឃុំព្រះស្ដេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ក្រោយពីបានធ្វើការជួសជុលរួច អណ្តូងទាំងបីបានដំណើរការល្អជាធម្មតាឡើងវិញ ។

 

១-ទីតាំងទី១ ៖ សាលាព្រៃទព័ ភូមិព្រៃទព័ ឃុំព្រះស្តេច ស្រុកព្រះស្តេច មានជម្រៅអណ្តូង៣០ម៉ ក្បាលអាហ្វ្រីដេវ មុខកាត់ ១០០មម គុណភាពទឹកល្អ និងមាននីរ៉ូស្តាទិច ៦,៥០ម។

 

២-ទីតាំងទី២ ៖ ផ្ទះលោក ជាម ជីវ័ន្ត ភូមិព្រៃទព័ ឃុំព្រះស្តេច ស្រុកព្រះស្តេច ជម្រៅអណ្តូង៥១ម បំពាក់ម៉ូទរ័ មុខកាត់ ១០០មម ទឹកមានគុណភាពល្អ និងមាននីរ៉ូស្តាទិច ៩,២០ម។

 

៣-ទីតាំងទី៣ ៖ សាលាបឋមសិក្សារស្សី  ភូមិអំពិល ឃុំព្រះស្តច ស្រុកព្រះស្តេច ជម្រៅអណ្តូង៤០ម  បំពាក់ម៉ូទរ័ មុខកាត់ ១០០មម ទឹកមានគុណភាពល្អ និងមាននីរ៉ូស្តាទិច ៩,១០ម។

 

ក្នុងឱកាសនោះផងដែរ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ បានសំដែងអារម្មណ៍សប្បាយរីករាយ និងសូមថ្លែងអំណរគុណដល់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានគិតគូរដល់ការបម្រែបម្រួលអាកាសធាតុឡើងកំដៅ និងបានជម្រុញឧ្យមានការជុសជុលអណ្តូងទឹក ជូនប្រជាពលរដ្ឋមានទឹកសម្រាប់ប្រើប្រាស់ ព្រមទាំងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់ប្រមុខរាជរដ្ឋាភិបាល ដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិទី៧ នេះ។

 

បន្ទាប់ពីចុះពិនិត្យផ្ទាល់ ទៅឃុំព្រះស្តេច ស្រុកព្រះស្តេច និងសាកសួរព័ត៌មានបន្ថែមពីប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានឃុំ ដែលរស់នៅស្រុក ក្នុងខេត្តព្រៃវែង បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤ ប្រជាពលរដ្ឋនៅក្នុង ខេត្តព្រៃវែង មិនទាន់ជួបបញ្ហាកង្វះទឹកសម្រាប់ប្រើប្រាស់ និងបរិភោគឡើយ៕

photo 2024 04 27 15 35 25 photo 2024 04 27 16 38 35 photo 2024 04 27 16 38 36 2 photo 2024 04 27 16 38 36 photo 2024 04 27 16 38 37 2 photo 2024 04 27 16 38 37

ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកស្រីអភិបាលរងស្រុកសាមគ្គីមានជ័យ និងអាជ្ញាធរឃុំ ភូមិ បានអញ្ជើញចុះពិនិត្យសមិទ្ធផលខួង និងជួសសជុលអណ្តូងទឹក

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃអាទិត្យ  ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកស្រីអភិបាលរងស្រុកសាមគ្គីមានជ័យ និងអាជ្ញាធរឃុំ ភូមិ បានអញ្ជើញចុះពិនិត្យសមិទ្ធផលខួង និងជួសសជុលអណ្តូងទឹក ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដូចខាងក្រោម៖

 

– ការខួងអណ្តូងថ្មី ១កន្លែង លើដីសហគមន៍ មានជម្រៅ៥០ម៉ែត្រ, ជួសជុលអណ្តូងខួង ១កន្លែង ស្ថិតក្នុងភូមិខ្ចាច ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ ។

– ការខួងអណ្តូងថ្មី ១កន្លែង លើដីសាលាបុណ្យភូមិ  មានជម្រៅ៣៥ម៉ែត្រ ស្ថិតក្នុងភូមិថ្មស ឃុំខ្នារឆ្មា ស្រុកសាមគ្គីមានជ័យ។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើឱ្យអាជ្ញាធរស្រុក ឃុំ បន្តយកចិត្តទុក និងត្រៀមឆ្លើយតប ក៍ដូចជាផ្តល់ដំណឹងជូនរដ្ឋបាលខេត្ត ឬក្រសួងពាក់ព័ន្ធ ដើម្បីជួយអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ពិសេសក្នុងស្ថានភាពរាំងស្ងួតនៅតែអូសបន្លាយ ២ ឬ៣សប្តាហ៍ខាងមុខទៀត ព្រមទាំងបានសំណូមពរដល់ប្រជាពលរដ្ឋចេះថែរក្សាប្រភពទឹក និងប្រើប្រាស់ដោយការសន្សំសំចៃ ពិសេសត្រូវចេះចែករំលែកទឹកអណ្តូងប្រើប្រាស់ និងថែទាំអណ្តូងនេះ ដើម្បីប្រើប្រាស់បានយូរអង្វែង៕

photo 2024 04 28 20 59 39 photo 2024 04 28 20 59 44 2 photo 2024 04 28 20 59 44 photo 2024 04 28 20 59 45

មន្ត្រីអធិការកិច្ចផ្លូវថ្នល់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើសម្បថដើម្បីទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ពេញលេញក្នុងការអនុវត្តបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ស្តីពីផ្លូវថ្នល់

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ឯកឧត្ដម ជ្រាយ ប៉ុម អគ្គនាយកបច្ចេកទេស បានដឹកនាំមន្ត្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ និងរាជធានីភ្នំពេញ ដែលទទួលបាននីតិសម្បទាជានគរបាលយុត្តិធម៌ តាមរយៈប្រកាសអន្តរក្រសួងរវាងក្រសួងយុត្តិធម៌ និងក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ២៨រូប ធ្វើពិធីសម្បថនៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីបំពេញនីតិវិធីឱ្យបានត្រឹមត្រូវតាមមាត្រា៨២ នៃក្រមនីតិវិធីព្រហ្មទណ្ឌ និងក្លាយជាមន្ត្រីអធិការកិច្ចផ្លូវថ្នល់ដែលមាននីតិសម្បទាជានគរបាលយុត្តិធម៌ពេញលេញក្នុងការអនុវត្តបទប្បញ្ញត្តិដែលមានចែងក្នុងច្បាប់ស្តីពីផ្លូវថ្នល់។

 

ក្នុងពិធីនេះ តំណាងអយ្យការ និងប្រធានក្រុមប្រឹក្សាសម្បថ ក៏បានណែនាំដល់មន្ត្រីទាំងអស់ដែលចូលរួមភារកិច្ចនេះ ត្រូវអនុវត្តការងារឱ្យបានត្រឹមត្រូវតាមច្បាប់កំណត់ គោរពច្បាប់រដ្ឋធម្មនុញ្ញ ក្រមនីតិវិធីព្រហ្មទណ្ឌ និងច្បាប់ស្តីពីផ្លូវថ្នល់ ព្រមទាំងក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីបម្រើ និងបំពេញការងារឱ្យបានល្អជូនប្រជាពលរដ្ឋ និងជាតិមាតុភូមិ៕

 

គួបញ្ជាក់ដែរថា មន្ត្រីអធិការកិច្ចផ្លូវថ្នល់ បង្កើតឡើង សម្រាប់តាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងជំរុញការអនុវត្តច្បាប់ផ្លូវថ្នល់។ មន្ត្រីអធិការកិច្ចផ្លូវថ្នល់ មានសិទ្ធិស្នើសុំជំនួយសហការពីស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចូលរួមបង្ក្រាបបទល្មើសដូចមានចែងក្នុងច្បាប់ផ្លូវថ្នល់៕

photo 2024 05 01 07 33 01photo 2024 05 01 07 32 22 photo 2024 05 01 07 32 23 photo 2024 05 01 07 32 24  photo 2024 05 01 07 33 02 2 photo 2024 05 01 07 33 02 photo 2024 05 01 07 33 03 2 photo 2024 05 01 07 33 03 3 photo 2024 05 01 07 33 03 photo 2024 05 01 07 33 04 2 photo 2024 05 01 07 33 04

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នាថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្ត របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរងខេត្ត, លោកប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ,លោកអនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ,លោកប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ និងអង្គការ Plan International, អង្គការ UNICEF, អង្គការ EMW and អង្គការទឹកស្អាត ១០០១ ។

អង្គប្រជុំបានសម្រេចជាលទ្ធផលដូចខាងក្រោម៖

– បន្តតាមដានបញ្ហាខ្វះខាតទឹក និងការរិះរកមធ្យោបាយដោះស្រាយការផ្គត់ផ្គង់ទឹក ដោយមិនទុកឱ្យប្រជាជនណាម្នាក់ស្លាប់ដោយសារអត់ទឹកទទួលទាន ដោយអាជ្ញាធរមិនបានដឹងនោះទេ
– ជំរុញការងារ ODF ខេត្តឱ្យចប់នៅខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះ
– ផ្ទៀងផ្ទាត់ការធ្វើសម្រង់ខ្សែផ្លូវទាំង ៤ ប្រភេទ ឱ្យបានត្រឹមត្រូវ
– រៀបចំធ្វើគម្រោងផែនការឆ្នាំ២០២៥ រួចបញ្ជូនទៅក្រសួងឱ្យបានទាន់ពេលវេលា ៕

photo 2024 04 29 14 34 37 2 1 photo 2024 04 29 14 34 37 1 photo 2024 04 29 14 34 38 1 photo 2024 04 29 14 34 39 1 photo 2024 04 29 14 34 40 1 photo 2024 04 29 14 34 42 1 photo 2024 04 29 14 34 43 2 1 photo 2024 04 29 14 34 43 1 photo 2024 04 29 14 34 44 1 photo 2024 04 29 14 34 46 1

មន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ បានចុះជួសជុលអណ្តូងស្នប់ និងពិនិត្យស្ថានភាពប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋ រស់នៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃអាទិត្យ ៥រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៏ជនបទខេត្តព្រះសីហនុ បានចុះជួសជុលអណ្តូងស្នប់ និងពិនិត្យស្ថានភាពប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋ រស់នៅឃុំអូរជ្រៅ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ៕

photo 2024 04 28 14 12 12 photo 2024 04 28 14 12 24 photo 2024 04 28 14 13 20 2 photo 2024 04 28 14 13 20 photo 2024 04 28 14 13 22 photo 2024 04 28 14 13 23 photo 2024 04 28 14 34 45