ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទប្រកបដោយភាពធន់”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទប្រកបដោយភាពធន់” ដោយមានការអញ្ជើញចូលរួម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ នៃនាយកដ្ឋានផ្លូវលំជនបទជាច្រើនរូប។

យោងតាមរបាយការណ៍នាយកដ្ឋានជំនាញ គិតត្រឹមឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងគ្រប់គ្រងផ្លូវជនបទ ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទ សរុបប្រវែង ៥០ ២៦២គីឡូម៉ែត្រ ក្នុងនោះ ផ្លូវក្រាលកៅស៊ូ បានប្រវែង ៦ ៧២៣គីឡូម៉ែត្រ, ផ្លូវបេតុង បានប្រវែង ១ ៨០៤គីឡូម៉ែត្រ, ផ្លូវល្បាយក្រួស បានប្រវែង ៣១ ៧០៤គីឡូម៉ែត្រ និងផ្លូវដីស បានប្រវែង ១០ ០២៩គីឡូម៉ែត្រ។ ដោយឡែក តែក្នុងឆ្នាំ២០២៤នេះ សមិទ្ធផលនៃការស្ថាបនាលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រេចបាន ផ្លូវ ២៧១ខ្សែ ក្នុងនោះ សាងសង់ និងកែលម្អផ្លូវក្រាលកៅស៊ូពីរជាន់ ៩៤០,៧១ គីឡូម៉ែត្រ, សាងសង់ផ្លូវក្រាលបេតុង បានប្រវែង ១៦៤,២១គីឡូម៉ែត្រ, សាងសង់ផ្លូវក្រាលល្បាយក្រួស បានប្រវែង ២១៨,០៥ គីឡូម៉ែត្រ, សាងសង់ស្ពានបេតុង បានចំនួន ១២កន្លែង ស្មើនឹងប្រវែង ៦៧៥ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យគ្រប់ប្រភេទជាច្រើនទៀត ព្រមទាំងការថែទាំ និងជួសជុលផ្លូវបានចំនួន ៤០៤ខ្សែ ប្រវែងសរុប ៤ ២៧២គីឡូម៉ែត្រ និងសំណង់សិល្បការ្យគ្រប់ប្រភេទ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍សមិទ្ធផលការងាររួចមក ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញពាក់ព័ន្ធទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ដើម្បីចូលរួមចំណែកសម្រេចនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានដាក់ចេញនូវទិសដៅបន្តបន្ថែម ដូចតទៅ៖
១.ត្រូវបន្តពង្រីកវិសាលភាព និងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ
២.ត្រូវបន្តពង្រីកវិសាលភាពការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដើម្បីឆ្លើយតបទៅនឹងទំហំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ
៣. បន្តសិក្សាស្វែងរកបច្ចេកវិទ្យាថ្មីៗ ដូចជាការសិក្សាធ្វើបច្ចុប្បន្នភាពលើបទដ្ឋានបច្ចេកទេស ការសិក្សារកវត្ថុធាតុដើមថ្មី (Stabilizer)ជាដើម ។

សមិទ្ធផលទាំងនេះសម្រេចទៅបានក៏ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការចូលរួមពីសំណាក់មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជនទាំងមូលផងដែរ៕

ឯកឧត្តម ឌី ឡាំថា អញ្ជើញចូលរួមផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទ អន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ និងកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការពិសេសតាមដានការអនុវត្ត កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ឌី ឡាំថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយលោក ផឹង សុផាត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួមផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទ អន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ និងកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការពិសេសតាមដានការអនុវត្ត កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការ ពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍៕

ឯកឧត្តម ជី ស៊ីថា អញ្ជើញចូលរួមក្នុងព្រះរាជពិធី សម្ពោធប៉ុស្តិ៍សុខភាព សម្តេច ព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃ សៅរ៍ ៧កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងព្រះរាជពិធី សម្ពោធប៉ុស្តិ៍សុខភាព សម្តេច ព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រ សីហមុនី ស្ថិតនៅក្នុងបរិវេណ វត្តស្វាយពពែ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដោយមានការចូលរួមពី សម្ដេច ឯកឧត្តម លោកជំទាវថ្នាក់ដឹកនាំជាន់ខ្ពស់ នៃស្ថាប័នព្រឹទ្ធសភា រដ្ធសភា និងរាជរដ្ឋាភិបាល តំណាងស្ថានទូត ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា ព្រមទាំងព្រះសង្ឃ និស្សិត និងប្រជាពលរដ្ឋ ។

លោកជំទាវ គង់ សុធីរី បានអញ្ជើញចូលរួមកម្មវិធីតាំងពិព័រណ៌វារីវប្បកម្ម លេីកទី១ នៅផ្សាររាត្រីសាន់សាញ ក្នុងបរិវេណបឹងកក់

រាជធានីភ្នំពេញ៖ នាល្ងាចថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញចូលរួមកម្មវិធីតាំងពិព័រណ៌វារីវប្បកម្ម លេីកទី១ នៅផ្សាររាត្រីសាន់សាញ ក្នុងបរិវេណបឹងកក់ ក្រោមអធិបតីភាព  ឯកឧត្តម ឃុន សាវឿន រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានសមាសភាពចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការពីក្រសួងស្ថាប័នពាក់ព័ន្ធ  និងអង្គការដៃគូរអភិវឌ្ឍន៍នានា។

 

ការតាំងពិព័រណ៍នេះ រៀបចំឡេីងដោយ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់  និងនេសាទ ក្នុងគោលបំណងផ្សព្វផ្សាយពីអត្ថប្រយោជន៏នៃការធ្វើវារីវប្បកម្ម លើត្រីគ្រប់ប្រភេទដោយផ្តោតលើគុណភាព  សុខមាលភាព ក្នុងការបរិភោគត្រីចិញ្ចឹម  និងបង្កើនការផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកផ្គត់ផ្គង់វត្ថុធាតុដើមវារីវប្បកម្ម  ជាមួយវារីវប្បករលក្ខណៈគ្រួសារ និងលក្ខណៈពាណិជ្ជកម្ម  ដែលជាវិថីមួយជួយរុញកំណើនសេដ្ឋកិច្ចជាតិ។

ឯកឧត្ដម ផូ ផារិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារអង្គការមិនមែនរដ្ឋាភិបាល

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤  ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមជាអធិបតីក្នុងការបើកកិច្ចប្រជុំស្ដីពី ការបូកសរុបវឌ្ឍនភាពការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅបន្តការងារអង្គការមិនមែនរដ្ឋាភិបាល ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកបច្ចេកទេស លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន លោក លោកស្រីមកពីអង្គការដៃគូមិនមែនរដ្ឋាភិបាល និងមន្ត្រីជំនាញពាក់ព័ន្ធ ចំនួន៥៧រូប។

 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង បូកសរុបវឌ្ឍនភាពការងាររបស់អង្គការមិនមែនរដ្ឋាភិបាលប្រចាំឆ្នាំ២០២៤ រួមជាមួយបញ្ហាប្រឈមមួយចំនួន ដែលបានស្នើសុំមកក្រសួងដើម្បីដោះស្រាយ។

 

ជាកិច្ចបញ្ចប់ ឯកឧត្ដមប្រធានអង្គប្រជុំ បានធ្វើការថ្លែងអំណរគុណយ៉ាងក្រៃលែង និងវាយតម្លៃខ្ពស់ដល់អង្គដៃគូមិនមែនរដ្ឋាភិបាល ដែលតែងតែសហប្រតិបត្តិការជាមួយក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានខិតខំអនុវត្តគម្រោងរបស់ខ្លួន ក្នុងន័យជួយកាត់បន្ថយភាពក្រីក្រដល់ប្រជាពលរដ្ឋនៅជនបទកម្ពុជា។

ឯកឧត្តម ជួប សំអាត អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី

ខេត្តមណ្ឌលគីរី៖ នាថ្ងៃសុក្រ ៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយលិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធនឹងការកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី ដែលរៀបចំដោយក្រសួងមុខងារសាធារណៈ នៅសាលាខេត្តមណ្ឌលគិរី  ដែលប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការ និងជាប្រធានក្រុមការងាបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តី នៃអនុគណៈកម្មាធិការប្រតិបត្តិនៃគ.វ.រ។

 

សិក្ខាសាលានេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជារដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួង-ស្ថាប័នទាំងអស់ និងលោក លោកស្រី និងមន្ត្រីជំនាញជំនាញពាក់ព័ន្ធប្រមាណជាង៤០០រូបផងដែរ ។

ឯកឧត្ដម ហុង ឡុង ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ឋផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃសុក្រ ០៦កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ហុង ឡុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោក ខ័ណ្ឌ ចំណាន អភិបាលរង នៃគណ:អភិបាលខេត្តរតនគិរី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសរុប ២០រូប ស្រ្តី ៣រូប។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍បូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីរួចមកឯកឧត្ដម ហុង ឡុង បានសម្ដែងការអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដែលធ្វើសម្រេចបាននូវសមិទ្ធផលជាច្រើន និងបានពាំនាំនូវបណ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ប្រមុខរាជរដ្ឋាភិបាល មានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះអង្គពិធីទាំងមូល ។

 

ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដាំផ្ញើ និងក្រើនរំលឹកដល់ថ្នាក់ដឹកនាំ និងមន្រ្ដីរាជការទាំងអស់ខិតខំបន្តបំពេញភារកិច្ចរបស់ខ្លួនឱ្យបានជាប្រចាំ សហការល្អជាមួយរដ្ឋបាលខេត្ត មន្ទីរពាក់ព័ន្ធ អង្គការដៃគូ ដើម្បីលើកស្ទួយជីវភាពរស់របស់ប្រជាពលរដ្ឋនៅជនបទឱ្យកាន់តែល្អប្រសើរឡើង និងត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អរួមគ្នាលើកកម្ពស់វិស័យអភិវឌ្ឍន៍ជនបទ ៕

ឯកឧត្តម ផូ ផារិទ្ធ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ នៃ “ក្រុមការងារអន្តរក្រសួង ដើម្បីដាក់ចេញនូវកម្មវិធីពិសេស ជុំរុញការ វិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន “នៃប្រទេសកម្ពុជា

រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមក្នុងកិច្ចប្រជុំលើកទី២ នៃ “ក្រុមការងារអន្តរក្រសួង ដើម្បីដាក់ចេញនូវកម្មវិធីពិសេសជុំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន ” ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានគណ:កម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។  កិច្ចប្រជុំអន្តរក្រសួងនេះមានការចូលរួមពី តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ អភិបាល នៃគណះអភិបាលខេត្តទាំង ៤ និងអភិបាលរង នៃគណអភិបាលខេត្តទាំង៤ (ខេត្តមណ្ឌលគីរី រតនគីរី ស្ទឹងត្រែង ក្រចេះ) សរុប ចំនួន ៦០នាក់ នាទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។

 

កិច្ចប្រជុំអន្តរក្រសួងលើកទី២ខាងលើនេះ រៀបចំឡើងក្នុងគោលបំណងពិភាក្សា លើចំណុចសំខាន់ៗនៃសេចក្តីព្រាងកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តទាំង៤ នៅភូមិភាគឦសាន រួមមានសសរស្តម្ភសកម្មភាពទី១ ទាក់ទងនឹងការ វិនិយោគ សាធារណៈ, សសរស្តម្ភសកម្មភាពទី២ ទាក់ទងនឹងការវិនិយោគឯកជន និងយន្តកាតាមដាន និងវាយតម្លៃ ។

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការខ្លឹមសារ សម្រាប់ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងាររបស់អនុគណៈកម្មការខ្លឹមសារ សម្រាប់ការរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅការងារឆ្នាំ២០២៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ។

 

ជាលទ្ធផល អនុគណៈកម្មការខ្លឹមសារ មានវឌ្ឍនភាពការងារដូចខាងក្រោម ៖

១.បានបញ្ចប់ការរៀបចំបទអន្តរាគមន៍សម្រេច ១០០%

២. បាន និងកំពុងកែសម្រួលសេចក្ដីព្រាងរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

៣. បានទទួល និងបានផ្ដល់យោបល់លើសេចក្ដីព្រាងបទបង្ហាញកម្មវិធីទី២ និងកម្មវិធីទី៤

៤. បានរៀបចំសេចក្ដីព្រាងសុន្ទរកថាបើក និងសុន្ទរកថាបិទ ដោយឡែកសម្រាប់សុន្ទរកថាស្វាគមន៍ និងរបាយការណ៍បូកសរុបលទ្ធផលសន្និបាត ពុំទាន់រៀបចំនៅឡើយដោយត្រូវរងចាំខ្លឹមសារ និងទិន្នន័យពីរបាយការណ៍ប្រចាំឆ្នាំរបស់ក្រសួង

៥.បានផ្ដល់ចំណុចគោលសំខាន់ៗ និងបានជំរុញកម្មវិធីទី១ និងកម្មវិធីទី៣ ដើម្បីរៀបចំបង្ហាញឱ្យបានទាន់ពេលវេលា។

៦.អនុគណ:កម្មការខ្លឹមសារ នឹងប្រជុំជាលើកទី៥ នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០ នាទីព្រឹក ។

លោកជំទាវ គង់ សុធីរី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៥កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការគណៈរដ្ឋមន្ត្រី លោកជំទាវ គង់ សុធីរី  រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាចុងក្រោយលើសេចក្តីព្រាងអនុក្រឹត្យស្តីពី  “ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ “ ក្រោមអធិបតីភាព  ឯកឧត្តម ខូយ ឃុនហ៊ូរ រដ្ឋលេខាធិការ ទីស្តីការគណ:រដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំជារដ្ឋលេខាធិការ   អនុរដ្ឋលេខាធិការ  ក្រុមប្រឹក្សាអ្នកច្បាប់   ក្រុមប្រឹក្សាសេដ្ឋកិច្ច  សង្គមកិច្ច  និងវប្បធម៌  អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន

និងមន្រ្តីជំនាញពីក្រសួង ស្ថាប័នពាក់ព័ន្ធ។

 

កិច្ចប្រជុំខាងលើនេះផ្តោតសំខាន់ការពិភាក្សាលម្អិតលើសេចក្តីព្រាងអនុក្រឹត្យស្តីពី  ការចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ  ដោយឡែកកិច្ចប្រជុំនេះមានការពិភាក្សាគ្នាយ៉ាងផុសផុល ពីគ្រប់ក្រសួងស្ថាប័នពាក់ព័ន្ធ ដោយធ្វើយ៉ាងណាអោយអនុក្រឹត្យនេះមានលក្ខណ:គ្រប់ជ្រុងជ្រោយ ដើម្បីយកទៅអនុវត្តប្រកបដោយប្រសិទ្ធភាពខ្ពស់។

 

គួរបញ្ជាក់ផងដែរ អនុក្រឹត្យនេះ នឹងត្រៀមប្រកាសឱ្យអនុវត្តជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត  នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជានាពេលខាងមុខនេះ។