ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំគណៈកម្មការចំពោះកិច្ច ក្រសួងអភិវឌ្ឍន៍ជនបទ ប្រជុំពិភាក្សាជាមួយគណៈកម្មការចំពោះកិច្ច ក្រសួងសាធារណការ និងដឹកជញ្ជូន

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការ ឯកឧត្ដមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការចំពោះកិច្ច ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយកបច្ចេកទេស និងមន្ត្រីជំនាញពាក់ព័ន្ទ ប្រជុំពិភាក្សាជាមួយគណៈកម្មការចំពោះកិច្ច ក្រសួងសាធារណការ និងដឹកជញ្ជូន ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត លឹម ស៊ីដេនីន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ដែលមានសមាសភាពរួមមាន ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយកដ្ឋានសាធារណការ អគ្គនាយកដ្ឋានបច្ចេកទេស លោក អគ្គនាយករង និងប្រធាននាយកដ្ឋានផ្លូវថ្នល់។

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីបើកកិច្ចពិភាក្សាលើបញ្ហាប្រឈមមួយចំនួន និងស្វែងរកដោះស្រាយលើការគ្រប់គ្រងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានរបៀបវារៈសំខាន់ៗដូចខាងក្រោម៖
១. សមត្ថកិច្ចផ្លូវថ្នល់
២. វិសោធនកម្មអនុក្រឹត្យលេខ១៤១ អនក្រ.បក ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់
៣. វិសោធនកម្មអនុក្រឹត្យលេខ ១៩៧ អនក្រ.បក ចុះថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០០៩ ស្តីពីការគ្រប់គ្រងដីចំណីផ្លូវជាតិ និងផ្លូវរថភ្លើង

កិច្ចប្រជុំបានប្រពឹត្តទៅប្រកបដោយកិច្ចសហប្រតិបត្តិការខ្ពស់ និងបរិយាកាសស្និទ្ធស្នាលជាទីបំផុត ដោយបានឯកភាពគ្នាដូចខាងក្រោម ៖
១.​ លេខាធិការដ្ឋាននៃគណៈកម្មការចំពោះកិច្ចរបស់ក្រសួងទាំងពីរនឹងបន្តពិភាក្សាកម្រិតបច្ចេកទេស
២.​ កិច្ចប្រជុំលើកទី២ របស់គណៈកម្មការចំពោះកិច្ច នឹងត្រូវធ្វើនៅក្រសួងសាធារណៈការ និងដឹកជញ្ជូន
៣.របៀបវារៈ នៃការប្រជុំលើកទី២ គឺអនុក្រឹត្យលេខ ១៤១និង១៩៧ ផែនទីខ្សែផ្លូវដែលត្រួតស៊ីគ្នា សម្រង់ខ្សែផ្លូវរបស់ក្រសួងទាំងពីរ និងផ្សេងៗ។

កិច្ចប្រជុំបានបញ្ចប់ប្រកបដោយកិច្ចសហប្រតិបត្តិការខ្ពស់ និងបរិយាកាសស្និទ្ធស្នាលជាទីបំផុត៕

photo 2024 05 02 12 52 13 2 photo 2024 05 02 12 52 13 photo 2024 05 02 12 52 14 2 photo 2024 05 02 12 52 14 photo 2024 05 02 12 52 15 2 photo 2024 05 02 12 52 15 photo 2024 05 02 12 52 16 2 photo 2024 05 02 12 52 16 3 photo 2024 05 02 12 52 16 photo 2024 05 02 12 52 17 2 photo 2024 05 02 12 52 17 photo 2024 05 02 12 52 18 2 photo 2024 05 02 12 52 18 photo 2024 05 02 12 52 19 2 photo 2024 05 02 12 52 19

ឯកឧត្តម ឌី ឡាំថា អញ្ជើញចូលរួមសិក្ខាសិលាស្ដីពី ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប

រាជធានីភ្នំពេញ៖នាព្រឹកថ្ងៃអង្គារ ៧ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តម ឌី ឡាំថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសិក្ខាសិលាស្ដីពី ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងគោលនយោបាយឆ្លើយតប  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី។

 

សិក្ខាសិលា ត្រូវបានរៀបចំដោយក្រុមប្រឹក្សាសេដ្ឋកិច្ច និងវប្បធម៌ នៃទីស្តីការគណៈរដ្ឋមន្ត្រី សហការជាមួយធនាគារពិភពលោក ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង-ស្ថាប័ន, អង្គទូត,  វិទ្យាស្ថានស្រាវជ្រាវ,  សាកលវិទ្យាល័យ, និងដៃគូអភិវឌ្ឍន៍ សរុបចំនួន ៥០០នាក់។

 

សិក្ខាសាលា បានដំណើរការដោយមានការធ្វើបទបង្ហាញអំពី ការអភិវឌ្ឍ ការប្រែប្រួលអាកាសធាតុ និងកំណែទម្រង់ស្ថាប័ន៕

photo 2024 04 30 15 25 49 photo 2024 04 30 15 26 07 photo 2024 04 30 15 26 11 photo 2024 04 30 15 27 36

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដឹកនាំមន្រ្តីបច្ចេកទេស ចុះពិនិត្យប្រភពផ្គត់ផ្គង់ទឹកស្អាត និងការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅឃុំព្រែក និងឃុំបាសាក់ ស្រុករុក្ខគិរី

ខេត្តបាត់ដំបង៖ នាថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ទី២៩ ខែមេសា ឆ្នាំ២០២៤ លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានដឹកនាំមន្រ្តីបច្ចេកទេស ចុះពិនិត្យប្រភពផ្គត់ផ្គង់ទឹកស្អាត ការប្រើប្រាស់របស់ប្រជាពលរដ្ឋនៅឃុំព្រែក និងឃុំបាសាក់ ស្រុករុក្ខគិរី។

 

ជាលទ្ធផល ក្រុមការងារ បានធ្វើជួសជុល និងស្តារអណ្តូង០១កន្លែង ស្ថិតនៅក្នុងភូមិកំរ៉ែង ឃុំបាសាក់ ដែលប្រជាពលរដ្ឋចំនួន ៣២ គ្រួសារកំពុងប្រើប្រាស់ ។

 

ជាមួយគ្នានេះដែរ ក្រុមការងាររបស់មន្ទីរដែលបានធ្វើការបែងចែកគ្នាចុះទៅតាមបណ្តាលផ្សេងទៀតក្នុងខេត្ត ដើម្បីប្រមូលទិន្នន័យ ប្រភពទឹកស្អាតរីងស្ងួត នៅតាមភូមិ ឃុំ ដើម្បីដោះស្រាយបន្ទាន់តាមរយៈការជួសជុលអណ្តូងស្នប់ឡើងវិញ និងការផ្តល់ជូនធុងទឹក ពីដុងទឹក និងធុងចម្រោះ ជូនគ្រួសារតាមតំបន់ដែលកំពុងជួបគ្រោះរាំងស្ងួត  ។

photo 2024 04 29 14 02 39 2 photo 2024 04 29 14 02 39 photo 2024 04 29 14 02 41 photo 2024 04 29 14 02 44 photo 2024 04 29 14 02 45 2 photo 2024 04 29 14 02 45 photo 2024 04 29 14 02 47

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្តុំ និងដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឹរីង (ខេមបូឌា) ឯ.ក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការរោងចក្រផ្តុំ និងដំឡើងរថយន្ត តូយ៉ូតា ស៊ុយស៊ូ មេនូហ្វេកឆឹរីង (ខេមបូឌា) ឯ.ក ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា  ដែលរៀបចំនៅតំបន់សេដ្ឋកិច្ចពិសេស រ៉ូយ៉ាល់គ្រុបភ្នំពេញ ភូមិភ្លើងឆេះរទេះខាងលិច សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ។

 

សូមបញ្ជាក់ថា រោងចក្រនេះមានសមត្ថភាពដំឡើងរថយន្តចំនួន ២ប្រភេទ ទី១ ជាប្រភេទ SUV ម៉ាក FORTUNER និងទី២ ជាប្រភេទ Pick-UP ម៉ាក HILUX សរុបចំនួន ១,៣២០គ្រឿងសម្រាប់ផ្គត់ផ្គង់តម្រូវការទីផ្សារក្នុងឆ្នាំ២០២៤ ក្នុងនោះរថយន្ត FORTUNER ចំនួន ២៩០គ្រឿង និងរថយន្ត HILUX ចំនួន ១,០៣០គ្រឿង៕

DSC 3578 Enhanced NR DSC 3616 Enhanced NR DSC 4117 Enhanced NR DSC 5685 scaled DSC 5768 scaled DSC 5769 scaled DSC 5784 scaled DSC 5814 scaled DSC 5846 scaled photo 2024 05 02 10 06 42 photo 2024 05 02 10 06 45

មន្ត្រីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ចុះពិនិត្យមើលកម្រិតនីវ៉ូទឹក និងជួសជុលអណ្តូងស្នប់ នៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង ៖ នាថ្ងៃចន្ទ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤  មន្ត្រីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានសហការជាមួយរដ្ឋបាលស្រុកកំពង់រោទិ៍ រដ្ឋបាលឃុំបន្ទាយក្រាំង ធ្វើការពិនិត្យមើលកម្រិតនីវ៉ូទឹកក្នុងឃុំដែលបានធ្លាក់ចុះដល់កម្រិត ៩,៥ម ដែលធ្វើឱ្យអណ្តូងស្នប់មុខកាត់តូច ចាប់ពី ៤២មម ទៅ ៤៩មម មានបញ្ហាប្រឈមពិបាកក្នុងការបូមទឹកប្រើប្រាស់ប្រចាំថ្ងៃ និងជាមួយគ្នានេះដែរ មន្ត្រីបច្ចេកទេស បានពិនិត្យ និងជួសជុលអណ្តូងស្នប់មានមុខកាត់តូច ត្រឹម ៤៩មម ជូនប្រជាពលរដ្ឋចំនួន ១គ្រួសារ មានបញ្ហាអណ្តូងស្នប់តខុសបច្ចេកទេស មិនអាចធ្វើការបូមទឹកឡើងប្រើប្រាស់បានជាប្រចាំថ្ងៃនៅរដូវប្រាំងនេះ៕

photo 2024 04 29 11 51 29 photo 2024 04 29 11 51 30 photo 2024 04 29 19 05 18 2 photo 2024 04 29 19 05 18 photo 2024 04 29 19 05 44

លោក អ៊ា ឈាង អញ្ជើញចូលរួមជាមួយគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាព ការងារសាងសង់ ស្តារឡើងវិញ កែលម្អ ពង្រីក ថែទាំ ជួសជុល និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ នៃក្រសួងអភិវឌ្ឍន៍ជនបទ

ខេត្តព្រៃវែង៖ នាថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោក អ៊ា ឈាង ប្រធានការិយាល័យផ្លូវជនបទ និងលោក ឈន់ ភត្រ្តា អនុប្រធានការិយាល័យផែនការ និងស្ថិតិ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានចូលរួមជាមួយគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាព ការងារសាងសង់ ស្តារឡើងវិញ កែលម្អ ពង្រីក ថែទាំ ជួសជុល និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងក្រុមហ៊ុនទទួលការសាងសង់ ចុះត្រួតពិនិត្យលើការងារចាក់ដីពង្រីក និងលើកកម្ពស់តួផ្លូវសម្រាប់ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន០១ខ្សែ ប្រវែង ៤ ០០០ ម ទទឹង៦ម ចិញ្ចើមផ្លូវក្រាលដីល្បាយគ្រួសសងខាង ម្ខាងៗ ប្រវែង១ម សាងសង់ លូមូល ចំនួន ៤កន្លែង ស្ថិតនៅភូមិក្រាំងស្ករ ឃុំក្រាំងតាយ៉ង ស្រុកពាមជរ ខេត្តព្រៃវែង៕

photo 2024 04 29 11 34 54 photo 2024 04 29 11 52 46 photo 2024 04 29 14 16 13 photo 2024 04 29 14 16 18 photo 2024 04 29 14 16 19 photo 2024 04 29 14 16 20 photo 2024 04 29 14 18 01 photo 2024 04 29 14 18 02 photo 2024 04 29 14 18 03

ឯកឧត្តម សាន វិសាល ចុះពិនិត្យជាក់ស្តែងដល់ទីតាំងវត្តឆ្កែកូន ស្ថិតនៅភូមិដូនតី ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត

ខេត្តកំពត ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤  ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការ ដោយមានការចូលរួមពី លោក ហ៊ សូរិន ប្រធានមន្ទីរ និងមន្ត្រីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានចុះពិនិត្យជាក់ស្តែងដល់ទីតាំងវត្តឆ្កែកូន ស្ថិតនៅភូមិដូនតី ឃុំត្រពាំងភ្លាំង ស្រុកឈូក ខេត្តកំពត បន្ទាប់ពីទទួលបានព័ត៌មានថាពុំមានទឹកគ្រប់គ្រាន់សម្រាប់ប្រើប្រាស់៕

photo 2024 04 29 18 53 05 photo 2024 04 29 18 53 20 photo 2024 04 29 18 53 22 photo 2024 04 29 18 53 23 photo 2024 04 29 18 53 25 photo 2024 04 29 18 53 27 photo 2024 04 29 18 53 47

 

 

 

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមជាគណៈអធិបតីក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ “រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន”

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ “រួមគ្នាដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

 

ព្រឹត្តិការណ៍បាល់ទាត់មិត្តភាពសប្បុរសធម៌នេះ រៀបចំឡើងដោយរដ្ឋបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងស្ថាប័នពាក់ព័ន្ធ ក្នុងគោលបំណងលើកស្ទួយវិស័យកីឡាបាល់ទាត់ ប្រមូលមូលនិធិសប្បុរសធម៌ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងចូលរួមយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ក្នុងឱកាសទិវាពលកម្មអន្តរជាតិថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤៕

1 2 3 4 5 6 7 8 9 10

ឯកឧត្តម យឹម ជុង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ក្រោមអធិបតីភាពឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីតំណាង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និងក្រុមប្រឹក្សាភាសារខ្មែរ។

 

សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ មាន ១៦ជំពូក និង១១៤ មាត្រា៕

photo 2024 04 29 13 55 45 2 photo 2024 04 29 13 55 45 3 photo 2024 04 29 13 55 45 4 photo 2024 04 29 13 55 45 5 photo 2024 04 29 13 55 45

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងមន្រ្តីបច្ចេកទេស ចុះជួសជុលអណ្តូងស្នប់អាហ្រ្វីដេវ ចំនួន១គ្រឿង

ខេត្តរតនគិរី ៖ នាថ្ងៃអាទិត្យ៥រោច  ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី និងលោក ឃឹម នី អនុប្រធានមន្ទីរ លោក មឿន ស្រស់ ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ ព្រមទាំងមន្រ្តីបច្ចេកទេស បានចុះជួសជុលអណ្តូងស្នប់អាហ្រ្វីដេវ ចំនួន០១គ្រឿងជូនប្រជាជន ជាជនជាតិដើមភាគតិចគ្រឹង ចំនួន ៦០គ្រួសារ ស្ថិតនៅភូមិក្រឡាវ៉ង ឃុំប៉ូយ ស្រុកអូរជុំ ខេត្តរតនគិរី៕

photo 2024 04 28 18 19 12 2 photo 2024 04 28 18 19 12 photo 2024 04 28 18 20 03 photo 2024 04 28 18 20 04 photo 2024 04 28 18 20 05