លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានដឹកនាំមន្រ្តីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ ចុះជួសជុលអណ្តូងស្នប់ដែលខូចខាត ជូនប្រជាពលរដ្ឋ ក្នុងស្រុកលំផាត់

ខេត្តរតនគិរី÷ ព្រឹកថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានដឹកនាំមន្រ្តីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ ចុះជួសជុលអណ្តូងស្នប់ដែលខូច ជូនប្រជាពលរដ្ឋជាជនជាតិទំពួន សម្រាប់ការប្រើប្រាស់ ចំនួន ៩៥គ្រួសារ ស្ថិតនៅភូមិចងរ៉ា ឃុំប៉ាតាង ស្រុកលំផាត់ តបតាមសំណើសុំពីអាជ្ញាធរមូលដ្ឋាន និងស្របតាមការណែនាំ ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមរដ្ឋមន្រ្តី ដែលបានណែនាំឲ្យថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេកទេសទាំងអស់ ចុះយុទ្ធនាការពិនិត្យនិងដោះស្រាយលើការប្រើប្រាស់និងបរិភោគ ទឹក របស់ប្រជាពលរដ្ឋតាមមូលដ្ឋាន ក្នុងអំឡុងពេលដែលមានការប្រឈមនឹងគ្រោះរាំងស្ងួតបច្ចុប្បន្ន។
photo 2024 05 01 17 58 04 2

photo 2024 05 01 17 58 04

photo 2024 05 01 17 58 05 2

photo 2024 05 01 17 58 05 3

photo 2024 05 01 17 58 05 4

photo 2024 05 01 17 58 05

ក្រុមការងារផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានចុះជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋ ស្ថិតនៅ ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា

ខេត្តព្រះសីហនុ៖ នាថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារផ្គត់ផ្គង់ទឹកជនបទខេត្តព្រះសីហនុ នៃមន្ទីរអភិវឌ្ឍន៍ជនបទបានចុះជួសជុលអណ្តូងស្នប់បានចំនួន ៤អណ្តូង ជូនប្រជាពលរដ្ឋស្ថិតនៅឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។

ជាលទ្ធផល ក្រុមការងារបានចុះជួលជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋ ដែលកំពុងប្រឈមនឹងការខ្វះខាតទឹក បានចំនួន ៤អណ្តូង ក្នុងភូមិចំនួន ២ភូមិ ក្នុងនោះ ភូមិគីរីវន្ត បានចំនួន២អណ្តូង និងភូមិស្ទឹងឆាយខាងត្បូង បានចំនួន២អណ្តូង ។
photo 2024 05 01 15 59 16 2

photo 2024 05 01 15 59 16

photo 2024 05 01 15 59 17 2

photo 2024 05 01 15 59 17

photo 2024 05 01 16 01 06

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងសហការី ចុះពិនិត្យស្ថានភាពរបស់ប្រជាពលរដ្ឋប្រើប្រាស់ទឹកនៅស្រុកថាឡាបរិវ៉ាត់ សង្កាត់សាមគ្គី និងក្រុងស្ទឹងត្រែង

ខេត្តស្ទឹងត្រែង ៖ នារសៀលថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងលោក សយ គា អនុប្រធានមន្ទីរ បានចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ នៅភូមិឆ្វាំងសំអាង ស្រុកថាឡាបរិវ៉ាត់ និងភូមិថ្មី សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។

បន្ទាប់ពីបានពិនិត្យរួចមក ក្រុមការងារសង្កេតឃើញថា តំបន់ទាំងអស់នេះប្រជាពលរដ្ឋមានទឹកស្រះ និងអណ្ដូងប្រើប្រាស់ជាធម្មតា។
photo 2024 05 01 18 29 36

photo 2024 05 01 18 29 41

photo 2024 05 01 18 29 42

photo 2024 05 01 18 29 44

photo 2024 05 01 19 03 36

photo 2024 05 01 19 03 40

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារ ព័ត៌មានលើកទី៦ ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីលើកទី៦ ឆ្នាំ២០២៤ ជាមួយអ្នកសារព័ត៌មានប្រមាណ ៥០០០នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលរៀបចំនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។

ពិធីជួបសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាននាពេលនេះ ធ្វើឡើងដើម្បីអបអរសាទរទិវាសេរីភាពសារព័ត៌មានពិភពលោកលើកទី៣១ ០៣ ឧសភា ដែលបានប្រារព្ធក្រោមប្រធានបទ “សារព័ត៌មានសម្រាប់ផែនដី សារព័ត៌ក្នុងស្ថានភាពនៃវិបត្តិបរិស្ថាន” និងជាការបន្ដនូវគំរូពី សម្តេចតេជោ ហ៊ុន សែន ពេលសម្តេចនៅកាន់តំណែងជានាយករដ្ឋមន្ត្រី បានយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យសារព័ត៌មាន ហើយបានបង្កើតឱ្យមានជំនួបសំណេះសំណាលជាមួយអ្នកសារព័ត៌មានជារៀងរាល់ឆ្នាំ៕
photo 2024 05 03 18 19 41

IMG 20240503 182212 893

IMG 20240503 182208 633

IMG 20240503 182204 322

03 05 2024 14 scaled

03 05 2024 13 scaled

03 05 2024 11 scaled

03 05 2024 06 scaled

03 05 2024

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារផ្គត់ផ្គង់ទឹកជនបទ ចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនិងជួសជុលអណ្តូងទឹកបានចំនួន២អណ្តូង ក្នុងស្រុកព្រះនេត្រព្រះ និងស្រុកមង្គលបូរី

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារផ្គត់ផ្គង់ទឹកជនបទ ចុះពិនិត្យប្រព័ន្ធចែកចាយទឹកតាមបំពង់ខ្នាតតូចសហគមន៍ របស់អង្គការទស្សនៈពិភពលោក នៅភូមិត្របែក ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ដែលត្រូវបានផ្អាកដំណើរការ ដោយសារស្រះដែលជាប្រភពផ្ដល់ទឹករីងស្ងួត។

 

ជាលទ្ធផល មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យនឹងសហការបន្តជាមួយ អង្គការទស្សនៈពិភពលោក ដើម្បីស្តារស្រះនេះឡើងវិញ នៅក្នុងពេលឆាប់ៗខាងមុខ។ ដោយបច្ចុប្បន្ន ប្រជាពលរដ្ឋរស់នៅក្នុងភូមិនេះ បាននិងកំពុងប្រើប្រាស់ទឹកស្រះសហគមន៍ ១កន្លែងផ្សេងទៀត ដែលអាចផ្ដល់ទឹកប្រើប្រាស់ជូនប្រជាពលរដ្ឋបានក្នុងរយៈពេល ២សប្តាហ៍ទៀត។

 

ដោយឡែក ក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចុះជួសជុលអណ្តូងស្នប់របស់ប្រជាពលរដ្ឋ ចំនួន ២អណ្តូង នៅភូមិចំណោមកើត ឃុំចំណោម ស្រុកមង្គលបូរី ហើយជាសំណូមពរ អាជ្ញាធរឃុំ និងប្រជាពលរដ្ឋ បានសំណូមពរឱ្យបំពាក់ម៉ូទ័របូមទឹកបន្ថែម ដើម្បីបង្កលក្ខណៈងាយស្រួលដល់ប្រជាពលរដ្ឋយកទឹកទៅប្រើប្រាស់បានលឿន៕ (បញ្ជាក់ ៖ ម៉ូទ័រនិងថ្លៃភ្លើងប្រើប្រាស់លោកមេឃុំជាអ្នកទទួលបន្ទុក)

photo 2024 05 01 15 42 58 photo 2024 05 01 15 43 00 photo 2024 05 01 15 43 03 photo 2024 05 01 15 43 05

លោក ទូច ម៉ាឡា ដឹកនាំមន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ បន្តចុះពិនិត្យស្ថានភាពការប្រើប្រាស់ទឹក របស់ប្រជាពលរដ្ឋក្នុងស្រុកវ៉ារិន

ខេត្តសៀមរាប៖ នាថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរ បានដឹកនាំមន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប  បានបន្តចុះពិនិត្យស្ថានភាពការប្រើប្រាស់ទឹក តាមបណ្តាញចែកចាយទឹក ស្រះ អណ្តូង អូរ ប្រឡាយ នៅរដូវប្រាំងដែលមានភាពរីងស្ងួត និងមានបញ្ហាប្រឈមខ្លាំងក្នុងទីតាំងភូមិមួយចំនួន ក្នុងឃុំគោកដូង, និងភូមិតាសោម ឃុំតាសោម ស្រុកអង្គរជុំ, ឃុំប្រាសាទ និងឃុំស្វាយស ស្រុកវ៉ារិន ខេត្តសៀមរាប ។

 

ក្នុងឱកាសចុះពិនិត្យជាក់ស្តែង លោកប្រធានមន្ទីរ បានសំណេះសំណាល និងសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋ ឱ្យយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សាប្រភពទឹកឱ្យបានល្អ និងប្រើប្រាស់ទឹកដោយការសន្សំសំចៃ ដើម្បីរក្សាបាននូវសុខភាព អនាម័យល្អ និងមានទឹកប្រើប្រាស់គ្រប់គ្រាន់ ជាពិសេសបានស្នើសុំឱ្យជួយផ្ដល់ព័ត៌មានជូនមន្ទីរ ក្នុងករណី ភូមិ ឃុំ ស្រុកណា មានការប្រឈមខ្លាំងនឹងបញ្ហាទឹករីងស្ងួត អណ្តូងខូច ខ្វះខាតទឹកបរិភោគ ឬប្រើប្រាស់ ដើម្បីមន្ទីរចាត់វិធានការដោះស្រាយឱ្យបានទាន់ពេលវេលា៕

photo 2024 05 01 20 25 36 2 photo 2024 05 01 20 25 36 3 photo 2024 05 01 20 25 36 photo 2024 05 01 20 25 37 photo 2024 05 01 20 25 38 2 photo 2024 05 01 20 25 38 photo 2024 05 01 20 25 39 2 photo 2024 05 01 20 25 39

ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះត្រួតពិនិត្យប្រភពទឹកប្រើប្រាស់ និងជួសជុលអណ្ដូងទឹកជូនប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់រោទិ៍បានចំនួន ២ អណ្តូង

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះត្រួតពិនិត្យប្រភពទឹក និងបានជួសជុលអណ្ដួងទឹកចំនួន២ ជូនដល់ប្រជាពលរដ្ឋសម្រាប់ការប្រើប្រាស់ ក្នុងស្រុកកំពង់រោទិ៍។

ជាលទ្ធផលនៃការត្រួតពិនិត្យដោយសារបញ្ហានៃការកើនកំដៅ និងមិនមានភ្លៀងធ្លាក់ផងនោះ ធ្វើឱ្យនីវ៉ូទឹកអណ្ដូងមានការធ្លាក់ចុះ បូមពុំចេញទឹក ចំនួន ៤៥អណ្ដូង ស្ថិតនៅភូមិបន្ទាយក្រាំង ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ។

ក្នុងនោះក្រុមជាងជុលម៉ូទ័រអណ្ដូងទឹក គឺបានជួសជុលអណ្តូងឱ្យដំណើរការធម្មតាឡើងវិញ បានចំនួន ២អណ្ដូង ដែលជាលទ្ធផលស្ថានភាពទឹកមានភាពចេញខ្លាំងជាងមុន ហើយប្រជាពលរដ្ឋសប្បាយចិត្ត និងធ្វើការថ្លែងអំណរគុណដល់ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ដែលបានរកជាងធ្វើការកែច្នៃអណ្តូងពួកគាត់ដំណើរការបានល្អជាងមុន។

photo 2024 04 30 13 33 52 photo 2024 04 30 13 33 53 photo 2024 04 30 13 33 54 photo 2024 04 30 13 33 55

ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចុះបំពាក់ក្បាលស្នប់ និងដាក់ម៉ូទ័រ នៅស្រុកសាមគ្គីមានជ័យ ព្រមទាំងខួងអណ្ដូងថ្មី ១កន្លែង នៅស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ នាព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះបំពាក់ក្បាលអណ្តូងស្នប់ និងដាក់ម៉ូទ័រ ១កន្លែង នៅភូមិថ្មស ឃុំខ្នាឆ្មា ស្រុកសាមគ្គីមានជ័យ និងខួងអណ្តូងថ្មី ចំនួន ១កន្លែងជូនប្រជាពលរដ្ឋនៅភូមិគោកណាំង ឃុំតាំងក្រសាំង ស្រុកទឹកផុស ដើម្បីបម្រើឱ្យការប្រើប្រាស់របស់ប្រជាពលរដ្ឋមូលដ្ឋាន ក្នុងស្ថានភាពកំដៅកើនឡើងជាលំដាប់ ដែលធ្វើឱ្យប្រភពទឹករងការរីងស្ងួតផងដែរ។

photo 2024 05 01 14 08 11 photo 2024 05 01 14 08 13 photo 2024 05 01 14 08 21

ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរ ចុះត្រួតពិនិត្យបន្ទាន់ នៅប្រភពទឹកក្នុងស្រុកថ្មគោល

ខេត្តបាត់ដំបង៖ នាព្រឹកថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរ ចុះត្រួតពិនិត្យបន្ទាន់នៅភូមិព្រះពន្លា ឃុំរូងជ្រៃ និងភូមិនិគមន៍កណ្តាល ឃុំជ្រោយស្តៅ ស្រុកថ្មគោល ដើម្បីពិនិត្យស្ថានភាពអណ្តូងស្នប់  និងប្រភពទឹករីងស្ងួតដោយសារការកើននៃកំដៅ ជូនប្រជាពលរដ្ឋដែលកំពុងជួបប្រទះការខ្វះខាតទឹកស្អាតប្រើប្រាស់។

 

បន្ទាប់ពីពិនិត្យរួចរាល់ហើយនោះ មានអណ្តូង ១កន្លែង នៅភូមិនិគមន៍កណ្តាល ឃុំជ្រោយស្ដៅ ស្រុកថ្មគោល បានខូចខាត ដូច្នេះក្រុមការងារបច្ចេកទេសទឹកនឹងត្រូវចុះជួសជុលបន្ទាន់ជូនពលរដ្ឋនៅមូលដ្ឋានភូមិខាងលើ។ ចំពោះស្ថានភាពប្រភពទឹកនៅ ភូមិព្រះន្លា ឃុំរូងជ្រៃ ស្រុកថ្មគោល គឺអណ្តូងស្នប់ នៅមានទឹកប្រើបានជាធម្មតាសម្រាប់ពលរដ្ឋក្នុងភូមិ ។

photo 2024 05 01 19 49 57 photo 2024 05 01 19 49 58 2 photo 2024 05 01 19 49 58 3 photo 2024 05 01 19 49 58 4 photo 2024 05 01 19 49 58 photo 2024 05 01 19 50 04

លោកជំទាវ លីម មុយឡេង និងក្រុមការងារផ្គត់ផ្គង់ទឹកស្អាត អញ្ជើញចុះពិនិត្យស្ថានភាពប្រភពទឹករបស់ប្រជាពលរដ្ឋ

ខេត្តកណ្ដាល៖ នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម ចុង ផែត អនុរដ្ឋលេខាធិការ, លោកស្រី ជី ថាវី ប្រធានមន្ទីរ បានដឹកនាំមន្ត្រីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល ដោយមានការចូលរួមពី លោក ថន សុវណ្ណា អភិបាល នៃគណៈអភិបាលស្រុកពញាឮ និងអាជ្ញាធរមូលដ្ឋាន ចុះត្រួតពិនិត្យស្ថានភាពអណ្ដូងទឹក, ស្រះទឹក, ទីតាំងបូមទឹក និងស្ថានីយផលិតទឹកស្អាត ប្រើប្រាស់របស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ នៅក្នុងភូមិមួយចំនួន នៃឃុំជ្រៃលាស់ ស្រុកពញាឮ និងឃុំសំបួរមាស និងឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

 

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានផ្តល់ធុងស្តុកទឹកចំណុះ ១០០០លីត្រ ចំនួន ២ធុង, ប៊ីដុងទឹកចំណុះ ២០លីត្រចំនួន ៣០ប៊ីដុង, និងជួសជុលអណ្ដូងទឹកចំនួន ២អណ្ដូង នៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ ព្រមទាំងបានផ្ដល់អណ្ដូងទឹកចំនួន ២អណ្ដូង ជូនប្រជាពលរដ្ឋនៅក្នុងភូមិស្លែង និងវត្តពពែក្រោម និងជួសជុលអណ្ដូងស្នប់ចំនួន ១អណ្ដូង ដើម្បីជួយដោះស្រាយការប្រឈមនឹងបញ្ហាកង្វះទឹកសម្រាប់ប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃ របស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានខាងលើផងដែរ។

 

ជាមួយគ្នានោះ លោកស្រីប្រធានមន្ទីរ ក៏បានផ្ដល់ជូនពាងទឹកចំនួន ២ពាង ជូនគ្រួសារក្រីក្រ ១គ្រួសារ នៅភូមិតាគោ ឃុំជ្រៃលាស់ ស្រុកពញាឮ៕

photo 2024 05 01 08 17 27 photo 2024 05 01 08 17 28 photo 2024 05 01 08 17 29 photo 2024 05 01 08 17 30 photo 2024 05 01 08 17 33 photo 2024 05 01 08 17 35 2 photo 2024 05 01 08 17 35