លោក ខុន លីដូ ដឹកនាំក្រុមការងារជាគ្រូឧទ្ទេស បានអញ្ជើញចូលរួម ក្នុងវគ្គបណ្ដុះបណ្ដាលជុំទី២ ស្តីពី “ការអប់រំភាពជាអ្នកដឹកនាំ”

ខេត្តព្រះវិហារ៖ លោក ខុន លីដូ អនុប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ បានដឹកនាំក្រុមការងារជាគ្រូឧទ្ទេស បានអញ្ជើញចូលរួមជាគ្រូឧទ្ទេសក្នុងវគ្គបណ្ដុះបណ្ដាលជុំទី២ ស្តីពី “ការអប់រំភាពជាអ្នកដឹកនាំ” ក្រោមអធិបតីភាព ឯកឧត្តម អ៊ុង វុទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តព្រះវិហារ។

វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ០២ថ្ងៃ គឺពីថ្ងៃចន្ទ ទី២៩ ដល់ថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤ រៀបចំដោយ ក្រសួងអភិវឌ្ឍន៍ជនបទ និងសាលាជាតិរដ្ឋបាលមូលដ្ឋាន នៃក្រសួងមហាផ្ទៃ ដែលសហការគាំទ្រពីអង្គការ WaterAid ប្រចាំប្រទេសកម្ពុជា, វិទ្យាស្ថានស្រាវជ្រាវត្រីកោណ (RTI), USAID ដែលមានសិក្ខាកាមជាមន្ត្រីទទួលបន្ទុកការងារទឹកស្អាត និងអនាម័យ នៃរដ្ឋបាលខេត្ត មន្ត្រីការិយាល័យធនធានមនុស្សរបស់សាលាខេត្ត និង លោក លោកស្រី រដ្ឋបាលស្រុកទាំង២ ក្នុងស្រុករវៀង និងស្រុកសង្គមថ្មី ខេត្តព្រះវិហារ សរុបចំនួន ២១រូប ស្រី ៧ រូប ។

គោលបំណងសំខាន់នៃវគ្គបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពគ្រូបង្គោលថ្នាក់ខេត្ត ថ្នាក់ស្រុកទាំងពីរ អាចដឹកនាំរៀបចំផែនការសកម្មភាពបណ្ដុះបណ្ដាលបន្ដក្នុងវិស័យទឹកស្អាត និងអនាម័យដល់អាជ្ញាធរឃុំ ភូមិ ក្នុងខេត្តព្រះវិហារ៕
photo 2024 04 30 14 23 48

photo 2024 05 01 08 42 50 2

photo 2024 05 01 08 42 50

photo 2024 05 01 08 42 52

photo 2024 05 01 08 42 53

photo 2024 05 01 08 42 54 2

photo 2024 05 01 08 42 54

photo 2024 05 01 08 42 55

photo 2024 05 01 08 42 56

ឯកឧត្តម គុយ ឆាយ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ នៅទីស្តីការក្រសួងផែនការ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ នៃក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្រ្ដីក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ ដែលមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ សមាជិក សមាជិកា តំណាងក្រសួងពាក់ព័ន្ធ និង អង្គការដៃគូអភិវឌ្ឍន៍នានា មួយចំនួនទៀត សរុបប្រមាណ ៣៥ នាក់ ស្រី ៩ នាក់ នៅទីស្តីការក្រសួងផែនការ។

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្រ្តីក្រសួងផែនការ បានមានមតិស្វាគមន៍ និងបើកកិច្ចប្រជុំ ព្រមទាំងបានអាននូវសេចក្តីសម្រេច លេខ៦០ សសរ ស្តីពីការតែងតាំងសមាសភាព ក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ និងបានធ្វើបទបង្ហាញពីវឌ្ឍនភាពការងារអនុវត្តកន្លងមក ដោយលោក ម៉ម បូរ៉ាត់ ប្រធាននាយកដ្ឋានលើកកម្ពស់អាហារូបត្ថម្ភ។
កិច្ចប្រជុំបានរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោម៖
– ផ្សព្វផ្សាយពីអនុក្រឹត្យលេខ០៦ អនក្រ.បក ចុះថ្ងៃទី១១ ខែមករា ឆ្នាំ២០២៤ ស្តីពីការកែសម្រួលអនុក្រឹត្យស្តីពីការបង្កើតក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ
– ផ្សព្វផ្សាយពីសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ៦០ ស.ស.រ. ចុះថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ស្តីពីការតែងតាំងសមាសភាពក្រុមប្រឹក្សាជាតិស្តីពីអាហារូបត្ថម្ភជាតិ
– និងបទបង្ហាញស្តីពីរបាយកាណ៍សង្ខេប និងវឌ្ឍនភាពស្តីពីស្ថានភាពអាហារូបត្ថម្ភអនុវត្តកន្លងមក។

ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្រ្ដីក្រសួងផែនការ បានមានមតិបូកសរុប និងប្រកាសបិទកិច្ចប្រជុំ ។
photo 2024 05 02 14 30 31

photo 2024 05 02 14 30 32

photo 2024 05 02 14 30 33

photo 2024 05 02 14 30 34

ឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិភាក្សាពីទិន្នន័យជាក់ស្តែង និងរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទឹកឲ្យបានគ្រប់គ្រាន់សម្រាប់ឃុំទាំង១០ ក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ

ខេត្តកំពង់ធំ÷ នារសៀលថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ នៅសាលាស្រុកសន្ទុក មានកិច្ចប្រជុំស្តីពីគ្រោះរាំងស្ងួត ក្រោមអធិបតីភាពឯកឧត្តម លី ណារុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិភាក្សាពីទិន្នន័យជាក់ស្តែង និងរកដំណោះស្រាយជូនប្រជាពលរដ្ឋក្នុងការប្រើប្រាស់ទឹកឲ្យបានគ្រប់គ្រាន់សម្រាប់ឃុំទាំង១០នៃស្រុកសន្ទុក ដោយមានការចូលរួមពីសំណាក់ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្តីទី មន្ត្រីបច្ចេកទេស អភិបាលរងនៃគណៈភិបាលស្រុក មន្រ្តីរដ្ឋបាលស្រុក ព្រមទាំងលោកមេឃុំគ្រប់ឃុំ។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តម លី ណារុន បានដឹកនាំក្រុមការងារចុះពិនិត្យ បឹងបន្ទាយ ស្ថិតនៅឃុំព្នៅ ដែលបានរីងស្ងួតដោយគ្រោះធម្មជាតិ ប្រជាពលរដ្ឋក្នុងឃុំតែងតែទាញយកទឹកក្នុងបឹងនេះសម្រាប់ការដាំដំណាំ និងបន្លែបង្ការ។

សូមបញ្ជាក់ថាក្នុងស្រុកសន្ទុកការប្រើប្រាស់ទឹកជាប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅប្រើប្រាស់បានជាធម្មតា។
photo 2024 05 02 09 01 37

photo 2024 05 02 09 01 46

photo 2024 05 02 09 01 54

photo 2024 05 02 09 01 56

photo 2024 05 02 09 02 03

photo 2024 05 02 09 02 08

ឯកឧត្ត យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និង ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់

រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ៦រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យនៃនាយកដ្ឋានថែទាំសុខភាពជនបទ បានអមដំណើរ ឯកឧត្ត យឹម ជុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ពិនិត្យ និង ពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ក្រោមអធិបតីភាព ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។

កិច្ចប្រជុំមានការចូលរួមពីតំណាង ក្រសួង ស្ថាប័ន ពាក់ព័ន្ធ ក្រុមប្រឹក្សាអ្នកច្បាប់ ក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ និង ក្រុមប្រឹក្សាភាសារខ្មែរ ។ សេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ មាន ១៦ ជំពូក និង១១៤ មាត្រា មានរយៈពេលមួយព្រឹក កិច្ចប្រជុំ បានពិនិត្យ និង ពិភាក្សា បាន៥ជំពូក និង ១៥ មាត្រា។

កិច្ចប្រជុំ នេះនឹងបន្តពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤។
photo 2024 04 29 08 55 02

photo 2024 04 29 08 55 03 2

photo 2024 04 29 08 55 03

photo 2024 04 29 08 55 04

photo 2024 04 29 08 55 14

photo 2024 04 29 08 55 15

photo 2024 04 29 08 56 38

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ដឹកនាំមន្ត្រីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ ចុះត្រួតពិនិត្យទីតាំងអណ្តូង ព្រែកអំបិល និងព្រែករៃ ដែលបានរីងស្ងួត និងគោករាក់ ដោយកត្តាប្រែប្រួលអាកាសធាតុ

ខេត្តកណ្តាល ៖ នារសៀលថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានដឹកនាំមន្ត្រីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ ចុះត្រួតពិនិត្យទីតាំងអណ្តូង ព្រែកអំបិល និងព្រែករៃ ដែលបានរីងស្ងួត និងគោករាក់ ដោយកត្តាប្រែប្រួលអាកាសធាតុ។

ពិធីនេះមានការអញ្ជើញចូលរួមសហការពីលោក លោកស្រីប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីជំនាញចំណុះរដ្ឋបាលស្រុកស្អាង លោក លោកស្រីមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ លោក លោកស្រីមេភូមិ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋជាច្រើនរូបទៀត។

បន្ទាប់ពីបានជួបប្រជុំពិភាក្សាការងារលើបញ្ហាប្រឈម នៃការខ្វះទឹក និងការងារស្តារព្រែក ជាមួយអាជ្ញា ធរមូលដ្ឋាននៅសាលាឃុំព្រែកអំបិលរួចមក លោកស្រីប្រធានមន្ទីរ បានបន្តដឹកនាំក្រុមការងារជំនាញរបស់មន្ទីរ និងក្រុមការងារជំនាញរបស់រដ្ឋបាលស្រុក រួមជាមួយលោកឃុំព្រែកអំបិល និងលោក លោកស្រីមេភូមិ អនុភូមិ បានចុះទៅពិនិត្យដល់ទីតាំងជាក់ស្តែង។

លោកមេឃុំព្រែកអំបិល បានជម្រាបជូនអំពីស្ថានភាពទឹកនៅទូទាំងឃុំថាសម្រាប់ទឹកស្អាតប្រើប្រាស់ពុំមានខ្វះខាតទេ ដោយសារឃុំមានស្ថានីយ៍ចែកចាយទឹកឯកជនយកប្រភពទឹកមកពីទន្លេបាសាក់។ រីឯប្រភពទឹកបម្រើឱ្យការស្រោចស្រព ព្រែកអំបិលបានគោករាក់ដោយដុំ កន្លែងខ្លះជ្រៅនៅប្រើប្រាស់បាន និងកន្លែងខ្លះរីងគោក ហើយបច្ចុប្បន្នឃុំកំពុងស្តារព្រែក និងប្រើប្រាស់វិញបានបណ្តើរៗហើយ។

បន្ទាប់ពីបញ្ចប់ការងារចុះពិនិត្យស្ថានភាពខ្វះទឹកប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃនៅឃុំព្រែកអំបិលរួចមក លោកស្រីប្រធានមន្ទីរ បានបន្តដឹកនាំក្រុមការងារមន្ទីរ បន្តចុះពិនិត្យអណ្តូងដែលកំពុងរងផលប៉ះពាល់នៅភូមិព្រែករាំង និងភូមិព្រែករាំង (ក) នៅឃុំទឹកវិល ស្រុកស្អាង។ ជាលទ្ធផលបានបង្ហាញឱ្យឃើញថា នៅឃុំទឹកវិល ចំពោះកាខ្វះទឹកប្រើប្រាស់ ស្ថិតក្នុងកម្រិតទាបនៅឡើយថ្វីដ្បិតថា ព្រែករាំង បានគោករាក់ក្តី ប៉ុន្តែបងប្អូនប្រជាពលរដ្ឋភាគច្រើន ប្រើប្រាស់បណ្តាញចែកចាយទឹក និងមួយចំនួនតូចប្រើប្រាស់អណ្តូង ហើយអណ្តូងខ្លះរីង និងអណ្តូងខ្លះនៅមានទឹកនៅឡើយ គ្រាន់តែចេញតិចជាងមុន ហើយប្រជាពលរដ្ឋដែលខ្វះទឹក បានសុំប្រើប្រាស់ជាមួយអណ្តូងអ្នកជិតខាងដែលនៅមានទឹក។

ដោយឡែកនៅឃុំក្រាំងយ៉ូវ ស្រុកស្អាង មានបណ្តាញចែកចាយទឹក ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនពុំបានត បណ្តាញទឹកស្អាតប្រើប្រាស់ ដោយនៅតែប្រើប្រាស់ទឹកអណ្តូងផ្ទាល់ខ្លួន បច្ចុប្បន្នអណ្តូងខ្លះបានរីង ហើយពួកគាត់ទៅប្រើប្រាស់អណ្តូងទឹកជាមួយអ្នកជិតខាង។

តាមរយៈការចុះពិនិត្យស្ថានភាពការខ្វះខាតទឹកប្រើប្រាស់ និងបរិភោគប្រចាំថ្ងៃនៅតាមទីតាំងជាក់ស្តែងខាងលើនេះ អាជ្ញាធរមូលដ្ឋាន និងគ្រប់ភាគីពាក់ព័ន្ធ បានចូលរួមសហការយ៉ាងសកម្ម និងមានការគាំទ្រប្រកបដោយសេចក្តីសប្បាយរីករាយពីសំណាក់បងប្អូនប្រជាពលរដ្ឋ ដោយបានគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតដល់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែយកចិត្តទុកដាក់ដល់បងប្អូនប្រជាពលរដ្ឋគ្រប់កាលៈទេសៈ និងគ្រប់ស្ថានការណ៍ នៃការជួបការលំបាក និងទុកកង្វល់ផ្សេងៗ៕
photo 2024 05 01 17 33 17

photo 2024 05 01 17 33 18 2

photo 2024 05 01 17 33 18

photo 2024 05 01 17 33 19

photo 2024 05 01 17 33 22 2

photo 2024 05 01 17 33 22

photo 2024 05 01 17 33 24

ឯកឧត្តម ជា ស្រ៊ុន អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយ មន្រ្តីរាជការ និយោជិត កម្មករ កម្មការិនីកំពង់ផែស្វយ័តក្រុងព្រះសីហនុ

ខេត្តព្រះសីហនុ៖ នាថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសំណេះសំណាលជាមួយ មន្រ្តីរាជការ និយោជិត កម្មករ កម្មការិនីកំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរ ខួបលើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅក្នុងបរិវេណកំពង់ផែស្វយ័តក្រុងព្រះសីហនុ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
photo 2024 05 01 15 33 29

photo 2024 05 01 15 33 30 2

photo 2024 05 01 15 33 30 3

photo 2024 05 01 15 33 30 4

photo 2024 05 01 15 33 30

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានដឹកនាំមន្រ្តីបច្ចេកទេស ចុះពិនិត្យស្ថានភាពទឹកក្នុងស្រះចំនួន ២ទីតាំង និងធ្វើការជួសជុលអណ្តូងស្នប់បានចំនួន ៣អណ្តូង ក្នុងស្រុកសាលាក្រៅ។

ខេត្តប៉ៃលិន៖ នាថ្ងៃអង្គារ ៧រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានដឹកនាំមន្រ្តីបច្ចេកទេស សហការជាមួយក្រុមការងាររដ្ឋបាលស្រុកសាលាក្រៅ ចុះពិនិត្យស្ថានភាពទឹកក្នុងស្រះចំនួន ២ទីតាំង ក្នុងភូមិកូនដំរី និងភូមិផ្ទះស្បូវ និងធ្វើការជួសជុលអណ្តូងស្នប់បានចំនួន ៣អណ្តូង នៅភូមិភ្នំព្រាលនិងភូមិអន្លុងរក្សា ដែលស្ថិតនៅក្នុង ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ។
photo 2024 04 30 16 11 45

photo 2024 04 30 16 16 06 2

photo 2024 04 30 16 16 06

photo 2024 04 30 16 16 07 2

photo 2024 04 30 16 16 07 3

photo 2024 04 30 16 16 07

photo 2024 04 30 21 55 43

photo 2024 05 01 16 24 20

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងសហការីបានចុះជួសជុលអណ្ដូងស្នប់បានចំនួន ៤អណ្តូង ជូនប្រជាពលរដ្ឋនៅក្រុងប៉ៃលិន

ខេត្តប៉ៃលិន៖ នាថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ លោក ហ៊ត ឬទ្ធី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានដឹកនាំក្រុមការងារមន្ទីរទទួលបន្ទុកការងារផ្គត់ផ្គង់ទឹកស្អាត សហការជាមួយមន្ត្រីរដ្ឋបាលក្រុង ចុះជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋនៅក្រុងប៉ៃលិន បានចំនួន ៤អណ្តូង ក្នុងនោះនៅភូមិថ្មីចំនួន ២អណ្តូង ភូមិអូរច្រាកណ្តាលចំនួន ០១អណ្តូង និងភូមិវាលវង់បានចំនួន ០១អណ្តូង៕
photo 2024 05 01 17 55 58

photo 2024 05 01 17 56 02

photo 2024 05 01 17 56 04

photo 2024 05 01 17 56 08

photo 2024 05 01 17 56 11

photo 2024 05 01 17 56 17

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹកដោយជ្រើសរើសទីតាំងសម្រាប់សាងសង់អណ្ដូងស្នប់ចំនួន ៣អណ្ដូង ក្នុងស្រុកតាលោសែន និងជួសជុលអណ្តូងបានចំនួន ២អណ្តូងក្នុងស្រុកកណ្តៀង

ខេត្តពោធិ៍សាត់ ៖ ថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិសាត់ ព្រមទាំងមន្ត្រីជំនាញ បានចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ និងបានជ្រើសរើសទីតាំងសម្រាប់សាងសង់អណ្ដូងស្នប់ចំនួន ៣អណ្ដូង នៅឃុំតាលោ ស្រុកតាលោសែន ខេត្តពោធិ៍សាត់ ។

ជាលទ្ធផល ក្រុមការងារបានកំណត់បានទីតាំងចំនួន ៣ សម្រាប់ខួងអណ្តូងប្រើប្រាស់ គឺនៅភូមិប្រហាលចំនួន ០១អណ្តូង និងភូមិរហាលទិលចំនួន ០២អណ្តូង និងជាមួយគ្នានេះក៏បានចុះពិនិត្យការដ្ឋានខួងអណ្តូងនៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនផងដែរ។ នៅថ្ងៃដដែលនេះ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទចំនួន ៤រូប ក៏បានចុះជួសជុលអណ្ដូងស្នប់ជូនប្រជាពលរដ្ឋបានចំនួន០២ អណ្ដូង នៅភូមិស្ទឹង ឃុំកណ្ដៀង ស្រុកកណ្ដៀង និងបានជួសជុលអណ្តូងស្នប់នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ដោយមានប្រជាពលរដ្ឋប្រើប្រាស់សរុប ៣៨គ្រួសារ។
photo 2024 05 01 18 00 16

photo 2024 05 01 18 00 17

photo 2024 05 01 18 00 19

photo 2024 05 01 18 00 20

photo 2024 05 01 18 00 25

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានបែងចែកជា ២ក្រុម ចុះជួសជុលអណ្តូងស្នប់បានចំនួន ១៥អណ្តូង ស្មើនឹង ២១៩គ្រួសារ ជូនប្រជាពលរដ្ឋប្រើប្រាស់ក្នុងស្រុកចិត្របុរី និងស្រុកអូរគ្រៀងសែនជ័យ

ខេត្តក្រចេះ៖ នាថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានបែងចែកជា ២ក្រុម ចុះជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋដែលក្នុងស្ថានភាពកំពុងជួយគ្រោះរាំងស្ងួត នៅឃុំកន្ទួត បានចំនួន ០៦អណ្តូង ស្មើនឹង ៨៧គ្រួសារទទួលផល និងឃុំក្បាលដំរី បានចំនួន០៩ អណ្តូង ស្មើនឹង១៣២គ្រួសារទទួលផល។

-ក្រុមទី១: ដឹកនាំដោយលោក ម៉ៅ សុខជា អនុប្រធានមន្ទីរ និងមន្ត្រីសមាជិក៤រូបទៀតសហការជាមួយរដ្ឋបាលឃុំកន្ទួត ស្រុកចិត្របុរី ចុះជួសជុលអណ្តូងស្នប់ដែលខូតខាតមាន៖ ភូមិស្រែនន ចំណុចទេចម្លង អន្លង់កេះ អង្គ្រងបានចំនួន០៦អណ្តូង ដែលមានគ្រួសារទទួលផលពីការប្រើប្រាស់ទឹកអណ្តូងចំនួន ៨៧គ្រួសារ។

-ក្រុមទី២: ដឹកនាំដោយលោក លឹម ជាវហាវ ប្រធានមន្ទីរ លោក ធន សារី អនុប្រធានមន្ទីរការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងមន្ត្រីសមាជិក៣រូបទៀត សហការជារដ្ឋបាលឃុំក្បាលដំរី ស្រុកអូរគ្រៀងសែនជ័យ ចុះជួសជុលអណ្តូងស្នប់ នៅភូមិស្រែស្បូវ ចំនួន ០៤ អណ្តូង ភូមិអូតាណឹង ចំនួន០២ អណ្តូង ភូមិចង្ហប ចំនួន ០២អណ្តូង ភូមិអូពោធ៍ ចំនួន ០១អណ្តូង សរុបចំនួន ០៩ អណ្តូង ដែលមានគ្រួសារទទួលផលពីការប្រើប្រាស់ទឹកអណ្តូងចំនួន ១៣២គ្រួសារ។
photo 2024 05 01 11 17 45

photo 2024 05 01 16 40 20 2

photo 2024 05 01 16 40 20

photo 2024 05 01 16 40 21

photo 2024 05 01 16 40 22

photo 2024 05 01 16 40 25