លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានដឹកនាំក្រុមការងារបច្ចេកទេសចុះ ជួសជុលអណ្តូងស្នប់អាហ្រ្វីដេវសហគមន៏ នៅសាលាបឋមសិក្សាចំនួន៣ ក្នុងស្រុកព្រះេស្តច

ខេត្តព្រៃវែង៖ នាថ្ងៃចន្ទ ៨រោច ខែចេត្រ ឆ្នាំរោងឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានដឹកនាំក្រុមការងារបច្ចេកទេសទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានជួសជុលអណ្តូងស្នប់អាហ្រ្វីដេវសហគមន៏ នៅសាលាបឋមសិក្សាចំនួន៣ ស្រុកព្រះេស្តច។

ក្រុមការងារបានពិនិត្យស្ថានភាពនីវ៉ូស្ថាទិចទឹកអណ្តូង និងជួសជុលអណ្តូងទាំង៣ ឱ្យមានដំណេីរការប្រេីប្រាស់បានឡេីងវិញជាប្រក្រតីសម្រាប់ការប្រើប្រាស់ក្នុង សាលាបឋមសិក្សាបុស្សរលួយ សាលាបឋមសិក្សាជៃតា និងសាលាបឋមសិក្សាកគោ ឃុំបន្ទាយចក្រី ក្នុងស្រុកព្រះេស្តចខេត្តព្រៃវែង។

គួរបញ្ជាក់ផងដែរថា លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានសំដែងអារម្មណ៍សប្បាយរីករាយ និងសូមថ្លែងអំណរគុណយ៉ាងខ្លាំងដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលគិតគូរដល់ស្ថានភាព អាកាសធាតុឡេីងកំដៅដល់ពួកគាត់។ គាត់ក៏បានលើកឡើងថា ក្រោមការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីក្នុងអាណត្តិទី៧នេះ។
photo 2024 05 01 11 49 11

photo 2024 05 01 11 49 12

photo 2024 05 01 11 50 19

photo 2024 05 01 11 51 17 2

photo 2024 05 01 11 51 17

លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទដឹកនាំមន្ត្រីជំនាញ ចូលរួមសិក្ខាសាលាស្តីពី “ការកសាងសមត្ថភាព យេនឌ័រ” ដែលរៀបចំដោយស្ថានទូតអូស្រ្ដាលីប្រចាំនៅកម្ពុជា

រាជធានីភ្នំពេញ÷ នៅរសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧
ត្រូវនឹង ថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារយេនឌ័រក្រសួង បានដឹកនាំមន្ត្រីជំនាញ ចូលរួមសិក្ខាសាលាស្តីពី “ការកសាងសមត្ថភាព យេនឌ័រ” ដែលរៀបចំដោយស្ថានទូតអូស្រ្ដាលីប្រចាំនៅកម្ពុជា។

សិក្ខាសាលាខាងនេះមានការចូលរួមពីឯកឧត្តមឯកអគ្គរដ្ឋទូតអូស្ត្រាលី Pablo Kang និងឯកឧត្ដម លោកជំទាវ មន្រ្តីជំនាញមកពីក្រសួងស្ថាប័នចំនួន៨។ ក្នុងសិក្ខាសាលាខាងលើមានការធ្វើបទបង្ហាញដោយ លោកស្រីបណ្ឌិត Elise Stephenson និង លោកស្រីសាស្ត្រាចារ្យ Michelle Ryan។

គោលបំណងចំបងរបស់សិក្ខាសាលាគឺផ្តោតសំខាន់លើកការពង្រឹងសមត្ថភាពស្រ្តី និងដើម្បីបង្កើនការត្រៀមខ្លួនក្នុងការរៀបចំរចនាសម្ព័ន្ធរបស់ អង្គការ ក្រសួង/ស្ថាប័ន សម្រាប់ការផ្លាស់ប្តូរ តាមរយៈការចាត់តាំងអ្នកដឹកនាំឱ្យមានប្រសិទ្ធិភាព ជាពិសេសការផ្តល់កន្លែងសុវត្ថិភាពដើម្បីបំផុសគំនិតដំណោះស្រាយអំពីបញ្ហាប្រឈម និងការផ្តល់ការគាំទ្រចំពោះស្រ្តី។
photo 2024 05 02 19 15 53

photo 2024 05 02 19 15 54

photo 2024 05 02 19 15 55

photo 2024 05 02 19 15 56

photo 2024 05 02 19 15 57

photo 2024 05 03 10 10 03

លោក អ៉ឹង វិសុទ្ឋ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានដឹកនាំ ក្រុមការងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹក ជួសជុលអណ្តូងស្នប់ ចំនួន ៤អណ្តូង ក្នុងស្រុកព្រៃឈរ ដែលបណ្តាញទឹកស្អាតមិនទាន់ទៅដល់

ខេត្តកំពង់ចាម៖ នាថ្ងៃពុធ ៨ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ លោក អ៉ឹង វិសុទ្ឋ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានដឹកនាំ ក្រុមការងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹក នៃមន្ទីរអភិវឌ្ឍន៍ខេត្តកំពង់ចាម បានជួសជុលអណ្តូងស្នប់ ចំនួន ៤អណ្តូង ក្នុងស្រុកព្រៃឈរ ដែលបណ្តាញទឹកស្អាតមិនទាន់ទៅដល់ និងភាគច្រើនបងប្អូនប្រើអណ្តូងម៉ូទ័ររួមមាន៖
១. ភូមិកកោះ ឃុំត្រពាំងព្រះ ១អណ្តូង ទទួលបានជោគជ័យ អាចផ្គត់ផ្គង់ទឹកបាន៣០គ្រួសារ
២. ភូមិខ្វាវ ឃុំត្រពាំងព្រះ ១អណ្តូង មិនទាន់ជោគជ័យ ដោយខ្វះសម្ភារជួសជុល(បន្តជួសជុលស្អែក)
៣.ភូមិអូរដូនញា ឃុំត្រពាំងព្រះ ២អណ្តូង ទទួលបានជោគជ័យ អាចផ្គត់ផ្គង់ទឹកបាន ៥០ ទៅ៦០គ្រួសារ។

ជាកិច្ចបន្តក្រុមការងារបានចុះពិនិត្យស្ថានភាពស្រះសហគមន៍ចំនួន ២ កន្លែង រួមមាន៖
១. ស្រះសហគមន៍ ១កន្លែង ស្ថិតក្នុងភូមិអូរកណ្តោល ឃុំព្រែកក្របៅ ដែលមន្ទីរផ្តល់ជូនក្នុងឆ្នាំ២០១៩ នៅមានទឹកសម្រាប់សត្វពាហនៈផ្សេងៗ ប្រជាជននៅតំបន់នោះ ប្រើប្រាស់បណ្តាញទឹកទុយោ(ក្រុមហ៊ុនឃុនអភិវឌ្ឍន៍)
២. នឹងបានចុះពិនិត្យអណ្តូងស្នប់Afridev ២កន្លែង ក្នុងភូមិអណ្តូងតាអុង ឃុំព្រែកក្របៅ ស្រុកមាស មន្ទីរបានផ្តល់ជូនឆ្នាំ២០២១ (មានទឹកធម្មតា) និង ក្នុងភូមិតាកោរ ឃុំជ្រៃវៀន ស្រុកព្រៃឈរ មន្ទីរផ្តល់ជូន២០១៩ (មានទឹកធម្មតា)
៣. ចុះពិនិត្យស្ថានភាពស្រះសហគមន៍រីងស្ងួត ១កន្លែង ស្ថិតក្នុងភូមិកកោះ ឃុំសំពងជ័យ ស្រុកជើងព្រៃ ដែលមន្ទីរបានផ្តល់ជូនក្នុងឆ្នាំ២០១៨ (ស្រះនេះគឺបងប្អូនប្រជាពលរដ្ឋមិនបានយកប្រើប្រាស់ទ្បើយ គឺសម្រាប់តែសត្វពាហនៈប៉ុណ្ណោះ) ភូមិនេះគឺប្រើប្រាស់បណ្តាញទឹកអាជ្ញាប័ណ្ណ លោក ពាង ផារ័ត្ន និងអណ្តូងម៉ូទ័រ។
photo 2024 05 01 10 23 33

photo 2024 05 01 11 10 25

photo 2024 05 01 11 23 19

photo 2024 05 01 16 19 23

photo 2024 05 01 16 53 17

photo 2024 05 01 16 53 20

photo 2024 05 01 20 39 57

photo 2024 05 01 20 39 59

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទបានដឹកនាំ ក្រុមការងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកចុះជួសជុលអណ្តូងស្នប់ ចំនួន ៥ អណ្តូង និងដឹកទឹកចែកជូនប្រជាពលរដ្ឋ ចំនួន១៤២គ្រួសារ ស្មើ ១៥០០០លីត្រ ក្នុងស្រុកទឹកឈូ និងក្រុងបូកគោ

ខេត្តកំពត៖ នាថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ៨-៩រោច ឆ្នាំរោង ឆស័ក ព.ស. ត្រូវនឹងថ្ងៃទី១និង២ ខែឧសភា ឆ្នាំ២០២៤ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានដឹកនាំ ក្រុមការងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកចុះជួសជុលអណ្តូងស្នប់ បានចំនួន ៥ អណ្តូង និងចែកទឹកជូនប្រជាពលរដ្ឋចំនួន១៤២គ្រួសារ សម្រាប់ប្រើប្រាស់និងបរិភោគដូចខាងក្រោម៖
១. ភូមិត្រពាំងកក់ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ចំនួន ២អណ្តូង
២. ភូមិព្រែកអំពិល និង ភូមិគីឡូ១២ សង្កាត់ កោះតូច ក្រុង បូកគោ ចំនួន៣ អណ្តូង (ក្នុងនោះមាន១អណ្តូងមិនអាចជួសជុលបានដោយសារក្មេងៗទំលាក់ដុំថ្ម និងដីចូលទៅក្នុងអណ្តូងជ្រៅ)
៣. ភូមិត្រសេកកោង ចំនួន ២៧គ្រួសារ
៤. ភូមិវត្តពោធិ ចំនួន ១១៥គ្រួសារ
photo 2024 05 01 17 35 37

photo 2024 05 01 18 29 17

photo 2024 05 01 18 29 18

photo 2024 05 01 18 29 20 2

photo 2024 05 01 18 29 20

photo 2024 05 02 18 32 14

photo 2024 05 02 18 32 15

photo 2024 05 02 18 32 18

ឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង ការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពីសុវត្ថិភាពចរាចរណ៏ផ្លូវគោក នៅសាលាឃុំស្រែខ្វាវ ស្រុកអង្គរជុំ

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃពុធ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង ការប្រកួតប្រជែងខ្សែច្រវាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាព តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្តីពីសុវត្ថិភាពចរាចរណ៏ផ្លូវគោក ជូនលោកគ្រូ អ្នកគ្រូ សហគមន៏កសិកម្មនិងមន្រ្ដីពាក់ពន្ធ័ និងអាជ្ញាធរមូលដ្នានគ្រប់លំដាប់ថ្នាក់ សរុបមានចំនួន ១២៦នាក់( ស្រី៣៩នាក់) នៅសាលាឃុំស្រែខ្វាវ ស្រុកអង្គរជុំ ខេត្តសៀមរាប ។

ក្នុងឱកាសបើកវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្ដមអនុរដ្ឋលេខាធិការ បានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករព្ញកពីសំណាក់ឯកឧត្តម ឆាយ ប្ញទ្ធិសែនរដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៏ជូនចំពោះសិក្ខាកាមទាំងអស់ដែលមានវត្តមាននៅទីនេះផងដែរ។ ឯកឧត្តមអនុរដ្ឋលេខាធិការបានបន្ដលើកឡើងថា ដើម្បីសម្រេចឲ្យបានជោគជ័យ ផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជនបទឆ្នាំ២០២៤ – ២០២៨ និងយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនា ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តចក្ខុវិស័យរបស់ខ្លួន គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ រួមមាន ៖

ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ

ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព,

ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ

និងទី៤.ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

ជាកិច្ចបញ្ចប់ ឯកឧត្តមអនុរដ្ឋលេខាធិការបានផ្ដាំផ្ញើដល់សិក្ខាកាមទាំងអស់ ត្រូវយកចិត្តទុកដាក់ ត្រងត្រាប់ស្ដាប់នូវការធ្វើបទបង្ហាញរបស់គ្រូឧទ្ទេសនាមដែលបាន ចែករំលែកចំណេះដឹង និងបទពិសោធន៍ដើម្បីទទួលបានចំណេះដឹងស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក ហើយយកទៅផ្សព្វផ្សាយបន្តដល់ប្រជាជនពលរដ្ឋទូទៅជាពិសេសសិស្សានុសិស្សឲ្យយល់ដឹងឲ្យបានច្បាស់លាស់យកទៅអនុវត្ត និងធ្វើដំណើរទៅសាលារៀននិងទៅណាៗឲ្យប្រកាន់ភ្ជាប់នូវច្បាប់ចរាចរណ៍ សំដៅចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ជាយថាហេតុ។
photo 2024 05 02 19 53 47 2

photo 2024 05 02 19 53 47 3

photo 2024 05 02 19 53 47

photo 2024 05 02 19 53 48 2

photo 2024 05 02 19 53 48 3

photo 2024 05 02 19 53 48

photo 2024 05 02 19 53 49 2

photo 2024 05 02 19 53 49

ក្រុមការងារសម្របសម្រួលគម្រោងភូមិសន្តិភាព បើកវគ្គបណ្តុះបណ្តាលស្តីពី ការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច

ខេត្តបន្ទាយមានជ័យ៖ នៅថ្ងៃពុធ-ព្រហស្បតិ៍ ៨-៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១~២ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារសម្របសម្រួលគម្រោងភូមិសន្តិភាព ដឹកនាំដោយ លោក សួន សុវន្ដារ អនុប្រធានមន្ទីរ និងជាប្រធានសម្របសម្រួលគម្រោង បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច នៅភូមិចែង ឃុំទ្រាស ស្រុកស្វាយចេក ខេត្ត បន្ទាយមានជ័យ ដែលមានសមាជិកចូលរួមសរុបចំនួន ១៤នាក់។
photo 2024 05 01 09 12 08

photo 2024 05 01 11 38 56

photo 2024 05 02 08 57 07

photo 2024 05 02 08 57 08 2

photo 2024 05 02 08 57 08

photo 2024 05 02 17 18 26

photo 2024 05 02 17 18 28 2

photo 2024 05 02 17 18 28

photo 2024 05 02 17 18 30

photo 2024 05 02 17 18 31

លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ដឹកនាំក្រុមការងារជួសជុលអណ្ដូងស្នប់ និងពិនិត្យទីតាំងជីកអណ្ដូងជូនប្រជាពលរដ្ឋនៅក្រុងពោធិ៍សាត់ និងស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់៖ នាថ្ងៃព្រហស្បតិ៍្ត ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងមន្រ្តីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានអញ្ជើញទៅពិនិត្យ និងជួសជុលអណ្ដូងស្នប់ជូនប្រជាពលរដ្ឋបានចំនួន ០៣អណ្ដូង និងបានជ្រើសរើសទីតាំងសម្រាស់សាងសង់អណ្តូងស្នប់បន្ថែមបានចំនួន ៥អណ្តូង នៅក្នុងក្រុងពោធិ៍សាត់ ក្នុនោះមាននៅភូមិព្រៃឱម៉ាល់សង្កាត់រលាប ក្រុងពោធិ៍សាត់ចំនួន ២អណ្ដូង ដែលមានប្រជាពលរដ្ឋប្រើប្រាស់៣០ គ្រួសារ និងនៅភូមិបវង្សសង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ បានចំនួន ១អណ្តូង ដែលមានប្រជាពលរដ្ឋប្រើប្រាស់ ១៥គ្រួសារ ។
ជាមួយគ្នានេះក្រុមការងារបានអញ្ជើញទៅជ្រើសរើសទីតាំងសម្រាប់សាងសង់អណ្តូងស្នប់បានចំនួន ៥ អណ្តូង នៅក្នុងតំបន់ដីសម្បទានសង្គមកិច្ច ប៊ុនរ៉ានី សែនជ័យដំណាក់ត្រយឹង ស្ថិតនៅក្នុងភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ផងដែរ៕
photo 2024 05 02 18 58 56

photo 2024 05 02 18 58 57

photo 2024 05 02 18 58 58 2

photo 2024 05 02 18 58 58

photo 2024 05 02 18 58 59 2

photo 2024 05 02 18 58 59

លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះសហការជាមួយរដ្ឋបាលឃុំ ចុះពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ក្នុងស្រុករមាសហែក

ខេត្តស្វាយរៀង៖ នៅថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង អមដោយលោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចុះសហការជាមួយរដ្ឋបាលឃុំអណ្តូងត្របែក ឃុំអណ្តូងពោធិ៍ និងឃុំសំបួរ ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង ដើម្បីចុះពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ ចំនួន ៩អណ្តូង ដែលមាននីវ៉ូទឹកធ្លាក់ចុះចាប់ពី ៩មីលីម៉ែត្រ រហូតដល់ ១៦មីលីម៉ែត្រ ដែលជាហេតុធ្វើអោយទឹកអណ្តូងស្នប់មានទុយយោមុខកាត់ ៤២មីលីម៉ែត្រ ទៅ ៤៩មីលីម៉ែត្រ ពិបាកក្នុងការបូមប្រើប្រាស់នៅរដូវប្រាំងនេះ។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរបានណែនាំដល់ប្រជាពលរដ្ឋដូចខាងក្រោម៖
– ផ្សព្វផ្សាយ និងណែនាំពីរបៀបកែច្នៃប្រើប៉ូទ័របូម និងណែនាំឱ្យខួងអណ្តូងទុយយោមុខកាត់ចាប់ពី ៨០មីលីម៉ែត្រ ទៅ ១០០មីលីម៉ែត្រឡើងទៅ។
– សូមអោយគ្រួសារមានខ្នងផ្ទះជាប់ៗគ្នាឬនៅក្នុងភូមិជាមួយគ្នាជួយចែករំលែកការប្រើប្រាស់ទឹកសម្រាប់គ្រួសារមានបញ្ហាអណ្តូងស្នប់មិនអាចប្រើប្រាស់បាននៅរដូវប្រាំងនេះ។
– ស្នើសុំអោយប្រជាពលរដ្ឋក្នុងឃុំ ផ្អាកការបូមទឹកពីក្រោមដីមកធ្វើស្រែប្រាំង។
photo 2024 05 02 18 08 43

photo 2024 05 02 18 08 45

photo 2024 05 02 18 17 41 2

photo 2024 05 02 18 17 41

photo 2024 05 02 18 19 34

លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការអញ្ជើញទៅពិនិត្យស្ថានភាពនៃការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅស្រុកកំពង់សីលា

ខេត្តកោះកុង៖ នាថ្ងៃព្រហស្បត៏ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យស្ថានភាពនៃការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅស្រុកកំពង់សីលាខេត្តព្រះសីហនុ ។

អមដំណើរក្នុងឱកាសនោះ មាន ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ លោក អនុប្រធានមន្ទីរ ក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹក លោកអភិបាលរងស្រុក លោកមេឃុំកំពង់សីលា ប្រធាន អនុប្រធានភូមិ ។

ក្នុឱកាសនោះគណៈប្រតិភូបានអញ្ជើញទៅពិនិត្យស្ថានភាពប្រភពទឹកអណ្តូងស្នប់ អណ្តូងលូ ស្រះទឹកសហគមន៍ នៅក្នុងភូមិសាស្ត្រ ឃុំកំពង់សីលា និងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា និងបានឱ្យមន្រ្តីជំនាញរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តជួសជុលអណ្តូងស្នប់ដែលខូចខាត ដែលគិតមកដល់ថ្ងៃនេះ ជួសជុលអណ្ដូងជូនប្រជាពលរដ្ឋបានសរុបចំនួន ១៧អណ្តូង ។

ជាមួយគ្នានេះ លោកជំទាវ រដ្ឋលេខាធិការ និងប្រតិភូរួមដំណើរ បានអញ្ជើញទៅសួរសុខទុក្ខប្រជាពលរដ្ឋ ជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋានស្រុក និងឃុំ អំពីការត្រៀមមធ្យាបាយសម្រាប់ជួយអន្តរាគមន៍ដោះស្រាយទឹកជូនប្រជាជនឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព ។

តាមការពិនិត្យជាក់ស្ដែងឃើញថា ស្ថានភាពទឹកសម្រាប់ប្រើប្រាស់ និងទឹកសម្រាប់ហូបប្រចាំថ្ងៃ របស់ប្រជាជននៅឃុំកំពង់សីលា និងឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ពុំទាន់មានបញ្ហាប្រឈមនៅឡើយទេ ៕
photo 2024 05 02 15 28 59

photo 2024 05 02 15 29 00

photo 2024 05 02 15 29 01 2

photo 2024 05 02 15 29 01 3

photo 2024 05 02 15 29 01

photo 2024 05 02 15 29 02 2

photo 2024 05 02 15 29 02

photo 2024 05 02 15 29 04 2

photo 2024 05 02 15 29 04

photo 2024 05 02 15 29 05

photo 2024 05 02 15 29 06

photo 2024 05 02 15 52 00

លោក វណ្ណ សាឬទ្ធិ សហការជាមួយអង្គការវឌ្ឍនភាព និងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះជំរុញការសាងសង់ និងប្រើប្រាស់បង្គន់របស់សហគមន៍ និងរៀបចំធ្វើផែនការសម្រាប់ប្រកាស ODF ថ្នាក់ស្រុក

ខេត្តស្ទឹងត្រែង៖ នាថ្ងៃព្រហស្បតិ៍ ២រោច-សុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ២៥-២៦ ខែមេសា ឆ្នាំ ២០២៤ លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យ នៃនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមសហការជាមួយអង្គការវឌ្ឍនភាព និងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ក្នុងគោលបំណងដើម្បីជំរុញការសាងសង់ និងប្រើប្រាស់បង្គន់របស់សហគមន៍ និងរៀបចំធ្វើផែនការសម្រាប់ប្រកាស ODF ថ្នាក់ស្រុក។

ជាលទ្ធផល:
១/ បានជួបប្រជុំជាមួយអាជ្ញាធរឃុំសំរោង និងជនបង្គោលភូមិ ក្នុងស្រុកថាឡាបរិវ៉ាត់ ដើម្បីឱ្យពួកគាត់ស្រង់ទិន្នន័យភូមិដែលមានគ្រួសារទីទ័លក្រសម្រាប់ឱ្យអង្គការវឌ្ឍនភាពផ្តល់ការឧបត្ថម្ភធនជាសម្ភារបង្គន់។
២/ បានចុះជួបគ្រួសារទីទ័លក្រចំនួនពីរភូមិដែលមានសហគមន៍ចូលរួមចំនួន៣៧នាក់ ជាលទ្ធផលពួកគាត់បានស្ម័គ្រចិត្តសាងសង់បង្គន់គ្រប់ៗគ្នា។
៣/ បានជួបពិភ្សាជាមួយអាជ្ញាធរស្រុកសៀមបូក អង្គការវឌ្ឍនភាព និងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តដើម្បីធ្វើផែនការរៀបចំប្រកាស ODF ស្រុកសៀមបូក ជាលទ្ធផលអង្គប្រជុំបានកំណត់យកថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ជាថ្ងៃដែលនឹងត្រូវប្រកាសទទួលស្គាល់ស្រុកបានបញ្ចប់បន្ទោបង់ពាសវាលពាសកាល។
photo 2024 04 27 11 13 32 2

photo 2024 04 27 11 13 32 3

photo 2024 04 27 11 13 32

photo 2024 04 27 11 13 33

photo 2024 04 27 11 13 34