លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ដ្រីបច្ចេកទេស បន្ដចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោក ជា យុទ្ធារុណ ប្រធានមន្ទីរ បានដឹកនាំមន្ដ្រីបច្ចេកទេស នៃអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បន្ដចុះពិនិត្យស្ថានភាពប្រភពទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងឃុំសំរោង ស្រុកអូរជ្រៅ។

តាមរយៈការចុះពិនិត្យ មានអណ្តូងស្នប់ចំនួន ៤អណ្ដូង បានខូចមិនអាចជួសជុលប្រើប្រាស់បាន ដោយឡែក ស្រះទឹកសហគមន៍ ១កន្លែង ដែលសិស្សានុសិស្សក្នុងសាលាបឋមសិក្សាបត់ត្រង់ ប្រើប្រាស់ជាប្រចាំ ដែលអាចប្រឈមនឹងការរីងស្ងួតក្នុងប្រមាណ ១០ថ្ងៃទៀត ដែលនាំឱ្យមានការខ្វះទឹកសម្រាប់សិស្សានុសិស្សប្រើប្រាស់ប្រចាំថ្ងៃ។

ជាមួយគ្នានោះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានផ្តល់អណ្តូងខួង បំពាក់ស្នប់ថ្មី ចំនួន ០១អណ្ដូង៕
photo 2024 05 02 22 03 39

photo 2024 05 02 22 03 43

photo 2024 05 02 22 03 44

photo 2024 05 02 22 03 51

photo 2024 05 02 22 03 52

ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ បានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដើម្បីពិនិត្យពិភាក្សាស្ថានភាពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ

ខេត្តបាត់ដំបង៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោក អេវ សម្បត្តិ អគ្គាធិការរង, លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ព្រមទាំងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង បានជួបប្រជុំជាមួយលោកអភិបាល អភិបាលរងស្រុកថ្មគោល និងក្រុមប្រឹក្សាឃុំ ដើម្បីពិភាក្សាអំពីបញ្ហាកង្វះប្រភពទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋ ដោយសារអាកាសធាតុក្តៅ នៅតាមបណ្តាឃុំមួយចំនួន ក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង។

ក្រោយពីស្ដាប់របាយការណ៍លោកអភិបាលស្រុកអំពីបញ្ហា និងតម្រូវការទឹករបស់ប្រជាពលរដ្ឋរួចមក ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសហការជាមួយមន្ទីរជំនាញពាក់ព័ន្ធដើម្បីជួយអន្តរាគមន៍ដោះស្រាយទឹកជូនប្រជាពលរដ្ឋនៅទីកន្លែងដែលខ្វះទឹក និងអស់ប្រភពទឹកអោយមានទឹកប្រើប្រាស់ឡើងវិញ។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានអញ្ជើញចុះទៅជួបជាមួយប្រជាពលរដ្ឋ និងពិនិត្យស្រះទឹកចំនួន ២កន្លែង ដែលរីងស្ងួត នៅក្នុងភូមិក្រសាំង ឃុំតាម៉ឺន ស្រុកថ្មគោល៕
photo 2024 05 02 20 54 52 2

photo 2024 05 02 20 54 52 3

photo 2024 05 02 20 54 52

photo 2024 05 02 20 54 53 2

photo 2024 05 02 20 54 53

photo 2024 05 02 20 55 06 2

photo 2024 05 02 20 55 06 3

photo 2024 05 02 20 55 06

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះជួសជុលអណ្តូងស្នប់ ចំនួន ៤ទីតាំង ក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ដែលពុំទាន់មានបណ្តាញទឹកទៅដល់

ខេត្តកំពង់ចាម៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ លោក អ៉ឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម បានដឹកនាំក្រុមការងារបច្ចេកទេស ចុះជួសជុលអណ្តូងស្នប់ ក្នុងឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ដែលពុំទាន់មានបណ្តាញទឹកទៅដល់បានចំនួន៤ទីតាំង ដូចខាងក្រោម៖
១-ជួសជុលអណ្តូងស្នប់ ជំនួយឥតសំណងរបស់សាធារណៈរដ្ឋប្រជាមានិតចិន សាងសង់ឆ្នាំ២០២០ ចំនួន១ អណ្តូង ស្ថិតភូមិខ្វាវ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ បានជោគជ័យ អាចផ្គត់ផ្គង់ទឹកបាន១០គ្រួសារ
២-ជួសជុលអណ្តូងស្នប់ ១អណ្តូង ស្ថិតភូមិខ្វាវ ឃុំត្រពាំងព្រះ បានជោគជ័យ តែទឹកខ្សោយ អាចផ្គត់ផ្គង់ទឹកបាន ៤ ទៅ ៥គ្រួសារ
៣-ជួសជុលអណ្តូងស្នប់ ១អណ្តូង ស្ថិតនៅក្នុងបរិវេណសាលាមត្តេយ្យទន្លេស ភូមិទន្លេស ឃុំត្រពាំងព្រះ បានជោគជ័យ អាចផ្គត់ផ្គង់ទឹកសម្រាប់សិស្សប្រើប្រាស់គ្រប់គ្រាន់
៤-ជួសជុលអណ្តូងស្នប់ ១អណ្តូង ស្ថិតនៅក្នុងភូមិអូរដូនញា ឃុំត្រពាំងព្រះ បានជោគជ័យ អាចផ្គត់ផ្គង់ទឹកបាន ១០គ្រួសារ៕
photo 2024 05 02 09 16 50

photo 2024 05 02 09 16 53

photo 2024 05 02 17 57 42

photo 2024 05 02 17 57 44

ឯកឧត្តម អ៉ិន ចន្ថា ដឹកនាំកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាដែលនៅរាំងស្ទះក្នុងដំណើរការនៃការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិមេមុំ (រយ៉លើ) ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី

ខេត្តមណ្ឌលគិរី ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ ឯកឧត្តម ប៉ា វង្សសុក្រិត រដ្ឋលេខាធិការ ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការ បានចូលរួមកិច្ចប្រជុំស្តីពីការដោះស្រាយបញ្ហាដែលនៅរាំងស្ទះក្នុងដំណើរការនៃការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចព្នង ភូមិមេមុំ (រយ៉លើ) ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគីរី ដោយមានការចូលរួមពីសំណាក់ លោកអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រីប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តមណ្ឌលគិរី និងក្រុមការងារ លោកអភិបាលរង នៃគណៈអភិបាលខេត្តមណ្ឌលគិរី លោកនាយករងរដ្ឋបាលសាលាខេត្ត លោកអភិបាលរងស្រុកកោះញែក លោកមេឃុំរយ៉ លោកមេភូមិមេមុំ(រយ៉លើ) និងតំណាងសហគមន៍ជនជាតិដើមភាគតិច សរុបចំនួន ៣២នាក់។

ជាលទ្ធផល ក្រុមការងារបានសម្រេចដូចខាងក្រោម ៖
– ថ្នាក់ដឹកនាំ និងអាជ្ញាធរមូលដ្ឋាន បានគាំទ្រយ៉ាងពេញទំហឹង លើដំណើរការការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច ដែលនៅសេសសល់ ជាពិសេសសហគមន៍ភូមិមេមុំ (រយ៉លើ)
– ជំរុញ និងពន្លឿនការផ្តិតស្នាមមេដៃ ដើម្បីឈានទៅដល់ការវាយតម្លៃទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច ភូមិមេមុំ (រយ៉លើ)
– ពង្រឹងកិច្ចសហប្រតិបត្តិការរវាងមន្ទីរអភិវឌ្ឍន៍ជនបទ ជាមួយនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ,ជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ជនជាតិដើមភាគតិច

កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលក្រៃលែង ដោយតំណាងសហគមន៍ជនជាតិដើមភាគតិច រយ៉លើ និងស្ថាប័នពាក់ព័ន្ធខាងលើ ឯកភាព និងស្រុះស្រួលគ្នា បន្តដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិចពីក្រសួងអភិវឌ្ឍន៍ជនបទ៕
photo 2024 05 02 19 43 03

photo 2024 05 02 19 43 08

photo 2024 05 02 19 44 46 2

photo 2024 05 02 19 44 46

photo 2024 05 02 19 44 47

photo 2024 05 02 19 44 48

photo 2024 05 02 19 44 51

photo 2024 05 02 19 44 52

photo 2024 05 02 19 46 51

លេខាធិការដ្ឋានក្រុមការងារ PWG-RWSSH ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាបញ្ហាប្រឈម និងរកដំណោះស្រាយ លើការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លេខាធិការដ្ឋានក្រុមការងារ PWG-RWSSH ខេត្តព្រះវិហារ បានរៀបចំកិច្ចប្រជុំដើម្បីពិភាក្សាបញ្ហាប្រឈម និងរកដំណោះស្រាយ លើការប្រើប្រាស់ទឹកប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ក្នុង រដូវរាំងស្ងួតនេះ កិច្ចប្រជុំនេះក្រោមអធិបតី ឯកឧត្តម អ៊ុក គឹមសាន អភិបាលរងខេត្ត និងជាប្រធានក្រុមការងារPWG-RWSSHខេត្ត ដោយមានការចូលរួមពីលោក លោកស្រីប្រធាន អនុប្រធាន សមាជិក លេខាធិការដ្ឋាន និងលោក លោកស្រីតំណាងអង្គការដៃគូក្នុងខេត្ត សរុបចំនួន១៥នាក់ ស្រី២នាក់។

កិច្ចប្រជុំមានគោលបំណងដើម្បីស្វែងរកដំណោះស្រាយ ពិភាក្សាការបញ្ហាប្រឈម ដែលខេត្តព្រះវិហារកំពុងទទួលរងភាពរាំងស្ងួត និងខ្វះខាតទឹកប្រើប្រាស់។

ជាលទ្ធផលនៃកិច្ចប្រជុំគឺអង្គការដៃគូនឹងត្រៀមសហការជាមួយមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ក្នុងការជួសជុលអណ្តូងស្នប់ដែលខូចខាត អោយដំណើរការឡើងវិញ នៅភូមិដែលនឹងប្រឈមការខ្វះប្រភពទឹកប្រើប្រាស់។
ស្ថានភាពទូទៅក្នុងខេត្តថ្ងៃនេះ គិតត្រឹមម៉ោង៤:៣០នាទីរសៀលថ្ងៃ០២ ខែឧសភា ឆ្នាំ២០២៤ នៅខេត្តព្រះវិហារ ពុំទាន់មានភ្លៀងធ្លាក់នៅឡើយទេ។
photo 2024 05 02 16 35 35

photo 2024 05 02 16 35 38

photo 2024 05 02 16 35 54

photo 2024 05 02 16 35 57 2

photo 2024 05 02 16 35 57

photo 2024 05 02 16 36 11

photo 2024 05 02 16 36 12

ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីក្នុង កិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៤

ខេត្តស្ទឹងត្រែង៖ នារសៀលថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែមេសា និងលើកទិសដៅការងារខែឧសភា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង ដោយមានការចូលរួមពី លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង រួមជាមួយលោក លោកស្រីជាថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំងអស់។

បន្ទាប់ពីលោកប្រធានមន្ទីរ បានរាយការណ៍នូវសកម្មភាពការងារប្រចាំខែមេសារួចមក ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានសំណេះសំណាលនិងផ្ដល់អនុសាសន៍ណែនាំដូចខាងក្រោម៖
១. បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដែលចំណាយពេលវេលាដ៍មានតម្លៃអញ្ជើញចូលរួមប្រជុំនាឱកាសនេះ
២. បានពាំនាំពាក្យផ្ដាំផ្ញើសាកសួរសុខទុក្ខដល់ថ្នាក់ដឹកនាំមន្ទីរ ក៍ដូចជាមន្រ្តីរាជការទាំងអស់ក្នុងមន្ទីរ ពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ
៣. បានណែនាំឱ្យមន្រ្តីក្នុងមន្ទីរបង្កើននូវសាមគ្គីភាពភាពក្នុងកិច្ចការងារជារួមក្នុងមន្ទីរដោយចាត់ទុកជាបងប្អូននៃអាជីពការងារ
៤. បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះមន្រ្តីរាជការក្នុងមន្ទីរទាំងអស់ដែលបានខិតខំ និងប្រឹងប្រែងយកចិត្តទុកដាក់ក្នុងការបំពេញការងារក្នុងខែមេសា ឆ្នាំ២០២៤ ដែលសម្រេចលទ្ធផលបានគួរជាទីកត់សម្គាល់
៥. បានបង្កើតក្រុមការងារបន្ទាន់ចំនួន០២ក្រុម ដើម្បីចុះជួយដល់បងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលខ្វះទឹកស្អាតប្រើប្រាស់ក្នុងដំណាក់កាលគ្រោះរាំងស្ងួតកើតមានឡើងក្នុងខេត្ត។
photo 2024 05 02 17 39 01

photo 2024 05 02 17 39 02

photo 2024 05 02 17 39 03

photo 2024 05 02 17 39 06

photo 2024 05 02 17 39 07 2

photo 2024 05 02 17 39 07

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានចាត់ក្រុមការងារបច្ចេកទេសទឹកស្អាត បន្តចុះជួសជុលអណ្តូងស្នប់ ចំនួន១០អណ្តូង ក្នុងស្រុកស្នួល ស្រុកចិត្របុរី និងស្រុកសំបូរ

ខេត្តក្រចេះ៖ ថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ លោក លឹម ជីវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ ចាត់ក្រុមការងារបច្ចេកទេសទឹកស្អាតដោយបែងចែកជា ២ក្រុម ដើម្បីបន្តចុះជួសជុលអណ្តូងស្នប់ដែលខូចមិនអាចប្រើប្រាស់បាន។
ជាលទ្ធផល ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ គឺបានជួសជុលអណ្ដូងសម្រេចបានចំនួន ១០អណ្តូង ក្នុងស្រុកស្នួល ស្រុកចិត្របុរី និងស្រុកសំបូរ។ គិតត្រឹមថ្ងៃនេះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានជួសជុលអណ្ដូង ចំនួន៤២អណ្តូង និងមានភ្លៀងចំនួន ១មេ កម្រិតមធ្យម នៅឃុំស្រែចារ ស្រុកស្នួលក្នុងថ្ងៃនេះ។
photo 2024 05 02 21 19 29 2

photo 2024 05 02 21 19 29 3

photo 2024 05 02 21 19 29

photo 2024 05 02 21 19 30 2

photo 2024 05 02 21 19 30 3

photo 2024 05 02 21 19 30 4

photo 2024 05 02 21 19 30

photo 2024 05 02 21 19 31

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសទឹកស្អាត ចុះជួសជុលអណ្ដូងទឹកចំនួន៣អណ្តូង ក្នុងក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះជួសជុលអណ្ដូងទឹកបន្ទាន់ចំនួន ០៣ អណ្ដូង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងអំឡុងពេលមានគ្រោះរាំងស្ងួត ដែលអណ្តូងទាំង៣កន្លែងនេះមានទីតាងដូចខាងក្រោម៖
១- ភូមិព្រៃឱម៉ាល់ សង្កាត់រលាប ក្រុងពោធិ៍សាត់ បានចំនួន ២អណ្ដូង ដែលមានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ៥៥គ្រួសារ។
២- ភូមិបវង្ស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ បានចំនួន ១អណ្ដូង ដែលមានពលរដ្ឋប្រើប្រាស់ចំនួន ១៥គ្រួសារ។

សូមបញ្ជាក់ផងដែរថាចំពោះស្ថានភាពរួមទូទៅក្នុងខេត្តពោធិ៍សាត់ ប្រជាពលរដ្ឋនៅមានសល់ទឹកប្រើប្រាស់នៅឡើយ ដោយពុំទាន់មានភូមិណាមួយដាច់ទឹកប្រើប្រាស់ទេ។ ដោយឡែកចំពោះក្រុមការងារសាងសង់អណ្តូងថ្មី កំពុងបានដំណើរការសកម្មភាពខួងអណ្តូងចំនួន២ទីតាំងទៀតស្ថិតនៅភូមិសំសាន ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
photo 2024 05 02 18 59 53

photo 2024 05 02 18 59 55

photo 2024 05 02 18 59 56 2

photo 2024 05 02 18 59 56

photo 2024 05 02 18 59 57

photo 2024 05 02 18 59 58

photo 2024 05 02 19 00 00

photo 2024 05 02 19 00 01

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅស្រុកស្រែអំបិល គីរីសាគរ បុទុមសាគរ និងស្រុកកោះកុង

ខេត្តកោះកុង៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ប.ស.២៥៦៧ ថ្ងៃត្រូវនឹងថ្ងៃទី០២ ឧសភា ឆ្នាំ២០២៤ លោក ប៉ុល ចន្ថា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ទទួលបន្ទុកការងារទឹកស្អាត និងអនាម័យ បានដឹកនាំក្រុមការងារបច្ចេកទេសវិស័យផ្គត់ផ្គង់ទឹក នៃមន្ទីរអភិវឌ្ឍន៍ជនបទ អញ្ជើញទៅពិនិត្យប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅស្រុកចំនួន ៤ គឺ ស្រុកស្រែអំបិល គីរីសាគរ បុទុមសាគរ និង ស្រុកកោះកុង ខេត្តកោះកុង ។

ក្នុងឱកាសនោះដែរ ក្រុមការងារបានអញ្ជើញទៅពិនិត្យស្ថានភាព ស្រះសហគមន៍ អណ្ដូងស្នប់ អណ្ដូងលូ និងប្រព័ន្ធចែកចាយទឹក នៅក្នុងស្រុកទាំង ៤ ក្នុងឃុំចំនួន ១០ឃុំ រួមមាន ឃុំដងពែង ស្រែអំបិល បឹងព្រាវ ជីខលើ ព្រែកខ្សាច់ ភ្ញីមាស អណ្ដូងទឹក កណ្ដោល តានូន និងឃុំជ្រោយប្រស់ ដែលអណ្ដូងទាំងនោះស្ថិតនៅក្នុងភូមិទាំង ២០ភូមិ គឺភូមិដងពែង តាធង ព្រាំង ចម្ការក្រោម សាលាម្នាង អូរជ្រៅ ជ្រោយ ផ្លោង តានី ឈូក ព្រែកខ្សាច់ យាយសែន ភ្ញីមាស ជីមាល កណ្ដោល ធ្នង់ បាក់រនាស់ និងភូមិជ្រោយប្រស់ ។

ជាលទ្ធផលក្រុមការងារបានពិនិត្យឃើញថា អណ្ដូងដែលមានភាពរីងស្ងួត មានអណ្ដូងស្នប់មានចំនួន ២៥អណ្ដូង អណ្ដូងលូចំនួន ១៨អណ្ដូង និងស្រះសហគមន៍មានចំនួន ២ស្រះ ៕
photo 2024 05 02 19 28 00 2

photo 2024 05 02 19 28 00 3

photo 2024 05 02 19 28 00

photo 2024 05 02 19 28 01

ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បន្តធ្វើការដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិស្មើនឹង២១៧គ្រួសារ ក្នុងនោះភូមិត្រពាំងវិហារ ចំនួន៦០ គ្រួសារ ភូមិស្វាយចេកចំនួន ៥២ គ្រួសារនិងភូមិអញ្ចាញ១០៥គ្រួសារ ស្ថិតនៅឃុំជើងគួន ស្រុកសំរោង កំពុងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងទឹកបរិភោគ ក្នុងដំណាក់កាលជួបគ្រោះរាំងស្ងួត ។

ខេត្តតាកែវ៖ នាថ្ងៃពុធ ៨រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០១ ខែឧសភា ឆ្នាំ២០២៤ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើការណែនាំអោយក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ បន្តធ្វើការដឹកទឹកចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន៣ភូមិស្មើនឹង២១៧គ្រួសារ ក្នុងនោះភូមិត្រពាំងវិហារ ចំនួន៦០ គ្រួសារ ភូមិស្វាយចេកចំនួន ៥២ គ្រួសារនិងភូមិអញ្ចាញ១០៥គ្រួសារ ស្ថិតនៅឃុំជើងគួន ស្រុកសំរោង កំពុងខ្វះខាតទឹកសម្រាប់ប្រើប្រាស់ និងទឹកបរិភោគ ក្នុងដំណាក់កាលជួបគ្រោះរាំងស្ងួត ។

សូមបញ្ជាក់ផងដែរថា ៖ យោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រសួងអភិវឌ្ឍន៍ជនបទបានរួមចំណែកយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះការខ្វះខាតទឹកប្រើប្រាស់របស់ប្រជាជនទូទាំងប្រទេស ។ អាស្រ័យហេតុនេះក្រសួងក៏បានចេញសេចក្ដីណែនាំដល់ថ្នាក់ដឹកនាំ និងអង្គភាពក្រោមឱវាទក្រសួងទាំងអស់ចាត់វិធានការ និងកិច្ចអន្តរាគមន៍បន្ទាន់លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស ដោយតម្រូវឱ្យ គ្រប់អង្គភាព មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានចុះធ្វើសកម្មភាពលើប្រភពផ្គត់ផ្គង់ទឹកតាមរយៈវិធានការស្ដាស្រះ ជួសជុល និងខួងអណ្ដូងធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋមានទឹកប្រើប្រាស់ និងទឹកសម្រាប់បរិភោគគ្រប់គ្រាន់៕
photo 2024 05 01 20 09 29 2

photo 2024 05 01 20 09 29 3

photo 2024 05 01 20 09 29

photo 2024 05 01 20 09 30 2

photo 2024 05 01 20 09 30 3

photo 2024 05 01 20 09 30