លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយ អាជ្ញាធរក្រុងកោះរ៉ុង បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅមូលដ្ឋានផ្ទាល់សង្កាត់កោះរ៉ុង

ខេត្តព្រះសីហនុ ៖ នៅថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤
លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយ អាជ្ញាធរក្រុងកោះរ៉ុង មានលោកអភិបាលរងក្រុង អាជ្ញាធរ សង្កាត់កោះរ៉ុង មេភូមិ អនុភូមិ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅមូលដ្ឋានផ្ទាល់សង្កាត់កោះរ៉ុង៖

1) ពិនិត្យស្ថានភាពប្រភពទឹកអណ្តូងស្នប់ អណ្តូងលូ ប្រភពទឹកអូរ នៅក្នុងភូមិសាស្ត្រ ភូមិដើមថ្កូវ និង ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ ស្ថានភាពទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋ គ្រប់ប្រភពទឹក អណ្តូងស្នប់ នៅដំណើរការធម្មតា មានទឹក តែសំពាធទឹកចេញ ធ្លាក់កម្រិតពាក់កណ្តាល ទឹកអូរ អាចនៅប្រើប្រាស់បាន។ ដោយឡែកនៅភូមិដើមថ្កូវ ប្រភពទឹកអណ្តូងស្នប់ នៅមានទឹក តែទឹកមានច្រេះពណ៌ក្រហម ។

2) ក្រុមការងារបច្ចេកទេសជំនាញ ការិយាល័យផ្គត់ផ្គង់ទឹក របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះជួសជុលអណ្តូងស្នប់ដែលរងខូចខាត គិតមកដល់ថ្ងៃនេះ ជួសជុលអោយប្រជាពលរដ្ឋបានប្រើប្រាស់វិញ បានសរុបចំនួន ២០អណ្តូង ។

3)លោកប្រធានមន្ទីរ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជួបពិភាក្សាជាមួយអាជ្ញាធរក្រុង សង្កាត់ ភូមិ អំពីការត្រៀមនូវយន្តការ និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍ដោះស្រាយទឹកជូនប្រជាជននៅពេលដែលមានតម្រូវការចាំបាច់ ប្រសិនបើអាកាសធាតុក្តៅ រាំងស្ងួត គ្មានភ្លៀងនៅតែអូសបន្លាយតទៅទៀត ។ សូមអោយអាជ្ញាធរគ្រប់ថ្នាក់ជួយផ្តល់ព័ត៌មានបន្ទាន់ នៅតាមភូមិ ឃុំ ដែលខ្វះខាតទឹក ដល់ក្រុមការងារពាក់ព័ន្ឋពិសេសមន្ទីរអភិវឌ្ឍន៍ជនបទ ។

បន្ទាប់ពីបានចុះពិនិត្យនៅតាមទីតាំងជាក់ស្តែង និងជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងសំណេះសំណាលជាមួយប្រជាជន បានកត់សម្គាល់ឃើញថា ស្ថានភាពទឹកសម្រាប់ប្រើប្រាស់ និងទឹកសម្រាប់ហូបប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្រុងកោះរ៉ុង និងសង្កាត់កោះរ៉ុង ពុំទាន់មានបញ្ហាប្រឈមនៅឡើយទេ ថ្វីត្បិតតែ ភូមិដើមថ្កូវ ប្រភពទឹកអណ្តូង មានជាតិច្រេះពណ៌ក្រហម ក៏ប៉ុន្តែប្រភពទឹកនៅជិតតំបន់នោះ អាចអោយប្រជាពលរដ្ឋដឹកយកមកប្រើប្រាស់បាន។

ពិនិត្យជារួម គិតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុពុំទាន់មានបញ្ហាប្រឈមធ្ងន់ធ្ងរនៅឡើយទេ លើការប្រើប្រាស់ទឹកប្រចាំថ្ងៃ។
photo 2024 05 03 13 32 30

photo 2024 05 03 13 32 31

photo 2024 05 03 13 32 32

photo 2024 05 03 13 32 33

photo 2024 05 03 13 32 34

photo 2024 05 03 13 32 35

photo 2024 05 03 13 32 37

photo 2024 05 03 13 32 38

photo 2024 05 03 13 32 40

photo 2024 05 03 13 32 45

photo 2024 05 03 13 32 46

photo 2024 05 03 13 39 34

លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅបន្តខែឧសភា នៅសាលាឃុំពងទឹក ស្រុកដំណាក់ចង្អើរ

ខេត្តកែប÷ នាព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ នៅសាលាឃុំពងទឹក ស្រុកដំណាក់ចង្អើរ លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុងប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមេសា ឆ្នាំ២០២៤ និងលើកទិសដៅបន្តខែឧសភា ក្រោមអធិបតីភាព ឯកឧត្ដម ឡៅ ទិព្ធសីហា រដ្ឋលេខាធិការ ក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង៎ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកដំណាក់ចង្អើរ ដោយជំរុញលើការចុះពិនិត្យបញ្ហាប្រឈម និងសំណូមពររបស់អាជ្ញាធរភូមិឃុំ ដោយមានការចូលរួមពីសំណាក់ ឯកឧត្តមអនុប្រធានក្រុមការងារ និងឯកឧត្តម លោក លោកស្រីសមាជិក សមាជិកា ក្រុមការងារ ថ្នាក់ស្រុក ថ្នាក់ឃុំ និងភូមិនៃឃុំពងទឹក បន្ទាប់មកក្រុមការងារបានចុះពិនិត្យ និងចូលរួមឧបត្ថម្ភការជីកស្រះក្នុងបរិវេណវិទ្យាល័យសម្តេច ហ៊ុន សែន ចំការដូង ដោយមានការចូលរួមពីលោកនាយករង លោកគ្រូ និងអ្នកគ្រូ។
photo 2024 05 03 16 21 24

photo 2024 05 04 06 52 18

photo 2024 05 04 06 52 19 2

photo 2024 05 04 06 52 19

ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញពិនិត្យការជួសជុលអណ្ដូងស្នប់ ១ កន្លែងនៅសាលាបឋមសិក្សា និងចែកធុងចម្រោះទឹកជូនប្រជាពលរដ្ឋ ចំនួន៨០គ្រួសារ នៅស្រុកថ្មគោល

ខេត្តបាត់ដំបង៖ នាថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចុះជួបសំណេះសំណាល និងបានចែកធុងចម្រោះទឹកជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកស្អាតបរិភោគនិងប្រើប្រាស់សរុបចំនួន ៨០គ្រួសារ នៅក្នុងភូមិចំនួន ២ ក្នុងស្រុកថ្មគោល ដោយមានការចូលរួមពី លោកអគ្គាធិការរង លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង រួមជាមួយថ្នាក់ដឹកនាំនិងមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង អាជ្ញាធរមូលដ្ឋាន មានលោក លោកស្រីអភិបាលរងស្រុក និងមេឃុំផងដែរ។

ជាលទ្ធផលនៃការចុះចែកធុងចម្រោះទឹកស្អាតនេះ ៖
១. ភូមិទួលព្រៃលាវចាស់ ឃុំបន្សាយត្រែង បានចែកជូនចំនួន ៤០គ្រួសារ
២. ភូមិនិគមលើ ឃុំជ្រោយស្តៅ បានចែកជូនចំនួន ៤០គ្រួសារ

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានទៅពិនិត្យការជួសជុលអណ្តូងស្នប់មួយកន្លែងនៅក្នុងសាលាបឋមសិក្សាទួលថ្ងាន់ ក្នុងភូមិនិគមលើ ឃុំជ្រោយស្តៅ ស្រុកថ្មគោលដែលកំពុងខ្វះទឹកប្រើប្រាស់ផងដែរ៕
photo 2024 05 03 08 52 16

photo 2024 05 03 08 59 43

photo 2024 05 03 09 10 54

photo 2024 05 03 09 51 41

photo 2024 05 03 09 51 56

photo 2024 05 03 09 51 58

photo 2024 05 03 09 52 19

photo 2024 05 03 09 52 34

photo 2024 05 03 11 19 54

photo 2024 05 03 11 19 55

photo 2024 05 03 11 19 58 2

photo 2024 05 03 11 19 58

photo 2024 05 03 13 43 36

photo 2024 05 03 13 43 46

photo 2024 05 03 13 44 43

photo 2024 05 03 13 45 42

លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានដឹកនាំក្រុមការងារនៃមន្ទីរចុះសហការជាមួយរដ្ឋបាលឃុំ ចុះពិនិត្យមើលស្រះទឹកសហគមន៍ និងការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ

ខេត្តស្វាយរៀង៖ នៅថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានដឹកនាំក្រុមការងារនៃមន្ទីរចុះសហការជាមួយរដ្ឋបាលសង្កាត់បាទី សង្កាត់ច្រកម្ទេស ក្រុងបាវិត និងសង្កាត់ស្វាយចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង ដើម្បីចុះពិនិត្យមើលស្រះទឹកសហគមន៍ ចំនួន ០១កន្លែង និងការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៧អណ្តូង ដែលមាននីវ៉ូទឹកធ្លាក់ចុះចាប់ពី ៩,១ម៉ែត្រ រហូតដល់ ១០ម៉ែត្រ ជាហេតុធ្វើអោយទឹកអណ្តូងស្នប់មានទុយយោមុខកាត់ ៤២មីលីម៉ែត្រ ទៅ ៤៩មីលីម៉ែត្រ ពិបាកក្នុងការបូមប្រើប្រាស់នៅរដូវប្រាំងនេះ។

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅទីតាំងខាងលើ ការប្រើប្រាស់ទឹកអណ្តូងរបស់ពួកគាត់នៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ។

ជាមួយគ្នានេះដែរ លោកប្រធានមន្ទីរបានណែនាំដល់ប្រជាពលរដ្ឋដូចខាងក្រោម៖
– ផ្សព្វផ្សាយ និងណែនាំពីរបៀបកែច្នៃប្រើប៉ូទ័របូម និងណែនាំឱ្យខួងអណ្តូងទុយយោមុខកាត់ចាប់ពី ៨០មីលីម៉ែត្រ ទៅ ១០០មីលីម៉ែត្រឡើងទៅ។
– សូមអោយគ្រួសារមានខ្នងផ្ទះជាប់ៗគ្នាឬនៅក្នុងភូមិជាមួយគ្នាជួយចែករំលែកការប្រើប្រាស់ទឹកសម្រាប់គ្រួសារមានបញ្ហាអណ្តូងស្នប់មិនអាចប្រើប្រាស់បាននៅរដូវប្រាំងនេះ។
photo 2024 05 03 17 40 40

photo 2024 05 03 17 40 41

photo 2024 05 03 17 40 43

photo 2024 05 03 17 40 45

photo 2024 05 03 17 40 46

photo 2024 05 03 17 40 49

photo 2024 05 03 17 40 52

photo 2024 05 03 17 41 11

ឯកឧត្តម នួន ដាញុិល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសស្រុកប្រសាទសំបូរ នៃខេត្តកំពង់ធំ ជាស្រុកទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)

ខេត្ដកំពង់ធំ÷ នាព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នួន ដាញុិល រដ្ឋលេខាធិការតំណាងដ៏ខ្ពស់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមជាអធិបតីភាពក្នុងពិធីប្រកាសស្រុកប្រសាទសំបូរ នៃខេត្តកំពង់ធំ ជាស្រុកទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ដៀប ពិរី សមាជិកក្រុមប្រឹក្សាខេត្តកំពង់ធំ ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរងនៃគណៈអភិបាលខេត្តកំពង់ ឯកឧត្តម ស្រ៊ិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ លោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ អង្គការវិទ្យាស្ថានស្រាវជ្រាវត្រីកោណ (RTI) រដ្ឋបាលស្រុកប្រាសាទសំបូរ កងកម្លាំងទាំងបីប្រភេទ បងប្អូនប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សរុបប្រមាណជាង ៣០០នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍អំពីស្ថានភាពទូទៅនៃដំណើរការរៀបចំ សហការ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ រហូតទទួលបានជ័យលាភីស្រុកប្រសាទសំបូរ នៃខេត្តកំពង់ធំ ជាស្រុកទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដោយ លោក ឃឹម សុខឃាង អភិបាលនៃគណៈអភិបាលស្រុកប្រាសាទសំបូរ និងលោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្តីទី ខេត្តកំពង់ធំ រួចមកក្រុមប្រឹក្សាឃុំសំបូរ និងតំណាងអង្គការវិទ្យាស្ថានស្រាវជ្រាវត្រីកោណ (RTI) បានឡើងមានចំណាប់អារម្មណ៍ដោយបានបង្ហាញពីសារៈសំខាន់នៃការចូលរួម និងបទពិសោធន៍ដែលទទួលបានកន្លងមក ព្រមទាំងការប្រើប្រាស់បង្គន់ រហូតដល់ឈានទៅដល់ការសម្រេចបាននូវការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នាពេលនេះ។

បន្ទាប់មក ឯកឧត្តម ព្រឹម រដ្ឋា អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ធំ បានបង្ហាញការអបអរសាទរ និងថ្លែងអំណរគុណដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ដែលបានសហការនិងជួយជ្រោមជ្រែងរហូតទទួលបាននូវ ODF ថ្ងៃនេះ គឺពិតជាមានមោទនភាពក្រៃលែងសម្រាប់ស្រុកប្រសាទសំបូរ ក៏ដូចជាសម្រាប់ខេត្តកំពង់ធំ។

ឆ្លៀតក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវបណ្តាំផ្ញើសាកសួសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះឯកឧត្តម លោក លោកស្រី ដែលមានវត្តមានក្នុងពិធីទាំងអស់ និងបានបង្ហាញពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ ដែលបានកំណត់វិស័យអាទិភាពទាំង៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ដើម្បីឈានទៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ទន្ទឹមនឹងនេះ ដើម្បីចូលរួមសម្រេចឱ្យបានចកខុវិស័យខាងលើ ក្រសួងអភិវឌ្ឍន៍ជនបទ បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដែលបានកំណត់ចក្ខុវិស័យ “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” អមដោយសសរស្តមចំនួន ៤ ដែលសសរស្តមទី២ ក្នុងចំណោមសសរស្តមទាំង៤ គឺ “កែលម្អលក្ខណ្ឌនៃការរស់នៅរបស់ប្រជាសហគមន៍ជនបទ” ដោយបានគិតពីសុខមាលភាព សុខភាព និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅជនបទ។

ជាចុងបញ្ចប់ឯកឧត្តមរដ្ឋលេខាធិការបានផ្តល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោម ៖
១. បន្តប្រពៃណីសហការល្អនេះបន្តទៀតជាមួយស្ថាប័នពាក់ព័ន្ធ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការក្នុងស្រុក និងក្រៅស្រុក ដើម្បីធានាថាត្រឹមឆ្នាំ២០៣០ យើងអាចទទួលបានអត្រាគ្របដណ្តប់ ១០០% ទាំងការផ្គត់ផ្គត់ទឹក និងអនាម័យ ពិសេសឈានទៅសម្រេចបានបានខេត្ត ODF ១០០%
២. បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ស្រទាប់មហាជនទូទៅ ឱ្យយល់ដឹងអំពីសារសំខាន់នៃអនាម័យ ដែលជាផ្នែកមួយក្នុងការចូលរួមចំណែកបង្កើនប្រាក់ចំណូលក្នុងគ្រួសារ ពិសេសចូលរួមកាត់បន្ថយភាពក្រីក្រ
៣. បន្តកៀរគរធនធានស្របច្បាប់ពីគ្រប់មជ្ឈដ្ឋាន ពិសេសដៃគូអភិវឌ្ឍន៍ជ និងអង្គការក្នុងស្រុក និងក្រៅ ស្រុក ដើម្បីជួយដល់ប្រជាពលរដ្ឋដែលរស់នៅជនបទ ទាំងផ្នែកទន់ (អប់រំ ផ្សព្វផ្សាយ) និងរឹង (សាងសង់បង្គន់)។
photo 2024 05 03 16 06 55 2

photo 2024 05 03 16 06 55 3

photo 2024 05 03 16 06 55 4

photo 2024 05 03 16 06 55 5

photo 2024 05 03 16 06 55

photo 2024 05 03 16 06 56 2

photo 2024 05 03 16 06 56 3

photo 2024 05 03 16 06 56 4

photo 2024 05 03 16 06 56 5

photo 2024 05 03 16 06 56

ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះជួយជួសជុលអណ្ដូងស្នប់ និងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ ក្នុងស្រុកចំនួន២ នៃខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម នួន ពេជ្រនិមិត្តរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះជួយជួសជុលអណ្ដូងស្នប់ និងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលអាកាសធាតុ នៅភូមិរិទ្ធីសែនជ័យ១ ភូមិស្រែរមាំង ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ និង ភូមិវាលព្រីង សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមមានពីសំណាក់ ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ លោកអភិបាលរងនៃគណៈអភិបាលស្រុក លោក លោកស្រីអាជ្ញាធរភូមិ ឃុំ និងមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជាលទ្ធផលទទួលបាន៖ត្រួតពិនិត្យស្រះចំនួន ១កន្លែង ត្រួតពិនិត្យ និងជួសជុលអណ្ដូងចំនួន ២កន្លែង។
photo 2024 05 03 15 49 06

photo 2024 05 03 15 49 08

photo 2024 05 03 15 49 09

photo 2024 05 03 15 49 13

photo 2024 05 03 15 49 15

photo 2024 05 03 15 49 16

photo 2024 05 03 15 49 22

photo 2024 05 03 15 49 25

photo 2024 05 03 15 49 28

photo 2024 05 03 15 49 29

ឯកឧត្តមរដ្ឋមន្ដ្រី ៣រូប រួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សាលើកដំបូង ស្ដីពី កសិកម្ម ធនធានទឹក និងអភិវឌ្ឍជនបទ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួង អភិវឌ្ឍន៍ជនបទ និងឯកឧត្តម ថោ ជេដ្ឋា រដ្ឋមន្ដ្រីក្រសួងធនធានទឹក និងឧតុនិយម បានរួមគ្នាដឹកនាំកិច្ចប្រជុំពិភាក្សា ស្ដីពី កសិកម្ម ធនធានទឹក និងអភិវឌ្ឍន៍ជនបទ។

កិច្ចប្រជុំពិភាក្សានេះ រៀបចំធ្វើជាលើកដំបូង នៅទីស្ដីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃក្រសួងទាំង៣ ដើម្បីស្វែងយល់អំពីសក្ដានុពលនិងតម្រូវការ នៅក្នុងវិស័យទាំង៣ គឺកសិកម្ម ធនធានទឹក និងអភិវឌ្ឍជនបទ។

នៅក្នុងកិច្ចប្រជុំនេះ អ្នកជំនាញនៃក្រសួងទាំង៣ បានធ្វើបទបង្ហាញអំពីវិស័យរបស់ខ្លួន ដោយផ្ដោតសំខាន់លើធនធាននិងរចនាសម្ព័ន្ធដែលមានស្រាប់ គម្រោងដែលកំពុងអនុវត្ត ព្រមទាំងគម្រោងដែលគ្រោងនឹងអនុវត្តនាពេលអនាគត។ បទបង្ហាញពីសំណាក់មន្ដ្រីជំនាញពីក្រសួងទាំង៣ បានផ្ដល់ឱកាសឱ្យអង្គប្រជុំជជែកពិភាក្សា ដើម្បីយល់ពីគ្នាបានកាន់តែច្បាស់ និងឈានទៅធ្វើការរួមគ្នា ក្នុងការប្រើប្រាស់ធនធានដែលមានទាំងអស់ឱ្យចំគោលដៅ អស់ពីលទ្ធភាព ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់៕
1 1 scaled

2 1 scaled

3 1 scaled

4 1 scaled

5 1 scaled

6 1 scaled

7 1 scaled

8 1 scaled

9 1 scaled

10 1 scaled

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញចូលរួមក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិ នៅទីស្តីការក្រសួងបរិស្ថាន

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ការប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនដល់ខេត្តចំនួន ២១ និងតាមបណ្តាស្រុកចំនួន ១៦៣ ក្នុងគោលបំណងដើម្បីស្គាល់ច្បាស់អំពីទីតាំង ព្រំប្រទល់ និងទំហំតំបន់ការពារធម្មជាតិ ចៀសវាងការភាន់ច្រឡំ ឬការឆ្លៀតឱកាសយកលេសមិនស្គាល់ព្រំប្រទល់តំបន់ការពារធម្មជាតិ ចូលទន្រ្ទានកាន់កាប់ និងទាមទារកាត់ឆ្វៀលយកជាកម្មសិទ្ធិ៕

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង អញ្ជើញចូលរួមក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិ នៅទីស្តីការក្រសួងបរិស្ថាន

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន។

ការប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនដល់ខេត្តចំនួន ២១ និងតាមបណ្តាស្រុកចំនួន ១៦៣ ក្នុងគោលបំណងដើម្បីស្គាល់ច្បាស់អំពីទីតាំង ព្រំប្រទល់ និងទំហំតំបន់ការពារធម្មជាតិ ចៀសវាងការភាន់ច្រឡំ ឬការឆ្លៀតឱកាសយកលេសមិនស្គាល់ព្រំប្រទល់តំបន់ការពារធម្មជាតិ ចូលទន្រ្ទានកាន់កាប់ និងទាមទារកាត់ឆ្វៀលយកជាកម្មសិទ្ធិ៕
photo 2024 05 03 10 54 07

photo 2024 05 03 10 54 21

photo 2024 05 03 10 54 23 2

photo 2024 05 03 10 54 23

photo 2024 05 03 10 54 24

photo 2024 05 03 10 54 29

ឯកឧត្តមបណ្ឌិត សួស គង់ ដឹកនាំមន្ត្រីបច្ចេកទេស និងក្រុមទីប្រឹក្សាបច្ចេកទេសក្រសួង ចុះពិនិត្យការស្ថាបនាផ្លូវ និងប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋ

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ បានដឹកនាំមន្ត្រីបច្ចេកទេស និងក្រុមទីប្រឹក្សាបច្ចេកទេសក្រសួង ចុះត្រួតពិនិត្យការស្ថាបនាផ្លូវបេតុងប្រវែង ៥,៨០គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងលូប្រអប់ចំនួន ៣កនែ្លង នៅឃុំមហាសាំង ស្រុកភ្នំស្រួច ស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទធន់នឹងការប្រែប្រួលអាកាសធាតុ។

ការចុះត្រួតពិនិត្យការស្ថាបនាផ្លូវនោះ ក៏មានការចូលរួមពី លោក អៀង ដាំ ប្រធានមន្ទីរ, មន្ដ្រីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ, អាជ្ញាធរដែនដីស្រុកភ្នំស្រួច និង អាជ្ញាធរឃុំផងដែរ។

បន្ទាប់មក ឯកឧត្តមបណ្ឌិត សួស គង់ បានបន្តដំណើរទៅពិនិត្យប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋមួយចំនួន រួមមាន៖
– ការពិនិត្យប្រព័ន្ធចែកចាយទឹកខ្នាតតូចសហគមន៍ ស្ថិតនៅភូមិអូរមុខទឹក ឃុំព្រៃរំដួល ស្រុកភ្នំស្រួច ដែលបានទាញយកទឹកពីស្រះទឹក បានរីងស្ងួត។ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានណែនាំឱ្យ ឃុំព្រៃរំដួល ស្ដាស្រះ ជាប្រភពទឹក ដើម្បីធានាការផ្គត់ផ្គង់។
– ការពិនិត្យបញ្ហាខ្វះខាតទឹកនៅភូមិទី៣ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ដែលប្រភពផ្គត់ផ្គង់ទឹកដូចជា ស្រះ អូរ និងស្ទឹងបានរីងស្ងួត។ ដោយសារនៅតំបន់នោះ ខួងអណ្ដូង មិនចេញទឹក ប្រជាពលរដ្ឋ បានទិញទឹកគេដឹកលក់សម្រាប់ប្រើប្រាស់។
– ការពិនិត្យអណ្ដូងចំនួន ០៤កន្លែង នៅភូមិក្រាំងសំរ៉ែ ឃុំអូរ ស្រុកភ្នំស្រួច មានអណ្ដូងខូចចំនួន ០២អណ្ដូង ហើយ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ បានណែនាំឱ្យ មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ជួយជួសជុលជូនប្រជាពលរដ្ឋប្រើប្រាស់បាន៕
photo 2024 05 02 15 05 28 2

photo 2024 05 02 15 05 28 3

photo 2024 05 02 15 05 28

photo 2024 05 02 15 05 29 2

photo 2024 05 02 15 05 29 3

photo 2024 05 02 15 05 29

photo 2024 05 02 15 05 55 2

photo 2024 05 02 15 05 55

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានដឹកនាំមន្ដ្រីបច្ចេកទេស បន្ដចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោក ជា យុទ្ធារុណ ប្រធានមន្ទីរ បានដឹកនាំមន្ដ្រីបច្ចេកទេស នៃអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បន្ដចុះពិនិត្យស្ថានភាពប្រភពទឹកសម្រាប់ប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងឃុំសំរោង ស្រុកអូរជ្រៅ។

តាមរយៈការចុះពិនិត្យ មានអណ្តូងស្នប់ចំនួន ៤អណ្ដូង បានខូចមិនអាចជួសជុលប្រើប្រាស់បាន ដោយឡែក ស្រះទឹកសហគមន៍ ១កន្លែង ដែលសិស្សានុសិស្សក្នុងសាលាបឋមសិក្សាបត់ត្រង់ ប្រើប្រាស់ជាប្រចាំ ដែលអាចប្រឈមនឹងការរីងស្ងួតក្នុងប្រមាណ ១០ថ្ងៃទៀត ដែលនាំឱ្យមានការខ្វះទឹកសម្រាប់សិស្សានុសិស្សប្រើប្រាស់ប្រចាំថ្ងៃ។

ជាមួយគ្នានោះ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបានផ្តល់អណ្តូងខួង បំពាក់ស្នប់ថ្មី ចំនួន ០១អណ្ដូង៕
photo 2024 05 02 22 03 39

photo 2024 05 02 22 03 43

photo 2024 05 02 22 03 44

photo 2024 05 02 22 03 51

photo 2024 05 02 22 03 52