ឯកឧត្តម លី ណារុន បានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋានចំនួន ៤ស្រុក ក្នុងនោះមានស្រុកសន្ទុក ស្រុកស្ទោង ស្រុកប្រសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្ក ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ថ្ងៃពុធ-សុក្រ ៨-១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១-៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋានចំនួន ៤ស្រុក ក្នុងនោះមានស្រុកសន្ទុក ស្រុកស្ទោង ស្រុកប្រសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្ក ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាខ្វះខាតទឹកប្រើប្រាស់និងបរិភោគរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ការចុះជួបពិភាក្សានេះត្រូវបានប្រព្រឹត្តទៅតាមស្រុកនីមួយៗ និងមានការចូលរួមពីសំណាក់ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្តីទី ខេត្តកំពង់ធំ រួមជាមួយថា្នក់ដឹកនាំនិងមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ គណអភិបាលនៃស្រុកទាំង៤ ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរមូលដ្ឋានដទៃទៀតផងដែរ។

ជាលទ្ធផល នៃកិច្ចពិភាក្សា ស្រុកទាំង៤ មានស្ថានភាពដូចខាងក្រោម៖
១. ស្ថានភាព របស់ឃុំទាំង១០ នៃស្រុកសន្ទុកគឺ
មានស្រះលក្ខណៈគ្រួសារ ៧១ រាំងស្ងួត អណ្តូងចំនួន ១៤៩៥អណ្តូង ជួបបញ្ហាដោយខ្វះខាតទឹក និងអណ្តូងចំនួន ៩៧ រីងស្ងួតទឹកដោយផុតខ្សែទឹកចេញ ដោយមួយចំនួនទៀតប្រើប្រាស់ថវិកាសម្រាប់ទិញទឹកស្អាតប្រើប្រាស់។

២. ស្ថានភាព របស់ឃុំទាំង១២ នៃស្រុកស្ទោងគឺ
មានអណ្តូងចំនួន១៨៥៣អណ្តូង ជួបបញ្ហាដោយខ្វះខាតទឹក និងអណ្តូងចំនួន៦៣៥ រីងស្ងួតទឹកនឹងផុតខ្សែទឹកចេញ និងប្រជាពលរដ្ឋអាចប្រើប្រាស់ទឹកនៅជិតខាងបាន ចំពោះប្រជាពលរដ្ឋមួយចំនួនទៀតប្រើប្រាស់ថវិកាដើម្បីទិញទឹក។ ក្នុងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជូនថវិកាចំនួន១,១៦០,០០០រៀល ដល់លោកនាយកសាលាបឋមសិក្សាម្សាក្រងដើម្បីស្តាស្រះ និងជូនប៊ីដុងទឹកចំណុះ២០លីត្រចំនួន១៤១ប៊ីដុង សម្រាប់ប្រជាពលរដ្ឋ ១៤១គ្រួសារ នៅឃុំបន្ទាយស្ទោង និងឃុំចំណាលើ ស្រុកស្ទោង។

៣. ស្ថានភាព របស់ឃុំទាំង៥ នៃស្រុកប្រសាទសំបូរគឺ
មានអណ្តូងស្នប់រាក់ចំនួន ១៤២អណ្តូង និងអណ្តូងលូចំនួន ៤៦៤ ជួបបញ្ហាដោយខ្វះខាតទឹក មិនមានទឹកដោយផុតខ្សែទឹកចេញ។ ដោយឡែក ឯកឧត្តមរដ្ឋលេខាធិការ បានបន្តជួយឧបត្ថម្ភប៊ីដុងទឹកចំណុះ២០លីត្រចំនួន១៣០ប៊ីដុង សម្រាប់១៣០គ្រួសារ នៅឃុំតាំងក្រសៅ និងឃុំស្រើង ស្រុកប្រាសាទសំបូរ។

៤. ស្ថានភាព របស់ឃុំទាំង៧ នៃស្រុកប្រាសាទបល្ល័ង្កគឺ
មានអណ្តូងស្នប់រាក់ចំនួន២១០អណ្តូង និងអណ្តូងលូចំនួន១២៧៨អណ្តូង ជួបបញ្ហាដោយខ្វះខាតទឹក មិនមានទឹកដោយផុតខ្សែទឹកចេញ ប្រជាជនអាចប្រើប្រាស់ទឹកនៅជិតខាងបាន។
ដោយឡែក ស្រុកចំនួន៥ទៀត ឯកឧត្តមរដ្ឋលេខាធិការបានណែនាំ ឲ្យលោកប្រធានមន្ទីរស្តីទី ដឹកនាំមន្ត្រីបច្ចេកទេស បន្តចុះពិនិត្យស្ថានភាពជាបន្តបន្ទាប់ទៀត។ បន្ថែមពីនេះ គួរបញ្ជាក់ដែរថា សម្រាប់ខេត្តកំពង់ធំ មកទល់និងពេលនេះមិនទាន់មានភ្លៀងធ្លាក់នៅឡើយទេ។
photo 2024 05 03 14 47 55

photo 2024 05 03 19 31 05 2

photo 2024 05 03 19 31 05 3

photo 2024 05 03 19 31 05

photo 2024 05 03 19 31 06 2

photo 2024 05 03 19 31 06

photo 2024 05 03 19 31 07 2

photo 2024 05 03 19 31 07

ក្រុមការងារមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពត សហការជាមួយអាជ្ញាធរ ស្រុកអង្គរជ័យ ក្នុងការដឹកទឹកស្អាត ចែកជូនប្រជាពលរដ្ឋខ្វះខាតទឹកប្រើប្រាស់

ខេត្តកំពត៖ នាថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរអភិវឌ្ឍន៏ជនបទខេត្តកំពត សហការជាមួយអាជ្ញាធរ ស្រុកអង្គរជ័យ ក្នុងការដឹកទឹកស្អាត ចែកជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានស្រុកសម្រាប់ហូប និងប្រើប្រាស់រួមមានដូចខាងក្រោម៖
១. ស្រុកអង្គរជ័យ ឃុំប្រភ្នំ ភូមិទួលខ្ពស់ ភូមិដំណាក់ក្រសាំង និង ភូមិក្រាំងថ្កូវ សរុបចំនួន ២០០ គ្រួសារ ស្មើនិង ៤ ឡាន ចំណុះ ២០ ០០០ លីត្រ និងពីដុងចំនួន៩ ។
២. ស្រុកទឹកឈូ ឃុំថ្មី ភូមិដូនស៊យ ជីកស្រះសហគមន៍ ០១កន្លែង និងបានដឹកទឹកស្អាតចែកជូនប្រជាពលរដ្ឋនៅភូមិត្រសេកកោង ជាពិសេសជូនគ្រួសារជនពិការ ចំនួន៦ពីដុងស្មើរនិង ១២០លីត្រ ព្រមទាំងជូនសំបកពីដុងចំនួន៦ផងដែរ ។

ដោយឡែកស្ថានភាពទូទៅសម្រាប់ខេត្តកំពត នៅពេលព្រឹក ម៉ោង ៦:៣០នាទី មានភ្លៀងធ្លាក់ប្រហែល២០នាទីនៅក្រុងកំពត និងផ្នែកខ្លះ នៃស្រុកទឹកឈូនិងស្រុកកំពង់ត្រាច។
photo 2024 05 03 17 13 07

photo 2024 05 03 17 13 10

photo 2024 05 03 17 13 11 2

photo 2024 05 03 17 13 11

photo 2024 05 03 17 13 12 2

photo 2024 05 03 17 13 12

photo 2024 05 03 17 13 13

photo 2024 05 03 17 13 14 2

photo 2024 05 03 17 13 14

photo 2024 05 03 17 13 15

photo 2024 05 03 17 13 17

ក្រុមការងារបច្ចេកទេសទឹកជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ បានចុះជួសជុលអណ្ដូងទឹកខូច ចំនួន២អណ្ដូង នៅស្រុកតាលោសែនជ័យ និងក្រុងពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសទឹកជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ បានចុះជួសជុលអណ្ដូងទឹកខូចចំនួន ០២អណ្ដូង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងអំឡុងពេលគ្រោះរាំងស្ងួត ដែលមានទីតាំងដូចខាងក្រោម ៖
១. អណ្តូងទី១ នៅភូមិបរវង្ស សង្កាត់ចំរើនផល ក្រុងពោធិ៍សាត់ មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៧ គ្រួសារ ។
២. អណ្តូងទី២ នៅភូមិជ្រៃក្រឹម ឃុំតាលោក ស្រុកតាលោកសែនជ័យ មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៥ គ្រួសារ។
ដោយឡែកចំពោះក្រុមការងារខួងអណ្តូងថ្មីកំពុងបន្តសកម្មភាព ខួងរណ្តៅទី២ នៅភូមិសំសាន្ត ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។
ចំពោះស្ថានភាពខេត្ត ថ្ងៃនេះក្រុងពោធិ៍សាត់ និងស្រុកកណ្តៀង បានទទួលភ្លៀងធ្លាក់លាយឡំជាមួយខ្យល់ចាប់តាំងពីម៉ោង ១៥:៣០រសៀលរហូតដល់ម៉ោង ១៦:៣០រសៀល ។
photo 2024 05 03 17 00 20

photo 2024 05 03 17 00 21

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ប្រព័ន្ធបញ្ជរតែមួយជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ប្រព័ន្ធបញ្ជរតែមួយជាតិ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

សូមបញ្ជាក់ផងដែរថា ប្រព័ន្ធបញ្ជរតែមួយជាតិ គឺជាសមិទ្ធិផលថ្មីមួយទៀតរបស់រាជរដ្ឋាភិបាល ក្នុងកិច្ចប្រឹងប្រែងធ្វើឱ្យប្រសើរឡើងនូវវិស័យធុរកិច្ច ដើម្បីជំរុញការធ្វើពាណិជ្ជកម្ម និងលើកកម្ពស់កំណើនសេដ្ឋកិច្ចនៅកម្ពុជា។ ប្រព័ន្ធនេះ នឹងអនុញ្ញាតឱ្យអ្នកនាំចេញ-នាំចូលទំនិញ អាចដាក់ស្នើសុំ អាជ្ញាបណ្ណ, លិខិតអនុញ្ញាត, វិញ្ញាបនបត្រ, និងឯកសារតម្រូវផ្សេងទៀត ពាក់ព័ន្ធការនាំចេញ-នាំចូលទំនិញ ទៅគ្រប់ក្រសួង-ស្ថាប័នមានសមត្ថកិច្ច តែមួយលើករួមគ្នា ដើម្បីទទួលបានការអនុញ្ញាត សម្រាប់យកទៅប្រើប្រាស់ក្នុងការបំពេញបែបបទបញ្ចេញទំនិញពីគយ តាមមធ្យោបាយអេឡិចត្រូនិក៕

1 2 2 2 3 2 4 2 5 2 6 2 7 2 8 2

លោក អៀម អឿន ដឹកនាំមន្រ្តីបច្ចេកទេសសហការជាម័យអាជ្ញាធរក្រុងបានលុង និងរដ្ឋករទឹកស្អាតខេត្តដើម្បីសិក្សាការតបណ្ដាញចូលភូមិដោះក្រមុំ និងភូមិវីឡាកាត់

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដឹកនាំមន្រ្តីបច្ចេកទេសនៃការិយាល័យផ្គត់ផ្គង់ទឹកជនបទ បានចូលរួមជាមួយ លោក ធូ ឃឿ អភិបាលនៃគណៈអភិបាលក្រុងបានលុង និងអាជ្ញាធរមូលដ្ឋានសង្កាត់កាចាញ និងតំណាងរដ្ឋាករទឹកស្អាតខេត្ត បានចុះពិនិត្យស្ថានភាពទីតាំងភូមិសាស្រ្ត និងសិក្សាពីលទ្ឋភាពដើម្បីត្រៀមតបណ្តាញទឹកស្អាតចូលភូមិចំនួន២ គឺភូមិដោះក្រមុំ និងភូមិវីឡាកាត់ស្ថិតក្នុងសង្កាត់កាចាញ ដែលមានគ្រួសារសរុប ២១៨គ្រួសារ ។

តាមរយៈការសិក្សានេះតំណាងរដ្ឋាករទឹកមានប្រសាសន៍ថា ដោយភូមិទាំងពីរនៅឆ្ងាយដាច់ស្រយាល ការតបណ្តាញមានរយៈពេលយូរ។ បច្ចុប្បន្នមានអណ្តូងរវ៉ៃដោយដៃមានទឹកតិចតួចប្រើមិនគ្រប់គ្រាន់សម្រាប់អ្នកភូមិទេ ដូច្នេះប្រជាពលរដ្ឋទាំង២ភូមិបានស្នើសុំដល់លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ក្នុងការផ្តល់អណ្តូងស្នប់អោយគាត់ក្នុងមួយភូមិឱ្យបានអណ្តូងស្នប់០១អណ្ដូង។

ចំពោះស្ថានភាពទូទៅក្នុងខេត្តកាលពីយប់ថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ វេលាម៉ោង១០:១៥នាទី នៅស្រុកវើនសៃ មានភ្លៀងធ្លាក់មួយមេដោយកន្លែងខ្លះមានភ្លៀងច្រើន និងកន្លែងខ្លះមានភ្លៀងធ្លាក់ខ្លាំងព្រមទាំងមានលាយឡំដោយផ្គររន្ទះផងដែរ។ ដោយឡែកព្រឹកថ្ងៃទី០៣ ខែ ឧសភា ឆ្នាំ២០២៤ វេលាម៉ោង១១:៤៥នាទី ក៏មានភ្លៀងធ្លាក់ដោយកន្លែងបន្តិចបន្តួចនៅសង្កាត់កាចាញ និងសង្កាត់យក្ខឡោម ក្រុងបានលុង ។
photo 2024 05 03 13 21 16

photo 2024 05 03 13 21 17

photo 2024 05 03 13 21 18

photo 2024 05 03 13 21 19 2

photo 2024 05 03 13 21 19

photo 2024 05 03 13 21 20

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលក្រុង ស្រុក ចុះពិនិត្យស្រះទឹក និងជួសជុលអណ្ដូងស្នប់ជូនប្រជាពលរដ្ឋ

ខេត្តប៉ៃលិន៖ នាថ្ងៃព្រហស្បតិ៍ ៩រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៤ លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរ បានដឹកនាំក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលស្រុកសាលាក្រៅ និងរដ្ឋបាលក្រុងប៉ៃលិន បានចុះពិនិត្យស្ថានភាពទឹកស្រះ ១កន្លែង ដែលនៅមានទឹកសម្រាប់ប្រើប្រាស់បានស្ថិតនៅភូមិព្រៃសន្ទះ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងធ្វើការជួសជុលអណ្តូងស្នប់សរុបចំនួន ០៨អណ្តូង ជូនប្រជាពលរដ្ឋដើម្បីប្រើប្រាស់បន្ទាន់បានចំនួន ៥១គ្រួសារ ស្ថិតក្នុងឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ និងសង្កាត់ទួលល្វា ក្រុងប៉ៃលិន៕
photo 2024 05 03 15 30 47

photo 2024 05 03 15 30 49

photo 2024 05 03 15 30 50 2

photo 2024 05 03 15 30 50

photo 2024 05 03 15 30 52 2

photo 2024 05 03 15 30 52

photo 2024 05 03 15 30 53

photo 2024 05 03 15 30 55

photo 2024 05 03 15 30 56

លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចុះពិនិត្យការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅស្រុកសង្គមថ្មី

ខេត្តព្រះវិហារ ៖ នាថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ រួមជាមួយប្រធានអង្គការទស្សន:ពិភពលោកប្រចាំខេត្តព្រះវិហារ បានអញ្ជើញទៅពិនិត្យការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅស្រុកសង្គមថ្មីខេត្តព្រះវិហារ។

ក្នុងដំណើរចុះពិនិត្យនេះក្រុមការងារបានប្រជុំពិភាក្សាគ្នា ដើម្បីរៀបចំផែនការជួសជុលអណ្តូងស្នប់ជូនប្រជាពលររដ្ឋដែលខូចនៅតាមបណ្ដាភូមិដែលប្រឈមនឹងខ្វះប្រភពទឹក ។ ជាមួយនេះអង្គការទស្សនៈពិភពលោក បានចូលរួមខួងអណ្តូងស្នប់ថ្មីជូនប្រជាពលរដ្ឋចំនួន ១៧អណ្តូង ក្នុងស្រុកសង្គមថ្មី នោះនៅក្នុងសាលារៀនចំនួន ១អណ្តូង ។ ជាមួយគ្នានេះដែរ ក្រុមការងារបានចុះពិនិត្យស្ថានភាពប្រភពទឹកនៅតាមសហគមន៍ និងនៅតាមសាលារៀនក្នុងភូមិសាស្ត្រឃុំស្តៅ ស្រុកសង្គមថ្មីបានចំនួន ៤ទីតាំង ផងដែរ ៕
photo 2024 05 03 16 12 18

photo 2024 05 03 16 12 23

photo 2024 05 03 16 12 53

photo 2024 05 03 16 12 57

photo 2024 05 03 16 13 25

photo 2024 05 03 16 13 27 2

photo 2024 05 03 16 13 27

photo 2024 05 03 16 13 28

ឯកឧត្តម ប៉ា សុខុម បានដឹកនាំមន្រ្តីបច្ចេកទេស មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ចុះពិនិត្យមើលស្ថានភាពខ្វះខាតទឹកប្រើប្រាស់ និងបរិភោគ ក្នុងស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង៖ ថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរជាមួយឯកឧត្តម ឈួរ ចន្ទ័ឌឿន អនុរដ្ឋលេខាធិការ លោកជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ព្រមទាំងមន្ត្រីជំនាញទឹកជនបទរបស់មន្ទីរ បានចុះពិនិត្យមើលស្ថានភាពខ្វះខាតទឹកប្រើប្រាស់ និងបរិភោគ តាមស្រះទឹកនានា និងអណ្តូងមួយចំនួន ដែលគោករាក់ ឬហួតរីងអត់ទឹក ឬអណ្តូងរីងខះ ជាដើមក្នុងភូមិសាស្ត្រនៅស្រុកទឹកផុស ក្នុងឃុំក្តុលសែនជ័យ (ស្រះក្នុងវត្តភ្នំតាឧស ស្រះក្នុងវត្តភ្នំត្រងោល ស្រះក្នុងវត្តក្តុល ) និងក្នុងឃុំតាំងក្រសាំង ( ស្រះក្នុងអាស្រមភូមិចំបក់កន្ទ្រាញ ស្រះសហគមន៍ភូមិត្បែងខ្ពស់)។ ល។ ដែលចាំបាច់ត្រូវស្តារ ឫជួសជុល តាមប្រភេទជាក់ស្តែងនៃស្រះនីមួយៗព្រមទាំងអណ្តូង មួយចំនួនផងដែរ។ ឯកឧត្តម បានបញ្ជាក់ផងដែរថា ស្រះទាំងអស់នេះស្ថិតក្នុងចំនួន ១៥ ស្រះដែលគោករីងខះទឹកអស់ នៅក្នុងខេត្ត។
photo 2024 05 03 17 43 14

photo 2024 05 03 17 43 15

photo 2024 05 03 17 43 16

photo 2024 05 03 17 43 18

photo 2024 05 03 17 43 19

photo 2024 05 03 17 43 22

photo 2024 05 03 17 43 24

ឯកឧត្ដម ឆាយ ប្ញទ្ធិសែន ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យទឹកជនបទ 

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង  ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យទិន្នន័យផ្គត់ផ្គង់ទឹកស្អាតជនបទ។

 

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋានជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តតាមប្រព័ន្ធនិម្មិត (Zoom meeting) ។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ដែលបានចុះទៅដល់មូលដ្ឋានផ្ទាល់ដើម្បីពិនិត្យ និងតាមដានស្ថានភាពទឹកបរិភោគ និងទឹកសម្រាប់ប្រើប្រាស់ ព្រមទាំងបានធ្វើការដោះស្រាយជូនប្រជាពលរដ្ឋតាមរយៈការជួសជុល និងខួងអណ្ដូងស្នប់ថ្មីជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់នាពេលកន្លងមក ស្របតាមអនុសាន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងសេចក្តីណែនាំស្តីពី វិធានការ និងកិច្ចអន្តរាគមន៍លើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំបានផ្តោតលើការស្រង់ទិន្នន័យប្រព័ន្ធចែកចាយទឹកស្អាតជនបទនៅទូទាំងប្រទេសដែលរួមមានដូចជា អណ្តូងស្នប់អាហ្វ្រីដែហ្វ ស្រះសហគមន៍ ស្ថានីយផលិតទឹកផឹកសហគមន៍ អាងត្រងទឹកភ្លៀង ប្រព័ន្ធចែកចាយទឹកតាមបណ្តាញខ្នាតតូចសហគមន៍ ជាដើម ដើម្បីរៀបចំជាផែនទីប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទទូទាំប្រទេស។ ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងការស្នើសុំមធ្យោបាយផ្គត់ផ្គង់ទឹកស្អាតជនបទ ការពិនិត្យលើគុណភាពទឹកសម្រាប់ប្រជាពលរដ្ឋបរិភោគ និងប្រើប្រាស់ប្រចាំថ្ងៃផងដែរ ។

 

ជាចុងបញ្ចប់នៃកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនជូនដល់ថ្នាក់ដឹកនាំ ក៏ដូចជាមន្ទីរអភិវឌ្ឍន៍ជនបទ សម្រាប់យកទៅអនុវត្ត ដូចខាងក្រោមនេះ ៖

១- ត្រូវបន្តអនុវត្ត និងត្រួតពិនិត្យប្រភពទឹក តាមមូលដ្ឋានភូមិ ឃុំ ដាច់ស្រយាលដែលមិនទាន់មានទឹកសុវត្ថិភាពសម្រាប់បរិភោគ និងត្រូវអនុវត្តសកម្មភាពនេះជាប្រចាំ ។

២ -ត្រូវចុះស្រង់ទិន្នន័យប្រភពទឹកតាមភូមិ ឃុំ ស្រុកដើម្បីបញ្ចូលទិន្នន័យទឹកស្អាតទៅក្នុងប្រព័ន្ធកុំព្យូទ័រ ។

៣-ត្រូវរៀបចំផែនការយុទ្ធសាស្រ្ដដើម្បីឱ្យបានទឹកស្អាតសម្រាប់ប្រើប្រាស់ ១០០% នៅឆ្នាំ២០៣០

៤-បន្តស្វែងរកដៃគូអភិវឌ្ឍន៍ សប្បុរសជន និងអន្ដរជាតិ ដើម្បីជួយអភិវឌ្ឍន៍ និងពង្រីកការផ្គត់ផ្គង់ទឹកជនបទ ។

៥-ស្នើសុំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត សហការជាមួយស្ថាប័នពាក់ព័ន្ធ ឬ ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងត្រូវចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការផ្ដល់សេវាសាធារណ:ជូនប្រជាពលរដ្ឋឱ្យបានលឿន និងប្រសិទ្ធភាពខ្ពស់៕

410A9548 scaled

3H2A8674 scaled 3H2A8675 scaled 3H2A8676 scaled 3H2A8677 scaled 3H2A8679 scaled 3H2A8681 scaled 3H2A8682 scaled 3H2A8683 scaled IMG 2041 scaled

លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយ អាជ្ញាធរក្រុងកោះរ៉ុង បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅមូលដ្ឋានផ្ទាល់សង្កាត់កោះរ៉ុង

ខេត្តព្រះសីហនុ ៖ នៅថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤
លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានសហការជាមួយ អាជ្ញាធរក្រុងកោះរ៉ុង មានលោកអភិបាលរងក្រុង អាជ្ញាធរ សង្កាត់កោះរ៉ុង មេភូមិ អនុភូមិ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៅមូលដ្ឋានផ្ទាល់សង្កាត់កោះរ៉ុង៖

1) ពិនិត្យស្ថានភាពប្រភពទឹកអណ្តូងស្នប់ អណ្តូងលូ ប្រភពទឹកអូរ នៅក្នុងភូមិសាស្ត្រ ភូមិដើមថ្កូវ និង ភូមិព្រែកស្វាយ សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។ ស្ថានភាពទឹកប្រើប្រាស់ របស់ប្រជាពលរដ្ឋ គ្រប់ប្រភពទឹក អណ្តូងស្នប់ នៅដំណើរការធម្មតា មានទឹក តែសំពាធទឹកចេញ ធ្លាក់កម្រិតពាក់កណ្តាល ទឹកអូរ អាចនៅប្រើប្រាស់បាន។ ដោយឡែកនៅភូមិដើមថ្កូវ ប្រភពទឹកអណ្តូងស្នប់ នៅមានទឹក តែទឹកមានច្រេះពណ៌ក្រហម ។

2) ក្រុមការងារបច្ចេកទេសជំនាញ ការិយាល័យផ្គត់ផ្គង់ទឹក របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចុះជួសជុលអណ្តូងស្នប់ដែលរងខូចខាត គិតមកដល់ថ្ងៃនេះ ជួសជុលអោយប្រជាពលរដ្ឋបានប្រើប្រាស់វិញ បានសរុបចំនួន ២០អណ្តូង ។

3)លោកប្រធានមន្ទីរ បានចុះសួរសុខទុក្ខប្រជាពលរដ្ឋ ជួបពិភាក្សាជាមួយអាជ្ញាធរក្រុង សង្កាត់ ភូមិ អំពីការត្រៀមនូវយន្តការ និងមធ្យោបាយសម្រាប់ជួយអន្តរាគមន៍ដោះស្រាយទឹកជូនប្រជាជននៅពេលដែលមានតម្រូវការចាំបាច់ ប្រសិនបើអាកាសធាតុក្តៅ រាំងស្ងួត គ្មានភ្លៀងនៅតែអូសបន្លាយតទៅទៀត ។ សូមអោយអាជ្ញាធរគ្រប់ថ្នាក់ជួយផ្តល់ព័ត៌មានបន្ទាន់ នៅតាមភូមិ ឃុំ ដែលខ្វះខាតទឹក ដល់ក្រុមការងារពាក់ព័ន្ឋពិសេសមន្ទីរអភិវឌ្ឍន៍ជនបទ ។

បន្ទាប់ពីបានចុះពិនិត្យនៅតាមទីតាំងជាក់ស្តែង និងជួបពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន និងសំណេះសំណាលជាមួយប្រជាជន បានកត់សម្គាល់ឃើញថា ស្ថានភាពទឹកសម្រាប់ប្រើប្រាស់ និងទឹកសម្រាប់ហូបប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ក្រុងកោះរ៉ុង និងសង្កាត់កោះរ៉ុង ពុំទាន់មានបញ្ហាប្រឈមនៅឡើយទេ ថ្វីត្បិតតែ ភូមិដើមថ្កូវ ប្រភពទឹកអណ្តូង មានជាតិច្រេះពណ៌ក្រហម ក៏ប៉ុន្តែប្រភពទឹកនៅជិតតំបន់នោះ អាចអោយប្រជាពលរដ្ឋដឹកយកមកប្រើប្រាស់បាន។

ពិនិត្យជារួម គិតមកដល់ថ្ងៃនេះ ប្រជាពលរដ្ឋនៅទូទាំងខេត្តព្រះសីហនុពុំទាន់មានបញ្ហាប្រឈមធ្ងន់ធ្ងរនៅឡើយទេ លើការប្រើប្រាស់ទឹកប្រចាំថ្ងៃ។
photo 2024 05 03 13 32 30

photo 2024 05 03 13 32 31

photo 2024 05 03 13 32 32

photo 2024 05 03 13 32 33

photo 2024 05 03 13 32 34

photo 2024 05 03 13 32 35

photo 2024 05 03 13 32 37

photo 2024 05 03 13 32 38

photo 2024 05 03 13 32 40

photo 2024 05 03 13 32 45

photo 2024 05 03 13 32 46

photo 2024 05 03 13 39 34