អបអរសាទរ ខួប ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

អបអរសាទរ ខួប ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ”

read cross copy

ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ចុះជួសជុលអណ្ដូងស្នប់ និងពិនិត្យអណ្ដូងខួងថ្មី នៅស្រុកវ៉ារិន និងស្រុកស្វាយលើ

ខេត្តសៀមរាប៖ នាថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ លោកទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានចាត់តាំងលោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ ព្រមទាំងមន្រ្តីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ ចុះជួសជុលអណ្តូងស្នប់អាហ្រ្វីដេវ ចំនួន ២អណ្តូង ក្នុងភូមិបាយដុះ ឃុំស្វាយស ស្រុកវ៉ារិន ជាមួយគ្នានេះដែរក្រុមការងារក៏បន្តចុះត្រួតពិនិត្យការងារខួងអណ្តូងស្នប់ថ្មី ចំនួន ២កន្លែង នៅភូមិអភិវឌ្ឍន៍ ឃុំកន្ទួត ស្រុកស្វាយលើ ខេត្តសៀមរាប។

 

សូមបញ្ជាក់ផងដែរថាស្ថានភាពប្រភពទឹកប្រើប្រាស់បច្ចុប្បន្នរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តសៀមរាប ក៏មិនទាន់មានបញ្ហាប្រឈមពីបញ្ហាខ្វះខាតទឹកស្អាតប្រើប្រាស់របស់ប្រជាពលរដ្ឋនៅឡើយទេ៕

photo 2024 05 04 17 21 50 2 photo 2024 05 04 17 21 50 photo 2024 05 04 17 21 51 2 photo 2024 05 04 17 21 51 photo 2024 05 04 17 21 53 photo 2024 05 04 17 27 38 photo 2024 05 04 17 31 23

លោក ទូច ស៊ីផាត អញ្ជើញចូលរួមបំពេញទស្សនកិច្ច ជាមួយគណៈប្រតិភូមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) នៅខេត្តតាកែវ និងខេត្តកំពត

ខេត្តកំពត-ខេត្តតាកែវ៖ នាថ្ងៃសៅរ៍ ១១រោច-ថ្ងៃអាទិត្យ១២រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៤ លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាប្រធានគ្រប់គ្រងគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម(SAAMBAT) បានអញ្ជើញចូលរួមបំពេញទស្សនកិច្ច ជាមួយគណៈប្រតិភូមូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍កសិកម្ម (IFAD) ដឹកនាំដោយលោក Donal Brown អនុប្រធាន IFAD ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ថ្នាក់ដឹកនាំកម្មវិធី ASPIRE-AT នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងគម្រោង AIMS នៃក្រសួងពាណិជ្ជកម្ម ចុះពិនិត្យសកម្មភាពសាងសង់ផ្លូវជនបទ និងកំពង់ដសហគមន៍ និងបានជួបសំណេះសំណាលជាមួយជាមួយប្រជាពលរដ្ឋទទួលផលពីគម្រោងទាំង៣ នៅក្នុង ភូមិព្រៃផ្អាវ និងភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ និង ភូមិបុស្សត្របែក ឃុំត្រពាំងព្រីង និងភូមិទឹកក្រហម ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។

 

នៅក្នុងដំណើរទស្សកិច្ចនេះ គណៈប្រតិភូបានទៅពិនិត្យសកម្មភាពសាងសង់ផ្លូវជនបទ ក្រាលកៅស៊ូពីរជាន់ ប្រវែង ៣គ.ម តភ្ជាប់ពីផ្លូវជាតិលេខ២ ទៅភូមិព្រៃផ្អាវ ឃុំរនាម និងកំពង់ដសហគមន៍ នៅក្នុងភូមិក្បាលពោធិ៍ ឃុំសំបួរ ស្រុកទ្រាំង ដែលកំពុងសាងសង់ ស្ថិតក្នុងគម្រោង SAAMBAT នៃក្រសួងអភិវឌ្ឍន៍ជនបទ និងបានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋចិញ្ចឹមមាន់សាច់ និងភ្ញាស់កូនមាន់ គាំទ្រដោយគម្រោង AIMS នៅក្នុងភូមិព្រៃផ្អាវ និងភូមិត្រពាំងធំ ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ។ បន្ទាប់មក គណៈប្រតិភូបានទៅពិនិត្យមើលសកម្មភាពលក់ដូរផលិតផលកសិផលនៅផ្សារចុងសប្តាហ៍ ក្នុងក្រុងកំពត និងពិនិត្យសកម្មភាពសាងសង់ផ្លូវជនបទក្រាលកៅស៊ូពីរជាន់ និងបេតុង ប្រវែង ១១,៣៤គ.ម (ក្បាលរមាស-ចក្រីទីង) តភ្ជាប់ពីផ្លូវជាតិលេខ៣ ទៅសាលាស្រុកទឹកឈូ និងផ្លូវលេខ៣៣ ព្រមទាំងបានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដាំបន្លែ នៅក្នុងភូមិបុស្សត្របែក ឃុំត្រពាំងព្រីង គាំទ្រដោយកម្មវិធី ASPIRE និងប្រជាពលរដ្ឋចិញ្ចឹមមាន់សាច់ គាំទ្រដោយគម្រោង AIMS នៅក្នុងភូមិទឹកក្រហម ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត។

 

នៅក្នុងពិធីសំណេះសំណាល ប្រជាពលរដ្ឋទទួលពីគម្រោងទាំង៣ ខាងលើបានសម្ដែងងនូវសោមនស្សរីករាយយ៉ាងក្រៃលែង ដោយទទួលបានផ្លូវក្រាលកៅស៊ូ និងបេតុង ដែលជួយសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើដំណើររបស់ពួកគាត់ ព្រមទាំងទទួលបានគាំទ្រជាច្រើនលើការដាំដុះដំណាំ និងទីផ្សារ។ ជាមួយនឹងសេចក្តីសប្បាយរីករាយនេះ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទទួលផល ក៏បានថ្លែងអំណរគុណដល់ក្រសួងទាំង៣ ដែលបានខិតខំកៀរគរធនធានមកធ្វើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ និងការជួយដល់ការដាំដុះ និងការចិញ្ចឹមសត្វទទួលផលខ្ពស់ និងមានទីផ្សារ ដែលជាកត្តាដ៏សំខាន់ក្នុងការបង្កើនប្រាក់ចំណូល៕

photo 2024 05 05 20 09 10 photo 2024 05 05 20 09 13 photo 2024 05 05 20 09 17 2 photo 2024 05 05 20 09 17 photo 2024 05 05 20 09 20 photo 2024 05 05 20 09 21

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ដឹកនាំកុ្រមការងារទឹកស្អាត ចុះពិនិត្យស្ថានភាពទឹកអណ្តូង និងស្រះទឹក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងកំឡុងពេលរដូវរាំងស្ងួត នៅខណ្ឌព្រែកព្នៅ និងខណ្ឌកំបូល

រាជធានីភ្នំពេញ ៖ នាថ្ងៃសៅរ៍១០រោច-អាទិត្យ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤-៥ ខែឧសភា ឆ្នាំ២០២៤  លោក គឹម វិបុល ប្រធានមន្ទីរ បានដឹកនាំកុ្រមការងារទឹកស្អាត នៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ចុះពិនិត្យស្ថានភាពទឹកអណ្តូង និងស្រះទឹក សម្រាប់ប្រជាពលរដ្ឋប្រើប្រាស់ក្នុងកំឡុងពេលរដូវរាំងស្ងួតនៅខណ្ឌព្រែកព្នៅ និងខណ្ឌកំបូល ដោយសហការជាមួយភូមិ និងរដ្ឋបាលសង្កាត់សំរោង ពញ្ញាពន់ ពន្សាំង គោករកា ឪឡឹក និងសង្កាត់កំបូល។ ជារួមអណ្តូងនៅក្នុងភូមិសាស្ត្រខាងលើមានទឹកប្រើប្រាស់ ប្រជាពលរដ្ឋនៅមានទឹកប្រើប្រាស់នៅឡើយ និងមានប្រព័ន្ធទឹកស្អាតរបស់ក្រុមហ៊ុនឯកជនសម្រាប់ប្រើប្រាស់នៅទីនោះផងដែរ។ ដោយឡែកចំពោះស្រះទឹកនៅមានទឹកសម្រាប់យកប្រើប្រាស់។

 

បន្ទាប់មកក្រុមការងារបានធ្វើការជួសជុលអណ្តូងដែលខូចនៅសង្កាត់ឪឡឹករួចរាល់ ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ក្នុងភូមិ៕

photo 2024 05 05 16 59 03 photo 2024 05 05 16 59 24 photo 2024 05 05 16 59 55 photo 2024 05 05 17 00 11 photo 2024 05 05 17 00 39 photo 2024 05 05 17 01 01 photo 2024 05 05 17 01 11 photo 2024 05 05 17 01 34

មន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យស្ថានភាពប្រភពទឹកស្រះសហគមន៍ របស់ប្រជាពលរដ្ឋចំនួន ៣កន្លែង

ខេត្ដបន្ទាយមានជ័យ៖ នាថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ មន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យស្ថានភាពប្រភពទឹកស្រះសហគមន៍ ដែលប្រឈមនឹងការរីងស្ងួត ចំនួន ៣កន្លែង ដូចខាងក្រោម៖

– ប្រភពទឹកស្រះសហគមន៍ ១កន្លែង មានបណ្ដោយ ៥០ម៉ែត្រ ទទឹង ៤០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ ស្ថិតនៅភូមិតាអ៊ុន ឃុំទានកាំ ស្រុកព្រះនេត្រព្រះ ដែលប្រជាពលរដ្ឋនៅអាចប្រើប្រាស់បាន។

– ប្រភពទឹកស្រះសហគមន៍ ២កន្លែង ស្រះទី១ មានបណ្ដោយ ៤០ម៉ែត្រ ទទឹង ២០ម៉ែត្រ និងជម្រៅ ៣,៥ម៉ែត្រ និងស្រះទី២ មានបណ្ដោយ ៨០ម៉ែត្រ ទទឹង ៣៥ម៉ែត្រ និងជម្រៅ ៣ម៉ែត្រ សម្រាប់ផ្គត់ផ្គង់ទឹកដល់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ចំនួន ១កន្លែង មានប្រជាពលរដ្ឋបានភ្ជាប់បណ្តាញប្រើប្រាស់ចំនួន ១៧៥ខ្នងផ្ទះ នៅភូមិកក់ ឃុំជប់វារី ស្រុកព្រះនេត្រព្រះ អាចផ្គត់ផ្គង់ទឹកបានប្រហែល ១ខែទៀតប្រសិនបើគ្មានភ្លៀងធ្លាក់៕
photo 2024 05 03 21 11 17

photo 2024 05 03 21 11 20

photo 2024 05 03 21 11 21

photo 2024 05 03 21 11 24

photo 2024 05 03 21 11 30

photo 2024 05 03 21 11 31

photo 2024 05 03 21 11 32

លោកអនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យផ្គត់ផ្គង់ទឹក ចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹកនៅស្រុកបរកែវ និងស្រុកអូរយ៉ាដាវ

ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារ បច្ចេកទេស ផ្គត់ផ្គង់ទឹកជនបទ ដឹកនាំដោយលោក ឃឹម នី អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យផ្គត់ផ្គង់ទឹក និង លោក មឿន ស្រស់ ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានអញ្ជើញទៅពិនិត្យស្ថានភាព នៃការប្រេីប្រាស់ប្រភពទឹករបស់ប្រជាពលរដ្ឋនៅភូមិគ្លិ ឃុំ ស៊េីង ស្រុកបរកែវ ដែលមានប្រជាពលរដ្ឋចំនួន ១៣៩គ្រួសារ ស្មើនឹង ៦៣៦នាក់ ។

នៅថ្ងៃដដែលនោះដែរ ក្រុមការងារបានអញ្ជើញបន្តទៅពិនិត្យស្ថានភាព នៃការប្រេីប្រាស់ប្រភពទឹក រួមមានអណ្តូងស្នប់ អណ្តូង លូ តាមគ្រួសារ នីមួយៗ នៅភូមិប្លង់ ភូមិគងធំ និងភូមិគងយុ ឃុំប៉ាតេ ស្រុកអូរយ៉ាដាវ ចំនួន ៩០៦គ្រួសារ ស្មើនឹង ៣ ១៨៥នាក់ ៕
photo 2024 05 04 16 01 26

photo 2024 05 04 16 01 29

photo 2024 05 04 16 01 38

photo 2024 05 04 16 01 40

photo 2024 05 04 16 01 42 2

photo 2024 05 04 16 01 42

photo 2024 05 04 16 01 46

photo 2024 05 04 16 01 56

photo 2024 05 04 16 02 07

ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តសៀមរាប ចុះផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅស្រុកក្រឡាញ់ និងពិនិត្យស្ថានភាពផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុគ្រោះរាំងស្ងួតខ្លាំង និងធ្វើការជួសជុលអណ្តូងស្នប់ ជូនប្រជាពលរដ្ឋ

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៏ជនបទខេត្តសៀមរាប បានចូលរួមកិច្ចប្រជុំស្តីពី ការចុះផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលថ្នាក់ស្រុក នៅក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី លោក លោកស្រី ជាក្រុមការងារផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលថ្នាក់ខេត្ត ដែលរួមមាន លោកនាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការផែនការ និងវិនិយោគខេត្ត លោកនាយកទីចាត់ការអន្តរវិស័យសាលាខេត្ត លោកប្រធានការិយាល័យផែនការនៃទីចាត់ការផែនការ និងវិនិយោគខេត្ត លោក លោកស្រី មកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត មន្ទីរសុខាភិបាល មន្ទីរធម្មការ និងសាសនាខេត្ត មន្ទីរទេសចរណ៍ មន្ទីរអប់រំ យុវជន និងកីឡា។ ជាមួយគ្នានេះផងដែរ កម្មវិធីនេះក៏មានការចូលរួមពី លោកអភិបាលនៃគណៈអភិបាលស្រុកក្រឡាញ់ លោកនាយករដ្ឋបាលស្រុក មន្ត្រីរាជការនៃរដ្ឋបាលស្រុកអង្គរធំ លោកប្រធានក្រុមប្រឹក្សាឃុំក្នុងស្រុកអង្គរធំ សរុប ១៨រូប។

ការចុះផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលនេះ មានគោលបំណងសំខាន់គឺ៖
១. ធានាសុក្រិតភាព តម្លាភាព នៃការផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

២. លើកទឹកចិត្តរដ្ឋបាលថ្នាក់ក្រោមជាតិ និងភាគីពាក់ព័ន្ធ

៣. លើកទឹកចិត្ត និងផ្តល់កិត្តិយសដល់សហគមន៍

៤. ចូលរួមចំណែកលើកកម្ពស់សុខភាពសាធារណៈ សុខុមាលភាពសហគមន៍ និងការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម។

ក្រុមការងារក៏បានធ្វើការចាប់សំណាកដើម្បីធ្វើការចុះអង្កេតបង្គន់តាមខ្នងផ្ទះ និងតាមទីកន្លែងផ្តល់សេវាសាធារណៈរដ្ឋ និងឯកជន ដូចជាសាលាស្រុក មណ្ឌលសុខភាព សាលារៀន សាលាឃុំ វត្តអារ៉ាម ជាដើម។ បន្ទាប់ពីធ្វើការអង្កេតរួចរាល់តាមចំនួនដែលបានកំណត់រួចមក ជាលទ្ធផលក្រុមការងារផ្ទៀងផ្ទាត់ការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលថ្នាក់ខេត្ត បានសម្រេចថា ស្រុកក្រឡាញ់ពិតជាស្រុកដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលពិតប្រាកដមែន ។

ដោយឡែកនារសៀលថ្ងៃ លោក ទូច ម៉ាឡា រួមដំណើរជាមួយលោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងមន្រ្តីជំនាញ បានបន្តបានចុះពិនិត្យស្ថានភាពផលប៉ះពាល់ពីបម្រែបម្រួលអាកាសធាតុគ្រោះរាំងស្ងួតខ្លាំង និងធ្វើការជួសជុលអណ្តូងស្នប់សហគមន៍មួយកន្លែងដែលរងការខូចខាតឱ្យដំណើរការឡើងវិញជូនប្រជាពលរដ្ឋក្នុងភូមិករលំ ឃុំតាសោម ស្រុងអង្គរជុំផងដែរ៕
photo 2024 05 03 10 39 45

photo 2024 05 03 10 40 13

photo 2024 05 03 11 41 50

photo 2024 05 03 11 41 56

photo 2024 05 03 11 41 59

photo 2024 05 03 11 42 00

photo 2024 05 03 11 42 12

photo 2024 05 03 11 42 18

photo 2024 05 03 16 23 18

ឯកឧត្តម ប៉ា សុខុម ចុះពិនិត្យពិនិត្យស្ថានភាពរាំងស្ងួតនៅឃុំចំនួន២ នៅក្នុងស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ា សុខុម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ឈួរ ច័ន្ទឌឿន អនុរដ្ឋលេខាធិការ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ប្រធាន-អនុប្រធានការិយាល័យ និងមន្រ្តី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានចុះពិនិត្យស្ថានភាពរាំងស្ងួតនៅឃុំចំនួន២ នៅក្នុងស្រុកទឹកផុស រួមមាន ៖

១. ឃុំក្តុលសែនជ័យ ៖ ភូមិតាអុស ស្រះចំនួន ១ នៅមានទឹកសម្រាប់ប្រាស់បាន និងភូមិក្តុល ចំនួន ២ស្រះ ដោយស្រះ ១ បានរីងស្ងួត

២. ឃុំតាំងក្រសាំង ៖ ភូមិចំបក់កន្រ្ទាញ ចំនួន ១ស្រះ និងភូមិទួលខ្ពស់ ចំនួន ២ស្រះ បានរីងស្ងួត៕
photo 2024 05 03 17 59 16

photo 2024 05 03 17 59 17

photo 2024 05 03 17 59 18

photo 2024 05 03 17 59 19

photo 2024 05 03 17 59 21

photo 2024 05 03 17 59 22

photo 2024 05 03 17 59 26

លោក អៀម អឿន ដឹកនាំមន្រ្តីជំនាញការិយាល័យផ្គត់ផ្គង់ទឹកជនបទ ចុះពិនិត្យស្ថានភាពប្រភពទឹកច្រប់កែលំអរ (ជីវសាស្រ្ត) នៅស្រុកបរកែវ និងស្រុកលំផាត់

ខេត្តរតនគិរី៖ នារសៀលថ្ងៃសុក្រ ១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី ដឹកនាំមន្រ្តីជំនាញការិយាល័យផ្គត់ផ្គង់ទឹកជនបទ ចុះពិនិត្យស្ថានភាពប្រភពទឹកច្រប់កែលំអរ (ជីវសាស្រ្ត)នៅភូមិប៉ាណល ឃុំទីងចាក់ ស្រុកបរកែវ មានគ្រួសារសរុបរួម ១៣៦គ្រួសារ។

បន្ទាប់មកក្រុមការងារចុះពិនិត្យស្ថានភាពការប្រើប្រាស់ប្រភពទឹក ទឹកស្រះ ទឹកច្រប់ និងប្រព័ន្ឋចែកចាយទឹកសហគមន៍ព្រមទាំងណែនាំដល់ប្រជាពលរដ្ឋពីការប្រើប្រាស់ទឹកដោយមានការសន្សំសំចៃ មានភូមិប៉ាអរ ឃុំលុងឃុង ស្រុកបរកែវ និងភូមិអ៊ុល ឃុំប៉ាតាង ស្រុកលំផាត់ ។
ចំពោះស្ថានភាពទូទៅខេត្តរតនគិរី នៅវេលាម៉ោង ១៤:០២នាទី ខេត្តមានភ្លៀងធ្លាក់នៅភូមិកាតែ ឃុំលំជ័រ ស្រុកអូរយ៉ាដាវ រីឯនៅភូមិលំផាត់ ឃុំជ័យឧត្តម និងឃុំប៉ាតាង ស្រុកលំផាត់ ក៏មានភ្លៀងធ្លាក់ដូចគ្នាដែរ។
photo 2024 05 03 16 43 53

photo 2024 05 03 16 44 10

photo 2024 05 03 16 44 11

photo 2024 05 03 16 44 12 2

photo 2024 05 03 16 44 12 3

photo 2024 05 03 16 44 12 4

photo 2024 05 03 16 44 12 5

photo 2024 05 03 16 44 12 6

photo 2024 05 03 16 44 12 7

photo 2024 05 03 16 44 12

ឯកឧត្តម លី ណារុន បានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋានចំនួន ៤ស្រុក ក្នុងនោះមានស្រុកសន្ទុក ស្រុកស្ទោង ស្រុកប្រសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្ក ក្នុងខេត្តកំពង់ធំ

ខេត្តកំពង់ធំ៖ថ្ងៃពុធ-សុក្រ ៨-១០រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១-៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋានចំនួន ៤ស្រុក ក្នុងនោះមានស្រុកសន្ទុក ស្រុកស្ទោង ស្រុកប្រសាទសំបូរ និងស្រុកប្រាសាទបល្ល័ង្ក ដើម្បីពិភាក្សាស្វែងរកដំណោះស្រាយលើបញ្ហាខ្វះខាតទឹកប្រើប្រាស់និងបរិភោគរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ។

ការចុះជួបពិភាក្សានេះត្រូវបានប្រព្រឹត្តទៅតាមស្រុកនីមួយៗ និងមានការចូលរួមពីសំណាក់ លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្តីទី ខេត្តកំពង់ធំ រួមជាមួយថា្នក់ដឹកនាំនិងមន្រ្តីបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ គណអភិបាលនៃស្រុកទាំង៤ ក្រុមប្រឹក្សាឃុំ និងអាជ្ញាធរមូលដ្ឋានដទៃទៀតផងដែរ។

ជាលទ្ធផល នៃកិច្ចពិភាក្សា ស្រុកទាំង៤ មានស្ថានភាពដូចខាងក្រោម៖
១. ស្ថានភាព របស់ឃុំទាំង១០ នៃស្រុកសន្ទុកគឺ
មានស្រះលក្ខណៈគ្រួសារ ៧១ រាំងស្ងួត អណ្តូងចំនួន ១៤៩៥អណ្តូង ជួបបញ្ហាដោយខ្វះខាតទឹក និងអណ្តូងចំនួន ៩៧ រីងស្ងួតទឹកដោយផុតខ្សែទឹកចេញ ដោយមួយចំនួនទៀតប្រើប្រាស់ថវិកាសម្រាប់ទិញទឹកស្អាតប្រើប្រាស់។

២. ស្ថានភាព របស់ឃុំទាំង១២ នៃស្រុកស្ទោងគឺ
មានអណ្តូងចំនួន១៨៥៣អណ្តូង ជួបបញ្ហាដោយខ្វះខាតទឹក និងអណ្តូងចំនួន៦៣៥ រីងស្ងួតទឹកនឹងផុតខ្សែទឹកចេញ និងប្រជាពលរដ្ឋអាចប្រើប្រាស់ទឹកនៅជិតខាងបាន ចំពោះប្រជាពលរដ្ឋមួយចំនួនទៀតប្រើប្រាស់ថវិកាដើម្បីទិញទឹក។ ក្នុងនោះ ឯកឧត្តមរដ្ឋលេខាធិការ បានជូនថវិកាចំនួន១,១៦០,០០០រៀល ដល់លោកនាយកសាលាបឋមសិក្សាម្សាក្រងដើម្បីស្តាស្រះ និងជូនប៊ីដុងទឹកចំណុះ២០លីត្រចំនួន១៤១ប៊ីដុង សម្រាប់ប្រជាពលរដ្ឋ ១៤១គ្រួសារ នៅឃុំបន្ទាយស្ទោង និងឃុំចំណាលើ ស្រុកស្ទោង។

៣. ស្ថានភាព របស់ឃុំទាំង៥ នៃស្រុកប្រសាទសំបូរគឺ
មានអណ្តូងស្នប់រាក់ចំនួន ១៤២អណ្តូង និងអណ្តូងលូចំនួន ៤៦៤ ជួបបញ្ហាដោយខ្វះខាតទឹក មិនមានទឹកដោយផុតខ្សែទឹកចេញ។ ដោយឡែក ឯកឧត្តមរដ្ឋលេខាធិការ បានបន្តជួយឧបត្ថម្ភប៊ីដុងទឹកចំណុះ២០លីត្រចំនួន១៣០ប៊ីដុង សម្រាប់១៣០គ្រួសារ នៅឃុំតាំងក្រសៅ និងឃុំស្រើង ស្រុកប្រាសាទសំបូរ។

៤. ស្ថានភាព របស់ឃុំទាំង៧ នៃស្រុកប្រាសាទបល្ល័ង្កគឺ
មានអណ្តូងស្នប់រាក់ចំនួន២១០អណ្តូង និងអណ្តូងលូចំនួន១២៧៨អណ្តូង ជួបបញ្ហាដោយខ្វះខាតទឹក មិនមានទឹកដោយផុតខ្សែទឹកចេញ ប្រជាជនអាចប្រើប្រាស់ទឹកនៅជិតខាងបាន។
ដោយឡែក ស្រុកចំនួន៥ទៀត ឯកឧត្តមរដ្ឋលេខាធិការបានណែនាំ ឲ្យលោកប្រធានមន្ទីរស្តីទី ដឹកនាំមន្ត្រីបច្ចេកទេស បន្តចុះពិនិត្យស្ថានភាពជាបន្តបន្ទាប់ទៀត។ បន្ថែមពីនេះ គួរបញ្ជាក់ដែរថា សម្រាប់ខេត្តកំពង់ធំ មកទល់និងពេលនេះមិនទាន់មានភ្លៀងធ្លាក់នៅឡើយទេ។
photo 2024 05 03 14 47 55

photo 2024 05 03 19 31 05 2

photo 2024 05 03 19 31 05 3

photo 2024 05 03 19 31 05

photo 2024 05 03 19 31 06 2

photo 2024 05 03 19 31 06

photo 2024 05 03 19 31 07 2

photo 2024 05 03 19 31 07