ឯកឧត្តម សាន វិសាល អញ្ជើញចុះពិនិត្យការដ្ឋានខួងអណ្ដូង ឭស្នប់ ចំនួន ២កន្លែង និង ការដ្ឋានស្តារស្រះទឹកសហគមន៍ នៅស្រុកទឹកឈូ

ខេត្តកំពត ៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋ លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត រួមជាមួយអាជ្ញធរ ភូមិ ឃុំ  បានអញ្ជើញចុះទៅពិនិត្យការដ្ឋានខួងអណ្ដូងស្នប់ Afridev ចំនួន ២កន្លែង និងការដ្ឋានស្តារស្រះទឹកសហគមន៍ចំនួន ១កន្លែង មានទំហំ ៤០ម៉ែត្រ x ៣០ម៉ែត្រ x ៣ម៉ែត្រ នៅភូមិដូនស៊យ ឃុំថ្មី ស្រុកទឹកឈូ ខេត្តកំពត ៕

photo 2024 05 05 16 48 14 photo 2024 05 05 16 50 56 photo 2024 05 06 17 53 17 2 photo 2024 05 06 17 53 17 photo 2024 05 06 17 53 59 2 photo 2024 05 06 17 53 59

ក្រុមការងារបច្ចេកទេសទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សហកាជាមួយមន្ត្រីស្រុកសាលាក្រៅ ចុះជួសជុលអណ្ដូងស្នប់ជូនប្រជាពលរដ្ឋ

ខេត្តប៉ៃលិន ៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ ២០២៤ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសស្អាត ចូលរួមសហការជាមួយមន្ត្រីស្រុកសាលាក្រៅ ក្នុងការចុះជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋបានចំនួន ០៣អណ្តូង ស្ថិតនៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ៕

photo 2024 05 06 17 50 07 photo 2024 05 06 17 50 11 photo 2024 05 06 17 50 13 photo 2024 05 06 17 50 15 photo 2024 05 06 17 50 19 photo 2024 05 06 17 50 21

ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បន្តចុះអន្តរាគមន៍ជួសជុលអណ្តូងស្នប់

ខេត្តស្ទឹងត្រែង៖  នាថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានបន្តចុះអន្តរាគមន៍ជួសជុលអណ្តូងស្នប់ដែលខូច បានចំនួន ៤អណ្តូង ដើម្បីដាក់ឱ្យប្រជាពលរដ្ឋប្រើប្រាស់ ស្ថិតនៅភូមិផ្អាវ ឃុំអន្លង់ភេ ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង៕

photo 2024 05 06 16 29 03 photo 2024 05 06 16 29 05 photo 2024 05 06 16 29 07 photo 2024 05 06 16 29 11 photo 2024 05 06 16 29 14

លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ជាមួយតំណាងទីប្រឹក្សាបច្ចេកទេស នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២  

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ  និងជាប្រធានក្រុមការងារយេនឌ័រ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា ជាមួយតំណាងទីប្រឹក្សាបច្ចេកទេស នៃគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២   របស់ក្រសួងសាធារណការ  និងដឹកជញ្ជូន ដោយមានសមាសភាពចូលរួមពី លោកជំទាវ គង់ សុធីរី រដ្ឋលេខាធិការ, លោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ  លោកប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ តំណាងនាយកដ្ឋានផ្លូវលំជនបទ និងតំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ។

កិច្ចប្រជុំដើម្បីពិគ្រោះយោបល់ និងផ្តល់ធាតុចូលបន្ថែមលើការងារបញ្ជ្រាបយេនឌ័រទៅក្នុងគម្រោងកែលម្អគ្រប់គ្រងបរិស្ថានក្រុងជុំវិញបឹងទន្លេសាបជំហានទី២ ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

–  ជាផែនទីបង្ហាញផ្លូវនិរន្តរភាពហិរញ្ញវត្ថុ និងប្រតិបត្តិការសមាសធាតុយេនឌ័រ

–  គម្រោងត្រូវតែមានស្ត្រីចូលរួមទៅលើសកម្មភាពការងាររបស់គម្រោងយ៉ាងតិច ៣០% ជាពិសេសទៅលើការងារដឹកនាំ និងការចូលរួមធ្វើសេចក្តីសម្រេចចិត្តនានា៕

photo 2024 05 06 16 15 36 photo 2024 05 06 16 15 38 2 photo 2024 05 06 16 15 38 photo 2024 05 06 17 15 10 photo 2024 05 06 17 15 22

ក្រុមការងារជនបង្គោលកម្មវិធីទឹកស្អាត និងអនាម័យ ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលា ស្តីពី កម្មវិធីទឹកស្អាត និងអនាម័យជនបទដែលធន់នឹងអាកាសធាតុ

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ លោក ឃួច លីននី អគ្គនាយករងបច្ចេកទេស បានអញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលា ស្តីពី កម្មវិធីទឹកស្អាត និងអនាម័យជនបទដែលធន់នឹងអាកាសធាតុ ដោយមានការអញ្ជើញចូលរួមជាកិត្តិយសពី លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ និងលោកស្រី ហាក់  ដាណែត ទីប្រឹក្សាបច្ចេកទេសអង្គការយូនីសេហ្វ។

សិក្ខាសាលានេះរៀបចំឡើងនៅសណ្ឋាគារច័ន្ទមុណី្ណ មុណ្ណីច័ន្ទ ខេត្តពោធិ៍សាត់ មានរយៈពេល ០៣ថ្ងៃ គឺចាប់ពីថ្ងៃទី០៦-០៨ ខែឧសភា ឆ្នាំ២០២៤ ក្រោមកិច្ចសហប្រតិបត្តិការរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការ UNICEF ជូនដល់មន្ដ្រីបច្ចេកទេសទឹកស្អាត និងអនាម័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ខេត្តសៀមរាប និងខេត្តបន្ទាយមានជ័យសរុបចំនួន ២៩ នាក់ ស្រី ៦នាក់។

លោក ឃួច លីននី បានមានប្រសាសន៍ថា ការរៀបចំសិក្ខាសាលានាឱកាសនេះ គឺស្របពេលដែលស្ថានភាពនៅទូទាំងប្រទេសកម្ពុជា ក៍ដូចជាពិភពលោកទាំងមូលកំពុងប្រឈមនឹងវិបត្តិនៃការប្រែប្រួលអាកាសធាតុ ដោយផ្ដោតលើគោលបំណងសំខាន់ដូចខាងក្រោម៖

–  ដើម្បីលើកកម្ពស់ចំណេះដឹងអំពីទឹកស្អាត និងអនាម័យដែលមានភាពធន់ ដោយផ្អែកលើក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់ UNICEF និង អង្គការភាពជាដៃគូទឹកសកល (GWP) សម្រាប់ការអភិវឌ្ឍកម្មវិធីទឹកស្អាត និងអនាម័យដែលធន់នឹងអាកាសធាតុ។

–  ដើម្បីបង្កើនសមត្ថភាពនៃវិស័យទឹកស្អាត និងអនាម័យ សម្រាប់រៀបចំ ផែនការអនុវត្ត និងតាមដានកម្មវិធីទឹកស្អាត និង អនាម័យដែលធន់នឹងអាកាសធាតុ។

–  ដើម្បីដាក់បញ្ចូលផែនការសកម្មភាពសម្រាប់សេវា អនាម័យទីក្រុងដែលធន់នឹងអាកាសធាតុទៅក្នុងរបាយការណ៍ស្តីពី ហេតុផលអាកាសធាតុសម្រាប់វិស័យទឹកស្អាត និងអនាម័យនៅកម្ពុជា។

ក្នុងឱកាសនោះ លោកអគ្គនាយករង បានផ្ដាំផ្ញើដល់សិក្ខាកាមដែលអញ្ជើញមកពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង៣ ត្រូវខិតខំយកចិត្តទុកដាក់ និងចូលរួមឱ្យបានផុសផុលក្នុងគ្រប់កិច្ចពិភាក្សាដើម្បីផ្ដល់ធាតុចូលឱ្យបានច្រើន សម្រាប់ជាការរៀបចំផែនការទឹកស្អាត និងអនាម័យក្នុងប្រទេសកម្ពុជា ឱ្យឆ្លើយតបទៅនឹងនិន្នាការនៃការប្រែប្រួលអាកាសធាតុក្នុងតំបន់ ក៍ដូចជាក្នុងសកលលោកទាំងមូល៕

photo 2024 05 06 12 24 51 photo 2024 05 06 12 24 52 photo 2024 05 06 12 25 07 photo 2024 05 06 12 25 23 photo 2024 05 06 12 25 31 photo 2024 05 06 12 25 33 photo 2024 05 06 12 25 36

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះពិនិត្យស្ថានភាពអណ្តូងទឹកសម្រាប់ប្រើប្រាស់ នៅរដូវរាំងស្ងួតដែលអូសបន្លាយពេលយូរ នៅស្រុកពារាំង

ខេត្តព្រៃវែង ៖ នាថ្ងៃសុក្រ ១០ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ និងក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានចុះពិនិត្យស្ថានភាពអណ្តូងទឹកសម្រាប់ប្រើប្រាស់ នៅរដូវរាំងស្ងួតដែលអូសបន្លាយពេលយូរ នៅឃុំរកា ឃុំព្រៃស្រឡិត និងឃុំកញ្ចំ ស្រុកពារាំង។

ក្រុមការងារបានពិនិត្យឃើញថា នីវ៉ូស្តារទិចទឹកអណ្តូង មានពី ១១ម ទៅ ១៣,៧ម ហើយប្រជាពលរដ្ឋនៅមានទឹកប្រើប្រាស់គ្រប់គ្រាន់ មិនមានបញ្ហាខ្វះទឹកនោះទេ៕

photo 2024 05 05 22 00 16 photo 2024 05 05 22 01 10 2 photo 2024 05 05 22 01 10 3 photo 2024 05 05 22 01 10 photo 2024 05 05 22 01 11 photo 2024 05 05 22 01 12 2 photo 2024 05 05 22 01 12 3 photo 2024 05 05 22 01 12

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ អញ្ជើញចុះពិនិត្យការសាងសង់ស្ពានចំនួន២កន្លែង

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃសៅរ៍ ១១ រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ លោក ជា យុទ្ឋារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យការសាងសង់ស្ពានចំនួន២កន្លែងនៅក្នុង សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ រួមមាន ៖

១. ស្ពានបេតុងព្រះពន្លា ប្រវែង ៩០ម៉ែត្រ ភ្ជាប់ពីភូមិ៣ ទៅភូមិព្រៃឫស្សី សង្កាត់ព្រះពន្លា

២. ស្ពានបេតុងចក ប្រវែង ១១០ម៉ែត្រ ភ្ជាប់ពីភូមិចក ទៅភូមិព្រះពន្លា សង្កាត់ព្រះពន្លា៕

photo 2024 05 05 16 55 54 photo 2024 05 05 16 56 58 photo 2024 05 05 16 57 01 photo 2024 05 05 16 57 03 photo 2024 05 05 16 57 05 photo 2024 05 05 17 16 22 photo 2024 05 05 17 16 35

ក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ពិនិត្យ និងដោះស្រាយបញ្ហា ខ្វះទឹកសម្រាប់ហូប និងប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងស្ថានភាពនៃការរីងស្ងួតប្រភពទឹក

ខេត្តកំពត៖ នាថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានពិនិត្យ និងដោះស្រាយបញ្ហា ខ្វះទឹកសម្រាប់ហូប និងប្រើប្រាស់របស់ប្រជាពលរដ្ឋក្នុងស្ថានភាពនៃការរីងស្ងួតប្រភពទឹក បណ្ដាលមកពីការប្រែប្រួលអាកាសធាតុ ដូចខាងក្រោម៖

–  បានដឹកទឹកស្អាត ចែកជូនប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិរបងក្រាស ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ចំនួន ៣២ គ្រួសារ

–  បានដំណើរការជីកស្រះសហគមន៍ជូនប្រជាពលរដ្ឋមួយកន្លែងមានបណ្ដោយ ៤០ម៉ែត្រ ទទឹង ៣០ម៉ែត្រ  និងជម្រៅ ៣ម៉ែត្រ ស្ថិតនៅក្នុងភូមិដូនស៊យ ឃុំថ្មី  ស្រុកទឹកឈូ

–  បានចុះពិនិត្យទីតាំង អណ្តូងស្នប់អាហ្វ្រីដេវ ដែលបានខូចចំនួន ០៣អណ្តូង ដើម្បីជួសជុល ស្ថិតនៅឃុំដងទង់ និងឃុំទទុង ស្រុកដងទង់៕

photo 2024 05 04 17 07 20 2 photo 2024 05 04 17 07 20 photo 2024 05 04 17 07 21 2 photo 2024 05 04 17 07 21 3 photo 2024 05 04 17 07 21 4 photo 2024 05 04 17 07 21

លោកជំទាវ លីម មុយឡេង និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល សហការជាមួយអាជ្ញាធរថ្នាក់ស្រុក ឃុំ បន្ដចុះអន្ដរាគមន៍ លើបញ្ហាខ្វះខាតទឹករបស់ប្រជាពលរដ្ឋ

ខេត្តកណ្ដាល៖ នាថ្ងៃសៅរ៍ ១១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ លីម មុយឡេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីលោកស្រីប្រធានមន្ទីរ និងអនុប្រធានមន្ទីរ បានដឹកនាំមន្ត្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល សហការជាមួយ អាជ្ញាធរថ្នាក់ស្រុករួមមាន លោក អ៊ូច សៅវឿន អភិបាលនៃគណ:អភិបាលស្រុកកណ្ដាលស្ទឹង, លោកស្រី សែម ចាន់ថូ អភិបាលរងនៃគណៈអភិបាលស្រុកស្អាង ព្រមទាំងអាជ្ញាធរថ្នាក់ឃុំ ចុះអន្តរាគមន៍បន្ទាន់ ការខួងអណ្តូងស្នប់ ជួសជុលអណ្ដូងស្នប់ និងពិនិត្យស្ថានភាពខ្វះខាតទឹកស្អាតប្រើប្រាស់ និងស្ថានីយ៍ផលិតទឹកសហគមន៍អូវី នៅក្នុងស្រុកកណ្ដាលស្ទឹង និងស្រុកស្អាង ខេត្តកណ្តាល។

 

ក្នុងឱកាសនោះ លោកជំទាវរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងភូមិសាស្ដ្រខាងលើ និងពិនិត្យការងារជីកអណ្ដូងទឹក ១កន្លែង នៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្ដាលស្ទឹង និងបានបន្តចុះពិនិត្យការងារជួសជុលអណ្តូងទឹកជូនប្រជាពលរដ្ឋចំនួន ២អណ្ដូង ដោយ ១កន្លែង ស្ថិតនៅភូមិកំពង់ទ្រា ឃុំស្អាងភ្នំ និង ១កន្លែងទៀត ស្ថិតនៅភូមិអណ្ដូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង។

 

ទន្ទឹមគ្នានោះដែរ ដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង ក៏ដូចជាសំណូមពររបស់ប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការប្រែប្រួលអាកាសធាតុ លោកជំទាវរដ្ឋលេខាធិការ  បានផ្តល់អណ្ដូងទឹកចំនួន ៣អណ្ដូងបន្ថែមទៀត នៅក្នុងភូមិត្រពាំងចក ឃុំថ្មី និងនៅភូមិរោងគោ ឃុំទ្រា ស្រុកកណ្តាលស្ទឹង និងបានណែនាំឱ្យមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្តពិនិត្យ និងជួសជុលអណ្ដូងទឹក នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង និងតាមបណ្តាស្រុកនានាក្នុងខេត្តកណ្តាល៕

photo 2024 05 05 08 00 06 2 photo 2024 05 05 08 00 07 photo 2024 05 05 08 00 14 2 photo 2024 05 05 08 00 22 photo 2024 05 05 08 00 24 photo 2024 05 05 08 00 25 photo 2024 05 05 08 00 26

អបអរសាទរ ខួប ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤

អបអរសាទរ ខួប ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ “ រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ”

read cross copy