ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់ ទទួលលើការងារសាងសង់ផ្លូវក្រាលក្រួសក្រហម ចំនួន ១ខ្សែ ប្រវែង ១៣ ០០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន នៅឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប

ខេត្តសៀមរាប ៖ នាថ្ងៃពុធ ១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ និងប្រគល់ ទទួលលើការងារសាងសង់ផ្លូវក្រាលក្រួសក្រហម ចំនួន ១ខ្សែ ប្រវែង ១៣ ០០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន លាតសន្ធឹង ពីភូមិវ៉ារិន ទៅភូមិនេល ឃុំវ៉ារិន ស្រុកវ៉ារិន ខេត្តសៀមរាប អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ ១០០% តាមការស្នើសុំរបស់អ្នកទទួលការ។

 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិ សែន រដ្ឋមន្ត្រី ក្រសួង អភិវឌ្ឍន៍ ជនបទ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នៅថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងលើកទិសដៅសម្រាប់ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម សុខ វណ្ណអឿន ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ផេង សិទ្ធី អភិបាលរងខេត្តបាត់ដំបង លោកប្រធាន-អនុប្រធានមន្ទីរនិងមន្រ្តីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងចូលរួមចំនួន ៣៥រូប។

 

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការរបស់មន្តីដែលបានខិតខំបំពេញភារកិច្ចអនុវត្តការងារទៅតាមផែនការសកម្មភាពដែលបានដាក់ចេញដោយភាពទទួលខុសត្រូវខ្ពស់ ព្រមទាំងបានពាំនាំនូវសារផ្ដាំផ្ញើរ និងសេចក្តីនឹករលឹក ដោយការយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្រ្តី ជូនចំពោះថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង។

ឯកឧត្តម ក៏បានលើកឡើងអំពីយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្រ្តីនិងការអនុវត្តកម្មវិធីទាំង៤ ដែលក្រសួងអភិវឌ្ឍន៍ជនបទបានអនុវត្តន៍នៅក្នុងឆ្នាំ២០២៤កន្លងមកនេះ រួមជាមួយកម្មវិធីចំនួន៥ ដែលក្រសួងអភិវឌ្ឍន៍ជនបទនឹងត្រូវអនុវត្តនៅឆ្នាំ២០២៥ ខាងមុខនេះរួមមាន៖

១.អភិវឌ្ឍន៍ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទប្រកបដោយភាពធន់

២.ការលើកកម្ពស់សុខភាព អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព

៣.ការអភិវឌ្ឍសហគមន៍ជនបទឌីជីថល និងចលនាភូមិគំរូ

៤.ពិពិធកម្មសេដ្ឋកិច្ចជនបទ និងនវានុវត្តន៍ការងារ

៥.ការពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។

 

ជាកិច្ចបញ្ចប់ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារក្នុងឆ្នាំ២០២៥ ដូចខាងក្រោម៖

-ការពង្រឹងគុណភាពនៃការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍នៅជនបទ

-សម្របសម្រួលនិងសហការអនុវត្តន៍កម្មវិធីជាមួយអង្គការមិនមែនរដ្ឋាភិបាលឲ្យបានល្អ

-ជំរុញសកម្មភាពការងារបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ត្រឹមខែកុម្ភៈ ឆ្នាំ២០២៥ និងរៀបចំពិធីប្រកាសទទួលស្គាល់ខេត្ត បាត់ដំបងជាខេត្ត ODF នៅក្នុងខែមីនា ឆ្នាំ២០២៥

-ពង្រឹងសណ្តាប់ធ្នាប់និងរបៀប របបធ្វើការងាររបស់មន្ទីរឲ្យបានល្អ

-បង្កើនការផ្សព្វផ្សាយសមិទ្ធផលដែលសម្រេចបានកន្លងមកឲ្យបានទូលំទូលាយ តាមគ្រប់រូបភាព និងគ្រប់មធ្យោបាយ

-ការពង្រឹងសាមគ្គីភាព ឯកភាព ផ្ទៃក្នុងរបស់មន្ទីរឲ្យបានរឹងមាំ៕

ឯកឧត្តម ជួប រតនា អញ្ជើញដឹកនាំសិក្ខាសាលាបូកសរុបលទ្ធផលការងារ របស់គម្រោងសហគមន៍ដឹកនាំទឹកស្អាត និងអនាម័យ ធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន ឆ្នាំ២០២៣-២០២៤ និងលើកទិសដៅបន្តនិរន្តរភាពគម្រោង ឆ្នាំ២០២៥

ខេត្តព្រៃវែង៖ នាថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជួប រតនា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឬទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ
បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបូកសរុបលទ្ធផលការងារ របស់គម្រោងសហគមន៍ដឹកនាំទឹកស្អាត និងអនាម័យ ធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន ឆ្នាំ២០២៣-២០២៤ និងលើកទិសដៅបន្តនិរន្តរភាពគម្រោង ឆ្នាំ២០២៥ ព្រមទាំងមានការអញ្ជើញចូលរួមជាពីសំណាក់ ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ឌុច គន្ធា អភិបាលរង នៃគណៈអភិបាលខេត្តព្រៃវែង និងមានការចូលរួមពី តំណាងប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ, លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ,ប្រធាន ប្រតិបត្តិ EMW ប្រចាំប្រទេសកម្ពុជា ប្រចាំសហរដ្ឋអាមេរិក ប្រចាំប្រទេសវៀតណាម និង ប្រចាំប្រទេសឡាវ,ប្រធានអនុប្រធាន មន្ទីរអង្គភាព និងជាសមាជិកក្រុមការងារ PWG,ប្រធានអនុប្រធាន មន្ទីរខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ កំពង់ឆ្នាំង និងពោធិ៍សាត់ អភិបាលរង ក្រុងស្រុក និងជាសមាជិកក្រុមការងារ DWGទាំង៦ខេត្ត ថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ និងអង្គការដៃគូអភិវឌ្ឍន៍ វិស័យឯកជន មេឃុំ ចៅសង្កាត់ ក្រុមប្រឹក្សាឃុំ និង គ.ក.ន.ក ឃុំសរុបចំនួន ៩៧រូប៕

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំសរុបចំនួន ១៥ខ្សែ នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំផ្លូវជាលក្ខណៈប្រចាំសរុបចំនួន ១៥ខ្សែ ដែលក្នុងនោះ ផ្លូវប្រភេទកម្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ខ្សែ ប្រវែង ៤៥ ៩០០ម៉ែត្រ និងផ្លូវក្រាលក្រួស និងខ្សាច់ភ្នំ ចំនួន ១២ខ្សែ ប្រវែង ១១២ ៣០០ម៉ែត្រ ស្ថិតនៅស្រុករំដួល ស្វាយទាប ស្វាយជ្រំ និងស្រុករមាសហែក ខេត្តស្វាយរៀង អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់ដំណាក់កាលទី២ តាមការស្នើសុំរបស់អ្នកទទួលការ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ក៏បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក សូមជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនបងប្អូនប្រជាពលរដ្ឋ៕

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ នៃការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ និង ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់ គណៈកម្មការដឹកនាំ គ្រប់គ្រង ត្រួតពិនិត្យ និងវាយតម្លៃ “ការងារអភិវឌ្ឍន៍សហគមន៍ជនបទ និងចលនាភូមិគំរូ” និង “ការលើកកម្ពស់ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ” ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញនៃកម្មវិធីទី៣។

 

យោងតាមការធ្វើបទបង្ហាញដោយនាយកដ្ឋានជំនាញ បានលើកឡើងថា គន្លឹះសំខាន់ៗនៃពិពិធកម្មសេដ្ឋកិច្ចជនបទនៅកម្ពុជារួមមាន៖ ការធ្វើពិពិធកម្មកសិកម្មចម្រុះ, ការផលិត ការកែច្នៃ និងបង្កើនតម្លៃបន្ថែមលើកសិផល, ការបង្កើតមុខរបរក្រៅពីកសិកម្ម,  ការបង្កើតសហគ្រាសធុនតូច និងមធ្យម (SMEs),  ការអភិវឌ្ឍជំនាញ និងការបណ្ដុះបណ្ដាលវិជ្ជាជីវៈ,  ការគាំទ្រផ្នែកមីក្រូហិរញ្ញវត្ថុ, និងការដាក់បញ្ចូលកម្មវិធីឌីជីថល។

 

បន្ទាប់ពីបានស្ដាប់នូវបទបង្ហាញរួចមក ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំបំពេញភារកិច្ចដែលក្រសួងប្រគល់ជូន ប្រកបដោយការទទួលខុសត្រូវ ព្រមទាំងបានផ្ដល់វេទិកាជូនអង្គប្រជុំដើម្បីផ្ដល់មតិយោបល់ និងធាតុចូលបន្ថែម ដោយផ្ដោតលើសមិទ្ធផលការងារដែលសម្រេចបាន, ចំណុចខ្លាំង, ចំណុចខ្សោយ, បញ្ហា ប្រឈម និងការដាក់ចេញនូវទិសដៅការងារបន្ដ ឱ្យចំគោលដៅ ឆ្លើយតបទៅនឹងតម្រូវការនៅតំបន់ជនបទ និងស្របតាមការវិវត្ដនៃសេដ្ឋកិច្ច និងសង្គម។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់នាយកដ្ឋានជំនាញទាំង៤ នៅក្នុងកម្មវិធីអាទិភាពទី៣ របស់ក្រសួង ធ្វើការសហការគ្នាឱ្យកាន់តែជិតស្និទ្ធ ដើម្បីជំរុញការងារពិពិធកម្មសេដ្ឋកិច្ចនៅជនបទឱ្យមានការរីកចម្រើន ជាពិសេសការជំរុញការអភិវឌ្ឍន៍ភូមិគំរូ ឱ្យទៅជាភូមិគំរូគន្លឹះ និងដើម្បីឱ្យស្របនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលបានចែងថា ជំរុញការអភិវឌ្ឍចម្រុះ និងការអនុវត្ត “ចលនាភូមិមួយផលិតផលមួយ” និង “ចលនាភូមិគំរូ” របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយចក្ខុវិស័យរបស់ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ” ជូនដល់ភូមិចំនួន ៣០ភូមិ ដំបូងគេនៅកម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ និងប្រគល់វិញ្ញាបនបត្រ “ភូមិគំរូ” ចំនួន ៣០ភូមិ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ក្នុងពិធីនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ថ្នាក់ដឹកនាំក្រសួង , តំណាងក្រសួងស្ថាប័ន, អង្គការ ដៃគូអភិវឌ្ឍន៍, រដ្ឋបាលថ្នាក់ខេត្ត ស្រុក ជាពិសេស ប្រជាពលរដ្ឋដែលជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ)  តំណាងភូមិគំរូ ទាំង៣០ សរុបចំនួន ៣០៤នាក់។

 

ក្នុងឱកាសប្រកបដោយនក្ខត្តឫក្សនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវសេចក្ដីសោមនស្សយ៉ាងក្រៃលែង និងការអបអរសាទរចំពោះ ជ័យលាភី “ភូមិគំរូ” ទាំង៣០ភូមិ លើកទី១ សម្រាប់ក្រសួងអភិវឌ្ឍន៍ជនបទ បន្ទាប់ពីត្រូវបាន វាយតម្លៃដោយគណៈកម្មការវាយតម្លៃការអភិវឌ្ឍភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ ឯកឧត្ដមរដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា ដំណើរការអភិវឌ្ឍន៍រហូតដល់សម្រេចបាននូវសមិទ្ធផលទូទាំងប្រទេស និងជាពិសេសការរៀបចំពិធីដ៏មានអត្ថន័យថ្លៃថ្លានេះ ប្រព្រឹត្តឡើងបាន ដោយសារគុណនៃសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងស្ថិរភាពនយោបាយ ដែលកើតចេញពីពលីកម្មយ៉ាងធំធេងដោយយកជីវិតធ្វើជាដើមទុនរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាសន្តិភាពជាតិ ស្ថាបនិកមគ្គុទ្ទេសក៍ឯក និងជាប្រតិបត្តិករនយោបាយឈ្នះឈ្នះ អតីតនាយករដ្ឋមន្ដ្រី និងការដឹកនាំបន្តវេនដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្ដមរដ្ឋមន្ត្រី បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករឭក និង ពរសព្ទសាធុការ ពីសំណាក់ សម្តេច ជាថ្នាក់ដឹកនាំកំពូលរបស់រាជរដ្ឋាភិបាល ជូនដល់អង្គពិធីទាំងមូល។

 

យោងតាមប្រកាសស្ដីពី ការកំណត់លក្ខណៈសម្បត្តិភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចែងថា ភូមិគំរូ សំដៅដល់ “ភូមិដ្ឋានដែលមានសុខដុមនីយកម្ម និងការចូលរួមរបស់ប្រជាជនក្នុងភាពជាម្ចាស់ ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាពកំណើនប្រាក់ចំណូលគ្រួសារ, ទទួលបានប្រសិទ្ធភាពនៃសេវាសង្គមកិច្ច, មានសុខភាព និងបរិស្ថានរស់នៅល្អ, ហេដ្ឋារចនាសម្ព័ន្ធសមស្រប និងអភិបាលកិច្ចល្អ” តាមរយៈការវាយតម្លៃលើលក្ខណៈវិនិច្ឆ័យ ចំនួន ៥រួមមាន៖ (១)សេដ្ឋកិច្ច (២)សង្គម និងវប្បធម៌ (៣)សុខភាព និងបរិស្ថានរស់នៅ (៤)ហេដ្ឋារចនាសម្ព័ន្ធ និង (៥)អភិបាលកិច្ច។ តាមរយៈលទ្ធផល នៃការវាយតម្លៃរបស់គណៈកម្មការ បានសម្រេចទទួលស្គាល់ភូមិគំរូចំនួន ៣០ភូមិ ដែល ទទួលបានចំណាត់ថ្នាក់ដូចតទៅ៖ ភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ៣ មានចំនួន ០២ភូមិ, ភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ២ មានចំនួន ១៦ភូមិ, និង ភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ១ មានចំនួន ១២ភូមិ។

 

ឯកឧត្ដមរដ្ឋមន្ត្រី បានមានប្រសាសន៍បន្ដទៀតថា ដោយអនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទបានជំរុញសកម្មភាពពិពិធកម្មសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាព និងកាត់បន្ថយភាពក្រីក្រនៅតំបន់ជនបទដោយជំរុញការបង្កើតមុខរបរ សហគ្រិនភាព និងសកម្មភាពសេដ្ឋកិច្ចនានា និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ សម្រាប់បង្កើតការងារ និងបង្កើនប្រាក់ចំណូលគ្រួសារ តាមរយៈ ការអភិវឌ្ឍភូមិគំរូ ព្រមទាំងការអភិវឌ្ឍ និងអភិរក្សជនជាតិដើមភាគតិច។ ចលនាអភិវឌ្ឍន៍ភូមិគំរូ គឺការងារអាទិភាពរបស់ក្រសួង ក្នុងការជំរុញឱ្យសម្រេចបានចក្ខុវិស័យនៃផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទរយៈពេល៥ឆ្នាំ (២០២៤-២០២៨) ដោយបានកំណត់សូចនាករគន្លឹះ ទទួលស្គាល់ “ភូមិគំរូ” ចំនួន ២៣០ភូមិ ត្រឹមដំណាច់ឆ្នាំ២០២៨។ ការអភិវឌ្ឍភូមិគំរូ ជាយន្តការអន្តរាគមន៍ដោយផ្ទាល់ថ្នាក់ភូមិ និងគ្រួសារ ដែលមានប្រសិទ្ធភាព និងឆ្លើយតបនឹងតម្រូវការជាមូលដ្ឋានរបស់ប្រជាជននៅតំបន់ជនបទ ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែក សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌៕

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមសន្និសីទស្តីពី “កិច្ចសហប្រតិបត្តិការចិន-អាស៊ានលើការអភិវឌ្ឍបញ្ញាសប្បនិម្មិត (AI) និងអភិបាលកិច្ច”

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នាសាលប្រជុំ C អគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមសន្និសីទស្តីពី “កិច្ចសហប្រតិបត្តិការចិន-អាស៊ានលើការអភិវឌ្ឍបញ្ញាសប្បនិម្មិត (AI) និងអភិបាលកិច្ច” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន វិទ្យាស្ថានសិក្សាអន្តរជាតិចិន វិស័យ ឯកជន និងដៃគូពាក់ព័ន្ធ ប្រមាណ ៤៥០ នាក់៕

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ “ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ”

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី២ របស់ក្រសួងអភិវឌ្ឍន៍ជនបទ “ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ” ដោយមានការអញ្ជើញចូលរួម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម ជាថ្នាក់ដឹកនាំ ទទួលបន្ទុកកម្មវិធីទី២ និងមន្ដ្រីជំនាញ នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទជាច្រើនរូប។

យោងតាមរបាយការណ៍នាយកដ្ឋានជំនាញ បានបង្ហាញឱ្យឃើញថា គិតត្រឹមចុងឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិស្តីពីការផ្គត់ផ្គង់ទឹក ការសំអាត និង អនាម័យជនបទ ដោយសម្រេចបានអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសប្រមាណ ៨៨,៨០% ក្នុងនោះអត្រាគ្របដណ្តប់ទឹក ៨៦,០៩% និងអនាម័យ ៩១,៤៧% ហើយជាផែនការនៅត្រឹមឆ្នាំ២០៣០ នឹងសម្រេចឱ្យបាន ១០០%។ ជាការកត់សម្គាល់ សមិទ្ធផលនៃការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) គិតត្រឹមចុងឆ្នាំ២០២៤ នេះដែរ មានរាជធានី ខេត្ត ចំនួន ១៣ខេត្តហើយ ដែលនឹងសម្រេច ODF និងមានរាជធានីភ្នំពេញទទួលបាន (ODF Plus) និងគ្រោងធ្វើពិធីប្រកាសទទួលស្គាល់ខេត្តស្ទឹងត្រែង ជាខេត្ត ODF ទី១៤ នៅថ្ងៃទី១៦ ខែធ្នូនេះខាងមុខនេះ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍សមិទ្ធផលការងាររួចមក ឯកឧត្តមរដ្ឋមន្ត្រី បានផ្ដល់វេទិកាពិភាក្សាជូនអង្គប្រជុំដើម្បីផ្ដល់មតិយោបល់ និងធាតុចូលបន្ថែមដើម្បីឱ្យរបាយការណ៍នេះមានលក្ខណៈគ្រប់ជ្រុងជ្រោយ សម្រាប់ប្រើប្រាស់ក្នុងកម្មវិធីសន្និបាតបូកសរុបលទ្ធផលការប្រចាំឆ្នាំរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីបច្ចេកទេសគ្រប់លំដាប់ថ្នាក់ទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ ធ្វើឱ្យក្រសួងសម្រេចបាននូវសមិទ្ធផលគួរជាទីមោទនៈ។ ឯកឧត្ដមរដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា ការសម្រេចបាននូវសមិទ្ធផលទាំងនេះ គឺដោយសារកត្តាសុខសន្តិភាពពេញលេញ និងស្ថិរភាពនយោបាយ នៅទូទាំងប្រទេស ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីក្នុងនីតិកាលកន្លងមក និងការដឹកនាំបន្តវេនដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា៕

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទប្រកបដោយភាពធន់”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់កម្មវិធីទី១ របស់ក្រសួងអភិវឌ្ឍន៍ជនបទ “ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ដ និងគមនាគមន៍ជនបទប្រកបដោយភាពធន់” ដោយមានការអញ្ជើញចូលរួម ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ នៃនាយកដ្ឋានផ្លូវលំជនបទជាច្រើនរូប។

យោងតាមរបាយការណ៍នាយកដ្ឋានជំនាញ គិតត្រឹមឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងគ្រប់គ្រងផ្លូវជនបទ ព្រមទាំងធ្វើបច្ចុប្បន្នភាពទិន្នន័យផ្លូវជនបទ សរុបប្រវែង ៥០ ២៦២គីឡូម៉ែត្រ ក្នុងនោះ ផ្លូវក្រាលកៅស៊ូ បានប្រវែង ៦ ៧២៣គីឡូម៉ែត្រ, ផ្លូវបេតុង បានប្រវែង ១ ៨០៤គីឡូម៉ែត្រ, ផ្លូវល្បាយក្រួស បានប្រវែង ៣១ ៧០៤គីឡូម៉ែត្រ និងផ្លូវដីស បានប្រវែង ១០ ០២៩គីឡូម៉ែត្រ។ ដោយឡែក តែក្នុងឆ្នាំ២០២៤នេះ សមិទ្ធផលនៃការស្ថាបនាលើកកម្រិតហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រេចបាន ផ្លូវ ២៧១ខ្សែ ក្នុងនោះ សាងសង់ និងកែលម្អផ្លូវក្រាលកៅស៊ូពីរជាន់ ៩៤០,៧១ គីឡូម៉ែត្រ, សាងសង់ផ្លូវក្រាលបេតុង បានប្រវែង ១៦៤,២១គីឡូម៉ែត្រ, សាងសង់ផ្លូវក្រាលល្បាយក្រួស បានប្រវែង ២១៨,០៥ គីឡូម៉ែត្រ, សាងសង់ស្ពានបេតុង បានចំនួន ១២កន្លែង ស្មើនឹងប្រវែង ៦៧៥ម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យគ្រប់ប្រភេទជាច្រើនទៀត ព្រមទាំងការថែទាំ និងជួសជុលផ្លូវបានចំនួន ៤០៤ខ្សែ ប្រវែងសរុប ៤ ២៧២គីឡូម៉ែត្រ និងសំណង់សិល្បការ្យគ្រប់ប្រភេទ។

បន្ទាប់ពីបានស្ដាប់នូវរបាយការណ៍សមិទ្ធផលការងាររួចមក ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញពាក់ព័ន្ធទាំងអស់ដែលបានខិតខំបំពេញការងារប្រកបដោយការទទួលខុសត្រូវ និងមានប្រសិទ្ធភាព។ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រកបដោយភាពធន់ គឺជាបុរេលក្ខខណ្ឌដ៏ចាំបាច់ដើម្បីចូលរួមចំណែកសម្រេចនូវយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី ក្នុងគោលដៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រីបានដាក់ចេញនូវទិសដៅបន្តបន្ថែម ដូចតទៅ៖
១.ត្រូវបន្តពង្រីកវិសាលភាព និងលើកកម្រិតគុណភាពហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ
២.ត្រូវបន្តពង្រីកវិសាលភាពការថែទាំហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដើម្បីឆ្លើយតបទៅនឹងទំហំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ
៣. បន្តសិក្សាស្វែងរកបច្ចេកវិទ្យាថ្មីៗ ដូចជាការសិក្សាធ្វើបច្ចុប្បន្នភាពលើបទដ្ឋានបច្ចេកទេស ការសិក្សារកវត្ថុធាតុដើមថ្មី (Stabilizer)ជាដើម ។

សមិទ្ធផលទាំងនេះសម្រេចទៅបានក៏ដោយសារប្រទេសកម្ពុជាមានសុខសន្តិភាពពេញលេញ ស្ថិរភាពនយោបាយ និងការដឹកនាំដ៏ត្រឹមត្រូវរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងការចូលរួមពីសំណាក់មន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទគ្រប់លំដាប់ថ្នាក់ និងការចូលរួមរបស់ប្រជាជនទាំងមូលផងដែរ៕

ឯកឧត្តម ឌី ឡាំថា អញ្ជើញចូលរួមផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទ អន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ និងកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការពិសេសតាមដានការអនុវត្ត កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៩កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤ នៅសណ្ឋាគារកាំបូឌីយ៉ាណា ឯកឧត្តម ឌី ឡាំថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដោយលោក ផឹង សុផាត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួមផ្សព្វផ្សាយក្របខ័ណ្ឌយុទ្ធសាស្ត្រកម្ពុជា ឆ្នាំ២០២៤-២០៣០ ដើម្បីអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទ អន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ និងកិច្ចប្រជុំប្រចាំឆ្នាំគណៈកម្មាធិការពិសេសតាមដានការអនុវត្ត កម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជននិងអភិវឌ្ឍន៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធានគណៈកម្មាធិការ ពិសេសតាមដានការអនុវត្តកម្មវិធីសកម្មភាពនៃសន្និសីទអន្តរជាតិស្តីពីប្រជាជន និងអភិវឌ្ឍន៍៕