ឯកឧត្តម ស្រុិន ពុទ្ធី ដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ប្រចាំខែឧសភា

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំក្រុមការងារការផ្គត់ផ្គង់ទឹក ការសំអាត និងអនាម័យជនបទ ប្រចាំខែឧសភា ឆ្នាំ២០២៤ ។

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ តំណាងអង្គការដៃគូអភិវឌ្ឍន៍សរុបចំនួន ៣៧ នាក់។

កិច្ចប្រជុំនេះ បានប្រព្រឹត្តទៅដោយផ្ដោតទៅលើវិស័យទឹកស្អាត និងអនាម័យ តាមរយៈការធ្វើបទបង្ហាញចំនួនពីរគឺ ៖

១-បង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តផែនការសកម្មភាពការងារថ្នាក់ខេត្ត និងសកម្មភាពការងាររបស់អង្គការដៃគូអភិវឌ្ឍន៍នានា

២-បង្ហាញអំពីវឌ្ឍនភាពការងាររបស់ អនុក្រុមផ្គត់ផ្គង់ទឹកជនបទ អនុក្រុមអនាម័យជនបទ និងអនុក្រុមអាហារូបត្ថម្ភ និង

៣-ផ្ដល់វេទិកាពិភាក្សា៕

photo 2024 05 07 13 49 39 photo 2024 05 07 13 49 40 2 photo 2024 05 07 13 49 40 photo 2024 05 07 13 49 42 2 photo 2024 05 07 13 49 42 photo 2024 05 07 13 49 43 photo 2024 05 07 13 49 44 photo 2024 05 07 13 49 45

ក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សហការជាមួយមន្ត្រីរដ្ឋបាលស្រុក-ក្រុង ចុះជួសជុលអណ្តូងស្នប់ ចំនួន ៤ អណ្តូង ក្នុងខេត្ដប៉ៃលិន

ខេត្តប៉ៃលិន÷ នាថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ត្រូវនឹងថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សហការជាមួយមន្ត្រីរដ្ឋបាលស្រុក-ក្រុង ចុះជួសជុលអណ្តូងស្នប់ បានចំនួន ៤អណ្តូង ស្ថិតនៅភូមិវត្ត ចំនួន ២អណ្តូង ក្នុងសង្កាត់ប៉ៃលិន ក្រុងប៉ៃលិន និងភូមិឡាក់៦២ ចំនួន ២អណ្តូង ក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដើម្បីជួយសម្រួលតម្រូវការប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ៕

photo 2024 05 07 15 44 22 photo 2024 05 07 15 44 27 photo 2024 05 07 15 44 28 photo 2024 05 07 15 46 00 photo 2024 05 07 15 46 01 photo 2024 05 07 15 46 02

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំគណ:កម្មការអន្តរក្រសួងចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវក្រាលក្រួសក្រហម ចំនួន ០៣ខ្សែ នៅស្រុកកំពង់លែង និងស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ÷ នាថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្យម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវក្រាលក្រួសក្រហម ចំនួន ០៣ខ្សែ មានប្រវែងសរុប ២៣ ៥០០ម៉ែត្រ ស្ថិតនៅក្នុងឃុំព្រងិល ឃុំស្វាយរំពារ ឃុំថ្មឥដ្ឋ ឃុំឈូកស និងឃុំអភិវឌ្ឍន៍ ស្រុកកំពង់លែង ស្រុកកំពង់ត្រឡាច និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលអនុវត្តន៍ដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង។

បន្ទាប់ពីបានធ្វើការពិនិត្យជាក់ស្តែង និងយោងតាមស្មារតីអង្គប្រជុំគណៈប្រតិភូអន្តរក្រសួង បានសម្រេចឯកភាពទទួលយកនូវលទ្ធផលការងារថែទាំខួបផ្លូវចំនួន ០៣ខ្សែខាងលើ បញ្ចប់សុពលភាពជាស្ថាពរ៕

photo 2024 05 07 14 18 58 photo 2024 05 07 14 19 03 photo 2024 05 07 14 19 22 photo 2024 05 07 14 19 24 photo 2024 05 07 14 19 25 photo 2024 05 07 14 19 26 2 photo 2024 05 07 14 19 26 photo 2024 05 07 14 19 27 photo 2024 05 07 14 19 28

ក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលស្រុកសាលាក្រៅ និងរដ្ឋបាលក្រុងប៉ៃលិន ចុះធ្វើការជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋ

ខេត្តប៉ៃលិន ៖ នាថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ លោក សុខ សុវណ្ណរតនា អនុប្រធានមន្ទីរ បានដឹកក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សហការជាមួយរដ្ឋបាលស្រុកសាលាក្រៅ និងរដ្ឋបាលក្រុងប៉ៃលិន ចុះធ្វើការជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋ នៅឃុំសាលាក្រៅ ភូមិភ្នំស្ពង់ (ចំណុចក្បាលឡាន) បានចំនួន ០៣អណ្តូង និងសង្កាត់បរយ៉ាខា ភូមិបតាំងស៊ូ បានចំនួន ០២អណ្តូង ដែលមានអ្នកប្រើប្រាស់សរុបចំនួន ៤២គ្រួសារ៕

photo 2024 05 05 09 03 57 photo 2024 05 06 10 38 12 photo 2024 05 06 10 38 13 2 photo 2024 05 06 10 38 13 photo 2024 05 06 10 38 14 photo 2024 05 07 09 22 56 2 photo 2024 05 07 09 22 56 photo 2024 05 07 09 22 57

លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ពិនិត្យអណ្ដូងស្នប់នៅឃុំជ្រុងពពេលស្រុករំដួល

ខេត្តស្វាយរៀង ៖ នាថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ ដោយសហការជាមួយលោកអភិបាលរង នៃគណៈអភិបាលស្រុករំដួល បានអញ្ជើញចុះពិនិត្យការប្រើប្រាស់ទឹកអណ្តូងស្នប់ចំនួន ២អណ្ដូង នៅតាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ឃុំជ្រុងពពេល ដែលមាននីវ៉ូស្តាទិក (ជម្រៅទឹកក្នុងអណ្ដូង) ទឹកធ្លាក់ចុះដល់កម្រិត ៩,៥ម៉ែត្រ ជាហេតុធ្វើឱ្យទឹកអណ្តូងស្នប់ ពិបាកក្នុងការបូមទឹកយកមកប្រើប្រាស់នៅរដូវប្រាំងនេះ។

 

ដើម្បីងាយស្រួលដល់ការបូមទឹកយកមកប្រើប្រាស់ លោកប្រធានមន្ទីរបានណែនាំឱ្យប្រជាពលរដ្ឋជួយផ្សព្វផ្សាយ និងណែនាំពីរបៀបកែច្នៃប្រើប៉ូទ័របូម និងណែនាំឱ្យខួងអណ្តូងដោយប្រើប្រាស់ទុយយោមានមុខកាត់ចាប់ពី ៨០មីលីម៉ែត្រ ទៅ ១០០មីលីម៉ែត្រឡើងទៅ និងសូមឱ្យប្រជាពលរដ្ឋចេះចែករំលែកទឹកសម្រាប់អ្នកជិតខាងបានប្រើប្រាស់ និងម្យ៉ាងទៀតបានណែនាំឱ្យប្រជាពលរដ្ឋផ្អាកជាបណ្តោះអាសន្នការបូមទឹកពីអណ្ដូងយកមកធ្វើស្រែប្រាំង៕

photo 2024 05 06 16 08 03 2 1 photo 2024 05 06 16 08 03 1 photo 2024 05 06 16 08 04 2 1 photo 2024 05 06 16 08 04 3 1 photo 2024 05 06 16 08 04 1

ឯកឧត្តម សាន វិសាល អញ្ជើញចូលរួមប្រជុំក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត

ខេត្តកំពត៖ នារសៀលថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ អមដំណើរដោយលោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំត្រីមាសទី១ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត នៅសាលសន្និសីទបូកគោ សាលាខេត្តកំពត៕

photo 2024 05 06 21 09 07 photo 2024 05 06 21 09 12 2 photo 2024 05 06 21 09 12 photo 2024 05 06 21 09 13 photo 2024 05 06 21 09 14 photo 2024 05 06 21 09 33 2 photo 2024 05 06 21 09 33 3 photo 2024 05 06 21 09 33 4 photo 2024 05 06 21 09 33 5 photo 2024 05 06 21 09 33 photo 2024 05 06 21 09 34 2 photo 2024 05 06 21 09 34

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញពិនិត្យការដ្ឋានស្ថាបនាផ្លូវចំនួន ៦ខ្សែ និងស្ថានភាពផ្លូវ ព្រមទាំងស្ពាន នៅក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។

ខេត្តតាកែវ-កំពង់ស្ពឺ៖ ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង បានដឹកនាំមន្រ្ដីបច្ចេកទេសដោយមានការចូលរួមពីលោកអភិបាលស្រុកត្រាំកក់ លោកអភិបាលស្រុកបរសេដ្ឋ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ និងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ អញ្ជើញទៅពិនិត្យការដ្ឋានសាងសង់ផ្លូវចំនួន ០៤ ខ្សែក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន ក្នុងស្រុកត្រាំកក់ ខេត្តតាកែវ និងផ្លូវ២ ខ្សែ ក្នុងស្រុកដដែលតាមសំណើគម្រោងវិនិយោគសាធារណៈឆ្នាំ២០២៥ដូចខាងក្រោម៖
ខ្សែទី១ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣ ៩៧០ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិត្រពាំងស្រង៉ែ ទៅដល់ភូមិអង្គត្នោតខាងលិច ឃុំអង្គតាសោម ស្រុកត្រាំកក់ ដែលជាលទ្ធផលសម្រេចបាន ៧៣% ។
ខ្សែទី២ ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៨ ២០៣ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួនដែលតភ្ជាប់ពីក្លោងទ្វារវត្តសេរីដំណាក់ ឃុំត្រពាំងធំជើង ទៅដល់ភូមិស្ទឹង ឃុំអូរសារ៉ាយ ស្រុកត្រាំកក់ ដែលជាលទ្ធផលសម្រេចបាន ៣២%។
ខ្សែទី៣ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣ ៣៨៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួនដែលតភ្ជាប់ពីភូមិយាយឡ ទៅដល់ភូមិត្រពាំងចក ឃុំត្រាំកក់ ស្រុកត្រាំកក់ ដែលជាលទ្ធផលសម្រេចបាន ៧៣%។
ខ្សែទី៤ ជាផ្លូវក្រាលកៅស៊ូ២ជាន់ DBST ប្រវែង​ ៥​ ៤០៦ ម៉ែត្រ ទទឹង ៦ម៉ែត្រ និងចិញ្ចើមសងខាង ១ ម៉ែត្រ ស្ថិតក្នុងឃុំកំពែង​ ស្រុកគិរីវង់​ ខេត្តតាកែវ​ ជាលទ្ធផលសម្រេចបាន​ ៧៥%។
ខ្សែទី៥ជាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៥ ៧៧៣ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួនដែលតភ្ជាប់ចំនុចក្លោងទ្វារវត្តព្រៃជួរ ផ្លូវជាតិលេខ៣ ភូមិព្រៃជួរ ឃុំពពេល ដល់ភូមិអង្គបក្សី ឃុំជាងទង ស្រុកត្រាំកក់ ដែលជាលទ្ធផលសម្រេចបាន ៣២%។
ខ្សែទី៦ មានប្រវែង ៥ ៥០០ម៉ែត្រ ទទឹង៦ ម៉ែត្រ តភ្ជាប់ពីភូមិត្នោតជុំ ទៅដល់ភូមិដំណាក់ខ្លុង ឃុំអូរសារ៉ាយ តាមការស្នើសុំរបស់អាជ្ញាធរស្រុកត្រាំកក់ តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ។ ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្ត្រី ក៏បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ សិក្សាដើម្បី​ស្ថាបនាផ្លូវនេះក្នុងឆ្នាំ ២០២៥ខាងមុខ ។

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានណែនាំដល់អ្នកម៉ៅការដែលប្រចាំការនៅការដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារសាងសង់តាមលក្ខណៈបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវ និងសំណង់សិល្បការ្យមានគុណភាព ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង។ សូមបញ្ជាក់បន្ថែមថា គម្រោងខ្សែច្រវ៉ាក់ដោយភាតរៈបរិស្ថានសហការអនុវត្តរួមគ្នាដោយក្រសួងចំនួន៣ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹកនិងឧតុនិយម ដើម្បីជួយលើកស្ទួយវិស័យកសិកម្មឱ្យកាន់តែរីកចម្រើនថែមទៀត ។

បន្ទាប់ពីបានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវរួចមក ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូបានបន្តចុះពិនិត្យស្ថានភាពស្ពានឈើទ្រុឌទ្រោមមួយកន្លែង ប្រវែង ៤០ម៉ែត្រ ដែលប្រជាជនបានរួមសាមគ្គីគ្នាកសាងសម្រាប់ប្រើប្រាស់ឆ្លងកាត់ នៅរដូវវស្សា ស្ថិតក្នុងភូមិដំបូកខ្ពស់ ឃុំផុង ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ។ ក្នុងឱកាសចុះពិនិត្យស្ថានភាពស្ពាននោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាល នៃគណៈអភិបាលស្រុកបរសេដ្ឋ និងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ព្រមទាំងមន្ដ្រីបច្ចេកទេសរបស់មន្ទីរផងដែរ។ ដោយពិនិត្យឃើញស្ថានភាពជាក់ស្ដែង ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ សិក្សាលទ្ធភាព និងពិភាក្សាជាមួយមន្ទីរជំនាញពាក់ព័ន្ធ ដើម្បីកសាងស្ពានដែកបេឡេ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងដឹកជញ្ជូនកសិផលរបស់ប្រជាពលរដ្ឋ។
គួរជម្រាបជូនផងដែរថា ការអញ្ជើញចុះត្រួតពិនិត្យការដ្ឋានផ្លូវ និងស្ថានភាពផ្លូវនាឱកាសនោះ គឺដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងវាយតម្លៃគុណភាព ក៏ដូចជាបច្ចេកទេសសំណង់ ព្រមទាំងអនុវត្តតាមស្មារតីអង្គប្រជុំរវាង ៣ ក្រសួងគឺក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងធនធានទឹក សំដៅលើកស្ទួយគុណភាព និងគុណតម្លៃជិវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដែលស្របតាមយុទ្ធសាស្រ្ដបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ ២០៥០ ៕

1 3 2 3 3 3 4 3 5 3 6 3 7 3 8 3 9 2 10.1 10.2 10 2 12 13 14 15 16 17 18 19 21

ក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះជួសជុលអណ្ដូងទឹកបានចំនួន ០២អណ្ដូង នៅស្រុកក្រវ៉ាញ និងស្រុកតាលោសែនជ័យ

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧  ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះជួសជុលអណ្ដូងទឹកបានចំនួន ០២អណ្ដូង ជូនប្រជាពលរដ្ឋប្រើប្រាស់ នៅក្នុងអំឡុងពេលគ្រោះរាំងស្ងួត ដែលអណ្តូងទាំង២ នេះស្ថិតក្នុងគោលដៅគ្រោះរាំងស្ងួត ស្ថិតនៅក្នុងភូមិសំរោងយា ឃុំព្រងិល ស្រុកភ្នំក្រវាញ និងនៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ។

ជាមួយគ្នានេះដែរ ក្រុមការងារកំពុងបន្តការខួងអណ្តូងថ្មីជូនប្រជាពលរដ្ឋ អណ្តូងទី០៥ ស្ថិតនៅភូមិសំសាន ឃុំតាលោ ស្រុតាលោសែនជ័យ ខេត្តពោធិ៍សាត់៕

photo 2024 05 06 17 25 52 photo 2024 05 06 17 25 53 photo 2024 05 06 17 25 54 photo 2024 05 06 17 25 55 photo 2024 05 06 17 25 57 photo 2024 05 06 17 25 58 photo 2024 05 06 17 25 59

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សហការជាមួយអាជ្ញាធរស្រុករំដួល ចុះពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ

ខេត្តស្វាយរៀង៖ នាថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរ បានដឹកនាំមន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សហការជាមួយអាជ្ញាធរស្រុករំដួល ដើម្បីចុះពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់តាមខ្នងផ្ទះរបស់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងឃុំជ្រុងពពេល ចំនួន ២អណ្តូង ដែលមាននីវ៉ូទឹកធ្លាក់ចុះដល់កម្រិត ៩,៥ម៉ែត្រ ជាហេតុធ្វើឱ្យទឹកអណ្តូងស្នប់មានទុយយោមុខកាត់ ៤២មីលីម៉ែត្រ ទៅ ៤៩មីលីម៉ែត្រ ពិបាកក្នុងការបូមប្រើប្រាស់នៅរដូវប្រាំងនេះ។

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅទីតាំងខាងលើ ការប្រើប្រាស់ទឹកអណ្តូងរបស់ពួកគាត់នៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ។

ក្នុងឱកាសនោះ លោកប្រធានមន្ទីរ បានសំណូមពរ និងណែនាំដូចជា៖

–  ផ្សព្វផ្សាយ និងណែនាំពីរបៀបកែច្នៃប្រើម៉ូទ័របូម និងណែនាំឱ្យខួងអណ្តូងទុយយោមុខកាត់ចាប់ពី ៨០មីលីម៉ែត្រ ទៅ ១០០មីលីម៉ែត្រ ឡើងទៅ

–  សំណូមពរដល់គ្រួសារមានខ្នងផ្ទះជាប់ៗគ្នា ឬនៅក្នុងភូមិជាមួយគ្នាជួយចែករំលែកទឹកសម្រាប់ប្រើប្រាស់ទឹកដល់គ្រួសារមានបញ្ហាអណ្តូងស្នប់មិនអាចប្រើប្រាស់បាននៅរដូវប្រាំងនេះ

–  សំណូមពរឱ្យផ្អាកការបូមទឹកក្រោមដីយកធ្វើស្រែប្រាំងមួយរយៈសិន៕

photo 2024 05 06 16 08 03 2 photo 2024 05 06 16 08 03 photo 2024 05 06 16 08 04 2 photo 2024 05 06 16 08 04 3 photo 2024 05 06 16 08 04

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះពិនិត្យស្ថានភាពទឹកអណ្ដូង ៥កន្លែង នៅមូលដ្ឋានរបស់ខ្លួន

ខេត្តព្រៃវែង ៖ នាថ្ងៃចន្ទ ១៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានដឹកនាំក្រុមការងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះជួសជុលអណ្តូងទឹក និងពិនិត្យស្ថានភាពនីវ៉ូស្ថាទិចអណ្តូងទឹក (ជម្រៅទឹកក្នុងអណ្ដូង) ចំនួន ៥អណ្ដូង ក្នុងដែលមានទីតាំងដូចខាងក្រោម ៖

១-ស្រុកព្រះស្តេច ឃុំអង្គរាជ្យ ភូមិលឹង្គ

ទីតាំងអណ្ដូង សាលាបឋមសិក្សា វត្តកណ្តាល

២- ក្រុងព្រៃវែង សង្កាត់ជើងទឹក ភូមិឯករាម

៣- ក្រុងព្រៃវែង សង្កាត់តាកោ ភូមិកុកត្រុំ

៤- ក្រុងព្រៃវែង សង្កាត់បារាយណ៍

ភូមិបារាយណ៍កើត

៥- ស្រុកពាមរក៍ ឃុំព្រៃកណ្ដៀង  ភូមិព្រៃកណ្ដៀង ទីតាំងអណ្ដូងនៅមណ្ឌលសុខភាព។

សូមបញ្ជាក់ថា ៖  អណ្ដូងទាំង ៥កន្លែងខាងលើនេះនៅមានគុណភាពអាចយកទឹកប្រើប្រាស់បានគ្រប់គ្រាន់៕

photo 2024 05 07 16 33 42 photo 2024 05 07 16 33 52 photo 2024 05 07 16 33 58 photo 2024 05 07 16 34 02 photo 2024 05 07 16 34 07 photo 2024 05 07 16 34 13 photo 2024 05 07 16 34 21