ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ  អញ្ជើញចុះទៅពិនិត្យស្ថានភាពប្រើប្រាស់ទឹក របស់បងប្អូនជនជាតិដើមភាគតិច (ស្អូច)

ខេត្តព្រះសីហនុ៖ នៅថ្ងៃពុធ ១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ  ក្នុងនោះមានលោក អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន២រូប ទទួលការងារជនជាតិដើមភាគតិច និងទឹកស្អាត  បានដឹកនាំការិយាល័យជនជាតិភាគតិច ការិយាល័យទឹកស្អាត អញ្ជើញចុះទៅពិនិត្យស្ថានភាពប្រើប្រាស់ទឹក របស់បងប្អូនជនជាតិដើមភាគតិច (ស្អូច) នៅភូមិសំរុងលើ ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដើម្បីពិនិត្យស្ថានភាពស្រះទឹក អណ្តូងស្នប់ និងអណ្តូងលូ

 

ជាលទ្ធផលទទួលបាន÷

– អណ្តូងលូចំនួន២ មានទឹកប្រើប្រាស់

– អណ្តូងថ្មីខ្នាតធំដាក់ម៉ូទ័រ (សប្បុរសជនចំនួន១អណ្តូង) មានទឹក

– ស្រះចំនួន៤ (ស្រះឯកជនចំនួន៣ និងសហគមន៍ចំនួន១) មានទឹកសម្រាប់ប្រើប្រាស់ ។

 

សំរាប់អណ្តូងប្រើប្រាស់មិនបាន

– អណ្តូងស្នប់ចំនួន១ (ទឹករីងស្ងួត )

-អណ្តូងលូចំនួន ៦ អណ្តូង មិនអាចប្រើប្រាស់បាន មូលហេតុរីងទឹកក្រោមដី

– បណ្តាញទឹកស្អាតឯកជនមានចំនួន១ តែបច្ចុប្បន្នឈប់ដំណើការ ។

 

គួរបញ្ជាក់ផងដែរថាក្រុមការងារបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ចុះជួសជុលអណ្តូងស្នប់  សរុបបានចំនួន ៣៣ អណ្ដូង ។

photo 2024 05 08 16 19 01 2 photo 2024 05 08 16 19 01 3 photo 2024 05 08 16 19 01 photo 2024 05 08 16 19 02 2 photo 2024 05 08 16 19 02 photo 2024 05 08 16 19 03 photo 2024 05 08 16 19 04 photo 2024 05 08 16 20 11

ឯកឧត្តម ហុង ឡុ ង បានចូលរួមកម្មវិធីប្រារព្ធពិធីអបអរសាទរ ខួបលើកទី ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤។

ខេត្តរតនគិរី៖ នាថ្ងៃពុធ ០១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហុង ឡុ ង រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទបានចូលរួមកម្មវិធីប្រារព្ធពិធីអបអរសាទរ ខួបលើកទី ១៦១ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទក្រហម ៨ ឧសភា ២០២៤ ក្រោមប្រធានបទ ” រួមគ្នាជាមួយកាកបាទក្រហមកម្ពុជា ដើម្បីសហគមន៍មានសុខភាពល្អ និងមានភាពធន់នឹងអាកាសធាតុ ”នៅសាលមហោស្រពសម្តេចតេជោក្នុងមន្ទីរវប្បធម៌និងវិចិត្រសិល្ប:ខេត្តរតនគិរី ។

 

ជាកិច្ចបន្ត ឯកឧត្តម ហុង ឡុង រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ឋផលការងារប្រចាំខែមេសា និងលើកទិសដៅការងារខែ ឧសភា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដោយមានការចូលរួមពី ឯកឧត្តម ម៉ា វិចិត្រអភិបាលរង នៃគណអភិបាលខេត្តរតនគិរីផងដែរ។

 

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍មួយចំនួនដល់ថ្នាក់ដឹកនាំមន្ទីរនិងមន្រ្តីសំរាប់អនុវត្តដូចខាងក្រោម៖

១-បន្តអនុវត្តតាមអនុសាសន៍របស់ ឯកឧត្តមរដ្ឋមន្រ្តីក្នុងការចុះមូលដ្ឋានពិនិត្យស្ថានភាពប្រភពតាមជនបទ ។

២-បន្តអនុវត្តតាមការចែងចែកក្រុមការងារចុះមូលដ្ឋានភូមិ ឃុំ ស្រុក របស់ប្រធានមន្ទីរ។

៣-បន្តអនុវត្តការងារសហការល្អជាមួយឯកឧត្តមអភិបាលរងខេត្តទទួលបន្ទុកមន្ទីរ។

៤-បន្តអនុវត្តកិច្ចសហប្រត្តិបតិការល្អជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដោយមានការសម្របសម្រួលពី ឯកឧត្តមអភិបាលរងខេត្ត ។

៥-បន្តអនុវត្តការងារចុះស្រង់ទិន្នន័យ ស្រះទឹក ត្រពាំង បឹង ច្រប់ និងជួយជួសជុលសង្រ្គោះបន្ទាន់អណ្តូងទឹកស្អាតជូនប្រជាពលរដ្ឋហូបនិងប្រើប្រាស់នីតាម ភូមិ ឃុំ ស្រុកក្នុងខេត្តរតនគិរី ។

photo 2024 05 08 09 43 11 photo 2024 05 08 11 53 51 photo 2024 05 08 13 30 07 2 photo 2024 05 08 13 30 07 3 photo 2024 05 08 13 30 07 photo 2024 05 08 13 30 15 photo 2024 05 08 13 30 35 2 photo 2024 05 08 13 30 35 photo 2024 05 08 13 30 36

លោក តាន់ វាសនា ប្រធានមន្ទីរស្តីទីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយមន្រ្តីរដ្ឋបាលស្រុក ឃុំ បានចុះធ្វើការជួសជុលអណ្តូងទឹកខូចចំនួន ០៧អណ្ដូង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់

ខេត្តកំពង់ធំ÷  នៅថ្ងៃអង្គារ-ពុធ ទី០៧-០៨ ខែឧសភា ឆ្នាំ២០២៤  លោក តាន់ វាសនា ប្រធានមន្ទីរស្តីទីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ  និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយមន្រ្តីរដ្ឋបាលស្រុក ឃុំ បានចុះធ្វើការជួសជុលអណ្តូងទឹកខូចចំនួន ០៧អណ្ដូង សម្រាប់ផ្តល់ជូនប្រជាពលរដ្ឋប្រើប្រាស់  នៅក្នុងអំឡុងពេលគ្រោះរាំងស្ងួត  ដែលមានទីតាំងដូចខាងក្រោម៖

១. អណ្តូងទី១ (សាលាឃុំក្លែង) នៅភូមិក្លែង ឃុំក្លែង  ស្រុកសណ្តាន់  មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៥  គ្រួសារ។

២. អណ្តូងទី២ នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់  មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១២គ្រួសារ ។

៣. អណ្តូងទី៣ នៅភូមិសមរម្យ ឃុំមានជ័យ ស្រុកសណ្តាន់  មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៥គ្រួសារ ។

៤. អណ្តូងទី៤ (សាលាបឋមសិក្សារំពុះ) នៅភូមិផ្ទោល  ឃុំមានជ័យ ស្រុកសណ្តាន់  អ្នកប្រើប្រាស់កូនសិស្ស ៣០០នាក់។

៥. អណ្តូងទី៥ នៅភូមិរំពុះ ឃុំមានជ័យ ស្រុកសណ្តាន់  មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៥គ្រួសារ។

៦. អណ្តូងទី៦ នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់  មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៤គ្រួសារ ។

៧. អណ្តូងទី៧ នៅភូមិជាន់លែង ឃុំមានជ័យ ស្រុកសណ្តាន់  មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន  ១៤គ្រួសារ ។

photo 2024 05 08 15 27 04 photo 2024 05 08 15 27 05 photo 2024 05 08 15 27 06 2 photo 2024 05 08 15 27 06 photo 2024 05 08 15 27 07 2 photo 2024 05 08 15 27 07 3 photo 2024 05 08 15 27 07 4 photo 2024 05 08 15 27 07 photo 2024 05 08 15 27 08 2 photo 2024 05 08 15 27 08 photo 2024 05 08 15 27 09 2 photo 2024 05 08 15 27 09

 

ក្រុមការងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះជួសជុល អណ្តូង ទឹក និងពិនិត្យ ស្ថានភាពនីវ៉ូស្ថាទិចអណ្តូងទឹក

ខេត្តព្រៃវែង ៖ ថ្នាងៃអង្គារ១៤រោច ខែចេត្រ ឆ្នាំរោងឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី០៧  ខែឧសភា ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេស   ការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង ចុះជួសជុល អណ្តូងទឹក និងពិនិត្យស្ថានភាពនីវ៉ូស្ថាទិចអណ្តូងទឹក ដែលមានទីតាំងនៅ សាលាបឋមសិក្សាអន្លង់ចារ   ភូមិអន្លង់ចារ ឃុំព្រះស្តេច ខេត្តព្រៃវែង។

លោកនាយក លោកគ្រូ អ្នកគ្រូ សិស្សា នុសិស្ស និងបងប្អូនប្រជាពលរដ្ឋ បានសំដែងអារម្មណ៍សប្បាយរីករាយ និងសូមថ្លែងអំណរគុណដល់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដែលតែងតែគិតគូរដល់ពួកគាត់៕

photo 2024 05 07 14 25 35 photo 2024 05 07 14 36 25 photo 2024 05 07 15 31 18 photo 2024 05 07 15 31 22 photo 2024 05 07 15 31 23

ឯកឧត្តម ស្រុិន ពុទ្ធី ដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យទឹកស្អាតជនបទ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២៤ ឯកឧត្តម ស្រុិន ពុទ្ធី ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសវិស័យទឹកស្អាតជនបទ ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទចំនួន ០៩ នាក់។

កិច្ចប្រជុំនេះបានផ្ដោតទៅលើរបៀបវារៈសំខាន់ៗដូចខាងក្រោម ៖

១-ពិនិត្យឡើងវិញនូវទម្រង់ប្រមូល និងស្រង់ទិន្នន័យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ

២-បង្កើតទម្រង់ប្រមូល និងស្រង់ទិន្នន័យអណ្ដូងស្នប់ ស្រះសហគមន៍ ប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍ ស្ថានីយ៍ផលិតទឹកផឹកសហគមន៍ និងស្ថានីយផលិតទឹកស្អាតពីបរិយាកាសសហគមន៍

៣-រៀបចំសេចក្ដីព្រាងសេចក្ដីណែនាំ ស្ដីពីការប្រើប្រាស់ និងថែទាំអណ្ដូងស្នប់សហគមន៍ ការប្រើប្រាស់ និងថែទាំស្រះសហគមន៍ និងការប្រើប្រាស់ និងថែទាំប្រព័ន្ធចែកចាយទឹកតាមបណ្ដាញបំពង់ខ្នាតតូចសហគមន៍។

photo 2024 05 07 20 27 28 photo 2024 05 07 20 27 29 photo 2024 05 07 20 27 30 photo 2024 05 07 20 27 31 photo 2024 05 07 20 27 32

ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បន្តចុះអន្តរាគមន៍ជួសជុលអណ្តូងស្នប់ខូចបានចំនួន ៤អណ្តូង

ខេត្តស្ទឹងត្រែង៖ នាថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី​០៧​ ខែឧសភា​ ឆ្នាំ២០២៤  លោក ព្រំ ចាន់ថា ប្រធានមន្ទីរ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានបន្តចុះអន្តរាគមន៍ជួសជុលលអណ្តូងស្នប់ខូចបានចំនួន ៤អណ្តូងរួមមានដូចខាងក្រោម៖

 

-ភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ចំនួន ៣អណ្តូង

 

-ភូមិត្នោតថ្មី ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ចំនួន ០១អណ្តូង៕

photo 2024 05 07 16 39 40 2 photo 2024 05 07 16 39 40 3 photo 2024 05 07 16 39 40 4 photo 2024 05 07 16 39 40 photo 2024 05 07 16 39 41 2 photo 2024 05 07 16 39 41 3 photo 2024 05 07 16 39 41 4 photo 2024 05 07 16 39 41 5 photo 2024 05 07 16 39 41

លោក អៀម អឿន ចុះពិនិត្យការសាងសង់ផ្លូវបន្ទាន់ ប្រវែង ១គីឡូម៉ែត្រ ស្ថិតនៅឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរ បានដឹកនាំមន្ដ្រីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចុះពិនិត្យការសាងសង់ផ្លូវបន្ទាន់ ប្រវែង ១គីឡូម៉ែត្រ ដែលអនុវត្តសម្រេចបានប្រមាណ ១០% ស្ថិតនៅឃុំចាអ៊ុង ស្រុកអូរជុំ ខេត្តរតនគិរី។

នារសៀលថ្ងៃដដែល លោកប្រធានមន្ទីរ បានអមដំណើរ ឯកឧត្តម ហុង ឡុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ ចុះពិនិត្យប្រភពទឹកស្រះដែលប្រឈមនឹងការរីងស្ងួត ស្ថិតនៅភូមិ១ និងភូមិ២ ឃុំត្រពាំងក្រហម ស្រុកកូនមុំ និងអណ្តូងសហគមន៍ដាក់ម៉ូទ័រចំនួន ១គ្រឿង អ្នកប្រើប្រាស់ចំនួន ១២គ្រួសារ៕

photo 2024 05 07 13 25 25 photo 2024 05 07 13 25 26 photo 2024 05 07 13 25 30 photo 2024 05 07 13 26 27 photo 2024 05 07 13 26 40 photo 2024 05 07 16 12 05 photo 2024 05 07 16 12 08 photo 2024 05 07 16 12 13 2 photo 2024 05 07 16 12 13

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅស្រុកដងទង់ និងស្រុកឈូក

ខេត្តកំពត ៖ នាថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ២០២៤ លោក ហ៊ សូរិន ប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ចុះពិនិត្យស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋនៅស្រុកដងទង់ និងស្រុកឈូក ក្នុងនោះ បានជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋបានចំនួន ៣អណ្តូង នៅភូមិដំរីលេង និងភូមិត្រពាំងនៀល ឃុំទទុង ស្រុកដងទង់។

 

ជាមួយនេះក្រុមការងាររបស់មន្ទីរ ដឹកនាំដោយលោក សំ នី អនុប្រធានមន្ទីរ បានចុះពិនិត្យមើលស្ថានភាពប្រើប្រាស់ស្រះទឹកសហគមន៍ នៅភូមិត្រពាំងគុយ និងភូមិត្រពាំងគគីរ ឃុំល្បើក និងភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក៕

photo 2024 05 07 17 34 27 2 photo 2024 05 07 17 34 27 3 photo 2024 05 07 17 34 27 4 photo 2024 05 07 17 34 27 5 photo 2024 05 07 17 34 27 photo 2024 05 07 17 34 28 2 photo 2024 05 07 17 34 28 3 photo 2024 05 07 17 34 28 4 photo 2024 05 07 17 34 28 5 photo 2024 05 07 17 34 28

ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះជួសជុលអណ្ដូងស្នប់បន្ទាន់ចំនួន ៣​អណ្ដូង

ខេត្តពោធិ៍សាត់៖ នាថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី​០៧​ ខែឧសភា​ ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះជួសជុលអណ្ដូងស្នប់បន្ទាន់ចំនួន ៣​អណ្ដូង​ រួមមាន​ ៖

១- ភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ១អណ្ដូង មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន ១៣គ្រួសារ

២-ភូមិក្រាំងធំ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ១ អណ្ដូង មានប្រជាពលរដ្ឋប្រើប្រាស់ចំនួន​ ១០​គ្រួសារ

៣-​ ភូមិស្នាអន្សារ ឃុំស្នាអន្សារ ស្រុកក្រគរ ១អណ្ដូង មានប្រជាពលរដ្ឋប្រើប្រាស់ ១៤​ គ្រួសារ៕

photo 2024 05 07 17 54 30 photo 2024 05 07 17 54 31 photo 2024 05 07 17 54 32 photo 2024 05 07 17 54 33 photo 2024 05 07 17 54 35 2 photo 2024 05 07 17 54 35

លោក អុឹង វិសុទ្ធ ដឹកនាំមន្រ្តីបច្ចេកទេសផ្គត់ផ្គង់ទឹក ចុះពិនិត្យស្ថានភាពស្រះទឹករីងស្ងួត និងអណ្តូងខូច

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃអង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០២៤ លោក អុឹង វិសុទ្ធ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម ដឹកនាំមន្រ្តីបច្ចេកទេសផ្គត់ផ្គង់ទឹក បន្តចុះតាមដានស្ថានភាពស្រះទឹករីងស្ងួត និងអណ្តូងខូច រួមមាន៖

១. ពិនិត្យស្រះទឹកបេតុងរីងស្ងួត ១កន្លែង ក្នុងភូមិគោកទ្រា ឃុំតុងរ៉ុង ស្រុកព្រៃឈរ សាងសង់ឆ្នាំ២០២១ (រីងស្ងួតដោយសារប្រជាពលរដ្ឋស្នើសុំអាជ្ញាធរបូមទឹកដាក់ស្រែ)

២. ចុះពិនិត្យអណ្តូងស្នប់អាហ្រ្វីដេវ  ក្នុងភូមិព្រៃចក្រី ឃុំអូរស្វាយ ស្រុកកំពង់សៀម សាងសង់ឆ្នាំ២០២០  ខូចខាតចំនួន ១អណ្ដូង មន្ទីរសម្រេចជួសជុលជូនពលរដ្ឋបន្ទាន់

៣. អណ្តូងស្នប់អាហ្រ្វីដេវ ១អណ្តូង ក្នុងភូមិព្រៃគុយ ឃុំស្រក ស្រុកកំពង់សៀម សាងសង់ឆ្នាំ២០១៩ មានទឹកប្រើប្រាស់ធម្មតា។

សូមបញ្ជាក់ផងដែរថាក្រុមការងារបច្ចេកទេសទឹកស្អាតជនបទរបស់មន្ទីរបានជួសជុលអណ្ដួងស្នប់បន្ទាន់ជូនប្រជាពលរដ្ឋ នៅឃុំមៀន ស្រុកព្រៃឈរ បានសរុបចំនួន ១៧អណ្តូង និងបន្តតាមដានពិនិត្យ និងជួសជុលបន្ថែមប្រសិនបើមានករណីខូចខាតទៀត៕

photo 2024 05 07 15 39 48 photo 2024 05 07 15 39 52 photo 2024 05 07 15 39 53