ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បន្តចុះអន្តរាគមន៍ជួសជុលអណ្តូងស្នប់ដែលខូចបានចំនួន២អណ្តូង ស្ថិតនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ 

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានបន្តចុះអន្តរាគមន៍ជួសជុលអណ្តូងស្នប់ដែលខូចបានចំនួន២អណ្តូង ស្ថិតនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលក្នុងនោះរួមមាន ៖

– ភូមិឆ្វាំ ចំនួន១អណ្តូង

-ភូមិស្រឡាយខ្លុង ចំនួន០១អណ្តូង៕

photo 2024 05 09 17 47 32 photo 2024 05 09 17 47 37 photo 2024 05 09 17 47 41 2 photo 2024 05 09 17 47 41 photo 2024 05 09 17 47 42 photo 2024 05 09 17 47 43 2 photo 2024 05 09 17 47 43 photo 2024 05 09 17 47 44

លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាបព្រ្ជាបទស្សនយេនឌ័រក្នុងវិស័យអភិវឌ្ឍន៍ជនបទ នៅសាលាស្រុកសាមគ្គីមានជ័យ

ខេត្តកំពង់ឆ្នាំង÷ ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោកជំទាវ ឯកឧត្តម ជាថ្នាក់ដឹកនាំក្រុមការងារយេនឌ័រ ក្រសួងអភិវឌ្ឍន៍ជនបទ បានធ្វើសិក្ខាសាលាបព្រ្ជាបទស្សនយេនឌ័រក្នុងវិស័យអភិវឌ្ឍន៍ជនបទ នៅសាលាស្រុកសាមគ្គីមានជ័យ ដល់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិចំនួន ៩០ភូមិ ដោយមានសមាសភាពចូលរួម  ជាមេភូមិ អនុប្រធានភូមិ សមាជិកភូមិ មេឃុំ ក្រុមប្រឹក្សាឃុំ មន្ត្រីនៃរដ្នបាលស្រុកសាមគ្គីមានជ័យ មន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង អនុប្រធានមន្ទីរកិច្ចការនារីខេត្ត  លោកស្រីអភិបាលរងខេត្តកំពង់ឆ្នាំង និងមន្ត្រីរាជការនៃមន្ទីរពាក់ពន្ធ័នានា សរុប៣៥០នាក់ ស្ត្រីចំនួន២១៣នាក់។

 

ក្រោយពីបានស្តាប់នូវបទបង្ហាញរបស់វាគ្មិន ស្តីពីស្ថានភាពយេនឌរ័នៃស្រុកសាមគ្គីមានជ័យ តួនាទីភារកិច្ចនៃគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ  ការពង្រឹងភាពអង់អាចផ្នែកសេដ្នកិច្ចដល់ស្ត្រី ទស្សនៈយេនឌ័រក្នុងវិស័យអភិវឌ្ឍន៏ជនបទ  និងអនុសញ្ញាស្តីពីការលុបបំបាត់រាល់ទម្រង់នៃការរើសអើងនារីភេទ(សុី-ដ) និងអនុសាសន៏សម្តេចបវរធិបតី នាយករដ្នមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

 

សិក្ខាកាមបានធ្វើការពិភាក្សាយ៉ាងផុលផុស  និងយល់កាន់តែច្បាស់អំពី តួនាទី ភារកិច្ចរបស់ខ្លួននិងតម្លៃនៃការចូលរួមរបស់ស្ត្រីលើគ្រប់វិស័យ។ ម្យ៉ាងទៀតថ្នាក់ដឹកនាំ ជាអាជ្ញាធរគ្រប់លំដាប់ថ្នាក់ក៏បានយល់កាន់តែសុីជម្រៅអំពីសេចក្តីត្រូវការនិងការឆ្លើយតបយេនឌ័រ នៅក្នុងសហគមន៍ជនបទ។ នៅក្នុងឱកាសនេះផងដែរ លោកជំទាវរដ្ឋលេខាធិការបានពាំនាំនូវការសាកសួរសុខទុក្ខនិងការផ្តាំផ្ញើពីឯកឧត្តមរដ្ឋមន្ត្រីជូនដល់សិក្ខាកាមទាំងអស់ ឲ្យបន្តយកចិត្តទុកដាក់ថែរក្សាសុខសន្តិភាព  ថែរក្សាសមិទ្ធផលនានាក្នុងសហគមន៍ជនបទ និងចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍនិងអភិរក្ស នូវវប្បធម៌ ប្រពៃណី ទំនៀបទម្លាប់ដ៏ល្អផូរផង់របស់ជាតិខ្មែរយើងឲ្យគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ ជាពិសេសយកចំណេះដឹងទទួលបានពីអង្គសិក្ខាសាលាថ្ងៃនេះទៅផ្សព្វផ្សាយបន្តនៅក្នុងគ្រួសារក៏ដូចសហគមន៍ដោយសំដៅកែប្រែឥរិយាបទរស់នៅក្នុងបរិស្ថានស្អាត និងអនាម័យល្អនិងបង្កើនប្រាក់ចំណូលគ្រួសារប្រកបដោយនិរន្តភាព។

photo 2024 05 09 15 12 09 photo 2024 05 09 15 12 11 photo 2024 05 09 15 12 12 2 photo 2024 05 09 15 12 12 photo 2024 05 09 15 12 14 photo 2024 05 09 15 12 16 photo 2024 05 09 15 12 17 photo 2024 05 09 15 12 19 photo 2024 05 09 15 12 21 photo 2024 05 09 15 48 54 photo 2024 05 09 19 42 54 2 photo 2024 05 09 19 42 54

ឯកឧត្ដម ម៉ា សុវណ្ណា ចូលរួមប្រជុំអន្តរក្រសួងស្តីពី ការពិនិត្យពិភាក្សាអំពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឲ្យមន្ទីរ អង្គភាព សម្រាប់ការចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូលចំនួន ៥លានដុល្លារ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងមហាផ្ទៃ ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ និងកញ្ញា ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងស្តីពី ការពិនិត្យពិភាក្សាអំពីការធ្វើប្រតិភូកម្មសិទ្ធិអំណាចទៅឲ្យមន្ទីរ អង្គភាព សម្រាប់ការងារចុះបញ្ជីគម្រោងវិនិយោគ ដែលមានទុនសមមូលចំនួន ៥លានដុល្លារអាមេរិកចុះនៅថ្នាក់រាជធានី ខេត្ត ក្រោមអធិបតីភាព ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានស្តីទី គ.ជ.អ.ប ដែលមានអ្នកចូលរួមសរុបចំនួន ៦០រូប ជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ តំណាងក្រសួងស្ថាប័នពាក់ពន្ធ័ និងតំណាងរដ្ឋបាលថ្នាក់ក្រោមជាតិ។

 

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណងដូចខាងក្រោមនេះ

-បង្ហាញពីគម្រោងដែលត្រូវចុះបញ្ចីនៅ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC និងដែលត្រូវចុះនៅ គជអប (រដ្ឋបាលថ្នាក់ក្រោមជាតិ) អនុគណកម្មការវិនិយោគរាជធានី ខេត្ត។

-ពិនិត្យពិភាក្សា អំពីទម្រង់ និងខ្លឹមសារនៃការចេញប្រកាសប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ។

 

ក្នុងឱកាសនោះ អង្គប្រជុំឯកភាពនូវចំណុចដូចខាងក្រោម៖

(១)- ពន្លឿនការរៀបចំដាក់ចេញនូវប្រកាសប្រតិភូកម្មឲ្យមន្ទីរ ឬអង្គភាពរដ្ឋបាលថ្នាក់ឃុំ តាមទម្រង់គម្រូ ហើយខ្លឹមសារគោរពតាមអនុក្រឹត្យលេខ ១២០។

(២)- ពន្លឿនការធ្វើប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងមហាផ្ទៃ ។

(៣)- រៀបចំសេចក្តីណែនាំបច្ចេកទេសតាមប្រការ២ នៃប្រកាសប្រតិភូកម្មដោយផ្អែកលើអនុក្រឹត្យលេខ ១៣៩។

photo 2024 05 09 09 36 56 photo 2024 05 09 09 36 57 photo 2024 05 09 10 59 18

លោក ថោង អ៊ុំវ៉ារិន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចុះសហការជាមួយរដ្ឋបាលឃុំគគីសោម និងឃុំមនោរម្យ ស្រុកស្វាយទាប ដើម្បីពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះ

ខេត្តស្វាយរៀង៖នៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤  លោក ថោង អ៊ុំវ៉ារិន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងមន្ត្រីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទរបស់មន្ទីរ បានចុះសហការជាមួយរដ្ឋបាលឃុំគគីសោម និងឃុំមនោរម្យ ស្រុកស្វាយទាប ដើម្បីពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៥អណ្តូង ដែលមាននីវ៉ូទឹកកំរិត ៦,៧ម៉ែត្រ ដល់ ៧,៧ម៉ែត្រ ជាហេតុធ្វើអោយទឹកអណ្តូងស្នប់មានទុយយោមុខកាត់ ៤២មីលីម៉ែត្រ ទៅ ៤៩មីលីម៉ែត្រ ពិបាកក្នុងការបូមប្រើប្រាស់នៅរដូវប្រាំងនេះ។

 

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅទីតាំងខាងលើ ការប្រើប្រាស់ទឹកអណ្តូងរបស់ពួកគាត់នៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ។

 

ជាមួយគ្នានេះដែរ ក្រុមការងារបានណែនាំដូចជា៖

ទី១.បានផ្សព្វផ្សាយ និងណែនាំពីរបៀបកែច្នៃប្រើប៉ូទ័របូម និងណែនាំឱ្យខួងអណ្តូងទុយយោមុខកាត់ចាប់ពី៨០មម ទៅ១០០មីលីម៉ែត្រឡើងទៅ។

ទី២. សូមអោយគ្រួសារមានខ្នងផ្ទះជាប់ៗគ្នាឬនៅក្នុងភូមិជាមួយគ្នាជួយចែករំលែកការប្រើប្រាស់ទឹកសម្រាប់គ្រួសារមានបញ្ហាអណ្តូងស្នប់មិនអាចប្រើប្រាស់បាននៅរដូវប្រាំងនេះ។

ទី៣. សូមផ្អាកការបូមទឹកក្រោមដីយកធ្វើចំការ និងស្រែប្រាំង។

photo 2024 05 08 15 46 47 photo 2024 05 08 15 46 48 2 photo 2024 05 08 15 46 48 3 photo 2024 05 08 15 46 48 4 photo 2024 05 08 15 46 48

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ភូមិ ដើម្បីដាក់បញ្ចូលជាភូមិគំរូនាពេលខាងមុខ  ដែលស្ថិតនៅក្នុងភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។

ខេត្តព្រៃវែង៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង និងប្រតិភូក្រសួង ដោយមានការចូលរួមពី លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង, លោកអភិបាលនៃគណៈអភិបាលស្រុកពាមជរ អាជ្ញាធរឃុំ ភូមិ អញ្ជើញចុះពិនិត្យស្ថានភាពអភិវឌ្ឍន៍ភូមិ ដើម្បីដាក់បញ្ចូលជាភូមិគំរូនាពេលខាងមុខ  ដែលស្ថិតនៅក្នុងភូមិកោះពាមរាំង ឃុំកោះចេក ស្រុកពាមជរ ខេត្តព្រៃវែង។

 

បន្ទាប់ពីបានពិនិត្យស្ថានភាពប្រកបមុខរបរ និងការដាំដុះរបស់ប្រជាពលរដ្ឋរួចមក  ឯកឧត្តម ឆាយ ឫទ្ធិសែន បានអញ្ជើញជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋចំនួន ១១៨នាក់ និងបានប្រគេនបច្ច័យកសាងប្រគេនដល់ព្រះសង្ឃដែលគង់នៅវត្តនវទីបនារាម ហៅវត្តកោះពាមរាំងផងដែ។ នាក្នុងឱកាសអញ្ជើញសំណេះសំណាលនោះដែរ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងក្ដីស្រលាញ់យ៉ាងជ្រាលជ្រៅ និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនចំពោះប្រជាពលរដ្ឋនៅទីនោះ។ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្តលើកឡើងថា ការជួបសំណេះសំណាលនាឱកាសនេះ គឺជាកត្ដាអំណោយផលដែលបានមកពីសុខសន្ដិភាព ហើយសន្ដិភាពនេះហើយដែលបង្កឱកាសឱ្យមានការអភិវឌ្ឍ មានសេរីភាព ហើយប្រជាជនអាចរស់នៅប្រកបដោយសុខដុមរមនា និងមានភាពថ្លៃថ្នូរ។ ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនអំពីយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលមានបាវចនា ដើម្បីកំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និងចីរភាព ដោយផ្អែកលើអាទិភាពគន្លឹះចំនួន ៥ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅកសាងមូលដ្ឋានគ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដជម្រាបជូនអំពីកម្មវិធីអាទិភាពរបស់ ក្រសួងអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ គឺការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈកម្មវិធីអាទិភាពចំនួន៤ រួមមាន ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ, ទី២.ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ឱ្យប្រជាជនរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ឥរិយាបថល្អ មានសុខភាព និងអនាម័យល្អ ព្រមទាំងមានផាសុកភាព, ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅតំបន់ជនបទ និងទី៤.ការពង្រឹងស្ថាប័ននិងអភិបាលកិច្ចទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

 

នារសៀលថ្ងៃដដែល  ឯកឧត្ដម ឆាយ ប្ញទ្ធិសែន អញ្ជើញបន្ដដំណើរទៅពិនិត្យស្ថានភាពស្រះសហគមន៍ និងផ្លូវជនបទចំនួន ២ខ្សែ ដូចខាងក្រោម៖

–  ស្រះសហគមន៍មួយកន្លែងស្ថិតនៅក្នុងឃុំបឹងដោល ស្រុកព្រះស្ដេច ដែលមានទំហំ ៥០ម៉ែត្រ * ៥០ម៉ែត្រ ជម្រៅ ៤ម៉ែត្រ និងមានចាក់បេតុងបាត ដែលជាជំនួយឥតសំណងរបស់ប្រទេសចិន សម្រាប់បម្រុងទឹកទុកជូនប្រជាជនបរិភោគ និងប្រើប្រាស់។  ដោយស្ថានភាពមានភាពលំបាកក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល លោកស្រីមេឃុំបឹងដោល បានស្នើសុំ ឯកឧត្តមរដ្ឋមន្ដ្រី ស្ថាបនាផ្លូវ ១ខ្សែ ឆ្លងកាត់ឃុំបឹងដោល ប្រវែង ៨ ៣០០ម៉ែត្រ តភ្ជាប់ពីភូមិតាម៉ៅ ទៅដល់ភូមិរកាកូនសត្វ ឃុំបឹងដោល ស្រុកព្រះស្ដេច។ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង សិក្សាដើម្បីស្ថាបនាផ្លូវនេះក្នុងឆ្នាំ២០២៥ ខាងមុខ ។

–  ខ្សែផ្លូវទី១ ជាផ្លូវកៅស៊ូពីរជាន់ (DBST) ប្រវែង ១៨ គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងចិញ្ចើមសងខាង១ម៉ែត្រ តភ្ជាប់ពីភូមិស្វាយចារ ឃុំអង្គររាជ ស្រុកព្រះស្ដេច ទៅដល់ភូមិតាហ៊ុយ ឃុំកំពង់ប្រាសាទ ស្រុកពាមជរ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ក្រោមហិរញ្ញប្បទានថវិកាបដិភាគរបស់ រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។ ខ្សែផ្លូវនេះ បានចាប់ផ្តើមសាងសង់នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៤ ដោយសម្រេចវឌ្ឍនភាពបាន ១០%។

–  ខ្សែផ្លូវទី២ ជាផ្លូវកៅស៊ូពីរជាន់ (DBST)ប្រវែង ១៥ គីឡូម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ និងចិញ្ចើមសងខាង ១ម៉ែត្រ តភ្ជាប់ភូមិកំពង់ត្របែក ឃុំកំពង់ត្របែក ស្រុកកំពង់ត្របែក ទៅភូមិក្រសាំងទង ឃុំអង្គររាជ ស្រុកព្រះស្ដេច ស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហាន៣ ដែលបានបញ្ចប់ការស្ថាបនាជាស្ថាពរនៅក្នុងខែកញ្ញ ឆ្នាំ២០២២។

ក្នុងឱកាសពិនិត្យមើលផ្លូវខ្សែទី១ ដែលកំពុងស្ថាបនា ឯកឧត្តម ឆាយ ឫទ្ធិសែន បានណែនាំដល់អ្នកម៉ៅការដែលប្រចាំការនៅការដ្ឋានផ្ទាល់ ត្រូវយកចិត្តទុកដាក់អនុវត្តការងារសាងសង់តាមលក្ខណៈបច្ចេកទេស និងទាន់ពេលវេលាតាមកិច្ចសន្យា ដើម្បីធានាគុណភាពផ្លូវ និងសំណង់សិល្បការ្យមានគុណភាព ដើម្បីឱ្យប្រជាពលរដ្ឋប្រើប្រាស់បានយូរអង្វែង៕

1 4 31 30 29 28

28.1
default
27
default

26

26.2
default
26.1
default

25 24 23 22

21 1
default

20 19 1 18 1 17 1 16 1 15 1 14 1 13 1 12 1 11 10 3 9 3 8 4 7 4 6 4 5 4 4 4

4.2
default
4.1
default

3 4 2 4

លោក ហ៊ សារិន បានដឹកនាំមន្ត្រីការិយាល័យផ្គត់ផ្គង់ទឹកចុះពិនិត្យមើលស្ថានភាពទឹកចំនួន ៣កន្លែង ក្នុងស្រុកបន្ទាយ

ខេត្តកំពត÷ ថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧

ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤  លោក ហ៊ សារិន បានដឹកនាំមន្ត្រីការិយាល័យផ្គត់ផ្គង់ទឹកនៃមន្ទីរអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យមើល ស្ទឹង និង បឹង រីងស្ងួត ចំនួន ៣កន្លែង ស្ថិតនៅភូមិ ព្រៃក្រឡា  ឃុំទូកមាស ខាងលិច ស្រុកបន្ឋាយ ខេត្តកំពត ដើម្បី ជីកស្រះសហគមន៍នៅសប្តាហ៍ក្រោយ។

photo 2024 05 08 18 28 40 2 photo 2024 05 08 18 28 40 3 photo 2024 05 08 18 28 40

លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចូលរួមជាមួយក្រុមការងារ គ.ត.វ. របស់ក្រសួងអភិវឌ្ឍន៍ជនបទ បើកការដ្ឋានជួសផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែនៅឃុំប៉ាតាង ស្រុកលំផាត់

ខេត្តរតនគិរី÷ រសៀលថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤

លោក អៀន អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចូលរួមជាមួយក្រុមការងារនៃគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្តារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ (គតវ) របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយអាជ្ញាធរមូលដ្ឋានមានអភិបាលរងស្រុកលំផាត់ សមាជិកក្រុមប្រឹក្សាស្រុក និងក្រុមប្រឹក្សាឃុំប៉ាតាង

បានបើកការដ្ឋានជួសផ្លូវក្រាលក្រួសក្រហមចំនួន ១ខ្សែប្រវែង ៩ ០០០ម៉ែត្រ ជាគម្រោងផ្លូវរងការខូចខាតដោយទឹកជំនន់ឆ្នាំ២០២៣ ស្ថិតនៅភូមិប៉ាតាង ឃុំប៉ាតាង ស្រុកលំផាត់ ខេត្តរតនគិរី អនុវត្តដោយកងវិស្វកម្មក្រសួងការពារជាតិ ។

photo 2024 05 08 16 46 19 photo 2024 05 08 16 46 20 2 photo 2024 05 08 16 46 20 photo 2024 05 08 16 50 12 2 photo 2024 05 08 16 50 12 photo 2024 05 08 16 50 13 photo 2024 05 08 16 50 14 photo 2024 05 08 16 50 15

វគ្គបណ្តុះបណ្តាលស្តីពី ការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច នៅស្រុកស្វាយចេក​

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃចន្ទ ១៣រោច-អង្គារ ១៤រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៦-៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារសម្របសម្រួលគម្រោង “កសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច ស្ថិតនៅភូមិពន្លៃថ្មី ឃុំទ្រាស ស្រុកស្វាយចេក ដែលមានសិក្ខាកាមចូលរួមសរុបចំនួន១៥នាក់។

 

គោលបំណងនៃការបណ្ដុះបណ្ដាលគឺផ្តល់ចំណេះដឹងលើផ្នែកជួសជុលម៉ាស៊ីនកសិកម្មដើម្បីបង្កើនជំនាញក្នុងការថែទាំ និងជួសជុលគ្រឿងយន្តសម្រាប់វិស័យកសិកម្មក្នុងសហគមន៍។

photo 2024 05 09 07 42 24 photo 2024 05 09 07 42 44 photo 2024 05 09 07 42 50 photo 2024 05 09 07 42 59 photo 2024 05 09 07 43 05

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះពិនិត្យ និងវាយតម្លៃបញ្ចប់រយៈពេលធានាសុពលភាពពាក់ព័ន្ធការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យចំនួន ២គម្រោង ស្ថិតនៅក្នុងខេត្តតាកែវ និងខេត្តកោះកុង

ខេត្តតាកែវ និង​ខេត្តកោះកុង ៖ នាព្រឹកថ្ងៃពុធ ១រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះពិនិត្យ និងវាយតម្លៃបញ្ចប់រយៈពេលធានាសុពលភាពពាក់ព័ន្ធការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យចំនួន ២គម្រោង ស្ថិតនៅក្នុងខេត្តតាកែវ និងខេត្តកោះកុង អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ រួមមានដូចខាងក្រោម ៖

 

១. គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ ខ្សែ ប្រវែង ៦ ៤០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងសំណង់សិល្បការ្យ ស្ថិតនៅភូមិព្រៃ ឃុំត្នោត ស្រុកបាទី ទៅភូមិសំបូរ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

 

២. គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១ខ្សែ ប្រវែង ២ ៧០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។

 

បន្ទាប់ពីបានចុះត្រួតពិនិត្យ ប្រជុំពិភាក្សា ទាំងលើទិដ្ឋភាពបច្ចេកទេស និងសោភ័ណ្ឌភាព ពាក់ព័ន្ធគម្រោងទាំងពីរខាងលើ គណៈកម្មាធិការអន្តរក្រសួង បានសម្រេចទទួលយកការបញ្ចប់រយៈពេលធានាសុពលភាពសម្រាប់គម្រោងទាំងពីរជាស្ថាពរ៕

photo 2024 05 09 09 00 17 photo 2024 05 09 09 00 18 2 photo 2024 05 09 09 00 18 3 photo 2024 05 09 09 00 18 4 photo 2024 05 09 09 00 18 5 photo 2024 05 09 09 00 18 6 photo 2024 05 09 09 00 18 7 photo 2024 05 09 09 00 18 8 photo 2024 05 09 09 00 18 9 photo 2024 05 09 09 00 18 10 photo 2024 05 09 09 00 18 photo 2024 05 09 09 00 19 2 photo 2024 05 09 09 00 19

ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរចុះខួងអណ្ដូង និង ជួសជុលបន្ទាន់ជូនប្រជាពលរដ្ឋបាន

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២o២៤ លោក អៀម ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ បានចាត់បញ្ជូនក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរ ចុះខួងអណ្ដូង និង ជួសជុលបន្ទាន់ជូនប្រជាពលរដ្ឋ បានចំនួន ១អណ្ដូង  និងជួសជុលអណ្ដូងស្នប់បានចំនួន ១អណ្ដូង ស្ថិតនៅភូមិកោរដូនតី (ភូមិជនជាតិសួយ) ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់។

 

ដោយឡែកនៅនៅថ្ងែ០៨ ខែឧសភា ឆ្នាំ២០២៤   ខេត្តកំពង់ស្ពឺ មានធ្លាក់ភ្លៀងនៅគ្រប់ក្រុង-ស្រុក ដែលមានកម្រិតទឹកភ្លៀងចន្លោះពី  ១ មីលីម៉ែត្រទៅ ១៣០ មីលីម៉ែត្រ។

photo 2024 05 08 18 07 31 2 photo 2024 05 08 18 07 31 3 photo 2024 05 08 18 07 31 photo 2024 05 08 18 08 06 2 photo 2024 05 08 18 08 06 photo 2024 05 08 18 08 45