លោក ធីម សុធារ៉ា និងក្រុមការងារបច្ចេកទេស បានដឹកនាំយកសម្ភារ និងបរិក្ខាសាងសង់បង្គន់អនាម័យជាលក្ខណៈគ្រួសារ ពិនិត្យការសាងសង់បង្គន់ និងចុះជួសជុលអណ្ដូង នៅតំបន់ដីសម្បទានសង្គមកិច្ច ប៊ុនរ៉ានីសែនជ័យតំណាក់ត្រយឹង

ខេត្តពោធិ៍សាត់៖ នាថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤  មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះចែកជូនសម្ភារ និងបរិក្ខាសាងសង់បង្គន់អនាម័យជាលក្ខណៈគ្រួសារដល់ប្រជាពលរដ្ឋក្រីក្រ និងចុះជួសជុលអណ្តូង ដោយមានសកម្មភាពការងារដូចខាងក្រោម៖

 

+សកម្មភាពទី១៖

លោក ធីម សុធារ៉ា ប្រធានមន្ទីរ រួមនឹងមន្រ្តីការិយាល័យថែទាំសុខភាពជនបទ បានដឹកនាំយកសម្ភារ និងបរិក្ខាសាងសង់បង្គន់អនាម័យជាលក្ខណៈគ្រួសារចំនួន ១៧៩បង្គន់ ទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន ១៧៩គ្រួសារ ស្ថិតនៅឃុំតាលោ ស្រុកតាលោសែនជ័យ។

សម្ភារដែលគ្រួសារនីមួយៗទទួលបានរួមមាន៖

 

-លូមុខកាត់ប្រវែង ១ម៉ែត្រ កម្ពស់ ០,៥ម៉ែត្រ ចំនួន ៣កង់

-ជើងទម្រសម្រាប់លាមកហូរ

-ចានបង្គន់ព័រសឺឡែន

-គម្របលូស្តុក

-បំពង់បង្ហូរ

-បំពង់បង្ហុយ

-ធុងទឹកជ័រ

-ឥដ្ឋតាន់ចំនួន ៦០ដុំ

-ស័ង្កសីទំហំ ចំនួន១០សន្លឹក

 

ក្នុងឱកាសនោះដែរ លោកប្រធានមន្ទីរ បានស្នើសុំឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់សូមយកសម្ភារដែលបានចែកជូនយកទៅសាងសង់ឱ្យបានគ្រប់ៗគ្នា ដើម្បីគ្រួសារមានអនាម័យល្អគ្រប់ក្រុមគ្រួសារ និងដើម្បីស្រុកតាលោសែនជ័យ ក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ក្នុងឆ្នាំ២០២៤នេះ។

 

បន្ទាប់មក លោកប្រធានមន្ទីរ និងក្រុមការងារ បានចុះពិនិត្យការសាងសង់បង្គន់របស់បងប្អូនផងដែរ។

 

+សកម្មភាពទី២៖

ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់បានចុះជួសជុលអណ្ដូង នៅតំបន់ដីសម្បទានសង្គមកិច្ច ប៊ុនរ៉ានីសែនជ័យតំណាក់ត្រយឹង ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ ចំនួន ០២អណ្តូង រួមមាន៖

 

– អណ្តូងទី១ ម្ចាស់ផ្ទះឈ្មោះ សោម សាវ៉ាត មានគ្រួសារប្រេីប្រាស់ទឹក ចំនួន ១២គ្រួសារ។

 

– អណ្តូងទី២ ម្ចាស់ផ្ទះ ឈ្មោះ ឆុន សុខុម មានគ្រួសារប្រេីប្រាស់ទឹក ចំនួន ១០គ្រួសារ។

photo 2024 05 08 17 50 32 2 photo 2024 05 08 17 50 32 3 photo 2024 05 08 17 50 32 photo 2024 05 08 17 50 33 2 photo 2024 05 08 17 50 33 photo 2024 05 08 17 50 35 photo 2024 05 08 17 50 36 2 photo 2024 05 08 17 50 36 3 photo 2024 05 08 17 50 36

លោក ថោង អ៊ុំវ៉ារិន និងមន្ត្រីបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះសហការជាមួយរដ្ឋបាលឃុំ ដើម្បីពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ

ខេត្តស្វាយរៀង៖ នៅថ្ងៃពុធ ១កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤  លោក ថោង អ៊ុំវ៉ារិន អនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹកជនបទរបស់មន្ទីរ បានចុះសហការជាមួយរដ្ឋបាលឃុំគគីរសោម និងឃុំមនោរម្យ ស្រុកស្វាយទាប ដើម្បីពិនិត្យមើលការប្រើប្រាស់ទឹកអណ្តូងស្នប់នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ សរុបចំនួន ៥អណ្តូង ដែលមាននីវ៉ូទឹកកម្រិត ៦,៧ម ដល់ ៧,៧ម ជាហេតុធ្វើអោយទឹកអណ្តូងស្នប់មានទុយយោមុខកាត់ ៤២មម ទៅ ៤៩មម ពិបាកក្នុងការបូមប្រើប្រាស់នៅរដូវប្រាំងនេះ។

 

បន្ទាប់ពីបានចុះពិនិត្យជាក់ស្តែងរួចមកឃើញថា នៅតាមខ្នងផ្ទះប្រជាពលរដ្ឋ នៅទីតាំងខាងលើ ការប្រើប្រាស់ទឹកអណ្តូងរបស់ពួកគាត់នៅប្រើប្រាស់បានជារៀងរាល់ថ្ងៃ។

 

ជាមួយគ្នានេះដែរ ក្រុមការងារបានណែនាំដូចជា៖

ទី១.បានផ្សព្វផ្សាយ និងណែនាំពីរបៀបកែច្នៃប្រើម៉ូទ័របូម និងណែនាំឱ្យខួងអណ្តូងទុយយោមុខកាត់ចាប់ពី៨០មម ទៅ១០០មមឡើងទៅ។

ទី២. សូមអោយគ្រួសារមានខ្នងផ្ទះជាប់ៗគ្នាឬនៅក្នុងភូមិជាមួយគ្នាជួយចែករំលែកការប្រើប្រាស់ទឹកសម្រាប់គ្រួសារមានបញ្ហាអណ្តូងស្នប់មិនអាចប្រើប្រាស់បាននៅរដូវប្រាំងនេះ។

ទី៣. សូមផ្អាកការបូមទឹកក្រោមដីយកធ្វើចំការ និងស្រែប្រាំង។

photo 2024 05 08 15 46 48 2 1 photo 2024 05 08 15 46 48 3 1 photo 2024 05 08 15 46 48 4 1 photo 2024 05 08 15 46 48 5 photo 2024 05 08 15 46 48 1 photo 2024 05 08 15 46 49 2 photo 2024 05 08 15 46 49

មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង ខួងអណ្ដូង ០១កន្លែងជូនប្រជាពលរដ្ឋនៅ ស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤  លោក សំ នីតូ  ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្វាយរៀង អមដំណើរដោយ លោកអនុប្រធានមន្ទីរ លោកប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ ចុះសហការជាមួយលោកស្រីមេឃុំបន្ទាយក្រាំង ដើម្បីពិនិត្យមើលការខួងអណ្តូងធន់នឹងការប្រែប្រួលអាកាសធាតុរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន ០១កន្លែង ផ្ទៃមុខកាត់ ១០០មីលីម៉ែត្រ ដែលមានទីតាំងនៅក្នុងឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

អណ្ដួងខួងថ្មីនេះ នឹងជួយសម្រួលដល់ប្រជាពលរដ្ឋក្នុងឃុំបន្ទាយក្រាំង ក្នុងការទិញទឹកឯកជនប្រើប្រាស់ មានតម្លៃថ្លៃ ព្រមទាំងខេត្តស្វាយរៀងទាំងមូលកំពុងទទួលរងនូវភាពរាំងស្ងួតផងដែរនោះ។

photo 2024 05 09 18 22 12 photo 2024 05 09 18 22 13 photo 2024 05 09 18 22 14 2 photo 2024 05 09 18 22 14 3 photo 2024 05 09 18 22 14 photo 2024 05 09 19 00 40

ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត សហការជាមួយក្រុមការងារគ្រោះមហន្តរាយថ្នាក់ខេត្ត ចុះត្រួតពិនិត្យប្រភពទឹកប្រើប្រាស់របស់ប្រជាពលរដ្ឋនៅស្រុកលំផាត់

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារគ្រោះមហន្តរាយថ្នាក់ខេត្ត ដឹកនាំដោយ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរង នៃគណៈអភិបាលខេត្តរតនគិរី រួមជាមួយប្រធានលេខាធិការដ្ឋានគ្រោះមន្តរាយថ្នាក់ខេត្ត  ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត និងក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដឹកនាំដោយលោកឃឹម នី អនុប្រធានមន្ទីរ  និងប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ  បានចុះពិនិត្យស្ថានភាពនៃការប្រើប្រាស់ប្រភពទឹក តាមបណ្តាភូមិនិងឃុំ មួយចំនួនរួមមាន៖

-អណ្តូងស្នប់ អណ្តូងលូ និងស្រះសហគមន៍

-ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចតាមសហគមន៍

ស្ថិតនៅឃុំល្បាំង១ ឃុំបាតាង និងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី មានចំនួន ១៥ភូមិ ស្មើរនឹង  ៣ ០៣២គ្រួសារ។

 

ក្នុងឱកាសចុះត្រួតពិនិត្យនេះ ក្រុមការងារគ្រោះមហន្តរាយថ្នាក់ខេត្តបានណែនាំដល់ប្រជាពលរដ្ឋអោយចេះប្រើប្រាស់ទឹកដោយសន្សំសំចៃព្រោះតែខេត្តកំពង់ទទួលរងនូវភាពរាំងស្ងួត ។

photo 2024 05 09 15 38 39 2 photo 2024 05 09 15 38 39 3 photo 2024 05 09 15 38 39 photo 2024 05 09 15 38 40 2 photo 2024 05 09 15 38 40 photo 2024 05 09 15 38 41 2 photo 2024 05 09 15 38 41 3 photo 2024 05 09 15 38 41 4 photo 2024 05 09 15 38 41

លោកជំទាវ ហូ សុវណ្ណិកា បានដឹកនាំក្រុមការងារចុះជួយឃុំឈានឡើង ចុះពិនិត្យការងារជាក់ស្តែង ការស្តារទំនប់ស្ទាក់ទឹកមួយកន្លែង

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ហូ សុវណ្ណិកា បានដឹកនាំក្រុមការងារចុះជួយឃុំឈានឡើង ចុះពិនិត្យការងារជាក់ស្តែង ការស្តារទំនប់ស្ទាក់ទឹកមួយកន្លែង ស្ថិតក្នុងភូមិគិរីអភិវឌ្ឍន៍ ឃុំឈានឡេីង ស្រុកសាមគ្គីមានជ័យ និងបានពាំនាំការសួរសុខទុក្ខ ពីសំណាក់ឯកឧត្តមរដ្ឋមន្រ្តី ដល់បងប្អូនកម្មករ ព្រមទាំងមន្ត្រីរាជការនៃក្រសួងធនធានទឹក និងឧតុនិយម ដោយបានផ្តល់ជូននូវគ្រឿងឧបភោគ បរិភោគ ដូចជាមីមួយកេសធំ ទឹកសុទ្ធ នំបុ័ង រួមទាំងថវិកាមួយចំនួន ជូនទៅបងប្អូនកម្មករទាំងអស់ និងក្រុមការងារក្រសួងធនធានទឹក និងឧតុនិយមផងដែរ។

photo 2024 05 10 09 43 36 2 photo 2024 05 10 09 43 36 photo 2024 05 10 09 43 37 photo 2024 05 10 09 43 48 photo 2024 05 10 09 43 49 photo 2024 05 10 09 43 50

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាអនុប្រធានគណៈកម្មការរៀបចំ និងអភិវឌ្ឍទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ខេត្តសៀមរាប បានដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការរៀបចំតំបន់អភិវឌ្ឍន៍រុនតាឯក និងពាក់ស្នែង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានគណៈកម្មការអន្ដរក្រសួងដើម្បីរៀបចំ និងអភិវឌ្ឍទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ខេត្តសៀមរាប។

កិច្ចប្រជុំនេះបានរៀបចំនៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ រដ្ឋមន្ដ្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ តំណាងក្រសួងពាក់ព័ន្ធ អភិបាលខេត្ត ក្រុង និងអាជ្ញាធរជំនាញពាក់ព័ន្ធ ដែលជាសមាសភាពគណៈកម្មការអន្ដរក្រសួងដើម្បីបន្តជំរុញរៀបចំ និងអភិវឌ្ឍទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ខេត្តសៀមរាប សរុបចំនួន ៦៨រូប។

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យវឌ្ឍនភាពនៃការអភិវឌ្ឍនានាដែលកំពុងដំណើរការអភិវឌ្ឍន៍នៅក្នុងតំបន់អភិវឌ្ឍន៍ទីប្រជុំជនរុនតាឯក និងទីប្រជុំជនពាក់ស្នែង ខេត្តសៀមរាប ឱ្យក្លាយជាក្រុងសុខដុមរមនា ជាពិសេសដើម្បីពិភាក្សាលើបញ្ហា និងការប្រឈមមួយចំនួន ដូចជា ការដោះស្រាយការងារជូនប្រជាពលរដ្ឋធ្វើ, ការផ្ដល់បណ្ណសមធម៌, ការរងហានិភ័យដោយសារគ្រោះធម្មជាតិរបស់ប្រជាពលរដ្ឋ និងបញ្ហាសន្តិសុខក្នុងក្រុងជាដើម។

ក្នុងឱកាសនៃកិច្ចប្រជុំនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទប្ដេជ្ញាបន្ដគាំទ្រ និងអនុវត្តតួនាទីភារកិច្ច ព្រមទាំងខិតខំជំរុញឱ្យសម្រេចទៅតាមផែនការដែលបានគ្រោងទុក ជាមួយគ្នានោះ ក្រសួងសូមគាំទ្រការងារអភិវឌ្ឍន៍នៅតំបន់បែងចែកដីសម្បទានសង្គមកិច្ច ទាំងដីសង្គមកិច្ចទាំងយោធា និងប្រជាជន ដោយមានការយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាជន មិនទុកប្រជាជនណាម្នាក់ចោល ជាពិសេសក្រសួងប្ដេជ្ញាខិតខំយកចិត្តទុកដាក់ក្នុងការអនុវត្តការងារនៅតំបន់អភិវឌ្ឍន៍ដីសម្បទានសង្គមកិច្ច តាមរយៈការផ្ដោតលើការអភិវឌ្ឍតំបន់នោះឱ្យទៅជាបុរីជនបទ និងភូមិគំរូ។

តាមរយៈការប្តេជ្ញាខាងលើ ឯកឧត្តមរដ្ឋមន្ត្រី បានជម្រាបជូនអំពី ចក្ខុវិស័យរបស់ក្រសួង ក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃជីវិតប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទឱ្យប្រទាក់ក្រឡា, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ដោយការយកចិត្តទុកដាក់លើការលើកកម្ពស់សុខភាព និងអនាម័យល្អ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដោយការបណ្តុះបណ្ដាលជំនាញ និងការបង្កើនសេវាសាធារណៈបម្រើប្រជាជននៅជនបទ ដោយការទទួលខុសត្រូវខ្ពស់៕

4 5

2 5

3 5

20230327193430 3H2A9845 5 5 6 5 7 5 8 5 9 4 10 4

ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សហការជាមួយមន្ត្រីស្រុក ក្រុង ចុះជួសជុលអណ្តូងស្នប់

ខេត្តប៉ៃលិន ៖ នាថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សហការជាមួយមន្ត្រីស្រុក ក្រុង ចុះជួសជុលអណ្តូងស្នប់ សម្រេចបានចំនួន០៤អណ្តូង ស្ថិតនៅភូមិសួនអំពៅកើត ០១អណ្តូង សួនអំពៅលិច ០១អណ្តូង ក្នុងសង្កាត់ប៉ៃលិន និងភូមិភ្នំស្ពង់ ០២អណ្តូង ក្នុងឃុំសាលាក្រៅ។

photo 2024 05 08 15 49 32 photo 2024 05 09 16 14 40 photo 2024 05 09 16 14 42 photo 2024 05 09 16 14 43 photo 2024 05 09 16 14 45 photo 2024 05 09 16 14 47

ឯកឧត្តម ឈឹម សៅគី បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើលទ្ធផលបឋម នៃការវិភាគមុខងារ និងធនធានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំក្រុមការងារលេខាធិការរដ្ឋានកែទម្រង់រដ្ឋបាលសាធារណៈ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីពិនិត្យ និងពិភាក្សាលើលទ្ធផលបឋម នៃការវិភាគមុខងារ និងធនធានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ មុនដាក់ចូលក្នុងរបៀបវារៈ នៃកិច្ចប្រជុំធំ នារសៀលថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ៕

photo 2024 05 11 10 42 50 photo 2024 05 11 10 42 52 photo 2024 05 11 10 42 53

ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំក្រសួង បានចូលរួមក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារ

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃ ព្រហស្បតិ៍ ២កើតខែពិសាខ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកជំទាវ ឡាយ វីរៈបុត្រ ឯកឧត្តម ឌូដាលីតូ និង ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ បានចូលរួមក្នុងពិធីប្រកាសបើកឱ្យដំណើរការជាផ្លូវការសមាគមសហព័ន្ធអ្នកវិនិយោគកម្ពុជា និងពិសាភោជនាហារសាមគ្គី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ (អគារ A B C D F)។

photo 2024 05 09 20 09 45 photo 2024 05 09 20 09 46 photo 2024 05 09 20 09 47 photo 2024 05 09 20 09 48 photo 2024 05 09 20 11 28

ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បន្តចុះអន្តរាគមន៍ជួសជុលអណ្តូងស្នប់ដែលខូចបានចំនួន២អណ្តូង ស្ថិតនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ 

ខេត្តស្ទឹងត្រែង ៖ នាថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង បានបន្តចុះអន្តរាគមន៍ជួសជុលអណ្តូងស្នប់ដែលខូចបានចំនួន២អណ្តូង ស្ថិតនៅឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង ដែលក្នុងនោះរួមមាន ៖

– ភូមិឆ្វាំ ចំនួន១អណ្តូង

-ភូមិស្រឡាយខ្លុង ចំនួន០១អណ្តូង៕

photo 2024 05 09 17 47 32 photo 2024 05 09 17 47 37 photo 2024 05 09 17 47 41 2 photo 2024 05 09 17 47 41 photo 2024 05 09 17 47 42 photo 2024 05 09 17 47 43 2 photo 2024 05 09 17 47 43 photo 2024 05 09 17 47 44