លោក ទូច ម៉ាឡា និងលោក ឡេង គឹមហៀង ចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០៦ខ្សែ

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប និងលោក ឡេង គឹមហៀង ប្រធានការិយាល័យផ្លូវជនបទ នៃនាយកដ្ឋានផ្លូវលំជនបទ ចុះពិនិត្យមើលវឌ្ឍភាពនៃការសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ០៦ខ្សែ មានប្រវែង ៧៩ ០០០ម៉ែត្រ ដោយក្នុងនោះ ផ្លូវចំនួន ០៥ខ្សែជាផ្លូវដែលគាំទ្រដោយគម្រោង RID4CAM ស្ថិតនៅក្នុងស្រុកពួក អង្គរជុំ និងអង្គរធំ មានប្រវែង ៦២ ០០៨ម៉ែត្រ សម្រេចលទ្ធផលបាន ៧% និងផ្លូវ ០១ខ្សែទៀត គាំទ្រដោយគម្រោង ADB កសិកម្ម ស្ថិតក្នុងស្រុកអង្គរជុំ មានប្រវែង ១៦ ២០០ម៉ែត្រ សម្រេចបានលទ្ធផល ៦៥% ។

ស្ថានភាពអាកាសធាតុទូទៅក្នុងខេត្តសៀមរាបនាថ្ងៃទី ១១ខែឧសភា ឆ្នាំ២០២៤នេះ ខេត្តសៀមរាប ពុំមានភ្លៀងធ្លាក់នោះទេ តែផ្ទៃមេឃមានភាពស្រទុំ ដែលមានសីតុណ្ហភាព ចាប់ពី២៧ ទៅ៣៥អង្សាសេ។

photo 2024 05 11 16 26 42 photo 2024 05 11 21 56 32 2 photo 2024 05 11 21 56 32 3 photo 2024 05 11 21 56 32 4 photo 2024 05 11 21 56 32 5 photo 2024 05 11 21 56 32 photo 2024 05 11 21 56 33 2 photo 2024 05 11 21 56 33 3 photo 2024 05 11 21 56 33 photo 2024 05 11 21 56 34 2 photo 2024 05 11 21 56 34 3 photo 2024 05 11 21 56 34

ឯកឧត្តម កែវ សិគុណ បានអញ្ជើញជាធិបតី ក្នុងកម្មវិធីប្រកាសបញ្ចប់បន្ទោរបង់ពាសវាលពាលកាសកាល(ODF) ថ្នាក់ស្រុក

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម កែវ សិគុណ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាធិបតី ក្នុងកម្មវិធីប្រកាសបញ្ចប់បន្ទោរបង់ពាសវាលពាសកាល (ODF) នៅស្រុកសៀមបូក មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមសមាជិកក្រុមប្រឹក្សាខេត្ត ឯកឧត្តមអភិបាលរងនៃគណអភិបាលខេត្ត លោក លោកស្រីប្រធានមន្ទីរ អភិបាលនៃគណអភិបាលក្រុង ស្រុក ប្រធាន អនុប្រធាន និងសមាជិកនៃលេខាធិការដ្ឋាន (PWG) ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត អាជ្ញាធរមូលដ្ឋាន ក្រុមប្រឹក្សាឃុំ តំណាងប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ អង្គការដៃគូក្នុងខេត្ត និងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស សរុប ៣៨៣ នាក់    ។

photo 2024 05 10 15 22 36 photo 2024 05 10 15 22 37 photo 2024 05 10 15 22 38 2 photo 2024 05 10 15 22 38 photo 2024 05 10 15 22 39 photo 2024 05 10 15 22 40 2 photo 2024 05 10 15 22 40 3 photo 2024 05 10 15 22 40

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត ដឹកនាំកិច្ចប្រជុំកសាងផែនការបីឆ្នាំរំកិល ២០២៥ -២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានផ្លូវលំជនបទបានរៀបចំកិច្ចប្រជុំកសាងផែនការបីឆ្នាំរំកិល ២០២៥ -២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  អគ្គនាយកបច្ចេកទេស អគ្គនាយករងបច្ចេកទេស ប្រធាននាយកដ្ឋានផ្លូវលំជនបទ អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្តទាំង២៥ និងមន្ត្រីបច្ចេកទេសពាក់ព័ន្ធសរុបចំនួន៨៣នាក់ ។

 

ការិយាល័យជំនាញនៃនាយកដ្ឋានផ្លូវលំជនបទ បានធ្វើបទបង្ហាញស្តីពីទិន្នន័យផែនការបីឆ្នាំរំកិលឆ្នាំ២០២៥-២០២៧ និងផែនការផ្លូវមេជនបទ រួមមាន ការងារថែទាំប្រចាំ ថែទាំខួប និងជួសជុលបន្ទាន់ តាមបណ្តារាជធានី-ខេត្តទាំង២៥ ។

 

ជាលទ្ធផលស្មារតីអង្គប្រជុំបានណែនាំបន្ថែមដល់គ្របមមន្ទីរជំនាញឱ្យរៀបចំតារាងជ្រើសរើសខ្សែផ្លូវឡើងវិញ ក្នុងកិច្ចប្រជុំលើកទី២ ដោយ៖

 

–  ត្រូវយកផែនការមេជាគោល

 

–  ត្រូវជ្រើសរើសខ្សែផ្លូវដែលមានអត្ថប្រយោជន៍ដល់សង្គម

 

–  ត្រូវមានរៀបចំបទបង្ហាញតាមខេត្តនីមួយៗ

 

–  ផែនការទាំងនោះត្រូវទទួលបានការឯកភាពពីគណៈអភិបាលរាជធានី ខេត្ត និងធ្វើការផ្ទៀងផ្ទាត់ជាមួយផែនការមេរបស់ក្រសួង និងភ្ជាប់ Track ខ្សែផ្លូវ អោយបានត្រឹមត្រូវ៕

photo 2024 05 12 11 48 30 2 photo 2024 05 12 11 48 30 photo 2024 05 12 11 48 31 2 photo 2024 05 12 11 48 31 3 photo 2024 05 12 11 48 31 4 photo 2024 05 12 11 48 31 5 photo 2024 05 12 11 48 31 photo 2024 05 12 11 48 32 2 photo 2024 05 12 11 48 32 3 photo 2024 05 12 11 48 32

សារលិខិតថ្វាយព្រះពរ ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនព្រះជន្មាយុគម្រប់៧១ យាងចូល៧២ព្រះវស្សា

allinone copy scaled

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារវិភាគមុខងារ និងធនធានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពនៃការងារវិភាគមុខងារ និងធនធានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយអញ្ជើញជាវត្តមានដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៅទីស្ដីការក្រសួង ដោយឡែកប្រធានមន្ទីរ និងអនុប្រធាននៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការបានធ្វើរបាយការណ៍ ជូនឯកឧត្តមរដ្ឋមន្ត្រី ក៏ដូចជាអង្គប្រជុំទាំងមូល បន្ទាប់បទបង្ហាញសង្ខេបស្ដីពី វឌ្ឍនភាពនៃការវិភាគមុខងារ ធនធាន ហិរញ្ញវត្ថុ និងសម្ភារ របស់មន្ត្រីបច្ចេកទេសរបស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

បន្ទាប់ពីស្ដាប់របាយការណ៍ និងការធ្វើបទបង្ហាញរួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយក្តីនឹករលឹក និងការកោតសរសើរវាយតម្លៃខ្ពស់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា  សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការចាត់វិធានការ និងកិច្ចអន្តរាគមន៍ ដើម្បីដោះស្រាយលើការខ្វះខាតទឹកប្រើប្រាស់ និងទឹកបរិភោគ ដោយសារកត្តាប្រែប្រួលធាតុអាកាស។

 

ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ដែលបានខិតខំប្រឹងប្រែងធ្វើការវិភាគមុខងារថ្មីរបស់ក្រសួង ដោយទទួលបានលទ្ធផលជាវិជ្ជមាន ដើម្បីធានាឱ្យសម្រេចនូវចក្ខុវិស័យរបស់ក្រសួង គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។

 

ឯកឧត្តមរដ្ឋមន្ត្រី បានបន្ដថា មុខងារថ្មីរបស់ក្រសួង នឹងធានាបានដល់ការបំពេញតួនាទី ភារកិច្ច ដើម្បីបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព តាមរយៈការចាត់តាំងមន្ដ្រីឱ្យត្រូវតាមចំណេះដឹង ជំនាញបច្ចេកទេស និងមានចំនួនគ្រប់គ្រាន់ ស្របតាមគោលការណ៍កំណែទម្រង់រដ្ឋបាលសាធារណៈ និងចូលរួមសម្រេចឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

 

ជាមួយគ្នានេះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ នេះ ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងនឹងបញ្ចប់សេចក្ដីព្រាង គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥-២០៣៥ ដើម្បីចូលរួមសម្រេចនូវចក្ខុវិស័យកម្ពុជាមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។ លើសពីនេះទៀត ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់ក្រុមការងារចំពោះកិច្ចដាក់បញ្ចូលធាតុចូលថ្មីៗបន្ថែមទៀតដែលទទួលបាននាឱកាសនេះ និងត្រូវរៀបចំឱ្យស្របទៅតាមទម្រង់ឯកសារណែនាំរបស់ក្រសួងមុខងារសារណៈ។ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើដល់មន្ដ្រីរាជការទាំងអស់ឱ្យបន្ដ រក្សានិរន្តរភាពការងារ ដើម្បីធានាការងារដែលមានស្រាប់ និងបង្កើតកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារថ្មីបន្ថែមទៀតដោយបុរេសកម្ម និងការពង្រឹងគុណភាពដោយការទទួលខុសត្រូវខ្ពស់៕

1 6 2 6 3 6 4 6 5.1 5.2 5.3 5.4 5 6 6 6 7 6 8 6

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រកម្មវិធី ចូលរួមអមដំណើរតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះពិនិត្យផ្លូវជនបទមួយចំនួន នៅខេត្តកំពង់ធំ ក្នុងក្របខ័ណ្ឌកម្មវិធី RID4CAM

ខេត្តកំពង់ធំ ៖ នាថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM)  តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្ត្រីអង្គភាពគ្រប់គ្រកម្មវិធី ចូលរួមអមដំណើរតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយឯកឧត្តម ប៉ែន ធីរុង្គ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះពិនិត្យផ្លូវជនបទមួយចំនួន នៅខេត្តកំពង់ធំ ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដែលគ្រោងនឹងសាងសង់នៅចុងឆ្នាំ២០២៤ ខាងមុខ៕

photo 2024 05 11 17 47 16 photo 2024 05 11 17 47 18 2 photo 2024 05 11 17 47 18 photo 2024 05 11 17 47 19 photo 2024 05 11 17 47 20 photo 2024 05 11 17 47 21 photo 2024 05 11 17 47 22 photo 2024 05 11 17 47 23 photo 2024 05 11 17 47 24 photo 2024 05 11 17 47 25 photo 2024 05 11 17 47 26

ឯកឧត្តម សួន សេរីរដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តផែនការសកម្មភាព និងផែនការថវិកា ស្តីពីការងារអភិវឌ្ឍន៍ជនជាតិភាគតិច

ខេត្តក្រចេះ៖ ថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញដឹកនាំកិច្ចប្រជុំពង្រឹងការអនុវត្តផែនការសកម្មភាព និងផែនការថវិកា ស្តីពីការងារអភិវឌ្ឍន៍ជនជាតិភាគតិច។ ក្នុងកិច្ចប្រជុំនេះផងដែរអញ្ជើញអមដំណើ និងចូលរួមដោយ ឯកឧត្តមអនុរដ្ឋលេខាធិការ, អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ,  អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច, រដ្ឋបាលថ្នាក់ខេត្ត មន្ត្រីពាក់ព័ន្ធ និងតំណាងមន្ទីរសេដ្ឋកិច្ចខេត្តក្រចេះ សរុបចំនួន ១៧រូប។

 

ក្រុមការងារ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានបន្តចុះបំពាក់ក្បាលស្នប់លើអណ្ដូងថ្មី របស់ក្រសួងបានចំនួន៣ នៅឃុំ កំពង់ដំរីស្រុកឆ្លូង៕

photo 2024 05 09 20 46 22 2 photo 2024 05 09 20 46 22 3 photo 2024 05 09 20 46 22 4 photo 2024 05 09 20 46 22 5 photo 2024 05 09 20 46 22 photo 2024 05 09 20 46 23 photo 2024 05 09 20 47 52 photo 2024 05 09 20 47 53 2 photo 2024 05 09 20 47 53 3 photo 2024 05 09 20 47 53

ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះជួសជុលអណ្ដូងស្នប់ ជូនប្រជាពលរដ្ឋ

ខេត្តពោធិ៍សាត់៖ នៅថ្ងៃព្រហស្បតិ៍ ២ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះជួសជុលអណ្ដូងស្នប់ បានចំនួន​ ០២​ អណ្តូង​ ៖

 

ទីតាំងអណ្ដូងទី១ ស្ថិតក្នុងភូមិដូងជួរ ឃុំអូរសណ្ដាន់ ស្រុកក្រគរ ខេត្តពោធិ៍សាត់  អ្នកប្រើប្រាស់មានចំនួន ១៥​ គ្រួសារ​។

 

ទីតាំងអណ្ដូងទី២ ស្ថិនៅភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានអ្នកប្រើប្រាស់អណ្ដូងចំនួន ១៥​ គ្រួសារ។

 

ចំពោះការសាងសង់អណ្តូងថ្មី ក្រុមការងារកំពុងបន្តការសាងសង់​ នៅភូមិប្រហាល​ ឃុំតាលោ​ ស្រុកតាលោ​ សែនជ័យ​៕

photo 2024 05 09 17 56 44 photo 2024 05 09 17 56 45 photo 2024 05 09 17 56 46

ក្រុមការងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹក ចុះជួសជុលអណ្ដូង ជូនប្រជាពលរដ្ឋ នៅស្រុកឈូក

ខេត្តកំពត ៖  នាថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសការិយាល័យផ្គត់ផ្គង់ទឹក នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានអញ្ជើញទៅជួយជួសជុលអណ្តូងស្នប់បានចំនួន ៤អណ្តូង ជូនប្រជាពលរដ្ឋប្រើប្រាស់នៅភូមិ មានរិទ្ធិ ឃុំកណ្តោល ស្រុកទឹកឈូ ខេត្តកំពត ។

photo 2024 05 09 18 08 15 photo 2024 05 09 18 08 37 photo 2024 05 09 18 08 40 photo 2024 05 09 18 08 48 photo 2024 05 09 18 08 51 photo 2024 05 09 18 08 52

លោកស្រី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្រ្ដីជំនាញ ត្រួតពិនិត្យសកម្មភាពផ្គត់ផ្គង់ទឹកនៅស្រុកកណ្ដាលស្ទឹង

ខេត្តកណ្ដាល ៖ នាថ្ងៃព្រហស្បតិ៍ ២កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ លោកស្រី ជី ថាវី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល បានដឹកនាំមន្ត្រីការិយាល័យផ្គត់ផ្គង់ទឹកជនបទ អញ្ជើញទៅត្រួតពិនិត្យសកម្មភាពជីកអណ្តូង ចំនួន ៣កន្លែង គឺ ១កន្លែង នៅភូមិរោងគោ ឃុំទ្រា និងចំនួន២អណ្ដូងទៀត នៅភូមិត្រពាំងចក ឃុំថ្មី ស្រុកកណ្តាលស្ទឹង។

 

ជាមួយនេះ លោកស្រី និងសហការី បានអញ្ជើញទៅពិនិត្យស្ថានភាពទីតាំងអណ្តូងដែលបានជីករួច និងពិនិត្យស្ថានភាពប្រើប្រាស់របស់ប្រជាពលរដ្ឋដែលជាអ្នកប្រើប្រាស់នៅភូមិស្លែង ភូមិតាពេទ្យ ភូមិថ្មី ភូមិតាគោ និងភូមិពពែ ឃុំជ្រៃលាស់ ស្រុកពញាឮ ខេត្តកណ្ដាល។

 

ក្នុងថ្ងៃនេះផងដែរ ថ្នាក់ដឹកនាំមន្ទីរ មន្រ្ដីនៃមន្ទីរបានចូលរួមកិច្ចប្រជុំកសាងផែនការ ៣ឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំ ឆ្នាំ២០២៥ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។

 

ក្នុងកិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករងបច្ចេកទេស ប្រធាននាយកដ្ឋានផ្លូវលំជនបទ លោក លោកស្រី អនុប្រធាននាយកដ្ឋានផ្លូវលំជនបទ ទទួលបន្ទុកជំពូក៦១ លោក លោកស្រី អនុប្រធានការិយាល័យ និងមន្រ្តីជំនាញនៃការិយាល័យគ្រប់គ្រង និងថែទាំ លោក លោកស្រីប្រធានមន្ទីរ និងមន្រ្តីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥រាជធានី ខេត្ត ។

 

ក្នុងថ្ងៃដដែលនោះដែរ លោក ហៃ ដាន អនុប្រធានមន្ទីរ បានចូលរួមកិច្ចប្រជុំលើកទី១ ក្រុមការងារជំរុញរៀបចំប្លង់គោល និងផែនការ ប្រើប្រាស់ក្រុង ស្រុក ក្នុងភូមិសាស្ត្រខេត្តកណ្តាល នៅសាលសន្និសិទមន្ទីរពិសោធន៍ជាតិសំណង់ នៃទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាព ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដោយមានការចូលរួមពីមន្រ្ដីពាក់ព័ន្ធជាច្រើនរូបទៀត៕

photo 2024 05 09 06 28 31 photo 2024 05 09 06 28 32 photo 2024 05 09 20 40 28 photo 2024 05 09 20 40 29 photo 2024 05 09 20 40 30 2 photo 2024 05 09 20 40 30 3 photo 2024 05 09 20 40 30 photo 2024 05 09 20 40 31 2 photo 2024 05 09 20 40 31 photo 2024 05 09 20 40 32 photo 2024 05 09 20 40 34