លោក លន់ សាយតេង ចុះធ្វើការអង្កេត និងផ្ទៀងផ្ទាត់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) នៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ នាថ្ងៃអង្គារ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារផ្ទៀងផ្ទាត់ ODF ថ្នាក់ជាតិ ដឹកនាំដោយលោក លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ រួមជាមួយក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ លោកនាយករងរដ្ឋបាលសាលាខេត្ត អាជ្ញាធរមូលដ្ឋានស្រុកព្រៃនប់ និងស្រុកស្ទឹងហាវ បានចុះធ្វើការអង្កេត និងផ្ទៀងផ្ទាត់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) តាមខ្នងផ្ទះប្រជាពលរដ្ឋ សាលារៀន មណ្ឌលសុខភាព វត្តអារាម និងកន្លែងផ្តល់សេវាសាធារណៈ នានា តាមនីតិវិធីរបស់ក្រុមការងារ ដើម្បីត្រៀមបញ្ចប់ស្រុកទាំងពីរ របស់ខេត្តព្រះសីហនុ ជាស្រុកបញ្ចប់បន្ទោរបង់ពាសវាលពាកាល (ODF)៕

photo 2024 05 14 19 50 45 photo 2024 05 14 19 50 48 photo 2024 05 14 19 50 50 photo 2024 05 14 19 50 51 2 photo 2024 05 14 19 50 51 photo 2024 05 14 19 50 52

ឯកឧត្តម បាន បូរ័ត្ន អញ្ជើញចូលរួមក្នុងវគ្គបណ្តុះបណ្តាល នៅទីស្តីការគណៈរដ្ឋមន្រ្តី

រាជធានីភ្នំពេញ ៖ នាថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម បាន បូរត័្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងអភិវឌ្ឍន៍ជនបទ លោក ជា សែម និងលោក សំ រដ្ឋា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី គោលការណ៍គ្រឹះនៃនីតិរដ្ឋធម្មនុញ្ញ និងនីតិរដ្ឋបាលខ្មែរ ក្រោមអធិបតីភាពឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រី្តទទួលបន្ទុកទីស្តីការគណ:រដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ ។

 

អញ្ជើញចូលរួមក្នុងវគ្គបណ្ដុះបណ្ដាលនេះមាន៖ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័ន ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃអង្គភាពចំណុះឱ្យទីស្តីការគណៈរដ្ឋមន្រ្តីថ្នាក់ដឹកនាំ ទីប្រឹក្សា សមាជិក សមាជិកា ជំនួយការបម្រុង និងមន្រ្តីរាជការនៃក្រុមប្រឹក្សាអ្នកច្បាប់ ព្រមទាំងសមាជិក សមាជិកាសហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទីស្តីការគណៈរដ្ឋមន្រ្តី  និងនិសិ្សតសរុប ៤០០រូប៕

photo 2024 05 13 19 59 41 2 photo 2024 05 13 19 59 41 photo 2024 05 13 19 59 42 photo 2024 05 13 20 06 45 photo 2024 05 13 20 07 22

ក្រុមការងារការិយាល័យផ្គង់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ចុះពិនិត្យទីតាំងសម្រាប់សាងសង់អណ្ដូងស្នប់ និងពិនិត្យការដ្ឋានខួងអណ្តូងជូនប្រជាពលរដ្ឋនៅឃុំគោកដូងស្រុកអង្គរជុំ

ខេត្តសៀមរាប ៖ នាថ្ងៃចន្ទ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារការិយាល័យផ្គង់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានបន្តចុះពិនិត្យទីតាំងសម្រាប់សាងសង់អណ្ដូងស្នប់ និងពិនិត្យការដ្ឋានខួងអណ្តូងស្នប់អាហ្រ្វីដេវ ជូនប្រជាពលរដ្ឋចំនួន ១៥គ្រួសារ នៅឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប ។

 

សូមបញ្ជាក់ថា ៖ ស្ថានភាពប្រភពទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋនៅទូទាំងខេត្តមិនទាន់ខ្វះខាតនៅឡើយទេ គឺប្រជាពលរដ្ឋអាចយកប្រភពទឹកពីប្រព័ន្ធចែកចាយទឹកតាមទុយោ អណ្តូងលូ អណ្តូងស្នប់ ស្រះ ជាដើម ៕

photo 2024 05 13 18 32 53 photo 2024 05 13 18 33 02 photo 2024 05 13 18 33 07 photo 2024 05 13 18 33 19

ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី លទ្ធផលនៃការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិ

រាជធានីភ្នំពេញ៖ នៅថ្ងៃចន្ទ៦កើត ខែពិសាខ   ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ និងលោក យូ ចំណាន អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំស្តីពី លទ្ធផលនៃការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិឆ្នាំ ២០១៤ មុននឹងផ្សព្វផ្សាយជាសាធារណៈ ក្រោមអធិបតីភាពឯកឧត្ដម ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោកជំទាវ សេង វណ្ណាត រដ្ឋលេខាធិការក្រសួងផែនការ។

 

កិច្ចប្រជុំនេះ មានគោលបំណងផ្សព្វផ្សាយ  ជូនដល់ក្រសួង ស្ថាប័ន ស្វែងយល់នូវឆ្នាំគោលគណនេយ្យជាតិ ការគណនា លទ្ធផលនៃការផ្លាស់ប្តូរឆ្នាំគោលគណនេយ្យជាតិពីឆ្នាំ ២០០០ មកឆ្នាំ២០១៤ កិច្ចប្រជុំនៅថ្ងៃនេះជាជំហានទី១ និងជាការត្រៀមមុនការផ្សព្វផ្សាយជូនសាធារណៈជនជាជំហានបន្ទាប់៕

photo 2024 05 13 16 29 17 photo 2024 05 13 16 29 19 photo 2024 05 13 16 29 22 photo 2024 05 13 16 29 24

លោក និន ស៊ីណាត អនុប្រធានមន្ទីរអភិវឌ្ឍន៏បទខេត្តពោធិ៍សាត់ ចូលរួមក្នុងធីបើកការដ្ឋានស្ថាបនាស្ពានបេតុងមួយកន្លែងប្រវែង ៧៥ម៉ែត្រ នៅស្រុកកណ្ដៀង

ពោធិ៍សាត់ ៖ នាព្រឹកថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក និន ស៊ីណាត អនុប្រធានមន្ទីរអភិវឌ្ឍន៏បទខេត្តពោធិ៍សាត់ រួមជាមួយលោក ឃុត ទូច ប្រធានការិយាល័យផ្លូវជនបទ បានចូលរួមក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានបេតុងមួយកន្លែងប្រវែង ៧៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ដែលជាស្ពានតភ្ជាប់ពីភូមិព្រៃក្ដី ឃុំកណ្ដៀង ទៅភូមិក្បាលរមាស ឃុំអន្លង់វិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ក្នុងគម្រោងសង្គ្រោះហេដ្ឋារចនាសម្ព័ន្ធដែលខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុង ឆ្នាំ២០២៣ អនុវត្តដោយកងវិស្វកម្ម ១៨១ ស្ពាន- ថ្នល់ ។

 

ពិធីបើកការដ្ឋានស្ថាបនាស្ពាននេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពឯកឧត្តម គង់ អៀង អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ដោយមានការចូលរួមពីសំណាក់ លោក ងួន ប៉ោសេង អភិបាលរង នៃគណៈអភិបាលខេត្តពោធិ៍សាត់ ព្រមទាំងមានការចូលរួមពីលោក អភិបាលស្រុក ក្រុមប្រឹក្សាស្រុក ការិយាល័យនាៗ ជុំវិញស្រុក ព្រមទាំងប្រជាពលរដ្ឋឃុំកណ្តៀ និងឃុំអន្លង់វិល សរុបចំនួន ៥១២នាក់៕

photo 2024 05 13 12 14 36 photo 2024 05 13 12 14 37 photo 2024 05 13 12 14 39 photo 2024 05 13 12 14 40 photo 2024 05 13 12 14 41 photo 2024 05 13 12 14 43 photo 2024 05 13 12 14 44 photo 2024 05 13 12 14 45 photo 2024 05 13 12 15 33 photo 2024 05 13 12 15 34 2 photo 2024 05 13 12 15 34 photo 2024 05 13 15 48 35

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយ លើកទី៧ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ៦កើត ខែពិសាខ ឆ្នាំរោស ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុធំ អគារ “ឃ” ទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក អៀង ស៊ីថា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានចូលរួមក្នុងកិច្ចប្រជុំពិគ្រោះយោបល់កម្រិតគោលនយោបាយ លើកទី៧ រវាងរាជរដ្ឋាភិបាលកម្ពុជា និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) ក្រោមសហអធិបតីភាពឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងឯកឧត្តម Fabrice ETIENNE មន្ត្រីទទួលបន្ទុកកិច្ចការទូទៅ នៃស្ថានទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពីតំណាងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រមាណ៦០នាក់៕

photo 2024 05 13 12 27 28 photo 2024 05 13 12 27 29 photo 2024 05 13 12 27 30 photo 2024 05 13 12 27 31 photo 2024 05 13 12 27 32 photo 2024 05 13 12 27 33 photo 2024 05 13 12 35 41

ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរ ចុះជួសជុលអណ្ដូងស្នប់ ១ទីតាំងទៀត នៅឃុំតាលោសែនជ័យ

ខេត្តពោធិ៍សាត់៖ នាព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី ១០  ខែឧសភា  ឆ្នាំ២០២៤  លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ បានបញ្ជូនក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរ ចុះជួសជុលអណ្ដូងស្នប់នៅរួមមាន៖

 

១-ជួសជុលចំនួន ១អណ្ដូង ភូមិត្បែងជ្រុំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់  ប្រជាពលរដ្ឋប្រើប្រាស់មាន ១០  គ្រួសារ។

២- ជួសជុលចំនួន ១អណ្ដូង នៅភូមិត្រពាំរំដេញ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ មានប្រជាពលរដ្ឋប្រើប្រាស់អណ្ដូងមាន  ១១  គ្រួសារ។

 

សូមបញ្ជាក់ផងដែរដែរថា ក្រុមការងារនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្ត បានបន្តខួងអណ្ដួង ទីតាំងទី ៧ ស្ថិតនៅភូមិហាលទិល ឃុំលោសែនជ័យ ស្រុកតាលោសែនជ័យ ហើយក្រុមការងារនិងបន្តខួងអណ្ដូង បន្ថែមទៀត ដើម្បីជូនប្រជាពលរដ្ឋដែលខ្វះខាតទឹកប្រើប្រាស់។

ស្ថានភាពទូរទៅក្នុងខេត្តខេត្តពោធិ៍សាត់មានភ្លៀងធ្លាក់តាមតំបន់នៅក្នុងស្រុកបាកាន ស្រុកភ្នំក្រវាញ ស្រុកក្រគរ ស្រុកវាលវែង និងក្រុមពោធិ៍សាត់។

photo 2024 05 10 17 40 11 photo 2024 05 10 17 40 12 2 photo 2024 05 10 17 40 12 photo 2024 05 10 17 40 13

ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សហការជាមួយមន្ត្រី ស្រុក ក្រុង ចុះជួសជុលអណ្តូងស្នប់

ខេត្តប៉ៃលិន៖ នៅថ្ងៃសុក្រ ៣ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧

ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន សហការជាមួយមន្ត្រី ស្រុក ក្រុង ចុះជួសជុលអណ្តូងស្នប់ បានចំនួន ០៥អណ្តូង ស្ថិតនៅភូមិស្រែអន្ទាក់ ០៤អណ្តូង ក្នុងឃុំសាលាក្រៅ ភូមិបរតាំងស៊ូ ០១អណ្តូង ក្នុងសង្កាត់បរយ៉ាខា។

photo 2024 05 10 16 18 00 photo 2024 05 10 16 18 01 photo 2024 05 10 16 18 02 photo 2024 05 10 16 18 04 photo 2024 05 10 16 18 05 photo 2024 05 10 16 18 06

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ចុះជួសជុលអណ្តូងស្នប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តរតនគិរី៖  នាព្រឹកថ្ងៃសៅរ៍ ៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរ និងអនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីចូលរួមអមដំណើរ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំកោះពាក្យ ស្រុកវើនសៃ និងបានចុះធ្វើការជួសជុលអណ្តូងស្នប់ខូចចំនួន ០២គ្រឿង ជូនប្រជាពលរដ្ឋប្រើប្រាស់បានឡើងវិញ ដោយមានការចូលរួមពីលោកមេឃុំកោះពាក្យ ក្រុមប្រឹក្សាឃុំកោះពាក្យ មេភូមិ អនុភូមិ សមាជិកភូមិផាកណាម តំណាងប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទរបស់ឃុំនិងមន្រ្តីថ្នាក់ស្រុក សរុបចំនួន ២៧នាក់៕

photo 2024 05 11 13 48 03 photo 2024 05 11 13 48 04 photo 2024 05 11 13 48 06 2 photo 2024 05 11 13 48 06 photo 2024 05 11 13 50 01

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ចុះពិនិត្យស្ថានភាពប្រភពទឹក និងជួសជុលអណ្តូងស្នប់ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន

ខេត្តរតនគិរី៖  នាព្រឹកថ្ងៃសុក្រ ៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរ និងអនុប្រធានមន្ទីរ បានដឹកនាំមន្រ្តីបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរីចូលរួមអមដំណើរ ឯកឧត្តម ម៉ា វិចិត្រ អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ចុះជួបសំណេះសំណាលជាមួយអាជ្ញាធរក្រុមប្រឹក្សាឃុំត្រពាំងក្រហម និងចុះពិនិត្យស្ថានភាពប្រភពទឹកស្រះចំនួន ២កន្លែង ស្រះមួយមានការរីងស្ងួតនិងស្រះមួយទៀតនៅដំណើរការ។

 

នារសៀលថ្ងៃដដែលក្រុមការងារបានចុះជួសជុលអណ្តូងស្នប់ចំនួន ០៣គ្រឿង ជូនប្រជាពលរដ្ឋប្រើប្រាស់ សរុប ២៩០គ្រួសារ នៅក្នុងឃុំសេដា ស្រុកលំផាត់ ដោយមានការចូលរួមពីលោកមេឃុំសេដា ក្រុមប្រឹក្សាឃុំសេដា មេភូមិ អនុភូមិ សមាជិកភូមិសមុទ្រលើ តំណាងប្រជាពលរដ្ឋ កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ រួមទាំងមន្រ្តីស្រុកលំផាត់ សរុបចំនួន ៣៥នាក់៕

photo 2024 05 11 16 26 42 1 photo 2024 05 11 21 56 32 2 1 photo 2024 05 11 21 56 32 3 1 photo 2024 05 11 21 56 32 4 1 photo 2024 05 11 21 56 32 5 1 photo 2024 05 11 21 56 32 1 photo 2024 05 11 21 56 33 2 1 photo 2024 05 11 21 56 33 3 1 photo 2024 05 11 21 56 33 1 photo 2024 05 11 21 56 34 2 1 photo 2024 05 11 21 56 34 3 1 photo 2024 05 11 21 56 34 1