ឯកឧត្តម  ម៉ា សុវណ្ណា អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឃួច លីននី អគ្គនាយករងបច្ចេកទេស បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន៦ រួមមាន ខេត្តមណ្ឌលគីរី រតនគីរី ក្រចេះ ស្ទឹងត្រែង សៀមរាប និងខេត្តព្រះវិហារ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ២១៥នាក់ ។

 

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ អំពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងកម្មវិធីជាតិដំណាក់កាលទី២ , វិមជ្ឈការហិរញ្ញវត្ថុ និងយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងភាពជាដៃគូជាមួយ UNICEF , គោលដៅអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា និងគោលដៅជាតិព្រមទាំងអាទិភាពដែលរដ្ឋបាលថ្នាក់ក្រោមជាតិគួរតំរឹមផែនការ និងថវិការបស់ខ្លួនឱ្យស្របតាម, ការវាយតម្លៃអភិក្រមរដ្ឋបាលថ្នាក់ក្រោមជាតិ មានគោលដៅ និងយុទ្ធសាស្រ្ត ទ្រឹស្តីស្តីពីការផ្លាស់ប្តូរ និងក្របខ័ណ្ឌតាមដាន និងវាយតម្លៃ៕

photo 2024 05 15 10 27 15 photo 2024 05 15 10 28 03 photo 2024 05 15 10 28 04

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងឱកាសពិធីខួបកំណើតចម្រើនជន្មាយុ

សាយ សំអាល​ allinone copy scaled

លោក  ឡុក វុឌ្ឍី ចុះត្រួតពិនិត្យការដ្ឋាន និងវឌ្ឍនភាពការងារសាងសង់ផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) ១ខ្សែ

ខេត្តព្រៃវែង៖ នាថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោក  ឡុក វុឌ្ឍី ប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានចុះត្រួតពិនិត្យទីតាំងការដ្ឋាន និងវឌ្ឍនភាពការងារសាងសង់ផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) ១ខ្សែ ប្រវែង ១៥,៥៥០គ.ម ទទឹងខ្នងលើប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវម្ខាងៗក្រាលកៅស៊ូមួយជាន់ ប្រវែង ១ម៉ែត្រ ចាប់ផ្តើមពីឃុំក្រញូង, ស្រុកកំចាយមារ ទៅឃុំព្រាល ស្រុកកញ្ជ្រៀក ខេត្តព្រៃវែង។

 

ផ្លូវនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ក្រោមហិរញ្ញប្បទានថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលបច្ចុប្បន្ន ការងារសាងសង់សម្រេចបានប្រមាណ ១៣%៕

photo 2024 05 15 12 51 19 photo 2024 05 15 12 51 24 photo 2024 05 15 12 51 28 photo 2024 05 15 12 51 29 photo 2024 05 15 12 51 31

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារចំនួន ០៣គម្រោង នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារចំនួន ០៣គម្រោង នៅក្នុងខេត្តកំពង់ស្ពឺ កំពង់ឆ្នាំង និងខេត្តពោធិ៍សាត់ រួមមានដូចខាងក្រោម ៖

 

– គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ៤ ០០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម ស្ថិតនៅភូមិប្រសព្វជុំ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ (បញ្ចប់សុពលភាព)

 

– គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវបេតុងចំនួន ០៣ខ្សែ មាន ៥កំណាត់ ប្រវែងសរុប ១ ៧៥០ម ទទឹង ៥ម កម្រាស់ ០,២ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ០,៥ម កម្រាស់ ០,២ម សាងសង់លូមូលមុខមួយចំនួន ១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ៥កន្លែង ស្ថិតក្នុងភូមិប្រចាក់ ភូមិត្រពាំងតាសុខ ភូមិព្រៃមូល និងភូមិព្រៃក្រោល ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង

 

– គម្រោងទី៣ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ១ ៤១៣ម ទទឹង ៥ម កម្រាស់ ០,១៥ម សាងសង់លូមូលមុខមួយចំនួន ០១កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិឃ្លាំងមឿង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ (បញ្ចប់សុពលភាព)។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សារួចមក គណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយកលទ្ធផល ១០០% សម្រាប់គម្រោងទី២ និងបញ្ចប់សុពលភាព សម្រាប់គម្រោងទី១ និងគម្រោងទី៣។

 

ក្នុងឱកាសនោះដែរ គណៈកម្មការអន្តរក្រសួង បានស្នើឱ្យអ្នកទទួលការត្រូវធ្វើការត្រួតពិនិត្យលើការងារស្ថាបនាផ្លូវ និងសំណង់សិល្បការ្យខាងលើ ឱ្យបានល្អ ដើម្បីឱ្យមានគុណភាព  សោភ័ណភាព និងសុវត្ថិភាព ក្នុងរយៈពេល ១២ខែ បន្តទៀត។ ជាមួយគ្នាដែរត្រូវចេះសហការណែនាំបំផុសប្រជាជន អាជ្ញាធរមូលដ្ឋានឱ្យចូលរួមថែទាំផ្លូវ និងលូខាងលើ ដោយមានការយាមកាមយ៉ាងហ្មត់ចត់ និងកុំឱ្យមានរថយន្តដឹកទំនិញលើសទម្ងន់កម្រិតកំណត់ធ្វើចរាចរលើផ្លូវ ដើម្បីរក្សាគុណភាពឱ្យបានគង់វង្សយូរអង្វែង ហើយចាត់ទុកថាផ្លូវនេះ ជារបស់ពួកគាត់។

photo 2024 05 15 16 47 41 photo 2024 05 15 16 47 42 2 photo 2024 05 15 16 47 42 photo 2024 05 15 16 47 43 photo 2024 05 15 16 47 44 photo 2024 05 15 16 47 46 2 photo 2024 05 15 16 47 46 photo 2024 05 15 16 47 48 2 photo 2024 05 15 16 47 48 photo 2024 05 15 16 47 49 photo 2024 05 15 16 47 50 photo 2024 05 15 16 47 52 photo 2024 05 15 16 47 53 2 photo 2024 05 15 16 47 53 photo 2024 05 15 16 47 54 photo 2024 05 15 16 47 55

មន្រ្ដីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទ ជួបប្រជុំជាមួយក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូងនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា ឯកឧត្ដម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ និងឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បន្តចូលរួមកិច្ចប្រជុំស្តីពី “2024 Cambodia Country Programming Mission”។

 

អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្ដម អគ្គនាយកបច្ចេកទេស អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គាធិការរង និងជានាយកគម្រោង RWSHISDP  តំណាងនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងអនុប្រធាននាយកដ្ឋាន និងក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា។

 

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សាអំពីសំណើរបស់គម្រោងអភិវឌ្ឍន៍នានា ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងផែនការកម្ចីឥណទាន ឆ្នាំ២០២៤-២០២៧ ផ្តោតសំខាន់ទៅលើការអភីវឌ្ឍវិស័យផ្គត់ផ្គង់ទឹក និងនគររូបនីយកម្ម។

 

ក្នុងកិច្ចប្រជុំនោះដែរ ក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលកម្ពុជាដែលជាដៃគូដ៏រឹងមាំក្នុងកិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមក ក្នុងការអនុវត្តគម្រោងនានា ក៏ដូចជាកម្មវិធីផ្សេងៗ ក្រោមហិរញ្ញប្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី ( ADB) ប្រកបដោយមានប្រសិទ្ធភាព។ ជាមួយគ្នានេះ ក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ក៏បានលើកឡើងពីសារៈសំខាន់ និងតម្រូវការចាំបាច់សម្រាប់ពេលបច្ចុប្បន្នលើការងារអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកស្អាត និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនានាក្នុងវិស័យនគរូបនីយកម្ម។

 

ក្នុងឱកាសនោះដែរក្រុមការងាររបស់ក្រសួង បានធ្វើបទបង្ហាញពី បច្ចុប្បន្នភាពនៃការរៀបចំគម្រោងដែលបានដាក់បញ្ចូលទៅក្នុងផែនការហិរញ្ញប្បទាន ឆ្នាំ២០២៤ ដែលមានឈ្មោះថា ៖ កម្មវិធីអភិវឌ្ឍន៍ និងធ្វើឲ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាព ជំហានទី៤ (Rural Water Supply, Sanitation and Hygiene Improvement Sector Development Program) ដែលគ្រោងនឹងចុះកិច្ចព្រមព្រៀងហិរញ្ញប្បទាននៅខែកញ្ញា ឆ្នាំ២០២៤ ខាងមុខ។

 

ជាមួយគ្នានេះក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អស៊ី (ADB) សម្រាប់កិច្ចសហប្រតិបត្តិការល្អនាពេលកន្លងមកលើវិស័យអភិវឌ្ឍន៍ជនបទ ជាពិសេសលើសកម្មភាពអភិវឌ្ឍន៍វិស័យផ្គត់ផ្គង់ទឹកជនបទ ។

 

ដើម្បីឆ្លើយតបទៅនឹងតម្រូវការនាពេលបច្ចុប្បន្ន ក្រុមការងាររបស់ក្រសួងក៏បានលើកឡើងពីតម្រូវការចំនួន២ និងស្នើសុំការគាំទ្រពី (ADB) ដើម្បីបង្កើនប្រសិទ្ធភាពលើការគ្រប់គ្រង និងអភិវឌ្ឍន៍ការងារវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយភាពធន់ និងបរិយាប័ន្ន ដែលតម្រូវការនោះរួមមាន ៖

 

–  ស្នើសុំការគាំទ្រការពង្រឹងប្រព័ន្ធគ្រប់គ្រងព័ត៌មាន (Management Information Systems) វិស័យផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ដែលក្នុងនោះរួមមាន ការប្រមូលទិន្នន័យទឹកស្អាត និងអនាម័យ ការរៀបចំផែនទីបរិក្ខារទឹកស្អាត និងអនាម័យ និងរៀបចំផែនទីទឹកក្រោមដី (Digital Underground Water Mapping)

 

– ស្នើសុំការគាំទ្រក្នុងការរៀបចំផែនការយុទ្ធសាស្ត្រជាតិ (National Strategic Plan) និងផែនការសកម្មភាពជាតិ ជំហានទី៣ លើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ (National Action Plan III)។

 

សូមបញ្ជាក់ផងដែរថា ៖ក្រុមបេសកកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្តែងនូវការគាំទ្រលើសំណើទាំងពីរខាងលើ និងជំរុញឱ្យមានការពិភាក្សាបន្តទៀតដើម្បីពិនិត្យលទ្ធភាព៕

photo 2024 05 15 09 35 49 photo 2024 05 15 11 12 45 photo 2024 05 15 11 13 52 photo 2024 05 15 11 13 54 2 photo 2024 05 15 11 13 54

លោកស្រីអគ្គនាយករងបច្ចេកទេស អញ្ជើញចូលរួមទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ខួបលើកទី៣០  ឆ្នាំ២០២៤  ក្រោមប្រធានបទ “គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោកស្រី ច័ន្ទថេត សុខាទេវា អគ្គនាយករងបច្ចេកទេស និងជាសមាជិកគណៈកម្មការជាតិពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ បានចូលរួមក្នុងទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ខួបលើកទី៣០  ឆ្នាំ២០២៤  ក្រោមប្រធានបទ “គ្រួសារជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការចូលរួមអភិវឌ្ឍសង្គម-សេដ្ឋកិច្ច” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ជា សុមេធី រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានគណៈកម្មការជាតិពិគ្រោះយោបល់គោលនយោបាយចំពោះគ្រួសារ និងលោកជំទាវ ជា ផល្គុន ដែលសមាសភាពចូលរួមជាថ្នាក់ដឹកនាំ និងមន្ត្រីក្រសួង តំណាងក្រសួងស្ថាប័នពាក់ពន្ធ័ និវត្តជន និងអង្គការដៃគូ សរុបប្រមាណ ៤០០នាក់។

 

ទិវានេះរៀបចំឡើងក្នុងគោលបំណង ដើម្បីសម្តែងនូវការដឹងគុណចំពោះគ្រួសារ ដែលបានបន្សល់ទុកនូវស្នាដៃជាច្រើនសម្រាប់ជាតិមាតុភូមិ និងសង្គមជាតិទាំងមូល ព្រមទាំងចូលរួមអបអរសាទរការប្រារព្ធទិវាអន្តរជាតិស្តីពីគ្រួសារ ១៥ ឧសភា ដែលបានកំណត់ឡើងជារៀងរាល់ឆ្នាំ៕

photo 2024 05 15 11 58 54 photo 2024 05 15 11 58 55 photo 2024 05 15 11 58 56 photo 2024 05 15 11 58 57 photo 2024 05 15 11 58 58

លោក ធីម សុធារ៉ា ដឹកនាំក្រុមកាងារបច្ចេកទេសផ្លូវជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះត្រួតពិនិត្យការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ចំនួន ០១ខ្សែ ស្ថិតក្នុងស្រុកក្រគរ និងស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធស័ករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានដឹកនាំក្រុមកាងារបច្ចេកទេសផ្លូវជនបទ ចុះត្រួតពិនិត្យការងារថែទាំផ្លូវជាលក្ខណៈប្រចាំ ជាផ្លូវប្រភេទក្រាលល្បាយខ្សាច់ភ្នំ ចំនួន ០១ខ្សែ ប្រវែង ១៨ ៥០០ម៉ែត្រ ទទឹងខ្នងលើ ៨ម៉ែត្រ ស្ថិតនៅក្នុងស្រុកចំនួនពីរ គឺចាប់ពីភូមិក្បាលទាហាន  ឃុំឈើតុំ ស្រុកក្រគរ ទៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ (ជាដីសម្បទានសង្គមកិច្ច ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង) ខេត្តពោធិ៍សាត់។

 

ជាលទ្ធផលក្រុមការងារបាននឹងកំពុងកៀរលុបជង្ហុកសំបុកមាន់ បំពេញជើងទេរផ្លូវបានប្រវែង ២ ៨៥០ម៉ែត្រ ហើយ។

photo 2024 05 15 09 02 54 2 photo 2024 05 15 09 02 54 3 photo 2024 05 15 09 02 54 4 photo 2024 05 15 09 02 54 5 photo 2024 05 15 09 02 54 photo 2024 05 15 09 02 55

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងមន្ត្រីបច្ចេកទេស ចុះពិនិត្យលើទីតាំងស្នើសុំសាងសង់ស្ថានីយទឹកស្អាតសហគមន៍មុខរាហ៍១ គាំទ្រថវិកាដោយអង្គការទស្សនៈពិភពលោក

ខេត្តបាត់ដំបង៖ នារសៀលថ្ងៃចន្ទ ៦ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម សឿម ប៊ុនរិទ្ធ អភិបាលរង នៃគណអភិបាលខេត្តបាត់ដំបង អមដំណើរដោយប្រធានមន្ទីរធនធានទឹក , ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង និងមន្ត្រីបច្ចេកទេស លោកស្រី អភិបាលស្រុករុក្ខគិរី លោកអភិបាលរងស្រុក មន្រ្តីពាក់ព័ន្ធសាលាស្រុក លោកមេឃុំមុខរាហ៍ និងលោកភូមិមុខរាហ៍១ បានចុះពិនិត្យលើទីតាំងស្នើសុំសាងសង់ស្ថានីយទឹកស្អាតសហគមន៍មុខរាហ៍១ គាំទ្រថវិកាដោយអង្គការទស្សនៈពិភពលោក នៅភូមិមុខរាហ៍១ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ដែលស្ថានីយនេះ គ្រោងនឹងផ្តត់ផ្គង់ទឹកស្អាតអោយប្រជាពលរដ្ឋប្រើប្រាស់បានដល់ 334គ្រួសារ ។ ស្ថានីយនេះ នឹងបូមទឹកពីស្រះទំហំ 44x60x6 m ដែលឆ្លងកាត់អាងប្រព្រឹត្តកម្មទឹកស្អាតមុខចែកចាយតាមប្រព័ន្ធទុយោ ។ បន្តពីនោះ ក្រុមការងារបានចុះពិនិត្យស្ថានីយ ដែលកំពុងដំណើរការនៅភូមិទួលស្វាយ ឃុំមុខរាហ៍ផងដែរ ។

 

បច្ចុប្បន្ននៅឃុំមុខរាហ៍ មាន ស្ថានីយចែកចាយទឹកសហគមន៍ ចំនួន២រួចហើយ គឺនៅភូមិមុខរាហ៍២

និងភូមិទួលស្វាយ ឃុំមុខរាហ៍ ស្រុករុក្ខគិរី ។ បន្ទាប់មកក្រុមការងារក៏បានទៅពិនិត្យប្រឡាយទឹក ១៧ មេសា ដែលប្រឡាយនេះស្រោចស្របតាមបណ្តោយឃុំមុខរាហ៍ ស្រុករុក្ខគិរី និងឃុំឬស្សីក្រាំង ស្រុកមោងឬស្សី និងតាមបណ្តាលឃុំពាក់ព័ន្ឋមួយចំនួនទៀតក្នុងស្រុកទាំង២ ប្រឡាយនេះគ្រោងនឹងបើកទ្វារទឹកបន្ថែមទៀត ដើម្បីបំរើអោយសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋនៅតំបន់នោះ។

photo 2024 05 13 20 33 58 2 photo 2024 05 13 20 33 58 photo 2024 05 13 20 33 59 2 photo 2024 05 13 20 33 59 3 photo 2024 05 13 20 33 59 photo 2024 05 13 20 34 00 2 photo 2024 05 13 20 34 00 3 photo 2024 05 13 20 34 00 photo 2024 05 13 20 34 01 2 photo 2024 05 13 20 34 01

ឯកឧត្តម ភួង សោភា អញ្ជើញពិនិត្យការដ្ឋានសាងសង់ផ្លូវ និងស្រះទឹកនៅស្រុករលាប្អៀរ

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក អ៊ួង ប៊ុណ្ណាកា អគ្គនាយករងបច្ចេកទេស និងជាប្រធានគ្រប់គ្រងគម្រោង តំណាងធនាគារ AIIB លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវចំនួន ០២ខ្សែ និងស្រះសហគមន៍ ចំនួន ០២កន្លែងដូចខាងក្រោម ៖

 

– ខ្សែទី១ ៖ ប្រវែង ១២,៣៣គីឡូម៉ែត្រ ដែលផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងផ្លូវបេតុង ដែលមានលូប្រអប់ចំនួន ០២កន្លែង, លូមូលកាត់ទទឹងផ្លូវចំនួន ៣៣កន្លែង ឆ្លងកាត់ភូមិមានជ័យ ភូមិអូរតាសេក ភូមិឈើត្រាច និងភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពងឆ្នាំង ។ ការដ្ឋាននេះ បានចាប់ផ្តើមសាងសង់កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៣  ជាលទ្ធផលសម្រេចបានប្រមាណ ៧៧,៤៤% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ ២០២៤ ។

 

– ផ្លូវខ្សែទី២ ៖ ប្រវែង ២០,១៩៥ គីឡូម៉ែត្រ ដែលជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ  (DBST) មានលូមូលកាត់ទទឹងផ្លូវចំនួន  ៥២កន្លែង តភ្ជាប់ពីភូមិខ្នាយកកោះ  ឃុំសែប ស្រុកកំពង់ត្រឡាច ទៅដល់ភូមិត្រពាំងព្រីង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ខ្សែផ្លូវនេះបានចាប់ផ្តើមសាងសង់ កាលពីខែឧសភា ឆ្នាំ២០២៣ ជាលទ្ធផលសម្រេចបានប្រមាណ ៨១,៥៥% ហើយគ្រោងនឹងបញ្ជប់នៅចុងខែឧសភា ឆ្នាំ២០២៤។

 

– ស្រះទឹកទី១ ៖ ស្រះក្រាលថ្មបាយអរ មានទំហំ ៣៨ម៉ែត្រ X ៦១,៥ម៉ែត្រ X ៤ម៉ែត្រ ស្ថិតនៅក្នុងភូមិខ្លែងពណ៌ ឃុំព្រៃមូល ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងស្រះទឹកទី២ ៖ ស្រះធម្មតា ៣៩ម៉ែត្រ X ៤៦ម៉ែត្រ X ៤ម៉ែត្រ ស្ថិតនៅក្នុងភូមិអណ្ដូងប្រេង ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ស្រះទឹកសហគមន៍ទាំងពីរខាងលើបានសាងសង់រួចជាស្ថាបពរកាលពី ខែមីនា ឆ្នាំ២០២៤ ។

 

ក្នុងឱកាសពិនិត្យសមិទ្ធផលខាងលើ ឯកឧត្តមរដ្ឋលេខាធិការ បានអញ្ជើញជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវ ដោយបានពាំនាំការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់ សម្ដេចតេជោ ប្រធានព្រឹទ្ធសភា សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋនៅទីនោះ និងបានផ្ដាំផ្ញើដល់អាជ្ញធរគ្រប់លំដាប់ថ្នាក់ ត្រូវជួយថែរក្សាផ្លូវនេះឱ្យបានល្អ នៅពេលស្ថាបនារួច ជាពិសេសសហការគ្នា ទប់ស្កាត់រាល់ការដឹកជញ្ជូនលើសទម្ងន់កម្រិតកំណត់ និងរួមគ្នាថែរក្សាស្រះទឹកឱ្យបានគង់វង្ស៕

photo 2024 05 14 17 16 45 photo 2024 05 14 17 16 47 photo 2024 05 14 17 16 48 photo 2024 05 14 17 16 49 photo 2024 05 14 17 16 52 photo 2024 05 14 17 16 53 photo 2024 05 14 17 16 54 photo 2024 05 14 17 22 12 photo 2024 05 14 17 22 13 2 photo 2024 05 14 17 22 13

ឯកឧត្តម ភួង សោភា បានដឹកនាំក្រុមការងារបេសកកម្មនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទចំនួន ១ខ្សែ នៅខេត្តប៉ៃលិន

ខេត្តប៉ៃលិន ៖ នាថ្ងៃចន្ទ ៦កើត ខែពិសាខ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) តំណាងដ៏ខ្ពង់ខ្ពស់ឯឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបេសកកម្មនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមពី លោក អ៊ួង ប៊ុណ្ណាកា អគ្គនាយករងបច្ចេកទេស និងជាប្រធានគ្រប់គ្រងគម្រោង និងតំណាងក្រុមហ៊ុនទទួលការសាងសង់ អញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទចំនួន ១ខ្សែ នៅខេត្តប៉ៃលិន។ ផ្លូវនេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ០១ខ្សែ ប្រវែង ១៥,៤៣៨គីឡូម៉ែត្រ ទទឹងខ្នងលើប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវម្ខាងៗក្រាលកៅស៊ូមួយជាន់ (SBST) ប្រវែង ១ម៉ែត្រ តភ្ជាប់ពីភូមិសំបូរ ឃុំសាលាក្រៅ ទៅដល់ភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន និងមានសំណង់សិល្បការ្យមួយចំនួនរួមមាន ស្ពាន ១កន្លែង, លូប្រអប់ ០១កន្លែង, លូមូលកាត់ផ្លូវ ៤៨កន្លែង។

 

ផ្លូវនេះបានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ និងគ្រោងបញ្ចប់ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ដោយបច្ចុប្បន្នសម្រេចបានប្រមាណ ១៣,៨៩ %៕

 

ក្នុងបេសកកម្មនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបប្រជុំពិភាក្សាជាមួយអាជ្ញាធរមូលដ្ឋាន រួមមានលោកមេឃុំ មេភូមិ និងប្រជាពលរដ្ឋជាអ្នកទទួលផលរស់នៅអមសងខាងផ្លូវ, តំណាងក្រុមហ៊ុនទទួលការសាងសង់, និងមន្រ្តីជំនាញទទួលបន្ទុកអនុវត្តគម្រោង។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋលេខាធិការ ណែនាំក្រុមហ៊ុនសាងសង់ ឱ្យអនុត្តការងារតាមបទដ្ឋានបច្ចេកទេសដែលបានកំណត់ ព្រមទាំងបានសំណូមពរប្រជាពលរដ្ឋ ចូលរួមសហការជាមួយអាជ្ញាធរមូលដ្ឋានក្នុងការទប់ស្កាត់រថយន្តដឹកលើសទម្ងន់កំណត់៕

photo 2024 05 14 17 11 50 photo 2024 05 14 17 11 51 photo 2024 05 14 17 11 53 photo 2024 05 14 17 11 54 photo 2024 05 14 17 11 57