ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្ដ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ។ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្ដ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ។ កិច្ចប្រជុំបូកសរុបនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាន់ ស៊ីវឿន, ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ, លោក ជា សែម, លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ៕

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្ដ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ។

 

កិច្ចប្រជុំបូកសរុបនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាន់ ស៊ីវឿន, ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ, លោក ជា សែម, លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ៕

photo 2024 05 16 11 37 26

photo 2024 05 16 11 37 26 2 photo 2024 05 16 11 37 26 3 photo 2024 05 16 11 37 26 4 photo 2024 05 16 11 37 26 5 photo 2024 05 16 11 37 26 6 photo 2024 05 16 11 37 26 7 photo 2024 05 16 11 37 26 8

 

 

 

លោកស្រី កែវ ពេជ្ជតា ប្រធានមន្ទីរស្ដីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយចូលជាសមាជិកសមាគមសង្គហមិត្ដក្រសួងអភិវឌ្ឍន៍ជនបទ

 

ខេត្ដបន្ទាយមានជ័យ៖ ថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោកស្រី កែវ ពេជ្ជតា ប្រធានមន្ទីរស្ដីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំស្ដីពីការផ្សព្វផ្សាយចូលជាសមាជិកសមាគមសង្គហមិត្ដក្រសួងអភិវឌ្ឍន៍ជនបទដល់មន្រ្ដីរាជការសរុប២៨នាក់ ស្រី៨នាក់។

 

លោកស្រីប្រធានអង្គប្រជុំ បានជម្រាបជូនពីគោលបំណងនៃកិច្ចប្រជុំ និងលើកឡើងពីការចូលជាសមាជិកសមាគមសង្គហមិត្ដក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យមន្រ្ដីយកចិត្ដទុកដាក់ស្ដាប់ការធ្វើបទបង្ហាញរបស់ លោក ប្រាក់ ភីរម្យ ដែលទទួលការចាត់តាំងពី លោកប្រធានមន្ទីរ ជាជនបង្គោល ដើម្បីសម្របសម្រួលការងារសមាគមសង្គហមិត្ដក្រសួងអភិវឌ្ឍន៍ជនបទ។

photo 2024 05 16 11 32 07 photo 2024 05 16 11 32 08 photo 2024 05 16 11 32 09 2 photo 2024 05 16 11 32 09 photo 2024 05 16 11 32 10 2 photo 2024 05 16 11 32 10

 

បន្ទាប់មក ដោយមានការអនុញ្ញាតពី លោកស្រីប្រធានអង្គប្រជុំ លោក ប្រាក់ ភីរម្យ បានធ្វើបទបង្ហាញ និងផ្សព្វផ្សាយពីលក្ខន្ដិកៈ ការស្នើសុំចូលជាសមាជិកសមាគមសង្គហមិត្ដក្រសួងអភិវឌ្ឍន៍ជនបទជូនដល់សមាជិក សមាជិកា ឱ្យបានយល់ច្បាស់ពីគោលបំណង និងសារប្រយោជន៍របស់សមាគមនេះ ហើយបានចែកជូនពាក្យស្នើសុំចូលជាសមាជិកជូនដល់មន្រ្ដីរាជការ ដែលមានបំណងចូលជាសមាជិសមាគម។

 

បន្ទាប់ពីបានផ្សព្វផ្សាយ ដោយមានការយកចិត្ដទុកដាក់ស្ដាប់ពី សមាជិក សមាជិកា រួចមក លោក ប្រាក់ ភីរម្យ បានបញ្ជាក់បន្ថែមដល់មន្រ្ដីរាជការ ដែលស្ម័គ្រចិត្ដស្នើសុំចូលជាសមាជិកសមាគម ត្រូវបំពេញលើពាក្យស្នើសុំឱ្យបានត្រឹមត្រូវតាមការណែនាំដោយមានភ្ជាប់ឯកសារថតចម្លង អត្ដសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ អត្ដសញ្ញាណប័ណ្ណមន្រ្ដីរាជការ និងសៀវភៅគ្រួសារ ដាក់មកការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ ឱ្យបានមុនថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ដើម្បីបូកសរុបជូនទៅក្រសួងបានទាន់ពេលវេលា។ កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ។

ឯកឧត្តម ភួង សោភា អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលដំណើរបេសកកម្មត្រួតពិនិត្យគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលដំណើរបេសកកម្មត្រួតពិនិត្យគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ( NRRPCP) របស់ក្រុមការងារបេសកកម្មនៃធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដោយមានការចូលរួមពី លោក អ៊ួង ប៉ុណ្ណាកា ប្រធានគ្រប់គ្រងគម្រោង តំណាងធនាគារ AIIB  លោក លោកស្រី ដែលជាសមាជិក សមាជិកានៃគម្រោង សរុបប្រមាណ ៤៥រូប។

 

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យ និងពិភាក្សាពីវឌ្ឍនភាពការងាររបស់គម្រោងដែលបានអនុវត្តកន្លងមក និងផែនការសម្រាប់អនុវត្តបន្តដែលឆ្លើយតបទៅនឹងបច្ចុប្បន្នភាពនៃគម្រោង៕

photo 2024 05 15 16 27 41 photo 2024 05 15 16 27 42 photo 2024 05 15 16 27 43 2 photo 2024 05 15 16 27 43 photo 2024 05 15 16 27 44 photo 2024 05 15 16 27 45

ឯកឧត្តម ជួប សំអាត អញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ប្រកាសសមាសភាពដឹកនាំ គ.អ.គ.អ.ច.ក និងលើកទិសដៅការងារ ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជួប សំអាត អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ប្រកាសសមាសភាពដឹកនាំ គ.អ.គ.អ.ច.ក និងលើកទិសដៅការងារ ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តក្របខ័ណ្ឌគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជាឆ្នាំ២០១៦-២០៣០ ក្រោមអធិបតីភាពឯកឧត្តម ប៊ិន ត្រឈៃ រដ្ឋមន្ត្រីក្រសួងផែនការ និងជាប្រធាន គ.អ.គ.អ.ច.ក នៅសាលប្រជុំទីស្តីការក្រសួងផែនការ៕

photo 2024 05 15 20 53 55 photo 2024 05 15 20 53 56 2 photo 2024 05 15 20 53 56

ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ ប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងអធិការកិច្ច ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី នៅទីស្តីការគណៈរដ្ឋមន្ត្រី។

1 7 2 7 3 7 4 7 5 7 6 7

ឯកឧត្តម អ៊ិន ចន្ថា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះវាយតម្លៃភូមិគំរូទាំង៣០ភូមិ នៃខេត្តកំពង់ស្ពឺ តាកែវ និងខេត្តត្បូងឃ្មុំ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤  ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលកម្មវិធីទី៣ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះវាយតម្លៃភូមិគំរូទាំង៣០ភូមិ នៃខេត្តកំពង់ស្ពឺ តាកែវ និងខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ព្រមទាំងក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍។

 

នាឪកាសនោះ ឯកឧត្តម អឿន ធារិទ្ធ បានធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការចុះវាយតម្លៃកំណត់លក្ខណៈសម្បតិ្តភូមិគំរូទាំង៣០ភូមិ ។ តាមរយៈលទ្ធផលនៃការចុះវាយតម្លៃនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងថាលទ្ធផលនេះ មានលក្ខណៈបែបវិទ្យាសាស្រ្តដោយមានភាពច្បាស់លាស់ និងអាចវាស់វែងបាន ភូមិគំរូ គឺជា “ភូមិដ្ឋានដែលមានសុខុដុមនីយកម្ម ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាពប្រាក់ ចំណូលគ្រួសារ មានសេវាសង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធសមស្រប និងអភិបាលកិច្ចល្អ” ដើម្បីនិរន្តភាពនៃការអភិវឌ្ឍ លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ បន្ថែមពីនេះ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ដល់ក្រុមការងារដើម្បីត្រៀមរៀបចំឯកសារ និងបទបង្ហាញពាក់ព័ន្ធនានាក្នុងសិក្ខាសាលា ព្រមទាំងបានលើកទិសដៅបន្តក្នុងការចុះវាយតម្លៃលក្ខណៈវិនិច្ឆ័យភូមិគំរូទាំង៥០ភូមិសម្រាប់ឆ្នាំ២០២៥ នាពេលខាងមុខ៕

photo 2024 05 15 20 01 43 photo 2024 05 15 20 01 45 2 photo 2024 05 15 20 01 45 photo 2024 05 15 20 01 46 2 photo 2024 05 15 20 01 46 photo 2024 05 15 20 01 47 photo 2024 05 15 20 01 48

ក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះជួសជុលអណ្តូងស្នប់ចំនួន ៣អណ្តូង ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ

ខេត្តពោធិ៍សាត់៖ នាថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះជួសជុលអណ្តូងស្នប់បានចំនួន ៣អណ្តូង ស្ថិតនៅភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ មានដូចខាងក្រោម ៖

 

–  អណ្តូងទី១ ៖ ម្ចាស់ផ្ទះឈ្មោះ ចក់ ចាន់ម៉ា មានអ្នកប្រើប្រាស់ចំនួន ១២គ្រួសារ

 

–  អណ្តូងទី២ ៖ ម្ចាស់ផ្ទះឈ្មោះ វ៉ាន់ វ៉ាត មានអ្នកប្រើប្រាស់ចំនួន ១១គ្រួសារ

 

–  អណ្តូងទី៣ ៖ ម្ចាស់ផ្ទះឈ្មោះ ឈួ ឆេន មានអ្នកប្រើប្រាស់ចំនួន ១០គ្រួសារ៕

photo 2024 05 15 17 29 27 photo 2024 05 15 17 29 28 photo 2024 05 15 17 29 29 photo 2024 05 15 17 29 30 photo 2024 05 15 17 29 31

ឯកឧត្តម  ម៉ា សុវណ្ណា អញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ឃួច លីននី អគ្គនាយករងបច្ចេកទេស បានអញ្ជើញចូលរួមសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការដាក់ឱ្យអនុវត្តភាពជាដៃគូ រវាងរាជរដ្ឋាភិបាលកម្ពុជា និងអង្គការយូនីសេហ្វ ក្នុងការលើកកម្ពស់អភិបាលកិច្ចរដ្ឋបាលថ្នាក់ក្រោមជាតិ នៅសណ្ឋាគារសុខាភ្នំពេញ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីបច្ចេកទេស ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចំនួន៦ រួមមាន ខេត្តមណ្ឌលគីរី រតនគីរី ក្រចេះ ស្ទឹងត្រែង សៀមរាប និងខេត្តព្រះវិហារ ព្រមទាំងក្រសួងស្ថាប័នពាក់ព័ន្ធ សរុបចំនួន ២១៥នាក់ ។

 

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយ អំពីការងារកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការក្នុងកម្មវិធីជាតិដំណាក់កាលទី២ , វិមជ្ឈការហិរញ្ញវត្ថុ និងយុទ្ធសាស្រ្តកែទម្រង់ប្រព័ន្ធថវិការដ្ឋបាលថ្នាក់ក្រោមជាតិ និងភាពជាដៃគូជាមួយ UNICEF , គោលដៅអភិវឌ្ឍន៍ដោយចីរភាពកម្ពុជា និងគោលដៅជាតិព្រមទាំងអាទិភាពដែលរដ្ឋបាលថ្នាក់ក្រោមជាតិគួរតំរឹមផែនការ និងថវិការបស់ខ្លួនឱ្យស្របតាម, ការវាយតម្លៃអភិក្រមរដ្ឋបាលថ្នាក់ក្រោមជាតិ មានគោលដៅ និងយុទ្ធសាស្រ្ត ទ្រឹស្តីស្តីពីការផ្លាស់ប្តូរ និងក្របខ័ណ្ឌតាមដាន និងវាយតម្លៃ៕

photo 2024 05 15 10 27 15 photo 2024 05 15 10 28 03 photo 2024 05 15 10 28 04

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ផ្ញើសារជូនពរ ឯកឧត្តម ឧបនាយករដ្ឋមន្ដ្រី សាយ សំអាល់ ក្នុងឱកាសពិធីខួបកំណើតចម្រើនជន្មាយុ

សាយ សំអាល​ allinone copy scaled

លោក  ឡុក វុឌ្ឍី ចុះត្រួតពិនិត្យការដ្ឋាន និងវឌ្ឍនភាពការងារសាងសង់ផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) ១ខ្សែ

ខេត្តព្រៃវែង៖ នាថ្ងៃពុធ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ លោក  ឡុក វុឌ្ឍី ប្រធានមន្ទីរ និងមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានចុះត្រួតពិនិត្យទីតាំងការដ្ឋាន និងវឌ្ឍនភាពការងារសាងសង់ផ្លូវក្រាលកៅស៊ូ២ជាន់ (DBST) ១ខ្សែ ប្រវែង ១៥,៥៥០គ.ម ទទឹងខ្នងលើប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងផ្លូវម្ខាងៗក្រាលកៅស៊ូមួយជាន់ ប្រវែង ១ម៉ែត្រ ចាប់ផ្តើមពីឃុំក្រញូង, ស្រុកកំចាយមារ ទៅឃុំព្រាល ស្រុកកញ្ជ្រៀក ខេត្តព្រៃវែង។

 

ផ្លូវនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ក្រោមហិរញ្ញប្បទានថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) ដែលបច្ចុប្បន្ន ការងារសាងសង់សម្រេចបានប្រមាណ ១៣%៕

photo 2024 05 15 12 51 19 photo 2024 05 15 12 51 24 photo 2024 05 15 12 51 28 photo 2024 05 15 12 51 29 photo 2024 05 15 12 51 31