អគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោកជំទាវ ឈាង សុខណា អគ្គាធិការស្ដីទី ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី  អគ្គាធិការង អធិការ អធិការរង ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការ សរុប ២៦រូប៕

photo 2024 05 16 13 33 06 2 photo 2024 05 16 13 33 06 photo 2024 05 16 13 33 07 photo 2024 05 16 13 33 08 photo 2024 05 16 13 33 09 photo 2024 05 16 13 33 10 photo 2024 05 16 13 33 11 2 photo 2024 05 16 13 33 11

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ចូលរួមកិច្ចប្រជុំប្រចាំត្រីមាសទី១ សម្រាប់ការងារផ្សព្វផ្សាយអនាម័យ និងរៀបចំផែនការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (ODF )

ខេត្តកំពត៖ នាព្រឹកថ្ងៃព្រហស្បតិ៍  ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤

នៅសាលាស្រុកឈូក លោកស្រី ឈឹម ផល្លា អនុប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានចូលរួមកិច្ចប្រជុំឆ្លុះបញ្ចាំងប្រចាំត្រីមាសទី១ សម្រាប់ការងារផ្សព្វផ្សាយអនាម័យ និងរៀបចំផែនការបញ្ចប់ ការបន្ទោបង់ពាសវាលពាសកាល (ODF ) ក្នុងភូមិគោលដៅចំនួន ០៥ភូមិ នៃឃុំចំនួន ០៣ រួមមាន៖ ឃុំតាកែន ឃុំត្រពាំងភ្លាំង និងឃុំតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត ដែលមានអ្នកចូលរួមសរុបចំនួន ៣២រូប ស្រី ១៧រូប ។

photo 2024 05 16 13 23 41 photo 2024 05 16 13 23 43 photo 2024 05 16 13 23 44 photo 2024 05 16 13 23 45 photo 2024 05 16 17 24 27

ឯកឧត្ដម ផូ ផារិទ្ធ ដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំពិភាក្សា ស្តីពីការអភិវឌ្ឍក្របខ័ណ្ឌ នៃការរៀបចំផែនការ និងថវិកានីយកម្មគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី ១៥ ខែឧសភា  ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយករងបច្ចេកទេស និងប្រធាននាយកដ្ឋានជំនាញចំនួន ៣ ចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួងដើម្បីពិនិត្យពិភាក្សាអំពីសេចក្តីព្រាងរបាយការណ៍ របស់អ្នកជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)  ស្តីពីការអភិវឌ្ឍក្របខ័ណ្ឌ នៃការរៀបចំផែនការ និងថវិកានីយកម្មគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ។

 

កិច្ចប្រជុំអន្តរក្រសួងនេះមានការចូលរួមផងដែរពីសំណាក់ ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាងក្រសួងចំនួន ៦ (ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម ក្រសួងប្រៃសនីយ៏ និងទូរគមនាគមន៍ ក្រសួងសុខាភិបាល និងក្រសួងសាធារណៈការ និងដឹកជញ្ជូន) សរុបចំនួន ៧០រូប ។

 

កិច្ចប្រជុំអន្តរក្រសួងនេះ មានគោលបំណង  ដើម្បីពិនិត្យពិភាក្សាអំពីសេចក្តីព្រាងរបាយការណ៍របស់អ្នកជំនាញការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF)  ស្តីពីការអភិវឌ្ឍក្របខ័ណ្ឌ នៃការរៀបចំផែនការ និងថវិកានីយកម្មគម្រោងថែទាំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ ។

photo 2024 05 16 09 22 23 photo 2024 05 16 09 22 24 photo 2024 05 16 09 22 25 photo 2024 05 16 09 22 26 photo 2024 05 16 09 22 27 photo 2024 05 16 09 22 28

ឯកឧត្ដម ម៉ា សុវណ្ណា អញ្ជើញចូលរួមសិក្ខាសាលា ពិគ្រោះយោលបល់ស្តីពី សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៨កើត ខែ ពិសាខ ឆ្នាំ រោង ឆស័ក ព.ស  ២៥៦៨ ត្រូវនឹងថ្ងៃ ទី១៥ ខែ ឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ Sun and Moon river   ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ផេង ស៊ីណិត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួមសិក្ខាសាលា ពិគ្រោះយោលបល់ស្តីពី សេចក្តីព្រាងក្របខ័ណ្ឌតាមដាន ត្រួតពិនិត្យនិងវាយតម្លៃ ការអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលរៀបចំឡើងដោយអគ្គលេខាធិការដ្ឋានគណៈកម្មាធិការតាមដាន ត្រួតពិនិត្យនិងវាយតម្លៃយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ (គ.យ.ប)  ដែលដឹកនាំដោយ ឯកឧត្តម ឈាង វណ្ណរិទ្ធ រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធាន គ.យ.ប. ។

 

សិក្ខាសាលាមានគោលបំណងចំនួន២គឺ៖

១.ពិភាក្សា ផ្លាស់ប្តូរយោបល់ សំដៅលើការប្រមូលធាតុចូលឱ្យមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងប្រកបដោយគុណភាព ស្របនឹងបរិបទប្រទេសកម្ពុជា។

២.ពិភាក្សា ផ្លាស់ប្តូរយោបល់ និងប្រមូលធាតុចូលក្នុងការរៀបចំសូចនាករគន្លឹះ (KPIs)ព្រមទាំងការកំណត់បន្ទាត់មូលដ្ឋាន (baselines) ចំណុចដៅ(Target) និយមន័យសូចនាករ និងប្រភពទិន្នន័យ (Definition indicator and data sources ) និងស្ថាប័នដឹកនាំការអនុវត្ត(Ministerial responsibility) ។

photo 2024 05 15 13 50 15 photo 2024 05 15 13 50 17 photo 2024 05 15 13 50 18 photo 2024 05 15 15 10 16 photo 2024 05 15 15 10 52 photo 2024 05 15 15 11 56

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០២៤

ខេត្តស្វាយរៀង៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារប្រចាំខែមិថុនា ឆ្នាំ២០២៤ របសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ស្ថិតនៅសាលប្រជុំធំមន្ទីរ។

 

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រី មន្ត្រីជាប់កិច្ចសន្យា សរុបចំនួន ៤១នាក់ ស្រី ៨នាក់។

photo 2024 05 16 16 23 09 photo 2024 05 16 16 23 10 2 photo 2024 05 16 16 23 10 3 photo 2024 05 16 16 23 10 4 photo 2024 05 16 16 23 10 5 photo 2024 05 16 16 23 10 6 photo 2024 05 16 16 23 10 7 photo 2024 05 16 16 23 10

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងសហការីចុះជួសជុលអណ្ដូងស្នប់ជូនប្រជាពលរដ្ឋនៅស្រុកវើនសៃ ខេត្តរតនគិរី

ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័កព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី រួមជាមួយសហការី មានលោក ឃឹម នី អនុប្រធានមន្ទីរ លោក មឿន ស្រស់ ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងលោក ផាន់ សុផល អនុប្រធានការិយាល័យសេដ្ឋកិច្ចជនបទនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានចូលរួមអមដំណើរ លោក ម៉ា វិចិត្រ អភិបាលរងនៃគណអភិបាលខេត្តរតនគិរី និងជាប្រធានលេខាធិការដ្ឋានគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ខេត្ត ចុះពិនិត្យពីស្ថានភាពប្រើប្រាស់ទឹករបស់ប្រជាពលរដ្ឋ នៅភូមិបាក់កែ ឃុំវើនសៃ ស្រុកវើនសៃ ខេត្តរតនគិរី ។

ក្នុងឱកាសនោះក្រុមការងារជួសជុលអណ្ដូងស្នប់ជូនប្រជាពលរដ្ឋបានចំនួន ២អណ្ដូង ដែលមានអ្នកប្រើប្រាស់សរុប ១២៥ខ្នងផ្ទះ ស្មើនឹង ១៣៥គ្រួសារ ៕

photo 2024 05 16 13 39 30 photo 2024 05 16 13 39 32 2 photo 2024 05 16 13 39 32 3 photo 2024 05 16 13 39 32 photo 2024 05 16 13 39 41 2 photo 2024 05 16 13 39 41 photo 2024 05 16 13 39 42

ក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ ចុះពិនិត្យទីតាំងអណ្តូងថ្មី និងជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋ នៅឃុំតាលោ ស្រុកតាលោសែនជ័យ

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរ និងក្រុមការងារ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះពិនិត្យទីតាំងអណ្តូងថ្មី១កន្លែង ស្ថិតនៅភូមិរហាលទិល ឃុំតាលោ និងបានជួសជុលអណ្តូងស្នប់បានចំនួន១អណ្តូង នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ ដែលមានម្ចាស់ផ្ទះឈ្មោះ ផង់ ស្រីម៉ៅ មានអ្នកប្រើប្រាស់ចំនួន ១៣គ្រួសារ។

 

បន្ទាប់មកក្រុមការងារ បានចុះត្រួតពិនិត្យការខួងអណ្តូងថ្មី និងផ្លុំសម្អាតអណ្តូង ១កន្លែង នៅភូមិប្រហាល ឃុំតាលោ ស្រុកតាលោសែនជ័យ និងបានត្រួតពិនិត្យមើលការចាក់សាបអណ្តូងចំនួន ៤ទីតាំង នៅភូមិសំសាន ឃុំតាលោ និងភូមិតាសាស់ ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ដើម្បីជូនប្រជាពលរដ្ឋប្រើប្រាស់៕

photo 2024 05 16 17 38 21 2 photo 2024 05 16 17 38 21 photo 2024 05 16 17 38 22 2 photo 2024 05 16 17 38 22 photo 2024 05 16 17 38 23 photo 2024 05 16 17 38 24 photo 2024 05 16 17 38 25

មន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ចុះជួសជុលអណ្ដូងស្នប់ជូនប្រជាពលរដ្ឋនៅស្រុកឆែប បានចំនួន ៤អណ្ដូង

ខេត្តព្រះវិហារ ៖ នាថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍ ៨ -៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី១៥-១៦ ខែឧសភា ឆ្នាំ២០២៤ លោក ញាណ គង់ ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ និងមន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារចំនួន ៣រូប បានសហការជាមួយអាជ្ញាធរឃុំ ភូមិ អញ្ជើញទៅជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋបានចំនួន ៤អណ្តូង នៅក្នុងស្រុកឆែប ក្នុងនោះ នៅក្នុងឃុំសង្កែមួយ បានចំនួន ២អណ្តូង គឺភូមិសង្កែចំនួន ១អណ្តូង ភូមិសាអែមចំនួន ១អណ្តូង និងនៅក្នុងភូមិក្តុល ឃុំម្លូព្រៃមួយ បានចំនួន ២អណ្តូង ៕

photo 2024 05 16 16 17 56 photo 2024 05 16 16 17 57 photo 2024 05 16 16 17 58 photo 2024 05 16 16 17 59 photo 2024 05 16 16 18 00 photo 2024 05 16 16 18 01 photo 2024 05 16 16 18 05 photo 2024 05 16 16 18 43 2 photo 2024 05 16 16 18 43 photo 2024 05 16 16 20 11

មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី លទ្ធផលនៃការផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តព្រះសីហនុ៖ នៅថ្ងៃព្រហស្បតិ៍ ៩ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ និងអ្នកពាក់ព័ន្ធក្នុងខេត្ត បានរៀបចំសិក្ខាសាលាឆ្លុះបញ្ចាំងស្តីពី លទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្រុងព្រះសីហនុ ក្រោមអធិបតីភាព ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង លោក គង់ វិតាណៈ អភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ ដែលមានសមាជិក សមាជិកាចូលរួមចំនួន៤៩នាក់ (ស្រី៣នាក់) នៅសាលប្រជុំក្រុមប្រឹក្សាខេត្តព្រះសីហនុ។

photo 2024 05 16 17 06 47 photo 2024 05 16 17 06 48 photo 2024 05 16 17 06 49 2 photo 2024 05 16 17 06 49 photo 2024 05 16 17 06 50 photo 2024 05 16 17 06 51 photo 2024 05 16 17 06 54 photo 2024 05 16 17 06 55 photo 2024 05 16 17 06 56 2 photo 2024 05 16 17 06 56

ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្ដ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ។ រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្ដ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ។ កិច្ចប្រជុំបូកសរុបនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាន់ ស៊ីវឿន, ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ, លោក ជា សែម, លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ៕

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្ដ របស់នាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ។

 

កិច្ចប្រជុំបូកសរុបនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាន់ ស៊ីវឿន, ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ, លោក ជា សែម, លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំ និងមន្រ្ដីរាជការនៃនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ៕

photo 2024 05 16 11 37 26

photo 2024 05 16 11 37 26 2 photo 2024 05 16 11 37 26 3 photo 2024 05 16 11 37 26 4 photo 2024 05 16 11 37 26 5 photo 2024 05 16 11 37 26 6 photo 2024 05 16 11 37 26 7 photo 2024 05 16 11 37 26 8