ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងឯកឧត្តម ផៃ ចាន់ធី អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) និង អនុស្សរណៈ ស្តីពីក្របខ័ណ្ឌ២០៥០ ដំណាក់កាលទី២ រវាង រាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)  ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកជំទាវ Marie-Helene LOISON អគ្គនាយិការងប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)៕

3H2A0626 scaled 3H2A0630 scaled 3H2A0635 scaled 3H2A0657 scaled

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកសន្និសីទស្តីអំពី “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកសន្និសីទស្តីអំពី “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា៖ សន្និសីទស្តីពី “អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍” នឹងត្រូវរៀបចំឡើងរយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។

គោលបំណងនៃការរៀបចំសន្និសីទនេះ ដើម្បីបង្កើតជាសហគមន៍ចម្រុះជាតិសាសន៍ ដោយប្រមូលផ្តុំអ្នកជំនាញផ្នែកសិទ្ធិមនុស្ស និងការទប់ស្កាត់អំពើប្រល័យពូជសាសន៍ នៅក្នុងប្រទេសក្រោយជម្លោះ ដែលអាចចែករំលែកគំនិតច្នៃប្រឌិត និងការអនុវត្តល្អបំផុតដើម្បីធ្វើការរួមគ្នាក្នុងការកសាងសន្តិភាពយូរអង្វែងក្នុងប្រទេសកម្ពុជា និងសកលលោក៕

DSC 9461 scaled

DSC 1428 scaled DSC 1483 scaled

DSC 9180 scaled

DSC 9430 scaled DSC 1547 scaled DSC 1569 scaled DSC 1590 scaled DSC 1650 scaled DSC 5271 scaled

ជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត។

ជាការរំលឹកដល់វិញ្ញាណក្ខន្ធជនរងគ្រោះជាង៣លាននាក់ដែលបានស្លាប់បាត់បង់ជីវិត។

 

ថ្ងៃទី២០  ឧសភា នេះ ជាថ្ងៃរំលឹកទិវាជាតិនៃការចងចាំ ដែលប្រជាជនកម្ពុជាគ្រប់រូបមិនអាចបំភ្លេចបាន ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ ឬហៅថារបបប្រល័យពូជសាសន៍ ប៉ុល ពត (១៧ មេសា ១៩៧៥ – ៦ មករា ១៩៧៩) ដែលជារបបដ៏ឃោរឃៅ និងខ្មៅងងឹត។

 

តើឱ្យប្រជាពលរដ្ឋកម្ពុជា “បំភ្លេចម្តេចបាន” នូវរឿងរ៉ាវសោកនាដកម្មដ៏ជូរចត់ដែលប្រជាពលរដ្ឋខ្មែរបានឆ្លងកាត់ជិត៣ទសវត្សរ៍ក្នុងភ្នក់ភ្លើងសង្គ្រាម និងទឹកភ្នែក ការកាប់សម្លាប់ ការបំផ្លិចបំផ្លាញ ការជម្លៀសចេញពីទីលំនៅរបស់ខ្លួនដោយបង្ខំ និងការបង្ខាំងឱ្យធ្វើការដូចសត្វធាតុជាដើម។ មិនតែប៉ុណ្ណោះ ប្រជាពលរដ្ឋកម្ពុជា ត្រូវស្លាប់ដោយគ្មានថ្នាំសង្កូវព្យាបាល គ្មានអាហារបរិភោគគ្រប់គ្រាន់ គ្មានសិទ្ធិសេរីភាព គ្មានលទ្ធិប្រជាធិបតេយ្យ ហើយសូម្បីតែសិទ្ធិរស់រានមានជីវិតដែលជាសិទ្ធិមូលដ្ឋានមានពីកំណើតរបស់មនុស្សក៏គ្មានដែរ។

ដើម្បីកុំអោយរបបនេះវិលត្រឡប់មកវិញ យើងត្រូវចូលរួមថែរក្សាការពារសន្តិភាពឱ្យបានគង់វង្សពីព្រោះសន្តិភាពបានផ្តល់ឱកាសគ្រប់យ៉ាងក្នុងការកសាងសង្គមគ្រួសារ សហគមន៍ និងប្រទេសជាតិ ឱ្យកាន់តែរីកចម្រើនទៅមុខទៀត៕

ទិវាចងចាំ copy scaled

មន្ត្រីបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះជួសជួលអណ្តូងស្នប់

ខេត្តពោធិ៍សាត់៖ នៅថ្ងៃសៅរ៍ ១១ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ លោក ប្លង់ បញ្ញា អនុប្រធានមន្ទីរ និងមន្ត្រីបច្ចេកទេសមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ បានចុះជួសជួលអណ្តូងស្នប់អាហ្រ្វីដេវ ​ខូចលក្ខណៈធ្ងន់ធ្ងរចំនួន ០១អណ្តូង នៅសាលាបឋមសិក្សាកែវមុនី ដែលអាចផ្គត់ផ្គង់ទឹកអោយសិស្សប្រេីប្រាស់ទឹកប្រហែលចំនួន១៥០នាក់  ដែលស្ថិតក្នុងភូមិកែវមុនី សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

photo 2024 05 18 16 05 11 photo 2024 05 18 16 05 12 photo 2024 05 18 16 05 13 2 photo 2024 05 18 16 05 13

ឯកឧត្តម ជាម ហ៊ីម អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពីសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផលចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលODF

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩កើត ខែពិសាខ ឆ្នាំរោង បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ ដំណើរដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ក្នុងសិក្ខាសាលាស្ដីពីសិក្ខាសាលាឆ្លុះបញ្ចាំង ស្តីពីលទ្ធផលចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលODF ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ វិតាណ: អភិបាលរង នៃគណៈអភិបាលខេត្ត នៅខេត្តព្រះសីហនុ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ និងសហការី  សិក្ខាសាលានេះមានការអញ្ជើញចូលរួមផងដែរពីលោក លោកស្រីមកពីមន្ទីរពាក់ព័ន្ធជំវិញខេត្ត និងអាជ្ញាធរឃុំ/សង្កាត់ ស្រុក/ក្រុង សរុបចំនួន ៥២រូប ស្រី ៤រូប គាំទ្រដោយអង្គការភ្លែនអន្តរជាតិ។

 

គោលបំណងសំខាន់នៃសិក្ខាសាលា៖

១.បង្ហាញពីវិធីសាស្ត្រ ដំណើរការ និងលទ្ធផលនៃការចុះផ្ទៀងផ្ទាត់ខេត្ត។

២.បើកវេទិកាពិភាក្សា និងប្រមូលធាតុចូលបន្ថែមពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធក្នុងខេត្ត លើលទ្ធផលដែលក្រុមការថ្នាក់ជាតិបានរកឃើញ។

៣.ផ្តល់ព័ត៌មាន និងអនុសាសន៍សម្រាប់ខេត្ត។

 

ជាលទ្ធផល

១.បានបង្ហាញពីលទ្ធផលរបស់ក្រុមការងារថ្នាក់ជាតិចុះផ្ទៀងផ្ទាត់នៅតាមសហគមន៍ សាលារៀន មណ្ឌលសុខភាព ស្ថាប័ន កន្លែងផ្តល់សេវាសាធារណៈ វត្តអារាម។

២.ថ្នាក់ដឹកនាំ និងអាជ្ញាធរឃុំ/សង្កាត់/ស្រុក/ក្រុង បានផ្តល់ធាតុចូលជាច្រើន ព្រមទាំងទទួលយកនូវលទ្ធផលរបស់ក្រុមការងារថ្នាក់ជាតិបានចុះផ្ទៀងផ្ទាត់។

៣.ក្រុមការងារថ្នាក់ជាតិទទួលស្គាល់ថាខេត្តព្រះសីហនុ គឺជាខេត្តជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF)។

photo 2024 05 16 15 46 00 2 photo 2024 05 16 15 46 00 photo 2024 05 16 15 46 01 2 photo 2024 05 16 15 46 01 3 photo 2024 05 16 15 46 01 photo 2024 05 16 15 46 02 2 photo 2024 05 16 15 46 02 photo 2024 05 16 15 46 03 photo 2024 05 16 15 55 46

ក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមវេទិកាពិភពលោកស្តីពី សកម្មភាពអាកាសធាតុ ២០២៤ (Global Climate Action Forum 2024) 

រាជធានីភ្នំពេញ៖ នាថ្ងៃព្រហស្បតិ៍ ៩កើត-សុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦-១៧ ខែឧសភា ឆ្នាំ២០២៤ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានចូលរួមវេទិកាពិភពលោកស្តីពី សកម្មភាពអាកាសធាតុ ២០២៤ (Global Climate Action Forum 2024)  ដែលរៀបចំដោយក្រសួងបរិស្ថាន និង W-Foundation នៅសណ្ឋាគារ Himawari រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពី លោក ទៀង ឆាយហៀង អនុប្រធាននាយកដ្ឋានផែនការនិងទំនាក់ទំនងសាធារណៈ លោក នុត សំភី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ មន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អ្នកជំនាញការជាតិ អន្តរជាតិ ដៃគូអភិវឌ្ឍ អង្គការសង្គមស៊ីវិល និងវិស័យឯកជន។

 

វេទិកានេះ រៀបចំឡើងក្នុងគោលបំណងចំនួន៣រួមមាន៖

១. បង្កើនការយល់ដឹងអនាគតកម្ពុជាពីទស្សនៈទាន និងសកម្មភាពប្រែប្រួលអាកាសធាតុ និងអព្យាក្រឹត្យកាបូន

 

២.សម្ព័ន្ធភាពសកម្មភាពអាកាសធាតុ ការផ្តល់ឱ្យសុវត្ថិភាព

 

៣. សកម្មភាព ប្រែប្រួលអាកាសធាតុ និងសក្តានុពលឥណទានកាបូនតាមវិស័យនានា និង(៤) លើកកម្ពស់ការផ្ទេរបច្ចេកវិទ្យានាវនុវត្តន៍ សម្រាប់ការបំភាយ ឧស្ម័នផ្ទះកញ្ចក់កម្រិតទាប និងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។

 

វេទិការយ:ពេល២ថ្ងៃនេះ បានបញ្ចប់ប្រកបដោយផ្លែផ្កា និងបរិយាកាសស្និទ្ធស្នាល។

photo 2024 05 17 19 07 51 photo 2024 05 17 19 07 54 photo 2024 05 17 19 07 55 2 photo 2024 05 17 19 07 55

ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានចុះទៅធ្វើការជួសជុល និងខួងអណ្តូងថ្មីជូនប្រជាពលរដ្ឋ

ខេត្តសៀមរាប៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានចុះទៅធ្វើការជួសជុលអណ្តូងអាហ្វីដេវដែលខូចចំនួន ១អណ្ដូង នៅភូមិច្រនៀង ឃុំសែនសុខ ស្រុកក្រឡាញ់ ដើម្បីឱ្យមានទឹកអាចប្រើប្រាស់ឡើងវិញបាន ព្រមទាំងបានចុះពិនិត្យការខួងអណ្តូងថ្មី ជូនប្រជាពលរដ្ឋនៅស្រុកអង្គរជុំ ចំនួន ១អណ្ដូង៕

photo 2024 05 17 16 57 16 2 photo 2024 05 17 16 57 16 3 photo 2024 05 17 16 57 16 4 photo 2024 05 17 16 57 16 photo 2024 05 17 16 57 17 2 photo 2024 05 17 16 57 17

ឯកឧត្ដម ហួត សារឹម ដឹកនាំគណៈកម្មការអន្ដរក្រសួងពិនិត្យ និងប្រគល់-ទទួល សមិទ្ធផលចំនួន ២គម្រោងនៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ នាថ្ងៃសុក្រ ១០កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្ដរក្រសួង រួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅពិនិត្យ និងប្រគល់-ទទួល សមិទ្ធផលចំនួន ២គម្រោងដូចខាងក្រោមនេះ ៖

 

-គម្រោងទី១៖

– ការងារឈូសឆាយសម្អាតព្រៃ និងរាវកាកសំណល់គ្រាប់មិនទាន់ផ្ទុះ លើផ្ទៃដីទំហំ ១ ៤១០ហិកតា និងចាក់ដីបំពេញតាមឡូតិ៍ និងទីតាំងសាធារណៈបានចំនួន ៦ ៦៧៦ ៣៤៨ ម៉ែត្រគូប

– ស្ថាបនាផ្លូវក្រាលបេតុងចំនួន ១៩ខ្សែ ប្រវែងសរុប ២៧ ៤១៣ម៉ែត្រ ទទឹងប្រវែង ៩ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយថ្មភ្នំសងខាង ដោយម្ខាងៗមានប្រវែង ២ម៉ែត្រ

– សាងសង់លូប្រអប់មុខពីរចំនួន ១៦កន្លែង លូមូលគ្រប់ប្រភេទចំនួន ៩៥កន្លែង

– អណ្តូងលូ ( ទំហំ១,៦ម៉ែត្រ×១,៦ម៉ែត្រ×២ម៉ែត្រ ) ចំនួន ១ ០៣០កន្លែង ។ សមិទ្ធផលខាងលើនេះស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ ពាក់ស្នែង ស្រុកអង្គរធំ ខេត្តសៀមរាប។

 

-គម្រោងទី២៖

– ការស្ថាបនាផ្លូវក្រាលបេតុងចំនួន ២៨ខ្សែ ប្រវែងសរុប ៣១ ៣៣៩ម៉ែត្រ ( ខ្សែទី១ ទី២ និងទីទី៣  ប្រវែងសរុប ២ ៣១០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងខ្សែទី៤ ដល់ខ្សែទី ២៨ ប្រវែងសរុប ២៩ ០២៩ម៉ែត្រ ទទឹង ៩ម៉ែត្រ ) ចិញ្ចើមផ្លូវក្រាលដីល្បាយថ្មភ្នំសងខាងម្ខាងៗប្រវឋែង ២ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ

– ការងារស្ថាបនា ផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ២៦ខ្សែ ប្រវែងសរុប ១០ ៤៤៤ម៉ែត្រ ( ខ្សែទី២៩ ដល់ខ្សែទី ៥៤ ) មានទទឹងប្រវែង ៧ម៉ែត្រ ចិញ្ចើមផ្លូវក្រាលដីល្បាយថ្មភ្នំសងខាងផ្លូវ ដោយ ម្ខាងមានប្រវែង ២ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ

– សាងសង់លូប្រអប់ចំនួន ០២កន្លែង

– លូមូលគ្រប់ប្រភេទចំនួន ១១៥កន្លែង

– លូមូលបណ្តោយផ្លូវប្រភេទ HDPE មុខកាត់ ១ម៉ែត្រ ប្រវែងសរុប ៦០០០ម៉ែត្រ

– លូមូលបណ្តោយផ្លូវប្រភេទ HDPE មុខកាត់ ០,៦ម៉ែត្រ ប្រវែងសរុប ២ ៥៩០ម៉ែត្រ

– អណ្តូងលូ( ទំហំ ១,៦ម៉ែត្រ×១,៦ម៉ែត្រ×២ម៉ែត្រ ) ចំនួន ៧០០កន្លែង

– អណ្តូងលូ ( ទំហំ១ម៉ែត្រ×១ម៉ែត្រ×១,២ម៉ែត្រ ) ចំនួន ៥០០កន្លែង

– ការងារឈូសឆាយសម្អាតព្រៃទំហំ ៦ ២៤៨ ៦៧៥ម៉ែត្រការ៉េ

– ការងារចាក់ដីបំពេញតាមឡូតិ៍ជូនប្រជាពលរដ្ឋ និងទីតាំងសាធារណៈបានចំនួន ៤ ២៨១ ៩៤៩ម៉ែត្រគូប

– សាងសង់ផ្សារចំនួន ១កន្លែង មានចំនួន ៨ខ្នង មានសំណង់បង្គន់អនាម័យចំនួន ២ខ្នង មួយខ្នង ៥បន្ទប់ និង មួយខ្នង ១០បន្ទប់ និងហេដ្ឋារចនាសម្ព័ន្ធគាំទ្រផ្សេងៗ  ។ សមិទ្ធផលខាងលើនេះស្ថិតក្នុងតំបន់អភិវឌ្ឍន៍រុនតាឯក ស្រុក បន្ទាយស្រី ខេត្តសៀមរាប

 

សមិទ្ធផលទាំង ២គម្រោងខាងលើនេះអនុវត្តដោយ កងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ។

 

បន្ទាប់ពីបានពិនិត្យ ទៅលេីលក្ខណ:បច្ចេកទេស គុណភាព និងសោភ័ណភាព រួចមក គណៈកម្មការបានសម្រេចឯកភាពប្រគល់-ទទួល ១០០% ៕

photo 2024 05 17 11 28 55 photo 2024 05 17 11 30 14 photo 2024 05 17 11 30 41 photo 2024 05 17 13 32 11 photo 2024 05 17 13 32 14 photo 2024 05 17 13 32 21 photo 2024 05 17 13 59 25 photo 2024 05 18 09 27 20

ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានចុះពិនិត្យ និងជួសជុលអណ្ដូងស្នប់ជូនប្រជាពលរដ្ឋ

ខេត្តព្រះវិហារ៖ នៅព្រឹកថ្ងៃព្រហស្បត៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បានចុះពិនិត្យ និងជួសជុលអណ្ដូងស្នប់ និងខួងអណ្ដូងស្នប់ថ្មី ជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាកង្វះខាតទឹកសម្រាប់ប្រើប្រាស់ និងបរិភោគ ដូចខាងក្រោម៖

 

–  បានជួសជុលអណ្តូងស្នប់បានចំនួន ៤អណ្តូង នៅស្ថិតឃុំសង្កែ១ និងឃុំម្លូព្រៃ១ ក្នុងស្រុកឆែប

 

–  បានសហការជាមួយអង្គការទស្សនៈពិភពលោកប្រចាំខេត្ត ចុះខួងអណ្តូងស្នប់ថ្មីចំនួន ២អណ្តូង នៅក្នុងឃុំរអាង ស្រុកសង្គមថ្មី៕

photo 2024 05 16 15 56 58 photo 2024 05 16 15 56 59 photo 2024 05 16 15 57 01 photo 2024 05 16 15 57 02 photo 2024 05 16 15 57 04 photo 2024 05 16 15 57 05 photo 2024 05 16 15 57 06 photo 2024 05 16 15 57 09

អគ្គាធិការដ្ឋានក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បត៍ ៩កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង លោកជំទាវ ឈាង សុខណា អគ្គាធិការស្ដីទី ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តខែមិថុនា ឆ្នាំ២០២៤ របស់អគ្គាធិការដ្ឋាន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោក លោកស្រី  អគ្គាធិការង អធិការ អធិការរង ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការ សរុប ២៦រូប៕

photo 2024 05 16 13 33 06 2 photo 2024 05 16 13 33 06 photo 2024 05 16 13 33 07 photo 2024 05 16 13 33 08 photo 2024 05 16 13 33 09 photo 2024 05 16 13 33 10 photo 2024 05 16 13 33 11 2 photo 2024 05 16 13 33 11