ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យស្ថានភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវ និងស្ពាន នៅក្នុងខេត្តកំពង់ចាម

ខេត្តកំពង់ចាម៖ នាថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង អញ្ជើញចុះទៅពិនិត្យស្ថានភាពផ្លូវជនបទ ១ខ្សែ ដែលស្នើសុំជួយអន្តរាគមន៍ជួសជុលបន្ទាន់របស់អាជ្ញាធរខេត្ត តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត  ស្ថិតនៅក្នុងស្រុកបាធាយ ខេត្តកំពង់ចាម។ នាឱកាសអញ្ជើញចុះត្រួតពិនិត្យនេះផងដែរ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ មន្ទីរ និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។ ផ្លូវមួយខ្សែនេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)  មានប្រវែងសរុប ១៦ ៨៥០ម៉ែត្រ ចាប់ផ្ដើមពីចំណុចផ្សារផ្អាវ ស្ថិតនៅក្នុងភូមិផ្អាវ ឃុំផ្អាវ ឆ្លងកាត់ ឃុំជើងព្រៃ ឃុំទំនប់ ឃុំសណ្ដែក និងឃុំគ្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម ទៅដល់ភូមិព្រៃត្រី ឃុំព្រៃត្រី ស្រុកជល់គិរី ខេត្តកំពង់ឆ្នាំង។ តាមការចុះពិនិត្យជាក់ស្ដែង ផ្លូវនេះមានការខូចខាតជាកំណាត់ៗ ចំនួន០៤កំណាត់ ដែលមានប្រវែងខូចខាត ៧ ៤០០ម៉ែត្រ បង្កឱ្យមានការលំបាកដល់ការធ្វើដំណើរ និងការដឹកជញ្ជូនកសិផលរបស់ប្រជាជន។

 

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី បានបន្តអញ្ជើញពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវ១ខ្សែ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ៣ ៩២៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយក្រួស ១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិអណ្ដូងស្នាយ ទៅដល់ភូមិស្រយ៉ង់ពង ឃុំជើងព្រៃ ស្រុកបាធាយ ដែលជាលទ្ធផលសម្រេចបាន ៣០% ស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មដោយភាតរៈបរិស្ថាន។

 

ក្រោយពីអញ្ជើញចុះពិនិត្យស្ថានភាព និងវឌ្ឍនភាពផ្លូវ ២ខ្សែរួចមកទៀត ឯកឧត្តមរដ្ឋមន្ដ្រី បានអញ្ជើញពិនិត្យស្ពានចំនួន ២កន្លែងទៀត ដោយស្ពានទី១៖ ស្ពានបេតុងប្រវែង ៦០ម៉ែត្រ ទទឹង ៧ម៉ែត្រ ស្ថិតក្នុងឃុំព្រែករំដែង ស្រុកស្រីសន្ធរ និងស្ពានទី២៖ ស្ពានឈើប្រវែង ៣៥ម៉ែត្រ ទទឹង៤ម៉ែត្រ ស្ថិតក្នុងភូមិទី១៣ ឃុំព្រែកតានង់ ស្រុកកោះសូទិន។ ក្នុងការអញ្ជើញពិនិត្យស្ពានទី២ នេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រី បានណែនាំដល់មន្ត្រីបច្ចេកទេសសិក្សា ដើម្បីដាក់ចូលក្នុងគម្រោងថវិកានាឆ្នាំក្រោយ ដើម្បីដោះស្រាយបញ្ហាលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ៕

1 8 2 8 3 8 4 8 5 8 6 8 7 7 8 7 9 5 10 5 11 1 12 2 scaled 13 2 scaled 14 2 scaled 15 2 16 2 17 2 scaled 18 2 scaled 19 2 20 1

លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ចុះពិនិត្យមើលវឌ្ឍនភាព និងសម្របសម្រួលជាមួយប្រជាពលរដ្ឋដោះស្រាយបញ្ហាការងារសាងសង់លូ

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះសហការជាមួយ សមាជិកក្រុមប្រឹក្សាឃុំបន្ទាយក្រាំង លោកមេភូមិ វិស្វករប្រចាំការដ្ឋាន និងក្រុមហ៊ុនទទួលការសាងសង់ ចុះពិនិត្យមើលវឌ្ឍនភាព និងសម្របសម្រួលជាមួយប្រជាពលរដ្ឋដោះស្រាយបញ្ហាការងារសាងសង់លូ រងរំដោះទឹកបណ្តោយផ្លូវដែលមកភ្ជាប់ផ្លូវជនបទ (SVR8) ដោយក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងសំណង់សិល្បការ្យ ចំនួន ០១ខ្សែ ប្រវែង ១៣ ៣៦៨ម៉ែត្រ ចាប់ពីឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ដល់ឃុំបាសាក់ ស្រុកស្វាយជ្រំ របស់គម្រោងកែលម្អផ្លូវជនបទជំហានទី៣ នៃក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមហិរញ្ញប្បទានសម្បទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលអនុវត្តសម្រេចបាន ៥៧,១៩%៕

photo 2024 05 20 17 28 50 photo 2024 05 20 17 28 51 2 photo 2024 05 20 17 28 51 3 photo 2024 05 20 17 28 51 photo 2024 05 20 17 28 52 2 photo 2024 05 20 17 28 52 photo 2024 05 20 17 28 56 photo 2024 05 21 08 09 34

លោក អ៊ា ឈាង ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង អញ្ជើញចុះត្រួតពិនិត្យទីតាំងការដ្ឋាន និងពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់ (DBST) ចំនួន២ខ្សែ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ

ខេត្តព្រៃវែង ៖ នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក អ៊ា ឈាង ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង និងជាមន្រ្តីបច្ចេកទេស បានអញ្ជើញចុះត្រួតពិនិត្យទីតាំងការដ្ឋាន និងពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវកៅស៊ូ២ជាន់ (DBST) ចំនួន២ខ្សែ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ក្រោមហិរញ្ញប្បទានដោយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា និងធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី ដូចខាងក្រោម ៖

 

– ខ្សែផ្លូវទី១ ៖ ចាប់ផ្តើមពីភូមិជោរ៍មួយ ទៅភូមិត្រពាំងក្រាញ់ មានប្រវែង ១៥,៦០គ.ម ស្ថិតក្នុងស្រុកកំចាយមារ ភ្ជាប់ទៅស្រុកកញ្ជ្រៀច ខេត្តព្រៃវែង អនុវត្តដោយក្រុមហ៊ុន Heng Sambat Import Export Transportation and Construction

 

– ខ្សែផ្លូវទី២ ៖ ចាប់ផ្តើមពីភូមិទានភ្លើង ទៅភូមិព្រៃទទឹង មានប្រវែង ១៨,១០គ.ម ស្ថិតក្នុងស្រុកកំចាយមារ ខេត្តព្រៃវែង ភ្ជាប់ទៅស្រុកមេសាង ខេត្តព្រៃវែង អនុវត្តដោយក្រុមហ៊ុន Royal Mekong construction and Development Pte. Ltd៕

photo 2024 05 20 14 46 34 photo 2024 05 20 14 46 35 2 photo 2024 05 20 14 46 35 photo 2024 05 20 14 46 36 photo 2024 05 20 14 46 38 photo 2024 05 20 14 48 51 photo 2024 05 20 14 48 54 photo 2024 05 20 14 48 55

លោក គឹម វិបុល អញ្ជើញចុះពិនិត្យមើលការខួងអណ្តូងនៅក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ លោក គឹម វិបុល ប្រធានមន្ទីរ បានអញ្ជើញចុះពិនិត្យ មើលក្រុមការងារបច្ចេកទេសទឹកស្អាតនៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានីភ្នំពេញ ធ្វើការខួងអណ្តូងនៅក្នុងភូមិក្រាំងពង្រ សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

ជាលទ្ធផលការខួងអណ្តូងនេះទទួលបានជោគជ័យ ដោយអណ្តូងមានទឹកប្រើប្រាស់គ្រប់គ្រាន់សម្រាប់បងប្អូនប្រជាពលរដ្ឋនៅក្នុងតំបន់នោះ៕

photo 2024 05 18 13 02 31 photo 2024 05 20 21 03 59 2 photo 2024 05 20 21 03 59 3 photo 2024 05 20 21 03 59 photo 2024 05 20 21 04 00

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែឧសភា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារខែឧសភា និងលើកទិសដៅបន្ត របស់នាយកដ្ឋានផ្លូវលំជនបទ ដោយមានការចូលរួមពីឯកឧត្តមបណ្ឌិត សួស គង់, ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង, ឯកឧត្តម ភួង សោភា, ឯកឧត្តម សុខ ម៉េង, ឯកឧត្តម លាង សេង, ឯកឧត្តមបណ្ឌិត លឹម អុីវ, ឯកឧត្តម ឈន សេដ្ឋា, ឯកឧត្តម ជ្រាយ ប៉ុម, ឯកឧត្តម គង់ ភឿន និងឯកឧត្តម លោក លោកស្រី អគ្គនាយករង អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្រ្តីជំនាញ សរុបចំនួន ៩៦ នាក់ ស្រី ១៩ នាក់ ។

 

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងផុលផុសរួចមកអង្គប្រជុំបានធ្វើការកែសម្រួលលើសេចក្តីព្រាងរបាយការណ៍របស់នាយកដ្ឋាន និងបានឯកភាពគ្នាដាក់ចេញនូវវិធានការណ៍អនុវត្តបន្តដូចខាងក្រោម៖

 

១. នាយកដ្ឋានផ្លូវលំជនបទ អគ្គនាយកដ្ឋានបច្ចេកទេស និងថ្នាក់ដឹកនាំពាក់ព័ន្ធ ត្រូវពង្រឹងលើការពិនិត្យលើឯកសារ គ្រោងប្លង់ និងបញ្ជីប៉ាន់តម្លៃ អោយបានត្រឹមត្រូវ

 

២. យោងតាមប្រសាសន៍ណែនាំរបស់ឯកឧត្តមរដ្ឋមន្រ្តីកន្លងមកនេះ ការងារថែទាំខួប មិនតម្រូវឲ្យ មន្ទីរធ្វើសំណើសុំការឯកភាពពីឯកឧត្តមរដ្ឋមន្រ្តីសុំបើកការដ្ឋាននោះទេ ប៉ុន្តែឯកឧត្តមរដ្ឋមន្រ្តី តម្រូវឲ្យ គ.ត.វ. ចុះធ្វើការត្រួតពិនិត្យ

 

៣. ក្រុមការងារ RRAMSត្រូវធ្វើការសហការគ្នាជាមួយនាយកដ្ឋានជំនាញ ដើម្បីអនុវត្តការងារនេះឱ្យមានប្រសិទ្ធភាពបន្ថែមទៀត បន្ទាប់ពីអគ្គនាយកដ្ឋានបច្ចេកទេស និងនាយកដ្ឋានជំនាញធ្វើការបែងចែកតួនាទី និងភារកិច្ចថ្មី

 

៤. សូមធ្វើការកែសម្រួល និងធ្វើបច្ចុប្បន្នភាពគោលនយោបាយផ្លូវជនបទ ឱ្យស្របនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល

 

៥. នាយកដ្ឋានផ្លូវលំជនបទត្រូវ រៀបចំវគ្គបណ្តុះបណ្តាលប្រព័ន្ធ RRAMSដល់បណ្តាលដល់មន្ទីរ នៅសប្តាហ៍ទី១ ឬទី២ នៃខែមិថុនា ខាងមុខ

 

៦. ថ្នាក់ដឹកនាំនាយកដ្ឋាន និងថ្នាក់ដឹកនាំអគ្គនាយកដ្ឋានទទួលបន្ទុកត្រូវរៀបចំ និងធ្វើការជ្រើសរើសខ្សែផ្លូវ សម្រាប់ធ្វើការសាកល្បងប្រើប្រាស់ទឹកថ្នាំ Road Stabilize ដោយត្រូវកំណត់យកភូមិសាស្រ្តស្រុកទឹកផុស និងត្រូវជាផ្លូវដែលមានកម្រិតហានិភ័យខ្ពស់

 

៧. នាយកដ្ឋានផ្លូវលំជនបទ ត្រូវបន្តសហការជាមួយលេខាធិការដ្ឋានក្រុមការងារចំពោះកិច្ច លើការងារវិសោធនកម្មអនុក្រឹតលេខ ១៤១ និងលេខ១៩៧ និងរៀបចំកិច្ចប្រជុំលើកទី២ ជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន

 

៨.  សូមមន្ត្រីនាយកដ្ឋាន និងក្រុមការងារ គ.ត.វ បន្តសហការគ្នាឱ្យបានល្អលើការងារចុះបើក ការដ្ឋាន ជាពិសេសត្រូវបំពេញកិច្ចការងារឱ្យទាន់ពេលវេលា ជៀសវាងយឺតយ៉ាវដល់កងវិស្វកម្ម៕

photo 2024 05 20 14 08 33 photo 2024 05 20 14 08 36 2 photo 2024 05 20 14 08 36 photo 2024 05 20 14 08 37 photo 2024 05 20 14 08 38 photo 2024 05 20 14 08 39 photo 2024 05 20 14 08 40 photo 2024 05 20 14 08 43 photo 2024 05 20 14 08 44 2 photo 2024 05 20 14 08 44 photo 2024 05 20 14 08 45

ឯកឧត្តម អុិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះវាយតម្លៃភូមិគំរូទាំង៣០ភូមិ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ៨កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលកម្មវិធីទី៣ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលនៃការចុះវាយតម្លៃភូមិគំរូទាំង៣០ភូមិ នៃខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ព្រមទាំងក្រុមការងារនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍។

 

នាឪកាសនោះ ឯកឧត្តម អឿន ធារិទ្ធ បានធ្វើបទបង្ហាញស្តីពីលទ្ធផលនៃការចុះវាយតម្លៃកំណត់លក្ខណៈសម្បតិ្តភូមិគំរូទាំង៣០ភូមិ ។

 

តាមរយៈលទ្ធផលនៃការចុះវាយតម្លៃនេះ ឯកឧត្តមប្រធានអង្គប្រជុំ បានលើកឡើងថាលទ្ធផលនេះ មានលក្ខណៈបែបវិទ្យាសាស្រ្តដោយមានភាពច្បាស់លាស់ និងអាចវាស់វែងបាន ភូមិគំរូ គឺជា “ភូមិដ្ឋានដែលមានសុខុដុមនីយកម្ម ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាព ប្រាក់ចំណូលគ្រួសារ មានសេវាសង្គមកិច្ច ហេដ្ឋារចនាសម្ព័ន្ធសមស្រប និងអភិបាលកិច្ចល្អ” ដើម្បីនិរន្តភាពនៃការ អភិវឌ្ឍ លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅឱ្យប្រសើរឡើង ប្រកបដោយបរិយាបន្ន ទាំង ផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ បន្ថែមពីនេះ ឯកឧត្តម ក៏បានផ្តល់អនុសាសន៍ដល់ក្រុមការងារដើម្បីត្រៀមរៀបចំឯកសារ និងបទបង្ហាញពាក់ព័ន្ធនានាក្នុងសិក្ខាសាលា ព្រមទាំងបានលើកទិសដៅបន្តក្នុងការចុះវាយតម្លៃលក្ខណៈវិនិច្ឆ័យភូមិគំរូទាំង៥០ភូមិ សម្រាប់ឆ្នាំ២០២៥ នាពេលខាងមុខ៕

photo 2024 05 15 20 01 47 1 photo 2024 05 15 20 01 49 2 photo 2024 05 15 20 01 49 photo 2024 05 15 20 01 50 photo 2024 05 15 20 01 51 photo 2024 05 15 20 01 52

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ អមដំណើរដោយ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក និងមន្រ្ដីជំនាញ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវជនបទ ១ខ្សែ នៅក្នុងស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

 

កំណាត់ផ្លូវ ១ខ្សែនេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) តភ្ជាប់ពីផ្លូវជាតិលេខ ៥ ទៅដល់វត្តគំរាបរុក្ខារាម ក្នុងភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ មានប្រវែង ៣ ៣០០ម៉ែត្រ ទទឹង ៨ម៉ែត្រ ក្រាលកៅស៊ូពីរជាន់ ៦ម៉ែត្រ ចិញ្ចើមក្រាលល្បាយក្រួស ម្ខាងៗ ១ម៉ែត្រ មានសំណង់លូមូលមុខ ១ ចំនួន ១០កន្លែង។ កំណាត់ផ្លូវនេះ បានបើកការដ្ឋាននៅក្នុងខែមីនា ឆ្នាំ២០២៤ ជាលទ្ធផលសម្រេចបាន ៩៥% គ្រោងនឹងបញ្ចប់នៅចុងខែឧសភា ឆ្នាំ២០២៤ នេះ។

 

គួរជម្រាបជូនផងដែរថា ការអញ្ជើញចុះត្រួតពិនិត្យការស្ថាបនាផ្លូវនាឱកាសនេះ គឺដើម្បីត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពក្នុងការសាងសង់ ក៏ដូចជាបច្ចេកទេស ក្នុងគោលដៅធានាគុណភាពផ្លុូវសម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋបានប្រេីប្រាស់យូរអង្វែង និងប្រកបដោយនិរន្ដរភាព៕

photo 2024 05 20 18 28 29 photo 2024 05 20 18 28 31 photo 2024 05 20 18 28 34 photo 2024 05 20 18 28 36 2 photo 2024 05 20 18 28 36 photo 2024 05 20 18 28 37

 

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងរដ្ឋបាលនិងបុគ្គលិក ព្រមទាំងការចុះត្រួតពិនិត្យវាយតម្លៃការគ្រប់គ្រងរដ្ឋបាលនិងបុគ្គលិក

ខេត្តតាកែវ ៖ នាថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ សាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងរដ្ឋបាលនិងបុគ្គលិក ព្រមទាំងការចុះត្រួតពិនិត្យវាយតម្លៃការគ្រប់គ្រងរដ្ឋបាលនិងបុគ្គលិក រៀបចំដោយនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក ដោយមានការអញ្ជើញចូលរួមពីឯកឧត្ដម ឌូ ដាលីតូ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកប្រធាននាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក លោកប្រធានមន្ទីរ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការដែលជាសិក្ខាកាមចូលរួមសរុបចំនួន ៦៣នាក់៕

photo 2024 05 20 15 23 30 photo 2024 05 20 15 23 31 photo 2024 05 20 15 23 32 2 photo 2024 05 20 15 23 32 photo 2024 05 20 15 23 33 photo 2024 05 20 15 24 13 2 photo 2024 05 20 15 24 13

ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ បានអញ្ជើញចូលរួមកិច្ចប្រជុំអនុគណៈកម្មាធិការមុខងារ និងធនធាន ក្រោមអធិបតីភាពឯកឧត្តម សក់ សេដ្ឋា ទេសរដ្ឋមន្ដ្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) នៅសាលប្រជុំឧត្តរមានជ័យ នាទីស្តីការក្រសួងមហាផ្ទៃ។

 

កិច្ចប្រជុំនេះមានគោលបំណងដើម្បី ១, ប្រកាសសមាសភាពថ្មីរបស់អនុគណៈកម្មាធិការមុខងារ និងធនធាន ២, ពិនិត្យ និងពិភាក្សាលើស្ថានភាពនៃការអនុវត្តមុខងារក្នុងវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ដើម្បីផ្តល់សេវារដ្ឋបាលពាក់ព័ន្ធនឹងមុខងារទាំងនេះតាមអង្គភាពច្រកចេញចូលចេញចូលតែមួយថ្នាក់រាជធានី ខេត្ត និង ៣, បញ្ហាផ្សេងៗទៀតពាក់ព័ន្ធនឹងការអនុវត្តមុខងារដែលបានផ្ទេរទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ៕

photo 2024 05 20 12 02 41 photo 2024 05 20 12 02 42 photo 2024 05 20 12 05 34

photo 2024 05 20 14 26 05

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងពីធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងឯកឧត្តម ផៃ ចាន់ធី អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងពិធីចុះហត្ថលេខា លើកិច្ចព្រមព្រៀងឥណទានសម្បទានបន្ថែម សម្រាប់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) និង អនុស្សរណៈ ស្តីពីក្របខ័ណ្ឌ២០៥០ ដំណាក់កាលទី២ រវាង រាជរដ្ឋាភិបាលកម្ពុជា និង ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)  ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង លោកជំទាវ Marie-Helene LOISON អគ្គនាយិការងប្រតិបត្តិនៃទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD)៕

3H2A0626 scaled 3H2A0630 scaled 3H2A0635 scaled 3H2A0657 scaled