ឯកឧត្តម លី ណារុន  អញ្ជើញបានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងឥណទានលើកទី២

រាជធានីភ្នំពេញ៖  នាព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ និងជាប្រធានក្រុមប្រឹក្សាភិបាលគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលគម្រោងឥណទានលើកទី២ ដោយមានការចូលរួមពីសមាជិកក្រុមប្រឹក្សាភិបាល ដែលមានរបៀបវារៈ ដូចខាងក្រោម៖

 

១. ពិភាក្សារបាយការណ៍បូកសរុបលើការផ្ទៀងផ្ទាត់ការងារ និងសាច់ប្រាក់នៅអង្គភាពទាំង ១៤

 

២. ពិភាក្សា​លើផែនការអាជីវកម្មប្រចាំឆ្នាំ ២០២៤ របស់​អង្គភាព​អនុវត្ត​គម្រោង​ដើម្បីបន្តនិរន្តរភាពគម្រោង

 

៣.កិច្ចពិភាក្សាផ្សេងៗ ជាធាតុចូលសម្រាប់រៀបចំធ្វើសិក្ខាសាលាឥណទានជនបទនាពេលខាងមុខ៕

photo 2024 05 21 15 18 40 photo 2024 05 21 15 18 41 photo 2024 05 21 15 18 50 photo 2024 05 21 15 19 43

ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ចុះខួងអណ្ដូងជូនប្រជាពលរដ្ឋនៅក្រុងបូកគោ

ខេត្តកំពត ៖ នាថ្ងៃពុធ ១៥កើត ខែវិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរ អភិវឌ្ឍន៍ជនបទខេត្តកំពត ដឹកនាំដោយ លោក ហ៊ សូរិន ប្រធានមន្ទីរ បានចុះខួងអណ្ដូងស្នប់ ប្រភេទ Afridev ជូនប្រជាពលរដ្ឋ បានចំនួន ១អណ្តូង ស្ថិតនៅក្នុងភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ដើម្បីដោះស្រាយទឹកជាបន្ទាន់ខណៈកំពុងខ្វះខាតទឹកប្រើប្រាស់ប្រចាំថ្ងៃ៕

photo 2024 05 22 17 19 53 photo 2024 05 22 17 20 10 photo 2024 05 22 17 20 12 photo 2024 05 22 17 20 14

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលបានប្រារព្ធធ្វើនៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ)

ខេត្តកណ្ដាល ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែវិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង ដែលរួមមាន ឯកឧត្ដម​ លោកជំទាវ ជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន និងមន្រ្ដីរាជការ  អញ្ជើញចូលរួមក្នុងពិធីបុណ្យវិសាខបូជា ដែលបានប្រារព្ធធ្វើនៅបរិវេណឧបដ្ឋានសាលាមុខព្រះមហាសក្យមុនីចេតិយ ភ្នំព្រះរាជទ្រព្យ (ភ្នំឧត្ដុង្គ) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ។

 

ក្នងពិធីបុណ្យវិសាខបូជានេះ ក៏មានការយាង និងនិមន្ត អញ្ជើញចូលរួមពីសម្តេច ព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង សម្តេច ព្រះរាជាគណៈ ព្រះថេរានុត្ថេរៈគ្រប់ព្រះអង្គ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់​ ព្រមទាំងមន្ត្រីរាជការ និងពុទ្ធបរិស័ទផងដែរ។

 

ក្នុងឱកាសនៃពិធីបុណ្យនេះដែរ ឯកឧត្ដម និងគណៈប្រតិភូ​ បានប្រគេននូវគ្រឿងសក្ការបូជា មានទៀន ធូប ផ្កាភ្ញី ព្រមទាំងចង្ហាន់ បច្ច័យ ខ្ចប់ជាកញ្ចប់ សម្រាប់រាប់បាទ ប្រគេនព្រះសង្ឃ ៨០អង្គ តាមគន្លងប្រពៃណីព្រះពុទ្ធសាសនា ផងដែរ ។

 

សូមបញ្ជាក់ថា៖  ពិធីបុណ្យវិសាខបូជា ប្រារព្ធឡើងដើម្បីរំលឹកដល់ពុទ្ធបរិស័ទពីព្រឹត្តិការណ៍សំខាន់ៗចំនួន ៣ គឺ ៖

-ទី១ ៖ ថ្ងៃដែលព្រះពុទ្ធបានប្រសូត (ថ្ងៃសុក្រ ១៥កើត ខែពិសាខ ឆ្នាំ ច)

-ទី២ ៖ ថ្ងៃដែលព្រះពុទ្ធបានត្រាស់ដឹង (ថ្ងៃពុធ ១៥កើត ខែ ពិសាខ ឆ្នាំវក) និង

-ទី៣ ៖ ថ្ងៃដែលព្រះពុទ្ធបាន បរិនិព្វាន (ថ្ងៃអង្គា រ ១៥កើត ខែពិសាខ ឆ្នាំម្សាញ់)៕

1 10 2 10 3 10 4 10 5 10 6 10 7 9 8 9 9 7 10 7 11 3 12 4 13 3 14 3

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបិទសន្និសីទលើកទី១ ស្ដីពី “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបិទសន្និសីទលើកទី១ ស្តីពី “អនាគតកម្ពុជាដោយគ្មានអំពើប្រល័យពូជសាសន៍” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា។

សន្និសីទលើកទី១ ស្តីពី “អនាគតកម្ពុជាគ្មានអំពើប្រល័យពូជសាសន៍” ត្រូវបានប្រកាសបើកនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងបានដំណើររយៈពេល០៣ថ្ងៃ គឺចាប់ពីថ្ងៃទី២០-២២ ខែឧសភា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងទ័ពជើងគោក ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ភូមិអង្គ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ៕

1 9 2 9 3 9 4 9 5 9 6 9 7 8 8 8 9 6 10 6 11 2 12 3

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ ប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម បា​នដឹកនាំគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យសុពលភាពផ្លូវថែទាំលក្ខណៈខួប ផ្លូវក្រាលគ្រួសក្រហមចំនួនពីរខ្សែ

នារសៀលថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការ ប្រចាំការ និងជាអនុប្រធានគណៈកម្មាធិការលទ្ធកម្ម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បា​នដឹកនាំគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  អមដំណើរដោយលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ សមាជិកគណកម្មការលទ្ធកម្ម ឯកឧត្តម បាន បូរ័ត្ន   អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ សមាជិកគណកម្មការលទ្ធកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ លោក អៀង ដាំ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ  និងមន្ត្រីក្រុមការងារបច្ចេកទេសក្រសួង បានចុះត្រួតពិនិត្យសុពលភាពផ្លូវថែទាំលក្ខណៈខួប ផ្លូវក្រាលគ្រួសក្រហមចំនួនពីរខ្សែ ប្រវែង ១៨.៩០គ.ម ទទឹង ៤ ម៉ែត្រ នៅឃុំដំបូករូង និង ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

photo 2024 05 21 20 09 23 photo 2024 05 21 20 09 24 photo 2024 05 21 20 09 25 2 photo 2024 05 21 20 09 25 photo 2024 05 21 20 09 27 photo 2024 05 21 20 11 20 photo 2024 05 21 20 12 30

ឯកឧត្តម សួន សេរីរដ្ឋា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែឧសភា និងលើកទិសដៅខែមិថុនា ឆ្នាំ២០២៤ របស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១៣កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបប្រចាំខែឧសភា និងលើកទិសដៅខែមិថុនា ឆ្នាំ២០២៤ របស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ដោយមានការចូលរួមពីឯកឧត្តមអនុរដ្ឋលេខាធិការទទួលបន្ទុក លោកអគ្គនាយករង លោកស្រីប្រធាន និងលោកអនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងមន្ត្រីក្រោមឱវាទនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច៕

photo 2024 05 21 15 00 30 2 photo 2024 05 21 15 00 30 3 photo 2024 05 21 15 00 30 photo 2024 05 21 15 00 31 2 photo 2024 05 21 15 00 31 3 photo 2024 05 21 15 00 31 4 photo 2024 05 21 15 00 31 5 photo 2024 05 21 15 00 31 6 photo 2024 05 21 15 00 31 7 photo 2024 05 21 15 00 31

ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយលើកទី៤ ស្ដីពី “ច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងតីតិវិធីគ្រប់គ្រប់ប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន”

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារសុខា ភ្នំពេញ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកស្រី គង់ សោភា ប្រធានការិយាល័យ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយលើកទី៤ ស្ដីពី “ច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន និងតីតិវិធីគ្រប់គ្រប់ប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន” ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីស្ថាប័នរដ្ឋ និងឯកជន សរុបចំនួន ២៣០នាក់។

 

សិក្ខាសាលានេះមានគោលបំណងសំខាន់ចំនួន ៣៖

 

១.ផ្សព្វផ្សាយជាផ្លូវការស្ដីពី “ច្បាប់ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន” និង “នីតិវិធីគ្រប់គ្រងប្រតិបត្តិការរួមសម្រាប់គម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន”

 

២.ការដាក់ឱ្យដំណើរការនូវសន្ទានុក្រម ស្ដីពីភាពជាដៃគូរវាងរដ្ឋ និងឯកជន

 

៣.កិច្ចពិភាក្សាលើប្រធានបទ “ការអភិវឌ្ឍកំពង់ផែទេសចរណ៍នៅខេត្តកំពតតាមយន្តការភាពជាដៃគូរវាងរដ្ឋ និងឯកជន”៕

photo 2024 05 21 10 03 53 2 photo 2024 05 21 10 03 53 photo 2024 05 21 10 03 54 photo 2024 05 21 10 03 55 2 photo 2024 05 21 10 03 55 photo 2024 05 21 10 03 56 2 photo 2024 05 21 10 03 56

ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ២៦៥ អនក្រ.បក ស្តីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង”

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកស្រី ចាន់ ច្រិប ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុងស្តីទី និងលោក នឹម កុល អនុប្រធាននាយកដ្ឋាន បានអញ្ជើញចូលរួមជាកិត្តិយស​ ក្នុងសិក្ខាសាលាផ្សព្វផ្សាយអនុក្រឹត្យលេខ២៦៥ អនក្រ.បក ស្តីពី “ការរៀបចំ និងការប្រព្រឹត្តទៅនៃអង្គភាពសវនកម្មផ្ទៃក្នុង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ ភូគីត្រា៕

photo 2024 05 21 17 04 27

photo 2024 05 21 17 04 27 2  photo 2024 05 21 17 04 28 photo 2024 05 21 17 04 29 2 photo 2024 05 21 17 04 29 photo 2024 05 21 17 04 30

ឯកឧត្តម ហាប់ អូម៉ាលី អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងផែនការសកម្មភាពជាតិគ្រប់គ្រងហានិភ័យមហន្តរាយ ២០២៤-២០២៨

ខេត្តស្វាយរៀង៖ នាថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមកិច្ចប្រជុំដើម្បីពិនិត្យ និងពិភាក្សា លើសេចក្តីព្រាងផែនការសកម្មភាពជាតិគ្រប់គ្រងហានិភ័យមហន្តរាយ ២០២៤-២០២៨ ក្រោមអធិបតីភាពឯកឧត្តម គន់ គីម ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ឯកឧត្តម សុក ផេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីតំណាងក្រសួង ស្ដាប័នពាក់ពន្ធ័ជាច្រើននាក់។

 

អង្គប្រជុំបានឯកភាពជាបឋមលើសេចក្តីព្រាងផែនការ ២០២៤-២០២៨ និងរងចាំការផ្តល់ធាតុចូលបន្ថែមទៀតត្រឹមថ្ងៃទី ២៥ ខែឧសភា ២០២៤ មុខ និងដាក់បញ្ចូលក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះ៕

photo 2024 05 21 08 36 14 photo 2024 05 21 08 36 15 photo 2024 05 21 08 36 16 photo 2024 05 21 08 36 17