ឯកឧត្តម ឈន សេដ្ឋា បានដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន ០១ខ្សែ នៅស្រុកបារាយណ៍

ខេត្តកំពង់ធំ ៖ នារសៀលថ្ងៃព្រហស្បតិ៍  ០១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួងរួមមាន តំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញទៅត្រួតពិនិត្យ និងវាយតំលៃ

ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន ០១ខ្សែ ប្រវែង ៤ ៥០០ ម៉ែត្រ ចាប់ពីភូមិវាលធំ ទៅភូមិវាលស្ព័រ ឃុំគគីរធំ ស្រុកបារាយណ៍ ខេត្តកំពង់ធំ ដោយមានការចូលរួមពី លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី និងមន្ត្រីបច្ចេកទេសផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំផងដែរ។

ជាលទ្ធផល បន្ទាប់ពីបានពិនិត្យទៅលើលក្ខណៈបច្ចេកទេស និងសោភណ្ឌភាពនៃការសាងសង់ផ្លូវនេះរួចមក គណៈកម្មការអន្តរក្រសួង បានឯកភាពទទួលយក ១០០% ៕

IMG 20240525 082948 360IMG 20240525 082948 360 1 IMG 20240525 082948 487 IMG 20240525 082948 338 IMG 20240525 082943 177 IMG 20240525 082943 899 IMG 20240525 082943 372 IMG 20240525 082943 354 Continue reading “ឯកឧត្តម ឈន សេដ្ឋា បានដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទ ចុះពិនិត្យផ្លូវ ក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ចំនួន ០១ខ្សែ នៅស្រុកបារាយណ៍”

ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាសំណង់សិល្បការ្យ នៅស្រុករវៀង ខេត្តព្រះវិហារ

ត្តព្រះវិហារ ៖ នាថ្ងៃព្រហស្បតិ៍១រោច-សុក្រ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣-២៤ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាលូប្រអប់មុខបួនចំនួន ២កន្លែង លូប្រអប់មុខបីចំនួន ១កន្លែង លូប្រអប់មុខពីរចំនួន ៤កន្លែង លូមូលមុខបីចំនួន ១កន្លែង និងលូមូលមុខពីចំនួន ២កន្លែង ស្ថិតនៅភូមិអូរ ឃុំរបៀប ទៅភូមិពលកម្ម ឃុំរក្សា ស្រុករវៀង ខេត្តព្រះវិហារ អនុវត្តដោយ នាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ប្រើប្រាស់ថវិកាជំពូក២១។

លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួង បានឯកភាព ទទួលយកគម្រោងខាងលើបញ្ចប់សុពលភាព៕

IMG 20240524 163352 759 IMG 20240524 163347 567 IMG 20240524 163347 637 IMG 20240524 163347 620 IMG 20240524 163347 940

សារលិខិតជូនពរ គោរពជូន សម្តេចអគ្គមហាពញាចក្រី កិត្តិព្រឹទ្ធបណ្ឌិត ហេង សំរិន ប្រធានកិត្តិយសនៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា

សម្ដេចអគ្គមហាពញាចក្រី ហេង សំរិន 3 scaled

មន្ទីរ​អភិវឌ្ឍ​ន៍ជនបទខេត្តកំពត បានចុះខួងអណ្ដូង​ស្នប់​ Afridev ចំនួន​ ១ អណ្តូង​ នៅសង្កាត់​បឹងទូក​ ក្រុង​បូកគោ

ខេត្តកំពត៖ នៅថ្ងៃព្រហស្បតិ៍ ១ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨

ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មន្ទីរ​អភិវឌ្ឍ​ន៍ជនបទខេត្តកំពត បានធ្វើការ ខួងអណ្ដូង​ស្នប់​ Afridev (ទី២) ចំនួន​ ១ អណ្តូង​ស្ថិត​នៅ ភូមិ​រលួស សង្កាត់​បឹងទូក​ ក្រុង​បូកគោ​ ខេត្តកំពត។

IMG 20240524 075509 331 IMG 20240524 075509 793 IMG 20240524 075509 809 IMG 20240524 075509 459

លោក ឡុក វុឌ្ឍី ត្រួតពិនិត្យការងារស្ថាបនាផ្លូវរបស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ ចំនួន១ខ្សែ នៅស្រុកស៊ីធរកណ្តាល។

ខេត្តព្រៃវែង៖ ថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រៃវែង ដឹកនាំមន្ត្រីបច្ចេកទេសផ្លូវរបស់មន្ទីរ ចុះត្រួតពិនិត្យការងារស្ថាបនាផ្លូវរបស់គម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុ ចំនួន១ខ្សែ (ពីភូមិព្រៃដើមថ្នឹង ទៅភូមិកោងទន្លេលើ) មានប្រវែង១០,៤៣ គម ស្ថិតក្នុងស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង ដែលបច្ចុប្បន្ន ស្ថាបនាសម្រេចបាន ៨៣%។

សូមបញ្ជាក់ផងដែរថា ខ្សែផ្លូវនេះលាតសន្ធឹងឆ្លងកាត់ឃុំចំនួនពីរគឺឃុំព្រៃដើមថ្នឹង និងឃុំល្វេ ស្ថិតក្នុងស្រុកស៊ីធរកណ្ដាល ដោយបែកចេញពីផ្លូវកៅស៊ូពីរជាន់(DBST) ផ្លូវលេខ៣១១១ ត្រង់ចំណុចទីរួមស្រុកស៊ីធរកណ្ដាល ភ្ជាប់ទៅផ្លូវ បេតុងស្របនឹងមាត់ទន្លេតូច ស្ថិតក្នុងឃុំល្វេ និងភ្ជាប់ជាមួយផ្លូវក្រាលកៅស៊ូរពីជាន់(DBST) ឆ្ពោះទៅកាន់ទីរួមស្រុកអូររាំងឪ នៃខេត្តត្បូងឃ្មុំ និងស្រុកកោះសូទិន នៃខេត្តកំពង់ចាម ។

photo 2024 05 21 14 51 55 photo 2024 05 21 14 51 58 photo 2024 05 21 14 52 00 photo 2024 05 21 14 52 01 photo 2024 05 21 14 52 04 photo 2024 05 21 14 52 06 photo 2024 05 21 14 52 09 photo 2024 05 21 14 52 13 photo 2024 05 21 14 52 17 2 photo 2024 05 21 14 52 17 photo 2024 05 21 14 52 19

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានដឹកនាំ ក្រុមការងារបច្ចេកទេសជួសជុលអណ្តូងទឹក នៅស្រុកវើនសៃ

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃពុធ ១៥ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៤

លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានដឹកនាំក្រុមការងារបច្ចេកទេសជួសជុលអណ្តូងទឹក ចុះពិនិត្យអណ្តូងស្នប់ខូច នៅភូមិកាឡៃតាវ៉ង ឃុំភ្នំកុក ស្រុកវើនសៃ ខេត្តរតនគិរី ។

photo 2024 05 22 16 08 11 photo 2024 05 22 16 08 14 photo 2024 05 22 16 08 15

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៤ របស់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៤ របស់នាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម គង់ វិទ្យា អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោកស្រី ខូវ ណៃឡេង អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុ និងលោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការ នៃនាយកដ្ឋានរដ្ឋបាលនិងបុគ្គលិក សរុបចំនួន ៤០នាក់៕

photo 2024 05 23 10 52 03 photo 2024 05 23 10 52 05 photo 2024 05 23 10 52 16 photo 2024 05 23 10 52 23 photo 2024 05 23 10 52 24

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បើកវគ្គបណ្តុះបណ្តាលស្តីពី ការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច ក្នុងស្រុកម៉ាឡៃ

ខេត្ដបន្ទាយមានជ័យ៖ នាថ្ងៃចន្ទ១៣កើត-អង្គារ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹង

ថ្ងៃទី២០-២១ ខែឧសភា ឆ្នាំ២០២៤ លោក សួន សុវន្ដារ អនុប្រធានមន្ទីរ និងជាប្រធានក្រុមការងារសម្របសម្រួលគម្រោង “កសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានអញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី ការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច នៅភូមិចំបក់ ឃុំបឹងបេង ស្រុកម៉ាឡៃ ដែលមានសមាជិកចូលរួមសរុបចំនួន១៨នាក់។

 

វគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ថ្ងៃ ដោយសិក្ខាកាមសិក្សានូវទ្រឹស្តី និងការអនុវត្តសាកល្បង លើការរុះរើ ដោះ និងដំឡើងឡើងវិញនូវ ម៉ាស៊ីនម៉ាស៊ូត ប្រព័ន្ធប្រអប់លេខ  និងសំណុំកូនជ្រូក ជាដើម៕

photo 2024 05 20 12 54 01 photo 2024 05 20 12 54 02 photo 2024 05 20 12 54 06 photo 2024 05 20 12 54 15 photo 2024 05 20 12 54 28 photo 2024 05 21 16 07 57 photo 2024 05 21 16 08 00 photo 2024 05 21 16 08 01 photo 2024 05 21 16 08 06 2 photo 2024 05 21 16 08 06 photo 2024 05 21 16 08 26 photo 2024 05 21 16 08 27 2 photo 2024 05 21 16 08 27

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥”

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ “ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជាឆ្នាំ២០២៤-២០៣៥” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានរៀបចំឡើងនៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

 

ផែនទីបង្ហាញផ្លូវនេះ ក៏នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការអនុវត្តកម្មវិធីគោលនយោបាយអាទិភាពទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដោយមិនត្រឹមតែផ្តោតលើការពង្រីកវិសាលភាពនៃការគ្របដណ្ដប់ពលរដ្ឋដោយប្រព័ន្ធគាំពារសុខភាពសង្គមប៉ុណ្ណោះទេ តែថែមទាំងផ្ដោតផងដែរលើវិមាត្រ ២ទៀត ដែលរួមមានការគ្របដណ្តប់សេវាសុខាភិបាលសារវន្ត, និងការការពារហានិភ័យហិរញ្ញវត្ថុ និងហិរញ្ញប្បទានសុខាភិបាល ព្រមទាំងការគិតគូរអំពីកត្តាជំរុញគាំទ្រផងដែរ។

 

គួរបញ្ជាក់ថា៖ ផែនទីបង្ហាញផ្លូវនេះ ជាឯកសារមគ្គុទេ្ទសក៍សម្រាប់កំណត់ដំណើរជាយុទ្ធសាស្ត្រឆ្ពោះទៅ ការគ្របដណ្តប់សុខភាពជាសកល (គ.ស.ស.) នៅកម្ពុជា ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០៣៥ តាមរយៈការកំណត់ជម្រើសគោលនយោបាយអាទិភាពសម្រាប់ពង្រឹងប្រព័ន្ធគាំពារសុខភាពសង្គម និងប្រព័ន្ធសុខាភិបាល ក្នុងទិដ្ឋភាពពហុវិស័យ, ពហុវិមាត្រ និងគ្រប់ជ្រុងជ្រោយ ដោយបង្ហាញទិសដៅកម្រិតយុទ្ធសាស្ត្រ និងទុកលទ្ធភាពឱ្យក្រសួង-ស្ថាប័នពាក់ព័ន្ធ បន្តរៀបចំផែនការប្រតិបត្តិ លម្អិត ដើម្បីអនុវត្តផែនទីបង្ហាញផ្លូវនេះ ជាជំហានៗ៕

DSC 0371 scaled DSC 1233 Enhanced NR DSC 1795 Enhanced NR DSC 1869 Enhanced NR scaled DSC 1881 Enhanced NR scaled DSC 1898 Enhanced NR scaled DSC 2057 scaled DSC 3706 scaled DSC 3720 scaled DSC 3728 scaled DSC 6574 Enhanced NR scaled

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ត្រៀមរៀបចំប្រារព្ធពិធីប្រកាសជ័យលាភី ជាខេត្តបញ្ចប់បន្ទោបង់ពាសវាលពាសកាល

 

ខេត្តព្រះសីហនុ ៖ នាព្រឹកថ្ងៃអង្គារ ១៤កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះសីហនុ បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ រៀបចំកិច្ចប្រជុំត្រៀម ដើម្បីរៀបចំប្រារព្ធពិធី ប្រកាសជ័យលាភី ខេត្តព្រះសីហនុ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្រោមអធិបតីភាពឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ដោយមានសមាសភាពក្រុមការងារ PWGខេត្តចូលរួមចំនួន ២៤នាក់ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត។

 

ជាលទ្ធផល ឯកឧត្តមអភិបាលខេត្ត បានសម្រេចយកថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ជាថ្ងៃរៀបចំពិធីប្រកាសជ័យលាភី ODF ខេត្ត ដែលរៀបចំឡើងនៅវេទិកា៧មករា ក្រុងព្រះសីហន

photo 2024 05 21 15 48 11 2 photo 2024 05 21 15 48 11 3 photo 2024 05 21 15 48 11 4 photo 2024 05 21 15 48 11 5 photo 2024 05 21 15 48 11 photo 2024 05 21 15 48 12 2 photo 2024 05 21 15 48 12 3 photo 2024 05 21 15 48 12 photo 2024 05 21 15 48 13 2 photo 2024 05 21 15 48 13