លោក វណ្ណ សាឬទ្ធិ បានចុះត្រួតពិនិត្យ និងជំរុញការសាងសង់បង្គន់អនាម័យ នៅខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាថ្ងៃព្រហស្បតិ៍ ១រោច-សុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣-២៤ ខែឧសភា ឆ្នាំ២០២៤  លោក វណ្ណ សាឬទ្ធិ ប្រធានការិយាល័យ និងលោក ហេង ពិសិដ្ឋ មន្ត្រី នាយកដ្ឋានថែទាំសុខភាពជនបទបានចុះត្រួតពិនិត្យ និងជំរុញការសាងសង់បង្គន់អនាម័យ ព្រមទាំងបានផ្តល់បច្ចេកទេសដល់ជនបង្គោលភូមិ ឃុំ ដើម្បីដឹកនាំអនុវត្តសកម្មភាពអនាម័យភូមិ ឃុំ ស្រុកឱ្យឆាប់ទទួលបាន (ODF)នៅភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបូរីអូរស្វាយសែនជ័យ និងភូមិស្តៅ១ បាដើម  និងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន្ត។

កិច្ចប្រជុំនេះមានការចូលរួមពីអាជ្ញាធរភូមិ ឃុំ តំណាងអង្គការវឌ្ឍនភាព និងតំណាងសហគមន៍ចំនួន ៦៣នាក់ ស្រី ២៥នាក់។

ជាលទ្ធផល៖
១.បានជួបប្រជុំ និងចែករំលែកបទពិសោធន៍ជាមួយជាមួយអាជ្ញាធរ ភូមិ  និងឃុំអំពីកក្តាជោគជ័យផ្សេងៗពីបណ្តាខេត្តដែលទទួលបាន ODF។
២. បានពន្យល់និងណែនាំដល់សហគមន៍ពីផលប៉ះពាល់ដល់សុខភាព ដែលបណ្តាលមកពីកង្វះអនាម័យ និងបញ្ហាប្រឈមនានាដល់សហគមន៍ នៅភូមិកោះស្រឡៅ ឃុំកោះស្នែង ស្រុកបូរីអូរស្វាយសែនជ័យ និងភូមិស្តៅ១ បាដើម និងភូមិសាមឃួយ ឃុំសាមឃួយ ស្រុកសេសាន្ត។
៣.សហគមន៍ចំនួន៥២គ្រួសារដែលចូល រួមប្រជុំ បានស្ម័គ្រចិត្តសាងសង់បង្គន់អនាម័យសម្រាប់ប្រាស់ផ្ទាល់ខ្លួនចាប់ពីដើមខែមិថុនា ឆ្នាំ២០២៤។
៤.អជ្ញាធរភូមិ ឃុំបានប្តេជ្ញា នឹងជំរុញបន្ថែមចំពោះគ្រួសារដែលបន្ទោបង់ពាសវាលពាសកាល ឱ្យសាងសង់បង្គន់សម្រាប់ប្រើប្រាស់ឱ្យបានគ្រប់ខ្នងផ្ទះដើម្បីឱ្យខេត្តស្ទឹងត្រែងឆាប់ទទួលបាន(ODF)។

IMG 20240527 055059 617 IMG 20240527 055059 906 IMG 20240527 055100 003 IMG 20240527 055100 154 IMG 20240527 055059 555

ឯកឧត្តមបណ្ឌិត លឹម អុីវ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តបន្តរបស់ (គ.ត.វ.)

រាជធានីភហនំពេញ ៖ នាថ្ងៃសុក្រ ០២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិត លឹម អុីវ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មការត្រួតពិនិត្យ និងវាយតម្លៃគុណភាពការងារសាងសង់ ស្ដារឡើងវិញ កែលម្អ ជួសជុល ថែទាំ និងលើកកម្រិតផ្លូវជនបទ និងសំណង់សិល្បការ្យ ហៅកាត់ថា (គ.ត.វ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជ្រុន ថេរ៉ាវ៉ាត់ រដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារអនុវត្តបន្ត។

អញ្ជើញចូលតួមក្នុងកិច្ចប្រជុំនេះមាន ឯកឧត្តមអនុប្រធាន និងសមាជិក សមាជិកា តំណាងមន្ទីរពិសោធន៍ ព្រមទាំងលេខាធិការដ្ឋាន គ.ត.វ. សរុបចំនួន ៣៣ រូប (ស្រី ៣រូប )។

បន្ទាប់ពីបានធ្វើការពិភាក្សារួចមក អង្គប្រជុំបានឯកភាពគ្នាលើចំណុចចំនួន០៤ ដូចខាងក្រោម ៖

១- លេខាធិការដ្ឋានត្រូវកែសម្រួលបន្ថែមនូវរាល់ចំណុច និងខ្លឹមសារដែលស្មារតីអង្គប្រជុំបានលើកឡើងលើសេចក្តីព្រាងរបាយការណ៏ប្រចាំខែឧសភារបស់ គ.ត.វ.

២- ពង្រឹងការងារចុះត្រួតពិនិត្យបច្ចេកទេសនៅតាមបណ្ដាការដ្ឋានសំណង់ឱ្យបានត្រឹមត្រូវ ច្បាស់សាស់ និងសុក្រឹត្យភាព ។ សមាជិក គ.ត.វ. ត្រូវបំពេញការងារប្រកបដោយការទទួលខុសត្រូវ ក្រមសីលធម៌ និងវិជ្ជាជីវ: តាមរយ:ការរាយការណ៍ពីព័ត៌មានពិត។

៣- ពង្រឹងការងាររបស់មន្ទីរពិសោធន៍រួមទាំងការទទួលរាល់ប្រភេទសំណាក បរិមាណសំណាក ការរក្សាទុកដាក់សំណាក និងការពិសោធន៍សំណាកឱ្យបានត្រឹមត្រូវ និងច្បាស់លាស់ទាំងនៅមន្ទីរពិសោធន៍ និងទាំងនៅតាមបណ្ដាការដ្ឋានសំណង់ជាក់ស្តែង និងធានាឱ្យបានថារាល់សំណាកដែលយកមកពិសោធន៍ ត្រូវបានប្រើប្រាស់នៅតាមបណ្ដាការដ្ឋានរបស់គម្រោង

៤- ពង្រឹងសមត្ថភាពមន្រ្តីជំនាញបច្ចេកទេស និងមន្រ្តីជាប់កិច្ចសន្យា នៃមន្ទីរពិសោធន៍ ដោយឈរលើគោលការណ៍ អ្នកចេះច្រើន បង្រៀនអ្នកចេះតិច អ្នកចេះតិច បង្រៀនអ្នកមិនទាន់ចេះ និងត្រូវរៀបចំរៀបចំវគ្គបណ្តុះបណ្តាលឱ្យបានដល់មន្រ្តីនៅមន្ទីរពិសោធន៍ ក៏ដូចសមាជិក សមាជិការបស់ គ.ត.វ. ឱ្យបានក្នុង ខែមិថុនាខាងមុខនេះ ៕

IMG 20240526 135553 888 IMG 20240526 135553 761 IMG 20240526 135553 933 IMG 20240526 135553 677 IMG 20240526 135553 728 IMG 20240526 135553 945

ឯកឧត្តម យឹម ជុង អញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី

ប្រទេសឥណ្ឌូនេស៊ី៖ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកស្រី មិត្ត សុមន្ថា អនុប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ បានអញ្ជើញចូលរួមវេទិកាទឹកពិភពលោកលើកទី១០ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី។

វេទិកាទឹកពិភពលោកនេះ បានរៀបចំឡើងរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ទី២០ ដល់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ដោយមានអ្នកចូលរួមមកពីគ្រប់កម្រិត និងគ្រប់វិស័យ រួមទាំងប្រមុខរដ្ឋាភិបាល និងមន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់ ប្រមុខអង្គការអន្តរជាតិ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល អ្នកសេដ្ឋកិច្ច អ្នកជំនាញ និងវិស័យឯកជន មកពីជុំវិញពិភពលោក ដើម្បីចែករំលែកចំណេះដឹង បទពិសោធន៍ និងការអនុវត្តកាងាររបស់ពួកគេលើវិស័យជាច្រើនទាក់ទងនឹងទឹក និងជាពិសេសរួមគ្នាដើម្បីពង្រឹងសមត្ថភាពរបស់ពិភពលោកទាំងមូលក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមទាក់ទងនឹងទឹក៕

IMG 20240526 115706 085 IMG 20240526 115709 338 IMG 20240526 115711 221 IMG 20240526 115713 906

មន្ទីរ​អភិវឌ្ឍ​ន៍ជនបទខេត្តកំពត បានធ្វើការ ខួងអណ្ដូង​ស្នប់​ Afridev ( ទី៣) ចំនួន​ ១ អណ្តូង

ខេត្តកំពត៖ ថ្ងៃព្រហស្បតិ៍ ១ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨

ត្រូវនឹងថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤ មន្ទីរ​អភិវឌ្ឍ​ន៍ជនបទខេត្តកំពត បានធ្វើការ ខួងអណ្ដូង​ស្នប់​ Afridev ( ទី៣) ចំនួន​ ១ អណ្តូង​ស្ថិត​នៅភូមិ​ កូនសត្វ​ ឃុំកូនសត្វ ស្រុកទឹកឈូ  ខេត្តកំពត។

IMG 20240526 103513 130 IMG 20240526 103513 504 IMG 20240526 103513 621 IMG 20240526 103512 687 IMG 20240526 103512 912

ក្រុមការងារបច្ចេកទេសផ្លូវជនបទ ចុះសិក្សាខ្សែផ្លូវចំនួន ០៦ខ្សែ នៅខេត្តសៀមរាប

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃអង្គារ ១៤ កើត ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសផ្លូវជនបទ ដឹកនាំដោយលោក សោ ប៊ុនធី អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ទទួលបន្ទុកការងារផ្លូវជនបទ បានអមដំណើរក្រុមការងារបច្ចេកទេសមកពីនាយកដ្ឋានផ្លូវលំជនបទ ចុះពិនិត្យ និងសិក្សាខ្សែផ្លូវចំនួន ០៦ខ្សែ ប្រវែង ៥០ ៥០០ម៉ែត្រ ស្ថិតក្នុងស្រុកក្រឡាញ់ ខេត្តសៀមរាប។

ក្នុងគោលបំណង ដើម្បីលើកផែនការធ្វើការកែលម្អឱ្យមានលក្ខណៈល្អប្រសើរ សម្រួលដល់ការធ្វើចរាចរដឹកដំណាំកសិកម្ម របស់ប្រជាកសិករ ការធ្វើដំណើរទៅមណ្ឌលសុខភាពរបស់ស្រ្តីមានផ្ទៃពោះ ចាស់ជរា អ្នកជំងឺ និងការធ្វើដំណើរទៅសាលារៀនរបស់សិស្សានុសិស្សក្នុងតំបន់ជនបទ។

IMG 20240526 080022 699 IMG 20240526 080022 303 IMG 20240526 080022 880 IMG 20240526 080022 733 IMG 20240526 080022 586 IMG 20240526 080022 189

អបអរសាទរ ព្រះរាជពិធីច្រត់ព្រះនង្គ័ល ថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០២៤

ព្រះ រាជពិធីច្រត់ព្រះនង្គ័ល copy

ខេត្តរតនគិរី ÷នារសៀលថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី និងមន្ត្រីជំនាញ បានចូលរួមប្រជុំពិភាក្សាត្រៀមរៀបចំពិធីប្រកាសអបអរសាទរស្រុកវើនសៃបញ្ចប់ការបន្ទោរបង់ពាសវាលពាសកាល(ODF) ក្រោម​អធិបតីភាពឯកឧត្តម ជា ថាវរិទ្ឋ អភិបាលរងខេត្ត និងជាប្រធានPWGខេត្តរតនគិរី ក្នុងកិច្ចប្រជុំនេះក៏មានការចូលរួមផដែរ ពីមន្ត្រីពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន និងអង្គការដៃគូក្នុងខេត្ត។

បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ អង្គប្រជុំបានសម្រេចកំណត់យកថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០២៤ រៀបចំពិធីប្រកាសODFស្រុកទីកន្លែងរៀបចំនៅវិទ្យាល័យវីរៈជ័យ ឃុំប៉ុង ស្រុកវើនសៃ ខេត្តរតនគិរី ។

IMG 20240526 060106 948 IMG 20240526 060107 689 IMG 20240526 060106 945 IMG 20240526 060106 739 IMG 20240526 060107 648

ភូមិចំនួន ៥ ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ខេត្តពោធិ៍សាត់៖ ក្រុមការងារសុខភាពអនាម័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ សហការជាមួយអង្គការអភិវឌ្ឍន៍ជីវភាពកសិករ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះផ្ទៀងផ្ទាត់ភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន២ឃុំ ក្នុងស្រុកបាកាន គឺ ទី១ ឃុំបឹងបត់កណ្តោល មានចំនួន ០៤ភូមិ រួមមានភូមិអូរ, ភូមិបត់ត្រាច, ភូមិប្ញស្សីតាម៉ាន់ និងភូមិសំរោង និងទី២ ឃុំស្នាមព្រះ មានចំនួន ០១ភូមិ គឺភូមិសាមគ្គី។ ការចុះផ្ទៀងផ្ទាត់នេះ មានរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ទី២០ ដល់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលជាលទ្ធផល ភូមិទាំង៥ ទទួលបានជាភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងអត្រាអនាម័យប្រើប្រាស់បង្គន់ ៩០% និងខ្នងផ្ទះប្រើបង្គន់រួម ១០% ជាមួយគ្នានេះបរិស្ថានតាមខ្នងផ្ទះ និងតាមភូមិ ៩៨%ឡើង មានការទុកដាក់ទឹក និងការប្រើប្រាស់ទឹកតាមបណ្តាញ និងហូបទឹកសុវត្ថិភាព ១០០%៕

ខេត្តពោធិ៍សាត់៖ ក្រុមការងារសុខភាពអនាម័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តពោធិ៍សាត់ សហការជាមួយអង្គការអភិវឌ្ឍន៍ជីវភាពកសិករ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន បានចុះផ្ទៀងផ្ទាត់ភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ចំនួន២ឃុំ ក្នុងស្រុកបាកាន គឺ ទី១ ឃុំបឹងបត់កណ្តោល មានចំនួន ០៤ភូមិ រួមមានភូមិអូរ, ភូមិបត់ត្រាច, ភូមិប្ញស្សីតាម៉ាន់ និងភូមិសំរោង និងទី២ ឃុំស្នាមព្រះ មានចំនួន ០១ភូមិ គឺភូមិសាមគ្គី។

ការចុះផ្ទៀងផ្ទាត់នេះ មានរយៈពេល ០៥ថ្ងៃ គឺចាប់ពីថ្ងៃចន្ទ ទី២០ ដល់ថ្ងៃសុក្រ ទី២៤ ខែឧសភា ឆ្នាំ២០២៤ ដែលជាលទ្ធផល ភូមិទាំង៥ ទទួលបានជាភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ក្នុងអត្រាអនាម័យប្រើប្រាស់បង្គន់ ៩០% និងខ្នងផ្ទះប្រើបង្គន់រួម ១០% ជាមួយគ្នានេះបរិស្ថានតាមខ្នងផ្ទះ និងតាមភូមិ ៩៨%ឡើង មានការទុកដាក់ទឹក និងការប្រើប្រាស់ទឹកតាមបណ្តាញ និងហូបទឹកសុវត្ថិភាព ១០០%៕

 

IMG 20240525 155411 238 IMG 20240525 155411 603 IMG 20240525 155411 424 IMG 20240525 155411 213 IMG 20240525 155411 418 IMG 20240525 155411 739

លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារប្រចាំខែឧសភា និងរៀបចំកម្មវិធីប្រកាសខេត្ត ( ODF )

ខេត្តព្រះសីហនុ ៖ នាថ្ងៃសុក្រ ០២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤ និងកិច្ចប្រជុំរៀបចំផែនការបែងចែកក្រុមការងារទទួលខុសត្រូវក្នុងការរៀបចំកម្មវិធីប្រកាសជ័យលាភីខេត្តព្រះសីហនុ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដោយមានមន្ត្រីរាជការចូលរួម ចំនួនសរុប ២១នាក់ ៕

IMG 20240525 140558 877 IMG 20240525 140558 609 IMG 20240525 140558 629 IMG 20240525 140558 525 IMG 20240525 140558 595

នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅបន្ត

ព្រឹកថ្ងៃសុក្រ ២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ បានរៀបចំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅបន្ត ដោយមានការចូលរួមពី លោក លោកស្រី អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីរាជការនៃនាយកដ្ឋាន សរុបចំនួន ២៨រូប ស្រី ១២រូប។

កិច្ចប្រជុំនេះរៀបចំឡើងក្នុងគោលបំណង÷
១.​ បូកសរុបលទ្ធផលការងារដែលបានអនុវត្ត តាមការិយាល័យនីមួយៗ
២.​ រៀបចំផែនការសកម្មភាពដែលការិយាល័យនីមួយៗនឹងត្រូវអនុវត្តបន្ត​។

IMG 20240525 120445 053 IMG 20240525 120444 893 IMG 20240525 120445 067 IMG 20240525 120445 350 IMG 20240525 120445 493