ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្តីពី ការថែទាំម៉ាស៊ីនកសិកម្មខ្នាតតូច នៅខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេសស្តីពី ការថែទាំម៉ាស៊ីនកសិកម្មខ្នាតតូច។

ពិធីបើកវគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើង នៅភូមិលាក់រាជា ឃុំកំពង់ចក ស្រុករំដួល ខេត្តស្វាយរៀង ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម វ៉ាន់ ស៊ីវឿន អនុរដ្ឋលេខាធិការ ឯកឧត្តម សុង សុផល អនុរដ្ឋលេខាធិការ, លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ, លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ និងថ្នាក់ដឹកនាំ នៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងថ្នាក់ដឹកនាំ មន្រ្តីរាជការនៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាលជំនាញមូលដ្ឋានខេត្តស្វាយរៀង ព្រមទាំងសិក្ខាកាមទាំងអស់សរុបចំនួន ៤៨នាក់។

សូមបញ្ជាក់ថា វគ្គបណ្តុះបណ្តាលនេះមានគោលបំណងជួយដល់ប្រជាពលរដ្ឋឱ្យមានចំណេះជំនាញច្បាស់លាស់សម្រាប់បង្កើតមុខរបរដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ក៏ដូចជាជួយអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានភាពរីកចម្រើន ។

ក្នុងឱកាសនោះ ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត បានផ្តាំផ្ញើដល់សិក្ខាកាមគ្រប់រូបត្រូវខិតខំរៀនសូត្រ យកចំណេះជំនាញនេះទៅអនុវត្តផ្ទាល់ដើម្បីបង្កើតមុខរបរផ្ទាល់ខ្លួន ឬប្រកបការងារផ្សេងៗ និងត្រូវខិតខំសិក្សាស្វែងយល់ឱ្យបានច្រើនបន្ថែមទៀត ដើម្បីពង្រីកចំណេះដឹងឱ្យកាន់តែទូលំទូលាយធានាបាននូវស្ថិរភាពការងារ និងប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសាររៀងៗខ្លួន។ ជាមួយគ្នានេះដែរ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានផ្ដាំផ្ញើដល់ សិក្ខាកាមទាំងអស់ត្រូវខិតខំយកចិត្តទុកដាក់សិក្សាស្វែងយល់អំពីជំនាញបច្ចេកទេសឱ្យបានច្បាស់លាស់ ដោយត្រូវមកសិក្សាទាំងទ្រឹស្ដី និងការអនុវត្ត ឱ្យបានទៀងទាត់ ទាន់ពេលវេលា និងត្រូវខិតខំចូលរួមអនុវត្តផ្ទាល់តាមការណែនាំរបស់លោកគ្រូឧទ្ទេសដើម្បីទទួលបានជំនាញច្បាស់លាស់មួយសម្រាប់ចិញ្ចឹមជីវិតទៅកាន់ទៅថ្ងៃអនាគត។

ជាមួយគ្នានេះដែរ ឯកឧត្ដមបណ្ឌិតរដ្ឋលេខាធិការ បានរំលឹកដល់ថ្នាក់ដឹកនាំនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ត្រូវធ្វើការតាមដាម និងត្រួតពិនិត្យពីស្ថានភាពជីវភាពរស់នៅរបស់សិក្ខាកាមដែលបានទទួលវិជ្ជាជីវៈនេះទៅបង្កើតមុខរបរថ្មីផងដែរ៕

IMG 20240528 155040 404 IMG 20240528 155040 298 IMG 20240528 155040 263 IMG 20240528 155044 692 IMG 20240528 155044 788 IMG 20240528 155044 047 IMG 20240528 155044 656 IMG 20240528 155044 757 IMG 20240528 155048 857

ឯកឧត្តម ម៉ា សុវណ្ណា អញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី សេចក្តីព្រាងនៃការរៀបចំគោលការណ៍ណែនាំប្រតិបត្តិ និងផែនការជាតិអភិវឌ្ឍន៍ហិរញ្ញប្បទានសាធារណៈ សម្រាប់វិស័យអនាម័យជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំសិក្ខាសាលាផ្សព្វផ្សាយស្តីពី សេចក្តីព្រាងនៃការរៀបចំគោលការណ៍ណែនាំប្រតិបត្តិ និងផែនការជាតិអភិវឌ្ឍន៍ហិរញ្ញប្បទានសាធារណៈ សម្រាប់វិស័យអនាម័យជនបទ។

សិក្ខាសាលាផ្សព្វផ្សាយនេះ បានរៀបចំនៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តម ប៉េង សម្បត្តិ អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំ តំណាង ក្រសួង ស្ថាប័ន អង្គការដៃគូ និងវិស័យឯកជនពាក់ព័ន្ធ សរុបចំនួន ៥២នាក់ ដោយឡែកអង្គការដៃគូអភិវឌ្ឍន៍ ចូលរួមតាមប្រព័ន្ធនិម្មិត (Zoom Meeting)។

សិក្ខាសាលាមានគោលបំណង ផ្សព្វផ្សាយ និងពិភាក្សាបន្ថែមលើលទ្ធផលដែលក្រុមការងារជំនាញការ របស់អង្គការ IRC បានរកឃើញពីប្រភពថវិកាពីគ្រប់ផ្នែករួមមាន ថវិកាក្នុងស្រុក ថវិកាហិរញ្ញប្បទានសាធារណៈ បន្ទាប់ពីបានសិក្សាអស់រយៈពេល ៦ខែ និងបានប្រជុំ/សិក្ខាសាលាចំនួន ៣ដងរួចមកហើយ។ ការសិក្សានេះ បានជ្រើសរើសយកខេត្តចំនួនពីរ គឺខេត្តក្រចេះ និងត្បូងឃ្មុំ មកធ្វើជាករណីសិក្សា សម្រាប់អនាម័យជនបទ និង ខេត្តសៀមរាប សម្រាប់ជាករណីសិក្សា ពីការប្រមូលកាកសំណល់រឹង រាវ យកមកសិក្សា៕

IMG 20240528 135405 084 IMG 20240528 135405 066 IMG 20240528 135405 329 IMG 20240528 135405 581 IMG 20240528 135405 677 IMG 20240528 135405 695

លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ក្រោមអធិបតីភាពឯកឧត្តម អៀង ម៉ូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្នមន្ត្រីក្រសួងអភិវឌ្ឍន៏ជនបទ រួមជាមួយលោកជំទាវ ឡាយ វីរៈបុត្រ និងលោកជំទាវ ឡាច សាម៉ន អនុរដ្ឋលេខាធិការ ព្រមទាំងក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៍ នៃក្រសួងអភិវឌ្ឍន៏ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាការងារ ក្រោមអធិបតីភាពឯកឧត្តម អៀង ម៉ូលី ទេសរដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ នៅស្នាក់ការអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងនូវការកោតសរសើរដល់ក្រសួងអភិវឌ្ឍន៏ជនបទ ដែលបានខិតខំប្រឹងប្រែងចូលរួមក្នុងការអនុវត្តឆ្លើយតបនឹងមេរោគជំងឺអេដស៍ កន្លងមក។ បន្ទាប់មកក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៏ក្រសួងអភិវឌ្ឍន៏ជនបទ បានបង្ហាញនូវសមិទ្ធផលនៃការអនុវត្តផែនការសកម្មភាពឆ្លើយតបនឹងមេរោគអេដស៍ក្នុងវិសយ៍អភិវឌ្ឍន៏ជនបទ តាមរយៈកម្មវិធីនានាដែលពាក់ពន្ធ៍ផ្ទាល់នៅសហគមន៍ជនបទ ជារៀងរាល់ឆ្នាំ។ លើសពីនេះក្រសួងក៏មាននាយកដ្នានថែទាំសុខភាពជនបទ បានរួមចំណែកយ៉ាងសកម្ម ក្នុងការអប់រំ ផ្សព្វផ្សាយ បង្ការ ទប់ស្កាត់ជំងឺឆ្លងនានា សំដៅធ្វើយ៉ាងណាឱ្យប្រជាជននៅតំបន់ជនបទ រស់នៅប្រកបដោយផាសុខភាព សុខុមាលភាព និងបរិស្ថានស្អាត។ អង្គប្រជុំក៏បានស្តាប់នូវបទបង្ហាញរបស់ឯកឧត្តម ទា ផល្លា អនុប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៏ស្តីពី ថាមវន្តនៃការឆ្លើយតបនឹងមេរោគអេដស៏និងជំងឺអេដស៏។ ឯកឧត្តម បានរំលេចក្នុងបទបង្ហាញ ទោះនៅតំបន់ជនបទ ដាច់ស្រយាលក៏មានអ្នកផ្ទុកមេរោគអេដស៏និងអ្នកចម្លងមេរោគអេដស៏ផងដែរ។ អង្គប្រជុំបានពិភាក្សាដើម្បីស្វែងរកគន្លឹះរួមគ្នាឆ្លើយតបមេរោគអេដស៍តាមវិសយ័ ។ លទ្ធផលនៃកិច្ចប្រជុំ រួមមាន ៖

១. អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៍ បានផ្តល់ជាអនុសាសន៏ដល់ក្រុមការងារប្រយុទ្ធជំងឺអេដស៍ក្រសួងអភិវឌ្ឍន៏ជនបទ ពិនិត្យពិចារណាលើប្រជាជនគន្លឹះ បន្តពង្រីកនិងពង្រឹងសកម្មភាពឆ្លើយតបជំងឺអេដស៍ ក្នុងវិសយ័អភិវឌ្ឍន៏ជនបទ

 

២ ក្រុមការងារប្រយុទ្ធនឹងជំងឺអេដស៏ក្រសួងអភិវឌ្ឍន៏ជនបទ បានសំណូមពរដល់អាជ្ញាធរជាតិប្រយុទ្ធជំងឺអេដស៏ កំណត់ខេត្តគោលដៅ ដើម្បីក្រុមការងាររៀបចំផែនការសកម្មភាពឆ្លើយតបជំងឺអេដស៏ចំគោលដៅរួមគ្នាទប់ស្កាត់ជំងឺអេដស៏កុំឱ្យផ្ទុះឡើងវិញ និងបានទាន់ពេលវេលា៕

photo 2024 05 27 22 07 47 2 photo 2024 05 27 22 07 47 3 photo 2024 05 27 22 07 47 photo 2024 05 27 22 07 48 photo 2024 05 27 22 07 49 photo 2024 05 27 22 07 50

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំមន្ត្រីបច្ចេកទេសគម្រោង និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង  RCIP នៃក្រសួងអភិវឌ្ឍន៍ជនបទ ចូលកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោក (WB)

រាជធានីភ្នំពេញ ៖ នាថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក ផេង សំបូរ ប្រធានគ្រប់គ្រងគម្រោង បានដឹកនាំមន្ត្រីបច្ចេកទេសគម្រោង និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង  នៃក្រសួងអភិវឌ្ឍន៍ជនបទ ចូលកិច្ចប្រជុំជាមួយក្រុមបេសកកម្មធនាគារពិភពលោក (WB) នៅការិយាល័យរបស់ធនាគារពិភពលោកប្រចាំព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ផែង សុវិជ្ជនោ រដ្ឋលេខាធិការ និងជានាយកគម្រោង នៃក្រសួងសាធារណការនិងដឹកជញ្ជូន ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សាការងារ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់៕

photo 2024 05 27 18 40 28 photo 2024 05 27 18 40 47 photo 2024 05 27 18 41 21 photo 2024 05 27 18 41 37 photo 2024 05 27 18 41 51 photo 2024 05 27 18 42 00 photo 2024 05 27 18 42 12 photo 2024 05 27 18 42 27 photo 2024 05 27 18 42 36 photo 2024 05 27 18 42 40 photo 2024 05 27 19 41 09 photo 2024 05 27 19 41 28

ឯកឧត្តម យឺន សូផល អញ្ជើញចូលរួមអបអរសាទរទិវា “ជីវចម្រុះអន្តរជាតិឆ្នាំ២០២៤” ក្រោមប្រធានបទ “យើងចូលរួមអនុវត្តផែនការជីវចម្រុះ (Be Part of the Plan)

ខេត្តព្រះវិហារ ៖ នាព្រឹកថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម យឺន សុផល អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងក្រុមការងារ នៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានអញ្ជើញចូលរួមអបអរសាទរទិវា “ជីវចម្រុះអន្តរជាតិឆ្នាំ២០២៤” ក្រោមប្រធានបទ “យើងចូលរួមអនុវត្តផែនការជីវចម្រុះ (Be Part of the Plan)”។

ពិធីនេះប្រារព្ធនៅវិទ្យាល័យស្រយ៉ង់ ស្រុកគូលែន ដែលរៀបចំដោយក្រសួងបរិស្ថាន ក្នុងគោលបំណង លើកកម្ពស់ការយល់ដឹង និងជំរុញសកម្មភាពរួមឆ្ពោះទៅរកការអភិរក្សជីវៈចម្រុះ ដែលសមាសភាពចូលរួមរួមមាន ថ្នាក់ដឹកនាំក្រសួងបរិស្ថាន តំណាងក្រសួងពាក់ព័ន្ធ ឯកឧត្តមអភិបាល នៃគណៈអភិបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ តំណាងអង្គការដៃគូ អាជ្ញាធរមូលដ្ឋានស្រុក-ឃុំ-ភូមិ យុវជនកាកបាទក្រហម សិស្សានុសិស្សនៃវិទ្យាល័យស្រយ៉ង់ និងប្រជាពលរដ្ឋ សរុបចំនួនប្រហែល ៤០០នាក់។ ក្នុងពិធីនេះក៏មានការអញ្ជើញដាំកូនឈើជានិមិត្តរូបផងដែរ៕

IMG 20240528 075203 375 IMG 20240528 075203 353 IMG 20240528 075203 984 IMG 20240528 075204 198 IMG 20240528 075203 651

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញបន្ដដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃសេចក្ដីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៨

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញបន្ដដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃសេចក្ដីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៨ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដមអគ្គនាយក ថ្នាក់ដឹកនាំដែលជាសមាជិកគណៈកម្មាធិការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ និងក្រុមអ្នកជំនាញរៀបចំគោលនយោបាយ នៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ។

 

ក្នុងឱកាសនោះ លោកបណ្ឌិត ច័ន្ទ សុផល នាយកមជ្ឈមណ្ឌលសិក្សាគោលនយោបាយ និងសហការី បានធ្វើបទបង្ហាញអំពីវឌ្ឍនភាពនៃសេចក្ដីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ដែលមានចក្ខុវិស័យ  “ជំរុញ ប្រែក្លាយភូមិនៅតំបន់ជនបទកម្ពុជាឱ្យទៅជាសុខភូមិ ” ដែលមាន ទី១-ជាមូលដ្ឋានប្រកបដោយជីវភាព សង្គមសកម្ម រស់រវើក សុខដុមរមនា និងប្រជាជនមានអាយុវែង ទី២-ប្រជាជននៅតាមភូមិទទួលបានឱកាសសេដ្ឋកិច្ច និងការតបស្នងសមស្របតាមជំនាញ ទេពកោសល្យ និងការខិតខំប្រឹងប្រែង និងទី៣-ជាភូមិដ្ឋានសម្រាប់ការវិលត្រឡប់មកលំហែ សម្រាកពេលវិស្សមកាល និង/ឬ ពេលចូលនិវត្តន៍ និងទេសចរ ព្រមទាំងមានការចូលរួមពិភាក្សា ផ្ដល់ធាតុចូលពីសំណាក់ឯកឧត្តមជាថ្នាក់ដឹកនាំ ដើម្បីឱ្យចំណុចគោលនៅក្នុងសេចក្ដីព្រាងគ្រប់ជ្រុងជ្រោយ។

 

ឯកឧត្ដម ឆាយ ឫទ្ធិសែន បានមានប្រសាសន៍ថា ក្រសួងអភិវឌ្ឍន៍ជនបទក្នុងអាណត្តិទី៧នេះ បាននិងកំពុងបន្តការយកចិត្តទុកដាក់លើ ការអនុវត្តកម្មវិធីអាទិភាពទាំង៤ របស់ខ្លួនគឺ ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ, ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់ប្រជាជនជនបទឱ្យកាន់តែប្រសើរ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និង ការពង្រឹង និងអភិវឌ្ឍន៍ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ជាមួយគ្នានេះ គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥- ២០៣៨ នឹងបន្ដអភិវឌ្ឍសមិទ្ធផលក្នុងនីតិកាលកន្លងមក ព្រមទាំងកសាងសមិទ្ធផលថ្មីៗបន្ថែមទៀតក្នុងវិស័យអភិវឌ្ឍន៍ជនបទ ដើម្បីធានាការបង្កើនប្រាក់ចំណូលគ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅប្រជាជននៅជនបទឱ្យកាន់តែល្អប្រសើរឡើង ដើម្បីចូលរួមសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ឆ្នាំ២០៣០ និង ជាប្រទេសចំណូលខ្ពស់នៅឆ្នាំ២០៥០។

 

ជាកិច្ចបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងភាគីមជ្ឈមណ្ឌលសិក្សាគោលនយោបាយ ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងបានផ្តល់ជាធាតុចូលដែលមានសារសំខាន់ជាច្រើនក្នុងដំណើរការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទនាពេលនេះ៕

photo 2024 05 27 16 15 27photo 2024 05 27 16 04 41photo 2024 05 27 16 04 39 photo 2024 05 27 16 04 40 photo 2024 05 27 16 04 41 2 photo 2024 05 27 16 04 41 3 photo 2024 05 27 18 55 53 photo 2024 05 27 18 55 54

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ ថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំមានការអញ្ជើញចូលរួមដោយផ្ទាល់ពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ ឯកឧត្តមអគ្គនាយក ឯកឧត្តម លោក លោកស្រី អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ និងមានការអញ្ជើញចូលរួមពីសំណាក់មន្ទីររអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត តាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ផងដែ ដោយកិច្ចប្រជុំនេះមានអ្នកចូលរួមសរុបចំនួន ៤៥៤នាក់ ។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ បានអានរបាយការណ៍វឌ្ឍនភាពប្រចាំខែឧសភា ដោយផ្តោតទៅលើសកម្មភាពអនុវត្តការងារប្រចាំថ្ងៃរបស់ថ្នាក់ដឹកនាំ ក៏ដូចជាលទ្ធផលនៃការអនុវត្តកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ រួមមាន៖ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍,  ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ, ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ, និងការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ ដែលបានសម្រេចលទ្ធផលយ៉ាងល្អប្រសើរ។

 

បន្ទាប់ពីស្តាប់របាយការណ៍រួចមក ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីនឹករលឹក និងសព្ទសាធុការពរពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ។

 

ក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ ដែលបានយកចិត្តទុកដាក់លើសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងស្ថានភាពដែលប្រជាជននៅតំបន់ជនបទ បានជួបប្រទះនឹងការខ្វះខាតទឹកបរិភោគ និងទឹកប្រើប្រាស់នៅក្នុងរដូវប្រាំងដែលអូសបន្លាយរយៈយូរ ដោយសារកត្តាប្រែប្រួលអាកាសធាតុ។

 

ឯកឧត្តមរដ្ឋមន្ត្រី បានមានប្រសាសន៍ថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ក្នុងការចូលរួមកំណែទម្រង់ជាមួយរាជរដ្ឋាភិបាល ក្នុងនោះក្រសួងបាននិងកំពុងជំរុញការបញ្ចប់ការវិភាគមុខងាររបស់ក្រសួង នាពេលខាងមុខ ដើម្បីធានាដល់ការបំពេញតួនាទី ភារកិច្ចបម្រើជូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាព តាមរយៈការចាត់តាំងមន្ដ្រីឱ្យត្រូវតាមជំនាញ បទពិសោធន៍ និងមានចំនួនគ្រប់គ្រាន់។ លើសពីនេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក៏គ្រោងនឹងបញ្ចប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទឆ្នាំ២០២៥- ២០៣៨ នៅក្នុងឆ្នាំ ២០២៤នេះ ដើម្បីជាការចូលរួមអនុវត្តយុទ្ធសាស្ត្រ បញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

 

ជាមួយនេះផងដែរ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងផ្ដល់អនុសាសន៍ជូនដល់មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ដូចខាងក្រោម៖

 

–  ប្រធានអង្គភាពទាំងអស់ទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំឱ្យមានសៀវភៅកំណត់ត្រាការងារប្រចាំថ្ងៃ សម្រាប់មន្ដ្រីកត់ត្រារាល់លទ្ធផលការងារដែលអនុវត្តបានប្រចាំថ្ងៃ។

 

–  ក្នុងនាមមន្ដ្រីរាជការត្រូវបម្រើប្រជាពលរដ្ឋប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ, ត្រូវគោរពវិន័យ របៀបរបបធ្វើការ, ត្រូវអនុវត្តការងារទៅតាមរាល់ការចាត់តាំងរបស់ប្រធានអង្គភាព និងត្រូវរាយការណ៍ និងសុំអន្ដរាគមន៍ពេលជួបប្រទះការប្រឈមនានា។

 

–  ជំរុញ លើកទឹកចិត្ត និងបង្កើតឱកាសដល់ស្ដ្រីបានចូលរួមគ្រប់ការងាររបស់ក្រសួង ជាពិសេស ការផ្ដល់ឱកាសដល់ស្រ្ដីក្នុងការតែងតាំងក្នុងជួរថ្នាក់ដឹកនាំ ដើម្បីឆ្លើយតបទៅនឹងគោលការណ៍របស់រាជរដ្ឋាភិបាល៕

3H2A6070 scaled 3H2A6099 scaled 3H2A6101 scaled 3H2A6102 scaled 3H2A6109 scaled 3H2A6110 scaled 3H2A6121 scaled 3H2A6127 scaled photo 2024 05 27 13 03 58 photo 2024 05 27 13 04 06 photo 2024 05 27 13 04 09

ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា

ខេត្តកំពង់ស្ពឹ ៖ នាថ្ងៃអាទិត្យ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ នាទីព្រះស្រែក្នុងបរិវេណមន្ទីរអប់រំ យុវជន និងកីឡា ស្ថិតនៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ និងលោកជំទាវ ឡាយ វីរបុត្រ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីច្រត់ព្រះនង្គ័ល ដែលបានប្រារព្ធធ្វើឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

 

ព្រះរាជពិធីប្រពៃណីនេះ ធ្វើឡើងក្នុងគោលបំណងផ្សងមើលប្រផ្នូលរបស់ស្រុកទេស ទៅតាមការបរិភោគរបស់ «គោឧសភរាជ» លើអាហារ ៧យ៉ាង រួមមាន៖ ស្រូវ សណ្តែក ពោត ល្ង ស្មៅ ទឹក និងស្រា។ ម្យ៉ាងទៀត ព្រះរាជពិធីនេះ ក៏ជាការដាស់តឿន ក្រើនរំឭកដល់ប្រជាជនខ្មែរ ដែលពឹងផ្អែកលើការធ្វើកសិកម្មជាចម្បងនោះឱ្យបានដឹងថា រដូវវស្សាបានចូលមកដល់ហើយ។

 

ក្រោយការច្រត់ព្រះនង្គ័លជានិមិត្តរូប ៣ជុំ គោឧសភរាជ ត្រូវបានព្រលែងឱ្យទៅបរិភោគអាហារទាំង ៧មុខខាងលើ។ ក្នុងចំណោមអាហារទាំង ៧មុខនេះ មានអាហារចំនួន ៣មុខដែលគោឧសភរាជបានបរិភោគច្រើនជាងគេ ដោយក្នុងនោះ ស្រូវមានចំនួន ៩៥ភាគរយ ពោត ៩៥ភាគរយ និងសណ្ដែក ៨៥ភាគរយ។ តាមរយៈការបរិភោគរបស់គោឧសភរាជនេះ ត្រូវបានព្រាហ្មបុរោហិតផ្សងប្រផ្នូលឃើញថា ដំណាំកសិកម្មទាំង៣មុខនេះនឹងទទួលបានទិន្នផលល្អប្រសើរក្នុងឆ្នាំនេះ៕

photo 2024 05 26 12 41 14

photo 2024 05 26 15 05 34 photo 2024 05 26 15 05 35 photo 2024 05 26 15 05 38

photo 2024 05 26 07 00 44

លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានាក្នុងភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ៖ នាព្រឹកថ្ងៃអាទិត្យ ៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងភូមិល្វាតូច ឃុំគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ដែលរួមមានការសាងសង់ និងជួសជុលផ្លូវចំនួន ៤ខ្សែ, ការកសាង ជួសជុលរបង និងសាលាបុណ្យភូមិ និងការកសាងបង្គន់អនាម័យ  ដែលចំណាយថវិកាសរុប ៦៨លាន ៧៧ម៉ឺន ៦ពាន់រៀល។ ថវិកាទាំងនោះបានមកពីកម្មវិធី ធនាគារជី, ធនាគារគោ, ធនាគារស្រូវ,  សប្បុរសជនក្នុង និងក្រៅភូមិ , ក្រុមការងារចុះមូលដ្ឋានឃុំគរ និងជាពិសេស ថវិកាផ្ទាល់របស់ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន និងលោកជំទាវ។

 

ក្នុងឱកាសនោះដែរ លោកជំទាវ បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ របស់ ឯកឧត្តមរដ្ឋមន្ត្រី ជូនដល់លោកតា លោកយាយ និងប្រជាពលរដ្ឋទាំងអស់ក្នុងភូមិល្វាតូច ក៏ដូចអ្នកឃុំគរទាំងមូល  ព្រមទាំងនាំយកថវិកាដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ឧបត្ថម្ភដល់កម្មវិធីបន្ថែមទៀតផងដែរ៕

photo 2024 05 26 09 50 07 photo 2024 05 26 10 48 15 photo 2024 05 26 11 56 27 photo 2024 05 26 11 56 28 photo 2024 05 26 11 56 29 photo 2024 05 26 11 56 30 photo 2024 05 26 11 56 31

មន្ទីរ​អភិវឌ្ឍ​ន៍ជនបទខេត្តកំពត បានធ្វើការ ខួងអណ្ដូង​ស្នប់​ Afridev ( ទី៤) ចំនួន​ ១ អណ្តូង​

ខេត្តកំពត៖ នៅថ្ងៃសៅរ៍ ៣ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៤ មន្ទីរ​អភិវឌ្ឍ​ន៍ជនបទខេត្តកំពត បានធ្វើការ ខួងអណ្ដូង​ស្នប់​ Afridev ( ទី៤) ចំនួន​ ១ អណ្តូង ​ស្ថិត​នៅភូមិ​ ត្រពាំងវែង ឃុំអង្គភ្នំ​ តូច​ ស្រុក​ អង្គរជ័យ  ខេត្ត កំពត ។

photo 2024 05 25 17 07 37 2 photo 2024 05 25 17 07 37 3 photo 2024 05 25 17 07 37