លោក វ៉ាន់ ថុល ដឹកនាំកិច្ចប្រជុំបូកសរុបរបាយការណ៍លទ្ធផលការងារ ប្រចាំខែឧសភា និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នាថ្ងៃព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក វ៉ាន់ ថុល ប្រធានមន្ទីរ ដឹកនាំកិច្ចប្រជុំបូកសរុប របាយការណ៍លទ្ធផលការងារ ប្រចាំខែឧសភា និងលើកទិសដៅអនុវត្តការងារបន្ត ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង។

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមលោក លោកស្រី ជាថ្នាក់ដឹកនាំមន្ទីរ លោក លោកស្រី ជាប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីរាជការ សរុប៤៤រូប ។

កិច្ចប្រជុំនេះមានគោលដៅ ដើម្បីត្រួតពិនិត្យលើការងារដែលបានអនុវត្តកន្លងមក ដែលសម្រេចបាន  និងរៀបចំផែនការ ការងារដែលនៅសល់ត្រូវអនុវត្តបន្ត ព្រមទាំងដោះស្រាយបញ្ហាផ្សេងៗ៕

photo 2024 05 29 11 23 59 2 photo 2024 05 29 11 23 59 3 photo 2024 05 29 11 23 59

ក្រុមការងារសម្របសម្រួលគម្រោងកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ប្រចាំខេត្តបន្ទាយមានជ័យ ដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី លទ្ធផល នៃការចុះអង្កេតស្ថានភាពសំណង់ទឹកស្អាត និងអនាម័យតាមសាលារៀន និងមណ្ឌលសុខភាព

ខេត្ដបន្ទាយមានជ័យ៖ នាថ្ងៃចន្ទ ៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ លោក សួន សុវន្ដារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមសម្របសម្រួលគម្រោងកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ បានដឹកនាំកិច្ចប្រជុំពិគ្រោះយោបល់ស្តីពី លទ្ធផល នៃការចុះអង្កេតស្ថានភាពសំណង់ទឹកស្អាត និងអនាម័យតាមសាលារៀន និងមណ្ឌលសុខភាព នៅតាមឃុំ និងស្រុកគោលដៅ និងការរៀបចំផែនការសកម្មភាពសម្រាប់អនុវត្តនាពេលខាងមុខ របស់គម្រោងកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះនៅសាលប្រជុំរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដែលមានសមាសភាពចូលរួមពីតំណាងអង្គភាពជំនាញពាក់ព័ន្ធជុំវិញខេត្ត និងថ្នាក់ស្រុកសរុបចំនួន ១៩នាក់។

សមាជិក សមាជិកានៃអង្គប្រជុំបានពិភាក្សាគ្នាយ៉ាងផុសផុល ដោយទទួលបានលទ្ធផលដូចខាងក្រោម៖

– គម្រោងបានគ្រោងរចនាប្លង់សាងសង់ស្ថានីយបន្សុតទឹកប៊ីដុង ២០លីត្រ ចំនួន ២ស្ថានីយ៍ បំពាក់ឧបករណ៍បន្សុតទឹក និងឧបករណ៍ធ្វើតេស្តគុណភាពបឋម សម្រាប់ស្ថានីយ៍ទាំង២ ដែលស្ថិតនៅក្នុងភូមិចែង ឃុំទ្រាស និងភូមិថ្មី ឃុំស្វាយស្រុក ស្រុកស្វាយចេក ដែលមានបណ្ដោយ ២៥ម៉ែត្រ និងទទឹង ១០ម៉ែត្រ ។

– នៅសាលារៀន គម្រោងគ្រោងជួសាងសង់បង្គន់ ជួសជុលកែលម្អបង្គន់ និងកន្លែងលាងដៃរួម នៅសាលាបឋមសិក្សាស្វាយចេក ក្នុងភូមិរកាថ្មី, សាលាបឋមសិក្សាល្បើកស្វាយ ក្នុងភូមិល្បើកស្វាយ ឃុំស្វាយចេក ស្រុកស្វាយចេក, សាលាបឋមសិក្សាសង្កែ ក្នុងភូមិសង្កែ ឃុំបឹងបេង និងអនុវិទ្យាល័យហ៊ុនសែនម៉ាឡៃ ឃុំម៉ាឡៃ ស្រុកម៉ាឡៃ។

– នៅមណ្ឌលសុខភាព គម្រោងគ្រោងសាងសង់ឡដុតសម្រាម ជួសជុលជើងទម្រស៊ីទែនទឹក និងកន្លែងលាងដៃរួម នៅមណ្ឌលសុខភាពទ្រាស ឃុំទ្រាស ស្រុកស្វាយចេក, ជួសជុលបង្គន់ជ្រាបទឹកជាន់ផ្ទាល់ដី និងជាន់ទី១ និងកែសម្រួលកន្លែងបោកគក់និងងូតទឹក នៅមណ្ឌលសុខភាពបឹងបេង ឃុំបឹងបេង ស្រុកម៉ាឡៃ, និងសាងសង់ថ្មី (អតីតនៅជាមួយមន្ទីរពេទ្យបង្អែកស្រុក) និងសាងសង់បង្គន់បរិយាបន្ន នៅមណ្ឌលមណ្ឌលសុខភាពម៉ាឡៃ ៕

IMG 20240530 075351 240 IMG 20240530 075350 733 IMG 20240530 075351 677 IMG 20240530 075351 707 IMG 20240530 075356 035 IMG 20240530 075356 129 IMG 20240530 075355 565

ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព នៅលើផ្លូវថែទាំខួប ក្រាលល្បាយថ្មភ្នំ ចំនួន១ខ្សែ នៅខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នារសៀលអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព នៅលើផ្លូវថែទាំខួប ក្រាលល្បាយថ្មភ្នំ ចំនួន១ខ្សែ (ផ្លូវភូមិអូរល្វា ទៅភូមិឬស្សី )ប្រវែង ១១ ០៨០ម ទទឹង៥ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតក្នុងឃុំ ជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

បន្ទាប់ពីបានចុះត្រួតពិនិត្យ និងប្រជុំពិភាក្សារួចមក គណៈកម្មាធិការអន្តរក្រសួង បានឯកភាពទទួលយកដើម្បីបញ្ចប់សុពលភាពជាស្ថាពរ៕

  • IMG 20240529 181703 286 IMG 20240529 181702 785 IMG 20240529 181702 550 IMG 20240529 181703 068 IMG 20240529 181703 205 IMG 20240529 181703 262 IMG 20240529 181703 443

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងរដ្ឋបាលនិងបុគ្គលិក ព្រមទាំងការចុះត្រួតពិនិត្យវាយតម្លៃការគ្រប់គ្រងរដ្ឋបាលនិងបុគ្គលិក នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល

ខេត្តកណ្តាល ៖ នាថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយស្តីពី ការគ្រប់គ្រងរដ្ឋបាល និងបុគ្គលិក និងការចុះត្រួតពិនិត្យវាយតម្លៃការគ្រប់គ្រងរដ្ឋបាលនិងបុគ្គលិក រៀបចំដោយនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម ឌូ ដាលីតូ អនុរដ្ឋលេខាធិការ ឯកឧត្តម គង់ វិទ្យា អគ្គនាយករងរដ្ឋបាលនិងហិរញ្ញវត្ថុ លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក លោកស្រីប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្រ្តីរាជការរបស់មន្ទីរដែលជាសិក្ខាកាមចូលរួមសរុបចំនួន ៥៦ នាក់៕

IMG 20240529 160544 306 IMG 20240529 160545 144 IMG 20240529 160544 569 IMG 20240529 160544 827 IMG 20240529 160544 917 IMG 20240529 160544 990 IMG 20240529 160544 514

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំជាលើកទី២ ស្ដីពី ការងាររៀបចំកសាងផែនការបីឆ្នាំរំកិល២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាលើកទី២ ដើម្បីបញ្ចប់ការងាររៀបចំកសាងផែនការបីឆ្នាំរំកិល២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ នៃវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ ដែលរៀបចំឡើងដោយនាយកដ្ឋានផ្លូវលំជនបទ និងប្រកាសសេចក្តីសម្រេចការបង្កើតក្រុមការងារគ្រប់គ្រងទិន្នន័យផ្លូវជនបទតាមប្រព័ន្ធព័ត៌មានវិទ្យា (RRAMS)។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, អគ្គនាយក,អគ្គនាយករង,ឯកឧត្តមប្រធាននាយកដ្ឋាន, ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ទាំង២៥រាជធានីខេត្ត,អនុប្រធាននាយកដ្ឋាន,ប្រធាន អនុប្រធានការិយាល័យ និងមន្រ្តីជំនាញ ជាច្រើនរូបទៀត។

តាមរយៈការពិភាក្សា អង្គប្រជុំបានរៀបចំកសាងផែនការបីឆ្នាំរំកិល២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥៕

IMG 20240529 135403 060 IMG 20240529 135402 664 IMG 20240529 135410 458 IMG 20240529 135410 382 IMG 20240529 135409 923 IMG 20240529 135410 295 IMG 20240529 135416 906 IMG 20240529 135416 923 IMG 20240529 135416 908 IMG 20240529 135416 842 IMG 20240529 135403 239 IMG 20240529 135402 715 IMG 20240529 135402 928 IMG 20240529 135403 282

លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គោលការណ៍ណែនាំស្តីពី ដំណើរការទារកដ្ឋាន

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងែអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២០២៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ រ៉េស៊ីដង់ សុខាភ្នំពេញ រាជធានីភ្នំពេញ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ និងកញ្ញា អ៊ុន ផល្លី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ គោលការណ៍ណែនាំស្តីពី ដំណើរការទារកដ្ឋាន ក្រោមអធិបតីភាព លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី ។

ពិធីសម្ពោធនេះ មានការចូលរួចពីក្រសួងតំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ សង្គមស៊ីវិល វិស័យឯកជន អភិបាលនៃគណ:អភិបាលខេត្តទាំង២៥ មន្ទីរកិច្ចការនារីទាំង ២៥ រាជធានី ខេត្ត សរុបប្រមាណ ២០០ នាក់ ។
ក្នុងឱកាសនោះដែរ លោកជំទាវកិត្តិបណ្ឌិត អ៉ឹង កន្ថាផាវី បានលើកឡើងពីគំនិតផ្តួចផ្តើម និងអត្ថប្រយោជន៍នៃការបង្កើតទារកដ្ឋានដូចខាងក្រោមនេះ ៖

១-ផ្តល់លទ្ធភាពដល់ស្ត្រីដើម្បីចូលរួម ផ្នែកសេដ្ឋកិច្ច
២-កាត់បន្ថយភាពអសកម្មរបស់មន្រ្តីរាជការ
៣-បង្កើនប្រសិទ្ធភាពការងាររបស់មន្ត្រីរាជការ
៤- បុរសក៏អាចយកកូនរបស់គាត់ដាក់នៅក្នុងទារកដ្ឌាននេះដែរ។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តី ក៏បានកោតសរសើរដល់ក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល វិស័យឯកជន មួយចំនួនដែលបានរួមគ្នាបង្កើតទារកដ្ឋាននេះឡើង ដោយឡែកក្រសួង ស្ថាប័ន អង្គការសង្គមស៊ីវិល និងវិស័យឯកជននានា ដែលមិនទាន់បានបង្កើតទារកដ្ឋាន គួរពិចារណាឡើងវិញក្នុងការបង្កើតទារកដ្ឋានតាមក្រសួង ស្ថាប័ន របស់ខ្លួនដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់យេនឌរ័នៅកន្លែងការងារ ។

លោកជំទាវកិត្តិបណ្ឌិតរដ្ឋមន្រ្តីក៏បានបន្តថា គោលបំណងនៃការផ្សព្វផ្សាយគោលការណ៍ណែលនាំស្តីពី ដំណើរការទារកដ្ឋាននេះ ដើម្បីធ្វើការផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ក្រសួង ស្ថាប័ន ដៃគូអភិវឌ្ឍន៍ អង្គការសង្គមស៊ីវិល វិស័យឯកជន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អាចនឹងយកប្រើប្រាស់តាមស្ថានភាពជាក់ស្តែងទៅតាមលក្ខណ្ឌអប្បបរមាស្តីពី ដំណើរការទារកដ្ឋាន៕

IMG 20240529 120927 194 IMG 20240529 120931 338 IMG 20240529 120931 712 IMG 20240529 120931 532 IMG 20240529 120927 072 IMG 20240529 120927 154 IMG 20240529 120926 976

ក្រុមការងារបច្ចេកទេសទឹកស្អាត នៃមន្ទីរ ត្រួតពិនិត្យការខួងអណ្ដូង​ស្នប់​ ១ អណ្ដូង

ខេត្តកំពត៖ នាថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ​២០២៤ ក្រុមការងារបច្ចេកទេសទឹកស្អាត នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ត្រួតពិនិត្យការខួងអណ្ដូង​ស្នប់​ Afridev ( ទី៦ ) ជូនប្រជាពលរដ្ឋសម្រាប់ប្រើប្រាស់ ចំនួន​ ១ អណ្តូង​ ស្ថិតនៅភូមិទួលខ្ពស់ ឃុំ​ទទុង​ ស្រុកដងទង់ ខេត្តកំពត។

 

សូមបញ្ជាក់ផងដែរថា ក្នុងពេលអាកាធាតុឡើងកំដៅខ្លាំង គឺប្រជាពលរដ្ឋក្នុងភូមិខាងលើ មានការខ្វះខាតទឹកស្អាតប្រើប្រាស់៕

photo 2024 05 28 12 00 19 photo 2024 05 28 12 00 20 photo 2024 05 28 12 00 21

ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “សេចក្តីផ្តើមអំពីការប្រតិបត្តិល្អក្នុងការធ្វើបទប្បញ្ញត្តិ”

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ និងលោក ឆេង សុផាណារម្យ អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពី “សេចក្តីផ្តើមអំពីការប្រតិបត្តិល្អក្នុងការធ្វើបទប្បញ្ញត្តិ” នៅសាល C  អគារមិត្តភាព ទីស្តីការគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងមានការអញ្ជើញចូលរួមពីតំណាងក្រសួងស្ថាប័ននានា និងនិស្សិតពីសាកលវិទ្យាល័យមួយចំនួន ដែលមានអ្នកចូលរួមសរុបប្រមាណ ៥០០ នាក់។

 

វគ្គបណ្តុះបណ្តាលធ្វើឡើងក្រោមកិច្ចសហការរវាង ក្រុមប្រឹក្សាអ្នកច្បាប់នៃទីស្តីការគណៈរដ្ឋមន្រ្តី, ក្រសួងពាណិជ្ជកម្ម និងវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចអាស៊ាន និងអាស៊ីខាងកើត។

 

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណង ដើម្បីបណ្តុះបណ្តាលលើការរៀបចំច្បាប់ឱ្យកាន់តែល្អ, លើកកម្ពស់ប្រសិទ្ធភាពច្បាប់ និងប្រព័ន្ធយុត្តិធម៌ ដើម្បីការពារសិទ្ធិ និងផលប្រយោជន៍របស់ប្រជាពលរដ្ឋ និងសង្គមក្នុងការគាំទ្រដល់ការរីកចម្រើនសេដ្ឋកិច្ច ក៏ដូចជាលើកកម្ពស់ការប្រកួតប្រជែងក្នុងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យកាន់តែប្រសើរ។ ក្នុងវគ្គបណ្តុះបណ្តាលនេះ មានការធ្វេីបទបង្ហាញស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ ពីសំណាក់វាគ្មិនជាតិ និងអន្តរជាតិ ដែលបញ្ជាក់អំពីបទពិសោធន៍ក្នុងការអនុវត្តបទប្បញ្ញត្តិល្អ ការកែទម្រង់ក្នុងអាស៊ាន ក៏ដូចជាទស្សនៈវិស័យស្តីពីការអនុវត្តបទប្បញ្ញត្តិល្អ៕

photo 2024 05 28 16 20 55 photo 2024 05 28 16 20 56 photo 2024 05 28 16 20 57 photo 2024 05 28 16 20 58 2 photo 2024 05 28 16 20 58

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសេចក្តីព្រាងតារាងស្រង់ទិន្នន័យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ និងសេចក្តីណែនាំ ស្តីពីការប្រើប្រាស់ និងការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សា ស្តីពីការរៀបចំសេចក្តីព្រាងតារាងស្រង់ទិន្នន័យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ និងសេចក្តីណែនាំ ស្តីពីការប្រើប្រាស់ និងការថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកបច្ចេកទេស អគ្គនាយករងបច្ចេកទេស ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ ព្រមទាំងលោក លោកស្រីប្រធាន អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យនៃមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត តាមរយៈប្រព័ន្ធនិម្មិត Zoom។

 

កិច្ចប្រជុំពិគ្រោះយោបល់នេះមានគោលបំណងជជែកពិភាក្សារវាងថ្នាក់ដឹកនាំទទួលបន្ទុក នាយកដ្ឋានជំនាញ និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ដើម្បីរៀបចំទម្រង់តារាងស្រង់ទិន្នន័យប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ ឱ្យមានសង្គតិភាព៕

photo 2024 05 28 17 19 54 2 photo 2024 05 28 17 19 54 3 photo 2024 05 28 17 19 54 4 photo 2024 05 28 17 19 54 5 photo 2024 05 28 17 19 54 6 photo 2024 05 28 17 19 54 7 photo 2024 05 28 17 19 54 8 photo 2024 05 28 17 19 54 9 photo 2024 05 28 17 19 54 10 photo 2024 05 28 17 19 54 11 photo 2024 05 28 17 19 54

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង ត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបផ្លូវដោយក្រាលក្រួសក្រហមចំនួន ០២ខ្សែ នៅឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបផ្លូវដោយក្រាលក្រួសក្រហមចំនួន ០២ខ្សែ ប្រវែងសរុប ១៣ ៧០០ម ស្ថិតក្នុងឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ រួមមានដូចខាងក្រោម ៖

 

ខ្សែទី១ ៖ ផ្លូវភូមិតាលៀ (NR3) ទៅភូមិបឹង (NR2) ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រវែង ៥ ៤០០០ម៉ែត្រ

 

ខ្សែទី២ ៖ ផ្លូវព្រៃព្រំ (NR2) ទៅត្រពាំងរុន (NR3) ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ប្រវែង ៨ ០០០ម៉ែត្រ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មាធិការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ និងបងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

photo 2024 05 28 14 08 40 2 photo 2024 05 28 14 08 40 photo 2024 05 28 14 08 41 2 photo 2024 05 28 14 08 41 3 photo 2024 05 28 14 08 41 4 photo 2024 05 28 14 08 41 photo 2024 05 28 14 08 42 2 photo 2024 05 28 14 08 42