ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើតកំពង់ផែពហុបំណងកំពត នៅទីស្តីការគណៈរដ្ឋមន្រ្តី

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងអនុក្រឹត្យស្តីពី ការបង្កើតកំពង់ផែពហុបំណងកំពត ក្រោមអធិបតីភាព ឯកឧត្តម ឆឺយ រឿន រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។

 

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង ស្ថាប័ននានា ប្រមាណ ៩០រូប ដោយបានពិនិត្យ និងពិភាក្សាផ្តល់ជាមតិយោបល់ចូលរួមលើសេចក្តីព្រាងអនុក្រឹត្យ  ដើម្បីក្រុមការងារពិនិត្យ និងកែសម្រួល៕

photo 2024 05 30 12 42 01 photo 2024 05 30 12 42 02 2 photo 2024 05 30 12 42 02 photo 2024 05 30 12 42 03 photo 2024 05 30 12 42 04 2 photo 2024 05 30 12 42 04

ស្រុកវើនសៃ នៃខេត្តរតនគិរី បានរៀបចំពិធីប្រកាសបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែ ពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តរតនគិរី នឹងថ្នាក់ដឹកនាំព្រមទាំងមន្រ្តីរាជការរបស់មន្ទីរ បានចូលរួមក្នុងពិធីអបអរសាទរប្រកាសទទួលស្គាល់ ស្រុកវើនសៃ ខេត្តរតនគិរី ដែលបានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម ងួន គឿន សមាជិកក្រុមប្រឹក្សាខេត្តតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ណាប់ ប៊ុនហេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ជា ថាវរិទ្ឋិ អភិបាលរងខេត្តជាប្រធាន (PWG) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលនៃគណអភិបាលខេត្តរតនគិរី និងលោក វេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីឯកឧត្តម លោកលោកស្រី ថ្នាក់ដឹកនាំខេត្ត លោក លោកស្រីប្រធាន អនុប្រធានមន្ទីរអង្គភាពជុំវិញខេត្តកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ លោកប្រធានក្រុមប្រឹក្សាស្រុក ឃុំ និង អភិបាលស្រុក អភិបាលរងស្រុក មន្រ្តីជំនាញការិយាល័យជុំវិញស្រុក លោកគ្រូអ្នកគ្រូ សិស្សកាយរិទ្ទ សិស្សកាកបាទក្រហម តំណាងប្រជាពលរដ្ឋក្នុងឃុំទាំង៩របស់ស្រុកវើនសៃ ចំនួន ២៣៥នាក់ ស្រ្តី ៥៥ នាក់។

photo 2024 05 30 10 17 01 photo 2024 05 30 10 27 58 photo 2024 05 30 10 27 59 2 photo 2024 05 30 10 27 59 photo 2024 05 30 10 28 01 photo 2024 05 30 10 28 02

នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិចប្រជុំផ្សព្វផ្សាយពី ដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច សួយ នៅភូមិតំបងវេញ ឃុំសង្កែសាទប ស្រុកឳរ៉ាល់

ខេត្តកំពង់ស្ពឺ៖ នាពីថ្ងៃអង្គារ ៦រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ លោក ទូច ប៉ អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំមន្រ្ដីជំនាញចំនួន ២រូប ទៅចូលរួមកិច្ចប្រជុំផ្សព្វផ្សាយពី ដំណើរការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច សួយ នៅភូមិតំបងវេញ ឃុំសង្កែសាទប ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ ។

នៅក្នុងកិច្ចប្រជុំនេះដែរ មន្រ្ដីជំនាញក៏បានពិភាក្សាគ្នាជាមួយអាជ្ញាធរមូលដ្ឋានមាន ថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិ រួមជាមួយជនជាតិដើមភាគតិចក្នុងសហគមន៍ ដើម្បីធ្វើការជ្រើសរើសគណៈកម្មាធិការសហគមន៍ ដែលកិច្ចពិក្សានេះមានការចូលរួមពីជនជាតិដើមភាគតិចប្រមាណ ៦៦គ្រួសារ ។

កិច្ចប្រជុំនេះទទួលបានដូចខាងក្រោម ៖

១- អាជ្ញាធរមូលដ្ឋានថ្នាក់ស្រុក ថ្នាក់ឃុំ និងថ្នាក់ភូមិ និងជនជាតិដើមភាគតិច សួយទាំងអស់បានយល់ច្បាស់អំពីដំណើរការនៃការកំណត់អត្តសញ្ញាណ និងអត្ថប្រយោជន៍របស់សហគមន៍ ក្រោយពេលត្រូវបានទទួលស្គាល់អត្តសញ្ញាណដោយក្រសួងអភិវឌ្ឍន៍ជនបទ។
២- ជនជាតិដើមភាគតិច មានឆន្ទៈចូលរួមសហការគ្រប់ជំហាន ដើម្បីឈានទៅការទទួលស្គាល់អត្តសញ្ញាណដោយជោគជ័យ
៣- ជនជាតិដើមភាគតិច បានចូលរួមបោះឆ្នោតជ្រើសតាំងគណៈគម្មាធិការសហគមន៍ប្រកបដោយតម្លាភាព និងជោគជ័យ
៤- ប្រធានគណៈកម្មាធិការសហគមន៍ និងសមាជិកទាំងអស់បានធ្វើការប្តេជ្ញាថា នឹងខិតខំថែរក្សា វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី ភាសា របស់សហគមន៍ជនជាតិដើមភាគតិច សួយ ដែលដូនតារបស់ពួកគាត់បានបន្សល់ទុក ឱ្យបានគង់វង្ស សម្រាប់កូនចៅជនជាតិដើមភាគតិច សួយ ជំនាន់ក្រោយ ជាពិសេសជួយលើកស្ទួយកម្រិតជីវភាពរបស់ជនជាតិដើមភាគតិច សួយ ឱ្យកាន់តែល្អប្រសើឡើង៕

photo 2024 05 28 14 36 42 photo 2024 05 28 14 36 49 photo 2024 05 28 14 36 50 photo 2024 05 28 14 36 54

លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី ការផ្លាស់ប្តូរបទពិសោធន៏ជោគជ័យ បញ្ហាប្រឈមរបស់សហគមន៍សន្សំប្រាក់ នៅឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤  លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារយេនឌ័រក្រសួងអភិវឌ្ឍន៏ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងសិក្ខាសាលាស្តីពី ការផ្លាស់ប្តូរបទពិសោធន៏ជោគជ័យ បញ្ហាប្រឈមរបស់សហគមន៍សន្សំប្រាក់ នៅវត្តព្រៃជួរ ភូមិព្រៃជួរ ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។

 

សិក្ខាសាលានេះ រៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកជំទាវ ឡាច សាម៉ន  អនុរដ្ឋលេខាធិការ និងជាអនុប្រធានក្រុមការងារយេនឌ័រ, លោក នង សុវណ្ណរស្មី អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ, លោក លីវ សំណាង ប្រធានមន្ទីរ អភិវឌ្ឍន៏ជនបទខេត្តតាកែវ និងមន្ត្រី ព្រមទាំងសមាជិក សមាជិកានៃសហគមន៍សន្សំប្រាក់ ចំនួន ៤៦នាក់ ស្រ្តី ១១នាក់ ។

 

ក្នុងឱកាសនោះ លោកជំទាវ ម៉ាត់ ម៉ារ៉ា បានពាំនាំនូវការផ្តាំផ្ញើ សាកសួរសុខទុក្ខ និងការយកចិត្តទុកដាក់ខ្ពស់របស់ ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន ជូនដល់សិក្ខាកាម  និងបានបង្ហាញដល់សិក្ខាកាមអំពីសារសំខាន់នៃប្រធានបទនីមួយៗដែលត្រូវបង្ហាញក្នុងសិក្ខាសាលា ជាពិសេសកម្មវិធីសហគមន៍សន្សំប្រាក់, គោលការណ៍សំខាន់ៗនៃសហគមន៍សន្សំប្រាក់,  ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្ត្រី សមភាពយេនឌ័រនិងការតាមដាន វាយតម្លៃអំពីស្ថានភាពយេនឌ័រនៅក្នុងសហគមន៍សន្សំប្រាក់។

 

ជាលទ្ធផល សិក្ខាកាមបានយល់បន្ថែមទៀតនូវតម្លៃនៃការចូលរួមរបស់ស្ត្រី លើគ្រប់វិស័យ និងភាពទទួលខុសត្រូវលើការគ្រប់គ្រងប្រាក់ ដែលប្រកបដោយសុចរិតភាព តម្លាភាព និងគណនេយ្យភាព៕

photo 2024 05 29 21 10 17 photo 2024 05 29 21 10 18 photo 2024 05 29 21 10 19 photo 2024 05 29 21 10 20 photo 2024 05 29 21 10 22 photo 2024 05 29 21 10 23 photo 2024 05 29 21 10 25

ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាល

ខេត្តស្វាយរៀង ៖ នាថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចូលរួមក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្តស្វាយរៀង ក្រោមអធិបតីភាព ឯកឧត្តម ប៉េង ពោធិ៍សា អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង។

 

កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់  ឯកឧត្ដមអភិបាល នៃគណៈអភិបាលរងខេត្ត ឯកឧត្តមប្រធានសាលាដំបូងខេត្ត ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត លោកមេបញ្ជាការរងតំបន់ប្រតិបត្តិការសឹករងខេត្ត លោកប្រធានស្នាក់ការស៊ីបការណ៍ខេត្ត លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វាអន្តរជាតិបាវិត និងព្រៃវល្លិ៍ លោកមេធាវីប្រចាំរដ្ឋបាលខេត្ត លោក លោកស្រី ប្រធានមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោកអភិបាលក្រុង/ស្រុកទាំង៨ លោក លោកស្រី នាយកទីចាត់ការ/ប្រធានអង្គភាពចំណុះសាលាខេត្ត។

 

នៅថ្ងៃដដែលនោះដែរ នៅឃុំស្វាយធំ ស្រុកស្វាយជ្រំ  ខេត្តស្វាយរៀង ដោយមានការឧបត្ថម្ភ និងគាំទ្រពីអង្គការជីវិតថ្លៃថ្នូរ មន្ត្រីការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង  បានចូលរួមសម្របសម្រួលក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី “សារៈសំខាន់នៃការទម្លាប់អនាម័យល្អ” ក្នុងគោលបំណងដើម្បីលើកកម្ពស់ការយល់ដឹងដល់ ស្រ្តីថែទាំកុមារនៅផ្ទះ នូវការទម្លាប់អនាម័យល្អប្រចាំថ្ងៃ តាមរយៈការប្រើប្រាស់បង្គន់អនាម័យ ការលាងសម្អាតដៃជាមួយសាប៊ូ ការទទួលទានទឹក និងទុកដាក់ទឹកប្រកបដោយសុវត្ថិភាព ព្រមទាំងការសំអាតបរិស្ថានជុំវិញផ្ទះ  ដែលមានអ្នកចូលរួមសរុប ៣៨នាក់ ស្រី៣៥នាក់ ៕

photo 2024 05 29 17 35 48 2 photo 2024 05 29 17 35 48 3 photo 2024 05 29 17 35 48 4 photo 2024 05 29 17 35 48 5 photo 2024 05 29 17 35 48 6 photo 2024 05 29 17 35 48

photo 2024 05 29 17 36 26 2 photo 2024 05 29 17 36 26 3 photo 2024 05 29 17 36 26 4 photo 2024 05 29 17 36 26 photo 2024 05 29 17 36 27 2 photo 2024 05 29 17 36 27

ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង ដឹកនាំមន្ត្រីបច្ចេកទេសគម្រោង និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង នៃក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ជាមួយក្រុមបេសកកម្មធនាគារពិភពលោក

ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ៖ នៅថ្ងៃអង្គារ ៦រោច-ថ្ងៃពុធ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ -២៩ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) បានដឹកនាំមន្ត្រីបច្ចេកទេសគម្រោង និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង នៃក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមពិនិត្យវឌ្ឍនភាពនៃការអនុវត្តគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) ជាមួយក្រុមបេសកកម្មធនាគារពិភពលោក (WB) ដែលដឹកនាំដោយ Mr. Sadig Aliyev, Infrastructure program leader and Task Team Leader នៅក្នុងខេត្តកំពង់ចាម និងខេត្តខេត្តត្បូងឃ្មុំ។

គម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ក្នុងខេត្តកំពងចាម មានផ្លូវចំនួន ៧ខ្សែ ប្រវែងសរុប ៧៥,៣ គ.ម វឌ្ឍនភាពគិតត្រឹមបច្ចុប្បន្ន លទ្ធផលសម្រេចបានប្រមាណ ៥៤ % និងខេត្តត្បូងឃ្មុំ បានចុះពិនិត្យខ្សែផ្លូវចំនួន ៣ខ្សែ ក្នុងចំណោមផ្លូវចំនួន ៧ខ្សែ ដែលមានប្រវែងសរុប ៦៧,៦ គ.ម លទ្ធផលសម្រេចបានប្រមាណ ៩ %៕

photo 2024 05 29 18 40 55 photo 2024 05 29 18 43 50 photo 2024 05 29 18 43 52 photo 2024 05 29 18 43 53 photo 2024 05 29 18 43 55 photo 2024 05 29 18 45 07 photo 2024 05 29 18 45 08 photo 2024 05 29 18 45 11 photo 2024 05 29 18 45 12 photo 2024 05 29 18 45 13

ចូលរួមបរិច្ចាគថវិកា ចូលមូលនិធិគន្ធបុប្ផាកម្ពុជា ដើម្បីចូលរួមអបអរសាទរ “ទិវាកុមារអន្តរជាតិ ១មិថុនា” និងបំផុសស្មារតី “ខ្មែរជួយខ្មែរ” តាមរយៈយុទ្ធនាការ “១ម៉ឺនរៀល ១ម៉ឺននាក់” ឆ្នាំ២០២៤ សម្រាប់កុមារកម្ពុជា។

photo 2024 05 30 14 09 52

មន្ត្រី​ការិយាល័យផ្គត់ផ្តង់ទឹក នៃមន្ទីរ​អភិវឌ្ឍ​ន៍ជនបទខេត្តកំពត ចុះពិនិត្យការដំឡើងអាងចម្រោះជាតិ​ដែកទឹកពីអណ្តូងស្នប់

ខេត្តកំពត៖  ថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ មន្ត្រី​ការិយាល័យផ្គត់ផ្តង់ទឹក នៃមន្ទីរ​អភិវឌ្ឍ​ន៍ជនបទខេត្តកំពត បានចុះពិនិត្យការដំឡើងអាងចម្រោះជាតិ​ដែកទឹកពី អណ្តូងស្នប់ នៅភូមិល្វេ​ ឃុំ​ ករាំង​ស្នាយ​ ស្រុក​ឈូក​ ខេត្តកំពត៕

photo 2024 05 29 17 57 53 photo 2024 05 29 17 57 55 photo 2024 05 29 17 57 56 2 photo 2024 05 29 17 57 56 photo 2024 05 29 17 57 57

ក្រុមការងារសម្របសម្រួលគម្រោង កសាងភូមិសន្តិភាព  បានបើកវគ្គការបណ្ដុះបណ្ដាលស្តីពី ការធ្វើថ្នាំពុលសម្លាប់សត្វល្អិតពីធម្មជាតិ

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃពុធ ៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារសម្របសម្រួលគម្រោង “កសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន ដោយមានការសម្របសម្រួលពី មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបើកវគ្គការបណ្ដុះបណ្ដាលស្តីពី ការធ្វើថ្នាំពុលសម្លាប់សត្វល្អិតពីធមម្មជាតិ ។

វគ្គបណ្ដុះបណ្ដាលនេះ ធ្វើនៅភូមិភ្នំព្រាល ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដែលមានសិក្ខាកាមចូលរួមចំនួន ២០នាក់។

បន្ទាប់ពីបញ្ចប់វគ្គបណ្ដុះបណ្ដាលនេះ សិក្ខាកាមទាំងអស់អាចធ្វើថ្នាំពុលតាមបែបធម្មជាតិដោយខ្លួនឯង និងមិនចាំបាច់ទិញថ្នាំពុលគីមីពីទីផ្សារទេ ព្រមទាំងកាត់បន្ថយការចំណាយថវិកាផងដែរ៕

photo 2024 05 29 17 03 28 photo 2024 05 29 17 03 29 photo 2024 05 29 17 03 30 photo 2024 05 29 17 03 31 photo 2024 05 29 17 03 34 photo 2024 05 29 17 13 55 photo 2024 05 29 17 13 59

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ខេត្តកំពង់ស្ពឺ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធឆ្លងព្រះធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដកចម្លាក់ថ្មម៉ាបចំនួន ១ ១៧០ផ្ទាំង, ផ្លូវបេតុង ៩ខ្សែ, បូជនីយដ្ឋានសមថៈវិបស្សនា និងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

មជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតក្នុងភូមិសាស្ត្រឃុំចំបក់ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ត្រូវបានស្ថាបនាឡើង ដើម្បីអភិវឌ្ឍប្រែក្លាយទៅជាបូជនីយដ្ឋានជាទីគោរពសក្ការៈបូជា ថ្នាក់ជាតិ អន្តរជាតិ និងជារមណីយដ្ឋានទេសចរណ៍វប្បធម៌បែបព្រះពុទ្ធសាសនា ដែលមានតម្លៃជាប្រវត្តិសាស្ត្រ ដើម្បីបន្សល់ទុកជាមរតកដល់កូនចៅជំនាន់ក្រោយ និងដើម្បីជាប្រយោជន៍ក្នុងការសិក្សាស្រាវជ្រាវស្វែងយល់ពីព្រះពុទ្ធសាសនានៅកម្ពុជា។

 

សូមបញ្ជាក់ថា៖ សមិទ្ធផលដែលសម្ពោធដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ មានសមិទ្ធផលធំៗចំនួន៣ រួមមាន ទី១៖ មហាប្រាសាទព្រះធម្មចេតិយទី១ បណ្តោយ ១០៨ម៉ែត្រ ទទឹង ២៧ម៉ែត្រ កម្ពស់ ៥៨,៥០ម៉ែត្រ ដែលមានតម្កល់សិលាចារិកព្រះត្រៃបិដក ១ ១៧០ផ្ទាំង, ទី២៖ ផ្លូវបេតុងចំនួន ៩ខ្សែ សរុបប្រវែង ៣ ១៥០ម៉ែត្រ ទទឹង ៦ម៉ែត្រ និងទី៣៖ បូជនីយដ្ឋានវិបស្សនាទំហំសរុប ៥០០ម៉ែត្រការ៉េ សម្រាប់ធ្វើសមាធិ និងវិបស្សនា តាមរចនាបទខ្មែរ ៥០កន្លែង៕

photo 2024 05 30 10 09 46 2 photo 2024 05 30 10 09 46 photo 2024 05 30 10 09 47 photo 2024 05 30 10 09 48 photo 2024 05 30 10 09 49 2 photo 2024 05 30 10 09 49 photo 2024 05 30 10 09 51 2 photo 2024 05 30 10 09 51 photo 2024 05 30 10 09 52 photo 2024 05 30 10 09 53