ឯកឧត្ដម អ៉ិន ចន្ថា ដឹកនាំគណៈប្រតិភូអន្តរក្រសួងត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានដឹកនាំគណៈប្រតិភូអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) សមាជិកគណៈកម្មាធិការលទ្ធកម្ម អមដំណើរដោយប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះ ផ្លូវចំនួន ១គម្រោង ៣ខ្សែ ប្រវែង ១ ៤៦០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំសំបូរ ភូមិរំដួល និងភូមិថ្កូវ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 

ក្រោយពីគណៈកម្មាធិការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះចប់  ក្នុងឱកាសនោះ ឯកឧត្ដម រដ្ឋលេខាធិការ បានបន្តដឹកនាំប្រជុំ ជាលទ្ធផលនៃអង្គប្រជុំសមាជិកសមាជិកាគណៈកម្មាធិការអន្តរក្រសួងបានបូកសរុបអំពីការត្រួតពិនិត្យ បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃការស្ថាបនាខ្សែផ្លូវ ១គម្រោងនេះ និងកោតសរសើរនៃការសាងសងអនុវត្តតាមបទដ្ឋានបច្ចេកទេសគឺមានគុណភាពល្អនឹងឯកភាពទទួលយកដោយសេចក្ដីរីករាយ ។

photo 2024 05 31 12 03 22 photo 2024 05 31 12 03 27 photo 2024 05 31 12 03 28 photo 2024 05 31 12 03 31 photo 2024 05 31 12 03 33 photo 2024 05 31 12 03 35 photo 2024 05 31 12 03 37

ឯកឧត្តម អ៉ិន ចន្ថា ដឹកនាំគណៈប្រតិភូអន្តរក្រសួង សមាជិកគណៈ កម្មាធិការលទ្ធកម្ម នឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នឹងអនុប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តព្រះវិហារ ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះ ផ្លូវចំនួន ២គម្រោង

ខេត្តសៀមរាប-ខេត្តព្រះវិហារ៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម អ៉ិន ចន្ថា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានដឹកនាំគណៈប្រតិភូអន្តរក្រសួង(ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) សមាជិកគណៈ កម្មាធិការលទ្ធកម្ម នឹងប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប នឹងអនុប្រធានមន្ទីរអភិវឌ្ឍន៍ខេត្តព្រះវិហារ បានចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះ ផ្លូវចំនួន ២គម្រោង ស្ថិតនៅខេត្តសៀមរាប និងខេត្តព្រះវិហារ រួមមាន៖

 

-គម្រោងទី១ ៖ ការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួស ចំនួន១ខ្សែ ប្រវែង ៦ ៣០០ម ទទឹង ៥ម កម្រាស់ ០, ២ម ស្ថាបនាទំនប់បង្អោរចំនួន ១កន្លែង ប្រវែង ៥០ ៥០ម និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅភូមិសំរោង ទៅភូមិអន្លង់សរសៃពង ឃុំតាអាន ស្រុកក្រឡាញ់ ខេត្តសៀមរាប (គម្រោងលេខ DRR-NC-2023-No.068) ។

 

-គម្រោងទី២ ៖ ការងារស្តារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៣ ០០០ម ទទឹង ៧ម កម្រាស់ ០,២ម និងស្ថាបនាលូប្រអប់មុខបួនចំនួន ១កន្លែង ស្ថិតនៅភូមិស្វាយ ឃុំរណសិរ្ស ស្រុកសង្គមថ្មី ខេត្តព្រះវិហារ (គម្រោងលេខ DRR-NC-2023-No.067)។

ក្រោយពីគណៈកម្មាធិការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះ ផ្លូវចំនួន ២គម្រោងចប់។

 

ឯកឧត្តមបានបន្តដឹកនាំប្រជុំ ដោយលទ្ធផលនៃអង្គប្រជុំសមាជិក សមាជិកា គណៈកម្មាធិការអន្តរក្រសួងបានបូកសរុបអំពីការត្រួតពិនិត្យ បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃការស្ថាបនាផ្លូវចំនួនទាំង ២កម្រោងនេះ និងកោតសរសើរនៃការសាងសង់ អនុវត្តតាមបទដ្ឋានបច្ចេកទេសគឺមានគុណភាពល្អ នឹងឯកភាពទទួលយកដោយសេចក្ដីរីករាយ ។

photo 2024 05 30 16 30 44 photo 2024 05 30 16 30 45 photo 2024 05 30 16 30 46 photo 2024 05 30 16 30 48 photo 2024 05 30 16 30 49 photo 2024 05 30 16 30 53 photo 2024 05 30 16 42 59 photo 2024 05 30 16 43 01 photo 2024 05 30 16 43 02 photo 2024 05 30 16 43 06

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យគុណភាព និងស្ថានភាពផ្លូវជនបទ ៣ខ្សែ នៅក្នុងខេត្តសៀមរាប

ខេត្តសៀមរាប ៖ នាថ្ងៃសៅរ៍ ១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង អញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនា និងគុណភាពផ្លូវជនបទចំនួន ៣ខ្សែ នៅក្នុងភូមិសាស្ដ្រខេត្តសៀមរាប។ នាឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប, លោកអភិបាលនៃគណៈអភិបាលស្រុកពួក,លោកអភិបាលនៃគណៈអភិបាលស្រុកអង្គជុំ, មន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។

 

–  ខ្សែទី១ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១៣ ៤១៨ម៉ែត្រ ទទឹង ៧ម៉ែត្រ ចិញ្ចើមសងខាងម្ខាងៗ ១ម៉ែត្រ មានសំណង់លូប្រអប់ ២កន្លែង, លូមូលមុខ១ ចំនួន ១៦កន្លែង និងលូមូលមុខ២ ចំនួន ១១កន្លែង តភ្ជាប់ពីចំណុចក្លោងទ្វារវត្តប្រាសាទ ភូមិដំណាក់ស្លាញ ឃុំសសរស្តម្ភ ទៅដល់ភូមិឈូក ឃុំត្រីញរ ស្រុកពួក។ ផ្លូវនេះមានរយៈពេលសាងសង់ចំនួន ១៨ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្រេចលទ្ធផលបាន ២០,៨៩%។

–  ខ្សែទី២ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ១០ ៦៤៥ម៉ែត្រ ទទឹងខ្នងលើក្រាលកៅស៊ូពីរជាន់ប្រវែង ៧ម៉ែត្រ ចិញ្ចើមសងខាងម្ខាងៗ ១ម៉ែត្រ  មានសំណង់លូប្រអប់ ៤កន្លែង, លូមូលមុខ១ ចំនួន ៧កន្លែង និងលូមូលមុខ២ ចំនួន ១៣កន្លែង តភ្ជាប់ពីភូមិម្កាក់ ឃុំតាសោម ទៅដល់ភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ ។ ផ្លូវនេះ មានរយៈពេលសាងសង់ចំនួន ១៨ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ សម្រេចលទ្ធផលបាន ០៨,០៣%។

 

ខ្សែផ្លូវទាំងពីរខ្សែនេះ ស្ថិតក្នុងក្របខណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM)។

 

សូមបញ្ជាក់ថា៖ កម្មវិធី RID4CAM គឺជាកម្មវិធីក្នុងក្របខ័ណ្ឌហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF)ដែល នឹងត្រូវស្ថាបនាផ្លូវ DBST និងផ្លូវបេតុង សរុបប្រវែង ៤១៩,៩០គីឡូម៉ែត្រ នៅក្នុងខេត្តគោលដៅ ចំនួន ៥ រួមមាន ខេត្តព្រះវិហារ សៀមរាប បាត់ដំបង កំពង់ធំ និងខេត្តកណ្តាល ដោយមានរយៈពេលអនុវត្ត ៥ឆ្នាំ (ឆ្នាំ២០២២-ឆ្នាំ២០២៦)។ ដោយឡែកសម្រាប់ខេត្តសៀមរាប កម្មវិធី RID4CAM នឹងស្ថាបនាផ្លូវ DBST ចំនួន ៩ខ្សែ សរុបប្រវែង ១២៦,៨០គីឡូម៉ែត្រ ។

 

–  ខ្សែទី៣ គម្រោងប្រកួតប្រជែងខ្សែច្រវ៉ាក់តម្លៃ និងលើកកម្ពស់សុវត្ថិភាពកសិកម្ម (ACSEP) មានប្រវែងសរុប ១៦ ២០០ម៉ែត្រ ក្នុងនោះ ផ្លូវក្រាលបេតុង ប្រវែង ១ ៣១៣ម៉ែត្រ ទទឹង ៧ម៉ែត្រ និងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១៤ ៨៨៧ម៉ែត្រ ទទឹង ៦,៥ម៉ែត្រ ចិញ្ចើមសងខាងម្ខាងៗ ០,២៥ម៉ែត្រ និងសំណង់លូប្រអប់ចំនួន ៣កន្លែង លូមូលមុខ១ ចំនួន ៦កន្លែង លូមូលមុខ២ ចំនួន ១១កន្លែង និងស្លាកសញ្ញាចរាចរណ៍ចំនួន ១៣៥ស្លាក។ ផ្លូវនេះតភ្ជាប់ពីភូមិគោកក្នាំង ទៅភូមិគល់ ឃុំស្រែខ្វាវ ស្រុកអង្គរជុំ ដែលបានចាប់ផ្តើមសាងសង់ពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៣ រហូតដល់ពេលនេះសម្រេចបាន ៨២,៨៣% ហើយគ្រោងបញ្ចប់ការសាងសង់នៅក្នុងខែកញ្ញា ឆ្នាំ២០២៤ ខាងមុខនេះ ។

 

ក្នុងឱកាសពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំង ៣ខ្សែ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវខាងលើ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។

 

នារសៀលថ្ងៃដដែល ឯកឧត្តមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន និងប្រតិភូអមដំណើរ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ហេដ្ឋារចនាសម្ព័ន្ធ នៅតំបន់អភិវឌ្ឍន៍ទីក្រុងរណបរុនតាឯក និងពាក់ស្នែង។

 

សូមបញ្ជាក់ថា៖ នៅតំបន់អភិវឌ្ឍន៍ក្រុងរណបរុនតាឯក ត្រូវបានស្ថាបនាផ្លូវក្រាលបេតុងចំនួន ៥៦ខ្សែ សរុបប្រវែង ៥៣,១៨គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ៩៩% និងការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ២៣៣ខ្សែ សរុបប្រវែង ១០៨,៥៣១គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ១០,៣១%។ នៅតំបន់អភិវឌ្ឍន៍ពាក់ស្នែង ត្រូវបានស្ថាបនាផ្លូវមេក្រាលបេតុងចំនួន ៨៣ខ្សែ សរុបប្រវែង ៩៩,៧៧គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ៤៨% និងការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ២៨៤ខ្សែ សរុបប្រវែង ១៩១,៦១គីឡូម៉ែត្រ សម្រេចលទ្ធផលបាន ០,១៦%៕

1 scaled 2 scaled 3 4 scaled 5 scaled 6 scaled 7 scaled 8.1 8 scaled 9.1 9.2 9.3 9.4 9.5 9.6 9.7 9 10.1 10.2 10.4 10.7 10 scaled 11 scaled 12.1 12.2 12.3 12.4 12.5 12 scaled

13
DCIM100MEDIADJI_0136.JPG
14
DCIM100MEDIADJI_0138.JPG

15.1 15 16 17

លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ

ខេត្ដបន្ទាយមានជ័យ: ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ដបន្ទាយមានជ័យ បានដឹកនាំកិច្ចប្រជុំស្ដីពីការបូកសរុបលទ្ធផលការងារប្រចាំខែឧសភា ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ដ នៅសាលប្រជុំមន្ទីរ មានសមាជិកសរុបចំនួន ២៤នាក់ ស្រី ៧នាក់ តាមរបៀបវារៈដូចខាងក្រោម ៖

១-របាយការណ៍បូកសរុបប្រចាំខែរបស់ការិយាល័យ
២-ផ្សព្វផ្សាយរចនាសម្ព័ន្ធថវិកាកម្មវិធីឆ្នាំ២០២៥
៣-សំណូមពរ និងបញ្ហាផ្សេងៗ
៤-ទិសដៅការងារបន្ដ

បន្ទាប់ពីលោកប្រធានអង្គប្រជុំ មានមតិស្វាគមន៍ និងជម្រាបពីគោលបំណងអង្គប្រជុំរួចមក លោក លោកស្រី ប្រធានការិយាល័យ បានរាយការណ៍ពីលទ្ធផលការងារប្រចាំខែ និងការងារបន្ដជូនអង្គប្រជុំ។
បន្ទាប់មក ដោយមានការអនុញ្ញាតពី លោកប្រធានអង្គប្រជុំ លោក ឈិន លាងតុង ប្រធានការិយាល័យស្ដីទី បានធ្វើបទបង្ហាញស្ដីពីរចនាសម្ព័ន្ធថវិកាកម្មវិធីឆ្នាំ២០២៥ ជូនសមាជិក សមាជិកា នៃអង្គប្រជុំ ដើម្បីឱ្យការិយាល័យជំនាញបានដឹង និងយល់ច្បាស់ពីកម្មវិធី អនុកម្មវិធី និងសកម្មភាពនៃថវិកាកម្មវិធីរបស់មន្ទីរ ក៏ដូចការិយាល័យជំនាញ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំផែនការថវិការបស់មន្ទីរ។

លោកប្រធានមន្ទីរ បានមានប្រសាសន៍បន្ថែម ពាក់ព័ន្ធនឹងកិច្ចការងារបន្ដរបស់ការិយាល័យស្របតាមផែនការសកម្មភាព ក្នុងគោលដៅបង្កើនការអនុវត្ដការងារអោយបានទាន់ពេលវេលាតាមផែនការសកម្មភាពប្រចាំឆ្នាំឲ្យកាន់តែប្រសើរ ត្រូវពង្រឹងសមត្ថភាព និងការបំពេញការងារស្របតាមតួនាទីភារកិច្ចរបស់ខ្លួន ហើយសាមគ្គីភាពផ្ទៃក្នុង ក្រមសីលធម៌ និងកិច្ចសហការគ្នា ជាកត្ដាសំខាន់ និងចាំបាច់បំផុត សម្រាប់អង្គភាព ត្រូវរក្សាឲ្យបានខ្ជាប់ខ្ជួនបន្ដទៀត៕

IMG 20240601 124029 860 IMG 20240601 124030 042 1 IMG 20240601 124030 743 1 IMG 20240601 124034 903 1 IMG 20240601 124034 297 1 IMG 20240601 124034 636 1

អបអរសាទរ ខួបទី៧៥ ទិវាកុមារអន្តរជាតិ (១មិថុនា)

អបអរសាទរ ខួបទី៧៥ ទិវាកុមារអន្តរជាតិ (១មិថុនា) ក្រោមប្រធានបទ៖ ការវិនិយោគលើកុមារថ្ងៃនេះ សំដៅបង្កើនមូលធនមនុស្ស ក្នុងយុគសម័យបរិវត្តកម្មឌីជីថល
#ផ្ទាំងរូបភាពបង្កើតឡើងអោយAI

១ មិថុនា ១៩៤៩ ~ ១ មិថុនា ២០២៤

International Childrens Day copy

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញទៅពិនិត្យគុណភាព និងស្ថានភាពផ្លូវជនបទ ១ខ្សែ នៅក្នុងខេត្តកំពង់ធំ និងសំណេះសំណាលជាមួយមន្ដ្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប

ខេត្តកំពង់ធំ-ខេត្តសៀមរាប៖ នាថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ បានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង អញ្ជើញទៅពិនិត្យគុណភាព និងស្ថានភាពផ្លូវជនបទ ១ខ្សែ ស្ថិតនៅក្នុងឃុំគគីរ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។ នាឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមអមដំណើរពីសំណាក់ ឯកឧត្តមអភិបាលរង​ នៃគណៈអភិបាលខេត្តកំពង់ធំ ព្រមទាំងលោកប្រធានមន្ទីរស្ដីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ, អាជ្ញាធរពាក់ព័ន្ធជាច្រើនរូបទៀត។

 

សូមជម្រាបជូនផងដែរថា ខ្សែផ្លូវមួយខ្សែនេះ មានប្រវែងសរុប ១៨ ០០០ម៉ែត្រ តភ្ជាប់ពីភូមិ ពង្រលីង ឃុំក្រវ៉ា ទៅដល់ភូមិត្រពាំងសង្កែ ឃុំគគីរធំ ស្រុកបារាយណ៍ដែលផ្លូវនៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំបានលើកគម្រោងស្ថាបនាជាគម្រោងពហុឆ្នាំ ដោយប្រើប្រាស់ថវិកាជាតិសម្រាប់ការកសាងប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)   ប្រវែង សរុប ១២ ៥០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយក្រួសទទឹង០,៥ម៉ែត្រ និងសាងសង់សំណង់សិល្បការ្យមួយចំនួន។ ដោយឡែកផ្លូវដែលនៅសល់មិនទាន់ស្ថាបនាមានប្រវែង ៥,៥គ.ម.ទៀត។ ក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យដោយផ្ទាល់នេះ​ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តពន្លឿននីតិវិធីក្នុងការសាងសង់នៅចុងឆ្នាំនេះ ដោយអនុវត្តស្របតាមបទដ្ឋានគតិយុត្ត និងលក្ខណៈបច្ចេកទេសដែលមានជាធរមាន ដើម្បីឆ្លើយតបទៅនឹងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ទៅទទួលសេវាសាធារណៈ និងការដឹកជញ្ជូនកសិផលនានា។

 

នារសៀលថ្ងៃដដែល ឯកឧត្តម ឆាយ ឫទ្ធិសែន ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ពិន ប្រាកដ អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងប្រតិភូអមដំណើរ បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបសរុបចំនួន ៤៥នាក់ ស្រីចំនួន ៦នាក់។

 

បន្ទាប់ពីបានស្តាប់របាយការណ៍ដោយលោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប និង មតិស្វាគមន៍យ៉ាងកក់ក្ដៅដោយឯកឧត្ដមអភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប រួចមក ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗដែលខេត្តសម្រេចបានជាបន្ដបន្ទាប់ក្រោមម្លប់សន្ដិភាព និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លូនសម្រេចបានគួរជាទីមោទន ជាពិសេសកិច្ចអន្ដរាគមន៍ក្នុងកាលៈទេសៈដែលប្រជាពលរដ្ឋនៅទូទាំងប្រទេសបានជួបប្រទះនឹងបញ្ហាកង្វះទឹកប្រើប្រាស់ និងបរិភោគដោយសារការប្រែប្រួលអាកាសធាតុ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹក និងពរសព្វសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាព, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរ។

 

ជាមួយនេះឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដូចខាងក្រោម៖

 

–  ត្រូវបន្ដថែរក្សាសមិទ្ធផលនិងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

 

–  មន្ដ្រីរាជការគ្រប់រូបត្រូវវខិតខំបំពេញតួនាទី ភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់ តាមការចាត់តាំងរបស់ថ្នាក់ដឹកនាំ និងប្រធានអង្គភាព ជាពិសេសអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចធិបតី នាយករដ្ឋមន្ដ្រី ក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ តាមរយៈការបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត និងកិច្ចសហការល្អជាមួយមន្ទីរជំនាញ អង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍នានា។

 

–  មន្ទីរត្រូវខិតខំអនុវត្តជំរុញការអភិវឌ្ឍ ស្រង់ទិន្នន័យ វាយតម្លៃ និងជ្រើសរើសភូមិគំរូ  ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ។

 

–  ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មិនប្រកាន់បក្ខពួក និងការបែងចែកភារកិច្ចប្រកបដោយតម្លាភាព សមភាព និងយកចិត្តទុកបំពេញការអនុវត្តការងារដែលក្រសួងបានដាក់ចេញ។

 

ពិធីសំណេះសំណាល និងសាកសួរសុខទុក្ខបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត៕

20240531 5 6253270180210675497

20240531 3H2A6399 1 scaled 20240531 3H2A6454 scaled  20240531 5 6253270180210675498

20240531 DJI 0100
DCIM100MEDIADJI_0100.JPG
20240531 DJI 0104
DCIM100MEDIADJI_0104.JPG

20240531 SAVE 20240531 185844 scaled

20240531 SAVE 20240531 190307 scaled 20240531 SAVE 20240531 185854 scaled 20240531 SAVE 20240531 185902 scaled 20240531 SAVE 20240531 185932 scaled  SAVE 20240531 191144 scaled

ឯកឧត្តម ជា ស្រ៊ុន បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការងារ១០០% និងបញ្ចប់សុពលភាព ការងារស្ថាបនា និងស្តារឡើងវិញផ្លូវចំនួន ០៤គម្រោង

ខេត្តកណ្តាល៖ ថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ដោយមានការចូលរួមពីក្រុមការងារមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង  និងលោកស្រីប្រធានក្រុមប្រឹក្សាឃុំព្រែកដំបង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ការងារ១០០% និងបញ្ចប់សុពលភាព ការងារស្ថាបនា និងស្តារឡើងវិញផ្លូវចំនួន ០៤គម្រោង ស្ថិតនៅខេត្តកណ្តាល កំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ (ប្រើប្រាស់ថវិកាជំពូក២១)។

 

-គម្រោងទី១÷ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ២៥កំណាត់ មានប្រវែងសរុប ៣ ៥៣០ម ស្ថិតនៅឃុំព្រែកដំបង និងឃុំរកាកោងទី២ ស្រុកមុខកំពូល ខេត្តកណ្តាល (បញ្ចប់សុពលភាព)។

 

-គម្រោងទី២÷ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ១០ខ្សែ ប្រវែងសរុប ១ ៤៧៧ម ស្ថិតនៅឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្តកណ្តាល (បញ្ចប់ការងារ១០០%)។

 

-គម្រោងទី៣÷ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ DBST ចំនួន ១ខ្សែ មាន ២កំណាត់ ប្រវែងសរុប ២៦០០ម ទទឹង ៦ម កំណាត់ទី១ ប្រវែង ១ ១០០ម ទទឹង៦ម ចិញ្ចើមផ្លូវក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម ស្ថិតនៅឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង និងកំណាត់ទី២ ប្រវែង ១ ៥០០ម ទទឹង ៦មចិញ្ចើមផ្លូវក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ ១ម ស្ថិតនៅឃុំមនោរម្យ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ (បញ្ចប់សុពលភាព)។

 

-គម្រោងទី៤÷ ការងារជួសជុសផ្លូវក្រាលដីល្បាយក្រួសចំនួន ៥ខ្សែ ប្រវែងសរុប ៦ ៦៦០ម និងសាងសង់លូប្រអប់មុខពីរ ចំនួន ១កន្លែង ស្ថិតនៅឃុំស្វាយជុក ឃុំពាម ឃុំក្រាំងល្វា និងឃុំខ្នាឆ្មារ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង (បញ្ចប់សុពលភាព)។

 

បន្ទាប់មកគណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាលើការអនុវត្តការងាររបស់អ្នកទទួលការងារ ជាលទ្ធផល បានសម្រេចវាយតម្លៃទទួលយកទាំង ៤គម្រោង។ ជាមួយនេះដែរគណៈកម្មការអន្តរក្រសួងបានសំណូមពរដល់អ្នកទទួលការឱ្យបន្តការងារថែទាំខ្សែផ្លូវដែលស្ថិតនៅក្នុងសុពលភាពឲ្យបានល្អ និងអនុវត្តការងារស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីរក្សាបានភាពយូរអង្វែងរបស់ផ្លូវជនបទ។

photo 2024 05 30 12 47 10 photo 2024 05 30 13 38 49 2 photo 2024 05 30 13 38 49 3 photo 2024 05 30 13 38 49 photo 2024 05 30 13 38 50 2 photo 2024 05 30 13 38 50 3 photo 2024 05 30 13 38 50 4 photo 2024 05 30 13 38 50

ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរ បានជួសជុលអណ្ដូងស្នប់ ចំនួន៣កន្លែង

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃពុធ ០៧រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តព្រះវិហារ ចាត់បញ្ជូន ក្រុមការងារបច្ចេកទេសទឹកស្អាតរបស់មន្ទីរ សហការជាមួយអាជ្ញាធរមូលដ្ឋាន ដោយមានការចូលរួមពីម្ចាស់ទីតាំងអណ្តូងស្នប់ផងដែរ បានជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋចំនួន ៣អណ្តូង ស្ថិតនៅភូមិសំរោង ឃុំតស៊ូ ស្រុកជ័យសែន ខេត្តព្រះវិហារ ។

បន្ទាប់ពីជួសជុលរួចរាល់ អណ្ដូងទាំង ៣ទីតាំង ខាងលើអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់បានធម្មតាវិញ។

photo 2024 05 30 16 39 26 photo 2024 05 30 16 39 27 photo 2024 05 30 16 39 28 2 photo 2024 05 30 16 39 28 3 photo 2024 05 30 16 39 28 4 photo 2024 05 30 16 39 28 5 photo 2024 05 30 16 39 28

អបអរសាទរ ទិវាពិភពលោកគ្មានថ្នាំជក់ ខួបលើកទី ៣៧ ក្រោមប្រធានបទ “បង្ការកុមារនិងយុវជនពីការបំផ្លាញរបស់ឧស្សាហកម្មថ្នាំជក់” ៣១ ឧសភា ១៩៨៧ – ៣១ ឧសភា ២០២៤

smoke copy

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំឯកសារសម្រាប់ទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី នាយករដ្ឋមន្ត្រី នៅសាធារណរដ្ឋសិង្ហបុរី

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ នៅទីស្តីការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក អៀង ស៊ីថា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំអន្តរក្រសួង ដើម្បីត្រៀមរៀបចំឯកសារសម្រាប់ទស្សនកិច្ចផ្លូវការរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅសាធារណរដ្ឋសិង្ហបុរី ក្រោមអធិបតីភាពឯកឧត្តម អុឹង រចនា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដោយមានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ។

 

កិច្ចប្រជុំអន្តរក្រសួងខាងលើ រៀបចំឡើងក្នុងគោលបំណងរៀបចំឯកសារឱ្យបានគ្រប់ជ្រុងជ្រោយ ច្បាស់លាស់ និងចំគោលដៅ តាមរយៈការពិនិត្យ និងពិភាក្សាលើធាតុចូល និងសំណើនានារបស់ក្រសួង -ស្ថាប័នពាក់ព័ន្ធ ព្រមទាំងកំណត់យកចំណុចដែលចាំបាច់ និងអាទិភាពបំផុតសម្រាប់គោរពជូន សម្តេចធិបតី នាយករដ្ឋមន្ត្រី៕

photo 2024 05 30 17 10 01 photo 2024 05 30 17 10 03 photo 2024 05 30 17 10 04 photo 2024 05 30 17 10 05 photo 2024 05 30 17 10 06 photo 2024 05 30 17 10 08