ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត ដឹកនាំគណៈកម្មការអន្តរក្រសួង អញ្ជើញចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ០២ខ្សែ នៅខេត្តព្រៃវែង

ខេត្តព្រៃវែង៖ នាថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០២ខ្សែ៖

 

–  ខ្សែទី១៖ ការងារស្ថាបនាផ្លូវ DBST ចំនួន០១ខ្សែ ប្រវែង ៥ ០០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយខ្សាច់់ភ្នំទទឹងម្ខាង ០,៥ម៉ែត្រ និងសាងសង់លូមូលមុខមួយ ចំនួន ០១កន្លែង ស្ថិតនៅក្នុងភូមិពោធិ៍ថ្មី ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។

 

–  ខ្សែទី២៖ ការងារស្ថាបនាផ្លូវ DBST ចំនួន ០១ខ្សែ ប្រវែង ៥ ២០០ម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលល្បាយខ្សាច់ភ្នំ ទទឹងម្ខាងៗ ០,៥ម៉ែត្រ និងសាងសង់លូមូលមុខមួយចំនួន ០១កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ១កន្លែង ស្ថិតនៅក្នុងភូមិពោធិ៍ថ្មី ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។

 

ផ្លូវទាំងពីរខ្សែខាងលើ អនុវត្តដោយនាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

 

បន្ទាប់ពីបានធ្វើការពិនិត្យជាក់ស្តែង និងយោងតាមស្មារតីអង្គប្រជុំគណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយកនូវលទ្ធផលការងារស្ថាបនាផ្លូវ DBST ចំនួន ២គម្រោងខាងលើ និងបញ្ចប់សុពលភាពជាស្ថាពរ៕

photo 2024 05 31 16 45 40 photo 2024 05 31 16 45 50 photo 2024 05 31 16 46 07 photo 2024 05 31 16 46 22 photo 2024 05 31 16 46 29

ក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បើកវគ្គបណ្តុះបណ្តាលស្តីពី ការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច

ខេត្តបន្ទាយមានជ័យ ៖ នាថ្ងៃសុក្រ និងសៅរ៍ ៩-១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាលស្តីពី ការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច ។

 

វគ្គបណ្តុះបណ្តាលនេះ បានប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ នៅភូមិថ្មី ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ១៧នាក់។ នៅក្នុងវគ្គបណ្តុះបណ្តាលនេះដែរ សិក្ខាកាមគ្រប់ៗរូបបានសិក្សាទាំងទ្រឹស្តី និងអនុវត្តសាកល្បងជាក់ស្ដែង លើជំនាញរើម៉ាស៊ីន ដំឡើងគ្រឿងបង្គុំតាមលំដាប់ សម្រាប់ម៉ាស៊ីនប្រើប្រេងម៉ាស៊ូត ក្នុងនោះមានប្រព័ន្ធប្រអប់លេខ  និងសំណុំកូនជ្រូករបស់គ្រឿងយន្តកសិកម្មខ្នាតតូច ៕

photo 2024 05 31 18 46 20 photo 2024 05 31 18 46 30 2 photo 2024 05 31 18 46 30 3 photo 2024 05 31 18 46 30 4 photo 2024 05 31 18 46 30 5 photo 2024 05 31 18 46 30 photo 2024 06 01 18 54 05

លោក តាន់ វាសនា  បានចូលរួមអមដំណើរ តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះពិនិត្យផ្លូវចំនួន ០៥ខ្សែ  ក្នុងខេត្តកំពង់ធំ ក្នុងក្របខ័ណ្ឌ RID4CAM

ខេត្តកំពង់ធំ ៖ នាថ្ងៃសៅរ៏  ១០រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី និងលោក គួង គា ប្រធានការិយាល័យផ្លូវជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ  បានចូលរួមអមដំណើរ ឯកឧត្តម ប៉ែន ធីរុង្គ  អនុរដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំក្រុមការងារចុះពិនិត្យ ផ្លូវចំនួន ០៥ខ្សែ  ស្ថិតក្នុងស្រុកសន្ទុក ស្រុកប្រាសាទសំបូរ និងស្រុកសណ្តាន់ ខេត្តកំពង់ធំ ក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា(RID4CAM) នៃក្រសួងអភិវឌ្ឍន៍ជនបទ៕

photo 2024 06 01 18 03 16 2 photo 2024 06 01 18 03 16 photo 2024 06 01 18 04 09 photo 2024 06 01 18 04 10 photo 2024 06 01 18 04 11 photo 2024 06 01 18 04 12 2 photo 2024 06 01 18 04 12 3 photo 2024 06 01 18 04 12 photo 2024 06 01 18 04 13

ក្រុមការងារទឹកស្អាត នៃមន្ទីរអភិវឌ្ឍន៍ជនបទបានជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋបានចំនួន ២អណ្តូង ស្ថិតនៅភូមិអូរស្មៀត ឃុំតស៊ូ ស្រុកជ័យសែន

ខេត្តព្រះវិហារ  ៖ ថ្ងៃសុក្រ ៩រោច ខែពិសាខឆ្នាំរោង ឆស័ក ព.ស.២០២៤ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារទឹកស្អាត នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារចំនួន ៣រូបបសហការជាមួយអាជ្ញាធរឃុំ ភូមិ ដោយមានការចូលរួមពីម្ចាស់ទីតាំងអណ្តូងស្នប់ផងនោះ ជួសជុលអណ្តូងស្នប់ជូនប្រជាពលរដ្ឋបានចំនួន ២អណ្តូង ស្ថិតនៅភូមិអូរស្មៀត ឃុំតស៊ូ ស្រុកជ័យសែន ៕

photo 2024 05 31 15 26 18 photo 2024 05 31 15 26 24 2 photo 2024 05 31 15 26 24 photo 2024 05 31 15 26 28 photo 2024 05 31 15 26 31 photo 2024 05 31 15 26 34

ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ ដឹកនាំកិច្ចប្រជុំជាមួយប្រតិភូអគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយប្រតិភូអគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ ដឹកនាំដោយ ឯកឧត្ដម ឡុង អាទិច្ចបូរា អគ្គលេខាធិការ នៃអាជ្ញាធរសវនកម្មជាតិ  ដោយមានការចូលរួមពី ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកអគ្គនាយករង លោកស្រីតំណាងអគ្គាធិការ និងឯកឧត្ដម លោក លោកស្រី តំណាងគ្រប់នាយកដ្ឋាន នៃក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដម ឈឹម សៅគី បានជម្រាបជូនប្រតិភូថាក្រសួងអភិវឌ្ឍន៍ជនបទមានអគ្គាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុអគ្គនាយកបច្ចេកទេស និងមាននាយកដ្ឋានជំនាញចំនួន ១១ ។ ជាមួយនេះក្រសួងបាននិងកំពុងអនុវត្តកម្មវិធីចំនួន ៤ ក្រោមចក្ខុវិស័យលើកកម្ពស់គុណភាព និងតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌ រួមមាន ៖

 

១- អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្តនិងគមនាគមន៍ ២- កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ៣- ពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤ -ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ។

 

ឯកឧត្តម បានបន្តទៀតថា កម្មវិធីអាទិភាពទាំង ៤ នេះបានរួមចំណែកក្នុងការអនុវត្តយុទ្ធសាស្ត្រដំណាក់កាលទីមួយរបស់រាជរដ្ឋាភិបាលដែលមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ដើម្បីឈានទៅសម្រេចចក្ខុវិស័យកម្ពុជាក្លាយជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ ។

 

ក្នុងឱកាសបិទអង្គប្រជុំ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានសំណូមពរដល់អាជ្ញាធរសវនកម្មជាតិ ដូចខាងក្រោមនេះ ៖

 

-ជួយពិនិត្យ និងផ្ដល់ការតម្រង់ទិសដើម្បីបង្កើនប្រសិទ្ធភាព និងស័ក្ដិសិទ្ធភាពការងារអភិវឌ្ឍន៍ជនបទ

-ជួយផ្ដល់ឯកសារច្បាប់ លិខិតគតិយុត្តពាក់ព័ន្ធនឹងការធ្វើសវនកម្ម ជូនក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីសិក្សាស្វែងយល់

-ស្នើសុំរៀបចំវគ្គបណ្ដុះបណ្ដាលលើការងារសវនកម្មឱ្យបានច្រើនបន្ថែមទៀតដើម្បីបង្កើនសមត្ថភាពមន្ត្រីរាជកាជំនាញរបស់ក្រសួង ។

 

ជាមួយគ្នានេះ ឯកឧត្តម បានស្នើសុំឱ្យប្រធានអង្គភាពពាក់ព័ន្ធទាំងអស់នៃក្រសួងអភិវឌ្ឍន៍ជនបទចូលរួមសហការឱ្យបានល្អជាមួយប្រតិភូអាជ្ញាធរសវនកម្មជាតិ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនកិច្ចសហប្រតិបត្តិការល្អ។

 

ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម ឡុង អាទិច្ចបូរា បានសម្ដែងការគាំទ្រចំពោះកម្មវិធីអភិវឌ្ឍន៍ និងវឌ្ឍនភាពការងារលើវិស័យអភិវឌ្ឍន៍ជនបទ និងបានជម្រាបជូនពីគោលបំណងនៃកិច្ចប្រជុំនេះ ដើម្បីរួមចំណែកក្នុងការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាលសំដៅលើកកម្ពស់អភិបាលកិច្ចល្អ អាជ្ញាធរសនវកម្មជាតិដែលមានកាតព្វកិច្ចធ្វើសវនកម្មលើគ្រប់ក្រសួង-ស្ថាប័ន រាជធានី ខេត្ត និងរដ្ឋបាលមូលដ្ឋានហើយធ្វើរបាយការណ៍ជូនរដ្ខសភា ព្រឹទ្ធសភា និងផ្ដល់ព័ត៌មានជូនរាជរដ្ឋាភិបាល។

 

ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការបានបញ្ជាក់ថា ក្រសួងអភិវឌ្ឍន៍ជនបទ នឹងត្រៀមសហការជានិច្ចជាមួយអាជ្ញាធរសវនកម្មជាតិ ដើម្បីពង្រឹងស្ថាប័នទាំងពីរឱ្យកាន់តែប្រសើរឡើង ៕

410A8040 scaled

3H2A7481 scaled

3H2A7432 scaled 3H2A7438 scaled 3H2A7445 scaled 3H2A7448 scaled 3H2A7453 scaled 3H2A7462 scaled 3H2A7471 scaled 3H2A7509 scaled

ក្រុមការងារសម្របសម្រួលគម្រោង ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ ពិនិត្យមើលស្ថានីយ៍ចែកចាយទឹកស្អាតសហគមន៍ផ្ទះស្បូវ

ខេត្តប៉ៃលិន៖នាថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤

ក្រុមការងារសម្របសម្រួលគម្រោង «ការកសាងភូមិសន្តិភាពតាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ» សហការជាមួយការិយាល័យជំនាញទឹកស្អាតរបស់មន្ទីរអភិវឌ្ឍន៍ជនបខេត្តប៉ៃលិន និង អាជ្ញាធរមូលដ្ឋាន បានប្រជុំពិភាក្សាការងារជាមួយក្រុមជំនាញការកូរ៉េ ក្នុងការចុះពិនិត្យមើលស្ថានីយ៍ចែកចាយទឹកស្អាតសហគមន៍ផ្ទះស្បូវ ស្ថិតក្នុងភូមិផ្ទះស្បូវ និងពិនិត្យទីតាំងថ្មីសម្រាប់សាងសង់ស្ថានីយ៍ចែកចាយទឹកស្អាត នៅភូមិអូរកន្ឋៀងវ៉ា ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ។

 

ក្រោយកិច្ចពិភាក្សាក្រុមការងារបានចុះពិនិត្យមើលទីតាំងស្ថានីយ៍ទឹកស្អាតនៅភូមិផ្ទះស្បូវ គម្រោងអាចនឹងជួយតបណ្តាញបន្ថែមប្រមាណជា ៦គម ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិផ្ទះស្បូវបានប្រើប្រាស់ទឹកស្អាតគ្រប់គ្នា។

 

អ្នកជំនាញការកូរ៉េ នឹងពិចារណា ចំពោះទីតាំងសម្រាប់ស្នើសុំសាងសង់ស្ថានីយ៍ថ្មី នៅភូមិអូរកន្ឋៀងវ៉ា ឃុំស្ទឹងត្រង់។

photo 2024 05 31 17 40 23 2 photo 2024 05 31 17 40 23 photo 2024 05 31 17 40 25 photo 2024 05 31 17 40 28 photo 2024 05 31 17 40 30

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីថ្វាយព្រះភ្លើងព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ព្រះករុណាព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅបរិវេណមុខវត្តបទុមវតីរាជវរារាម ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស គឺជាសម្តេចព្រះសង្ឃខ្មែរមួយអង្គ ដែលត្រូវបានគេស្គាល់ថា មានស្នាព្រះហស្ថ ក្នុងការបង្កើតគណៈសង្ឃកម្ពុជាឡើងវិញក្រោយសម័យកម្ពុជាប្រជាធិបតេយ្យ ព្រមទាំងបានលះបង់ព្រះរាជកាយពលយ៉ាងខ្លាំង ក្នុងវិស័យព្រះពុទ្ធសាសនា។ ក្នុងរវាងឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស បានចូលរួមក្នុងជំនួបរវាងបណ្តាអ្នកដឹកនាំសាសនាដ៏ច្រើនក្នុងពិភពលោកដើម្បីអំពាវនាវ និងធ្វើកិច្ចសហប្រតិបត្តិការដើម្បីរក្សាការពារសន្តិភាពដល់ពិភពលោក ដែលបានរៀបចំឡើងដោយសមាគមគ្រហស្តកាតូលិកពិភពលោក។

 

សូមបញ្ជាក់ជូនផងដែរថា៖ សម្តេចព្រះមហាសង្ឃរាជាធិបតីកិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស ប្រសូតនៅថ្ងៃទី១២ ខែមករា ឆ្នាំ១៩៣២ នៅភូមិត្រពាំងឈូក ស្ថិតក្នុងឃុំជ្រាវ ស្រុកប្រាសាទបាគង ខេត្តសៀមរាប ហើយព្រះរាជពិធីថ្វាយព្រះភ្លើងនាឱកាសនេះ ត្រូវបានប្រារព្ធឡើងបន្ទាប់ពី សម្ដេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្ដេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា បានយាងចូលព្រះទិវង្គត អស់រយៈពេល ១០០ថ្ងៃ ពោលគឺបានព្រះអង្គបានយាងចូលទិវង្គត កាលពីថ្ងៃចន្ទ ២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ពុទ្ធសករាជ២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ វេលាម៉ោង១៧:៤០នាទី នៅវត្តឧណ្ណាលោម រាជធានីភ្នំពេញ ក្នុងព្រះជន្ម ៩៣ព្រះវស្សា ដោយព្រះជរាពាធ៕

photo 2024 06 03 10 44 30 2 photo 2024 06 03 10 44 30 photo 2024 06 03 10 44 32 photo 2024 06 03 10 44 33 photo 2024 06 03 10 44 34 photo 2024 06 03 10 44 35 photo 2024 06 03 10 44 36 photo 2024 06 03 10 44 37 photo 2024 06 03 10 44 38 photo 2024 06 03 10 44 39 photo 2024 06 03 10 44 40 2 photo 2024 06 03 10 44 40 photo 2024 06 03 10 44 41

ក្រុមការងារសម្របសម្រួលគម្រោង ការកសាងភូមិសន្តិភាព បើកវគ្គបណ្តុះបណ្តាល ស្តីពីការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃពុធ ៧រោច-ព្រហស្បតិ៍ ៨រោច រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៩~៣០ ខែឧសភា ឆ្នាំ២០២៤ ក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច នៅភូមិសង្កែ ឃុំបឹងបេង ស្រុកម៉ាឡៃ ដែលមានសមាជិកចូលរួមសរុបចំនួន១២នាក់ ស្រី ១នាក់។

 

ក្នុងវគ្គបណ្តុះបណ្តាល មានរយៈពេល២ថ្ងៃនេះ សិក្ខាកាមបានសិក្សានូវទ្រឹស្តី និងអនុវត្តសាកល្បងការរុះរើ និងដំឡើងវិញនូវម៉ាស៊ីនម៉ាស៊ូត ប្រព័ន្ធប្រអប់លេខ  និងសំណុំកូនជ្រូករបស់គ្រឿងយន្តកសិកម្ម។

photo 2024 05 30 10 56 56 photo 2024 05 30 10 57 06 photo 2024 05 30 10 57 15 photo 2024 05 31 09 45 13 photo 2024 05 31 09 45 15 2 photo 2024 05 31 09 45 15

លោក ធីម សុធារ៉ា ដឹកនាំមន្ត្រីបច្ចេកទេសផ្លូវជនបទ ដើម្បីពិនិត្យមើលវឌ្ឍនភាព គម្រោងស្តារឡើងវិញផ្លូវជនបទ ចំនួន ៤គម្រោង

ខេត្តពោធិ៍សាត់ ៖​ នានៅថ្ងៃព្រហស្បតិ៍ ៨រោច -សុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣០-៣១ ខែឧសភា ឆ្នាំ២០២៤ លោក ធីម សុធារ៉ា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីបច្ចេកទេសផ្លូវជនបទ ដើម្បីពិនិត្យមើលវឌ្ឍនភាព គម្រោងស្តារឡើងវិញផ្លូវជនបទដោយប្រើប្រាស់ថវិកាជំពូក២១ ចំនួន ៤គម្រោងដូចខាងក្រោម៖

 

១. គម្រោងស្ថាបនាស្ពានបេតុងឆ្លងកាត់ស្ទឹងពោធិ៍សាត់ (ស្ពានព្រៃក្តី បើកការដ្ឋានថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤) មានប្រវែង ៧៥ម៉ែត្រ ទទឹង ៨ម៉ែត្រ ស្ថិតនៅក្នុងឃុំកណ្តៀង ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បានសម្អាតការដ្ឋាន រៀបចំចងដែកសម្រាប់ចាក់សសរគ្រឺះ និងខួងចាក់សសរគ្រឹះរួចរាល់បានចំនួន ៧ដើម សម្រេចបានប្រមាណ ៥% ។

 

២. គម្រោងស្តារឡើងវិញ ផ្លូវរហាលទិល-សំសាន្ត (បើការដ្ឋានថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤) មានប្រវែង ៨ ៩០០ម៉ែត្រ ទទឹងខ្នងលើ ៥ម៉ែត្រ ក្រាលល្បាយក្រួស កម្រាស់ ០.២ម៉ែត្រ ស្ថិតនៅក្នុងឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ មិនទាន់មានសកម្មភាពការងារ។

 

៣. គម្រោងស្ថាបនា ផ្លូវប៊ុនរ៉ានីសែនជ័យដំណាក់ត្រយឹង (បើការដ្ឋានថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤) មានប្រវែង ១០ ០០០ម៉ែត្រ ទទឹងខ្នងលើ ៨ម៉ែត្រ ក្រាលល្បាយខ្សាច់ភ្នំ កម្រាស់ ០.២ម៉ែត្រ ស្ថិតនៅក្នុងឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ បានអនុវត្តការងារលើកកម្ពស់តួផ្លូវ និងសម្អាតដីស្អុយ និងរុក្ខជាតិសងខាងបានរួចរាល់ និងបានក្រាលល្បាយក្រួសបានប្រវែង ៩ ០០០ម៉ែត្រ និងបានចាប់ផ្តើមស្ថាបនាលូមូលទោល ចំនួន ០១កន្លែង សំណង់សិល្បការ្យផ្សេងទៀតមិនទាន់បានចាប់ផ្តើមការងារទេ លទ្ធផលសម្រេចបានប្រមាណ ៦៥% នៃការងាររួម។

 

៤. គម្រោងស្តារឡើងវិញ ផ្លូវថ្មី-ដំបូក១០០ (បើការដ្ឋានថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤) មានប្រវែង ៥ ០០០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ ក្រាលល្បាយក្រួស កម្រាស់ ០.២ម៉ែត្រ ស្ថិតនៅក្នុងឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ បានអនុវត្តការងារលើកកម្ពស់តួផ្លូវ បានប្រវែង ៤ ០០០ម៉ែត្រ និងសម្អាតដីស្អុយ, រុក្ខជាតិសងខាងផ្លូវ និងកាយប្រឡាយទឹកសងខាងផ្លូវ បានប្រវែង ៤ ៥០០ម៉ែត្រ, ការងារស្ថាបនាលូប្រអប់មុខ១ ចំនួន ០១កន្លែង សម្រេចលទ្ធផលបាន ៨៥% និងបានស្ថាបនាលូប្រអប់មុខ២ ចំនួន១កន្លែង សម្រេចលទ្ធផលបាន ៤៥% សំណង់សិល្បការ្យផ្សេងទៀតមិនទាន់បានចាប់ផ្តើមការងារទេ។

 

ជាលទ្ធផលនៃការអនុវត្តគម្រោងទាំង៤ ខាងលើ សម្រេចបាន ៣៥% ។

photo 2024 05 31 17 14 31 photo 2024 05 31 17 14 32 2 photo 2024 05 31 17 14 32 photo 2024 05 31 17 14 33 photo 2024 05 31 17 14 34 photo 2024 05 31 17 14 35 photo 2024 05 31 17 14 36 photo 2024 05 31 17 14 37 photo 2024 05 31 17 14 38 photo 2024 05 31 17 33 43 2 photo 2024 05 31 17 33 43

ឯកឧត្ដម អ៉ិន ចន្ថា ដឹកនាំគណៈប្រតិភូអន្តរក្រសួងត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃសុក្រ ៩រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានដឹកនាំគណៈប្រតិភូអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) សមាជិកគណៈកម្មាធិការលទ្ធកម្ម អមដំណើរដោយប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តកំពង់ស្ពឺ បានចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះ ផ្លូវចំនួន ១គម្រោង ៣ខ្សែ ប្រវែង ១ ៤៦០ម៉ែត្រ ស្ថិតនៅភូមិត្រពាំងឫស្សី ឃុំសំបូរ ភូមិរំដួល និងភូមិថ្កូវ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។

 

ក្រោយពីគណៈកម្មាធិការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ លូ និងផ្លាកឈ្មោះចប់  ក្នុងឱកាសនោះ ឯកឧត្ដម រដ្ឋលេខាធិការ បានបន្តដឹកនាំប្រជុំ ជាលទ្ធផលនៃអង្គប្រជុំសមាជិកសមាជិកាគណៈកម្មាធិការអន្តរក្រសួងបានបូកសរុបអំពីការត្រួតពិនិត្យ បានវាយតម្លៃខ្ពស់ចំពោះគុណភាពនៃការស្ថាបនាខ្សែផ្លូវ ១គម្រោងនេះ និងកោតសរសើរនៃការសាងសងអនុវត្តតាមបទដ្ឋានបច្ចេកទេសគឺមានគុណភាពល្អនឹងឯកភាពទទួលយកដោយសេចក្ដីរីករាយ ។

photo 2024 05 31 12 03 22 photo 2024 05 31 12 03 27 photo 2024 05 31 12 03 28 photo 2024 05 31 12 03 31 photo 2024 05 31 12 03 33 photo 2024 05 31 12 03 35 photo 2024 05 31 12 03 37