ឯកឧត្តម លី ណារុន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពប្រចាំខែ ឧសភា និងលើកទិសដៅបន្តខែមិថុនា ឆ្នាំ២០២៤

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង

ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី  ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពប្រចាំខែ ឧសភា និងលើកទិសដៅបន្តខែមិថុនា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់មន្ទីរ សរុបចំនួន ២៩រូប ស្ត្រី០៦រូប។

ក្នុងកិច្ចប្រជុំនេះផងដែរ មានគោលបំណង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពការងាររបស់មន្ទីរដែលអនុវត្តក្នុងខែឧសភា និងត្រៀមអនុវត្តការងារបន្តនាខែមិថុនា និងដោះស្រាយនូវបញ្ហាប្រឈមដែលបានជួបប្រទះក្នុងខែកន្លងមក។

 

នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម បានដឹកនាំក្រុមការងារមន្ទីរ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្នុងការត្រួតពិនិត្យ ការសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ០១ខ្សែ ប្រវែងសរុប ២ ០០០ ម៉ែត្រ សាងសង់សំណង់បង្ហៀរ ប្រវែង ៤៥ ម៉ែត្រ និងសាងសង់លូភ្លោះថ្មី ០១កន្លែង ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន និងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាគម្រោងស្តារទ្បើងវិញផ្លូវដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២៣ ។

 

បន្ទាប់ពីបញ្ចប់ការងារមូលដ្ឋាន ឯកឧត្ដម បន្តចូលរួមកិច្ចប្រជុំស្ដីពីស្តង់ដាររួមការបើក-បិទការដ្ឋាន និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តាមប្រព័ន្ធវីឌីអីអនឡាញនិម្មិត (Zoom Meeting)។

photo 2024 06 04 14 25 09 2 photo 2024 06 04 14 25 09 3 photo 2024 06 04 14 25 09 4 photo 2024 06 04 14 25 09 5 photo 2024 06 04 14 25 09 photo 2024 06 04 15 48 40 2 photo 2024 06 04 15 48 40 photo 2024 06 04 15 48 41 2 photo 2024 06 04 15 48 41 3 photo 2024 06 04 15 48 41 4 photo 2024 06 04 15 48 41 photo 2024 06 04 15 56 44 2 photo 2024 06 04 15 56 44

ឯកឧត្តម គុយ ឆាយ អញ្ជើញចូលរួមប្រជុំអនឡាញដើម្បីពង្រឹងការសម្របសម្រួល និងការកសាងសមត្ថភាពការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ចែករំលែកបទពិសោធន៍ និងមេរៀនក្នុងការអនុវត្ត តួនាទី ភារកិច្ច របស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានី-ខេត្ត ហៅកាត់ ក.ដ.ស.ស.អ. ចែករំលែក បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៤  ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកស្រី ប៊ុត វីរីយ៉ា អនុប្រធាននាយកដ្ឋាន និងលោក អ៊ុក ឆៃយ៉ា ប្រធានការិយាល័យ នៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ បានអញ្ជើញចូលរួមប្រជុំអនឡាញ  (MS Teams)  ដើម្បីពង្រឹងការសម្របសម្រួល និងការកសាងសមត្ថភាពការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ចែករំលែកបទពិសោធន៍ និងមេរៀនក្នុងការអនុវត្ត តួនាទី ភារកិច្ច របស់ក្រុមការងារដឹកនាំសម្របសម្រួលវិស័យសន្ដិសុខស្បៀង និងអាហារូបត្ថម្ភ រាជធានី-ខេត្ត ហៅកាត់ ក.ដ.ស.ស.អ. ចែករំលែក បញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ ដោយមានសមាសភាពចូលរួមពីសំណាក់ថ្នាក់ដឹកនាំនៃ ក.ដ.ស.ស.អ. ថ្នាក់ដឹកនាំអគ្គលេខាធិការដ្ឋាននៃ ក.ដ.ស.ស.អ. បណ្តាអង្គការដៃគូអភិវឌ្ឍន៍ដែលគាំទ្រកិច្ចដំណើរការ ក.ដ.ស.ស.អ. រាជធានី ខេត្តមួយចំនួន បណ្តាក្រសួង ស្ថាប័នពាក់ព័ន្ធ និងអង្គការដៃគូអភិវឌ្ឍ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកា ក.ដ.ស.ស.អ. ទាំង ២៥ រាជធានី-ខេត្ត សរុបចំនួន ១៧៤នាក់។

 

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បី៖

 

១- ពង្រឹងតួនាទី ភារកិច្ចរបស់ ក.ដ.ស.ស.អ. ក្នុងការសម្របសម្រួលអន្តរវិស័យនៅថ្នាក់ក្រោមជាតិ ក្នុងការអនុវត្តយុទ្ធសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ២០២៤-២០២៨។

 

២- ចែករំលែកបទពិសោធន៍ និងមេរៀនក្នុងការអនុវត្តតួនាទី ភារកិច្ចរបស់ ក.ដ.ស.ស.អ. ពីខេត្តមួយ ទៅខេត្តនានា និងគម្រោងនានាលើការលើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ។

 

៣- ចែករំលែកបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយរួមគ្នានៃការអនុវត្តតួនាទី ភារកិច្ចរបស់ ក.ដ.ស.ស.អ. និងការអនុវត្តយុត្តិសាស្ត្រជាតិ ស្តីពីសន្តិសុខស្បៀង និងអាហារូបត្ថម្ភ លើកទី៣ ២០២៤-២០២៨។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមបណ្ឌិតសភាចារ្យ បានអញ្ជើញបើកកិច្ចប្រជុំ និងការធ្វើបទបង្ហាញរបស់លោកវេជ្ជបណ្ឌិត ប៉ូល ច័ន្ទរិទ្ធី ទីប្រឹក្សាបច្ចេកទេសគម្រោង GIZ-MUSEFO ស្តីពីលទ្ធផលការស្រាវជ្រាវគម្លាតនៃការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់កិច្ចដំណើរការ ក.ដ.ស.ស.អ. នៅខេត្តកំពត និងខេត្តកំពង់ធំ ព្រមទាំងបទបង្ហាញ បទពិសោធន៍កិច្ចដំណើរការរបស់ ក.ដ.ស.ស.អ. ខេត្តរតនគិរី លើបញ្ហាប្រឈម ដំណោះស្រាយ មេរៀនបទពិសោធន៍ និងសំណូមពរពីសំណាក់លោកប្រធាន ក.ដ.ស.ស.អ. ខេត្តរតនគិរី ។

 

ជាកិច្ចបញ្ចប់ ឯកឧត្តមបណ្ឌិតសភាចារ្យ បានដឹកនាំកិច្ចពិភាក្សា និងបូកសរុបលទ្ធផលនៃកិច្ចប្រជុំ និងបានប្រកាសបិទអង្គប្រជុំ៕

photo 2024 06 04 11 59 19 photo 2024 06 04 11 59 20 photo 2024 06 04 11 59 22 photo 2024 06 04 11 59 23 photo 2024 06 04 11 59 24 photo 2024 06 04 11 59 25 photo 2024 06 04 11 59 26 photo 2024 06 04 11 59 28 photo 2024 06 04 11 59 29

អបអរសាទរ ទិវាបរិស្ថានជាតិ និងបរិស្ថានពិភពលោក ខួបលើកទី២៨ ក្រោមប្រធានបទ ”ការកែប្រែគុណភាពដី រហោស្ថានកម្ម និងភាពធន់នឹងគ្រោះរាំងស្ងួត“ (៥ មិថុនា ១៩៩៦ – ៥ មិថុនា ២០២៤)

បរិស្ថាន copy

លោកជំទាវ ឡាយ វីរៈបុត្រ អញ្ជើញចូលរួមក្នុងពិធីគម្រប់ខួបលើកទី ៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី ២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៤

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ៍ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០២៤ នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោកជំទាវ ឡាយ វីរៈបុត្រ អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមក្នុងពិធីគម្រប់ខួបលើកទី ៧៥ ទិវាកុមារអន្តរជាតិ ១មិថុនា ខួបលើកទី ២៣ ទិវាពិភពលោកប្រឆាំងពលកម្មកុមារ ១២ មិថុនា និងទិវាកុមារកម្ពុជាឆ្នាំ ២០២៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានគណៈកម្មាធិការជាតិប្រឆាំងពលកម្មកុមារ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ក្រសួងស្ថាប័នពាក់ពន័្ធ តំណាងរាជធានី ខេត្ត តំណាងអង្គការជាតិ អន្តរជាតិ តំណាងនិយោជក សហជីព មាតា បិតាសិស្ស និងកុមារា កុមារី ដែលមានចំនួនសរុបទាំងអស់ ២៨៩នាក់ ក្រោមប្រធានបទ “រួមគ្នាអនុវត្តការប្តេជ្ញាចិត្ត ដើម្បីបញ្ចប់ទម្រង់ធ្ងន់ធ្ងរនៃពលកម្មកុមារ”៕

photo 2024 06 04 14 15 37

photo 2024 06 04 13 56 40 photo 2024 06 04 14 00 52  photo 2024 06 04 14 15 47 photo 2024 06 04 14 15 58 photo 2024 06 04 14 16 09 photo 2024 06 04 14 16 22

ឯកឧត្តម ទ្រី មេង អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបចំនួន២ខ្សែ នៅខេត្តក្រចេះ និងខេត្តស្ទឹងត្រែង

ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង ៖ នាថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារថែទាំខួបចំនួន២ខ្សែ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ និងខេត្តស្ទឹងត្រែង រួមមានដូចខាងក្រោម ៖

 

ខ្សែផ្លូវទី១ ៖ ផ្លូវដោយក្រាលក្រួសក្រហមចំនួន ០១ខ្សែ ប្រវែង ១២ ០០០ម ទទឹងខ្នងលើ ៥ម ស្ថិតនៅក្នុងឃុំកំពង់ចាម និងឃុំបឹងចារ ស្រុកសំបូរ ខេត្តក្រចេះ។

 

ខ្សែផ្លូវទី២ ៖ ផ្លូវក្រាលក្រួសអាចម៍ផ្កាយចំនួន ០១ខ្សែ (ផ្លូវជាតិលេខ៧-ត្បូងខ្លា) ប្រវែង ៨ ៦០០ម ទទឹងខ្នងលើ ៦ម សាងសង់លូមូលមុខមួយ មុខកាត់ ១ម ប្រវែង ៨ម ចំនួន ១កន្លែង និងលូប្រអប់មុខពីរទំហំ (២ x ៣ម x ២,៥ម x ៨ម) ចំនួន ១កន្លែង ស្ថិតនៅឃុំអូរម្រះ ស្រុកសៀមរាប ខេត្តស្ទឹងត្រែង។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ និងបងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

photo 2024 06 03 23 33 28 photo 2024 06 03 23 33 30 photo 2024 06 03 23 33 31 photo 2024 06 03 23 33 34 photo 2024 06 03 23 33 36 photo 2024 06 03 23 33 37 photo 2024 06 03 23 33 39 photo 2024 06 03 23 33 41 photo 2024 06 03 23 33 42 photo 2024 06 03 23 33 43 photo 2024 06 03 23 33 45

ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ប្រធានក្លឹបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាលើប្រធានបទ “អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា”

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយ ប្រធានក្លឹបអ្នកកាសែតកម្ពុជា រៀបចំវេទិកាពិភាក្សាលើប្រធានបទ “អ្វីទៅជាកិច្ចការអភិវឌ្ឍន៍ជនបទនៅកម្ពុជា” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ និង លោក ពុយ គា ប្រធានក្លឹបអ្នកកាសែតកម្ពុជា។

 

វេទិកាពិភាក្សានេះរៀបចំឡើងនៅទីស្ដីការក្រសួងអភិវឌ្ឍន៍  ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ, ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ឯកឧត្តម លោក លោកស្រីប្រធាននាយកដ្ឋានជំនាញ នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងអ្នកសារព័ត៌មានមកពី ៥៧ អង្គភាពសារព័ត៌មាន សរុបចំនួន ៩៧នាក់។

 

ក្នុងវេទិកាពិភាក្សានេះ ឯកឧត្តមរដ្ឋមន្ដ្រី បានផ្ដល់ឱកាសដល់អ្នកសារព័ត៌មានទាំងអស់ លើកឡើងជាសំណួរផ្សេងៗ ពាក់ព័ន្ធនឹងចក្ខុវិស័យ គោលបំណង យុទ្ធសាស្ដ្រ និងបេសកកម្មសម្រាប់អភិវឌ្ឍន៍ ជាពិសេសពាក់ព័ន្ធនឹងបញ្ហានានា នៃការងារអភិវឌ្ឍន៍ជនបទ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូនពីចក្ខុវិស័យរបស់ក្រសួអភិវឌ្ឍន៍ជនបទគឺ ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ក្នុងគោលដៅធានានូវការបង្កើនប្រាក់ចំណូលសម្រាប់គ្រួសារនៅជនបទប្រកបដោយចីរភាព និងធានាសុខុមាលភាពនៃជីវិតរស់នៅរបស់ប្រជាជន ឱ្យកាន់តែល្អប្រសើរឡើង។ ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដថា ក្រសួងបាននិងកំពុងយកចិត្តទុកដាក់ អនុវត្តបេសកកម្មសំខាន់ៗ របស់ខ្លួន ចំនួនបួនគឺ៖

ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។

ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការផ្គត់ផ្គង់ទឹកស្អាត ការផ្ដល់បង្គន់អនាម័យ ការអប់រំផ្នត់គំនិត ដើម្បីឱ្យប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងមានផាសុកភាព។

ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូល។ បន្ថែមពីនេះ ក្រសួងបានផ្ដោតទៅលើការបង្កើត ភូមិគំរូ ដោយផ្អែកទៅលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច ទេសចរណ៍ ឬកសិកម្មនៅតាមសហគមន៍ជនបទ ។

ទី៤. ការពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់។

 

នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ឯកឧត្តមរដ្ឋមន្ដ្រី បានសង្កត់ធ្ងន់លើ ការអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា គឺការពង្រឹងគុណភាព ៧០% និងពង្រីកវិសាលភាព ៣០% សំដៅឈានឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០៕

410A8146 scaled

410A8095 scaled

3H2A8066 scaled 3H2A8072 scaled

3H2A8035 scaled 3H2A8040 scaled 3H2A8045 scaled 3H2A8048 scaled 3H2A8164 scaled 3H2A8166 scaled

លោក អៀម អឿន ដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី

ខេត្តរតនគិរី៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែ ពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរ បានដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅការងារខែមិថុនា ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកអនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្រ្តីរាជការ សរុបចំនួន១៨រូប ។

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីពិនិត្យវឌ្ឍនភាពការងារប្រចាំខែឧសភា និងលើកទិសដៅបន្តខែមិថុនា ដើម្បីឱ្យការងារអនុវត្តតាមផែនការសកម្មភាពបានត្រឹមត្រូវ មានសង្គតិភាព៕

photo 2024 06 03 16 54 09 2 photo 2024 06 03 16 54 09 3 photo 2024 06 03 16 54 09 4 photo 2024 06 03 16 54 09

ឯកឧត្តម ជី ស៊ីថា ដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូអធិការកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូអធិការកិច្ច នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដឹកនាំដោយ លោក ហោ ស៊ុនឡេង អនុប្រធាននាយកដ្ឋាន ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។

 

កិច្ចប្រជុំមានការអញ្ជើញចូលរួមពី ឯកឧត្តមអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ អគ្គាធិការរង អគ្គនាយករង ឯកឧត្តម លោក លោកស្រី ប្រធាន-អនុប្រធាន នាយកដ្ឋាន និងមន្ត្រីជំនាញ ព្រមទាំងប្រតិភូអធិការកិច្ចសរុបចំនួន ២៦រូប។

 

ការចុះធ្វើអធិការកិច្ចហិរញ្ញវត្ថុរបស់គណៈប្រតិភូអធិការកិច្ច គឺអនុលោមតាមច្បាប់ស្ដីពី ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ ឆ្នាំ២០២៣ ដែលមានគោលបំណងសំខាន់ ដូចខាងក្រោម៖

–  ចូលរួមធានាការរក្សាវិន័យហិរញ្ញវត្ថុសាធារណៈ

–  កំណត់អំពើបំពានបទប្បញ្ញត្តិពាក់ព័ន្ធនឹងហិរញ្ញវត្ថុសាធារណៈ តាមរយៈការចាត់វិធានការ និងការទទួលខុសត្រូវ

–  បង្ការ ឬចាត់វិធានការចំពោះការប្រព្រឹត្តកំហុសដោយចេតនាក្ដី អចេតនាក្ដី ដែលមានបច្ច័យអវិជ្ជមានដល់ហិរញ្ញវត្ថុសាធារណៈ

–  ធានាបូរណភាព និងសង្គតិភាពនៃព័ត៌មាន និងទិន្នន័យហិរញ្ញវត្ថុ ដើម្បីចូលរួមរៀបចំច្បាប់ថវិកា។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានស្នើដល់គណៈប្រតិភូអធិការកិច្ច ដើម្បីផ្ដល់ឯកសារច្បាប់ លិខិតគតិយុត្តថ្មីៗ ពាក់ព័ន្ធនឹងការងារហិរញ្ញវត្ថុ ព្រមទាំងបានស្នើសុំវគ្គបណ្ដុះបណ្ដាលលើការងារជំនាញអធិការកិច្ច និងហិរញ្ញវត្ថុ ដល់ក្រសួង អភិវឌ្ឍន៍ជនបទ៕

photo 2024 06 03 16 03 30 2 photo 2024 06 03 16 03 30 photo 2024 06 03 16 03 31 2 photo 2024 06 03 16 03 31 photo 2024 06 03 16 03 32 2 photo 2024 06 03 16 03 32

ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង ចូលរួមកិច្ចប្រជុំបូកសរុប (Wrap-up Meeting) ជាមួយក្រុមបេសកកម្មធនាគារពិភពលោក (WB)

រាជធានីភ្នំពេញ ៖  នារសៀលនាថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដមបណ្ឌិត ចាន់ ដារ៉ុង រដ្ឋលេខាធិការ និងជានាយកគម្រោង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងជាប្រធានគ្រប់គ្រងគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ (RCIP) បានដឹកនាំមន្ត្រីបច្ចេកទេសគម្រោង និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោង ចូលរួមកិច្ចប្រជុំបូកសរុប (Wrap-up Meeting) ជាមួយក្រុមបេសកកម្មធនាគារពិភពលោក (WB) នៅការិយាល័យរបស់ធនាគារពិភពលោក នៅរាជធានីភ្នំពេញ។

 

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពី ឯកឧត្តម ផែង សុវិជ្ជនោ រដ្ឋលេខាធិការ និងជានាយកគម្រោង នៃក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិភាក្សា និងបូកសរុបលទ្ធផលការងាររបស់ក្រុមបេសកកម្មធនាគារពិភពលោក ចាប់ពីថ្ងៃទី ២៧ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងកែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។

 

កិច្ចប្រជុំនេះ បានពិភាក្សាលើសេចក្តីព្រាងឯកសារជំនួយស្មារតីរបស់ក្រុមបេសកកម្មលើកទី៦ សម្រាប់ការអនុវត្តគម្រោង កែលម្អការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងផែនការសកម្មភាពដែលត្រូវអនុវត្តន៍ជាបន្តទៀត ដោយអង្គភាពអនុវត្តន៍គម្រោង៕

photo 2024 06 03 16 23 23 photo 2024 06 03 16 23 27 photo 2024 06 03 16 23 32 photo 2024 06 03 16 23 35 photo 2024 06 03 16 23 40 photo 2024 06 03 16 23 44 photo 2024 06 03 16 25 16

លោក ថោង អ៊ុវ៉ារិន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង ចូលរួមបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) នៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង៖ នាថ្ងៃចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤ លោក ថោង អ៊ុវ៉ារិន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង និងលោកអភិបាលរងស្រុកកំពង់រោទិ៍ បានអញ្ជើញចូលរួមបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងវិធីសាស្រ្តអភិវឌ្ឍន៍សហគមន៍នៅកម្ពុជាវគ្គ១ សម្របសម្រួលបណ្តុះបណ្តាលដោយ លោកប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងលោកមេឃុំញរ ដែលមានការចូលរួមពីលោក លោកស្រី គណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង៦ក្នុងឃុំញរ សរុបចំនួន ៤២នាក់ ស្ថិតនៅសាលប្រជុំសាលាឃុំញរ ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង៕

photo 2024 06 03 17 19 32 2 photo 2024 06 03 17 19 32 3 photo 2024 06 03 17 19 32 4 photo 2024 06 03 17 19 32 5 photo 2024 06 03 17 19 32 photo 2024 06 03 17 19 3304