ឯកឧត្ដម ឌូ ដាលីតូ បានអញ្ជើញជាអធិបតីក្នុងកិច្ច ប្រជុំបូក សរុបលទ្ធផលការងារប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ និងលើកទិសដៅ ការងារបន្ដ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នារសៀលថ្ងៃសុក្រ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម ឌូ ដាលីតូ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី៤ ឆ្នាំ២០២៤ និងលើក ទិសដៅការងារបន្ដរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ដោយមានសមាសភាពអញ្ជើញចូលរួមរបស់ លោកទីប្រឹក្សាក្រសួង ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យសរុបចំនួន ២៤នាក់ ស្រី៨នាក់។

 

ក្រោយពីស្តាប់ របាយការណ៍បូកសរុបរបស់លោកប្រធានមន្ទីររួច ឯកឧត្តមអនុរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះមន្រ្តី រាជការទាំងអស់ ដែលបានខិតខំបំពេញការងារទទួលបាន សមិទ្ធផលយ៉ាងច្រើន និងការទទួលខុសត្រូវខ្ពស់ ក្នុងការអនុវត្ដ គោលនយោបាយកម្មវិធីចំនួន៤គឺ

 

ទី១).ការកសាងហេដ្ឋារចនាសម្ព័ន្ធ

ទី២).ការកែលម្អលក្ខខណ្ឌរស់នៅរបស់ប្រជាពលរដ្ឋ

ទី៣).ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ

និង ទី៤).ការពង្រឹងសេវារដ្ឋបាល និងកិច្ចការទូទៅ។

 

បន្ទាប់មក ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំ និងផ្ដាំផ្ញើប្រកបដោយអត្ថន័យ ខ្លឹមសារ ជាគន្លឹះសំខាន់ដល់ ការងារ អនុវត្ដបន្ដទៀត ជាពិសេសរក្សានូវសាមគ្គីភាពផ្ទៃក្នុងអង្គភាព។

ឯកឧត្ដម អុិន ចន្ថា បានអញ្ជើញទៅពិនិត្យការរៀបចំស្តង់សម្រាប់តាំងពិព័ណ៌ចំនួន ១២ស្តង់ ក្នុងនោះ មានស្តង់ VIP ចំនួន ២ស្តង់ និងស្តង់ធម្មតាចំនួន ១០ស្តង់ ដែលស្តង់ទាំងនេះ ត្រូវបានសម្របសម្រួល

ខេត្តកំពត៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១៣កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យការរៀបចំស្តង់សម្រាប់តាំងពិព័ណ៌ចំនួន ១២ស្តង់ ក្នុងនោះ មានស្តង់ VIP ចំនួន ២ស្តង់ និងស្តង់ធម្មតាចំនួន ១០ស្តង់ ដែលស្តង់ទាំងនេះ ត្រូវបានសម្របសម្រួល និងរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

 

ក្នុងឱកាសនោះ ឯកឧត្ដម រដ្ឋលេខាធិការ បានពិភាក្សាជាមួយលោកប្រធាននាយកដ្ឋាន និងក្រុមការងារ ក្នុងនោះមានការដាក់តាំងប៊ែន័រ (Banners), ការចាក់បង្ហាញវីដេអូ ឯកសារ (Video Disply), រូបភាពសកម្មភាពនានា ដូចជា ការអភិវឌ្ឍជនជាតិដើមភាគតិច, ការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ, ការសាងសង់ផ្លូវលំជនបទ, ការអភិវឌ្ឍភូមិគំរូ, ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ ជាដើម ។ នៅតាមស្តង់នីមួយៗ មានមន្រ្តីជំនាញប្រចាំការពន្យល់បកស្រាយសកម្មភាពអាទិភាពរបស់ក្រសួង ផងដែរ ។

ការចុះពិនិត្យមើលការរៀបចំស្តង់ចំនួន ១០ ទៀតដែលជាស្តង់ធម្មតា ឯកឧត្ដម រដ្ឋលេខាធិការ និងក្រុមការងារ បានចុះជួបសាកសួរព័ត៌មានជាមួយម្ចាស់ស្តង់ពីសមិទ្ធផលនីមួយៗ រួមមាន៖

១. កំពង់ឆ្នាំង (ស្រុកបរិបូរណ៍) ការបូបដៃកែច្នៃពីក្រម៉ា, ២. ខេត្តតាកែវ (ស្រុកបាទី) ផលិតផលហូល ៣. ខេត្តតាកែវ (ស្រុកព្រៃកប្បាស់) បន្លែសហគមន៍/ភូមិគំរូ, ៤. ខេត្តតាកែវ (ស្រុកគីរីវង់) ផលិតផលផ្លែឈើ សហគមន៍ ៥.ខេត្តកំពង់ចាម (ស្រុកកងមាស) វត្ថុអនុស្សាវរីយ៍ពីក្រម៉ា, ៦. ខេត្តសៀមរាប (ស្រុកស្វាយដង្គុំ) ផលិតផលគ្រឿងអង្ការឆ្នៃពីគ្រាប់កាំភ្លើង, ៧. រាជធានីភ្នំពេញ ផលិតផលកាកាវ ទឹកឃ្មុំ ៨.រាជធានីភ្នំពេញ ផលិតផលប្រេងលាប រិត/តែខ្ញី,  ៩.ខេត្តកំពង់ធំ (ស្រុកស្ទោង) ផលិតផលត្រីងៀត/ត្រីឆ្អើរ ១០. ខេត្តកំពង់ធំ (ស្រុកប្រាសាទបល័ង្គ) អង្ករខ្មៅ ជាដើម សម្រាប់

ភ្ញៀវចូលទស្សនា។

 

សូមបញ្ជាក់ផងដែរថា៖ ក្នុងឱកាសបើក ពិធីបុណ្យសមុទ្រលើកទី១១ ឆ្នាំ២០២៤ នេះ ស្ថិតក្រោមប្រធានបទ “អបអរបេតិកណ្ឌ និងចីរភាពតំបន់ឆ្នេរ” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត៕

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារស្ថាបនាស្ពានបេតុងចំនួន ០១កន្លែង ស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំ និងសំណងសង់សិល្បការ្យមួយចំនួន នៅស្រុកកោះញែក ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ នាសុក្រ ១៣កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើលទ្ធផលការងារស្ថាបនាស្ពានបេតុងចំនួន ០១កន្លែង ប្រវែង ៦០ម ទទឹង ៨ម ស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំ ប្រវែង ៣ ០០០ម ទទឹង និងសំណងសង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយ ស្រុកកោះញែក ខេត្តមណ្ឌលគិរី អនុវត្តដោយនាយកដ្ឋានវិស្វកម្ម នៃក្រសួងការពារជាតិ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។

 

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិតរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល និងពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានអំពាវនាវដល់ប្រជាពលរដ្ឋដែលជាអ្នកទទួលផល អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរសូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង អាចបម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

លោកជំទាវ ឯក គន្ធវារី បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃលើការងារថែទាំជាប្រចាំផ្លូវចំនួន ១៣ខ្សែ ក្នុងស្រុកចំនួន៤ នៅខេត្ត ត្បួងឃ្មុំ

ខេត្តត្បួងឃ្មុំ៖ នាថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ លោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង មានក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃលើការងារថែទាំជាប្រចាំផ្លូវចំនួន ១៣ខ្សែ ដោយក្រាលល្បាយក្រួសអាចម៍ផ្កាយ និងល្បាយក្រួស ប្រវែងសរុប ១១៣,៧១០ម  ទទឹង ៥ម ៥.៥ម ៦ម និង៧ម ស្ថិតក្នុងឃុំព្រែកអាជី ឃុំចុងជាច ឃុំតំបែរ ឃុំរកាពប្រាំ ឃុំឈូក ឃុំជាំតាម៉ៅ ឃុំកក់ ឃុំដូនតី ឃុំកណ្តោលជ្រុំ ឃុំស្រឡប់ និងឃុំអញ្ចើម ស្រុកក្រូចឆ្មារ ស្រុកតំបែរ ស្រុកមេមត់ និងស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ (គម្រោងលេខ DRR-RM-2024-No.022) អនុវត្តដោយ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ (ប្រើប្រាស់ថវិកាជំពូក ៦១)។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងបានឯកភាព និងទទួលយកបញ្ចប់ការងារ ១០០% តាមការស្នើសុំរបស់អ្នកទទួលការ។

 

លោកជំទាវអនុរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដែលជាអ្នកទទួលផល អាជ្ញាធរ មូលដ្ឋាន ភូមិ ឃុំ ស្រុក និងបានសំណូមពរ សូមឱ្យបងប្អូនប្រជាពលរដ្ឋជួយថែទាំផ្លូវនេះឱ្យបានដិតដល់ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង ដើម្បីបម្រើផលប្រយោជន៍ជូនបងប្អូន ប្រជាពលរដ្ឋ ទាំងអស់គ្នា។

ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត អញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួងត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន១ខ្សែ មានប្រវែង១ ២០០ម៉ែត្រ

ខេត្តកណ្ដាល៖នាថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត សៅ ជីវ័ន្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ ក្រុមការងារបច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមានការចូលរួមពីមន្រ្តីបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារកែលម្អផ្លូវក្រាលដីល្បាយថ្មភ្នំ ទៅជាផ្លូវក្រាលបេតុងចំនួន១ខ្សែ មានប្រវែង១ ២០០ម៉ែត្រ ទទឹង៧ម៉ែត្រ, កម្រាស់០,២ម៉ែត្រ ស្ថាបនាខឿនចិញ្ចើមផ្លូវប្រវែង ៧៥៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ១ម៉ែត្រ កម្រាស់០,២ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួនទៀត ស្ថិតនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាលអនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ។

 

នៅក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តមរដ្ឋមន្ត្រី ជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូន ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយផ្លូវ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែទាំសមិទ្ធផលផ្លូវ និងលូនៅក្នុងមូលដ្ឋានកុំឱ្យមានរថយន្តដឹកទំនិញលើសចំណុះធ្វើចរាចរណ៍លើផ្លូវដើម្បីរក្សាគុណភាពផ្លូវនិងលូឱ្យប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានេះឯកឧត្តមរដ្ឋលេខាធិការ ក៏បាននាំយកអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្រ្តីជូនប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ាមួយផងដែរ។

 

បន្ទាប់ពីត្រួតពិនិត្យ គណៈកម្មការអន្តរក្រសួងបានប្រជុំពិភាក្សា និងបានឯកភាពទទួលយកការបញ្ចប់សុពលភាពតាមការស្នើសុំរបស់អ្នកទទួលការ។

ឯកឧត្តម យឹម ជុង បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាឆ្លុះបញ្ចាំង លទ្ធផល ចុះផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាល ពាសកាល (ODF) ខេត្តស្ទឹងត្រែង

ខេត្តស្ទឹងត្រែង៖ នាថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាឆ្លុះបញ្ចាំងលទ្ធផល ចុះផ្ទៀងផ្ទាត់ ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ខេត្តស្ទឹងត្រែង ដោយមានការអញ្ជើញចូលរួមពី លោក ធូ ចាន់ពៅ អភិបាលរងនៃគណៈ អភិបាលខេត្តស្ទឹងត្រែង លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ លោក ព្រំ ចាន់ថា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្ទឹងត្រែង និងលោក ផែន ប៊ុនធឿន តំណាងអង្គការភ្លែននៅខេត្តស្ទឹងត្រែង និងលោក- លោកស្រីថ្នាក់ដឹកនាំមន្ត្រីបច្ចេកទេស និងមន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តស្ទឹងត្រែង តំណាងមន្ទីរ អង្គភាព និងអង្គការដៃគូពាក់ព័ន្ធនៅក្នុងខេត្ត លោក-លោកស្រីអភិបាល ឬអភិបាលរងក្រុង-ស្រុកទាំង៦ មេឃុំឬតំណាង សរុប ចំនួន ៤១នាក់ ស្រី ៩នាក់។

គោលបំណងនៃសិក្ខាសាលានេះគឺដើម្បី៖
១.បង្ហាញអំពីវិធីសាស្ត្រ ដំណើរការ និងលទ្ធផលចុះផ្ទៀងផ្ទាត់ដែល បានរក ឃើញជាក់ស្ដែង អំពីស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ក្នុងខេត្តស្ទឹងត្រែង។
២.ដើម្បីពិភាក្សាផ្តល់មតិយោបល់ និងប្រមូលធាតុចូលបន្ថែមពីថ្នាក់ដឹកនាំ និងអ្នកពាក់ព័ន្ធក្នុងខេត្តជាមួយក្រុមការងារចុះផ្ទៀងផ្ទាត់ថ្នាក់ជាតិលើលទ្ធផលដែលបានរកឃើញដោយ មានបង្ហាញភស្តុតាងជាក់ស្តែង។
៣.ផ្តល់ព័ត៌មានត្រឡប់ និងអនុសាសន៍សម្រាប់លទ្ធផលខេត្តស្ទឹងត្រែង ទទួលបាន (ODF) ដែលក្រុមការងារថ្នាក់ជាតិបានរកឃើញ។

ក្នុងនោះដែរ ឯកឧត្តម បានមានមតិបើកអង្គសិក្ខាសាលាដោយលើកឡើងពីបទពិសោធន៍ និងការលំបាកនានា ក្នុងការអនុវត្តការងារ និងបានសរសើរក្រុមការងារដែលបានខិតខំប្រឹងប្រែងជំនះ រហូតទទួលបានលទ្ធផលដូចខាងក្រោម៖
១. ក្រុមការងារថ្នាក់ជាតិចុះពិនិត្យអង្កេតជាក់ស្ដែង អំពីខ្នងផ្ទះប្រើប្រាស់បង្គន់ អនាម័យមាន ៩៣,១៤% និងខ្នងផ្ទះប្រើប្រាស់បង្គន់អនាម័យរួមមាន ៦,៨៦%
២. ក្រុមការងារថ្នាក់ជាតិចុះពិនិត្យអង្កេតជាក់ស្ដែង អំពីស្ថានភាពអនាម័យ តាមស្ថាប័ន កម្រិតឆ្លើយតបតាមបទដ្ឋានអញ្ញត្រកម្ម អនាម័យទាំង៧ តាម គោលការណ៍មានចំនួន ៨៨%
៣. ក្រុមការងារថ្នាក់ជាតិបានធ្វើបទបង្ហាញពីលទ្ធផលចុះផ្ទៀងផ្ទាត់ ស្ថានភាព បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ជូនអង្គសិក្ខាសាលានូវលទ្ធផល ដែលបានរកឃើញ
៤. គណ:អធិបតីនិងអង្គពិធីបានឯកភាពទទួលយកលទ្ធផល ចុះផ្ទៀងផ្ទាត់ ស្ថាភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ខេត្តស្ទឹងត្រែង ដែលរកឃើញជាក់ស្តែង
៥. គណ:អធិបតី និងអង្គពិធី បានផ្តល់មតិយោបល់ និងទទួលស្គាល់ ខេត្ត ស្ទឹងត្រែង ជាខេត្តបញ្ចប់បន្ទោបង់ពាសវាលពាសកាល (ODF) ជាបឋមដោយផ្អែក លើលទ្ធផលផ្ទៀងផ្ទាត់ស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល(ODF) ខេត្តស្ទឹងត្រែង ដែលក្រុមការងារថ្នាក់ជាតិបានចុះមកវាយតម្លៃ។
៦. ផ្អែកតាមលទ្ធផលចុះផ្ទៀងផ្ទាត់(ODF) រដ្ឋបាលខេត្តស្ទឹងត្រែង គ្រោងនឹង រៀបចំប្រារព្វពិធីអបអរសាទរខេត្តស្ទឹងត្រែង ទទួលបានជ័យលាភី ជាខេត្ត បញ្ចប់ ការបន្ទោបង់ពាស វាលពាសកាល (ODF) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ក្រោម អធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ ជនបទ នាពេលខាងមុខនេះ។

ឯកឧត្ដម ឌូ ដាលីតូ ចូលរួមក្នុងកិច្ចប្រជុំស្តីពី របាយការណ៍លទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងផែនការប្រតិបត្តិប្រចាំ ឆ្នាំ២០២៥ របស់គណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម

រាជធានីភ្នំពេញ ៖ នាថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្ដម ឌូ ដាលីតូ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី របាយការណ៍លទ្ធផលការងារប្រចាំ ឆ្នាំ២០២៤ និងផែនការប្រតិបត្តិប្រចាំ ឆ្នាំ២០២៥ របស់គណៈកម្មាធិការមូលនិធិបរិស្ថាន និងសង្គម ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ព្រមទាំងមានការចូលរួមពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត ៕

ឯកឧត្តម ពុត ហេម៉ុណ្ណា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាកម្រិតនយោបាយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ ស្ដីពី ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ លើកទី៥

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤  ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ដ្រីជំនាញ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំពិភាក្សាកម្រិតនយោបាយរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណៈរដ្ឋកូរ៉េ ស្ដីពី ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ លើកទី៥ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។

 

កិច្ចប្រជុំនេះ រៀបចំឡើងនៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការអញ្ជើញចូលរួមពី តំណាងក្រសួង ស្ថាប័ន ចំនួន ១៨ក្រសួង-ស្ថាប័ន នៃភាគីកម្ពុជា, តំណាងក្រសួង ស្ថាប័ន នៃភាគីកូរ៉េ និងមន្ត្រីជំនាញពាក់ព័ន្ធ សរុបចំនួន ៨២នាក់។ ក្នុងនោះផងដែរ តំណាងក្រសួងអភិវឌ្ឍន៍ជនបទ បានស្នើដល់ភាគីកូរ៉េ ដើម្បីបន្តកិច្ចសហប្រតិបត្តិការ លើគម្រោងដែលបានស្នើសុំ តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជា ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធជនបទ ដោយផ្តល់ជាហិរញ្ញប្បទានសហប្រតិបត្តិការ និង ជំនួយឥតសំណងបន្ថែមទៀត ក្នុងគោលដៅកសាងសហគមន៍ជនបទ តាមរយៈការកសាងសមត្ថភាពប្រជាជននៅតាមជនបទ និងផ្តល់ការបណ្តុះបណ្តាលបំណិនជីវិតដល់ប្រជាជននៅតំបន់ជនបទ៕

ឯកឧត្តម ចាន់ ដារ៉ុង អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម យឺន សូផល អនុរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៤ និងលើកទិសដៅការងារបន្តឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ។

 

សមាសភាពដែលបានអញ្ជើញចូលរួមកិច្ចប្រជុំ រួមមាន៖ ឯកឧត្តម មិន ស៊ីថា អភិបាលរងខេត្តព្រះវិហារ ឯកឧត្តម សេង សារី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ លោកប្រធានមន្ទីរ អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្រ្តីរាជការ និងមន្រ្តីកិច្ចសន្យា និងតំណាងអង្គការដៃគូអភិវឌ្ឍន៍ សរុបចំនួន ២៤រូប ស្រីចំនួន ៦រូប។

 

បន្ទាប់ពីបានស្ដាប់របាយការណ៍វឌ្ឍនភាពរបស់ លោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ បទបង្ហាញរបស់អង្គការដៃគូ និងការចូលរួមមតិរបស់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់មន្ទីរមួយចំនួនរួចមក ឯកឧត្តមបានធ្វើការវាយតម្លៃខ្ពស់លើលទ្ធផលការងារប្រចាំឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ  និងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់មន្ទីរអភិវឌ្ឍន៍ជនបទ ព្រមទាំងតំណាងអង្គការដៃគូដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ និងបានជម្រាបអំពីសមិទ្ធផលថ្មីៗរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្រោមការដឹកនាំដ៏ប៉ិនប្រសព្វប្រកបដោយថាមវ័ន្តរបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ បានប្រកាសទទួលស្គាល់៖ ភូមិគំរូ ចំនួន ៣០ភូមិ នៅក្នុងខេត្តចំនួន៣ គីខេត្តកំពង់ស្ពឺ ខេត្តតាកែវ និងខេត្តត្បូងឃ្មុំ ដែលមានភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ៣ មានចំនួន ០២ភូមិ, ភូមិគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ២ មានចំនួន ១៦ភូមិ, និង ភូមគំរូ ទទួលបានចំណាត់ថ្នាក់ផ្កាយ១ មានចំនួន ១២ភូមិ ដែលមានលក្ខណៈស្របតាមប្រកាសស្ដីពី ការកំណត់លក្ខណសម្បត្តិភូមិគំរូ របស់ក្រសួងអភិវឌ្ឍន៍ជនបទ បានចែងថា ភូមិគំរូ សំដៅដល់ “ភូមិដ្ឋានដែលមានសុខដុមនីយកម្ម និងការចូលរួមរបស់ប្រជាជនក្នុងភាពជាម្ចាស់ ធានាបាននូវចរន្តសេដ្ឋកិច្ច និងនិរន្តរភាពកំណើនប្រាក់ចំណូលគ្រួសារ, ទទួលបានប្រសិទ្ធភាពនៃសេវាសង្គមកិច្ច, មានសុខភាព និងបរិស្ថានរស់នៅល្អ, ហេដ្ឋារចនាសម្ព័ន្ធសមស្រប និងអភិបាលកិច្ចល្អ”។

 

បន្ទាប់មកឯកឧត្តមរដ្ឋលេខាធិការបានស្នើដល់ថ្នាក់ដឹកនាំ និងមន្រ្តីរបស់មន្ទីរអភិវឌ្ឍន៍ជនបទទាំងអស់ ត្រូវយកចិត្តដាក់បន្តផ្សព្វផ្សាយនូវសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជារបស់រាជរដ្ឋាភិបាល  ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបន្តកិច្ចសហការល្អជាមួយដៃគូអភិវឌ្ឍន៍ និងអង្គការ រួមជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។

ឯកឧត្ដម អុិន ចន្ថា បានដឹកនាំកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្មនិងទឹក (TWG-AW)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បត្តិ៍ ១២កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្ដម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសលេខាធិការដ្ឋានត្រី-វិស័យ កសិកម្ម-ធនធានទឹក-អភិវឌ្ឍន៍ជនបទ (TSWG-AWR-Tri-Sectoral Working Group-Agriculture,Water resources and meteorology and Rural development) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់ក្រុមការងារបច្ចេកទេសចម្រុះស្តីពីកសិកម្មនិងទឹក (TWG-AW) នៅសាលប្រជុំនាងនួន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដោយមានការចូលរួម
ពីសំណាក់ ឯកឧត្តមអនុរដ្ឋលេខាធិការ អគ្គលេខាធិការរង អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន មន្រ្តីជំនាញពីក្រសួងពាក់ព័ន្ធក្នុងជួររាជរដ្ឋាភិបាល និងរួមទាំងអង្គការដៃគូ ក្នុងវិស័យកសិកម្មនិងទឹក ជាសមាជិក សមាជិកានៃក្រុមការងារ TWG-AW និង TSWG-AWR សុបចំនួន ៤៩រូប ស្រ្តី ៧រូប។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងឆ្លងយោបល់លើចំណុចសំខាន់ៗដូចខាងក្រោម៖
១. សេចក្តីព្រាងកែសម្រួល លក្ខខណ្ឌការងារ (ToR) របស់ក្រុមការងារ TWG-AW
២. សេចក្តីព្រាងផែនការសកម្មភាពសម្រាប់ឆ្នាំ ២០២៥-២០២៨ និងផែនការសកម្មភាពនិងថវិកាឆ្នាំ២០២៥ របស់ក្រុមការងារTWG-AW
៣. សេចក្តីព្រាងលក្ខខណ្ឌការងារ របស់លេខាធិការដ្ឋានTWG-AW
៤. ពិនិត្យពិភាក្សាអំពីលទ្ធភាព និងយន្តការសហការ សម្របសម្រួល និង/ឬ សមាហរណកម្មគ្នា នៃក្រុមការងារ TWG-AW និងក្រុមការងារត្រី-វិស័យ (TSWG-AWR)
មុននឹងបញ្ចប់កិច្ចប្រជុំ ឯកឧត្តមសហប្រធានអង្គប្រជុំ បានណែនាំដល់លេខាធិការដ្ឋានទាំង២ វិស័យ ឱ្យពិនិត្យមើលលក្ខណ្ឌការងារទាំង ២ (ToR TWG-AW និង ToR លេខាធិការដ្ឋាន TWG-AW) នេះបន្ថែមទៀត និងត្រូវពិនិត្យមើលការចូលរួមគាំទ្រទាំងថវិកា និងបច្ចេកទេសពី ដៃគូអភិវឌ្ឍន៍ (DPs) ,ការពិភាក្សាគ្នាក្នុងចំណោមដៃគូអភិវឌ្ឍន៍ដើម្បីធ្វើសហប្រធាន តាមរយៈការប្តូរវេណគ្នា និងពិនិត្យមើលឱកាសក្នុងកិច្ចសហការ និងគាំទ្រពី DPs/NGOs ឱ្យទទួលបានជោគជ័យ រវាង TWG-AW និងTSWG-AWR ។