ឯកឧត្តម សាន វិសាល ដឹកនាំកិច្ចប្រជុំណែនាំអំពីការរៀបចំរបាយការណ៍ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ក្រសួង ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ក្រសួង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន អនុប្រធានទី ១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានដឹកនាំកិច្ចប្រជុំណែនាំអំពីការរៀបចំរបាយការណ៍ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ក្រសួង ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម អនុប្រធាន លោក លោកស្រី សមាជិក លេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលថ្នាក់ក្រសួង និងលោក លោកស្រី ប្រធាន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្ត។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម សាន វិសាល បានពាំនាំការសួរសុខទុក្ខពីសំណាក់ ឯកឧត្តម រដ្ឋមន្ត្រី និងបានប្រកាសអំពីសមាសភាពលេខាធិការដ្ឋានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានថ្នាក់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះអង្គប្រជុំ។ ក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្តម លាភ សំណាង ទីប្រឹក្សាក្រសួង បានធ្វើបទបង្ហាញ ដោយបានពន្យល់លម្អិតអំពីទម្រង់របាយការណ៍ពាក់ព័ន្ធសំណើ សំណូមពរ និងការចូលរួមដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋនៅមូលដ្ឋានលើវិស័យអភិវឌ្ឍន៍ជនបទ។

 

ក្នុងឱកាសនោះផងដែរ ឯកឧត្តម សាន វិសាល ប្រធានអង្គប្រជុំ បានផ្តល់នូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖

 

១.ស្នើសុំដល់ប្រធានមន្ទីរទាំងអស់ ត្រូវយកចិត្តទុកដាក់រៀបចំរបាយការណ៍ការងាររាជរដ្ឋាភិបាលពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ សម្រាប់ឆមាសទី១ និងទិសដៅបន្ត ដោយផ្ញើមកត្រឹមថ្ងៃចន្ទ ទី១០ ខែមិថុនា ឆ្នាំ២០២៤ ដើម្បីលេខាធិការដ្ឋានរៀបចំបូកសរុបជារបាយការណ៍រួមជូន  ឯកឧត្តម អនុប្រធានទី ១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង។

២.ស្នើសុំប្រធានមន្ទីរទាំង ២៥ ចាត់តាំងសមាសភាពជនបង្គោលចំនួន ០៣ រូប តាមការឯកភាពរបស់អង្គប្រជុំ ដោយជ្រើសរើសយក  (ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងប្រធាន ឬអនុប្រធានការិយាល័យ) ដើម្បីទំនាក់ទំនង និងទទួលបន្ទុកបូកសរុបរបាយការណ៍ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទនៅតាមមន្ទីររបស់ខ្លួនជូនមកលេខាធិការដ្ឋាន។

៣. លេខាធិការដ្ឋាន នឹងគោរពស្នើសុំគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តម អនុប្រធានទី ១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បង្កើតក្រុមការងាររាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យអភិវឌ្ឍន៍ជនបទ និងបង្កើតក្រុមតេឡេក្រាមជាមួយជនបង្គោលទាំង ២៥ រាជធានី ខេត្ត ដើម្បីបង្កើនប្រសិទ្ធភាពការងារ៕

IMG 5591 IMG 5616 IMG 5631 IMG 5634 IMG 5639 IMG 5642 IMG 5647 IMG 5709

ក្រសួងអភិវឌ្ឍន៍ជនបទ និង ក្រសួងសាធារណការ និងដឹកជញ្ជូន រៀបចំកិច្ចប្រជុំដោះស្រាយប្រឈមពាក់ព័ន្ធនឹងការងារគ្រប់គ្រងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ០៥ ខែមិថុនា ឆ្នាំ២០២៤ គណៈកម្មការចំពោះកិច្ចដោះស្រាយប្រឈមពាក់ព័ន្ធនឹងការងារគ្រប់គ្រងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ បានរៀបចំកិច្ចប្រជុំរបស់ខ្លួន ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត លេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ និង ឯកឧត្តម លឹម ស៊ីដានីន រដ្ឋលេខាធិការ តំណាង ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ដ្រី ក្រសួងសាធារណការ និងដឹកជញ្ជូន។

 

កិច្ចប្រជុំ ត្រូវបានរៀបចំឡើងនៅទីស្ដីការក្រសួងសាធារណការ និងដឹកជញ្ជូន ដោយមានសមាសភាពរួមមាន ឯកឧត្ដមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋានជំនាញ និងមន្រ្តីបច្ចេកទេសពាក់ព័ន្ធ នៃក្រសួងទាំងពីរ។

 

គោលបំណងនៃកិច្ចប្រជុំ គឺដើម្បីពិភាក្សាស្វែងរកដោះស្រាយបញ្ហាប្រឈមមួយចំនួន លើការគ្រប់គ្រងវិស័យហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ រវាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសាធារណការ និងដឹកជញ្ជូន។ តាមរយៈកិច្ចពិភាក្សាគ្នាយ៉ាងផុលផុស ប្រកបដោយកិច្ចសហប្រតិបត្តិការខ្ពស់ និងបរិយាកាសស្និទ្ធស្នាលជាទីបំផុត រវាងសហប្រធានកិច្ចប្រជុំនៃក្រសួងទាំងពីរ ដោយសម្រេចលទ្ធផលដូចខាងក្រោម ៖

 

១ . លើកយកអនុក្រឹត្យលេខ ១៤១ អនក្រ.បក និងលេខ ១៩៧ អនក្រ.បក គណៈកម្មការចំពោះកិច្ចរបស់ក្រសួងអភិវឌ្ឍន៍ជនបទ បន្តពិភាក្សាជាមួយក្រុមការងារក្រសួងសាធារណការ និងដឹកជញ្ជូន ។

២ . គណៈកម្មការចំពោះកិច្ចនៃក្រសួងទាំងពីរ នឹងត្រូវរៀបចំប្រព័ន្ធផ្លាស់ប្តូរអេឡិចត្រូនិចខ្សែផ្លូវរួម ដែលគ្រប់គ្រងដោយក្រសួងទាំងពីរ ដើម្បីអាចដាក់បញ្ចូលក្នុងផែនទីតែមួយ។

៣ . គណៈកម្មការចំពោះកិច្ចរបស់ក្រសួងទាំងពីរ នឹងបន្តសហការធ្វើការជាមួយគ្នាលើការងាររៀបចំបទដ្ឋានបច្ចេកទេសផ្លូវថ្នល់ ដែលអាចប្រើប្រាស់បាន និងឆ្លើយតបទៅនឹងការរីកចម្រើន និងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច។

៤ . បន្ដការធ្វើចំណាត់ថ្នាក់ផ្លូវថ្នល់ និងការកែប្រែចំណាត់ថ្នាក់ផ្លូវថ្នល់ ឡើងវិញ នឹងត្រូវកំណត់ដោយអនុក្រឹត្យ ដែលរៀបចំស្នើឡើងដោយក្រសួងទាំងពីរ ដោយអនុលោមតាមច្បាប់ផ្លូវថ្នល់។

៥ . គណៈកម្មការចំពោះកិច្ច និងមន្ទីរនៃក្រសួងទាំងពីរ នឹងត្រូវស្រង់ និងពិនិត្យលើបញ្ជីខ្សែផ្លូវដែលត្រួតស៊ីគ្នាពេលបច្ចុប្បន្ន ដើម្បីជាមូលដ្ឋានក្នុងការសម្រេច៕

photo 2024 06 05 14 36 51 2 photo 2024 06 05 14 36 51 photo 2024 06 05 14 36 52 2 photo 2024 06 05 14 36 52 3 photo 2024 06 05 14 36 52

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសំណេះជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត លើកទី២ និងអញ្ជើញទៅពិនិត្យគុណភាព និងការដ្ឋានស្ថាបនាផ្លូវជនបទ ៥ខ្សែ ក្នុងខេត្តកំពត

ខេត្តកំពត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតសរុបចំនួន ៣៧នាក់ ស្រីចំនួន ១៣នាក់។

បន្ទាប់ពីបានស្តាប់របាយការណ៍ដោយលោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតរួចមក ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ដែលមន្ទីរសម្រេចបាន ដែលជាការចូលរួមចំណែកជាមួយសមិទ្ធផលក្នុងខេត្ត ក៏ដូចជាជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សន្ដិភាព ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានគួរជាទីមោទន:។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ត្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក សេចក្តីស្រឡាញ់និងពរសព្ទសាធុការពីសំណាក់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរផងដែរ។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងអំពីការជំរុញកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួង ដែលរួមមាន ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងបង្គន់អនាម័យ ព្រមទាំងការអប់រំផ្លាស់ប្ដូរផ្នត់គំនិត ដើម្បីឱ្យប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងមានផាសុកភាព ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋាន បំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីបង្កើនប្រាក់ចំណូល។ និងទី៤. ការពង្រឹងស្ថាប័ន និងការគ្រប់គ្រងមន្ដ្រី ក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព និងការទទួលខុសត្រូវខ្ពស់។

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពតទាំងអស់ ដូចខាងក្រោម៖

– ត្រូវបន្ដថែរក្សាសមិទ្ធផល និងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

– មន្ដ្រីរាជការគ្រប់រូបត្រូវបន្ដខិតខំអភិវឌ្ឍន៍សមត្ថភាព បន្ថែមទៀត ដើម្បីបំពេញគុណវុឌ្ឍិជាមន្ដ្រីរាជការ អាចបំពេញតួនាទី ភារកិច្ចប្រកបដោយសុចរិតភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

– មន្ដ្រីរាជការទាំងអស់ត្រូវរៀនផ្លាស់ប្ដូរផ្នត់គំនិត មានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការគ្នាល្អ មិនប្រកាន់បក្ខពួក មានការលើកទឹកចិត្ត និងការបែងចែកភារកិច្ចប្រកបដោយតម្លាភាព និងសមភាព។

– ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ត្រូវយកចិត្តទុកដាក់លើការថែទាំអគារមន្ទីរ ថែទាំ និងសម្អាតអនាម័យទាំងក្នុងបរិវេណមន្ទីរ និងក្នុងអគារ ដើម្បីធានាបានទីកន្លែងបំពេញការងារដែលមានអនាម័យល្អ ប្រកបដោយផាសុកភាព។ ពិធីសំណេះសំណាល និងសាកសួរសុខទុក្ខបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាលជាទីបំផុត។

 

នារសៀលថ្ងៃដដែល ឯកឧត្ដមរដ្ឋមន្ត្រីបានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញទៅពិនិត្យការដ្ឋានស្ថាបនា និងគុណភាពផ្លូវជនបទចំនួន ៥ខ្សែ នៅក្នុងភូមិសាស្ដ្រខេត្តកំពត។ នាឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តកំពត, លោកអភិបាលស្រុកទឹកឈូ, ស្រុកឈូក, ស្រុកអង្គរជ័យ,ស្រុកបន្ទាយមាស ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។ ខ្សែផ្លូវទាំង៥ ខ្សែនោះរួមមាន៖

– ខ្សែទី១ មានប្រវែងសរុប ១១,៣ គ.ម. ក្នុងនោះ ផ្លូវក្រាលបេតុងប្រវែង ៦ គ.ម. ទទឹង ៦ម៉ែត្រ និងផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៥ គ.ម.

ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលកៅស៊ូមួយជាន់ម្ខាងៗ ១ម៉ែត្រ មានសំណង់លូប្រអប់ ៣កន្លែង, លូមូលមុខ១ សរុប ចំនួន ២៩កន្លែង តភ្ជាប់ពីចំណុចសាលាស្រុកទឹកឈូ ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ទៅដល់ក្លោងទ្វារវត្តកំពូលមាស ភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ។ ផ្លូវនេះមានរយៈពេលសាងសង់ចំនួន ១២ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្រេចលទ្ធផលបាន ៤២%។

– ខ្សែទី២ មានប្រវែងសរុប ៥ គ.ម. ក្នុងនោះ ផ្លូវក្រាលបេតុងប្រវែង ៣៩៤ម៉ែត្រ ទទឹង ៦ម៉ែត្រ និងក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៤ ៤៣០ម៉ែត្រ ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលកៅស៊ូមួយជាន់ម្ខាងៗ ១ម៉ែត្រ មានសំណង់លូប្រអប់ ១កន្លែង, លូមូលមុខ១ សរុប ចំនួន ៩កន្លែង តភ្ជាប់ពីភូមិបុស្សញិញ ឃុំកូនសត្វ ទៅដល់ ភូមិមានរិទ្ធ ឃុំកណ្ដោល ស្រុកទឹកឈូ ។ ផ្លូវនេះមានរយៈពេលសាងសង់ចំនួន ១២ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្រេចលទ្ធផលបាន ៦០%។

ផ្លូវទាំងពីរខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT)។

– ខ្សែទី៣ ជាប្រភេទកៅស៊ូពីរជាន់ (DBST) មានប្រវែង ២០ គ.ម.ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយក្រួសម្ខាងៗ ១ម៉ែត្រ មានសំណង់លូប្រអប់ ១០កន្លែង, លូមូលសរុប ចំនួន ៣៩កន្លែង តភ្ជាប់ពីចំណុចទីរួមស្រុកឈូក ភូមិសត្វពង ឃុំសត្វពង ស្រុកឈូក ទៅដល់ផ្លូវជាតិលេខ៣១ ត្រង់ចំណុចភូមិត្រពាំងរុន ឃុំដំបូងខ្ពស់ ស្រុកអង្គរជ័យ ។ ផ្លូវនេះ សម្រេចលទ្ធផលបាន ៧៨% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅចុងខែកក្កដា ឆ្នាំ២០២៤ នេះ។

– ខ្សែទី៤ ជាប្រភេទកៅស៊ូពីរជាន់ (DBST) មានប្រវែង ៦,៥ គ.ម. ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលល្បាយក្រួសម្ខាងៗ ០,៥ម៉ែត្រ មានសំណង់លូប្រអប់ ២កន្លែង, លូមូលសរុប ចំនួន ៩កន្លែង តភ្ជាប់ពីផ្លូវជាតិលេខ៣៣ ភូមិត្រពាំងសង្កែ ឃុំត្រពាំងសង្កែ ទៅដល់ ភូមិកូនសត្វ ឃុំកូនសត្វ ស្រុកទឹកឈូ ។ ផ្លូវនេះ សម្រេចលទ្ធផលបាន ៩៧% ហើយគ្រោងនឹងបញ្ចប់ការសាងសង់នៅដើមខែកក្កដា ឆ្នាំ២០២៤ នេះ។

ខ្សែផ្លូវទី៣ និងទី៤ នេះ ស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី៣ (RRIP3)។

– ខ្សែទី៥ ជាប្រភេទកៅស៊ូពីរជាន់ (DBST) និងក្រាលបេតុង មានប្រវែងសរុប ៥ ២៨១ ម៉ែត្រ ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលថ្មមិចម្ខាងៗ ១ម៉ែត្រ មានសំណង់លូប្រអប់ ៤កន្លែង, លូមូលសរុប ចំនួន ១៧កន្លែង តភ្ជាប់ពីភូមិត្រពាំងរុន ឃុំដំបូកខ្ពស់ ស្រុកអង្គរជ័យ ទៅដល់ផ្លូវជាតិលេខ ៣១ ត្រង់ចំណុចភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយ។ ផ្លូវមួយខ្សែនេះ មានរយៈពេលសាងសង់ចំនួន ១៨ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ លទ្ធផលសម្រេចបាន ៧០% ស្ថិតនៅក្នុងក្របខ័ណ្ឌ គម្រោងខ្សែច្រវ៉ាក់ផលិតកម្មប្រកបដោយភាតរៈបរិស្ថាន ។

 

ក្នុងឱកាសពិនិត្យការដ្ឋានស្ថាបនាផ្លូវទាំង ៥ខ្សែ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ ព្រមទាំងបានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់សន្ដិភាពពេញលេញ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្ដ្រី បានជូនបង្គោល និងអំពូលភ្លើងសូឡាដែលដើរដោយប្រព័ន្ធព្រះអាទិត្យ ចំនួន ២០ឈុត ដល់សហគមន៍កសិកម្មសែនហានចម្រើនផល នៅភូមិដំណាក់ត្រយឹង ឃុំសំរោងលើ ស្រុកបន្ទាយមាសផងដែរ៕

1 2 2 2 3 2 4 2 5 2 6 2 7 2 8 2 9 2 10 2 11 1 12 1 13 1 14 1 15 1 16 1 17 1 18 1 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42 43 44 45 46 47 48 49 50 51 52 53 54

ឯកឧត្ដម ផូ ផារិទ្ធ អញ្ជើញដឹកនាំប្រជុំស្ដីពី ការៀបចំផែនយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៥-២០២៧  និងផែនការថវិកាសមិទ្ធកម្ម ឆ្នាំ២០២៥

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ផូ ផារិទ្ធ រដ្ឋលេខាធិការ និងជាប្រធានសម្របសម្រួលកម្មវិធីទី៤ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំប្រជុំស្ដីពី ការៀបចំផែនយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៥-២០២៧  និងផែនការថវិកាសមិទ្ធកម្ម ឆ្នាំ២០២៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោកជំទាវអគ្គាធិការស្ដីទី ឯកឧត្ដម លោក លោកស្រី ជាអគ្គនាយករងបច្ចេកទេស ប្រធានគ្រប់នាយកដ្ឋាន ប្រធានគ្រប់មន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត និងមន្ត្រីជំនាញ សរុចំនួន៩៥រូប។

 

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីផ្សព្វយផ្សាយស្ដីពីការចាប់ផ្ដើមការៀបចំផែនយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៥-២០២៧  និងផែនការថវិកាសមិទ្ធកម្ម ឆ្នាំ២០២៥ ជូនដល់អង្គភាពក្រោមឱវាទក្រសួងដើម្បីធ្វើការរៀបចំផែនការនេះឱ្យបានទាន់ពេលវេលា។

 

ក្នុងកិច្ចប្រជុំនេះមានការចូលរួមធ្វើបទបង្ហាញពីលោក ផេង សំបូរ ប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងលោក ផេង ស៊ីណិត អនុប្រធាននាយកដ្ឋាន ស្ដីពីការបំពេញទម្រង់ការៀបចំផែនការយុទ្ធសាស្ត្រថវិកា ២០២៥-២០២៧ និងផែនកាថវិកាសមិទ្ធកម្ម ឆ្នាំ២០២៤។

 

ឆ្លៀតក្នុងឱ្យកាសនេះ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាសន៍ណែនាំឱ្យអង្គភាពក្រោមឱវាទក្រសួងដែលមានវត្តមានក្នុងកិច្ចប្រជុំនេះ ខិតខំពេញទម្រង់កសាងផែនការទាំងពីរនេះ ឱ្យបានទាន់ពេលវេលា ដែលក្រុមការងារនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈបានកំណត់យក៕

photo 2024 06 05 12 43 45 photo 2024 06 05 12 43 46 photo 2024 06 05 12 43 47 photo 2024 06 05 12 43 48 2 photo 2024 06 05 12 43 48 photo 2024 06 05 12 43 49 photo 2024 06 05 12 43 50 photo 2024 06 05 12 43 51 photo 2024 06 05 12 43 52 photo 2024 06 05 13 41 03 photo 2024 06 05 13 41 04 2 photo 2024 06 05 13 41 0406

ឯកឧត្តម ហាប់ អូម៉ាលី ដឹកនាំថ្នាក់ដឹកនាំ និងមន្រ្តីគម្រោងមេគង្គឡានឆាង ចុះពិនិត្យលទ្ធផលនៃការអនុវត្តគម្រោងសម្រាប់ឆ្នាំ២០២៤

ខេត្តកណ្តាល ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង ៖ នាថ្ងៃចន្ទ១២រោច-ពុធ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣-៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងមេគង្គឡានឆាង តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជានាយកគម្រោង ព្រមទាំងមន្រ្តីគម្រោង បានចុះពិនិត្យលទ្ធផលនៃការអនុវត្តគម្រោងសម្រាប់ឆ្នាំ២០២៤។

 

បេសកកម្មមានគោលបំណងចំនួន ២ គឺ ១. ចុះពិនិត្យនិងវាយតម្លៃសមិទ្ធផលដែលគម្រោង សម្រេចបាន ២. ចុះទស្សនៈកិច្ចសិក្សាដកបទពិសោធន៍ការងារបង្កើនប្រាក់ចំណូលរបស់សហគមន៍ នៅខេត្តចំនួន ៤គឺ ខេត្តកណ្តាល ត្បូងឃ្មុំ ក្រចេះ និងខេត្តស្ទឹងត្រែង។

 

ជាលទ្ធផល ចុះពិនិត្យគម្រោងបានសាងសង់បង្គន់អនាម័យសរុប ១៧៨បង្គន់ កន្លែងលាងដៃតាមសាលារៀនបានចំនួន០៦កន្លែង និងចុះទស្សនៈកិច្ចសិក្សានៅចម្ការក្រូចឆ្មារ ឪឡឹក ពោត ល្ង និងចម្ការអំពៅ ដើម្បីប្រៀបធៀបប្រាក់ចំណូលរបស់កសិករនៅទីកន្លែងផ្សេងៗគ្នា។ ក្រុមការងារបានណែនាំសមាជិកសហគមន៍ នៅឃុំកោះសំពាយ ខេត្តស្ទឹងត្រែង ពីវិធីសាស្រ្តផលិតសាប៊ូធម្មជាតិ៕

photo 2024 06 05 10 54 02 photo 2024 06 05 12 23 58 photo 2024 06 05 12 23 59 photo 2024 06 05 12 24 01 photo 2024 06 05 12 24 02 photo 2024 06 05 12 24 10 photo 2024 06 05 12 24 50 photo 2024 06 05 13 26 02 photo 2024 06 05 15 04 19 photo 2024 06 05 15 04 20 photo 2024 06 05 15 04 22

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការកំពង់ផែពហុបំណងកំពត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត

ខេត្តកំពត៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធបើកឱ្យដំណើរការជាផ្លូវការកំពង់ផែពហុបំណងកំពត របស់ក្រុមហ៊ុនកំពតផត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

កំពង់ផែពហុបំណងកំពត មានទីតាំងស្ថិតនៅភូមិគីឡូ១២ សង្កាត់កោះតូច និងសង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឱ្យបង្កើតឡើងអំឡុងឆ្នាំ២០០៥ និងត្រូវបានក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ដល់លិខិតអនុញ្ញាតឱ្យធ្វើ ប្រតិបត្តិការអាជីវកម្ម កាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១។ កំពង់ផែពហុបំណងកំពតនេះ នឹងចូលរួមចំណែកផ្តល់ឱកាសការងារដល់ប្រជាពលរដ្ឋដែលរស់នៅខេត្តកំពត និងខេត្តដទៃទៀត ខណៈបច្ចុប្បន្នបុគ្គលិក កម្មករ និយោជិត ដែលបាននិងកំពុងបម្រើការងារមានចំនួនសរុប ១៧៦នាក់ ជាពិសេស កំពង់ផែនេះត្រូវបានគេរំពឹងថានឹងក្លាយជាសរសៃឈាមដ៏សំខាន់សម្រាប់ការដឹកជញ្ជូនតាមផ្លូវសមុទ្ររបស់កម្ពុជា ដែលនឹងចូលរួមចំណែកជំរុញសេដ្ឋកិច្ចកម្ពុជា ឱ្យមានកំណើនបន្ថែមទៀត។

 

សូមបញ្ជាក់ផងដែរថា កំពង់ផែពហុបំណងកំពតនេះ បានបញ្ចប់ការសាងសង់ជាស្ថាពរនូវហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ ចំណតនាវា មានបណ្តោយ ៤៥០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ, ទីលានកុងតឺន័រ មានទំហំសរុប ៥៥,០០០ម៉ែត្រការ៉េ, ឃ្លាំងស្តុកទំនិញមានទំហំសរុប ៨,៨០០ម៉ែត្រការ៉េ, អគារត្រួតពិនិត្យទំនិញមានទំហំ ១,៣៣០ម៉ែត្រការ៉េ, ច្រកទ្វារចូល-ចេញផ្នែកខាងមុខមានរបាំងប៉ុស្តិ៍យាម និងរោងម៉ាស៊ីនភ្លើងចំនួន២កន្លែង រួមទាំងការសាងសង់អគាររដ្ឋបាលកម្ពស់ ៣ជាន់ មានទំហំ ១,៦៨៩ម៉ែត្រការ៉េ៕

DSC 7340 scaled

IMG 0472 scaled IMG 0565 scaled

DJI 20240606063010 0466 D scaled
default
DJI 20240606063224 0470 D scaled
default

DSC 7113 scaled

DJI 20240606062632 0458 D scaled
default

DSC 7009 scaled DSC 0272 DSC 0303 DSC 7154 scaled DSC 7116 scaled DSC 7138 scaled IMG 0248 scaled IMG 0468 scaled KH02115 scaled DSC 7762 scaled

ឯកឧត្តម ទ្រី មេង អញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃនិងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងសាងសង់លូ ចំនួន២គម្រោង ស្ថិតនៅខេត្តពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ នាថ្ងៃពុធ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ទ្រី មេង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណ:កម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃនិងបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងសាងសង់លូ ចំនួន២គម្រោង ស្ថិតនៅខេត្តពោធិ៍សាត់ អនុវត្តដោយនាយកដ្ឋានវិស្វកម្មក្រសួងការពារជាតិ រួមមាន ៖

 

គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន១ខ្សែ ប្រវែង៣ ២៥០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលក្រួសទទឹងម្ខាងៗ ១ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិត្រាំ ទៅភូមិសែនពេន ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។

 

គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ៣ ៨០០ម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិត្បែងជុំ ទៅភូមិឈើទាល ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។ គម្រោងទាំងពីរនេះ    ប្រេីប្រាស់ថវិកាជំពូក២១ ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មាធិការបានឯកភាព និងទទួលយកការអនុវត្តការងារបញ្ចប់រយៈពេលធានាសុពលភាព តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងនេះ គណៈកម្មាធិការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ និងបងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋ៕

photo 2024 06 05 14 20 09 photo 2024 06 05 14 20 10 photo 2024 06 05 14 20 11 photo 2024 06 05 14 20 12 photo 2024 06 05 14 20 14

លោក ប្រាក់ សុវណ្ណ អញ្ជើញចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធី ខេត្តព្រះសីហនុទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងប្រកាសសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំពិធីប្រកាស ( ODF )

ខេត្តព្រះសីហនុ ៖ នាថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោក ប្រាក់ សុវណ្ណ ប្រធានមន្ទីរ បានដឹកនាំអនុប្រធានមន្ទីរ ប្រធានការិយាល័យ និងអនុការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុ ចូលរួមកិច្ចប្រជុំត្រៀមរៀបចំពិធី ខេត្តព្រះសីហនុទទួលបានជ័យលាភីជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) និងប្រកាសសេចក្តីសម្រេច ស្តីពីការបង្កើតគណៈកម្មការរៀបចំពិធីប្រកាស ( ODF ) ក្រោមអធិបតីភាព លោក អ៊ី សុខឡេង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធាន PWG ខេត្តព្រះសីហនុ នៅសាលប្រជុំក្រុមប្រឹក្សាខេត្ត៕

photo 2024 06 05 12 51 15 photo 2024 06 05 12 51 16 2 photo 2024 06 05 12 51 16 3 photo 2024 06 05 12 51 16 photo 2024 06 05 12 51 22 2 photo 2024 06 05 12 51 22

ឯកឧត្តម ជួប សំអាត ទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការចលនាភូមិថ្មីកូរ៉េ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ១៣រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ០៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ជួប សំអាត អនុលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយប្រតិភូអង្គការចលនាភូមិថ្មីកូរ៉េ ដឹកនាំដោយលោក Kim Huyng Chul ដើម្បីបេសកកម្មចុះត្រួតពិនិត្យ និងវាយតម្លៃឡើងវិញ គម្រោងចលនាភូមិថ្មី នៅសង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានអញ្ជើញប្រតិភូ កូរ៉េដើរទស្សនាពិព័រណ៍សមិទ្ធផលរបស់ក្រសួង និងបានណែនាំកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានយល់ពីបេសកកម្មរបស់ក្រសួងផងដែរ។

 

ក្រុមបេសកកម្ម បានថ្លែងអំណរគុណដល់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្ដល់ឱកាស ឱ្យចូលរួមជួប និងពិភាក្សាការងារ ព្រមទាំងបានបង្ហាញអំពីគោលបំណងបេសកកម្ម និងលទ្ធផលការងារដែលក្រុមបេសកកម្ម បានចុះទៅជួបសហគមន៍ នៅភូមិកំរ៉ែង ភូមិការ និងភូមិចំបក់ សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ដែលបានទទួលលទ្ធផល និងកំពុងបន្តនិរន្តរភាពគម្រោងដោយរលូន៕

photo 2024 06 04 16 59 26 photo 2024 06 04 17 26 58 photo 2024 06 04 20 14 47 2 photo 2024 06 04 20 14 47 photo 2024 06 04 20 14 48 2 photo 2024 06 04 20 14 48 3 photo 2024 06 04 20 14 48 photo 2024 06 04 20 14 49 photo 2024 06 04 20 14 50

ឯកឧត្តម លី ណារុន អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពប្រចាំខែ ឧសភា និងលើកទិសដៅបន្តខែមិថុនា ឆ្នាំ២០២៤

ខេត្តកំពង់ធំ៖ នាព្រឹកថ្ងៃអង្គារ ១៣ រោច ខែពិសាខ ឆ្នាំរោង

ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី  ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបរបាយការណ៍វឌ្ឍនភាពប្រចាំខែ ឧសភា និងលើកទិសដៅបន្តខែមិថុនា ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះ មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីរាជការរបស់មន្ទីរ សរុបចំនួន ២៩រូប ស្ត្រី០៦រូប។

ក្នុងកិច្ចប្រជុំនេះផងដែរ មានគោលបំណង ដើម្បីត្រួតពិនិត្យមើលវឌ្ឍនភាពការងាររបស់មន្ទីរដែលអនុវត្តក្នុងខែឧសភា និងត្រៀមអនុវត្តការងារបន្តនាខែមិថុនា និងដោះស្រាយនូវបញ្ហាប្រឈមដែលបានជួបប្រទះក្នុងខែកន្លងមក។

 

នៅរសៀលថ្ងៃដដែលនេះ ឯកឧត្តម បានដឹកនាំក្រុមការងារមន្ទីរ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ក្នុងការត្រួតពិនិត្យ ការសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ ចំនួន ០១ខ្សែ ប្រវែងសរុប ២ ០០០ ម៉ែត្រ សាងសង់សំណង់បង្ហៀរ ប្រវែង ៤៥ ម៉ែត្រ និងសាងសង់លូភ្លោះថ្មី ០១កន្លែង ស្ថិតក្នុងសង្កាត់អាចារ្យលាក់ ក្រុងស្ទឹងសែន និងឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ជាគម្រោងស្តារទ្បើងវិញផ្លូវដែលរងគ្រោះដោយជំនន់ទឹកភ្លៀងក្នុងឆ្នាំ២០២៣ ។

 

បន្ទាប់ពីបញ្ចប់ការងារមូលដ្ឋាន ឯកឧត្ដម បន្តចូលរួមកិច្ចប្រជុំស្ដីពីស្តង់ដាររួមការបើក-បិទការដ្ឋាន និងដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា ក្រោមអធិបតីភាព ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ តាមប្រព័ន្ធវីឌីអីអនឡាញនិម្មិត (Zoom Meeting)។

photo 2024 06 04 14 25 09 2 photo 2024 06 04 14 25 09 3 photo 2024 06 04 14 25 09 4 photo 2024 06 04 14 25 09 5 photo 2024 06 04 14 25 09 photo 2024 06 04 15 48 40 2 photo 2024 06 04 15 48 40 photo 2024 06 04 15 48 41 2 photo 2024 06 04 15 48 41 3 photo 2024 06 04 15 48 41 4 photo 2024 06 04 15 48 41 photo 2024 06 04 15 56 44 2 photo 2024 06 04 15 56 44