លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត ដឹកនាំកិច្ចប្រជុំប្រចាំខែឧសភា និងលើកទិសដៅការងារ ខែមិថុនា ឆ្នាំ២០២៤

ខេត្តព្រៃវែង ៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅមន្ទីរអភិវឌ្ឍន៍ជនបទ លោក ឡុក វុឌ្ឍី ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រៃវែង បានដឹកនាំកិច្ចប្រជុំអាណត្តិថ្នាក់ដឹកនាំមន្ទីរស្តីពី វឌ្ឍនភាពការងារប្រចាំខែឧសភា និងលើកទិសដៅការងារ ខែមិថុនា ឆ្នាំ២០២៤ ដោយមានការចូលរួមពីលោក លោកស្រី អនុប្រធានមន្ទីរ លោក លោកស្រី ប្រធាន-អនុប្រធានការិយាល័យទាំង៩ ចំណុះឱ្យមន្ទីរសរុប ២៩នាក់។

ក្នុងឱកាសនោះដែរ លោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយការទទួលខុសត្រូវខ្ពស់របស់មន្រ្ដីក្រោមឱវាទ មានលោក អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ និងមន្រ្ដីរាជការទាំងអស់រហូតទទួលបានលទ្ធផលល្អ។

ជាមួយគ្នានេះលោកប្រធាន បានណែនាំឱ្យមន្រ្ដីរបស់លោក បន្តកិច្ចការនេះតទៅទៀត ដើម្បីបំរើប្រជាពលរដ្ឋប្រកបដោយភាពស្មោះត្រង់៕

photo 2024 06 07 08 27 42 photo 2024 06 07 08 27 43 2 photo 2024 06 07 08 27 43

ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមកិច្ចប្រជុំដើម្បីបន្ដពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការទទួលខុសត្រូវលើផលិតផល នៅទីស្តីការគណៈរដ្ឋមន្រ្តី

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំអន្តរក្រសួង ដើម្បីបន្ដពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ការទទួលខុសត្រូវលើផលិតផល ក្រោមអធិបតីភាព ឯកឧត្តម ឡេង សេង រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី។

 

ក្នុងកិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីតំណាងក្រសួង ស្ថាប័ននានា ប្រមាណ១០០រូប ដើម្បីបន្ដពិនិត្យ និងពិភាក្សាផ្តល់ជាមតិយោបល់ លើសេចក្តីព្រាងច្បាប់ស្តីពី ការទទួលខុសត្រូវលើផលិតផល ត្រង់ជំពូក១ មាត្រាទី៣ អំពីនិយមន័យ, ជំពូក២ មាត្រា៤ អំពីស្ថាប័នមានសមត្ថកិច្ច និងជំពូក៣ មាត្រាអំពីការទទួលខុសត្រូវលើសំណង នៃការខូចខាត ឬផលប៉ះពាល់ដែលបណ្តាលមកពីផលិតផលមានវិការៈ៕

photo 2024 06 07 11 43 57 2 photo 2024 06 07 11 43 57 photo 2024 06 07 11 43 58 photo 2024 06 07 11 43 59

ឯកឧត្ដម សាន វិសាល បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រួតពិនិត្យ និង វាយតម្លៃ លើការងារថែទាំផ្លូវខួបចំនួន ២គម្រោង

ខេត្តសៀមរាប-ឧត្ដរមានជ័យ ៖ នាថ្ងៃព្រហស្បតិ៍-សុក្រ ១៥រោច-១កើត ខែពិសាខ ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦-០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឬទ្ធិសែន  រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ត្រួតពិនិត្យ និង វាយតម្លៃបញ្ចប់សុពលភាព លើការងារថែទាំផ្លូវខួបចំនួន ២គម្រោង រួមមាន៖

+ គម្រោងទី១៖ ការងារថែទាំខួបផ្លូវក្រាលក្រួសក្រហមចំនួន ០១ខ្សែ ប្រវែង១២ ៣៣០ម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ  ស្ថិតនៅក្នុងឃុំតាយ៉ែក និងឃុំពង្រលើ ស្រុកសូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ។

+ គម្រោងទី២៖ ការងារថែទាំខួបផ្លូវក្រាលក្រួសក្រហមចំនួន ០២ខ្សែ ប្រវែងសរុប ១១ ៥៩០ម៉ែត្រ ទទឹង ៥ម៉ែត្រ  និងសាងសង់លូមូលមុខមួយ  ចំនួន ០២កន្លែង  និងសាងសង់លូមូលមុខពីរ ចំនួន ០១កន្លែង  ស្ថិតក្នុងឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ ។

លទ្ធផលជារួម គណៈកម្មាធិការអន្តរក្រសួង បានឯកភាព ទទួលយកគម្រោងទាំងពីរខាងលើបញ្ចប់សុពលភាព។

photo 2024 06 07 10 05 02 photo 2024 06 07 10 05 04 2 photo 2024 06 07 10 05 04 photo 2024 06 07 10 05 05 photo 2024 06 07 10 05 07 2 photo 2024 06 07 10 05 07 photo 2024 06 07 10 05 08

លោក គឺន សុគា និងក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”  បានចុះពិនិត្យតាមដានការងារដាំដុះបន្លែ នៅក្នុង និងក្រៅផ្ទះសំណាញ់របស់ប្រជាកសិករដែលទទួលផលពីគម្រោង

ខេត្តប៉ៃលិន ៖ នាថ្ងៃពុធ ១៤រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តប៉ៃលិន និងក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”  បានចុះពិនិត្យតាមដានការងារដាំដុះបន្លែ នៅក្នុង និងក្រៅផ្ទះសំណាញ់របស់ប្រជាកសិករដែលទទួលផលពីគម្រោង នៅភូមិភ្នំដំបង និងភូមិក្រចាប់ សង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

photo 2024 06 07 10 37 31 photo 2024 06 07 10 37 32 2 photo 2024 06 07 10 37 32 photo 2024 06 07 10 37 33 2 photo 2024 06 07 10 37 33 3 photo 2024 06 07 10 37 33 4 photo 2024 06 07 10 37 33 5 photo 2024 06 07 10 37 33 photo 2024 06 07 10 37 34 2 photo 2024 06 07 10 37 34 3 photo 2024 06 07 10 37 34 4 photo 2024 06 07 10 37 34 photo 2024 06 07 10 37 35 2 photo 2024 06 07 10 37 35 3 photo 2024 06 07 10 37 35

ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះទៅត្រួតពិនិត្យ និងវាយតម្លៃ ខ្សែផ្លូវចំនួន ០៣គម្រោង

ខេត្តកណ្ដាល÷ នាថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីចុះទៅត្រួតពិនិត្យ និងវាយតម្លៃ ប្រគល់-ទទួល និងបញ្ចប់សុពលភាពខ្សែផ្លូវចំនួន ០៣គម្រោង ស្ថិតនៅខេត្តកណ្តាល រួមមាន÷

 

– គម្រោងទី១÷ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០៣ខ្សែ ប្រវែងសរុប ៩០៧ម៉ែត្រ ទទឹង ៨ម៉ែត្រ និង៣ម៉ែត្រ កម្រាស់ ០,២ម សាងសង់លូមូលបណ្តោយផ្លូវប្រវែង ៦៣២ម៉ែត្រ អណ្តូងលូ ចំនួន ១៤កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិជ្រោយមេត្រីលើ និងភូមិព្រែកតាសោម ឃុំឫស្សីជ្រោយ ភូមិព្រែកជ្រៅ ឃុំរកាកោង២ ស្រុកមុខកំពូល ខេត្តកណ្តាល។

 

– គម្រោងទី២÷ការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ២ ០០០ម៉ែត្រ ទទឹង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ និងសាងសង់លូប្រអប់មុខបួនចំនួន ០១កន្លែង និងលូ ប្រអប់មុខបីចំនួន ០២កន្លែង ស្ថិតនៅភូមិកំពង់ទិស ឃុំកំពង់ទិស ស្រុកពញាឮ ខេត្តកណ្តាល  ។

 

– គម្រោងទី៣៖ ការងារស្ថាបនាផ្លូវក្រាលដីល្បាយថ្មភ្នំចំនួន ០១ខ្សែ ប្រវែង ៣ ១០០ម ទទឹង ៨ម កម្រាស់ ០,២ម សាងសង់លូប្រអប់មុខបួនចំនួន ០១កន្លែង លូមូល មុខមួយចំនួន ០៧កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ០២កន្លែង ស្ថិតនៅភូមិកំពង់ចំលង ឃុំកំពង់ចំលង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

 

បន្ទាប់ពីបានត្រួតពិនិត្យនិងវាយតម្លៃលើគម្រោងខាលើនេះរួចមក គណៈកម្មការបានសម្រេចប្រគល់-ទទួល និងបញ្ចប់សុពលភាព។

photo 2024 06 07 11 46 36 photo 2024 06 07 11 46 39 photo 2024 06 07 11 46 48

ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ បានចុះពិនិត្យឧបករណ៍យកទឹកពីខ្យល់បរិយាកាសដោយប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យ (Air to Water)

ខេត្តព្រះវិហារ៖ នៅថ្ងៃព្រហស្បតិ៍ ១៥ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ បានចុះពិនិត្យឧបករណ៍យកទឹកពីខ្យល់បរិយាកាសដោយប្រើប្រាស់ថាមពលពីពន្លឺព្រះអាទិត្យ (Air to Water) ស្ថិតនៅភូមិកោះកេរិ៍ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ ដោយមានការចូលរួមអមដំណើរពីលោក ម៉ប់ ធីរិត ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះវិហារ ព្រមទាំងមន្រ្តីការិយាល័យជំនាញចំនួន៣រូប និងមានការចូលរួមពីលោកអភិបាលរងស្រុក អាជ្ញាធរឃុំ លោកមេភូមិកោះកេរិ្ត និងគណៈកម្មការគ្រប់គ្រងស្ថានីយ៍ទឹកភូមិកោះកេរិ៍ផងដែរ។ សរុបអ្នកចូលរួមចំនួន១០នាក់ ស្រី២នាក់។

ដោយខ្លឹមសារកិច្ចប្រជុំរួមមាន៖

 

១) ពិនិត្យមើលឧបករណ៍បច្ចេកទេសម៉ាស៊ីនផលិតទឹក

២) ពិភាក្សា និងណែនាំលើការងារគ្រប់គ្រងស្ថានីយ៍ទឹក ព្រមទាំងការកត់ត្រាកិច្ចបញ្ជីការ

៣) ការរៀបចំសួនច្បារ ការសម្អាតបរិស្ថាន និងការពង្រឹងរបងព័ទ្ធជុំវិញស្ថានីយ៍ទឹក។

photo 2024 06 06 18 02 08 photo 2024 06 06 18 02 09 photo 2024 06 06 18 02 11 photo 2024 06 06 18 02 13 photo 2024 06 06 18 02 14 photo 2024 06 06 18 02 15 photo 2024 06 06 18 02 21 photo 2024 06 06 18 02 22 photo 2024 06 06 18 02 23 2 photo 2024 06 06 18 02 23

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ ចូលរួមកិច្ចប្រជុំស្ដីពី ការងារអភិវឌ្ឍ និងអភិរក្សសហគមន៍ជនជាតិដើមភាគតិចកួយ ចំនួន ២ភូមិនៅ ស្រុកព្រះនេត្រព្រះ

ខេត្ដបន្ទាយមានជ័យ៖ នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០២៤ លោក សួន សុវន្ដារ អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ និងក្រុមមន្ត្រីជំនាញ នៃការិយាល័យអភិវឌ្ឍន៍ជនជាតិភាគតិច នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត បានចូលរួមកិច្ចប្រជុំស្ដីពី ការងារអភិវឌ្ឍ និងអភិរក្សសហគមន៍ជនជាតិដើមភាគតិច កួយ ចំនួន ២ភូមិ គឺភូមិជ្រាប់ចាស់ និងភូមិជ្រាប់ថ្មី ឃុំជប់វារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាពលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ ។

កិច្ចប្រជុំនេះមានការចូលរួមពី ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច អនុប្រធានមន្ទីរ ប្រធាន អនុប្រធានការិយាល័យ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត លោក-លោកស្រីជាប្រធានគណៈកម្មាធិការសហគមន៍ សមាជិក និងជនជាតិដើមភាគតិច កួយទាំង ២ភូមិ សរុប ៥៧នាក់ ស្រី ៣៧នាក់។

កិច្ចប្រជុំនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីពង្រឹងតួនាទី ភារកិច្ច របស់គណៈកម្មាធិការសហគមន៍ទាំង ២ភូមិ ក្នុងការដឹកនាំសហគមន៍ឲ្យមានរីកចម្រើន និងដើម្បីបញ្ជ្រាបអំពីការប្រើប្រាស់ទឹកស្អាត និងការប្រតិបត្តិអនាម័យបឋមផងដែរ។

ជាលទ្ធផលនៃកិច្ចប្រជុំ សមាជិកគណៈកម្មាធិការ និងសមាជិកសហគមន៍ទាំង ២ភូមិ មានការសហការគ្នាបានល្អក្នុងពេលមានពិធីបុណ្យ ពិធីសែនព្រេនផ្សេងៗនៅក្នុងភូមិនីមួយៗ ការអភិវឌ្ឍន៍ភូមិ ការជួយសង្គ្រោះជនជាតិភាគតិចដែលមានជីវភាពខ្សត់ខ្សោយងាយរងគ្រោះ ចាស់ជរា ពិការ កំព្រាគ្មានទីពឹង និងបានយល់ច្បាស់អំពីការហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ហើយភូមិទាំង ២នេះក៏មានបង្គន់អនាម័យគ្រប់ខ្នងផ្ទះផងដែរ។

photo 2024 06 06 19 39 34 photo 2024 06 06 19 39 35 photo 2024 06 06 19 39 36 photo 2024 06 06 19 39 37 photo 2024 06 06 19 39 38 2 photo 2024 06 06 19 39 38 photo 2024 06 06 19 39 40 photo 2024 06 06 19 39 41

លោក ទូច ស៊ីផាត ដឹកនាំមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ១៤រូប ចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី ការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រ នៅខេត្តជាំងស៊ូ ប្រទេស 

សាធារណរដ្ឋប្រជាមានិតចិន៖  នាថ្ងៃអង្គារ ៦រោច-ចន្ទ ១២រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៤  លោក ទូច ស៊ីផាត អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទបានដឹកនាំមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ចំនួន ១៤រូប ស្រី ៣រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលស្តីពី “ការអភិវឌ្ឍជនបទ និងការកាត់បន្ថយភាពក្រីក្រ” សម្រាប់ប្រទេសកម្ពុជា  ចាប់ពីថ្ងៃទី២៨ ខែឧសភា រហូតដល់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤ នៅមហាវិទ្យាល័យបច្ចេកទេសវិជ្ជាជីវៈកសិកម្ម និងរុក្ខាប្រមាញ់ នៅទីក្រុង Jurong នៃខេត្តជាំងស៊ូ ប្រទេសចិន។

 

វគ្គបណ្ដុះបណ្ដាលនេះ បានផ្ដល់ជូនសិក្ខាកាមកម្ពុជាឱ្យបានយល់ដឹងអំពីទិដ្ឋភាពកសិកម្ម និងការងារអភិវឌ្ឍន៍ជនបទ នៃប្រទេសចិន តាមរយៈការធ្វើបទបង្ហាញនៅក្នុងថ្នាក់ចំនួន ៦៖

–  ទិដ្ឋភាពទូទៅនៃសាធារណរដ្ឋប្រជាមានិត្យចិន

–  ស្ថានភាពបច្ចុប្បន្ន និងនិន្នាកាអភិវឌ្ឍន៍នាពេលអនាគត នៃវិស័យកសិកម្មរបស់ប្រទេសចិន

–  ទីផ្សារផលិតផលកសិកម្ម និងការកសាងម៉ាក់យីហោ

–  គុណភាព-រសជាតិ និងសុវត្ថិភាពនៃផលិតផលកសិកម្មរបស់ប្រទេសចិន

–  ទស្សនៈអំពីអាហារក្រោមយុទ្ធសាស្ត្រសន្តិសុខស្បៀង

–  ការអភិវឌ្ឍឧស្សាហកម្មកម្សាន្ត និងទេសចរណ៍ ក្រោមយុទ្ធសាស្ត្រស្តារតំបន់ជនបទ។

 

ជាមួយគ្នានេះដែរ សិក្ខាកាមបានទស្សកិច្ចនៅតាមទីតាំងមួយចំនួនរួមមាន៖ ផ្សារក្រុងណានជីង, ប្រាសាទបុរាណ Qin Huai Confucius, រមណីយដ្ឋានជាតិជនបទបែបថ្មីនៅភូមិ Cao Shan, ភូមិប្រពៃណី និងវប្បធម៌ HAKKA “Nui Ma Tang”, ភូមិផលិតស្រូវនៅជនបទភូមិ Qing Feng និងមជ្ឈមណ្ឌលពិព័ណ៌ផលិតផលនៃភូមិ “តែព័ណ៌ស”។

photo 2024 06 06 16 19 12 photo 2024 06 06 16 19 13 2 photo 2024 06 06 16 19 13 3 photo 2024 06 06 16 19 13 photo 2024 06 06 16 19 14 2 photo 2024 06 06 16 19 14

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ចេញជាផ្លូវការ នូវរបាយការណ៍ពាក់កណ្តាលឆ្នាំ (Biannual Report) របស់ធនាគារពិភពលោក ស្តីពីសេដ្ឋកិច្ចកម្ពុជា

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៤ នៅសណ្ឋាគារ Raffles Le Royal ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងដាក់ចេញជាផ្លូវការ នូវរបាយការណ៍ពាក់កណ្តាលឆ្នាំ (Biannual Report) របស់ធនាគារពិភពលោក ស្តីពីសេដ្ឋកិច្ចកម្ពុជាជាផ្លូវការ ក្រោមចំណងជើង “ការងើបឡើងវិញនៃការនាំចេញ និងការផ្លាស់ប្តូរបរិបទពាណិជ្ជកម្មរបស់កម្ពុជា” ដោយបានផ្តោតសំខាន់ទៅលើការពង្រឹងប្រព័ន្ធអប់រំសម្រាប់អនាគតកម្ពុជា។ កិច្ចប្រជុំខាងលើ ត្រូវបានអមដំណើរដោយលោកស្រី គង់ សោភា ប្រធានការិយាល័យអាស៊ាន និងសហប្រតិបត្តិការអន្តរជាតិ នៃនាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី នាងកញ្ញា មកពីបណ្ដាក្រសួងស្ថាប័នរដ្ឋ វិស័យឯកជន ដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលពាក់ពន្ធ័ សរុបចំនួន ១១០នាក់។

 

យោងតាមការបញ្ជាក់របស់ធនាគារពិភពលោក (World Bank) សេដ្ឋកិច្ចរបស់កម្ពុជារំពឹងរក្សាបានកំណើនក្នុងរង្វង់ ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦,១% សម្រាប់ឆ្នាំ២០២៥។ ប៉ុន្តែកំណើននេះមិនទាន់គ្រប់គ្រាន់សម្រាប់កម្ពុជាទេ  កម្ពុជាត្រូវប្រឹងប្រែងបន្តទៀត  ដើម្បីឈានទៅសម្រេចបានចក្ខុវិស័យកម្ពុជា ឆ្នាំ២០៣០ជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលកម្រិតខ្ពស់។

photo 2024 06 06 12 33 38 photo 2024 06 06 12 33 39 photo 2024 06 06 12 33 40 photo 2024 06 06 12 33 41 photo 2024 06 06 12 33 42 2 photo 2024 06 06 12 33 42 photo 2024 06 06 12 33 43 photo 2024 06 06 12 33 44 photo 2024 06 06 12 33 45

ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការងារវិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការងារវិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ព្រមទាំងឯកឧត្តម លោក លោកស្រី ប្រធាននាយកដ្ឋាន និងសមាសភាពនៃលេខាធិការដ្ឋាន គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប) របស់ក្រសួងអភិវឌ្ឍន៍ជនបទ សរុបចំនួន ២០រូប។

 

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យឡើងវិញលើការងារវិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួង ដើម្បីឆ្លើយតបនឹងកំណែទម្រង់រដ្ឋបាលសាធារណៈ និងកំណែទម្រង់ដទៃទៀត ស្របតាមនិន្នាការនៃការអភិវឌ្ឍទាំងការងារសង្គម និងសេដ្ឋកិច្ច។

 

កិច្ចប្រជុំបានផ្ដោតកិច្ចពិភាក្សាលើរបៀបវារៈចំនួន បី គឺ៖

–  ការតាមដាន ត្រួតពិនិត្យ និងវាយតម្លៃនូវមុខងារដែលក្រសួងបានប្រតិភូកម្មទៅថ្នាក់ក្រោមជាតិ លើការងារទឹកស្អាត អនាម័យ និងផ្លូវថ្នល់

–  ការបង្កើតគោលការណ៍បច្ចេកទេស នៃការធ្វើប្រតិភូកម្មមុខងារទាំងបី ដែលអង្គភាពជំនាញដាក់ចេញដល់ គ.ជ.អ.ប ថ្នាក់ក្រោមជាតិ សម្រាប់ការងារអភិវឌ្ឍន៍ជនបទ

–  ការផ្ដល់ហិរញ្ញវត្ថុវិនិយោគ ដល់ថ្នាក់ក្រោមជាតិ ពាក់ព័ន្ធនឹងការងារអភិវឌ្ឍន៍ជនបទ

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ផ្ដល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖

–  លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំកិច្ចប្រជុំដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើការងារវិមជ្ឈការ និងវិសហមជ្ឈការ របស់ក្រសួងអភិវឌ្ឍន៍ជនបទ និងរៀបចំសិក្ខាសាលាពិគ្រោះយោបល់ពាក់ព័ន្ធនឹងការងារនេះ

–  លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងអភិវឌ្ឍន៍ជនបទ និងនាយកដ្ឋានជំនាញពាក់ព័ន្ធ ត្រូវរៀបចំបទដ្ឋានបច្ចេកទេសនៃការប្រតិភូកម្មមុខងារពីថ្នាក់ក្រសួង ទៅថ្នាក់ក្រោមជាតិ

–  លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំរបាយការណ៍រួមស្ដីពី ការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ជូនក្រសួង អង្គភាពពាក់ព័ន្ធ

–  លេខាធិការដ្ឋាន គ.ជ.អ.ប ក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវរៀបចំផែនការបង្កើនការធ្វើវិមជ្ឈការ និងវិសហមជ្ឈការ ដល់ថ្នាក់ខេត្ត ស្រុក ដទៃទៀត ដើម្បីចូលរួមអនុវត្តកម្មវិធីកំណែទម្រង់កម្មវិធីវិមជ្ឈការ និងវិសហមជ្ឈការ របស់រាជរដ្ឋាភិបាល៕

07 06 2024 ឯកឧត្តមប្រចាំ 05 scaled 07 06 2024 ឯកឧត្តមប្រចាំ 07 scaled 07 06 2024 ឯកឧត្តមប្រចាំ 08 scaled 07 06 2024 ឯកឧត្តមប្រចាំ 09 scaled 07 06 2024 ឯកឧត្តមប្រចាំ 11 scaled 07 06 2024 ឯកឧត្តមប្រចាំ 13 scaled 07 06 2024 ឯកឧត្តមប្រចាំ 18 scaled 07 06 2024 ឯកឧត្តមប្រចាំ 20 scaled 07 06 2024 ឯកឧត្តមប្រចាំ 23 scaled 07 06 2024 ឯកឧត្តមប្រចាំ 25 scaled 07 06 2024 ឯកឧត្តមប្រចាំ 28 scaled 07 06 2024 ឯកឧត្តមប្រចាំ 35 scaled