លោក លីវ សំណាង អញ្ជើញចុះពិនិត្យសកម្មភាពក្រុមកាងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ធ្វើការខួងអណ្តូង Afridev នៅឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ

ខេត្តតាកែវ៖ នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៤ លោក លីវ សំណាង ប្រធានមន្ទីរ បានអញ្ជើញចុះពិនិត្យសកម្មភាពក្រុមកាងារបច្ចេកទេសផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ កំពុងធ្វើការខួងអណ្តូង Afridev ស្ថិតនៅភូមិតាស្រែន ឃុំខ្វាវ ស្រុកទ្រាំង ខេត្តតាកែវ៕

photo 2024 06 09 19 59 53 2 photo 2024 06 09 19 59 53 3 photo 2024 06 09 19 59 53

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបិទវគ្គបណ្តុះបណ្តាលឆ្នាំ២០២៣ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២៤ របស់សាលាភូមិន្ទរដ្ឋបាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅវិទ្យាស្ថានជាតិអប់រំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

សម្រាប់ឆ្នាំ២០២៣ កន្លងទៅនេះ សាលាភូមិន្ទរដ្ឋបាល បានបណ្ដុះបណ្ដាលសិស្សមន្ត្រីជាន់ខ្ពស់ ជំនាន់ទី១២, សិស្សមន្ត្រីក្រមការ ជំនាន់ទី១០, កម្មសិក្សាការីមន្ត្រីជាន់ខ្ពស់,កម្មសិក្សាការីមន្ត្រីមធ្យម, កម្មសិក្សាការីមន្ត្រីគ្រប់គ្រងរដ្ឋបាល និងកម្មសិក្សាការីមន្ត្រីក្រមការ សរុបចំនួន ៧៩៤អង្គ/នាក់ នារី ១៨៩នាក់។ ដោយឡែកក្នុងឆ្នាំ២០២៤ សាលាភូមិន្ទរដ្ឋបាល បានបើកវគ្គបណ្តុះបណ្តាលបន្តសម្រាប់កម្មសិក្សាការី មន្ត្រីជាន់ខ្ពស់, មន្ត្រីគ្រប់គ្រងរដ្ឋបាល, មន្ត្រីមធ្យម, មន្ត្រីក្រមការ ដែលមានចំនួនសរុប ៣៩៣អង្គ/នាក់ (នារី ៨២នាក់)។

 

សូមជម្រាបជូនថា៖ ចាប់តាំងពីការបើកឱ្យដំណើរការឡើងវិញ រយៈពេលជាង៣០ឆ្នាំមកនេះ ពោលគឺចាប់ពីឆ្នាំ១៩៩២ មកដល់ ឆ្នាំ២០២៣ សាលាភូមិន្ទរដ្ឋបាល សម្រេចបាននូវការបណ្តុះបណ្តាលមន្រ្តីរាជការ ទាំងវគ្គសិក្សារយៈពេលវែង និងវគ្គសិក្សារយៈពេលខ្លី សរុបចំនួន ២៣,៨១៨នាក់ មាននារី ៥,០១៧នាក់៕

DSC 4649 scaled

DSC 4166

DSC 4771 scaled

DSC 2384 scaled

DSC 4315 scaled

DSC 2215 scaled DSC 2305 scaled

DSC 2175 scaled

DSC 2137 scaled

ក្រុមការងារនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមបណ្តុះបណ្តាលដល់គ្រូបង្គោលថ្នាក់ខេត្តស្តីពី សហគមន៍ដឹកនាំអនុវត្តន៍អនាម័យ

ខេត្តកោះកុង៖  នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ក្រុមការងារនាយកដ្ឋានថែទាំសុខភាពជនបទ បានចូលរួមបណ្តុះបណ្តាលដល់គ្រូបង្គោលថ្នាក់ខេត្តស្តីពី សហគមន៍ដឹកនាំអនុវត្តន៍អនាម័យ (CLTS) ក្រោមអធិបតីភាព លោកស្រី អ៊ុន សុគន្ធីតា នាយករងរដ្ឋបាលសាលាខេត្តកោះកុង ដោយមានការអញ្ជើញចូលរួមពីលោក លោកស្រីតំណាងមន្ទីរជំនាញជុំវិញខេត្ត អាជ្ញាធរក្រុង/ស្រុក  ឃុំ និងមន្រ្តីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង សរុបចំនួន៤៦ រូប ស្រី១៥។

វគ្គបណ្តុះបណ្តាលនេះមានគោលបំណងដើម្បីផ្តល់ចំណេះដឹងដល់ភាគីពាក់ព័ន្ធឱ្យមានជំនាញក្នុងការបង្កើតតម្រូវការលើកកម្ពស់អនាម័យជនបទ។

តាមរយៈវគ្គបណ្តុះបណ្តាលនេះ សម្រេចបានលទ្ធផលដូចខាងក្រោម៖

– អ្នកចូលរួមទាំងអស់បានយល់ដឹងពីវិធីសាស្រ្តបំផុសឱ្យសហគមន៍ផ្លាស់ប្តូរឥរិយាបថ

-អ្នកចូលរួមបានយល់ដឹងពីរបៀបចុះបញ្ជីសៀវភៅទិន្នន័យអនាម័យភូមិ និងការគូសផែនទីអនាម័យភូមិ

-អ្នកចូលរួមបានយល់ដឹងពីបទពិសោធន៍កត្តាជោគជ័យ និងបញ្ហាប្រឈមពីបណ្តាខេត្តផ្សេង

– អ្នកចូលរួមទាំងអស់ បានប្តេជ្ញាថា នឹងជំរុញខេត្តកោះកុងឱ្យឆាប់ទទួលបាន ODF៕

photo 2024 06 08 08 00 42 photo 2024 06 08 08 00 43 photo 2024 06 08 08 00 44 photo 2024 06 08 08 00 45 photo 2024 06 08 08 00 47 2 photo 2024 06 08 08 00 47

ក្រុមការងារបច្ចេកទេស នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ចុះប្រមូលទិន្នន័យហេដ្ធារចនាសម្ព័ន្ធប្រព័ន្ធផ្តត់ផ្គង់ទឹកជនបទ តាមបណ្តាភូមិឃុំស្រុកក្រុង ទាំង ១៣ ក្នុងខេត្តសៀមរាប

ខេត្តសៀមរាប ៖​ នាថ្ងៃព្រស្បតិ៍ ១៥រោចខែពិសាខ-សៅរ៍ ២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៤៦៨ ត្រូវនឹងថ្ងៃទី០៦-០៨ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេស ការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានចុះប្រមូលទិន្នន័យហេដ្ធារចនាសម្ព័ន្ធ ប្រព័ន្ធផ្តត់ផ្គង់ទឹក តាមបណ្តាភូមិឃុំស្រុកក្រុង ទាំង ១៣ ក្នុងខេត្តសៀមរាប ដើម្បីរៀបចំរបាយការណ៍ជូនថ្នាក់ដឹកនាំក្រសួង ក្នុងការវាយតំលៃការងារផ្គត់ផ្គង់ទឹកតាមភូមិ។

ជាលទ្ធផល ក្រុមការងារ បានប្រមូលសម្រេចបាន ០២ស្រុកគឺ ស្រុកជីក្រែង និងស្រុកស្រីស្នំ ស្មើ១៨ឃុំ និង១៩៦ភូមិ។

photo 2024 06 07 08 57 11 photo 2024 06 07 18 08 25 photo 2024 06 07 18 08 26 photo 2024 06 07 18 08 27 2 photo 2024 06 07 18 08 27

លោក អៀម អឿន បានចុះពិនិត្យការងារបញ្ចប់សុពលភាពផ្លូវថែទាំខួប

ខេត្តរតនគិរី÷នារសៀលថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពស២០៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមិថុនា ឆ្នាំ២០២៤ លោក អៀម អឿន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី លោក ឃឹម នី អនុប្រធានមន្ទីរទទួលបន្ទុកការិយាល័យផ្លូវជនបទ និង លោក លាវ ប៉ារ៉ាហ្វ័ស្ស ប្រធានការិយាល័យផ្លូវជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដោយមានការចូលរួមពី លោក សេវ ចិន មេឃុំយ៉ាទុង ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី បានចុះពិនិត្យ ការងារបញ្ចប់សុពលភាពផ្លូវថែទាំខួបឆ្នាំ២០២៣ ប្រវែង ១០ ៥០០ម៉ែត្រ​ ទទឹងខ្នងលើក្រាលល្បាយក្រួស ៦ម៉ែត្រ ស្ថិតនៅភូមិពាក់ ភូមិតេនង៉ល និងភូមិទេនសុស ដោយលទ្ឋផលការងារសម្រេចបាន១០០% ។

photo 2024 06 07 18 45 17 photo 2024 06 07 18 45 18 2 photo 2024 06 07 18 45 18 photo 2024 06 07 18 45 19 photo 2024 06 07 18 45 20 photo 2024 06 07 18 45 21 photo 2024 06 07 18 52 43

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង រៀបចំកិច្ចប្រជុំ ពិភាក្សាស្តី ពីការត្រៀមរៀបចំទិវាអន្តរជាតិ ជនជាតិដើមភាគតិច ពិភពលោកលើកទី៣០

ខេត្តបាត់ដំបង÷ នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា  ឆ្នាំ២០២៤នេះ មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំ ពិភាក្សាស្តីពីការត្រៀមរៀបចំទិវាអន្តរជាតិ ជនជាតិដើមភាគតិច ពីភពលោកលើកទី៣០ ។

កិច្ចប្រជុំនេះ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផេង សិទ្ធី អភិបាលរងនៃគណៈអភិបាលខេត្តបាត់ដំបង និងលោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច និងមន្ត្រីជំនាញរបស់នាយកដ្ឋាន លោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត និងមន្ត្រីរបស់មន្ទីរផងដែរ។

កិច្ចប្រជុំពិភាក្សានេះមានគោលបំណង ដើម្បីរៀបចំឲ្យបានល្អិតល្អន់សម្រាប់ការរៀបចំទិវាអន្តរជាតិ ជនជាតិដើមភាគតិច ពិភពលោកលើកទី៣០ នាពេលខាងមុខនេះ សម្រាប់ខេត្តបាត់ដំបង។

photo 2024 06 07 21 37 20 photo 2024 06 07 21 37 21 2 photo 2024 06 07 21 37 21 3 photo 2024 06 07 21 37 21 photo 2024 06 07 21 37 22 2 photo 2024 06 07 21 37 22

លោក ហ៊ សូរិន ដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែ​ឧសភា និង​លើកទិសដៅការងារ​បន្ត ឆ្នាំ ២០២៤

ខេត្តកំពត÷ នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោក ហ៊ សូរិន ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត បានដឹកនាំកិច្ចប្រជុំបូកសរុបការងារប្រចាំខែ​ឧសភា និង​លើកទិសដៅការងារ​បន្ត ឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីរាជការទាំងអស់របស់មន្ទីរ។

 

កិច្ចប្រជុំនេះមានគោលបំណង ដើម្បីអនុវត្ត​នូវអនុសាសន៍ណែនាំដ៍ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដែលបានផ្តាំផ្ញើ ក្នុងពិធីជួបសំណេះសំណាលជាមួយមន្រ្តីរាជការ នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត កាលពី​ព្រឹក​ ថ្ងៃទី០៦ ខែ​ មិថុនា ឆ្នាំ​ ២០២៤។

photo 2024 06 07 17 42 33 photo 2024 06 07 17 42 34 photo 2024 06 07 17 42 35 photo 2024 06 07 17 42 36 2 photo 2024 06 07 17 42 36

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះពិនិត្យការដ្ឋានសាងសង់ផ្លូវគម្រោង SAAMBAT នៅស្រុកកំពង់រោទិ៍

ខេត្តស្វាយរៀង ៖ នាថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ លោក ថោង អ៊ុំវ៉ារិន អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង អមដោយមន្រ្តីបច្ចេកទេសការិយាល័យផ្លូវជនបទ វិស្វករប្រចាំការដ្ឋាន ក្រុមហ៊ុនទទួលការសាងសង់ បានអញ្ជើញទៅពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) មួយខ្សែក្នុងក្របខណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារ កសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) មានប្រវែង ១២

៤២៩ ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ ត្រង់ផ្សារជីភូ ដល់កែងវត្តព្រៃម្នាស់ ស្ថិតនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឃុំស្វាយតាយាន ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។ រហូតមកដល់ពេលនេះ លទ្ធផលសម្រេចបានប្រមាណ ៨,៧៥%ហើយ ។

 

នាថ្ងៃដែលនោះដែរ នៅសាលាឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ខេត្តស្វាយរៀង លោក ឃឹម សុម៉ាលី ប្រធានការិយាល័យ និងមន្ត្រីការិយាល័យអភិវឌ្ឍន៍សហគមន៍ បានអញ្ជើញទៅបណ្តុះបណ្តាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងវគ្គបណ្ដុះបណ្ដាលពីវិធីសាស្រ្តអភិវឌ្ឍន៍សហគមន៍នៅកម្ពុជាវគ្គ១  ដោយមានការចូលរួមពី លោកស្រីមេឃុំបន្ទាយក្រាំង លោក លោកស្រី គណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង ៥ ក្នុងឃុំបន្ទាយក្រាំងសរុបចំនួន ២៦នាក់ ស្រី ៩នាក់៕

photo 2024 06 07 18 18 46 photo 2024 06 07 18 18 47 2 photo 2024 06 07 18 18 47 3 photo 2024 06 07 18 18 47 photo 2024 06 07 18 18 48 2 photo 2024 06 07 18 18 48

ឯកឧត្តម សុត សឿង អញ្ជើញចូលរួមជាអធិបតីដឹកនាំវេទិកាសាធារណៈ នៅភូមិហ្គាទី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ នាព្រឹកថ្ងៃសុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនាឆ្នាំ២០២៤ ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីដឹកនាំវេទិកាសាធារណៈ ដើម្បីគាំទ្រ ការអនុវត្តកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលប្រព្រឹត្តទៅនៅភូមិហ្គាទី ឃុំស្រែព្រះ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។

 

វេទិកាសាធារណៈនេះ មានការអញ្ជើញចូលរួមពីសំណាក់ លោកអភិបាលរងនៃគណៈអភិបាលខេត្ត, អាជ្ញាធរស្រុក, តំណាងមន្ទីរជំនាញជុំវិញខេត្ត, កងកម្លាំង, អាជ្ញាធរឃុំ និងប្រជាពលរដ្ឋភូមិហ្គាទីសរុបចំនួន ៨៦រូប។

 

នៅក្នុងវេទិកាសាធារណៈ ប្រជាពលរដ្ឋបានលើកឡើងនូវបញ្ហាមួយចំនួនដូចជា បញ្ហាដែលប្រជាពលរដ្ឋមួយចំនួនខ្វះដីសម្រាប់ធ្វើស្រែ និងធ្វើចំការ, បញ្ហាផ្លូវពិបាកធ្វើដំណើរ, បញ្ហាខ្វះអគ្គិសនីប្រើប្រាស់, និងបញ្ហាមណ្ឌលសុខភាព និងសាលារៀននៅឆ្ងាយ។

 

ជាការឆ្លើយតបមន្ទីរជំនាញពាក់ព័ន្ធដែលរួមមាន មន្ទីរបរិស្ថាន, មន្ទីរសាធារណការ និងដឹកជញ្ជូន, មន្ទីរសុខាភិបាល, និងមន្ទីរអប់រំ យុវជន និងកីឡា  បានចូលរួមដោះស្រាយ នឹងបានបញ្ជាក់ជូនអំពីបញ្ហានីមួយៗ នូវពេលវេលាដែលនឹងចាប់ផ្ដើមអនុវត្តនៅពេលខាងមុខ៕

photo 2024 06 07 22 01 18 photo 2024 06 07 22 01 22 photo 2024 06 07 22 01 29 photo 2024 06 07 22 01 30 photo 2024 06 07 22 01 34 photo 2024 06 07 22 03 15

ឯកឧត្ដម ស្រ៊ិន ពុទ្ធី ជួបពិភាក្សាការងារជាមួយប្រឹក្សាសេដ្ឋកិច្ច តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា និងលោកស្រី នាយិកាប្រតិបត្តិ នៃអង្គការទឹកស្អាត ១០០១

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ១ កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ស្រ៊ិន ពុទ្ធី ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានជួបពិភាក្សាការងារជាមួយលោក Emmanuel LY-BATALLAN ទីប្រឹក្សាសេដ្ឋកិច្ច តំណាងស្ថានទូតបារាំងប្រចាំកម្ពុជា និងលោកស្រី Amandine Chaussinand នាយិកាប្រតិបត្តិ នៃអង្គការទឹកស្អាត ១០០១ (Fontaine 1001) ។

កិច្ចប្រជុំនេះមានអ្នកចូលរួមសរុប ០៩នាក់(ស្រី ០៤ នាក់) ដោយបានផ្ដោតការយកចិត្តទុកដាក់ទៅលើវិស័យភ្គត់ផ្គង់ទឹក ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការជាមួយដៃគូរទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងនោះក៏បានធ្វើបទបង្ហាញចំនួន ៣ ដូចខាងក្រោមនេះ ៖

១-បទបង្ហាញអំពីគម្រោងសាកល្បង នៃការសាងសង់ស្ថានីយ៍ផលិតទឹកស្អាតសហគមន៍ ដែលមានប្រព័ន្ធបច្ចេកវិទ្យាទំនើប (Kiosk 2-0) ចំនួន ១០ស្ថានីយ ដែលគ្រោងសាងសង់នៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ។

២-បទបង្ហាញអំពីការពង្រឹងកិច្ចសហការរវាងក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទខេត្តគោលដៅទាំងពីរជាមួយម្ចាស់ជំនួយ និងការចូលរួមរបស់អាជ្ញាធរមូលដ្ឋាន

៣-បទបង្ហាញអំពីការពង្រឹងសមត្ថភាព និងការបណ្ដុះបណ្ដាលផ្នែកបច្ចេកទេសដល់មន្រ្តីថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ

៤-បទបង្ហាញអំពីការបន្តការគាំទ្រ និងការពង្រីកគម្រោងទៅតំបន់ផ្សេងទៀត ដែលមានការខ្វះខាតទឹកស្អាតនៅតំបន់ជនបទ៕

photo 2024 06 07 11 56 37 photo 2024 06 07 11 56 38 photo 2024 06 07 11 56 39 photo 2024 06 07 11 56 41 photo 2024 06 07 11 56 42 photo 2024 06 07 11 56 43 2 photo 2024 06 07 11 56 43 photo 2024 06 07 11 56 45