រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។

កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងដើម្បីបង្ហាញអំពីសារៈសំខាន់នៃការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ដែលជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ ការអនុវត្តវិធានការគន្លឹះនេះ ក៏ជាបុរេលក្ខខណ្ឌនៃការសម្រេច ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០ ដែលត្រូវបានកំណត់ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ថា ក្នុងរយៈពេល២៥ឆ្នាំខាងមុខ កម្ពុជា ជាសង្គមជាតិមួយដ៏រស់រវើក ដោយមានរដ្ឋរឹងប៉ឹង មានអភិបាលកិច្ចល្អ និងស្ថាប័នរឹងមាំ ប្រកបដោយតម្លាភាព និងគណនេយ្យភាព ហើយបម្រើជាតិ និងប្រជាជន ប្រកបដោយប្រសិទ្ធភាព នៅក្នុងជវភាពនៃប្រព័ន្ធតួអង្គតែមួយ (Dynamics of Stakeholder System)៕

1 4 scaled 2 4 scaled 3 4 scaled 4 4 scaled 5 4 scaled 6 4 scaled 7 4 scaled 8 4 scaled 9 4 scaled 10 4 scaled 11 3 scaled 12 3 scaled 13 3 scaled 14 3 scaled 15 3 scaled 16 2 scaled 17 2 scaled

ប្រធានមន្ទីរស្តីទី នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ អញ្ជើញចុះពិនិត្យមើលសកម្មភាពខួងអណ្ដូងដែលជាផែនការឆ្នាំ២០២៤ ចំនួន៩អណ្តូង

ខេត្តកំពង់ធំ ៖ នារសៀលថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោក តាន់ វាសនា ប្រធានមន្ទីរស្តីទី និងលោក ឯម ប៊ុនសឿន ប្រធានការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ បានអញ្ជើញចុះពិនិត្យមើលសកម្មភាពខួងអណ្ដូងដែលជាផែនការឆ្នាំ២០២៤ ចំនួន៩អណ្តូង ដោយប្រើប្រាស់ថវិការាជរដ្ឋាភិបាល តាមរយៈក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ រួមមានដូចខាងក្រោម ៖

 

១.  អណ្តូងចំនួន ៣ ស្ថិតនៅភូមិវាលវែង ឃុំឈូក សម្រេចបាន ៥០%

២. អណ្តូងចំនួន ៣ ស្ថិតនៅភូមិស្វាយ ឃុំស្រើង សម្រេចបាន ៥០%

៣.  អណ្តូងចំនួន ៣ ស្ថិតនៅភូមិកូនក្អែក ឃុំសំបូរ កំពុងដំណើរការសាងសង់៕

photo 2024 06 11 19 02 19 photo 2024 06 11 19 02 21 photo 2024 06 11 19 02 25 photo 2024 06 11 19 02 30 photo 2024 06 11 19 02 33

ក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ខេត្តប៉ៃលិន ចុះពិនិត្យតាមដានសកម្មភាពគម្រោងបង្កើនប្រាក់ចំណូលគ្រួសារដល់ប្រជាជនជនបទ នៅសង្កាត់បរយ៉ាខា និងសង្កាត់អូរតាវ៉ៅ

ខេត្តប៉ៃលិន ៖ នាថ្ងៃព្រហស្បតិ៍ ១៥រោច ខែពិសាខ-សុក្រ ១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃងទី៦-៧ ខែមិថុនា ឆ្នាំ២០២៤ លោក គឺន សុគា អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តប៉ៃលិន និងក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” បានចុះពិនិត្យតាមដានសកម្មភាពគម្រោងបង្កើនប្រាក់ចំណូលគ្រួសារដល់ប្រជាជនជនបទ នៅភូមិអូរច្រាលើ ភូមិបរតាំងស៊ូ ភូមិប៉ាងរលឹម ភូមិក្រចាប់លើ សង្កាត់បរយ៉ាខា និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន។

 

ក្រុមការងារបានចុះតាមដានការដាំដុះបន្លែ នៅក្នុង និងក្រៅផ្ទះសំណាញ់របស់ប្រជាកសិករដែលទទួលផលពីគម្រោង រួមមានស្ពៃក្ដោប ខាត់ណាផ្កា ស្ពៃជើងទា សណ្ដែកកួរ ត្រសក់ ម្ទេស ត្រប់ ពោតបារាំង ត្រលាច ប៉េងប៉ោះឈើរី ម្រេច ម្លូ ឳឡឹក ខ្ទឹម ជីគ្រប់មុខ…។ បន្លែមួយចំនួនបានកំពុងប្រមូលផលបណ្ដើរៗ បានផ្ដល់ប្រាក់ចំណូលបន្ថែមប្រចាំថ្ងៃដល់គ្រួសារទទួលផល និងមួយចំនួនពុំទាន់ដល់ពេលប្រមូលផល។

 

សូមបញ្ជាក់ផងដែរថា សម្រាប់គម្រោងបង្កើនប្រាក់ចំណូលគ្រួសារ តាមរយៈការផ្ដល់ផ្ទះសំណាញ់ និងផ្ដល់ការបណ្ដុះបណ្ដាលការដាំដុះនេះផងដែរ គិតត្រឹមបច្ចុប្បន្ន ក្នុងខេត្តប៉ៃលិន គម្រោងបានសាងសង់ផ្ទះសំណាញ់ជូនដល់កសិករទទួលផលបានចំនួន ១៩ផ្ទះសំណាញ់៕

photo 2024 06 10 14 12 00 photo 2024 06 10 14 12 02 photo 2024 06 10 14 12 05 photo 2024 06 10 14 12 09 photo 2024 06 10 14 12 12 photo 2024 06 10 14 12 16 photo 2024 06 10 14 24 23 photo 2024 06 10 14 24 25 photo 2024 06 10 14 24 28 photo 2024 06 10 14 24 33 photo 2024 06 10 14 24 37

លោកស្រី នួន មុនីចិន្តា ទទួលជួបពិភាក្សាការងារជាមួយអ្នកជំនាញការបង្កើតការងារ និងការអភិវឌ្ឍសហគ្រាស មកពីការិយាល័យអង្គការអន្តរជាតិខាងការងារ ( ILO) ប្រចាំប្រទេសថៃ កម្ពុជា និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃអង្គារ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោកស្រី នួន មុនីចិន្តា ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច បានទទួលជួបពិភាក្សាការងារជាមួយ លោក Kelvin Alwyn Sergeant អ្នកជំនាញការបង្កើតការងារ និងការអភិវឌ្ឍសហគ្រាស មកពីការិយាល័យអង្គការអន្តរជាតិខាងការងារ ( ILO) ប្រចាំប្រទេសថៃ កម្ពុជា និងសាធារណៈរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ និងលោក ទុន សោភ័ណ្ឌ អ្នកសម្របសម្រួលថ្នាក់ជាតិនៃអង្គការអន្តរជាតិខាងការងារ (ILO) ប្រចាំកម្ពុជា ស្តីពីការងារអភិវឌ្ឍន៍និងអភិរក្សជនជាតិដើមភាគតិចនៅកម្ពុជា ដែលមានអ្នកចូលរួមសរុបចំនួន ០៦នាក់។

 

កិច្ចប្រជុំនេះបានពិភាក្សាទៅលើចំណុចមួយចំនួនដូចខាងក្រោម ៖

 

១. ការប្រកបរបបមុខរបបចិញ្ចឹមជីវិតរបស់ជនជាតិដើមភាគតិច (ពិសេសស្រ្តីជនជាតិដើមភាគតិច)

 

២. ផែនការសកម្មភាពរបស់នាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច ដើម្បីស្វែងរកសង្គតិភាពរវាងនាយកដ្ឋាន និងអង្គការអន្តរជាតិខាងការងារ

 

៣. ការកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច និងការជំរុញឱ្យមានសហគមន៍ជនជាតិដើមភាគតិចគំរូ ដែលស្របនឹងលក្ខខណ្ឌរស់នៅរបស់ពួកគាត់៕

photo 2024 06 11 14 23 07 2 photo 2024 06 11 14 23 07

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធី សន្និបាតលើកដំបូងរបស់សមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត បានអញ្ជើញជាអធិបតីក្នុងពិធី សន្និបាតលើកដំបូងរបស់សមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្ត, ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ដែលជាសមាជិក សមាជិកា ទ្រទ្រង់សមាគម ព្រមទាំងថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលជា សមាជិក សមាជិកា នៃសមាគមសង្គហមិត្ត ព្រមទាំងមានការចូលរួមពីមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត តាមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ផងដែរ។

 

នេះជាលើកទី១ ហើយ ដែលក្រសួងអភិវឌ្ឍន៍ជនបទចាត់តាំងបង្កើតសមាគមសង្គហមិត្តមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នេះបើតាមរបាយការណ៍ការសង្ខេរបស់ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានសមាគមសង្គហមិត្តមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ។  ក្នុងឱកាសនោះដែរ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខប្រកបដោយក្ដីស្រលាញ់ នឹករលឹក និងពរជ័យសព្ទសាធុកាពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ដែលជាសមាជិក សមាជិកា នៃសមាគម អញ្ជើញចូលរួមក្នុងអង្គពិធីទាំងមូល។

 

ឯកឧត្ដមប្រធានកិត្តិយសសមាគម បានលើកឡើងអំពី យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយបានផ្ដោតលើវិស័យអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ហើយការបង្កើតសមាគមសង្គហមិត្តនេះឡើង គឺបង្ហាញពីការចូលរួមអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាល ក្នុងការគិតគូរពីសុខទុក្ខរបស់មន្ត្រីរាជការគ្រប់រូប ក្នុងក្របខ័ណ្ឌ “មិត្តជួយមិត្ត ដើម្បីសាមគ្គីភាព និងសេចក្ដីស្រលាញ់” បន្ថែមពីលើគោលនយោបាយគាំពារនានា របស់រាជរដ្ឋាភិបាល ដោយឈរលើគោលការណ៍ “មិនត្រូវទុកឱ្យមន្ត្រីរាជការណាម្នាក់ មានទុក្ខលំបាក ដោយមិនបានជួយដោះស្រាយនោះឡើយ”។

 

ឯកឧត្ដមប្រធានកិត្តិយសសមាគម បានបន្ដថា ការបង្កើតសមាគមនេះ ក្នុងគោលបំណងដើម្បី “ពង្រឹងចំណងមិត្តភាព និងសាមគ្គីភាពផ្ទៃក្នុង តាមរយៈការជួយគ្នាទៅវិញទៅមកជា សម្ភារៈ ថវិកា និងស្មារតី ដល់សមាជិកគ្រប់រូប ដែលជាមន្ត្រីរាជការក្នុងក្របខ័ណ្ឌ មន្ត្រីជាប់កិច្ចសន្យា អតីតមន្ត្រីរាជការចូលនិវត្តន៍ របស់ក្រសួងអភិវឌ្ឍន៍ជនបទ”។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមប្រធានកិត្តិយសសមាគម បានស្នើដល់ថ្នាក់ដឹកនាំ និងសមាជិក សមាជិកាទាំងអស់ ចូលរួមគិតគូរ ជួយឧបត្ថម្ភគាំទ្រ ដោយទឹកចិត្តសប្បុរសធម៌ និងទៅតាមលក្ខខណ្ឌ ដែលបានកំណត់ក្នុងលក្ខន្តិកៈសមាគម ដើម្បីធ្វើយ៉ាងណាឱ្យសមាគមនេះទទួលបានលទ្ធផលល្អប្រសើរ និងជាក្តីសង្ឃឹមរបស់មន្ត្រីរាជការ ក្នុងវិស័យអភិវឌ្ឍន៍ជនបទ ព្រមទាំងបានអំពាវនាវដល់ ប្រធានអង្គភាពក្រោមឱវាទក្រសួងទាំងនៅថ្នាក់ក្រសួង និងមន្ទីររាជធានីខេត្ត ធ្វើការផ្សព្វផ្សាយ និងលើកទឹកចិត្តឱ្យមន្ត្រីរាជការក្នុងអង្គភាព និងលើកទឹកចិត្តមន្ត្រីរាជការ ដែលមិនទាន់បានចូលជាសមាជិកសមាគម ឱ្យចូលរួមបានទាំងអស់គ្នា ដែលបង្ហាញពីការជួយគ្នាទៅវិញទៅមក គឺជាកម្រង អនុស្សាវរីយ៍ នៃសេចក្តីស្រឡាញ់ មិត្តភាព សាមគ្គីភាព និងគំរូសង្គមដ៏ល្អ ដែលនឹងចារ ជាប្រវត្តិសាស្ត្រនៅក្នុងជីវិតការងាររបស់យើងម្នាក់ៗ ក៏ដូចជាប្រវត្តិសាស្ត្រនៅក្នុងសង្គមខ្មែរ៕

1 3 scaled 2 3 scaled 3 3 scaled 4 3 scaled 5 3 scaled 6 3 scaled 7 3 scaled 8 3 scaled 9 3 scaled 10 3 scaled 11 2 scaled 12 2 scaled 13 2 scaled 14 2 scaled 15 2 scaled

ឯកឧត្តម អឿន ធារិទ្ធ និងលោក Lim Sunkyu អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពីការអភិវឌ្ឍភូមិ តាមវិធីសាស្រ្តចលនាភូមិថ្មី

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាប្រធានគ្រប់គ្រងគម្រោងចលនាភូមិថ្មី និងលោក Lim Sunkyu តំណាងមកពីមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ បានអញ្ជើញជាគណៈអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្ដីពីការអភិវឌ្ឍភូមិ តាមវិធីសាស្រ្តចលនាភូមិថ្មី ។

 

វគ្គបណ្តុះបណ្តាលនេះចាប់ផ្ដើមពីថ្ងៃទី១០០-១៣ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ដែលមានសិក្ខាកាមចូលរួមសរុប ៤០នាក់ ជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) មកពីភូមិគោលដៅនៃគម្រោងក្នុងឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 

គោលបំណងនៃការបណ្ដុះបណ្ដាលគឺ ដើម្បីពង្រឹងសមត្ថភាពលើភាពជាអ្នកដឹកនាំរបស់ថ្នាក់ដឹកនាំភូមិ និងផ្លាស់ប្តូរបទពិសោធក្នុងភាពជាអ្នកដឹកនាំការអភិវឌ្ឍភូមិ និងគោលគំនិតចលនាភូមិថ្មីគឺ “ឧស្សាហ៍ព្យាយាម ចេះជួយខ្លួនឯង និងមានកិច្ចសហប្រតិបត្តិការ”៕

photo 2024 06 10 20 15 42 photo 2024 06 10 20 15 43 2 photo 2024 06 10 20 15 43 photo 2024 06 10 20 15 44 photo 2024 06 10 20 15 45 2 photo 2024 06 10 20 15 45 3 photo 2024 06 10 20 15 45 photo 2024 06 10 20 15 46 2 photo 2024 06 10 20 15 46

មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បណ្តុះបណ្តាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងវិធីសាស្រ្តអភិវឌ្ឍន៍សហគមន៍

ខេត្តស្វាយរៀង ៖ នាថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ លោក ឃឹម សុម៉ាលី ប្រធានការិយាល័យអភិវឌ្ឍន៍សហគមន៍ និងមន្ត្រីបច្ចេកទេសរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង បានចុះបណ្តុះបណ្តាលពង្រឹងសមត្ថភាពគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) និងវិធីសាស្រ្តអភិវឌ្ឍន៍សហគមន៍នៅកម្ពុជាវគ្គ១ ដោយមានការចូលរួមពី លោកឃុំគ្រួស លោក លោកស្រី គណៈកម្មាធិការអភិវឌ្ឍន៍ភូមិទាំង១១ក្នុងឃុំគ្រួស សរុបចំនួន ៤៦នាក់ ស្ថិតនៅសាលប្រជុំសាលាឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង៕

photo 2024 06 10 17 47 02 2 photo 2024 06 10 17 47 02 photo 2024 06 10 17 47 03 2 photo 2024 06 10 17 47 03 3 photo 2024 06 10 17 47 03 4 photo 2024 06 10 17 47 03 5 photo 2024 06 10 17 47 03

ឯកឧត្តម ហុង ឡុង អញ្ជើញចូលរួមជាកិត្តិយសក្នុងពីធីប្រកាសក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៤

ខេត្តរតនគិរី ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ហុង ឡុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពីធីប្រកាសក្រុមប្រឹក្សាខេត្តរតនគិរី អាណត្តិទី៤ ចំនួន១៩រូប ក្រោមអធិបតីភាព ឯកឧត្តម ជៀង អំ រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី។

 

កម្មវិធីនេះមានសមាសភាពអ្នកចូលមកពីតំណាងក្រសួង ស្ថាប័នដែលជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរតនគិរី ថ្នាក់ដឹកនាំខេត្ត មន្ទីរជុំវិញខេត្ត ថ្នាក់ដឹកនាំក្រុងស្រុក សរុប១៨០រូប។

photo 2024 06 10 11 51 49 photo 2024 06 10 11 51 50 2 photo 2024 06 10 11 51 50

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការប្រមូលទិន្នន័យទឹកជនបទ នៅទីស្ដីការក្រសួង

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការប្រមូលទិន្នន័យទឹកជនបទ។

 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន ព្រមទាំងលោក លោកស្រីប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ ទាំង ២៥ រាជធានី-ខេត្ត។ នាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្ដែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រឹងរបស់ថ្នាក់ដឹកនាំទាំងអស់ ទាំងថ្នាក់ដឹកនាំនៅទីស្ដីការក្រសួង និងនៅថ្នាក់ក្រោមជាតិ ដែលបានខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ឱ្យទទួលបានលទ្ធផលគួរជាទីមោទនៈ។

 

ឯកឧត្ដមរដ្ឋមន្រ្ដី បានលើកឡើងអំពី យុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដោយផ្អែកលើបាវចនាចំនួន៥ គឺ៖ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយបានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ស្របតាមយុទ្ធសាស្ត្រ និងចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមយ៉ាងសកម្ម នូវកម្មវិធីអាទិភាពសំខាន់ៗ ទាំង៤ របស់ក្រសួង គឺ៖ ទី១) អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដោយផ្ដោតសំខាន់លើការពង្រឹងគុណភាព ស្របតាម គោលការណ៍ណែនាំរបស់រាជរដ្ឋាភិបាល គឺការពង្រឹងគុណភាព ៧០% និងពង្រីកបន្ថែម ៣០% ទី២) កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទតាមរយៈ ការអប់រំផ្នត់គំនិត ដើម្បីឱ្យប្រជាជនជនបទកែប្រែឥរិយាបថ និងរស់នៅប្រកបដោយអនាម័យល្អ និងផាសុកភាព ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីបង្កើតការងារ មុខរបរ និងប្រាក់ចំណូល និងទី៤) ការពង្រឹងស្ថាប័ន ការគ្រប់គ្រង និងអភិបាលកិច្ច តាមរយៈការជ្រើសរើសមន្ដ្រី និងការបណ្ដុះបណ្ដាលមន្ដ្រីឱ្យមានសមត្ថភាព ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។

 

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដល់អនុសាសន៍សំខាន់ៗដូចខាងក្រោម៖

–  ត្រូវមានការលើកទឹកចិត្តមន្ត្រី ការកោតសរសើរ មានកិច្ចសហការគ្នាល្អ និងការបែងចែក ការផ្ដល់ភារកិច្ចដល់មន្ត្រីប្រកបដោយតម្លាភាព និងសមត្ថភាព។

–  ត្រូវមានការយកចិត្តទុកដាក់ទៅលើសុខទុក្ខរបស់មន្ត្រី តាមរយៈការរៀបចំទីកន្លែងបំពេញការងារឱ្យបានត្រឹមត្រូវប្រកបដោយផាសុកភាព ការរៀបចំទុកដាក់ឯកសារឲ្យមានសណ្តាប់ធ្នាប់ និងការគោរពវិន័យរបស់អង្គភាព។

–  មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី ខេត្ត ត្រូវផ្ដល់ទិន្នន័យប្រភពទឹកជនបទ ដែលមាន ស្រះសហគមន៍ អណ្ដូងទឹក ជាដើម ជូនក្រសួងអភិវឌ្ឍន៍ជនបទឱ្យបានត្រឹមថ្ងៃទី២៨ ខែមិថុនា៕

10 06 2024 MRD 17 scaled

10 06 2024 MRD 06 scaled 10 06 2024 MRD 14 scaled  10 06 2024 MRD 19 scaled 10 06 2024 MRD 20 scaled 10 06 2024 MRD 21 scaled 10 06 2024 MRD 22 scaled 10 06 2024 MRD 24 scaled 10 06 2024 MRD 33 scaled 10 06 2024 MRD 36 scaled 10 06 2024 MRD 38 scaled 10 06 2024 MRD 42 scaled 10 06 2024 MRD 44 scaled 10 06 2024 MRD 46 scaled photo 2024 06 10 18 32 10

មន្រ្ដីរាជការ និងមន្រ្ដីជាប់កិច្ចសន្យានៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ធ្វើតេស្ដរហ័សរកសារធាតុញៀន

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃចន្ទ ៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង​បានរៀបចំធ្វេីតេស្ដរហ័សរកសារធាតុញៀន  ដែលមានមន្ត្រី​ និងមន្រ្ដីជាប់កិច្ចសន្យាចូលរួមចំនួន ៦៥៦នាក់ ក្នុងនោះស្រី ២០៨នាក់។

 

ក្នុងឱកាសនោះដែរ ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងឯកឧត្ដម ផៃ ចាន់ធី  អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមពិនិត្យសកម្មភាពការធ្វើតេស្ដនេះផងដែរ។ កម្មវិធីនេះក៏មានការសម្របសម្រួលដោយ ឯកឧត្ដម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ និងលោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក នៃក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងមន្រ្ដីអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃ ។

 

សូមបញ្ជាក់ផងដែរថា ការធ្វើតេស្តរហ័សដើម្បីឈានទៅរកឱ្យឃើញសារធាតុញៀននៅក្នុងជួរមន្រ្ដីរាជការ និងមន្រ្ដីជាប់កិច្ចសន្យា គឺយោងតាមបទបញ្ជា លេខ ០១ បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវវិធានការយ៉ាងម៉ឺងម៉ាត់បំផុតក្នុងការប្រយុទ្ធប្រឆាំងនឹងការប្រើប្រាស់ និងចែកចាយគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ៕

3H2A9310 scaled 3H2A9312 scaled 3H2A9322 scaled 3H2A9324 scaled 3H2A9342 scaled 3H2A9343 scaled 3H2A9346 scaled 3H2A9348 scaled 3H2A9358 scaled 3H2A9361 scaled 3H2A9373 scaled 3H2A9378 scaled 3H2A9430 scaled