ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ខេត្តព្រះសីហនុជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តព្រះសីហនុ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។

 

ពិធីនេះត្រូវបានរៀបចំឡើនៅ ក្នុងបរិវេណទីលាន៧មករា ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ថ្នាក់ដឹកនាំក្រសួង, ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្ត, តំណាងដៃគូអភិវឌ្ឍន៍, អង្គការក្នុងស្រុក ក្រៅស្រុក, អាជ្ញាធរមូលដ្ឋាន, កងកម្លាំងប្រដាប់អាវុធ, មន្ដ្រីរាជការ, លោក អ្នកគ្រូ, សិស្សានុសិស្ស, ប្រជាពលរដ្ឋ, ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ យ៉ាងច្រើនកុះករ។

 

អង្គពិធីបានដំណើរការដោយមានការដង្ហែរពានជ័យលាភីយ៉ាងឱឡារិក ដោយមានការចូលរួមដង្ហែពីសំណាក់កងកម្លាំងទាំងពីរប្រភេទ មន្ត្រីរាជការ សិស្សានុសិស្ស យុវជនកាយរឹទ្ធិ យុវជនកាកបាទក្រហម និងយុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងពិធីការរូតខ្សែបូប្រកាសទទួលស្គាល់ខេត្តព្រះសីហនុ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ផងដែ។

 

បន្ទាប់ពីកម្មវិធីដង្ហែពានជ័យលាភីរួចមក លោកតំណាងអង្គការ​ Plan អន្ដរជាតិកម្ពុជាបានធ្វើរបាយការណ៍ជូនអង្គពីធី ស្តីអំពីដំណើរការអនុវត្តកម្មវិធីនាពេលកន្លងមករហូតសម្រេចបានគោលដៅដូចនាពេលនេះ ក្រោមកិច្ចខិតខំប្រឹងប្រែងរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាអាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ផងដែរ។ ក្រោយពីស្តាប់របាយការណ៍របស់លោកតំណាងអង្គការ PLAN អន្តរជាតិរួចមក ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានមានមតិស្វាគមន៍ និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងអភិវឌ្ឍន៍ជនបទ អង្គការដៃគូ អាជ្ញាធរខេត្តគ្រប់លំដាប់ថ្នាក់ ដែលជួយជំរុញការអប់រំអនាម័យ​ រហូតខេត្តព្រះសុីហនុអាចសម្រេចបានជ័យលាភីជាខេត្តដែលបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។ នេះក៏ជាកិត្យានុភាពរបស់ខេត្តក្នុងការលើកកម្ពស់ការសង្ឃឹមរស់ (life expectancy)របស់ប្រជាពលរដ្ឋក្នុងខេត្ត ឲ្យមានអាយុវែងថែមទៀត។  បន្ទាប់ពីមតិស្វាគមន៍របស់ឯកឧត្តមអភិបាលខេត្តរួចមក ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសម្ដែងនូវការអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ ការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តព្រះសីហនុ សម្រេចបាននាពេលកន្លងមកលើគ្រប់វិស័យ ទាំងផ្នែកសន្តិសុខ សណ្តាប់ធ្នាប់ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ជាពិសេសការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការលើកកម្ពស់ការផ្តល់សេវាទឹកស្អាត និងអនាម័យ ដែលបានធ្វើឱ្យប្រជាពលរដ្ឋបានផ្លាស់ប្តូរទម្លាប់ ពីការផឹកទឹកគ្មានសុវត្ថិភាព មកផឹកទឹកដែលមានសុវត្ថិភាព ពីការបន្ទោបង់ពាសវាលពាសកាល មកការប្រើប្រាស់បង្គន់អនាម័យត្រឹមត្រូវ និងមានរបៀបរស់នៅដែលមានភាពស៊ីវិល័យ។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុកាពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់និងសមាជិក សមាជិកា នៃអង្គពិធីទាំងមូល។

ឯកឧត្តម ឆាយ ឫទ្ធិសែន បានលើកឡើងអំពី យុទ្ធសាស្រ្តចតុកោណទាំង៤ដំណាក់កាល ដើម្បីកំណើន ការងារ សមធម៌ និងប្រសិទ្ធភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់បិតាសន្តិភាព  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងបច្ចុប្បន្ន មានយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីដោយបានផ្ដោតលើវិស័យអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ឱ្យសម្រេចបានចក្ខុវិស័យកម្ពុជាជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។ ឯកឧត្ដមរដ្ឋមន្ដ្រី បានបន្ដថា ស្របតាមយុទ្ធសាស្ដ្រ និងចក្ខុវិស័យដ៏ប្រាកដនិយម របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីអាទិភាពសំខាន់ៗ ទាំង៤ របស់ក្រសួង គឺ៖ ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាបុរេលក្ខខណ្ឌ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការអនុវត្តអនាម័យផ្ទាល់ខ្លួនតាមក្បួនខ្នាតត្រឹមត្រូវ ចៀសផុតពីជំងឺឆ្លងផ្សេងៗ ហើយអាយុកាលសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជន កាន់តែខ្ពស់ដែលជាក្តីប្រាថ្នារបស់មនុស្សគ្រប់រូប ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងទី៤) ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច  ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល និងកម្មវិធីថវិកា ក្នុងគោលបំណង  “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្នទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌”។

 

កម្មវិធីបញ្ចប់ជាការប្រគល់ពានជ័យលាភី ជូនដល់ខេត្ត និងការប្រគល់វិញ្ញាបនបត្រ និងបណ្ណសរសើរ ជូនដល់ថ្នាក់ដឹកនាំខេត្ត ស្រុក និងឃុំ ដែលទទួលជ័យលាភី។

 

គួរជម្រាបជូនផងដែរថាៈ ខេត្តព្រះសីហនុជាខេត្តទី ៧ ហើយដែលសម្រចបានជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលដោយកន្លងមកមានខេត្តចំនួន៦ រួមមានខេត្ត ស្វាយរៀង​ ព្រៃវែង កណ្តាល កំពង់ស្ពឺ កំពង់ឆ្នាំង ខេត្តកែប និងរាជធានីភ្នំពេញ។

13 06 2024 ODF 67 scaled

13 06 2024 ODF 02 scaled 13 06 2024 ODF 03 scaled 13 06 2024 ODF 07 scaled 13 06 2024 ODF 10 scaled 13 06 2024 ODF 20 scaled 13 06 2024 ODF 23 scaled 13 06 2024 ODF 25 scaled 13 06 2024 ODF 30 scaled 13 06 2024 ODF 41 scaled 13 06 2024 ODF 43 scaled 13 06 2024 ODF 47 scaled 13 06 2024 ODF 48 scaled 13 06 2024 ODF 50 scaled 13 06 2024 ODF 54 scaled 13 06 2024 ODF 55 scaled 13 06 2024 ODF 56 scaled 13 06 2024 ODF 57 scaled 13 06 2024 ODF 58 scaled 13 06 2024 ODF 60 scaled 13 06 2024 ODF 61 scaled 13 06 2024 ODF 64 scaled 13 06 2024 ODF 66 scaled

13 06 2024 ODF 69 scaled
default
13 06 2024 ODF 70 scaled
default
13 06 2024 ODF 72 scaled
default
13 06 2024 ODF 75 scaled
default

13 06 2024 ODF 78 scaled 13 06 2024 ODF 84 scaled 13 06 2024 ODF 89 scaled

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ២ ៨០០ម នៅស្រុកកោះអណ្តែត ខេត្តតាកែវ

ខេត្តតាកែវ ៖ នាថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ២ ៨០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម និងស្ថាបនាលូមូលមុខមួយចំនួន ៣កន្លែង ស្ថិតនៅភូមិតាបួរ ទៅភូមិព្រៃធំ ឃុំពេជសារ ស្រុកកោះអណ្តែត ខេត្តតាកែវ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សាជាមួយអ្នកទទួលការ អ្នកបច្ចេកទេស និងគណៈកម្មការអន្តរក្រសួងរួចមក គណៈកម្មការ បានឯកភាព និងទទួលយកលទ្ធផល ១០០% តាមការស្នើសុំរបស់អ្នកទទួលការ។ ទន្ទឹមនឹងនេះ គណៈកម្មការអន្តរក្រសួងបានណែនាំដល់អ្នកទទួលការ និងបងប្អូនប្រជាពលរដ្ឋ ឱ្យជួយថែទាំផ្លូវនេះឱ្យបានដិតដល់ ក្នុងរយៈពេលនាសុពលភាព ដើម្បីធានាថាផ្លូវនេះអាចប្រើប្រាស់បានយូរអង្វែង បម្រើឱ្យផលប្រយោជន៍របស់ប្រជាពលរដ្ឋ៕

photo 2024 06 12 16 05 57 2 photo 2024 06 12 16 05 57 3 photo 2024 06 12 16 05 57 photo 2024 06 12 16 05 58 2 photo 2024 06 12 16 05 58 photo 2024 06 12 16 05 59 2 photo 2024 06 12 16 05 59 3 photo 2024 06 12 16 05 59 4 photo 2024 06 12 16 05 59

ឯកឧត្តម ចាន់ ដារ៉ុង អញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង÷ នាព្រឹកថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០២៤ នៅសាលាខេត្តកំពង់ឆ្នាំង ឯកឧត្តម ចាន់ ដារ៉ុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង សម្រាប់អាណត្តិទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្រ្តី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង៕

photo 2024 06 12 11 21 10 photo 2024 06 12 11 21 16 photo 2024 06 12 11 21 22 photo 2024 06 12 11 21 31 photo 2024 06 12 11 21 34 photo 2024 06 12 11 21 39

ឯកឧត្តម ឌី ឡាំថា អញ្ជើញចូលរួមប្រជុំរៀបចំគោលនយោបាយជាតិស្ដីពី សូត្រ និងការបង្កើតសហព័ន្ធសូត្រកម្ពុជា និងកិច្ចការពាក់ព័ន្ធនឹងវិស័យសូត្រ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ឌី ឡាំថា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមប្រជុំរៀបចំគោលនយោបាយជាតិស្ដីពី សូត្រ និងការបង្កើតសហព័ន្ធសូត្រកម្ពុជា និងកិច្ចការពាក់ព័ន្ធនឹងវិស័យសូត្រ ក្រោមអធិបតីភាព ឯកឧត្តម ម៉ៅ ថូរ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម

និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខា

ធិការ មកពីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ៕

photo 2024 06 12 09 26 40 photo 2024 06 12 09 26 52

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធស្ថានតំណាងថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសក្នុងពិធីសម្ពោធស្ថានតំណាងថ្មីរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្រោមអធិបតីភាពឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ តំណាងក្រសួង ស្ថាប័ន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ព្រមទាំងដៃគូអភិវឌ្ឍន៍នានា សរុបប្រមាណ ១៥០នាក់៕

photo 2024 06 12 10 48 12 photo 2024 06 12 10 48 13 photo 2024 06 12 10 48 14 photo 2024 06 12 10 48 15 photo 2024 06 12 10 48 16 photo 2024 06 12 10 48 17

ឯកឧត្តម ឌៀប កាណូរ៉ា អញ្ជើញចូលរួមជាវាគ្មិនក្នុង កិច្ចប្រជុំបណ្តាញ ស្តីអំពីការប្រមូលសម្លេងនៃជនមានពិការភាព

ខេត្តសៀមរាប៖ នៅថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាវាគ្មិន និងកិច្ចប្រជុំបណ្តាញ ស្តីអំពីការប្រមូលសម្លេងនៃជនមានពិការភាព ដែលរងផលប៉ះពាល់ដោយគ្រោះមហន្តរាយធម្មជាតិដែលទាក់ទងទៅនឹងបញ្ហាប្រឈមនិងតម្រូវការ ដើម្បីរៀបចំសេចក្តីថ្លែងការណ៍សម្រាប់កិច្ចសន្ទនាថ្នាក់ជាតិអំពីសកម្មភាពប្រែប្រួលអាកាសធាតុដោយគិតគូរពីបរិយាបន្នពិការភាព ក្រោមអធិបតីភាពឯកឧត្តម នាក់ ណេរ៉ុន អភិបាលរង នៃគណៈអភិបាលខេត្តសៀមរាប និងតំណាងក្រសួងសង្គមកិច្ចអតីតយុទ្ធជននិងយុវនិតិសម្បទា ក្រសួងបរិស្ថាន ក្រុមការងារថ្នាក់ជាតិនិងក្រោមជាតិរបស់អង្គការជនពិការកម្ពុជា និងអង្គការសង្គមសុីវិលមួយចំនួនទៀតសរុបប្រមាណជិត១០០នាក់។

 

កិច្ចប្រជុំនេះមានគោលបំណងរួមមាន៖

 

-ប្រមូលបញ្ហា និងតម្រូវការជនមានពិការភាព ដើម្បីឆ្លើយតបសកម្មភាពប្រែប្រួលអាកាសធាតុដោយគិតគូរ បរិយាបន្នពិការភាព និងការធ្វើបច្ចុប្បន្នភាពព័ត៌មាន បញ្ហា និងតម្រូវការរបស់ជនមានពិការភាពដើម្បីឆ្លើយតប និងដំណោះស្រាយនៃគ្រោះមហន្តរាយរួមមាន៖ គោលនយោបាយ គោលការណ៍ណែនាំ និងយន្តការនៃការ ផ្សព្វផ្សាយសកម្មភាពប្រែប្រួលអាកាសធាតុ ពីថ្នាក់ជាតិ និងក្រោមជាតិ (គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ) និងសកម្មភាពរបស់អាជ្ញាធរមូលដ្ឋាន។

 

– អង្គការតំណាងជនមានពិការភាព បង្ហាញពីបញ្ហាប្រឈម និងការប្រមូលផ្តុំសំឡេងនៅក្នុងក្រុមជួយខ្លួនឯង នៅ តាមសហគមន៍ ស្តីអំពីការប្រែប្រួលអាកាសធាតុដោយគិតគូរពីបរិយាបន្នពិការភាព បញ្ហានានា នៅក្នុងសហគមន៍ ដើម្បីពិភាក្សានៅក្នុងថ្នាក់ជាតិ។

 

– ផ្តល់ធាតុចូលសំខាន់ៗដែលបានលើកឡើងដោយអង្គការតំណាងជនមានពិការភាពទៅកាន់អង្គការដៃគូ រដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការដៃគូពាក់ព័ន្ធនានា បន្ទាប់ពីការផ្តល់សេវាកម្មរបស់អាជ្ញាធរមូលដ្ឋាន។ បង្កើនយន្តការដែលមានស្រាប់ និងស្វែងរកយោបល់ល្អៗ ដែលបានលើកឡើងដោយ អង្គការតំណាងទៅកាន់ អង្គការដៃគូ រដ្ឋាភិបាល អង្គការសង្គមស៊ីវិល អង្គការដៃគូពាក់ព័ន្ធនានា៕

photo 2024 06 12 16 56 15 photo 2024 06 12 16 56 18 photo 2024 06 12 16 56 19 photo 2024 06 12 16 56 21 photo 2024 06 12 16 56 22 photo 2024 06 12 17 25 34

ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រៀមរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

 

កិច្ចប្រជុំមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការ និងជាប្រធានកម្មវិធីទាំង៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ, ឯកឧត្ដម អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រីតំណាងនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួង។

 

កិច្ចប្រជុំបានប្រព្រឹត្តដោយមានកិច្ចពិភាក្សាលើការរៀបចំរបៀបវារៈឱ្យបានច្បាស់លាស់ដើម្បីធានាដល់ដំណើរការ កិច្ចប្រជុំបូកសរុបប្រចាំឆមាសទី១​ ប្រព្រឹត្តទៅបានដោយរលូន និងជោគជ័យ និងការត្រៀមរបាយការណ៍លទ្ធផលការងារដែលសម្រេចបានតាមកម្មវិធីអាទិភាពនីមួយៗ គឺ ទី១.ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤. ការពង្រឹងស្ថាប័ន អភិវឌ្ឍសមត្ថភាព និងធនធានមនុស្ស។

 

សូមបញ្ជាក់ផងដែរថា៖ ក្រសួងអភិវឌ្ឍន៍ជនបទ គ្រោងរៀបចំសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅឆមាសទី២ ឆ្នាំ២០២៤ របស់ខ្លួន ដែលនឹងប្រព្រឹត្តទៅនៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ ខាងមុខនេះ៕

410A9647 scaled

3H2A9819 scaled 3H2A9860 scaled 3H2A9864 scaled 3H2A9866 scaled 3H2A9869 scaled

តើអ្វីទៅជា ODF ? តើ ODF មានន័យយ៉ាងណា ?

តើអ្វីទៅជា ODF ? តើ ODF មានន័យយ៉ាងណា ?

ODF មានន័យជាខេមរៈភាសាថា ការបញ្ចប់បន្ទោបង់ពាសវាលពាសកាល (Open Defecation Free)

ODF ៣ copy២ ODF copy២

ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាប្រធានក្រុមការងារកែទម្រង់រដ្ឋបាលសាធារណៈក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពស់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការពិនិត្យឡើងវិញ និងវិភាគមុខងារ និងរចនាសម្ព័ន្ធ នៃក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយក្រុមការងារបច្ចេកទេសគាំទ្ររបស់ក្រសួងមុខងារសាធារណៈ ដឹកនាំដោយ ឯកឧត្តម សួន រស្មី អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការកែទម្រង់រដ្ឋបាលសាធារណៈ ក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសគាំទ្រ វិស័យសេដ្ឋកិច្ច។

 

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន និងថ្នាក់ដឹកនាំពាក់ព័ន្ធ នៃក្រសួងអភិវឌ្ឍន៍ជនបទ និងប្រតិភូក្រុមការងារបច្ចេកទេសគាំទ្រ របស់ក្រសួងមុខងារសាធារណៈ ព្រមទាំងមានការចូលរួមពីមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត តាមតាមរយៈប្រព័ន្ធនិម្មិត (Zoom Meeting) ផងដែរ។

 

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានជម្រាបជូនប្រតិភូបច្ចេកទេសគាំទ្រ របស់ក្រសួងមុខងារសាធារណៈ  អំពីកម្មវិធីអាទិភាពសំខាន់ៗ ទាំង៤ របស់ក្រសួង គឺ៖ ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ និងទី៤) ការពង្រឹងស្ថាប័ន ការគ្រប់គ្រង និងអភិបាលកិច្ច  ដោយមានការជ្រើសរើសមន្ដ្រី និងការបណ្ដុះបណ្ដាលមន្ដ្រីឱ្យមានសមត្ថភាព ដើម្បីបំពេញការងារប្រកបដោយប្រសិទ្ធភាព។ ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានបន្ដថា ក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ បានបុរេសកម្មចាប់ផ្ដើមការងារនេះចាប់តាំងពី ខែមករា ឆ្នាំ ២០២៤​ ក្រោមការដឹកនាំ​ និងចង្អុលបង្ហាញ​ យ៉ាងយកចិត្តទុកដាក់របស់ឯកឧត្តមរដ្ឋមន្ត្រី ក្រុមការងារបានធ្វើការពិនិត្យ​ និងពិគ្រោះយោបល់យ៉ាងល្អិតល្អន់​ និងគ្រប់ជ្រុងជ្រោយ។ ការធ្វើវិភាគ ដោយផ្អែកលេីវិធីសាស្ត្រ និងគោលការណ៍​ ស្របទៅនឹងសេចក្ដីណែនាំរបស់រាជរដ្ឋាភិបាល លេខ ០១ សណន. ស្ដីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួងស្ថាប័ន ដោយផ្អែកលើយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី ១ និងកម្មវិធីគោលនយោបាយអាទិភាពទាំង ៦ សម្រាប់ចាប់ផ្តើមអនុវត្តភ្លាមក្នុងឆ្នាំ ២០២៣ កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដូចជាគោលនយោបាយអភិវឌ្ឍន៍តាមវិស័យ កម្មវិធីកែទម្រង់រដ្ឋបាលសាធារណៈ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ កម្មវិធីកែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជនបទ ២០២៤-២០២៨ និងលទ្ធផលនៃការវិភាគមុខងារនិងធនធានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ជាដើម។

 

ជាមួយគ្នានេះ ឯកឧត្តម សួន រស្មី បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ព្រមទាំងបានជម្រាបជូនថា សេចក្តីណែនាំស្តីពីការពិនិត្យឡើងវិញ និងការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន មានលើកកម្ពស់ប្រសិទ្ធភាពនិងស័ក្តិសិទ្ធិភាពនៃការបំពេញមុខងារ និងបេសកកម្មរបស់ក្រសួង ឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងបានផ្តល់ធាតុចូលបន្ថែមផងដំណេីការវិភាគមុខងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទផងដែ។

 

ជាកិច្ចបញ្ចប់ ឯកឧត្តម ឈឹម សៅគី បានថ្លែងអំណរគុណដល់ ក្រុមការងារបច្ចេកទេសគាំទ្ររបស់ក្រសួងមុខងារសាធារណៈ ដែលបានជួយផ្ដល់ការណែនាំ និងតម្រង់ទិស ចំពោះក្រុមការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ លើការងារវិភាគមុខងាររបស់ក្រសួងបានចំគោលដៅ និងបានឆាប់រហ័ស៕

410A9608 2 scaled

3H2A9780 scaled  3H2A9818 1 scaled 3H2A9757 scaled 3H2A9753 2 scaled 3H2A9787 scaled 3H2A9770 scaled 3H2A9776 scaled 3H2A9755 scaled 3H2A9762 scaled

ក្រុមការងារការិយាល័យផ្គត់ផ្ឋង់ទឹកជនបទ ចុះប្រមូលទិន្នន័យហេដ្ឋារចនាសម្ព័ន្ធផ្តត់ផ្គង់ទឹក តាមបណ្តាភូមិក្នុងស្រុកសូទ្រនិគម

ខេត្តសៀមរាប៖ នាថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារការិយាល័យផ្គត់ផ្ឋង់ទឹកជនបទ បានចុះប្រមូលទិន្នន័យហេដ្ឋារចនាសម្ព័ន្ធផ្តត់ផ្គង់ទឹក តាមបណ្តាភូមិ ក្នុងស្រុកសូទ្រនិគមបានចំនួន ០៦ឃុំ លើ ១០ឃុំ។ ជាលទ្ធផលក្រុមការងារសម្រេចបាន ៦៥ភូមិ លើ ១១២ ភូមិសរុប។

 

ក្រុមការងារបន្តបញ្ចប់នាថ្ងៃបន្ទាប់ ក្នុងស្រុកសូទ្រនិគម ហើយនិងបន្តចូលស្រុកថ្មីផ្សេងទៀតទៅតាមកម្មវីធីដែលបានគ្រោងទុក៕

photo 2024 06 11 20 48 28 photo 2024 06 11 20 48 29 2 photo 2024 06 11 20 48 29 3 photo 2024 06 11 20 48 29 4 photo 2024 06 11 20 48 29