ឯកឧត្ដម ឌៀប កាណូរ៉ា បានអញ្ជើញចូលរួមកម្មវិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី ៤

ខេត្តស្ទឹងត្រែង៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោថ ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម ឌៀប កាណូរ៉ា អនុរដ្ឋលេខាធិការ និងជាសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តស្ទឹងត្រែង តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញចូលរួមកម្មវិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្ទឹងត្រែង អាណត្តិទី ៤  ដែលមានចំនួន ១៧ រូប  ស្ថិតក្រោមអធិបតីភាព ឯកឧត្តម ផៃ ប៊ុន ឈឿន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តស្ទឹងត្រែង ដោយមានសមាសភាពចូលរួម ចំនួន ១៥០ នាក់។

photo 2024 06 14 10 27 18 photo 2024 06 14 10 27 19 photo 2024 06 14 10 27 20 2 photo 2024 06 14 10 27 20 photo 2024 06 14 10 27 21 photo 2024 06 14 10 52 56 photo 2024 06 14 10 52 58

ឯកឧត្តម អុឹង វណ្ណា អញ្ជើញទៅពិនិត្យទីតាំងសម្រាប់ជីកស្រះទឹកជូនប្រជាពលរដ្ឋ នៅក្នុងភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារបច្ចេកទេសទឹកស្អាត នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ឆ្នាំង ដឹកនាំដោយ ឯកឧត្តម អុឹង វណ្ណា អនុរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញទៅពិនិត្យទីតាំងសម្រាប់ជីកស្រះទឹក ដែលបានស្នើសុំពីប្រជាពលរដ្ឋ កាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ ស្ថិតក្នុងភូមិក្រាំងស្គារ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងមានទំហំ ៣០x៤០x៤ម៉ែត្រ និងបានប្រគល់ថវិកាមួយចំនួនដើម្បីឲ្យមេឃុំរៀបចំដាំស្មៅតាមជើងទេរស្រះ រៀបចំធ្វើរបងលួស និងធ្វើច្រកទ្វារចេញចូលស្រះទឹកផងដែរ ៕

photo 2024 06 13 15 32 02 photo 2024 06 13 15 32 04 photo 2024 06 13 15 32 06 photo 2024 06 13 15 32 09 photo 2024 06 13 15 32 12

ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត អញ្ជើញដឹកនាំកិច្ចប្រជុំធ្វើអាទិភាវូបនីយកម្ម បញ្ជីគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រាប់ផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត ជ្រុន ថេរ៉ាវ៉ាត រដ្ឋលេខាធិការ ទទួលបន្ទុកកម្មវិធីទី១ បានបន្តដឹកនាំកិច្ចប្រជុំធ្វើអាទិភាវូបនីយកម្ម បញ្ជីគម្រោងស្ថាបនា កែលម្អ និងស្តារឡើងវិញ ហេដ្ឋារចនាសម្ព័ន្ធផ្លូវជនបទ សម្រាប់ផែនការបីឆ្នាំរំកិល ២០២៥-២០២៧ និងផែនការប្រចាំឆ្នាំ២០២៥ (គម្រោងវិនិយោគផ្ទាល់ ជំពូក ២១) របស់នាយកដ្ឋានផ្លូវលំជនបទ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីសំណាក់ឯកឧត្តមរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ  លោក លោកស្រី អគ្គនាយករង ថ្នាក់ដឹកនាំ និងមន្រ្តី នៃនាយកដ្ឋានផ្លូវលំជនបទ សរុបចំនួន      ៣៦ នាក់ ស្រី ៤ នាក់ ។

 

លោកប្រធាននាយកដ្ឋានផ្លូវលំជនបទ បានធ្វើសេចក្តីរាយការណ៍លម្អិតទៅលើប្រភេទគម្រោងដែលនៅសល់ពីកិច្ចប្រជុំលើកទី១ រួមមាន គម្រោងបន្ត គម្រោងបម្រុងឆ្នាំ២០២៤ គម្រោងបីឆ្នាំរំកិល២០២៤-២០២៦ និងគម្រោងថ្មី។

 

ក្រោយពីបានពិនិត្យ និងពិភាក្សាលើបញ្ជីគម្រោងលម្អិត ដែលមានចំនួនសរុប ៣៤៥ គម្រោង រួចមក អង្គប្រជុំ បានសម្រេច ដូចខាងក្រោម៖

 

1 ឯកភាពឱ្យនាយកដ្ឋានផ្លូវលំជនបទ ធ្វើការសម្អាត បញ្ជីតារាងផែនការ ដោយ ដាក់តាមលំដាប់អាទិភាពលើអាទិភាពទៅតាមប្រភេទគម្រោងនីមួយៗ សម្រាប់ខេត្តនីមួយៗ និងស្នើសូមភ្ជាប់មកជាមួយនូវឯកសារយោង ឱ្យបានត្រឹមត្រូវ សម្រាប់ប្រជុំបញ្ចប់ ក្នុងកិច្ចប្រជុំលើកទី៣។

 

2 កិច្ចប្រជុំលើកទី៣ កំណត់យកថ្ងៃទី ២៨ ខែមិថុនា ឆ្នា២០២៤ វេលាម៉ោង ៨:៣០ ព្រឹក។

photo 2024 06 13 18 44 42 photo 2024 06 13 18 44 43 2 photo 2024 06 13 18 44 43 3 photo 2024 06 13 18 44 43 4 photo 2024 06 13 18 44 43 photo 2024 06 13 18 44 44 2 photo 2024 06 13 18 44 44 3 photo 2024 06 13 18 44 44 4 photo 2024 06 13 18 44 44 5 photo 2024 06 13 18 44 44

អបអរសាទរ ខួប៦២ឆ្នាំ តុលាការយុត្តិធម៌អន្តរជាតិ សម្រេចឱ្យកម្ពុជាជាម្ចាស់កម្មសិទ្ធិលើប្រាសាទព្រះវិហារ ១៥ មិថុនា ១៩៦២ – ១៥ មិថុនា ២០២៤

Untitled 1 copy

ក្រុមការងារសម្របសម្រួលគម្រោងចលនាភូមិថ្មី បានដឹកនាំសិក្ខាកាមចុះទស្សនកិច្ចសិក្សានៅភូមិចំប៉ា និងភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ

ខេត្តតាកែវ៖ នាថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារសម្របសម្រួលគម្រោងដឹកនាំដោយលោក ជិន ប៊ុនធួន ប្រធានការិយាល័យ និងជាអ្នកសម្របសម្រួលគម្រោង រួមមាន Mr. Lim Sunkyu តំណាងមកពីមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ បានដឹកនាំសិក្ខាកាមចុះទស្សនកិច្ចសិក្សានៅភូមិចំប៉ា និងភូមិជម្ពូព្រឹក្ស ឃុំចំប៉ា ស្រុកព្រៃកប្បាស ខេត្តតាកែវ។

 

គោលបំណងនៃការចុះទស្សនកិច្ចសិក្សានេះ ដើម្បីដកស្រង់នូវបទពិសោធន៍នៃការដឹកនាំ និងការអភិវឌ្ឍន៍ភូមិគំរូជោគជ័យ ដោយប្រើប្រាស់វិធីសាស្រ្តចលនាភូមិថ្មី ដែលធ្លាប់បានអនុវត្តកន្លងមកក្រោមការគាំទ្រ និងសម្របសម្រួលដោយក្រសួងអភិវឌ្ឍន៍ជនបទ។ តាមរយៈការចុះទស្សនកិច្ចសិក្សានេះសិក្ខាកាមបានសិក្សាស្វែងយល់ពីបទពិសោធន៍នៃការដឹកនាំភូមិជោគជ័យរបស់គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ (គ.អ.ភ) ការបង្កើនប្រាក់ចំណូលរបស់គ្រួសារតាមរយៈការដាំដំាណាំផ្សេងៗ សិប្បកម្ម និងធ្វើស្រែ។

 

សិក្ខាកាមក៍បានទស្សនានូវចំការបន្លែដូចជាត្រសក់ សណ្តែកគួរ ចេក និងដំណាំផ្សេងៗ ព្រមទាំងបានស្វែងយល់ពីវិធីសាស្រ្តនៃការធ្វើសាប៊ូលាងចាន និងផលិតជីទឹកធម្មជាតិដែលជាផ្នែកមួយនៃការបង្កើនប្រាក់ចំណូលរបស់គ្រួសារ បន្ទាប់ពីបានធ្វើទស្សនកិច្ចសិក្សាភូមិគំរូនៃគម្រោងចលនាភូមិថ្មី សិក្ខាកាមទទួលបាននូវបទពិសោធន៍ថ្មីៗនៃការដឹកនាំភូមិរបស់ គ.អ.ភ កិច្ចសហការរវាង គ.អ.ភ និងសហគមន៍ ការចងក្រងក្រុមរបស់កសិករ និងការគ្រប់គ្រង ការចេះរៀបចំផែនការអភិវឌ្ឍភូមិ ការផ្លាស់ប្តូរផ្នត់គំនិតរបស់សហគមន៍គឺ “ជួយខ្លួនឯង ឧស្សាហ៍ព្យាយាម និងកិច្ចសហការ” ឈរលើគោលគំនិត យើងអាចធ្វើបាន។

photo 2024 06 13 07 21 24 2 photo 2024 06 13 07 21 24 3 photo 2024 06 13 07 21 24 photo 2024 06 13 07 21 25 photo 2024 06 13 07 21 26 photo 2024 06 13 07 21 27 photo 2024 06 13 07 21 28 2 photo 2024 06 13 07 21 28 photo 2024 06 13 07 25 45

ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកទឹកផុស អាណត្តិទី៤

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាស្រុកទឹកផុស ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អនុប្រធានទី ១ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទឹកផុស និងស្រុកសាមគ្គីមានជ័យ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាស្រុកទឹកផុស អាណត្តិទី៤ ដែលមានចំនួនសរុប ១៧នាក់ (ស្ត្រី ២នាក់)។ អញ្ជើញចូលរួមក្នុងពិធីនេះដែរ មានឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត  តំណាងគណៈអភិបាលខេត្ត គណៈអភិបាលស្រុក មន្ត្រីរដ្ឋបាលស្រុក ការិយាល័យជំនាញជុំវិញស្រុក និងក្រុមប្រឹក្សាឃុំ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់ស្រុក និងនគរបាលប៉ុស្តិ៍សរុបជាង ១៣០នាក់។

 

នៅក្នុងពិធីនោះ តាងនាមអោយឯកឧត្តមរដ្ឋមន្ត្រី ឯកឧត្តម ឈឹម សៅគី បានពាំនាំការសាកសួរសុខទុក្ខពីសម្តេចតេជោប្រធានព្រឹទ្ធសភា, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា និងឯកឧត្តមរដ្ឋមន្ត្រី ជូនដល់អង្គពិធី និងបានគូរបញ្ជាក់ពីដំណើរការបោះឆ្នោតសកល និងអសកលនៅកម្ពុជា ដែលបានប្រព្រឹត្តទៅដោយសេរី ត្រឹមត្រូវ យុត្តិធម៌ គ្មានអំពើហិង្សា និងមានការចូលរួមពីគណបក្សនយោបាយនានា ព្រមទាំងជានិច្ចកាលមានការទទួលស្គាល់ជាអន្តរជាតិ ដែលការណ៍នេះបានបង្ហាញយ៉ាងច្បាស់អំពី ការចាក់គ្រឹះយ៉ាងរឹងមាំ នៃលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា។ ជាមួយគ្នានេះ ឯកឧត្តម ឈឹម សៅគី ក៏បានជម្រាបជូនអង្គពិធីពីយុទ្ធសាស្ត្រចបញ្ជកោណដំណាក់កាលទី ១ និងគោលយោបាយ អភិវឌ្ឍន៍ប្រទេសរបស់រាជរដ្ឋាភិបាលសម្រាប់អណត្តទី ៧ នេះ និងបានផ្តល់អនុសាសន៍ដល់ក្រុមប្រឹក្សាស្រុក ដែលទើបជាប់ឆ្នោតថ្មីទាំង ១៧ រូប ឱ្យរៀបចំបំពេញលក្ខខណ្ឌ និងបែបបទការងារស្របតាមច្បាប់ស្តីពី ការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ដើម្បីទទួលបានសុពលភាពពេញលេញក្នុងការអនុវត្តតួនាទី និងភារកិច្ច។ ទន្ទឹមគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកទឹកចិត្តក្រុមប្រឹក្សា និងមន្ត្រីនៅថ្នាក់ក្រោមជាតិគ្រប់លំដាប់ថ្នាក់ ត្រូវពង្រឹងស្មារតីសាមគ្គីភាព ឯកភាព ផ្ទៃក្នុង ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍន៍មូលដ្ឋានឱ្យរីកចម្រើនស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាព៕

1 6 scaled 2 6 scaled 3 6 scaled 4 6 scaled 5 6 scaled 6 6 scaled 7 6 scaled 8 6 scaled 9 6 scaled 10 6 scaled 11 5 scaled 12 5 scaled 13 5 scaled 14 5 scaled 14 06 2024 ប្រកាស 01 scaled 14 06 2024 ប្រកាស 02 scaled 14 06 2024 ប្រកាស 04 scaled 14 06 2024 ប្រកាស 05 scaled 14 06 2024 ប្រកាស 07 scaled 14 06 2024 ប្រកាស 09 scaled 14 06 2024 ប្រកាស 10 scaled 14 06 2024 ប្រកាស 12 scaled 14 06 2024 ប្រកាស 14 scaled 14 06 2024 ប្រកាស 18 scaled 14 06 2024 ប្រកាស 20 scaled 14 06 2024 ប្រកាស 22 scaled 14 06 2024 ប្រកាស 27 scaled 14 06 2024 ប្រកាស 29 scaled 15 5 scaled

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាចូលរួមពិនិត្យប្រព័ន្ធធារាសាស្ដ្ររំដោះទឹក និងពង្វាងទឹកចេញពីរាជធានីភ្នំពេញ

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាចូលរួមពិនិត្យប្រព័ន្ធធារាសាស្ដ្ររំដោះទឹក និងពង្វាងទឹកស្ទឹងព្រែកត្នោតកុំឱ្យជន់លិចរាជធានីភ្នំពេញ និងតំបន់ជាប់ស្ទឹងព្រែកត្នោត ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

ប្រព័ន្ធធារាសាស្ដ្ររំដោះទឹក និងពង្វាងទឹក មានដូចខាងក្រោម៖

 

១៖ គម្រោងស្ទឹងតូច មានប្រវែង ៥១គីឡូម៉ែត្រ ទំហំមាត់លើ ១០០ម៉ែត្រ គិតទាំងខ្នងទំនប់សងខាង និងបាត ៤០ម៉ែត្រ មានការសាងសង់សំណង់ស្ទាក់ទឹកស្ទឹងតូច ស្ថិតក្នុងស្រុកសំរោងទង ក្នុងខេត្តកំពង់ស្ពឺ ដែលមានកម្ពស់ ៨ម៉ែត្រ ទទឹងខាង ៥១ម៉ែត្រ និងមានទ្វារទឹកចំនួន៥ ទ្វារនីមួយៗមានទទឹង ៨,៥ម៉ែត្រ និងមានកម្ពស់ ៧,៥ម៉ែត្រ នៃអនុគម្រោងប្រព័ន្ធដោះទឹកស្ទឹងតូច។

 

២៖ ប្រព័ន្ធប្រឡាយជើងឯក មានប្រវែងសរុប ២៣គីឡូម៉ែត្រ មុខកាត់ទទឹងពី ៤០ម៉ែត្រ ទៅ៥០ម៉ែត្រ ជម្រៅ ៣ម៉ែត្រ និងបំពាក់ស្ថានីយបូមទឹកចំនួន ៣កន្លែង ស្ថិតក្នុងសង្កាត់ជើងឯក សង្កាត់សាក់សំពៅ សង្កាត់ដង្កោ សង្កាត់ពងទឹក សង្កាត់ព្រៃវែង និងសង្កាត់ព្រៃសរ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

 

៣៖ ការស្តារប្រឡាយព្រែកហូរ មានប្រវែង ៧,២គីឡូម៉ែត្រ ក្នុងនោះប្រឡាយរៀបថ្ម ៣,៥គីឡូម៉ែត្រ និងប្រឡាយចាក់បេតុង ៣,៧គីឡូម៉ែត្រប្រឡាយព្រែកហូរ ដកទឹកចេញពីស្ទឹងព្រែកត្នោត ត្រង់ចំណុចនៃភូមិព្រែកហូរលិច និងភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ៕

KH02552 scaled KH02592 scaled KH03079 scaled

DJI 0620 scaled
default

DSC 1110 scaled DSC 1118 scaled DSC 1157 scaled DSC 1161 2 scaled IMG 3043 photo 2024 06 14 12 11 30 photo 2024 06 14 12 11 38

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញសំណេះជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុជាលើកទី២ អញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទ ២ខ្សែ និងស្ថានភាពភូមិចំនួន ២ដើម្បីដាក់ជាភូមិគំរូ

ខេត្តព្រះសីហនុ៖ នាថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងថ្នាក់ដឹកនាំក្រសួង បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុសរុបចំនួន ២០នាក់។

 

បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក ប្រាក់សុវណ្ណ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុរួចមក ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានគួរជាទីមោទន: ជាពិសេសបានសម្ដែងការអបអរសាទរចំពោះខេត្តព្រះសីហនុ ដែលសម្រេចជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ នេះបង្ហាញអំពីកិច្ចខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់មន្ទីរក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗនៅក្នុងខេត្ត ក៏ដូចជាជាមួយរាជរដ្ឋាភិបាល ក្រោមម្លប់សន្ដិភាព។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដម ឆាយ ឫទ្ធិសែន បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុកាពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងអំពីការជំរុញកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួង គឺ៖ ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាបុរេលក្ខខណ្ឌ និងជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅ និងទី៤) ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច  ដើម្បីធានាប្រសិទ្ធភាព នៃការគ្រប់គ្រងរដ្ឋបាល និងកម្មវិធីថវិកា។

 

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តព្រះសីហនុទាំងអស់ ដូចខាងក្រោម៖

–  ត្រូវបន្ដថែរក្សាសមិទ្ធផល និងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

–  ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ត្រូវគោរពវិន័យ របៀបរបបធ្វើការ ការរៀបចំសណ្ដាប់ធ្នាប់ មានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការគ្នាល្អ មិនប្រកាន់បក្ខពួក មានការលើកទឹកចិត្ត ប្រកបដោយតម្លាភាព និងសមភាព។

–  មន្ទីរត្រូវខិតខំអនុវត្តជំរុញការអភិវឌ្ឍ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ។

 

បន្ទាប់ពីពិធីសំណេះសំណាលរួចមក ឯកឧត្ដមរដ្ឋមន្ត្រីបានដឹកនាំប្រតិភូជាថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសក្រសួង បានអញ្ជើញទៅពិនិត្យគុណភាពផ្លូវជនបទចំនួន ២ខ្សែ នៅក្នុងភូមិសាស្ដ្រខេត្តព្រះសីហនុ។ នាឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តព្រះសីហនុ, អាជ្ញាធរស្រុកព្រៃនប់ ព្រមទាំងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាច្រើនរូបទៀត។

 

ខ្សែផ្លូវទាំង២ ខ្សែនោះរួមមាន៖

– ខ្សែទី១៖ ជាផ្លូវក្រាលល្បាយក្រួស មានប្រវែង ៤,៥០គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភ្ជាប់ពីភូមិគគីរ ទៅដល់ភូមិចំណោតរាម ឃុំបិតត្រាំង ស្រុកព្រៃនប់ អនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ក្នុងឆ្នាំ២០២២ -២០២៣ ដោយប្រើប្រាស់កម្មវិធីរបស់រាជរដ្ឋាភិបាល។

-ខ្សែទី២៖ ជាផ្លូវបេតុង មានប្រវែង ៧,៣០គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ តភា្ជប់ពីភូមិបត់គគីរ ឃុំអូរឧកញ៉ាហេង ទៅដល់ភូមិកោះខ្យង ឃុំអូរជ្រៅ ស្រុកព្រៃនប់ អនុវត្តដោយកងវិស្វកម្មតេជោ ហ៊ុន សែន សៀមរាប ក្នុងឆ្នាំ២០១៧។

តមក ឯកឧត្តមរដ្ឋមន្ដ្រី និងប្រតិភូអមដំណើរ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខបងប្អូនជនជាតិដើមភាគតិចស្អូច ដែលរស់នៅក្នុងភូមិសំរុងលើ និងបានអញ្ជើញចុះពិនិត្យស្ថានភាពភូមិសំរុងក្រោម ដែលគ្រោងដាក់ជាភូមិគំរូនាពេលខាងមុខ។ ក្នុងឱកាសនៃការអញ្ជើញចុះសួរសុខទុក្ខ និងត្រួតពិនិត្យក្នុងភូមិទាំងពីរខាងលើនេះ  ឯកឧត្តមរដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៃភូមិទាំងពីរផងដែរ។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តមានប្រសាសន៍ថា បច្ចុប្បន្នដោយកត្ដាសុខសន្ដិភាពពេញលេញ ទើបបង្កឱកាសឱ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចប្រកបរបរចិញ្ចឹមជីវិតបានយ៉ាងសម្បូរសប្បាយ  ព្រមទាំងអាចមើលឃើញនូវ សមិទ្ធផលថ្មីៗជាបន្ដបន្ទាប់គួរជាទីមោទនៈ។

1 5 scaled 2 5 scaled 3 5 scaled 4 5 scaled 5 5 scaled 6 5 scaled 7 5 8 5 scaled 9 5 scaled 10 5 scaled 11 4 scaled 12 4 scaled 13 4 scaled 14 4 15 4 16 3 17 3 18 2 19 1 20 1 scaled 22 1 scaled 24 1 scaled 26 1 27 1 28 1 29 1 30 1 31 1 32 1 scaled 33 1 scaled 34 1 35 1 36 1 37 1 38 1 39 1 40 1 41 1 42 1 43 1 44 1 45 1 46 1 47 1 48 1 scaled 49 1 scaled

លោក លីវ សំណាង ដឹកនាំក្រុមការងារបច្ចេកទេសនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះធ្វើការជួសជុលបន្ទាន់ផ្លូវកម្រាលកៅស៊ូពីរជាន់ ចំនួន ០១ខ្សែ

ខេត្តតាកែវ ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោក លីវ សំណាង ប្រធានមន្ទីរ បានដឹកនាំក្រុមការងារបច្ចេកទេស  នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តតាកែវ ចុះធ្វើការជួសជុលបន្ទាន់ផ្លូវកម្រាលកៅស៊ូពីរជាន់ ចំនួន០១ខ្សែ ដើម្បីជួយសម្រួលដល់ប្រជាពលរដ្ឋ ក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ទៅប្រកបមុខរបរទទួលទាន និងដឹកកសិផល ផ្សេងៗទៅកាន់ទីផ្សារ និងសិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ជាពិសេសត្រៀមសម្រាប់ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ក្នុងកម្មវិធីបុណ្យរុក្ខទិវា ក្នុងខេត្តតាកែវ ផ្លូវនេះមានប្រវែង ១២ ០០០ ម៉ែត្រ ចាប់ពីទីរួមខេត្ត ដល់ផ្លូវជាតិលេខ៣ (ខ្នាទៃ-ប្រហ៊ូត ) (TK9) ខ្សែផ្លូវនេះ ឆ្លងកាត់ឃុំចំនួន ០៣ឃុំ ២ស្រុក ខេត្តតាកែវ៕

photo 2024 06 12 18 38 53 2 photo 2024 06 12 18 38 53 3 photo 2024 06 12 18 38 53

លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញចូលរួមប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយ លោកស្រី សំ សុភី សមាជិកគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងអភិវឌ្ឍន៏ជនបទ បានអញ្ជើញចូលរួមប្រជុំពេញអង្គអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍លើកទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព ឯកឧត្តមទេសរដ្ឋមន្ត្រី អៀង ម៉ូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍។

 

កិច្ចប្រជុំនេះ រៀបចំឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី ដែលមានសមាសភាពចូលរួមមកពីក្រសួងស្ថាប័ន អង្គការជាតិ អន្តរជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ សរុបចំនួន ១៧០នាក់។

 

អង្គប្រជុំមានការធ្វើបទបង្ហាញចំនួន ៣ ៖ ទី១. ស្តីពី វឌ្ឍនភាពនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃកិច្ចប្រជុំពេញអង្គលើកទី២ ឆ្នាំ២០២៣, ទី២. ស្តីពី ការអនុវត្តគោលនយោបាយជាតិបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-៣០២៨ និងទី៣ ស្តីពី ការចុះបញ្ជីបុគ្គលិកបម្រើការងារនៅក្នុងសេវាកម្មកម្សាន្ត ប្រជាជនគន្លឹះ៕

photo 2024 06 11 12 10 12 photo 2024 06 11 12 10 13 photo 2024 06 11 12 10 15 photo 2024 06 11 12 10 17 photo 2024 06 11 12 10 18 photo 2024 06 11 12 10 19 2 photo 2024 06 11 12 10 19 photo 2024 06 11 12 10 20 photo 2024 06 11 12 10 21 2 photo 2024 06 11 12 10 21 photo 2024 06 11 12 10 22 photo 2024 06 11 12 10 23