ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ ត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និង ផ្លូវជាតិលេខ២

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីបើកការដ្ឋានស្ថាបនាស្ពានអាកាសភ្លោះ ត្រង់ចំណុចប្រសព្វមហាវិថីសម្តេចតេជោ ហ៊ុន សែន និង ផ្លូវជាតិលេខ២ ព្រំប្រទល់រវាងរាជធានីភ្នំពេញ និងខេត្តកណ្តាលក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

 

ស្ពានអាកាសភ្លោះដែលបើកការដ្ឋានសាងសង់នាពេលនេះ គឺដើម្បីឆ្លើយតបទៅនឹងស្ថានភាពចរាចរណ៍ ដែលនឹងមានសភាពកាន់តែមមាញឹកអាចបណ្ដាលឱ្យមានការកកស្ទះនៅចំណុចឆ្លងកាត់ផ្លូវជាតិលេខ២ នៅពេលព្រលានយន្តហោះអន្តរជាតិតេជោ ស្ថិតក្នុងខេត្តកណ្តាល ត្រូវដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥។

 

ស្ពានអាកាសភ្លោះនេះ មានទទឹងតួស្ពានទំហំ ៩,៥ម៉ែត្រ បណ្តោយតួស្ពានប្រវែង ២៨១ម៉ែត្រ និងស្ថាបនាផ្លូវតភ្ជាប់ក្បាលស្ពានផ្នែកខាងជើងប្រវែង ១៨០ម៉ែត្រ និងផ្នែកខាងត្បូងប្រវែង ១៦១ម៉ែត្រ សរុបបណ្ដោយស្ពានមានប្រវែង ៦២២ម៉ែត្រ ហើយគន្លងផ្លូវរត់របស់តួស្ពាននីមួយៗ មានចំនួន ៣គន្លង សម្រាប់ចរាចរឯកទិស ស្ពាន សាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC)ដោយគ្រោងប្រើរយៈពេលសាងសង់ចំនួន ១២ខែ និងត្រូវចំណាយថវិកាចំនួន ១៦,២០០,៥០០ដុល្លារ។

 

សូមបញ្ជាក់ថា៖ ស្ពានអាកាសភ្លោះនេះ គឺជាស្ពានអាកាសទី១ ដែលត្រូវបានបើកការដ្ឋានស្ថាបនានៅក្នុងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់ សម្ដេចធិបតីនាយករដ្ឋមន្ត្រី ហើយក៏នឹងក្លាយជាស្ពានអាកាសទី៩ ក្រោមកិច្ចសហប្រតិបត្តិការរវាងរដ្ឋបាលរាជធានីភ្នំពេញ និងវិស័យឯកជន ស្របតាមអនុសាសន៍ និងចំណាត់ការដ៏ម៉ឹងម៉ាត់ក្នុងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ ដែលដាក់ចេញដោយសម្ដេចតេជោ ហ៊ុន សែន គឺ “ការយកទីក្រុងចិញ្ចឹមទីក្រុង ឬ យកស្លឹកត្នោតខ្ចប់ស្ករត្នោត”៕

1 8 scaled 2 8 scaled 3 8 scaled 4 8 DSC 8110 scaled DSC 8267 scaled DSC 8271 scaled DSC 8275 scaled DSC 8277 scaled DSC 8290 scaled DSC 8320 scaled DSC 8790 scaled DSC 8821 scaled DSC 8833 scaled DSC 8847 scaled

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ដឹកនាំប្រតិភូក្រសួងចូលរួមក្នុងពិធីបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ”

រាជធានីភ្នំពេញ ៖ នាថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ប្រតិភូក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ រួមនឹងមន្រ្តីនាយកដ្ឋាន បានអញ្ជើញចូលរួមក្នុងពិធីបើកទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ លើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ “TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារធ្វើ” ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។

 

នៅក្នុងទិវានេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមដាក់តាំងបង្ហាញអំពីសកម្មភាព និងសមិទ្ធផលការងាររបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលទទួលខុសត្រូវរៀបចំដោយនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវចំនួន ០១ស្តង់ផងដែរ ៕

photo 2024 06 14 16 32 41 photo 2024 06 14 16 32 45 photo 2024 06 15 08 47 44 photo 2024 06 15 09 08 02

ពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកអង្គរធំជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF

ខេត្តសៀមរាប៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ លោកអនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាបទទួលបន្ទុកការងារទឹកស្អាត និងអនាម័យ រួមជាមួយមន្រ្តីជំនាញការិយាល័យថែទាំសុខភាពជនបទ ក៏បានចូលរួមពិធីប្រកាសទទួលស្គាល់ជាផ្លូវការ ស្រុកអង្គរធំជាស្រុកបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល ODF នៅបរិវេណសាលាស្រុកអង្គរធំ ក្រោមអធិបតីភាពរបស់ លោកវេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ ដោយមានការអញ្ជើញចូលរួមពី លោកប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលអភិបាលរងនៃគណៈអភិបាលស្រុកអង្គរធំ តំណាងអង្គការផ្លែនអន្តរជាតិកម្ពុជា កងកម្លាំងប្រដាប់អាវុធ អង្គការដៃគូដែលធ្វើការងារផ្នែកទឹកស្អាត និងអនាម័យ តំណាងឃុំ ភូមិ និងសិស្សានុសិស្ស សរុបចំនួន ១៧២នាក់ ស្រី៨៦នាក់។

 

នៅរសៀលថ្ងៃដដែល លោកប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ, លោក នាយករងអង្គការភ្លែនអន្តរជាតិកម្ពុជា, លោក ប្រធានកម្មវិធី និងភាពជាដៃគូរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា, លោកអនុប្រធានមន្ទីរ និងលោកប្រធានការិយាល័យថែទាំសុខភាពជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ក៏បានចុះទៅត្រួតពិនិត្យការសាងសង់បង្គន់ដែលគំាទ្រដោយអង្គការភ្លែនអន្តរជាតិកម្ពុជា នៅក្នុងភូមិគោកព្នៅ ឃុំដូនកែវ ស្រុកពួកផងដែរ។

 

នៅក្នុងការចុះត្រួតពិនិត្យនេះ លោកស្រីប្រធានក្រុមប្រឹក្សាឃុំ មេភូមិ បានថ្លែងអំណរគុណផងដែរចំពោះនាយកដ្ឋានថែទាំសុខភាពជនបទ ដែលបានយកចិត្តទុកដាក់គាំទ្រលើកកម្ពស់អនាម័យនៅក្នុងឃុំដូនកែវ ស្រុកពួក ជាពិសេសសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការភ្លែនអន្តរជាតិកម្ពុជា ដែលបានផ្តល់ការគាំទ្រការសាងសង់បង្គន់តាមរយៈមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ហើយតាមរយៈការគាំទ្របង្គន់នេះ ភូមិគោកព្នៅ នឹងក្លាយជាភូមិបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល លើសពីនេះទៅទៀតនៅពេលខាងមុខដ៏ខ្លី ឃុំដូនកែវ ទាំងមូលនឹងបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលទាំងស្រុង។

photo 2024 06 14 20 03 22 2 photo 2024 06 14 20 03 22 3 photo 2024 06 14 20 03 22 4 photo 2024 06 14 20 03 22 photo 2024 06 14 20 03 23 2 photo 2024 06 14 20 03 23 3 photo 2024 06 14 20 03 23 photo 2024 06 14 20 03 24 2 photo 2024 06 14 20 03 24 3 photo 2024 06 14 20 03 24 photo 2024 06 14 20 03 25 2 photo 2024 06 14 20 03 25 3 photo 2024 06 14 20 03 25 photo 2024 06 14 20 03 26

ឯកឧត្ដម សួន សេរីរដ្ឋា អញ្ជើញចូលរួមជាកិត្តិយសប្រគល់ លិខិតទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច នៅខេត្តសៀមរាប

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃសុក្រ ៨កើតខែ ជេស្ឋ ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម សួន សេរីរដ្ឋា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាកិត្តិយសប្រគល់ លិខិតទទួលស្គាល់អត្តសញ្ញាណជនជាតិដើមភាគតិច (ជនជាតិកួយ) ចំនួន ៥សហគមន៍ ដែលរៀបចំដោយនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច នៃក្រសួងអភិវឌ្ឍន៍ជនបទ និងមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តសៀមរាប ។

 

អញ្ជើញចូលរួមក្នុងកម្មវិធីនេះរួមមាន ឯកឧត្តម សុត សឿង អនុរដ្ឋលេខាធិការ លោក អគ្គនាយរងរដ្ឋបាលហិរញ្ញវត្ថុ លោកស្រី ប្រធាននាយកដ្ឋានជនជាតិដើមភាគតិច លោក ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្ត តំណាងរដ្ឋបាលខេត្ត តំណាងមន្ទីរពាក់ព័ន្ធ អភិបាលរងស្រុក មេឃុំ មេភូមិ និងតំណាងគ្រសារជនជាតិកួយចំនួន ១២៩គ្រួសារ មកពីសហគមន៍ចំនួន ៥ ។

 

បន្ទាប់ពីបានសំណេះសំណាលជាមួយ សមាជិក សមាជិការនៃអង្គពិធីរួចមក ឯកឧត្ដម គណអធិបតី  បានប្រគល់លិខិតទទួលស្គាល់អត្តសញ្ញាណជូនដល់តំណាងសហគមន៍ទាំង ៥ និងបានផ្ដាំផ្ញើ ដល់សហគន៍ទាំងអស់ ទាំង ៥ សហគមន៍ ចូលរួមគោរព និងអនុវត្តន៍ច្បាប់ ដោយឈរលើ កត្តាសុខសន្តិភាព និងរួមគ្នាការពារសន្តិភាពនេះ ដើម្បីអភិវឌ្ឍន៍ប្រទេសជាតិឱ្យមានការរីកចម្រើនថែមទៀត ៕

 

photo 2024 06 14 18 34 10 photo 2024 06 14 18 34 11 2 photo 2024 06 14 18 34 11 3 photo 2024 06 14 18 34 11 photo 2024 06 14 18 34 12 2 photo 2024 06 14 18 34 12 3 photo 2024 06 14 18 34 12 photo 2024 06 14 18 34 13 photo 2024 06 14 18 34 14 2 photo 2024 06 14 18 34 14 photo 2024 06 14 18 34 15 2 photo 2024 06 14 18 34 15

ឯកឧត្តម ហួត សារឹម បានដឹកនាំគណៈកម្មាការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវ

ខេត្តកណ្តាល ៖ នៅថ្ងៃសុក្រ ៨កើត ខែ ជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០២៤ ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មាការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារថែទាំខួបផ្លូវដោយក្រាលក្រួសភ្នំប្រសិទ្ធិ និងខ្សាច់សចំនួន  ០៣ខ្សែប្រវែងសរុបចំនួន ១១ ០០០ម  រូមមាន ÷

– ខ្សែទី១ នៅឃុំឈ្វាំង ស្រុកពញាឮចំនួន ៤.៦ គម

-ខ្សែទី ២ នៅឃុំម្កាក់ ស្រុកអង្គស្នួល ចំនួន ៤.១ គម

-ខ្សែទី ៣ នៅឃុំដំណាក់អំពិល ស្រុកអង្គស្នួលចំនួន ២.៣ គម ។

ការងារថែទាំខួបខាងលើនេះអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល ។

photo 2024 06 14 15 08 56 photo 2024 06 14 15 08 59 photo 2024 06 14 15 09 02 photo 2024 06 14 15 09 04 photo 2024 06 14 15 09 06 photo 2024 06 14 15 09 09 photo 2024 06 14 15 09 11

ឯកឧត្តម នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖  នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ នឹងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម វ៉ាន់ ស៊ីវឿន អនុរដ្ឋលេខាធិការ ឯកឧត្តម ពិត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ និងលោក ជា សែម អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ   ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីរាជការនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ចំនួន ២៨នាក់ (ស្រី ៦នាក់)។

 

កិច្ចប្រជុំបានពិនិត្យ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការទាំងអស់នៃនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ដែលសម្រេចវឌ្ឍនភាពការងារក្នុងឆមាសទី១ ឆ្នាំ២០២៤ បានប្រមាណ ៥៥,៤៧% នៃផែនការរួមប្រចាំឆ្នាំរបស់នាយកដ្ឋាន។

photo 2024 06 14 16 49 53 2 photo 2024 06 14 16 49 53 photo 2024 06 14 16 50 23

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចូលរួមក្នុងពិធីចែកប័ណ្ឌកម្មសិទ្ធិ ដីឡូតិ៍លំនៅដ្ឋានជូនសម្បទានិកចំនួន ១២០នាក់ ពិនិត្យការដ្ឋានស្ថាបនាផ្លូវ ២ខ្សែ និងស្ថានភាពភូមិដែលត្រូវរៀបចំដាក់ជាភូមិគំរូចំនួន ១ភូមិ

ខេត្តស្វាយរៀង៖ នារសៀលថ្ងៃសៅរ៍ ៩កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់អចលនវត្ថុជូនសម្បទានិកចំនួន ១២០នាក់ ដែលជាកងទ័ព និងនគរបាលជាតិឈរជើងតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា វៀតណាម និងអតីតកងកម្លាំងប្រដាប់អាវុធ និងគ្រួសារ រស់នៅខេត្តស្វាយរៀង ក្រោមអធិបតីភាព សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា​។  ក្នុងពិធីនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ឯកឧត្តមនាយឧត្តមសេនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា ព្រមទាំង ឯកឧត្តមរដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃក្រសួង ស្ថាប័នជំនាញពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន យ៉ាងច្រើនកុះករ។

 

បន្ទាប់មក ឯកឧត្តមរដ្ឋមន្ត្រី និងប្រតិភូអមដំណើរ បានអញ្ជើញពិនិត្យការដ្ឋានស្ថាបនាផ្លូវ ២ខ្សែ ដូចខាងក្រោម៖

–  ខ្សែទី១៖ មានប្រវែងសរុប ១២, ៤គីឡូម៉ែត្រ ក្នុងនោះ ផ្លូវក្រាលបេតុងប្រវែង ៤២៥ម៉ែត្រ  ទទឹង ៧ម៉ែត្រ និងកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២គីឡូម៉ែត្រ ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលកៅស៊ូមួយជាន់ម្ខាងៗ ១ម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីចំណុចភូមិព្រៃម្នាស់ ឃុំសំឡី ស្រុកកំពង់រោទិ៍ ទៅដល់ភូមិព្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។ ផ្លូវនេះ មានរយៈពេលសាងសង់ចំនួន ១២ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២៥ សម្រេចលទ្ធផលបាន ១០,៨២% ស្ថិតក្នុងក្របខ័ណ្ឌគម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) គាំទ្រថវិកាដោយរាជរដ្ឋាភិបាលកម្ពុជា មូលនិធិអន្តរជាតិសម្រាប់អភិវឌ្ឍន៍វិស័យកសិកម្ម ធនាគារវិនិយោគអឺរ៉ុប និងមូលនិធិវិនិយោគអាស៊ី នៃសហភាពអឺរ៉ុប។

–  ខ្សែទី២៖ មានប្រវែងសរុប ១៣,៣គីឡូម៉ែត្រ ក្នុងនោះ ផ្លូវក្រាលបេតុងប្រវែង ៥៥០ម៉ែត្រ  ទទឹង ៧ម៉ែត្រ និងកៅស៊ូពីរជាន់ (DBST) មានប្រវែង ១២,៣គីឡូម៉ែត្រ ទទឹងក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលថ្មមិចម្ខាងៗ ០,៥ម៉ែត្រ មានសំណង់សិល្បការ្យមួយចំនួន ចាប់ពីភូមិកែវជះ ឃុំបន្ទាយក្រាំង ស្រុកកំពង់រោទិ៍ ទៅភូមិបាយ៉ាប ឃុំបាសាក់ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ផ្លូវនេះ មានរយៈពេលសាងសង់ចំនួន ១៨ខែ ដោយបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ គ្រោងនឹងបញ្ចប់ការសាងសង់នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៥ សម្រេចលទ្ធផលបាន ៦៣,៤០% ស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហាន៣ ដែលគម្រោងនេះគាំទ្រថវិកាដោយធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

ក្នុងឱកាសពិនិត្យការដ្ឋានផ្លូវទាំង ២ខ្សែនោះ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។

 

ក្រោយពីចុះពិនិត្យការដ្ឋានស្ថាបនាផ្លូវរួច ឯកឧត្តមរដ្ឋមន្ត្រី បានអញ្ជើញចុះពិនិត្យស្ថានភាពភូមិស្វាយអាណាត ដែលគ្រោងដាក់ជាភូមិគំរូនាពេលខាងមុខ ព្រមទាំងបានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន គណកម្មាធិការអភិវឌ្ឍន៍ភូមិ ស្ថិតក្នុងឃុំញរ ស្រុកកំពង់រោទិ៍ ដែលមានការចូលរួមពីលោកអភិបាលរង នៃគណៈអភិបាលស្រុកកំពង់រោទិ៍ លោកមេឃុំ និងក្រុមប្រឹក្សាឃុំជាច្រើនរូប។ សូមជម្រាបថា ឃុំញរ មានភូមិសរុបចំនួន ៦ភូមិ រួមមាន ភូមិរោទិ៍ ភូមិត្រពាំងត្រាវ ភូមិព្រៃត្រុំ ភូមិញរ ភូមិស្វាយអាណាត និងភូមិត្រពាំងឆ្លូវ ដែលមានគ្រួសារសរុបចំបួន ២ ១៧៤គ្រួសារ ហើយភូមិស្វាយអាណាត ជាភូមិដែលត្រូវបានវាយតម្លៃគុណសម្បតិ្តដាក់ជាភូមិគំរូនាពេលខាងមុខ៕

1 7 scaled
DCIM100MEDIADJI_0319.JPG

2 7 scaled 3 7 scaled 4 7 scaled 5 7 scaled 6 7 scaled 7 7 scaled 8 7 scaled 9 7 scaled 10 7 scaled 11 6 scaled 12 6 scaled 13 6 scaled 14 6 scaled 15 6 scaled 16 4 17 4 18 3 19 2 20 2 21 1 22 2 23 1 24 2 25 1 26 2 27 2 28 2 scaled 29 2 scaled 30 2 scaled 31 2 scaled 32 2 scaled 33 2 scaled 34 2 35 2 36 2 37 2 38 2 39 2 40 2 41 2 42 2 43 2 44 2 45 2 46 2 47 2 48 2 49 2

ការអភិវឌ្ឍភូមិគំរូនៅតំបន់ជនបទ គឺជាកិច្ចការមួយដ៏សំខាន់ដើម្បីជួយជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយផ្ទាល់។ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែល ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សរុបចំនួន ៥៣រូប ស្រី១៤រូប នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ពិធីសំណេះសំណាល មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួង ជាច្រើនរូបទៀតផងដែរ។

ការអភិវឌ្ឍភូមិគំរូនៅតំបន់ជនបទ គឺជាកិច្ចការមួយដ៏សំខាន់ដើម្បីជួយជំរុញការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដោយផ្ទាល់។ មានប្រសាសន៍បែបនេះ ក្នុងឱកាសដែល ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជួបសំណេះសំណាល សាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង សរុបចំនួន ៥៣រូប ស្រី១៤រូប នៅមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។ ពិធីសំណេះសំណាល មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ និងថ្នាក់ដឹកនាំក្រសួង ជាច្រើនរូបទៀតផងដែរ។

 

បន្ទាប់ពីបានស្តាប់របាយការណ៍៦ខែកន្លងមក ដោយ លោក សំ នីតូ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង រួចមក ឯកឧត្ដមរដ្ឋមន្ត្រី ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានគួរជាទីមោទន: ដែលជាការចូលរួមចំណែកក្នុងការសម្រេចបាននូវសមិទ្ធផលថ្មីៗនៅក្នុងខេត្ត ក៏ដូចជាមួយរាជរដ្ឋាភិបាល។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុកាពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរផងដែរ។

ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងអំពីការជំរុញកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួង គឺ៖ ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងជនបទសមាហរណកម្ម ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ ដើម្បីលើកកម្ពស់ជីវភាពរស់នៅដល់ខ្នងផ្ទះរបស់ប្រជាពលរដ្ឋ តាមរយៈការអភិវឌ្ឍភូមិគំរូ ក្នុងគោលដៅធានាដល់សហគមន៍ជនបទអាចបន្ដការអភិវឌ្ឍដោយខ្លួនឯង ជាលំដាប់ និងប្រកបដោយនិរន្ដរភាព និងទី៤) ការពង្រឹងស្ថាប័ន និងអភិបាលកិច្ច  តាមរយៈការជ្រើសរើសមន្ដ្រី និងការបណ្ដុះបណ្ដាលមន្រ្ដី ជាពិសេសយន្ដការលើកទឹកចិត្តមន្ដ្រី។

 

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងទាំងអស់ដូចខាងក្រោម៖

 

–  ត្រូវបន្ដថែរក្សាសមិទ្ធផល និងស្នាដៃដែលមានកន្លងមកជាមូលដ្ឋាន និងត្រូវខិតខំបង្កើនស្នាដៃថ្មីបន្ថែមទៀតដើម្បីចូលរួមសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

–  ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ត្រូវគោរពវិន័យ របៀបរបបធ្វើការ ការរៀបចំសណ្ដាប់ធ្នាប់ មានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការគ្នាល្អ  មានការលើកទឹកចិត្ត ប្រកបដោយតម្លាភាព និងសមភាព។

–  មន្ទីរត្រូវខិតខំអនុវត្តជំរុញការអភិវឌ្ឍភូមិគំរូ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ៕

15 06 2024 ពិធីសំណេះសំណាលនៅស្វាយរៀង 13 scaled 15 06 2024 ពិធីសំណេះសំណាលនៅស្វាយរៀង 21 scaled 15 06 2024 ពិធីសំណេះសំណាលនៅស្វាយរៀង 22 scaled 15 06 2024 ពិធីសំណេះសំណាលនៅស្វាយរៀង 23 scaled 15 06 2024 ពិធីសំណេះសំណាលនៅស្វាយរៀង 24 scaled 15 06 2024 ពិធីសំណេះសំណាលនៅស្វាយរៀង 25 scaled 15 06 2024 ពិធីសំណេះសំណាលនៅស្វាយរៀង 31 scaled 15 06 2024 ពិធីសំណេះសំណាលនៅស្វាយរៀង 47 scaled 15 06 2024 ពិធីសំណេះសំណាលនៅស្វាយរៀង 52 scaled 15 06 2024 ពិធីសំណេះសំណាលនៅស្វាយរៀង 57 scaled

ឯកឧត្តម អឿន ធារិទ្ធ អញ្ជើញអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី ការអភិវឌ្ឍភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី

ខេត្តកំពង់ស្ពឺ ៖ រសៀលថ្ងៃព្រហស្បតិ៍ ៧កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ខេត្តកំពង់ស្ពឺ  ឯកឧត្តម អឿន ធារិទ្ធ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ និងជាប្រធានគ្រប់គ្រងគម្រោងចលនាភូមិថ្មី និង Mr Lim Sunkyu តំណាងមកពីមជ្ឈមណ្ឌលចលនាភូមិថ្មីកូរ៉េ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាលស្ដីពី ការអភិវឌ្ឍភូមិតាមវិធីសាស្រ្តចលនាភូមិថ្មី។

 

វគ្គបណ្តុះបណ្តាលនេះ មានសិក្ខាកាមចូលរួមសរុប ៤០នាក់ ស្រី ១១នាក់ ជាគណៈកម្មាធិការអភិវឌ្ឍន៍ភូមិ(គ.អ.ភ) មកពីភូមិគោលដៅនៃគម្រោងក្នុងឃុំព្រៃរំដួល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។

 

ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលនេះសិក្ខាកាមទទួលបាននូវបទពិសោធ និងចំណេះដឹងថ្មីៗលើភាពជាអ្នកដឹកនាំ ការកសាងផែនការអភិវឌ្ឍន៍ភូមិ តាមរយៈការពិភាក្សាក្រុម ការចុះទស្សនកិច្ចសិក្សាទៅកាន់ភូមិគំរូ នៅខេត្តតាកែវ ។ ម្យ៉ាងទៀតជាឱកាសក្នុងការរៀនសូត្រពី បទពិសោធន៍ក្នុងការដឹកនាំការងារអភិវឌ្ឍន៍ភូមិគំរូ តាមរយៈ គ.អ.ភ និងការដកស្រង់នូវបទពិសោធន៍នៃការដាំដុះសម្រាប់បង្កើនប្រាក់ចំណូលក្នុងគ្រួសារ និងបទពិសោធន៍នៃការអភិវឌ្ឍសហគមន៍របស់ប្រទេសកូរ៉េតាមវិធីសាស្រ្តចលនាភូមិថ្មី ដែលជម្រុញឱ្យការអនុវត្តគម្រោងចលនាភូមិថ្មីនៅតាមភូមិគោលដៅនៅកម្ពុជា ទទួលបាននូវប្រសិទ្ធភាពកាន់តែប្រសើរ ជាពិសេសគោលគំនិតចលនាភូមិថ្មីគឺ “ឧស្សាហ៍ព្យាយាម ចេះជួយខ្លួនឯង និងមានកិច្ចសហប្រតិបត្តិការ” ដោយឈរលើគោលជំហរ “យើងអាចធ្វើបាន”៕

photo 2024 06 13 17 01 42 photo 2024 06 13 17 01 43 photo 2024 06 13 17 01 44 photo 2024 06 13 17 01 45 2 photo 2024 06 13 17 01 45 photo 2024 06 13 17 01 46 photo 2024 06 13 17 01 47 photo 2024 06 13 17 01 48 photo 2024 06 13 17 01 50

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តរបស់កម្មវិធីទី២ “ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ”

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលើកទិសដៅការងារបន្តរបស់កម្មវិធីទី២ “ការកែលម្អលក្ខខណ្ឌ នៃការរស់នៅរបស់សហគមន៍ជនបទ” ដោយមានការអញ្ជើញចូលរួមពីលោកជំទាវ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយករង នៃអគ្គនាយកដ្ឋានបច្ចេកទេស ព្រមទាំងឯកឧត្តម លោក លោកស្រីជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃនាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងនាយកដ្ឋានថែទាំសុខភាពជនបទ។

 

កិច្ចប្រជុំនេះ មានគោលបំណងតាមដាន ត្រួតពិនិត្យ និងវាយតម្លៃទៅលើវឌ្ឍនភាពការងារ ធៀបនឹងផែនការថវិកាប្រចាំឆ្នាំ ដែលបានអនុវត្តនៅក្នុងខែមិថុនា និងគ្រោងនឹងអនុវត្តបន្តសម្រាប់ខែកក្កដា ដើម្បីរកឱ្យឃេីញនូវមូល ហេតុដែលបណ្ដាលឱ្យមានការយឺតយ៉ាវ និងរិះរកវិធីសាស្ត្រដោះស្រាយ ៕

photo 2024 06 14 11 57 18 photo 2024 06 14 11 57 19 2 photo 2024 06 14 11 57 19 photo 2024 06 14 11 57 21 2 photo 2024 06 14 11 57 21 photo 2024 06 14 11 57 22 photo 2024 06 14 11 57 24 photo 2024 06 14 11 57 25 photo 2024 06 14 11 57 26 2 photo 2024 06 14 11 57 26 photo 2024 06 14 11 57 27