ឯកឧត្តម គុយ ឆាយ អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅបន្តត្រីមាសទី៣ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង

ខេត្តស្វាយរៀង ៖ នាព្រឹកថ្ងៃពុធ ៦កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ នៅសាលប្រជុំមន្ទីរ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅបន្តត្រីមាសទី៣ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀង។ ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ ឯកឧត្តម តូច ប៉ូលីវ៉ា អភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី និងមន្រ្តីជាប់កិច្ចសន្យាទាំងអស់ សរុបចំនួន ៤៣នាក់។

 

ជាកិច្ចចាប់ផ្តើម លោក សំ នីតូ ប្រធានមន្ទីរ បានមានមតិស្វាគមន៍ និងអានរបាយការណ៍ជូនដល់គណៈអធិបតី និងសមាជិក សមាជិកា នៃអង្គប្រជុំ។

 

ជាកិច្ចបន្ទាប់ ឯកឧត្តមរដ្ឋលេខាធិការ អញ្ជើញមានប្រសាសន៍កោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ដែលមន្ទីរសម្រេចបានកន្លងមក ដែលជាការចូលរួមចំណែកជាមួយសមិទ្ធផលក្នុងខេត្ត ក៏ដូចជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទន:។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ព្រមទាំងឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នូវក្តីនឹករលឹក និងសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ ដែលបានអញ្ជើញចូលរួមប្រជុំផងដែរ។  ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងនូវកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួងរួមមាន៖

-ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ

-ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

-ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

-និងទី៤. ការគាំទ្រសេវារដ្ឋបាល និងកិច្ចការទូទៅ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់ឱ្យចូលរួមអនុវត្តកម្មវិធីអាទិភាពទាំង៤នេះ ឲ្យមានប្រសិទ្ធិភាព។

 

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន មានដូចខាងក្រោម៖

-បន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងខិតខំពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត

-បន្តចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលរបស់ក្រសួង និងមន្ទីរឱ្យបានទូលំទូលាយតាមរយៈបណ្តាញសង្គម

-ស្នើឱ្យចូលរួមអនុវត្តកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងឱ្យមានប្រសិទ្ធភាព

-បន្តលើកទឹកចិត្តដល់មន្ត្រីដែលខិតខំធ្វើការងារ

-កំណត់របបប្រជុំឱ្យបានទៀងទាត់

-បន្តគោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង និងមន្ទីរ

-បន្តរក្សានូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានល្អ។ កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល។

 

នៅថ្ងៃដដែល ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំ ឯកឧត្តមអភិបាលរង នៃគណៈអភិបាលខេត្តស្វាយរៀង រួមជាមួយលោក សំ នីតូ ប្រធានមន្ទីរ លោកអនុប្រធានមន្ទីរ មន្រ្តីបច្ចេកទេសមន្ទីរ លោកមេឃុំតាមបណ្តោយផ្លូវ វិស្វករប្រចាំការដ្ឋាន និងតំណាងក្រុមហ៊ុនសាងសង់ ចុះពិនិត្យវឌ្ឍនភាពការងាររបស់គម្រោងសាងសង់ផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ប្រវែង ១២ ៤៣០ ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ១ ផ្សារជីភូ ដល់កែងវត្តព្រៃម្នាស់ ស្ថិតនៅសង្កាត់ព្រៃអង្គុញ ក្រុងបាវិត និងឃុំស្វាយតាយាន ឃុំសំឡី ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង របស់គម្រោងគាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារ កសិករ និងពាណិជ្ជូបនីយកម្មកសិកម្ម (SAAMBAT) នៃក្រសួងអភិវឌ្ឍន៍ជនបទ ដែលអនុវត្តសម្រេចបានប្រមាណ ៨,៧៥%៕

photo 2024 06 12 14 37 42 photo 2024 06 12 18 03 54 2 photo 2024 06 12 18 03 54 photo 2024 06 12 18 03 55 photo 2024 06 12 18 03 56 2 photo 2024 06 12 18 03 56 3 photo 2024 06 12 18 03 56 4 photo 2024 06 12 18 03 56 5 photo 2024 06 12 18 03 56

ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំក្រុមការងារគណៈប្រតិភូអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ លើលទ្ធផលការងារសាងសង់ផ្លូវថ្មី ផ្លូវក្រាលក្រួសក្រហមចំនួន ០១ខ្សែ នៅស្រុកអន្លង់វែង

ខេត្តឧត្តរមានជ័យ៖ នាថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពីសំណាក់លោកប្រធានមន្ទីរអភិឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានអញ្ជើញដឹកនាំក្រុមការងារគណៈប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់ លើលទ្ធផលការងារសាងសង់ផ្លូវថ្មី ផ្លូវក្រាលក្រួសក្រហមចំនួន ០១ខ្សែ មានប្រវែងសរុប ១១,៥០០ ម៉ែត្រ ទទឹងខ្នងលើ ៨ម៉ែត្រ ស្ថិតក្នុងឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ អនុវត្តដោយក្រុមហ៊ុន ហេង សម្បត្តិ។

 

ក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ និងប្រតិភូអមដំណើរក៏បានជួបសំណេះសំណាល និងសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលកំពុងរស់នៅតាមដងផ្លូវនេះផងដែរ៕

photo 2024 06 17 17 32 47 photo 2024 06 17 17 32 48 2 photo 2024 06 17 17 32 48 photo 2024 06 17 17 32 49 photo 2024 06 17 17 32 50 photo 2024 06 17 17 32 51 photo 2024 06 17 17 32 52 2 photo 2024 06 17 17 32 52

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញ ពិនិត្យគុណភាពផ្លូវ និងវឌ្ឍនភាពការងារស្ថាបនាស្ពានចំនួន ៣កន្លែង និងផ្លូវចំនួន ៤ខ្សែ

ខេត្តកំពង់ចាម ព្រៃវែង-ត្បូងឃ្មុំ៖ នាថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាស្ពានចំនួន ៣កន្លែង និងផ្លូវចំនួន ៤ខ្សែ នៅក្នុងខេត្តកំពង់ចាម ព្រៃវែង និងត្បូងឃ្មុំ ដែលរួមមាន៖

–  ស្ពានទី១៖ ស្ពានអុងកូ មានប្រវែង ៧២,១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅក្នុងភូមិកំពង់ឳជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម

–  ស្ពានទី២៖ ស្ពានព្រែកសណ្តាយ មានប្រវែង ៣០ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម

–  ស្ពានទី៣៖ ស្ពានអណ្តូងប្រេង មានប្រវែង ៣៨,១២ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ

ស្ពានទាំង ៣កន្លែងនេះ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយសម្រេចបាន ៩៧% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងបំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ស្ថិតក្នុងក្រមខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន២ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ។​ បន្ទាប់មកឯកឧត្តមរដ្ឋមន្ត្រីបានបន្តអញ្ជេីញចុះពិនិត្យកាដ្ឋានស្ថាបនាផ្លូវ​ ៤ខ្សែទៀតដែល៖

–  ខ្សែផ្លូវទី១៖ ជាប្រភេទផ្លូវបេតុង មានប្រវែងសរុប ១១,៧៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីឃុំមៀន ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ទៅភូមដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានសាងសង់រួចរាល់ជាស្ថាពរ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ផ្លូវនេះស្ថិតក្នុងក្រមខ័ណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន១ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក ។

–  ខ្សែផ្លូវទី២៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ មានប្រវែងសរុប ២០,៣៥គីឡូម៉ែត្រ ទទឹង ខ្នងលើ ៦ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង ១ម៉ែត្រ ជាប្រភេទថ្មម៉ិច តភ្ជាប់ពីផ្លូវជាតិលេខ ១១ ត្រង់ចំណុច សាលាឃុំក្ដឿងរាយ ស្រុកកញ្ជ្រៀច ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៨ ត្រង់ចំណុចឃុំដូនកឹង ស្រុកចំចាយមារ ខេត្តព្រៃវែង។ ផ្លូវនេះ បានសាងសង់រួចរាល់ជាស្ថាពរ នៅក្នុងខែធ្នូ ឆ្នាំ២០២២ ដែលស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អផ្លូវជនបទជំហានទី៣ ក្រោមហិរញ្ញប្បទានរបស់ធានាគារអភិវឌ្ឍន៍អាស៊ី។

–  ការដ្ឋានខ្សែផ្លូវទី៣៖  ជាប្រភេទផ្លូវបេតុង មានប្រវែង ៧,២៥គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងចិញ្ចើមផ្លូវសងខាង ក្រាលល្បាយក្រួសក្រហម ម្ខាងៗប្រវែង ១ម៉ែត្រ ឆ្លងកាត់ឃុំចំនួន២ គឺឃុំក្ដឿងរាយ និងឃុំកញ្ជ្រៀច ស្ថិតក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ គិតដល់ពេលនេះសម្រេចបាន ៨៩% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុក្រោមហិរញ្ញប្បទានដោយមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ។

–  ការដ្ឋានខ្សែផ្លូវទី៤ ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និង មានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក មានប្រវែងសរុប ១៥,៥៥០គីឡូម៉ែត្រ ទទឹងខ្នងលើក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលកៅស៊ូមួយជាន់ម្ខាងៗ ១ម៉ែត្រ តភ្ជាប់ពីភូមិជោរទីមួយ ឃុំក្រញូង ស្រុកកំចាយមារ ទៅដល់ភូមិត្រពាំងក្រាញ់ ឃុំព្រាល ស្រុកកញ្ជ្រៀចខេត្តព្រៃវែង។ ខ្សែផ្លូវនេះ មានសំណង់សិល្បការ្យមួយចំនួន រួមមាន ស្ពានចំនួន ០១កន្លែង, លូប្រអប់ចំនួន ០២កន្លែង, លូមូល ចំនួន ៤៧ កន្លែង និងលូអក្សរអ៊ុយ ប្រវែង ៨៨០ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន ២១,១១% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងក្របខ័ណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។

 

ក្នុងឱកាសពិនិត្យការដ្ឋានផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។

នាឱកាសនៃការអញ្ជេីញចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងនេះផងដែ​ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជេីញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ផងដែរ។  ឯកឧត្តមបានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្ដិភាពពេញលេញ ដែលបង្កឱកាសឱ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចប្រកបរបរចិញ្ចឹមជីវិតបានយ៉ាងសម្បូរបែប  ព្រមទាំងអាចទទួលនូវ សមិទ្ធផលថ្មីៗជាបន្ដបន្ទាប់គួរជាទីមោទនៈ៕

1 10 2.1 scaled

2.2 scaled
default

2 10 3 10 4 10 5 9 6 9 7 9 8 9

9.1 1
DCIM100MEDIADJI_0432.JPG

9 9 10 9 11 7 12 7 13 7 14 7 15 7 16 5 17 5 18 4 19 3

20.1
DCIM100MEDIADJI_0452.JPG

20 3 21 2 22 3 23 2

24.1
DCIM100MEDIADJI_0485.JPG
24.2
DCIM100MEDIADJI_0497.JPG

24 3 25 2 26 3 27 3 28 3

ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា នៅវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃអង្គារ ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល និងជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា។ កម្មធីនេះត្រូវបានរៀបចំឡេីងក្រោមកិច្ចសហការរៀបចំដោយគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង និងរដ្ឋបាលខេត្តកំពង់ឆ្នាំង ដែលប្រារព្ធឡេីងនៅក្នុងបរិវេណវត្តចន្ទប្បជោត្តនារាម ហៅវត្តតាសុត ស្ថិតនៅភូមិក្រាំងលាវ ឃុំក្រាំងលាវ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕

photo 2024 06 18 14 38 25 photo 2024 06 18 14 38 26 2 photo 2024 06 18 14 38 26 photo 2024 06 18 14 38 27 photo 2024 06 18 14 39 45

ឯកឧត្ដម ឈឹម សៅគី ដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំសៀវភៅសកម្មភាពការងារប្រចាំថ្ងៃរបស់មន្រ្ដីរាជការ និងការគ្រប់គ្រងវត្តមានរបស់មន្រ្ដីរាជការ និងមន្រ្ដីជាប់កិច្ចសន្យានៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំសៀវភៅសកម្មភាពការងារប្រចាំថ្ងៃរបស់មន្រ្ដីរាជការ និងការគ្រប់គ្រងវត្តមានរបស់មន្រ្ដីរាជការ និងមន្រ្ដីជាប់កិច្ចសន្យានៅទីស្ដីការក្រសួងអភិវឌ្ឍន៍ជនបទ ។

កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម រដ្ឋលេខាធិការ  អគ្គនាយក អគ្គនាយករង ប្រធាន​ អនុប្រធាននាយកដ្ឋាន និងមន្រ្ដីពាក់ព័ន្ធ​ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានជម្រាបជូនអង្គប្រជុំពីគោលបំណងនៃកិច្ចប្រជុំនាពេលនេះគឺដើម្បីលើកកម្ពស់ផលិតភាពការងារ ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ក៏ដូចជាលើកកម្ពស់យន្តការតាមដាន និងត្រួតពិនិត្យការងារប្រចាំថ្ងៃរបស់មន្ត្រីរាជការ សំដៅលើការធានាឱ្យបាននូវការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួន ស្របតាមការបែងចែកតួនាទី និងភារកិច្ចរបស់អង្គភាពនីមួយៗប្រកបដោយឆន្ទៈ មនសិការវិជ្ជាជីវៈ និងការទទួលខុសត្រូវខ្ពស់។​ តាមរយៈការធ្វេីបទបទបង្ហាញបានបញ្ជាក់ថា សៀវភៅសម្រាប់កត់ត្រាប្រចាំថ្ងៃមានពីរប្រភេទ គឺទី១ សម្រាប់ថ្នាក់ដឹកនាំ(ប្រធាននាយកដ្ឋានឡើង) និងទី២ សម្រាប់មន្រ្ដីរាជការ (ប្រធានការិយាល័យចុះ)ដែលតម្រូវឱ្យសរសេរពីសកម្មភាពបំពេញការងារប្រចាំថ្ងៃរបស់ខ្លួនតាមការិយាល័យជាបន្តបន្ទាប់។

បន្ទាបលពីស្តាប់បទបង្ហាញដោយលោកប្រធាននាយកដ្ឋានរួចមក ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងពីការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ការពង្រឹងស្ថាប័ន និងការគ្រប់គ្រងមន្រ្ដីរាជការ ដែលកិច្ចការនេះសំដៅលើកទឹកចិត្តដល់មន្រ្ដីរាជការដែលបានមកបំពេញភារកិច្ចប្រកបដោយប្រសិទ្ធភាព។

ជាមួយនេះដែរ ឯកឧត្ដម បានផ្ដល់នូវអនុសាសន៍មួយចំនួន ដូចខាងក្រោមនេះ ៖

-ថ្នាក់ដឹកនាំតាមអង្គភាពក្រោមឱវាទក្រសួងត្រូវយកចិត្តទុកដាក់ចំពោះមន្រ្ដីមានបញ្ហាសុខភាព

-ត្រូវមានការយោគយល់ចំពោះស្រ្ដីមានផ្ទៃពោះ ឬកូននៅតូច

-នាយកដ្ឋានរដ្ឋបាល និងបុគ្គលិកត្រូវផលិតសៀវភៅសកម្មភាពការងារប្រចាំថ្ងៃឱ្យបានគ្រប់គ្រាន់តាមអង្គភាព

-ត្រូវសម្របសម្រួល និងរៀបចំ​ កន្លែងធ្វេីការតាមអង្គភាព​នីមួយៗ​ ឲ្យមាន​អនាម័យ​ និងបរិស្ថានល្អ សម្រាប់មន្រ្ដីក្រោមឱវាទបំពេញការងារប្រចាំថ្ងៃ

-ត្រូវបំពេញប្រវត្តិរូបផ្ទាល់ខ្លួនឱ្យបានត្រឹមត្រូវ ស្របទៅតាមជំនាញ ៕

photo 2024 06 17 17 52 24 3 photo 2024 06 17 17 52 24 4 photo 2024 06 17 17 52 24 5 photo 2024 06 17 17 52 24 photo 2024 06 17 17 52 25 2 photo 2024 06 17 17 52 25 3 photo 2024 06 17 17 52 25 4 photo 2024 06 17 17 52 25 5 photo 2024 06 17 17 52 25 photo 2024 06 17 17 52 26 photo 2024 06 17 17 52 33

ក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃព្រហស្បតិ៍-សុក្រ ៧-៨កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៣-១៤ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារសម្របសម្រួលគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានបើកវគ្គបណ្តុះបណ្តាល ស្តីពីការជួសជុល និងថែទាំគ្រឿងយន្តកសិកម្មខ្នាតតូច នៅភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ដែលមានសិក្ខាកាមចូលរួមសរុបចំនួន ៩នាក់។

 

ក្នុងវគ្គបណ្តុះបណ្តាលនេះ មានរយៈពេល២ថ្ងៃ សិក្ខាកាមបានសិក្សានូវទ្រឹស្តី និងអនុវត្តសាកល្បងការរុះរើ និងដំឡើងវិញនូវម៉ាស៊ីនម៉ាស៊ូត ប្រព័ន្ធប្រអប់លេខ  និងសំណុំកូនជ្រូករបស់គ្រឿងយន្តកសិកម្ម។

photo 2024 06 17 13 14 19 2 photo 2024 06 17 13 14 19 photo 2024 06 17 13 14 20 photo 2024 06 17 13 14 21 photo 2024 06 17 13 14 22 photo 2024 06 17 13 14 24

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាគម្រោង ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍​ ដើម្បីការអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា ជាមួយរដ្ឋាភិបាលកូរ៉េ

រាជធានីភ្នំពេញ៖ នារសៀលថ្ងៃចន្ទ ១០កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាគណៈអធិបតីក្នុងពិធីចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចពិភាក្សាគម្រោង ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍​ ដើម្បីការអភិវឌ្ឍន៍ធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា ជាមួយរដ្ឋាភិបាលកូរ៉េ។ ក្នុងឱកាសនោះផងដែរក៏មានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួងអភិវឌ្ឍន៍ជនបទ និងលោក​ Son Kyeuk Joon នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េ​ និងតំណាងស្ថានទូតកូរ៉េលោក MUN Bae Um លេខាស្ថានទូតកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីជាច្រើនរូបទៀត។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រីជម្រាបជូនលោក​ Son Kyeuk Joon នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េ​ និងលោក MUN Bae Um លេខាស្ថានទូតកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា ព្រមទាំងសហការី អំពីចក្ខុវិស័យ និងគោលដៅយុទ្ធសាស្ត្រអាទិភាពទាក់ទង នឹងវិស័យអភិវឌ្ឍន៍ជនបទនៅកម្ពុជា។ ឯកឧត្តមរដ្ឋមន្ត្រីបានបន្តលើកឡើងថារាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងបុិនប្រសប់របស់សម្តេចមហាបវរធិបតី ហ៊ុន​ ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនៅយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥គឺៈ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឲ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការមួយដ៏សំខាន់ និងបានកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរនោះ ក្រសួងបានកំណត់យកចក្ខុវិស័យ ៥ឆ្នាំរបស់ខ្លួន (២០២៤-២០២៨)គឺ “ការកសាងតំបន់ជនបទកម្ពុជាប្រកបដោយវិបុលភាព, បរិយាបន្ន, នវានុវត្តន៍, ឌីជីថល, និងភាពធន់ ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ធានាបានប្រាក់ចំណូលក្នុងគ្រួសារប្រកបដោយចីរភាព និងមានសុខុមាលភាពកាន់តែល្អប្រសើរឡើង តាមរយៈការដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៥រួមមានៈ (ទី១) ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍, (ទី២) ការលើកកម្ពស់សុខភាព​ អនាម័យ និងបរិស្ថានរស់នៅរបស់សហគមន៍ជនបទប្រកបដោយនិរន្តរភាព, (ទី៣) ការអភិវឌ្ឍន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ, (ទី៤) ការធ្វើពិពិធកម្មជនបទ និងនវានុវត្តន៍ការងារ និង(ទី៥) ពង្រឹងស្ថាប័នតាមរយៈការរៀបចំគោលនយោបាយ ហិរញ្ញវត្ថុ ឌីជីថល និងសហប្រតិបត្តិការ។

 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានសំដែងការថ្លែងអំណរគុណដល់រដ្ឋាភិបាលកូរ៉េ ក៏ដូចជាសាជីវកម្មសហគមន៍ជនបទកូរ៉េ (KRC) ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការល្អក្នុងការគាំទ្រផ្នែកបច្ចេកទេស និងបានផ្តល់ជាហិរញ្ញប្បទានឥតសំណងដល់រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងអភិវឌ្ឍន៍ជនបទជាច្រើនកន្លងមក។​ ទន្ទឹមគ្នានោះដែរ ឯកឧត្តមរដ្ឋមន្ត្រី បានស្នើសូម សាជីវកម្មសហគមន៍កូរ៉េ (KRC) បន្តកិច្ចសហប្រតិបត្តិការជាមួយគ្នាឲ្យកាន់តែល្អប្រសើរឡើងថែមទៀត និងសូមឲ្យ KRC គាំទ្រសំណើគម្រោងថ្មីរបស់ក្រសួងអភិវឌ្ឍន៍ជនបទដែលមានឈ្មោះថា “Improvement of Household’s Income Through  Comprehensive Community Development” គ្រោងនឹងអនុវត្តរយៈពេល៥ឆ្នាំ (២០២៦-២០៣០)។ គម្រោងនេះមានគោលបំណងសំខាន់ក្នុងការបង្កើនប្រសិទ្ធភាព និងបន្តនិរន្តភាពនៃគម្រោង ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មនៅកម្ពុជា ព្រមទាំងផ្តោតសំខាន់លើការអភិវឌ្ឍន៍ភូមិនៅជនបទឲ្យក្លាយជាភូមិគំរូ សំដៅបង្កើនសេដ្ឋកិច្ចគ្រួសារតាមរយៈការបង្កើតឱកាសការងារនៅនឹងកន្លែង ដែលចូលរួមកាត់បន្ថយភាពក្រីក្រ និងកាត់បន្ថយការធ្វើចំណាកស្រុក។

ជាការឆ្លើយតបលោក MUN Bae Um លេខាស្ថានទូតកូរ៉េប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Son Kyeuk Joon នាយកសាជីវកម្មសហគមន៍ជនបទកូរ៉េ និងថ្លែងអំណរគុណចំពោះឯកឧត្តមរដ្ឋមន្ត្រី និងប្តេជ្ញាបន្តកិច្ចសហប្រតិបត្តការឲ្យកាន់តែល្អថែមទៀត ក៏ដូចជាសូមទទួលយកសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីផងដែរ។

 

ជាកម្មវិធីបញ្ចប់ជាការអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាគម្រោង “ការបង្កើតមជ្ឈមណ្ឌលអភិវឌ្ឍន៍សហគមន៍ ដើម្បីការអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់អាជីវកម្មកសិកម្មនៅកម្ពុជា” ដោយតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងសាជីវកម្មសហគមន៍ជនបទកូរ៉េ។

1 9 2 9 3 9 4 9 5 8 6 8 7 8 8 8 9 8 10 8

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ក្រាបបង្គំថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៨ព្រះវស្សា យាងចូល ៨៩ព្រះវស្សា

សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ scaled

ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ អញ្ជើញដឹកនាំគណៈប្រតិភូក្រសួង ចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីវយុទ្ធនារី និងប្រជាជនកម្ពុជាដែលបានពលិកម្ម ដើម្បីបុព្វហេតុទៀតមានភូមិនៃយើង នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16

ខេត្តត្បូងឃ្មុំ ៖ នាថ្ងៃអាទិត្យ ១០កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងចំនួន ១៧រូប ចូលរួមពិធីដាក់កម្រងផ្កាគោរពវិញ្ញាណក្ខន្ធចំពោះវីរយុទ្ធជន វីវយុទ្ធនារី និងប្រជាជនកម្ពុជាដែលបានពលិកម្ម ដើម្បីបុព្វហេតុទៀតមានភូមិនៃយើង នៅមហាចេតិយតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ដែលស្ថិតនៅឃុំទន្លូង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

 

សូមបញ្ជាក់ជូនផងដែរថា បន្ទាប់ពីទទួលបានការអនុញាតដ៏ខ្ពង់ខ្ពស់ពីរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មការអន្តរក្រសួង បាននិងកំពុងរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត “២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤ ក្នុងស្មារតីចងចាំជានិច្ច និងរំលឹកដល់គុណបំណាច់ដ៏ធំធេងរបស់វីរយុទ្ធជន យុទ្ធនារី កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ស្រទាប់ ដែលបានបូជាសាច់ស្រស់ ឈាមស្រស់ ដើម្បីបុព្វហេតុជាតិមាតុភូមិនៃយើង៕

3H2A2383 scaled 3H2A2382 scaled 3H2A2374 scaled 3H2A2403 scaled 3H2A2345 scaled 3H2A2361 scaled 3H2A2381 scaled 3H2A2351 scaled 3H2A2377 scaled 3H2A2347 scaled