ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ជួបប្រជុំ Kick Off ដើម្បីពិភាក្សាលើដំណើរការនៃការចុះពិនិត្យវឌ្ឍនភាពការងាររបស់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ជាមួយក្រុមបេសកម្មរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធី RID4CAM តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពគ្រប់គ្រងកម្មវិធី RID4CAM បានជួបប្រជុំ Kick Off ដើម្បីពិភាក្សាលើដំណើរការនៃការចុះពិនិត្យវឌ្ឍនភាពការងាររបស់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ជាមួយក្រុមបេសកម្មរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដឹកនាំលោកស្រីបណ្ឌិត Carmen Colla អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៃធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ ដោយមានការអញ្ជើញចូលរួមពីលោក សាយ បូរ៉ា អនុប្រធានធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Boris Schinke អ្នកជំនាញការផ្នែកសង្គម និងបរិស្ថាននៃធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ ព្រមទាំងប្រតិភូនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ និងទីប្រឹក្សាបច្ចេកទេស JV INROS LACKNER SE – GITEC IGIP GmbH៕

photo 2024 06 20 09 23 15 photo 2024 06 20 09 23 16 2 photo 2024 06 20 09 23 16 photo 2024 06 20 09 23 17 2 photo 2024 06 20 09 23 17 photo 2024 06 20 09 23 19

ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង  ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទDBST ចំនួន ០១ ខ្សែ នៅស្រុកកំពង់សៀម

ខេត្តកំពង់ចាម÷ ថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង (ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) ចុះត្រួតពិនិត្យ វាយតម្លៃ បញ្ចប់សុពលភាពផ្លូវក្រាលកៅស៊ូពីរជាន់ ប្រភេទDBST ចំនួន ០១ ខ្សែរ ប្រវែង ៣ ៥០០ម ទទឹង ៧ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម និងសាងសង់លូមូលមុខមួយចំនួន ២កន្លែង ស្ថិតនៅភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ទៅភូមិតាម៉ៅ ឃុំបុសខ្នុរ(បញ្ចប់សុពលភាព) អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ ។

 

ក្នុងពេលជាមួយគ្នានេះ ឯកឧត្តមរដ្ឋលេខាធិការបានជួបសំណេះសំណាលជាមួយអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងផ្លូវនេះ ប្រមាណ ៣០នាក់ និងបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែទាំសមិទ្ធផលផ្លូវ និងលូ នៅក្នុងមូលដ្ឋានរបស់ពួកគាត់ឱ្យប្រើប្រាស់បានគង់វង់យូរអង្វែង និងចាត់ទុកផ្លូវ និងលូ ទាំងនោះជារបស់ពួកគាត់។ ក្នុងពិធីសំណេះសំណាលនេះដែរ  ឯកឧត្តម ក៏បាននាំយកអំណោយដ៏ថ្លៃថ្លា របស់ឯកឧត្តមរដ្ឋមន្រ្តី ប្រគល់ជូនប្រជាពលរដ្ឋ ដោយក្នុងមួយនាក់ ទទួលបានក្រម៉ា ចំនួន ១ ផងដែរ។

 

បន្ទាប់មកគណៈកម្មការអន្តរក្រសួង បានប្រជុំពិភាក្សាលើការអនុវត្តការងាររបស់អ្នកទទួលការ ជាលទ្ធផល បានសម្រេចវាយតម្លៃទទួលយក។ បន្ទាប់មកទៀតក្រុមការងារក៏បានស្នើសុំឱ្យអ្នកទទួលការ ជួយដាំបង្គោលសុវត្ថិភាពបន្ថែម ត្រង់ទីតាំងសំណង់លូចាស់មួយកន្លែង ដើម្បីជៀសវាងមានបញ្ហាគ្រោះថ្នាក់ អ្នកទទួលការក៏បានឯកភាពទទួលយកផងដែរ។

 

ជាមួយនេះដែរគណៈកម្មការអន្តរក្រសួងក៏បានសំណូមពរដល់អ្នកទទួលការឱ្យបន្តអនុវត្តការងារស្របតាមបទដ្ឋានបច្ចេកទេស ដើម្បីរក្សាបានភាពយូរអង្វែងរបស់ផ្លូវជនបទ។

photo 2024 06 19 10 55 25 photo 2024 06 19 10 55 26 photo 2024 06 19 10 55 27 2 photo 2024 06 19 10 55 27 photo 2024 06 19 10 55 28 2 photo 2024 06 19 10 55 28 photo 2024 06 19 10 55 31 photo 2024 06 19 14 47 36

ឯកឧត្តម វ៉ាន់ ស៊ីវឿន អញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកចំណេះដឹងស្ដីពី “បទពិសោធន៍នៃការអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រ នៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន”។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម វ៉ាន់ ស៊ីវឿន អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកចំណេះដឹង ដែលទទួលបានពីក្រៅប្រទេសក្រោមប្រធានបទ “បទពិសោធន៍នៃការអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រ នៅខេត្តជាំងស៊ូ នៃសាធារណរដ្ឋប្រជាមានិតចិន”។

 

សិក្ខាសាលាចែករំលែកចំណេះដឹងនេះ រៀបចំដោយនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ , លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងថ្នាក់ដឹកនាំនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ និងសិក្ខាមដែលជាមន្ដ្រីរាជការនៅទីស្ដីការក្រសួងសរុបចំនួន ៦០នាក់។

 

គោលបំណង នៃសិក្ខាសាលានេះដើម្បី បង្ហាញពីបទពិសោធន៍ និងចំណេះដឹងផ្នែកទំនើបកម្មវិស័យកសិកម្មដែលទទួលបានពីសាធារណរដ្ឋប្រជាមានិតចិន និងដើម្បីផ្តល់គំនិត និងឆ្លុះបញ្ចាំងអំពីយុទ្ធសាស្រ្តនៃការអភិវឌ្ឍន៍ជនបទ និងការកាត់បន្ថយភាពក្រីក្រីរបស់ខេត្តជាំងស៊ូ នៃសាធារណៈរដ្ឋប្រជាមានិតចិន។

 

បន្ទាប់ពីបានស្ដាប់មតិស្វាគមន៍ដោយ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ រួមមក ឯកឧត្តម វ៉ាន់ ស៊ីវឿន បានថ្លែងអំណរគុណ និងកោតសរសើរចំពោះនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវ ដែលរៀបចំសិក្ខាសាលានេះឡើង ព្រមទាំងសិក្ខាកាមទាំងអស់ដែលបានអញ្ជើញ ចូលរួមក្នុងសិក្ខាសាលានេះដ៏មានសារៈសំខាន់នេះ ជាពិសេស បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្ដម ឆាយ ឫទ្ធិសែន ជូនចំពោះថ្នាក់ដឹកនាំ និងសិក្ខាកាមទាំងអស់ ដែលមានវត្តមាននាឱកាសនោះ។

 

ឯកឧត្តមអនុរដ្ឋលេខាធិការ បានមានប្រសាសន៍ថា សិក្ខាសាលាចែករំលែកចំណេះដឹងដែលកំពុងដាក់ឱ្យដំណើរការនាពេលនេះ គឺជាវីធីសាស្រ្ត ដ៏សំខាន់មួយក្នុងការផ្ដល់ពុទ្ធិ និងបទពិសោធន៍កាន់តែប្រសើរឡើងដល់មន្រ្តីរាជការក្រសួង ដើម្បី ឆ្លុះបញ្ចាំង ឈានទៅរកការអភិវឌ្ឍអង្គភាព និងអភិវឌ្ឍសមត្ថភាពខ្លួនឯង។

 

ក្នុងឱកាសបើកសិក្ខាសាលានោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ ដូចខាងក្រោម ៖

– សិក្ខាកាមគ្រប់រូបត្រូវខិតខំយកចិត្តទុកដាក់ និងចូលរួមឱ្យបាន ផុលផុសក្នុងគ្រប់កិច្ចពិភាក្សាក្នុងអង្គសិក្ខាសាលា

– សិក្ខាកាមគ្រប់រូប គប្បីចែករំលែកបន្តនូវបទពិសោធន៍ និងចំណេះថ្មីៗដែលទទួលបាននាពេលនេះ ទៅកាន់មន្រ្តីក្នុងអង្គភាពរបស់ខ្លួន ឱ្យក្លាយទៅជាវប្បធម៌ចែករំលែក និងការរៀនសូត្រពីគ្នាទៅវិញទៅមក

– នាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ត្រូវរៀបចំឱ្យមានសិក្ខាសាលាចែក រំលែកចំណេះដឹងពីក្រៅប្រទេសឱ្យបានច្រើន ដើម្បីទាញមន្រ្តីរាជការឱ្យមើលឃើញពីចរន្តនៃការអភិវឌ្ឍយ៉ាងលឿននៅជុំវិញពិភពលោក៕

photo 2024 06 19 17 25 10 2 photo 2024 06 19 17 25 10 photo 2024 06 19 17 25 11 2 photo 2024 06 19 17 25 11 3 photo 2024 06 19 17 25 11 4 photo 2024 06 19 17 25 11 photo 2024 06 19 17 25 12 2 photo 2024 06 19 17 25 12 photo 2024 06 19 17 25 13 photo 2024 06 19 17 25 1421

ឯកឧត្ដម ម៉ា សុវណ្ណា ចុះសិក្សាស្វែងយល់ពីកិច្ចដំណើរការ ការងារវិមជ្ឈការ នៅខេត្តកំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ នាថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានវិមជ្ឈការ និងវិសហមជ្ឈការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ លោកស្រី ខៀវ មាលតី អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ ព្រមទាំងសមាជិកក្រុមការងារ និងមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ចំនួន ២រូប បានចុះទៅកាន់ស្រុកសំរោងទង, ស្រុកភ្នំស្រួច , ស្រុកបរសេដ្ឋ, និងស្រុកគងពិសី ដើម្បីសិក្សាស្វែងយល់ពីកិច្ចដំណើរការ ការងារវិមជ្ឈការ លើមុខងារចំនួន ៣ដែលក្រសួងបានផ្តល់ជូនទៅកាន់រដ្ឋបាលស្រុកទាំង៣ ខាងលើ រួមមាន មុខងារថែទាំផ្លូវជនបទជាលក្ខណៈជាប្រចាំ, មុខងារសេវាថែទាំប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាតជនបទ និងមុខ ងារផ្តល់សេវាអនាម័យជនបទ ។

 

ចូលរួមក្នុងកិច្ចប្រជុំពិភាក្សាមាន លោក អភិបាលស្រុក អភិបាលរងស្រុក លោកប្រធានការិយាល័យស្រុក គណនេយ្យស្រុក ។

 

គោលបំណងនៃបេសកកម្មនេះ មានដូចខាងក្រោម ៖

១. ស្វែងយល់ពីការអនុវត្តការងារវិមជ្ឈការ

២. លំហូរថវិកាប្រចាំឆ្នាំស្តីពីការងារវិមជ្ឈការ

៣. ឯកសារបទដ្ឋានបច្ចេកទេសលើមុខងារដែលបានផ្ទេរ ៤.ធនធានមនុស្សសម្រាប់អនុវត្តការងារវិមជ្ឈការ

៥.តម្រូវការបណ្តុះបណ្តាលការងារជំនាញ

៦. បញ្ហា ការប្រឈមនានាលើការអនុវត្តការងារក្នុងវិស័យអភិវឌ្ឍន៍ជនបទ

៧. សំណូមពរផ្សេងៗរបស់រដ្ឋបាលស្រុកនីមួយៗ ៕

photo 2024 06 19 18 35 44 photo 2024 06 19 18 35 45 photo 2024 06 19 18 35 46 photo 2024 06 19 18 35 47 photo 2024 06 19 18 35 48 photo 2024 06 19 18 35 49 photo 2024 06 19 18 35 50 photo 2024 06 19 18 35 51

លោក ហេង សុខអេង ដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយអង្កការ CBN Cambodia

ខេត្តឧត្តរមានជ័យ៖ នាថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ លោក ហេង សុខអេង ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ បានដឹកនាំ មន្ត្រីបច្ចេកទេសផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជួបប្រជុំពិភាក្សាការងារជាមួយតំណាងអង្កការ CBN Cambodia នៅសាលប្រជុំមន្ទីរអភិវឌ្ឍន៍ជនបទខេត្តឧត្តរមានជ័យ។

 

ក្នុងកិច្ចប្រជុំនេះ លោកប្រធានមន្ទីរបានលើកឡើងពីតម្រូវការនូវវិស័យទឹកស្អាត និងអនាម័យ របស់បងប្អូនប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសនៅក្នុងរដូវប្រាំងកន្លងទៅនេះ ប្រជាពលរដ្ឋបានជួបប្រទះនូវការកង្វះទឹកស្អាត នៅភូមិបន្ទាយជ័រ ឃុំពង្រ ស្រុកចុងកាល់ ហើយមន្ទីរបានជួយអន្តរាគម៍បន្ទាន់ តាមការណែនាំរបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ឆ្លៀតក្នុងឱកាសនេះ លោកតំណាងអង្កការ CBN Cambodia បានកោតសសើរដល់ការខិតខំប្រឹងប្រែងបំពេញការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទ ដើម្បីបំពេញនូវតម្រូវការរបស់ប្រជាជននៅតាមមូលដ្ឋាន លោកបានបន្តទៀតថា ជាគោលដៅក្នុងឆ្នាំ២០២៤នេះ អង្កការនឹងជួយអណ្តូងស្នប់ចំនួន ៥១អណ្តូង បង្គន់អនាម័យ ១១១បង្គន់ និងធុងចម្រោះចំនួន ៧៦៥ធុង លើសង្កាត់ចំនួន០២ គឺសង្កាត់បន្សាយរាក់ និងសង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យផងដែរ៕

photo 2024 06 19 18 27 14 photo 2024 06 19 18 27 15 photo 2024 06 19 18 27 19 photo 2024 06 19 18 27 56

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ចូលរួមអមដំណើរម្ចាស់ ចុះបំពេញបេសកកម្មត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៧ខ្សែ ស្ថិតក្នុងស្រុកពួក អង្គរជុំ អង្គរធំ បន្ទាយស្រី ប្រាសាទបាគង សូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប ក្នុងក្របខ័ណ្ឌកម្មវិធី RID4CAM

ខេត្តសៀមរាប ៖ នាថ្ងៃចន្ទ១១កើត-អង្គារ១២កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧-១៨ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពគ្រប់គ្រងកម្មវិធី RID4CAM ព្រមទាំងលោក ទូច ម៉ាឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានចូលរួមអមដំណើរម្ចាស់ជំនួយ រួមមានលោក Jost Kadel ប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃស្ថានទូតសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រី Michaela Henning នាយិការរងប្រចាំតំបន់អាស៊ី ប៉ាស៊ីហ្វិក នៃក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍ លោកស្រី Jenny Scharrerប្រធានធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកស្រីបណ្ឌិត Carmen Colla អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៃធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ លោក Boris Schinke អ្នកជំនាញការផ្នែកសង្គម និងបរិស្ថាននៃធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ ព្រមទាំងប្រតិភូនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង (KfW) ដើម្បីចុះបំពេញបេសកកម្មត្រួតពិនិត្យ និងវាយតម្លៃអំពីវឌ្ឍនភាពការងារសាងសង់ផ្លូវជនបទ ចំនួន ៧ខ្សែ ស្ថិតក្នុងស្រុកពួក អង្គរជុំ អង្គរធំ បន្ទាយស្រី ប្រាសាទបាគង សូទ្រនិគម និងស្រុកជីក្រែង ខេត្តសៀមរាប រួមមានដូចខាងក្រោម ៖

១. ខ្សែទី១ ៖ មានប្រវែង ១៧,៣០០គ.ម. ចាប់ពីភូមិព្រះគោថ្មី ឃុំស្វាយចេក ទៅភូមិប្រាសាទ ឃុំជប់តាត្រាវ ស្រុកអង្គរធំ
២. ខ្សែទី២ ៖ មានប្រវែង ១០,០០០គ.ម. ចាប់ពីភូមិតាត្រាវ ឃុំស្វាយចេក ស្រុកអង្គរធំ ទៅភូមិកាក់ទុំ ឃុំរើល ស្រុកពួក
៣. ខ្សែទី៣ ៖ មានប្រវែង ១២,១០០គ.ម. ចាប់ពីភូមិដូនកែវ ឃុំដូនកែវ ទៅភូមិស្រះ ឃុំរើល ស្រុកពួក
៤. ខ្សែទី៤ ៖ មានប្រវែង ១៣,៣០០គ.ម. ចាប់ពីភូមិដំណាក់ស្លាញ ឃុំសសរស្តំ ទៅភូមិឈូក ឃុំត្រីញ័រ ស្រុកពួក
៥. ខ្សែទី៥ ៖ មានប្រវែង ១០,៧០០គ.ម. ចាប់ពីភូមិម្កាក់ ឃុំតាសំ ទៅភូមិអន្ទិតសុខ ឃុំគោកដូង ស្រុកអង្គរជុំ
៦. ខ្សែទី៦ ៖ មានប្រវែង ១៣,៦០០គ.ម. ចាប់ពីភូមិជ្រោយនាងងួន ឃុំជ្រោយនាងងួន ទៅភូមិនាងស្រោង ឃុំត្រាំសសរ ស្រុកស្រីស្នំ
៧. ខ្សែទី៧ ៖ មានប្រវែង ១០,៨០០គ.ម. ចាប់ពីភូមិថ្នល់តាសិត ឃុំគោកធ្លកក្រោម ទៅភូមិម្កាក់ ឃុំគោកធ្លកលើ ស្រុកជីក្រែង៕

photo 2024 06 19 14 20 53 2 photo 2024 06 19 14 20 53 photo 2024 06 19 14 20 54 2 photo 2024 06 19 14 20 54 3 photo 2024 06 19 14 20 54 4 photo 2024 06 19 14 20 54 5 photo 2024 06 19 14 20 54 6 photo 2024 06 19 14 20 54 7 photo 2024 06 19 14 20 54 8 photo 2024 06 19 14 20 54 9 photo 2024 06 19 14 20 54 photo 2024 06 19 14 20 55 2 photo 2024 06 19 14 20 55 3 photo 2024 06 19 14 20 55 4 photo 2024 06 19 14 20 55 5 photo 2024 06 19 14 20 55

ឯកឧត្តម ជាម ហ៊ីម អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង

ខេត្តកោះកុង៖ នៅព្រឹកថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័កព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជាម ហ៊ីម រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅការងារឆមាសទី២របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង ។

 

ក្នុងកិច្ចប្រជុំនេះមានការចូលរួមពីសំណាក់  លោក អនុប្រធានមន្ទីរ លោក លោកស្រីប្រធានការិយាល័យ អនុប្រធានការិយាល័យ ទាំងអស់ សរុបចំនួន ២២នាក់ នៅសាលប្រជុំមន្ទីរ។

 

ជាកិច្ចចាប់ផ្តើម លោក អៀង ដារ៉ាវុធ ប្រធានមន្ទីរ មានមតិស្វាគមន៍ ដល់គណៈអធិបតី និងមន្ត្រីក្រោមឱវាទទាំងអស់។ ជាកិច្ចបន្ទាប់ លោក ពូ សុខហឿន ប្រធានការិយាល័យរដ្ឋបាល និងកិច្ចការទូទៅ បានធ្វើបទបង្ហាញរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆមាស១ និងទិសដៅការងារឆមាសទី២ជូនអង្គប្រជុំ។

 

ឯកឧត្តមរដ្ឋលេខាធិការ អញ្ជើញមានប្រសាសន៍កោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ដែលមន្ទីរសម្រេចបានកន្លងមក ដែលជាការចូលរួមចំណែកជាមួយសមិទ្ធផលក្នុងខេត្ត ក៏ដូចជាមួយរាជរដ្ឋាភិបាល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទន:។  ជាមួយគ្នានេះដែរឯកឧត្តមរដ្ឋលេខាធិការ បានលើកឡើងនូវកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួងរួមមាន៖

-ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ

-ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

-ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

-និងទី៤. ការគាំទ្រសេវារដ្ឋបាល និងកិច្ចការទូទៅ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់អោយចូលរួមអនុវត្តកម្មវិធីអាទិភាពទាំង៤នេះ ឲ្យមានប្រសិទ្ធិភាព។ ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំមួយចំនួន មានដូចខាងក្រោម៖

-បន្តថែរក្សាសមិទ្ធផលដែលមានស្រាប់ និងខិតខំពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀត

-ចូលរួមផ្សព្វផ្សាយនូវសមិទ្ធផលរបស់ក្រសួង និងមន្ទីរឱ្យបានទូលំទូលាយតាមរយៈបណ្តាញសង្គម

-លើកទឹកចិត្តដល់មន្ត្រីអោយខិតខំធ្វើការងារ

-កំណត់របបប្រជុំឱ្យបានទៀងទាត់

-គោរពបទបញ្ជាផ្ទៃក្នុងរបស់ក្រសួង និងមន្ទីរ

-រក្សានូវសាមគ្គីភាព និងឯកភាពផ្ទៃក្នុងឱ្យបានល្អ។

 

កិច្ចប្រជុំបានបញ្ចប់ដោយបរិយាកាសរីករាយ និងស្និទ្ធស្នាល៕

photo 2024 06 19 13 46 18 photo 2024 06 19 13 46 19 photo 2024 06 19 13 46 21 photo 2024 06 19 13 46 22 photo 2024 06 19 13 46 23 photo 2024 06 19 13 46 24

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៧ ទិវានៃចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៤ និងពិធីបញ្ចុះបឋមសិលាសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ។

 

សូមបញ្ជាក់ថា នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ គឺមានរយៈពេល៤៧ឆ្នាំហើយ (២០ មិថុនា ១៩៧៧-២០ មិថុនា ២០២៣) ដែលសមមិត្ត ហ៊ុន សែន ក្នុងវ័យទើប ២៥ឆ្នាំ រួមនឹងយុទ្ធមិត្តដ៏ស្ម័គ្រស្មោះ ៤រូបផ្សេង បានសម្រេចចិត្តក្នុងស្ថានភាពដ៏សែនលំបាកបំផុតលាចាកទឹកដី លាចាកឧត្តមភរិយា និងកូនក្នុងផ្ទៃជាទីស្រឡាញ់ ឆ្លងកាត់ព្រំដែនទាំងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្ររំដោះប្រជាជាតិកម្ពុជាចេញពីឋាននរកនៃរបបខ្មែរក្រហមនេះរំដោះជាតិ និងប្រជាជនកម្ពុជា ចេញពីក្រញាំបិសាចដ៏សែនឃោរឃៅ ប៉ុល ពត៕

DJI 0672 scaled DJI 0709 scaled DSC 0090 scaled DSC 0182 scaled DSC 0212 scaled DSC 0224 scaled DSC 0378 scaled DSC 0391 scaled DSC 1731 scaled DSC 1795 scaled 1 11 scaled 2 11 scaled 3 11 scaled 4 11 scaled 5 10 scaled 6 10 scaled 8 10 scaled 9 10 scaled 10 10 11 8 scaled 12 8 scaled 13 8 scaled 14 8 scaled 15 8 scaled 16 6 scaled 17 6 scaled 18 5 scaled 19 4 scaled 20 4 scaled DJI 0672 1 scaled DJI 0709 1 scaled DSC 1731 1 scaled DSC 1795 1 scaled

ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព

រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារគម្រោង ស្តីពីការផ្តួចផ្តើម ដើម្បីចីរភាពបរិស្ថាននៅទន្លេសាប និងការងារពាក់ព័ន្ធផ្សេងៗ។ កិច្ចប្រជុំក៏មានការធ្វើបទបង្ហាញឯកសារទស្សនទាន ស្ដីពីការផ្ដួចផ្ដើម ដើម្បីចីរភាពទន្លេសាប ដូចជា បញ្ហាប្រឈមរបស់ទន្លេសាប និងកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តអនុវត្ត ដែលរួមមានការដោះស្រាយបញ្ហាសំរាម ប្លាសិ្ទក នៅបឹងទន្លេសាប ស្ទឹងនានាដែលហូរចូល និងតំបន់ដីសើម ជាពិសេសទន្លេសាប, ការដោះស្រាយបញ្ហាវត្តមាន ប្រភេទរុក្ខជាតិទឹកដែលរាតត្បាត នៅក្នុងបឹងទន្លេសាប និងតំបន់ដី សើមជុំវិញ និងសំឡឹងមើល ដំណោះស្រាយយូរអង្វែងសម្រាប់ ស្ថានភាពបឹងទន្លេសាប ព្រមទាំងរួមបញ្ចូលការងារបៃតងតាមរយៈការផ្តួចផ្តើម ទេសចរណ៍ធម្មជាតិ ការកែច្នៃសម្រាប់ជម្រើស ជីវភាពរស់នៅបន្ថែមលើការនេសាទ និងការដាំស្តារឡើងវិញ និងអភិរក្សការពារ ព្រៃឈើ និងតំបន់ទំនាបលិចទឹកនៅ តំបន់ជុំវិញ ៕

IMG 20240620 075829 726 IMG 20240620 075829 856 IMG 20240620 075829 899 IMG 20240620 075829 999 IMG 20240620 075829 257

ឯកឧត្តម គុយ ឆាយ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារប្រចាំឆមាសទី២ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍

រាជធានីភ្នំពេញ ៖ នាថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម គុយ ឆាយ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារប្រចាំឆមាសទី២ របស់នាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ អនុប្រធាននាយកដ្ឋាន នាយក នាយករងមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ ព្រមទាំងលោកលោកស្រី ប្រធាន អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ សរុបចំនួន ៤៨រូប។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋលេខាធិការ បានមានមតិស្វាគមន៍ និងបានផ្តល់ឱកាសជូនតំណាងនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ អានរបាយការណ៍រីកចម្រើនប្រចាំឆមាសទី១ ជូនដល់អង្គប្រជុំឱ្យបានជ្រាប ដោយមានបន្ថែមនូវការធ្វើបទបង្ហាញរបស់លោក ម៉ែន វីរៈ ប្រធានការិយាល័យរបស់នាយកដ្ឋាន។

 

បន្ទាប់ពីបានស្តាប់របាយការណ៍ និងការធ្វើបទបទបង្ហាញរួចមក ខ្ញុំបាទបានកោតសរសើរ និងអបអរសាទរចំពោះសមិទ្ធផលថ្មីៗជាបន្ដបន្ទាប់ ដែលនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍សម្រេចបាន ដែលជាការចូលរួមចំណែកជាមួយសមិទ្ធផលក្នុងក្រសួង ក៏ដូចជារាជរដ្ឋាភិបាល ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់រូបក្នុងនាយកដ្ឋានក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានលទ្ធផលគួរជាទីមោទន: និងបានអនុញ្ញាតឱ្យមានការចូលរួមមតិកែលម្អ និងបញ្ជាក់ជូនពីគ្រប់ផ្នែកនៃកិច្ចប្រជុំ ចំពោះលទ្ធផលក្នុងឆមាសទី១នេះ។

 

ជាកិច្ចចាប់ផ្ដើមក្នុងការចូលរួមមតិ និងការបញ្ជាក់ជូនអង្គប្រជុំ លោក ហ៊ុន ប៊ុនរ៉ា នាយមជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េបានថ្លែងអំណរគុណចំពោះការអញ្ជើញឱ្យចូលរួមសម្រាប់កិច្ចប្រជុំនេះ ព្រោះបានស្តាប់ និងបានចែករំលែកព័ត៌មាន ក៏ដូចជាការបង្កើតទំនាក់ទំនងល្អក្នុងនាយកដ្ឋាន និងបានបញ្ជាក់ជូនពីលទ្ធផលបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ កន្លងមកសរុបបានប្រមាណ ៣២% នៃផែនការឆ្នាំធៀបនឹងសូចនាក្នុងឆ្នាំ និងបានលើកទិសដៅសម្រាប់អនុវត្តផែនការក្នុងឆមាសទី២បន្ត។

 

ជាកិច្ចបន្ត ឯកឧត្តមរដ្ឋលេខាធិការ បានឆ្លៀតបង្ហាញជូនអង្គប្រជុំអំពីកិច្ចខិតខំរបស់រាជរដ្ឋាភិបាលកម្ពុជា និងបានជម្រាបជូនអំពីប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជូនចំពោះថ្នាក់ដឹកនាំ  និងមន្រ្ដីរាជការនៃនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ផងដែរ  ក៍ដូចជាការពង្រីកភូមិគំរូ ការកែទម្រង់ការអនុវត្តការងារ ការកែលម្អលទ្ធផលការងារ និងការលើកទឹកចិត្តមន្ត្រី រួមទាំងការពង្រឹងសមត្ថភាពស្ថាប័ន ក្នុងវិស័យអភិវឌ្ឍន៍ជនបទ។

 

ក្នុងឱកាសនោះ ឯកឧត្តម គុយ ឆាយ លើកឡើងនូវកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួងរួមមាន៖

-ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទ

-ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ

-ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ

-និងទី៤. ការគាំទ្រសេវារដ្ឋបាល និងកិច្ចការទូទៅ ជូនដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការទាំងអស់អោយចូលរួមអនុវត្តកម្មវិធីអាទិភាពទាំង៤នេះ ឱ្យមានប្រសិទ្ធភាព។

 

អង្គប្រជុំបានសំណូមពរឱ្យមានការចែករំលែកព័ត៌មានផ្សេងៗក្នុងនាយកដ្ឋានឱ្យបានច្រើនដើម្បីឆ្ពោះទៅរកការអនុវត្តការងារកាន់តែប្រសើរ។ សម្រាប់មជ្ឈមណ្ឌលអភិវឌ្ឍន៍ជនបទកម្ពុជា-កូរ៉េ បានសំណូរពរឱ្យផ្តល់ជូនមន្ត្រីកិច្ចសន្យាបន្ថែមដើម្បីជួយការងារកាន់តែប្រសើរ។

 

បន្ទាប់ពីបានស្តាប់មតិនៃការចូលរួមពីសមាជិក សមាជិកា និងសំណូមនានាពីអង្គប្រជុំរួមមក ខ្ញុំបានផ្តល់អនុសាសន៍ជូននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ក៏ដូចជាអង្គប្រជុំទាំងមូលដូចខាងក្រោម៖

 

១. សូមឱ្យថ្នាក់ដឹកនាំ និងមន្ត្រីក្នុងនាយកដ្ឋាន បន្តជួយផ្សព្វផ្សាយសមិទ្ធផលរបស់ក្រសួងឱ្យបានទូលំទូលាយ។

២. សូមចូលរួមអនុវត្តសកម្មភាពនានាក្នុងកម្មវិធីអាទិភាពទាំង៤របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

៣. គោរពបទបញ្ជាផ្ទៃក្នុងរបស់នាយកដ្ឋាន និងរបស់ក្រសួងឱ្យបានជាប់ជាប្រចាំ។

៤. សូមថ្នាក់ដឹកនាំនាយកដ្ឋាន ពិសេសឯកឧត្តមប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ ត្រូវរៀបចំការលើកទឹកចិត្តដល់មន្ត្រីក្រោមឱវាទឱ្យបានច្រើន ពិសេសមន្ត្រីដែលខិតខំការងារ។

៥. ប្រធាននាយកដ្ឋាន ត្រូវចែករំលែកព័ត៌មាន និងផ្តល់ការងារផ្សេងៗឱ្យបានទូលំទូលាយដល់មន្ត្រីថ្នាក់ក្រោមតាមគ្រប់រូបភាព។

៦. នាយកដ្ឋានគួររៀបចំឱ្យមានកម្មវិធីចុះសួរសុខទុក្ខមន្ត្រីមានជំងឺ មានផ្ទៃពោះ ឬមានពិការភាពផ្សេងៗ ឱ្យបានញឹកញាប់។

 

ជាចុងក្រោយ ឯកឧត្តមរដ្ឋលេខាធិការ បានជូនពរសមាជិក សមាជិកានៃអង្គប្រជុំ និងលើកទឹកចិត្តឱ្យមន្ត្រីខិតខំបន្តទៀត៕

photo 2024 06 19 13 18 48 2 photo 2024 06 19 13 18 48 3 photo 2024 06 19 13 18 48 4 photo 2024 06 19 13 18 48 5 photo 2024 06 19 13 18 48 photo 2024 06 19 13 19 09 2 photo 2024 06 19 13 19 09 photo 2024 06 20 05 44 33