ឯកឧត្តម ផូ ផារិទ្ធ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី វេទិកាផ្សព្វផ្សាយព័ត៌មានថវិកាសម្រាប់សាធារណៈជន (ថវិកាពលរដ្ឋ)

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃទីព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤  ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាស្ដីពី វេទិកាផ្សព្វផ្សាយព័ត៌មានថវិកាសម្រាប់សាធារណៈជន (ថវិកាពលរដ្ឋ) ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម អនុរដ្ឋលេខាធិការ ឯកឧត្ដម អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ តំណាងអគ្គនាយកបច្ចេកទេស ឯកឧត្ដម លោកជំទាវ លោក លោកស្រី អគ្គាធិការនៃអគ្គាធិការដ្ឋាន ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងលោក លោកស្រី ប្រធានមន្ទីរ អនុប្រធានមន្ទីរ និងមន្ត្រីជំនាញ លោក លោកស្រី តំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ​ តំណាងអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងអង្គការក្រៅរដ្ឋាភិបាល​ សរុបចំនួន១២២រូប។

 

សិក្ខាសាលានេះមានគោលបំណងផ្សព្វផ្សាយច្បាប់ថវិកាប្រចាំឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ជូនដល់សាធារណជនបានជ្រាប និងផ្តល់យោបល់លេីការអនុវត្តថវិកា ក៏ដូចជាការបង្កេីនការយល់ដឹងក្នុងការលេីកកម្ពស់ការចូលរួមរបស់សាធារណជនទៅលេីតម្លាភាព និងគណនេយ្យភាពថវិកា រួមទាំងដំណេីរការនៃការរៀបចំផែនការថវិកានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិផងដែរ ។

 

ចំពោះការផ្សព្វផ្សាយថវិកាឆ្នាំ២០២៤នេះ ជាឧបករណ៍ដ៏មានប្រសិទ្ធភាពដែលជួយឱ្យក្រសួងអភិវឌ្ឍន៍ជនបទ បានឆ្លើយតបទៅនឹងគោលបំណងគោលនយោបាយ ជាពិសេសបាននិងកំពុងចូលរួមជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្តារសេដ្ឋកិច្ចឡើងវិញក្រោយពីវិបត្តិជំងឺកូវីដ-១៩ តាមរយៈយុទ្ធសាស្ត្រអភិវឌ្ឍន៍ជនបទចំនួន ០៤កម្មវិធី ដែលបានប្រែក្លាយជាកម្មវិធីសម្រាប់យកទៅអនុវត្តក្នុងគោលបំណងពង្រឹងគុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជនជនបទប្រកបដោយបរិយាប័ន្នទាំងផ្នែកសេដ្ឋកិច្ច​ សង្គម​ និងវប្បធម៌​ ។

photo 2024 06 21 08 14 33 photo 2024 06 21 08 14 34 2 photo 2024 06 21 08 14 34 photo 2024 06 21 08 14 35 photo 2024 06 21 08 14 36 photo 2024 06 21 08 14 37 2 photo 2024 06 21 08 14 37 photo 2024 06 21 08 14 38 photo 2024 06 21 08 14 39

ឯកឧត្តម សាន វិសាល ពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារថែទាំផ្លូវក្រាលក្រួសក្រហមជាលក្ខណៈខួបចំនួន ០២ខ្សែ នៅស្រុកឈូក និងស្រុកអង្គរជ័យ

ខេត្តកំពត៖ នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្មក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួងរួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាពការងារថែទាំផ្លូវក្រាលក្រួសក្រហមជាលក្ខណៈខួបចំនួន ០២ខ្សែ ប្រវែងសរុប ១២ ២០០ម៉ែត្រ ទទឹង៤ម៉ែត្រ និង៥ម៉ែត្រ ស្ថិតនៅក្នុងឃុំព្រៃថ្នង ឃុំដានគោម និងឃុំដំបូកខ្ពស់ ស្រុកទឹកឈូ និងស្រុកអង្គរជ័យ ខេត្តកំពត ដែលផ្លូវទាំងពីរខ្សែខាងលើនេះត្រូវបានអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពត ។

 

បន្ទាប់ពីបានពិនិត្យទៅលើលក្ខណៈបច្ចេកទេស និងគុណភាពរួចមក គណៈកម្មការអន្តរក្រសួង បានសម្រេចឯកភាពទទួលយក ដោយបញ្ចប់រយៈពេលធានាសុពលភាពជាស្ថាពរ ៕

photo 2024 06 20 15 02 34 photo 2024 06 20 15 02 40 photo 2024 06 20 15 02 47 photo 2024 06 20 15 02 52 photo 2024 06 20 15 02 53 photo 2024 06 20 15 02 54 photo 2024 06 20 15 02 56 photo 2024 06 20 15 02 57 photo 2024 06 20 15 02 58

ឯកឧត្ដម អ៉ិន ចន្ថា ដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំឆមាសទី១  និងទិសដៅការងារបន្ត ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម  អ៉ិន ចន្ថា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទី៣ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំឆមាសទី១  និងទិសដៅការងារបន្ត ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ, អនុរដ្ឋលេខាធិការ, តំណាងឯកឧត្តមអគ្គនាយកទាំងពីរ, អគ្គនាយករង, ឯកឧត្តម លោក លោកស្រីប្រធាននាយកដ្ឋាន ជាថ្នាក់ដឹកនាំ ព្រមទាំងមន្ដ្រីរាជការ នៃនាយកដ្ឋានទាំង ៤ ក្នុងកម្មវិធីទី៣ ចំនួន ៣១រូប។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្ដមរដ្ឋលេខាធិការ បានអនុញ្ញាតអោយនាយកដ្ឋានជំនាញទាំង៤ ធ្វើសេចក្ដីរបាយការណ៍ស្តីពីវឌ្ឍនភាពការងារឆមាសទី១ ឆ្នាំ២០២៤ ប្រៀបធៀបទៅនឹងឆមាសទី១ ឆ្នាំ២០២៣។

 

ក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្តល់អនុសាសន៍ណែនាំជូនអង្គប្រជុំពាក់ព័ន្ធដូចខាងក្រោម៖

១.ពង្រឹងវិន័យក្នុងការគ្រប់គ្រងវត្តមានរបស់មន្រ្តីរាជការប្រចាំថ្ងៃ របស់នាយកដ្ឋាននីមួយៗ

២.ការរៀបចំសិក្ខាសាលាភូមិគំរូ នៃក្រសួងអភិវឌ្ឍន៍ជនបទ ត្រូវគៀងគរដៃគូអភិវឌ្ឍន៍ទាំងអស់ អោយបានចូលរួម

៣.ត្រូវរៀបចំរបាយការណ៍ប្រចាំឆមាសនៃឆ្នាំ២០២៤ របស់នាយកដ្ឋានជំនាញទាំង៤ ផ្ញើជូននាយកដ្ឋានផែនការ សម្រាប់សន្និបាត១ថ្ងៃ នៅទី២៤ ខែមិថុនា ឆ្នាំ២០២៤ ។

៤.សូមអោយនាយកដ្ឋានជំនាញទាំង៤  ពិភាក្សាគ្នាជាពិសេសជាមួយនាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ដើម្បីរកសមិទ្ធិផលនានាត្រៀមបញ្ចូលទៅក្នុងកម្មពិធីសម្រាប់សម្ដេចមហាបវរធិបតី ។

photo 2024 06 20 14 12 26 photo 2024 06 20 14 12 39 photo 2024 06 20 14 12 42 photo 2024 06 20 14 12 51 photo 2024 06 20 14 12 55 photo 2024 06 20 14 12 57 photo 2024 06 20 14 13 02

ឯកឧត្តម ឈឹម សៅគី អញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ» 

រាជធានីភ្នំពេញ ៖ នាថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយឯកឧត្តម បាន បូរ័ត្ន អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ និងលោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី «ឧត្តមានុវត្តន៍នៃការពិនិត្យឡើងវិញ និងការវិភាគមុខងារនិងរចនាសម្ព័ន្ធក្រសួង-ស្ថាប័ន និងការពង្រឹងសមិទ្ធកម្មវិស័យសាធារណៈ»  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ នៅសណ្ឋាគារ Hyatt Regency Phnom Penh៕

photo 2024 06 21 17 12 10 photo 2024 06 21 17 12 12 photo 2024 06 21 17 12 13 2 photo 2024 06 21 17 12 13 photo 2024 06 21 17 12 14 2 photo 2024 06 21 17 12 14 photo 2024 06 21 17 12 15 photo 2024 06 21 17 12 16

ឯកឧត្តម​ ឈឹម​ សៅគី​ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំប្រតិភូ សមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សុខ សៀម

នារសៀលថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម​ ឈឹម​ សៅគី​ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំប្រតិភូ សមាគមសង្គហមិត្តក្រសួងអភិវឌ្ឍន៍ជនបទ ទៅចូលរួមគោរពវិញ្ញាណក្ខន្ធសព ឧបាសិកា សុខ សៀម នៅបុរីប៉េងហួតបឹងស្នោ ដែលត្រូវជាម្ដាយបង្កើតរបស់លោកស្រី ខូវ ណៃឡេង អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ និងជាសមាជិកទ្រទ្រង់សមាគម ដែលទទួលអនិច្ចកម្មកាលពីថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្នុងជន្មាយុ ៧៥ឆ្នាំ ដោយជរាពាធ។ ឆ្លៀតក្នុងវេលាប្រកបដោយសមានទុក្ខដ៏ក្រៀមក្រំនេះ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ​ ព្រមទាំងប្រតិភូសមាគម បានពាំនាំនូវការសោកស្តាយស្រណោះអាឡោះអាល័យជាពន់ពេក និងសូមចូលរួមរំលែកនូវមរណទុក្ខដោយសេចក្តីសង្វេគជាទីបំផុត និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធឧបាសិកា សុខ សៀម បានសោយសុខក្នុងសុគតិភពកុំបីក្លាយទៅជាបការៈដទៃឡើយ ព្រមទាំងបាននាំយកនូវបច្ច័យដ៏ថ្លៃថ្លារបស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសសមាគមសង្គហមិត្ត ក្រសួងអភិវឌ្ឍន៍ជនបទ និងថ្នាក់ដឹកនាំ នៃសមាគម ជូនដល់ក្រុមគ្រួសារនៃសពផងដែរ។

photo 2024 06 21 17 50 04 photo 2024 06 21 17 50 05 photo 2024 06 21 17 50 06 2 photo 2024 06 21 17 50 06 photo 2024 06 21 17 50 08 photo 2024 06 21 17 50 09 1

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងធនាគារអាល្លឺម៉ង់សម្រាប់ការអភិវឌ្ឍន៍(KfW), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), តំណាងសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ។

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអនុញ្ញាតឱ្យលោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងធនាគារអាល្លឺម៉ង់សម្រាប់ការអភិវឌ្ឍ (KfW), ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD), តំណាងសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា និងសហការីអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារ។

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមរដ្ឋមន្ត្រី ជម្រាបជូន Jost Kadel និងប្រតិភូអមដំណើរ អំពីគោលនយោបាយជាយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា។ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបន្តវេនពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន, អតីតនាយករដ្ឋមន្ត្រី និងជាបិតាសន្តិភាព បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ដែលមានបាវចនាចំនួន ៥គឺ កំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព និងមានគន្លឹះអាទិភាពចំនួន ៥ទៀតរួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល សំដៅសម្រេចឱ្យបានចក្ខុវិស័យកម្ពុជាឆ្នាំ ២០៥០ ជាប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់។ ជាមួយគ្នានេះ ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងនាមជាសេនាធិការមួយដ៏សំខាន់ បាននិងកំពុងរួមចំណែកយ៉ាងសកម្មក្នុងការអនុវត្តគោលដៅយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលផងដែរ បានកំណត់យកចក្ខុវិស័យ ៥ឆ្នាំរបស់ខ្លួន (២០២៤-២០២៨)គឺ “លើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌” ធានាបានឱ្យគ្រួសារនៅជនបទមានប្រាក់ចំណូលដោយចីរភាព និងការរស់នៅប្រកបដោយសុខុមាលភាព ព្រមទាំងមានការអប់រំសីលធម៌ល្អ ។  ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រចំនួន ៤រួមមាន (ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ឱ្យក្លាយជាតំបន់ជនបទសមាហរណកម្ម ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងសេវាកម្មមូលដ្ឋានចាំបាច់ទៅដល់ទីជនបទ, (ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍នៅជនបទ តាមរយៈការកែប្រែឥរិយាបថល្អ រស់នៅដោយមានអនាម័យល្អ និងសុខភាពល្អ, (ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទតាមរយៈការបណ្តុះបណ្ដាលជំនាញមូលដ្ឋានដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅជនបទ និង(ទី៤) ពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅដើម្បីពង្រឹងស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យមានសមត្ថភាពបម្រើប្រជាជននៅជនបទដោយសុចរិត និងទទួលខុសត្រូវខ្ពស់។

 

ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើឡើងអំពីបញ្ហាជារួមនៅតំបន់ជនបទរួមមាន ទិដ្ឋភាពសេដ្ឋកិច្ច, ទិដ្ឋភាពសង្គម, បញ្ហាបរិមាណ ការគ្រប់គ្រង និងគុណភាពផ្លូវនៅមានកម្រិត ជាងនេះទៅទៀត ឯកឧត្តមរដ្ឋមន្រី្ត ក៏បានបន្តលើកឡើងអំពីបញ្ហាប្រឈមដែលក្រសួងកំពុងជួបប្រទះដូចជា បញ្ហាថវិកាសម្រាប់ការអភិវឌ្ឍនៅមានកម្រិតដែលមិនឆ្លើយតបទៅនឹងមហិច្ឆតារបស់ក្រសួងនាពេលបច្ចុប្បន្ន, កង្វះការចូលរួមថែរក្សាសមិទ្ធផល ឱ្យមានភាពគង់វង្ស និងមានចីរភាព, កង្វះធនធានមនុស្សដែលទទួលការត្រួតពិនិត្យគុណភាព និងសេវាបច្ចេកទេស, កង្វះបទដ្ឋានគតិយុត្តិ និងភាពខ្សត់ខ្សោយនៃវត្ថុធាតុដើម។ល។

ឯកឧត្តមរដ្ឋមន្ត្រីក៏បានបន្តលើកឡើងអំពី ទិសដៅរបស់ក្រសួងអភិវឌ្ឍន៍ជនបទនៅចំពោះមុខថា ក្រសួងនឹងខិតខំក្នុងការលើកកម្ពស់កម្រិតគុណភាពផ្លូវជនបទ ឱ្យក្លាយជាផ្លូវដែលធន់នឹងការប្រែប្រួលអាកាសធាតុ (ផ្លូលក្រាលកៅស៊ូ និងបេតុង) ហើយធ្វើយ៉ាងណាក្នុងឆ្នាំ២០៣០ ជំរុញឱ្យបាន ៧៥%នៃភូមិនៅជនបទមានផ្លូវតភ្ជាប់ធន់នឹងបម្រែបម្រួលអាកាសធាតុ។ ក្រសួងនឹងបង្កើនការងារថែទាំនូវរាល់សមិទ្ធផលដែលមានស្រាប់ឱ្យមានចីរភាពយូរអង្វែង និងស្របតាមអនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ត្រូវពង្រឹងគុណភាព ៧០% និងពង្រីកថ្មី ៣០%។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អជាមួយដៃគូអភិវឌ្ឍន៍ដូចជា KfW, AFD, EU ជាដើម និងសូមសំណូមពរដល់ដៃគូអភិវឌ្ឍន៍មេត្តាបន្តការគាំទ្រដល់ដំណើររបស់ក្រសួងលើការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទាំងផ្នែកថវិកា ក៏ដូចជាបច្ចេកទេសផងដែរ។

 

ជាការឆ្លើយតបលោក Jost Kadel អនុប្រធានបេសកកម្ម និងជាប្រធានកិច្ចសហប្រតិបត្តិការអភិឌ្ឍន៍នៃសាធារណរដ្ឋសហព័ន្ធអាឡឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះមតិស្វាគមន៍ និងរបាយការណ៍របស់ ឯកឧត្តមរដ្ឋមន្ត្រី នាពេលនេះ។ លោកបានបន្តថាកន្លងមកក្រសួងអភិវឌ្ឍន៍ជនបទ បានអនុវត្តការងារបានយ៉ាងល្អ ត្រឹមត្រូវ និងច្បាស់លាស់ ទោះជាពេលខ្លះមានការជួបផលលំបាកខ្លះ តែក្រសួងបានជួបពិភាក្សា និងដោះស្រាយទាន់ពេលវេលា។ លោកក៏បានលើកឡើងពីការបន្តជំហរគាំទ្រ និងសហការជាមួយក្រសួងអភិវឌ្ឍន៍បន្តទៀត ព្រោះការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅជនបទ គឺដើរតួសំខាន់ណាស់សម្រាប់ការបង្កើនជីវភាព និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា។

ជាចុងបញ្ចប់ ឯកឧត្តមរដ្ឋមន្ត្រី សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក Jost Kadel ព្រមទាំងប្រតិភូអមដំណើរដែលអញ្ជើញមកនាពេលនេះ៕

3H2A3378 scaled 3H2A3388 scaled 3H2A3413 scaled 3H2A3419 scaled 3H2A3426 scaled 410A2547 scaled

3H2A3367 scaled

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល អញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់

រាជធានីភ្នំពេញ ៖ នាថ្ងៃព្រស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ នៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោក អៀង ស៊ីថា អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់ស្តីពីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ឆ្នាំ២០២៤ រវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ក្រោមសហអធិបតី ឯកឧត្តម ឈៀង យ៉ាណារ៉ា ទេសរដ្ឋមន្ត្រី អនុប្រធានទី២ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងឯកឧត្តម Stefan Messerer ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ប្រចាំព្រះរាជាណាចក្រកម្ពុជា និងមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ និងប្រតិភូនៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ សរុបប្រមាណ ១០០នាក់។

 

កិច្ចប្រជុំពិគ្រោះយោបល់ បានដំណើរការអស់រយៈពេលពេញមួយថ្ងៃពេញតាមរបៀបវារៈ ដោយបានផ្តោតទៅលើទិដ្ឋភាពនយោបាយ និងបច្ចេកទេស រវាងប្រទេសទាំងពីរ៕

photo 2024 06 20 16 04 09 photo 2024 06 20 16 04 11 2 photo 2024 06 20 16 04 11 photo 2024 06 20 16 04 12 photo 2024 06 20 16 04 13 photo 2024 06 20 16 04 14 photo 2024 06 20 16 04 15

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញជាកិត្តិយសក្នុងព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារី ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ១០០ យាងចូល ១០១ព្រះវស្សា

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងព្រះរាជពិធីបុណ្យទីឃាយុវឌ្ឍនមង្គល ប្រោះព្រំព្រះសុគន្ធវារី ថ្វាយ សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម ១០០ យាងចូល ១០១ព្រះវស្សា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

 

សម្តេចព្រះមហាសុមេធាធិបតី កិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះមហាសង្ឃរាជស្តីទី នៃព្រះរាជាណាចក្រកម្ពុជា ទ្រង់ប្រសូតនៅថ្ងៃសុក្រ ៦រោច ខែចេត្រ ឆ្នាំជូត ឆស័ក ព.ស.២៤៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមេសា ឆ្នាំ១៩២៤ នៅភូមិត្រពាំងវែង ឃុំលំចង់ ស្រុកសំរោង ខេត្តតាកែវ ក្នុងត្រកូលកសិករ ទ្រង់ជាបុត្រទី២ របស់ឧបាសក នន្ទ នុត និងឧបាសិកា ម៉ឹង យឹម។ ក្នុងព្រះជន្ម ១១ព្រះវស្សា ទ្រង់បានសិក្សាអក្សរសាស្រ្តខ្មែរនៅសាលាវត្តពោធិ៍ ឃុំពោធិ៍អង្រ្គង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងព្រះជន្ម ១១ព្រះវស្សា ទ្រង់បានសិក្សាអក្សរសាស្រ្តខ្មែរនៅសាលាវត្តពោធិ៍ ឃុំពោធិ៍អង្រ្គង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រហូតដល់ព្រះជន្ម ១៧ព្រះវស្សា ទ្រង់បានទៅស្នាក់នៅសិក្សារៀនសូត្រធម៌វិន័យ និងព្រះជន្ម ១៩ព្រះវស្សា ទ្រង់បានចូលបួសជាសាមណេរក្នុងសំណាក់ព្រះតេជព្រះគុណ ព្រំ មាស (ឥន្ទត្ថេរ) ជាព្រះឧបជ្ឈាយ៍ នៅវត្តពោធិ៍ ឃុំពោធិ៍អង្រ្គង ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕

DSC 0889 scaled DSC 1005 scaled

DSC 0864 scaled DSC 1105 scaled DSC 1200 DSC 1270 scaled DSC 1318 scaled DSC 1333 scaled DSC 1347 scaled DSC 2259 scaled DSC 2326 scaled DSC 2509 scaled DSC 2681 scaled DSC 2949 scaled DSC 2971 scaled DSC 2975 scaled DSC 2976 scaled DSC 2981 scaled

ឯកឧត្ដម​ ប៊ុន​ ច័ន្ទវណ្ណៈ​ អញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ ការគ្រប់គ្រងរដ្ឋបាល​ និង​បុគ្កលិក​ និង​ការចុះ​ត្រួតពិនិត្យ​វាយតម្លៃ​ ការគ្រប់គ្រង​រដ្ឋបាល​ និង​បុគ្គលិក

ខេត្តកំពង់ស្ពឺ ៖ នាព្រឹកថ្ងៃ​ព្រហស្បតិ៍​ ១៤កេីត​ ខែជេស្ឋ ឆ្នាំ​រោង​ ឆស័ក​ ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី​២០​ ខែ​មិថុនា​ ឆ្នាំ​២០២៤​ នៅ​បន្ទប់ប្រជុំធំ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ​ ឯកឧត្ដម​ ប៊ុន​ ច័ន្ទវណ្ណៈ​ រដ្ឋលេខាធិការ​ តំណាង​ដ៏ខ្ពង់ខ្ពស់​ឯកឧត្ដម​ ឆាយ​ ប្ញទ្ធិសែន​ រដ្ឋមន្ត្រី​ក្រសួង​អភិវឌ្ឍន៍​ជនបទ​ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលា​ផ្សព្វផ្សាយ​ស្តីពី​ ការគ្រប់គ្រងរដ្ឋបាល​ និង​បុគ្កលិក​ និង​ការចុះ​ត្រួតពិនិត្យ​វាយតម្លៃ​ ការគ្រប់គ្រង​រដ្ឋបាល​ និង​បុគ្គលិក​ ដែលរៀបចំដោយនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម​ ឌូ​ ដាលីតូ​ អនុរដ្ឋលេខាធិការ​ លោក​ ផល សុខ​សំណាង​ ប្រធាន​នាយដ្ឋាន​រដ្ឋបាល​ និង​បុគ្គលិក​ លោកស្រី​ អនុប្រធាន​នាយកដ្ឋាន​ មន្ត្រី​ជំនាញ​នាយកដ្ឋាន​ និង​មាន​ការ​អញ្ជើញ​ចូលរួម​ពី​ ថ្នាក់ដឹកនាំ មន្ត្រី​រាជការ​ទាំងអស់​នៃ​មន្ទីរ​អភិវឌ្ឍន៍​ជនបទ​ខេត្ត​កំពង់​ស្ពឺ​ សរុប ៥០នាក់៕

photo 2024 06 20 08 26 09 2 photo 2024 06 20 08 26 09 3 photo 2024 06 20 08 26 09 photo 2024 06 20 08 26 10 2 photo 2024 06 20 08 26 10 photo 2024 06 20 08 26 11 photo 2024 06 20 08 26 12 photo 2024 06 20 14 04 46 photo 2024 06 20 14 04 47 photo 2024 06 20 16 58 39

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ជួបប្រជុំ Kick Off ដើម្បីពិភាក្សាលើដំណើរការនៃការចុះពិនិត្យវឌ្ឍនភាពការងាររបស់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ជាមួយក្រុមបេសកម្មរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ និងជានាយកកម្មវិធី RID4CAM តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពគ្រប់គ្រងកម្មវិធី RID4CAM បានជួបប្រជុំ Kick Off ដើម្បីពិភាក្សាលើដំណើរការនៃការចុះពិនិត្យវឌ្ឍនភាពការងាររបស់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ជាមួយក្រុមបេសកម្មរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដឹកនាំលោកស្រីបណ្ឌិត Carmen Colla អ្នកគ្រប់គ្រងគម្រោងជាន់ខ្ពស់នៃធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ ដោយមានការអញ្ជើញចូលរួមពីលោក សាយ បូរ៉ា អនុប្រធានធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោក Boris Schinke អ្នកជំនាញការផ្នែកសង្គម និងបរិស្ថាននៃធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ ព្រមទាំងប្រតិភូនៃធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ និងទីប្រឹក្សាបច្ចេកទេស JV INROS LACKNER SE – GITEC IGIP GmbH៕

photo 2024 06 20 09 23 15 photo 2024 06 20 09 23 16 2 photo 2024 06 20 09 23 16 photo 2024 06 20 09 23 17 2 photo 2024 06 20 09 23 17 photo 2024 06 20 09 23 19