រាជធានីភ្នំពេញ÷ នាថ្ងៃចន្ទ ១រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមវេទិកា រដ្ឋ-ឯកជន កម្ពុជា ជប៉ុន លើកទី៥ ស្តីពីការអភិវឌ្ឍនគរូបនីយកម្ម ក្រោមប្រធានបទ “ទីក្រុងឆ្លាតប្រកបដោយសុខដុមរមនា”ក្រោមអធិបតីភាព ឯកឧត្តម ឡៅ ទិព្វសីហា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នៃប្រទេសកម្ពុជា និងឯកឧត្តម AMAKAWA Hirofumi អនុរដ្ឋមន្ត្រីក្រសួងដីធ្លី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន។ នៅសាលសន្និបាត២០២១ នៃទីស្តីការ ក្រសួងរៀប ចំដែនដី នគរូបនីយកម្ម និងសំណង់។
វេទិកានេះមានការចូលរួមពីគណៈប្រតិភូ នៃក្រសួងដីធ្លី ហេដ្ឋា រចនា សម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍ នៃប្រទេសជប៉ុន, ស្ថានទូត ជប៉ុន ប្រចាំកម្ពុជា, ក្រុមហ៊ុនពាណិជ្ជកម្មនិង វិនិយោគ មកពីប្រទេស ជប៉ុន, ក្រសួង រៀបចំដែនដី នគរូបនីយកម្ម និងសំណង់, តំណាង ក្រសួង ស្ថាប័នពាក់ព័ន្ធ, គណៈកម្មាធិការរៀបចំដែនដីនិង នគរូបនីយកម្ម ថ្នាក់ជាតិ, គណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍ តំបន់ឆ្នេរ សមុទ្រកម្ពុជា, គណៈស្ថាបត្យករកម្ពុជា, រដ្ឋបាលរាជធានី ខេត្តទាំង២៥, សភាពាណិជ្ជកម្មកម្ពុជា, សមាគមអ្នកសាងសង់កម្ពុជា, សមាគមអ្នកអភិវឌ្ឍ លំនៅឋានកម្ពុជា, សមាគមអ្នកវាយតម្លៃ និងភ្នាក់ ងារអចលនទ្រព្យកម្ពុជា, សមាគមធនាគារកម្ពុជា, សមាគម មីក្រូហិរញ្ញ វត្ថុកម្ពុជា, និងគណៈវិជ្ជាជីវៈកម្ពុជា សរុបចំនួន៦០០នាក់។
ក្នុងកិច្ចដំណើរការនៃវេទិកា វាគ្មិនជាអ្នកជំនាញជាន់ខ្ពស់របស់កម្ពុជា និងជប៉ុន បានធ្វើបទបង្ហាញ ពិភាក្សា និងចែករំលែកចំណេះដឹងនិង បទពិសោធន៍ អំពីការរៀបចំដែនដី នគរូបនីយកម្ម សំណង់ លំនៅឋាន ការអភិវឌ្ឍទីក្រុង និងការអភិវឌ្ឍអចលនទ្រព្យ ដោយផ្តោតលើ ប្រធាន បទ “ទីក្រុងឆ្លាតប្រកបដោយសុខដុមរមនា”។ តាមរយៈវេទិកានេះ អ្នកចូលរួមមកពីវិស័យ ឯកជន និងអ្នកជំនាញវិជ្ជាជីវៈ នៃប្រទេសជប៉ុន និងប្រទេសកម្ពុជា នឹងមានឱកាសបន្ថែមទៀតសម្រាប់ជំនួបធុរៈកិច្ច ដើម្បីពិភាក្សាជំរុញការវិនិយោគនៅកម្ពុជា ជាពិសេសការជំរុញឱកាស ធុរៈកិច្ច និងវិនិយោគពីប្រទេសជប៉ុនមក ប្រទេសកម្ពុជាលើការអភិវឌ្ឍន គរូបនីយកម្ម ដោយផ្តោតលើការអភិវឌ្ឍទីក្រុងឆ្លាតនិងការអភិវឌ្ឍ អចលនទ្រព្យ៕