ឯកឧត្ដម ម៉ា សុវណ្ណា ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ សិក្សាស្វែងយល់ពីកិច្ចដំណើរការ ការងារវិមជ្ឈការលើមុខងារសេវាអប់រំអនាម័យជនបទ

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារវិមជ្ឈការ និងវិសហមជ្ឈការ ក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំដោយ ឯកឧត្ដម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ និងជាប្រធានលេខាធិការដ្ឋានវិមជ្ឈការ និងវិសហមជ្ឈការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរ ដោយ លោកជំទាវ ខៀវ មាលតី អគ្គនាយករងរដ្ឋបាលហិរញ្ញវត្ថុ កញ្ញា ខែក ឡូរ៉ែន លោក រី សុផល ជាសមាជិកក្រុមការងារ និងមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺចំនួន ២រូប  បានចុះទៅកាន់ស្រុកឱរ៉ាល់ ស្រុកថ្ពង ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ខេត្តកំពង់ស្ពឺ  ដើម្បីសិក្សាស្វែងយល់ពីកិច្ចដំណើរការ ការងារវិមជ្ឈការលើមុខងារសេវាអប់រំអនាម័យជនបទ  ក្នុងនោះក៏មានការអញ្ជើញចូលរួមពីសំណាក់ លោក អភិបាលស្រុក អភិបាលរងស្រុក លោកប្រធានការិយាល័យស្រុក គណនេយ្យស្រុកផងដែរ ។

 

ឆ្លៀតក្នុងឱកាសជួបពិភាក្សាជាមួយរដ្ឋបាលស្រុក ឯកឧត្ដមអនុរដ្ឋលេខាធិការ បានធ្វើការផ្សព្វផ្សាយយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយគោលនយោបាយ ចក្ខុវិស័យក្រសួងអភិវឌ្ឍន៍ ជនបទ គោលបំណង និងកម្មវិធីទាំង ៥ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ពិសេសពិភាក្សាយ៉ាងលម្អិតពីគោលដៅបង្កើតភូមិគំរូ ឲ្យបាន ៥០ភូមិក្នុង ១ឆ្នាំ ។

 

បន្ទាប់ពីពិភាក្សា ការអនុវត្តការងារវិមជ្ឈការរបស់ស្រុក-ក្រុងទាំងទាំង ៤ របស់ខេត្តកំពង់ស្ពឺ ឯកឧត្ដម ក៏បានបញ្ជាក់បន្ថែមពី គោលបំណងចំនួន៧ចំណុចរួមមាន៖

១.ស្វែងយល់ពីការអនុវត្ត ការងារវិមជ្ឈការ

២. លំហូរថវិកាប្រចាំឆ្នាំស្តីពីការងារវិមជ្ឈការ

៣. ឯកសារបទដ្ឋានបច្ចេកទេសលើមុខងារដែលបានផ្ទេរ

៤.ធនធានមនុស្សសម្រាប់អនុវត្តការងារវិមជ្ឈការ

៥.តម្រូវការបណ្តុះបណ្តាលការងារជំនាញ

៦. បញ្ហា ការប្រឈមនានាលើការអនុវត្តការងារក្នុងវិស័យអភិវឌ្ឍន៍ជនបទ

៧. សំណូមពរផ្សេងៗរបស់ស្រុកនីមួយៗ ។

photo 2024 06 21 10 10 02 2 photo 2024 06 21 10 10 02 photo 2024 06 21 10 10 04 photo 2024 06 21 14 12 47 photo 2024 06 21 14 12 49 photo 2024 06 21 14 12 52 photo 2024 06 21 15 10 42 photo 2024 06 21 15 10 44 photo 2024 06 21 15 10 48 photo 2024 06 21 17 06 27 2 photo 2024 06 21 17 06 27 3 photo 2024 06 21 17 06 2723

ក្រុមការងារគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺអេដស៍កាមរោគ   សុខភាពបន្តពូជ និងគ្រឿងញៀនដល់ប្រជាពលរដ្ឋនៅសហគមន៍ជនបទ

ខេត្តកំពង់ស្ពឺ៖ នៅថ្ងៃពុធ ១៣កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៤ ក្រុមការងារគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអប់រំស្តីពី ការលើកកម្ពស់ការយល់ដឹងអំពីជំងឺអេដស៍កាមរោគ   សុខភាពបន្តពូជ និងគ្រឿងញៀនដល់ប្រជាពលរដ្ឋនៅសហគមន៍ជនបទ ក្រោមអធិបតីភាព លោកជំទាវ ម៉ាត់ ម៉ារ៉ា រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ។

 

សិក្ខាសាលាផ្សព្វផ្សាយនេះ រៀបចំឡើងនៅសាលាឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុរដ្ឋលេខាធិការ និងជាអនុប្រធានគណៈកម្មាធិការ, លោក លោកស្រី ជាសមាជិកគណៈកម្មាធិការ, អាជ្ញាធរស្រុកភ្នំស្រួច, មេឃុំ ក្រុមប្រឹក្សាឃុំ មេភូមិ និងប្រជាពលរដ្ឋសរុបចំនួន ១១៨ នាក់ ស្រី ១៨នាក់។

 

សិក្ខាសាលានេះ មានគោលបំណងអប់រំអំពី ការប្រព្រឹត្តដែលប្រឈម និងការឆ្លងមេរោគអេដស៍ និងការប្រើប្រាស់ស្រោមអនាម័យ,  ការអប់រំ និងតេស្តសមត្ថភាពការយល់ដឹងអំពីការចម្លង និងការការពារជំងឺអេដស៍,  ការបញ្ចប់ការរើសអើង និងមាក់ងាយចំពោះអ្នកជំងឺអេដស៍ និងផលវិបាកនៃការប្រើប្រាស់គ្រឿងញៀន, ការពង្រឹងកម្មវិធីបង្ការ ថែទាំ និងព្យាបាលពីម្តាយ ទៅកូន និងការពង្រីកចំណេះដឹងអនុវត្តវិធានការគោលនយោបាយបញ្ចប់អេដស៍ និងចីរភាពកម្មវិធីអេដស៍សម្រាប់ឆ្នាំ២០២៣-២០២៨៕

photo 2024 06 21 16 33 46 photo 2024 06 21 16 33 47 photo 2024 06 21 16 33 49 photo 2024 06 21 16 33 50 photo 2024 06 21 16 33 52 photo 2024 06 21 16 33 53 photo 2024 06 21 16 33 57 photo 2024 06 21 16 33 58 photo 2024 06 21 16 34 00 photo 2024 06 21 16 34 02

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ចំនួន ៣ខ្សែ នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ

ខេត្តកំពង់ចាម-ត្បូងឃ្មុំ៖ នាថ្ងៃអាទិត្យ ២រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ចំនួន ៣ខ្សែ នៅក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ លោកអភិបាល នៃគណៈអភិបាលស្រុក និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផងដែរ។

 

ខ្សែផ្លូវទាំង៣ខ្សែនោះរួមមាន៖

 

–  ខ្សែផ្លូវទី១៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវក្រាលបេតុងមានប្រវែងសរុប ១៣,៥២គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិទួលត្រាច ឃុំទ្រាន ទៅដល់ភូមិស្រក ឃុំស្រក ស្រុកកំពង់សៀម ខេត្តកំពង់ចាម ដែលបានបើកការដ្ឋានសាងសង់នៅក្នុងខែកក្កដា ឆ្នាំ២០២៣ ដោយមានរយៈពេលសាងសង់ចំនួន ១៨ខែ គិតដល់ពេលនេះសម្រេចបាន ៣០%។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងកែលម្អការតភ្ជាប់ផ្លូវថ្នល់ (RCIP) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារពិភពលោក (WB)។

 

–  ខ្សែផ្លូវទី២៖ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) មានប្រវែង ៩,៨៩គីឡូម៉ែត្រ ទទឹង៥ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិទួលប្រាក់ ឃុំតាអុង ស្រុកចំការលើ ទៅដល់ភូមិសូភាស ឃុំសូភាស ស្រុកស្ទឹងត្រង ខេត្តកំពង់ចាម ដែលបានស្ថាបនាចប់ជាស្ថាពរនៅដើមឆ្នាំ២០២៤។ ផ្លូវនេះស្ថិតក្នុងក្របខ័ណ្ឌគម្រោងខ្សែច្រវាក់ផលិតកម្មប្រកបដោយភាតរភាពបរិស្ថាន (CFACV) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។

 

–  ខ្សែផ្លូវទី៣៖ ជាប្រភេទផ្លូវបេតុង ដែលមាន ៣កំណាត់ ប្រវែងសរុប ៦,១០០គីឡូម៉ែត្រ ទទឹង ៨ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន ឆ្លងកាត់ឃុំទ្រា ទៅឃុំក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ដែលបានបើកការដ្ឋានសាងសង់នៅក្នុងខែមេសា ឆ្នាំ២០២៤ មានរយៈពេលសាងសង់ចំនួន ១២ខែ គិតដល់ពេលនេះសម្រេចបាន ៣០%។ ផ្លូវនេះស្ថាបនាដោយកងវិស្វកម្ម ក្រសួងការពារជាតិ ដោយប្រើប្រាស់ថវិការបស់រាជរដ្ឋាភិបាល។

 

ក្នុងការពិនិត្យការដ្ឋានផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងអ្នកទទួលការសាងសង់ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។ ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំងបីនោះផងដែរ។  ឯកឧត្តមបានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្ដិភាពពេញលេញ ដែលបង្កឱកាសឱ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចទទួលអត្ថប្រយោជន៍ជាច្រើនពីសមិទ្ធផលទាំងនេះ៕

1 13 scaled
DCIM100MEDIADJI_0628.JPG
2 13 scaled
DCIM100MEDIADJI_0624.JPG
3 13 scaled
DCIM100MEDIADJI_0627.JPG

4 13 scaled 5 12 scaled 6 12 scaled 7 11 scaled 8 12 scaled

9 12 scaled
default
10 12 scaled
default
11 10 scaled
default
12 10 scaled
default

13 10 scaled 14 10 scaled 15 9 scaled 16 7 scaled

17 8 scaled
DCIM100MEDIADJI_0653.JPG
18 7 scaled
DCIM100MEDIADJI_0644.JPG

19 6 scaled 20 6 scaled 21 3 scaled 22 5 scaled 23 4 scaled 24 5 scaled 25 4 scaled 26 5 scaled 27 4 scaled 28 4 scaled 29 3 scaled 30 3 scaled 31 3 scaled 32 3 scaled 33 3 scaled 34 3 scaled 35 3 scaled 36 3 scaled 37 3 scaled 38 3 scaled

39 3 scaled
default
40 3 scaled
default

ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ បើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ នៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក

ខេត្តបន្ទាយមានជ័យ ៖ នាព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ និងឯកឧត្តម ឌូ ដាលីតូ អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ប្រព័ន្ធចែកចាយទឹកតាមបណ្តាញបំពង់ខ្នាតតូចសហគមន៍ នៅភូមិគោករមៀត ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។

កម្មវិធីនេះមានការចូលពីមន្ត្រីមន្ទីរអភិវឌ្ឍន៍ជនបទេត្ត លោកអភិបាលរងស្រុក សមាជិកក្រុមប្រឹក្សាស្រុក លោកមេឃុំ សមាជិកក្រុមប្រឹក្សាឃុំ  ប្រធានភូមិ និងប្រជាជនក្នុងភូមិសរុប ៨៥នាក់ ស្រី ៤០នាក់ ។

ក្នុងឱកាសនោះផងដែរ ឯកឧត្តម រដ្ឋលេខាធិការបាន ពាំនាំនូវការសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ព្រមទាំងបាននាំយកវត្ថុអនុស្សាវរីយ៍ទៅចែកជូន សមាជិក សមាជិការដែលបានចូលរួមផងដែរ៕

photo 2024 06 21 18 03 06 photo 2024 06 21 18 03 10 photo 2024 06 21 18 03 11 2 photo 2024 06 21 18 03 11 photo 2024 06 21 18 03 12 photo 2024 06 21 18 03 13 photo 2024 06 21 18 03 14 photo 2024 06 21 18 03 15 photo 2024 06 21 18 03 16 photo 2024 06 21 18 03 18

ឯកឧត្តម នួន ពេជ្រនិមិត្ត អញ្ជើញចូលរួមកម្មវិធីស្តីអំពី សប្ដាហ៍ទឹកនៅតំបន់អាសុី

ប្រទេសសិង្ហបុរី ៖ ចាប់ពីថ្ងៃចន្ទ ១១-១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី១៧-២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមកម្មវិធីស្តីអំពី សប្ដាហ៍ទឹកនៅតំបន់អាសុី ដែលមានអ្នកជំនាញផ្នែកផ្គត់ផ្គង់ទឹក មកពីស្ថាប័នរដ្ឋ និងក្រុមហ៊ុនឯកជន ចូលរួមប្រមាណ ៥០០០ នាក់។

 

ក្នុងកិច្ចប្រជុំនេះមានការបែងចែកជាច្រើនវគ្គ និងច្រើនក្រុម ដើម្បីប្រមូលធាតុចូលក្នុងការចូលរួម រួមមាន៖

 

១. វិធានការទប់ទល់ នឹងការប្រែប្រួលអាកាសធាតុ

 

២. និរន្តរភាពនៃការផ្គត់ផ្គង់ទឹក

 

៣. របកគំហើញពីបច្ចេកវិទ្យាថ្មី ស្តីពីការសិក្សាទឹកក្រោមដី

 

៤. ឧបករណ៍វិភាគគុណភាពទឹក ។ ល។

 

ក្នុងឱកាសនោះ ឯកឧត្តមបានជួបពិភាក្សាផ្ទាល់ជាមួយមន្ត្រីជាន់ខ្ពស់របស់ ធនាគារអភិវឌ្ឍន៍អាសុី ដើម្បីសុំការគាំទ្រក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទ ជាពិសេសផ្នែកផ្គត់ផ្គង់ទឹក និងអនាម័យជនបទ ជាការឆ្លើយតប លោក ណូរីអូ (មន្ត្រីជាន់ខ្ពស់របស់ ធនាគារ) បានឆ្លើយតបជាវិជ្ជមាន។

photo 2024 06 21 18 17 39 2 photo 2024 06 21 18 17 39 3 photo 2024 06 21 18 17 39 4 photo 2024 06 21 18 17 39 photo 2024 06 21 18 17 40 2 photo 2024 06 21 18 17 40

ឯកឧត្តម ភួង សោភា អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប

ខេត្តសៀមរាប៖ ថ្ងៃសុក្រ ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨​ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងលើកទិសដៅការងារសម្រាប់ឆមាសទី២ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ដោយមានការ អញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឌី ឡាំថា, ឯកឧត្តម ឈន សេដ្ឋា អនុរដ្ឋលេខាធិការ, ឯកឧត្តម អ៉ឹង គឹមលាង អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប លោកប្រធាន អនុប្រធាន និងលោក លោកស្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ប្រមាណ ៤០ រូប (ស្រី ៥ រូប)។

 

បន្ទាប់ពីការធ្វើបទបង្ហាញស្តីពីវឌ្ឍនភាពការងារសម្រាប់ឆមាសទី១ ដោយលោក ទូច ម៉ាឡា ប្រធានមន្ទីរ ឯកឧត្តមរដ្ឋលេខាធិការ បានធ្វើការវាយតម្លៃខ្ពស់ចំពោះសមិទ្ធិផលសម្រេចបានរបស់មន្ទីរក្នុងឆមាសទី១ ឆ្នាំ២០២៤ នេះ។

 

ក្នុងនោះដែរឯកឧត្តមរដ្ឋលេខាធិការ បានផ្តល់ជាអនុសាសន៍លើបញ្ហាប្រឈមរបស់មន្ទីរ និងណែនាំដល់មន្ទីរខិតខំអនុវត្តន៍នូវបេសកកម្មរបស់ក្រសួងឱ្យទទួលបានជោគជ័យ ជាពិសេសការបញ្ឈប់ការបន្ទោរបង់ពាសវាលពាសកាលទាំងស្រុងក្នុងខេត្តសៀមរាប ដើម្បីរួមចំណែកអនុវត្តន៍នូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល។

DSC 2981 2 scaled IMG 8672 scaled IMG 8675 scaled IMG 8678 scaled IMG 8680 scaled IMG 8681 scaled IMG 8691 2 scaled IMG 8702 scaled IMG 8705 scaled IMG 8706 scaled

ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល ជួបប្រជុំ Wrap Up ជាមួយក្រុមបេសកម្មរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW)

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃ១៥កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តមបណ្ឌិត នួន ដាញ៉ិល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីនៃអង្គភាពគ្រប់គ្រងកម្មវិធី RID4CAM បានជួបប្រជុំ Wrap Up ជាមួយក្រុមបេសកម្មរបស់ធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ដឹកនាំលោកស្រីបណ្ឌិត Carmen Colla ប្រធានគម្រោងជាន់ខ្ពស់នៃ ធនាគាអភិវឌ្ឍន៍អាល្លឺម៉ង់ និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) សហភាពអឺរ៉ុប (EU) ព្រមទាំងទីប្រឹក្សាបច្ចេកទេស JV INROS LACKNER SE – GITEC IGIP GmbH ដើម្បីបូកសរុបលទ្ធផលនៃការចុះពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅបន្តរបស់កម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM)៕

photo 2024 06 21 21 19 25 2 photo 2024 06 21 21 19 25 3 photo 2024 06 21 21 19 25 4 photo 2024 06 21 21 19 25 photo 2024 06 21 21 19 26 2 photo 2024 06 21 21 19 26 3 photo 2024 06 21 21 19 26

លោក ថុន សូលីដា ប្រធានការិយាល័យថែទាំសុខភាពជនបទ រួមជាមួយមន្រ្តីជំនាញ បានដឹកនាំកិច្ចប្រជុំស្តីពីការពន្លឿនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងស្រុកជីក្រែង 

ខេត្តសៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ១៤កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៤ ក្រោមការណែនាំពីលោក ទូច ម៉ា ឡា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប លោក ថុន សូលីដា ប្រធានការិយាល័យថែទាំសុខភាពជនបទ រួមជាមួយមន្រ្តីជំនាញ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប បានដឹកនាំកិច្ចប្រជុំស្តីពីការពន្លឿនការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងស្រុកជីក្រែង  ដោយមានការចូលរួមពីនាយករងរដ្ឋបាលស្រុកជីក្រែង លោកប្រធានការិយាល័យសេដ្ឋកិច្ច និងអភិវឌ្ឍន៍សហគមន៍ តំណាងក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ ដែលជាឃុំ ភូមិមិនទាន់បញ្ចប់ការបន្ទោបង់ពាសវាលពាសកាល សរុប៧១នាក់ ស្រី១៦នាក់។

 

តាមរយៈកិច្ចប្រជុំដ៏មានសារៈសំខាន់នេះតំណាងក្រុមប្រឹក្សាឃុំ មេភូមិ អនុភូមិ សមាជិកភូមិ បានធ្វើការប្តេជ្ញាចិត្តនឹងជម្រុញការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលក្នុងមូលដ្ឋានរបស់ខ្លួន ឲ្យបាននៅដំណាច់ឆ្នាំ២០២៤។

 

មួយវិញទៀត ក្រុមការងារការិយាល័យផ្គត់ផ្គង់ទឹកជនបទ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ក៏បានចុះប្រមូលទិន្នន័យហេដ្ឋារចនាសម្ពន្ធ័ផ្តត់ផ្គង់ទឹក តាមបណ្តាភូមិឃុំក្នុងស្រុកពួកបាន ០៦ឃុំបន្ថែមទៀតផងដែរ ដែលស្មើនឹង ៥៣ភូមិ ដើម្បីសម្រេចឱ្យបានទាន់ពេលវេលាទៅតាមផែនការដែលបានគ្រោងទុក។

photo 2024 06 20 16 46 38 2 photo 2024 06 20 16 46 38 3 photo 2024 06 20 16 46 38 photo 2024 06 20 16 46 39 2 photo 2024 06 20 16 46 39 3 photo 2024 06 20 16 46 39 photo 2024 06 20 20 08 15 2 photo 2024 06 20 20 08 15

 

លោកជំទាវ ឈាង សុខណា បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលេីកទិសដៅការងារបន្តខែកក្កដាឆ្នាំ២០២៤​ ព្រមទាំងរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ​ ១៥កេីត​ ខែជេស្ឋ​ ឆ្ឋាំរោង​ ឆស័ក ព.ស២៥៦៨​ ត្រូវនឹងថ្ងៃទី២១​ ខែមិថុនា​ ឆ្នាំ២០២៤​ លោកជំទាវ ឈាង សុខណា អគ្គាធិការស្ដីទីនៃអគ្គាធិការដ្ឋាន បានដឹកនាំប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមិថុនា និងលេីកទិសដៅការងារបន្តខែកក្កដាឆ្នាំ២០២៤​ ព្រមទាំងរបាយការណ៍វឌ្ឍនភាពការងារប្រចាំឆមាសទី១​ របស់អគ្គាធិការដ្ឋាន​ ដោយមានសមាសភាពចូលរួម​  អគ្កាធិការង​ អធិការ​ អធិការរង​ និងមន្ត្រីរាជការ​ សរុប​ ២៥រូប​ ស្ត្រី​ ៥រូប​ ។

 

ក្នុងកិច្ចប្រជុំនេះ ក៏មានការផ្សព្វផ្សាយពីសៀវភៅសកម្មភាពការងារប្រចាំថ្ងៃរបស់មន្រ្តីរាជការ​ និងការគ្រប់គ្រងវត្តមានដល់ថ្នាក់ដឹកនាំ​ និងមន្ត្រីទាំងអស់ក្នុងអគ្គាធិការដ្ឋាន​ ។

photo 2024 06 21 12 01 17 2 photo 2024 06 21 12 01 17 photo 2024 06 21 12 01 18

ឯកឧត្តម ឆាយ ឫទ្ធិសែន អញ្ជើញ ពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន ៣ខ្សែ និងអញ្ជើញសំណេះសំណាលជាលើកទី២ ជាមួយថ្នាក់ដឹកនាំ និងមន្រ្ដីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបង

ខេត្តបាត់ដំបង៖ នាថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើដោយថ្នាក់ដឹកនាំ នៃក្រសួងអភិវឌ្ឍន៍ជន បានអញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសក្រសួង អញ្ជើញចុះពិនិត្យគុណភាព និងវឌ្ឍនភាពការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៣ខ្សែ នៅក្នុងខេត្តបាត់ដំបង។ ក្នុងឱកាសនៃការអញ្ជើញចុះត្រួតពិនិត្យនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់លោកអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង លោកអភិបាលស្រុកមោងឫស្សី និងអាជ្ញាធរពាក់ព័ន្ធជាច្រើនរូបផងដែ។ ខ្សែផ្លូវទាំង៣ខ្សែនោះរួមមាន៖

–  ខ្សែផ្លូវទី១៖ មានប្រវែងសរុប ១៤,៦១៧គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីផ្លូវជាតិលេខ៥ ត្រង់ចំណុចភូមិពុកឆ្មា ឃុំរាំងកេសី ទៅដល់វត្តកណ្ដាល ឃុំអូរដំបង២ ស្រុកសង្កែ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន ១០,១០% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

–  ខ្សែផ្លូវទី២៖ មានប្រវែងសរុប ១៤គីឡូម៉ែត្រ ទទឹង៦ម៉ែត្រ ចិញ្ចើមសងខាង១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិកកោះ ឃុំកកោះ ស្រុកមោងឫស្សីទៅដល់ភូមិប៉ែន ឃុំមោង ស្រុកគាស់ក្រឡ ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន ២៧,៤៣% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

–  ខ្សែផ្លូវទី៣៖ មានប្រវែងសរុប ២៩,៣១៣គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ ចិញ្ចើមសងខាង ១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិជ្រៃ១ ឃុំជ្រៃ ស្រុកមោងឫស្សី ទៅដល់ភូមិទួលព្រុំ ឃុំកកោះ ស្រុកមោងឫស្សី ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន ១៩,២០% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥។

ផ្លូវទាំងបីខ្សែនេះ ស្ថិតក្នុងក្របខ័ណ្ឌកម្មវិធីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទសម្រាប់កម្ពុជា (RID4CAM) ដោយប្រើប្រាស់ហិរញ្ញប្បទានសហប្រតិបត្តិការពីធនាគារអភិវឌ្ឍន៍អាល្លឺម៉ង់ (KfW) ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងសហភាពអឺរ៉ុប (EU/AIF)។

 

សូមបញ្ជាក់ថា៖ កម្មវិធី RID4CAM នឹងត្រូវធ្វើការស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ប្រវែងសរុបប្រមាណ ៤១៩,៩០គីឡូម៉ែត្រ ព្រមទាំងសំណង់សិល្បការ្យមួយចំនួន នៅក្នុងខេត្តគោលដៅ ចំនួន៥ រួមមាន ខេត្តព្រះវិហារ សៀមរាប បាត់ដំបង កំពង់ធំ និងខេត្តកណ្តាល ដោយត្រូវអនុវត្តក្នុងរយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០២២ រហូតដល់ឆ្នាំ២០២៦។ ដោយឡែកខេត្តបាត់ដំបង កម្មវិធី RID4CAM នឹងស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ៩ខ្សែ ប្រវែងសរុប ១៣៧,១០គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន។

 

ក្នុងការពិនិត្យការដ្ឋានផ្លូវខាងលើ ឯកឧត្តមរដ្ឋមន្ដ្រី បានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្តឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង ជាពិសេសគួរគិតគូរដល់ការជ្រើសរើសនូវបច្ចេកវិទ្យាថ្មី ដើម្បីជំនួសវត្ថុធាតុដើមធម្មជាតិដែលកម្រ និងមានតម្លៃខ្ពស់។ ឆ្លៀតក្នុងឱកាសនៃការចុះត្រួតពិនិត្យវឌ្ឍនភាពការងារនោះផងដែរ ឯកឧត្តមរដ្ឋមន្ដ្រី ក៏បានអញ្ជើញជួបសំណេះសំណាល និងសាកសួរសុខទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវខាងលើ ដោយបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ជូនដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវទាំងបីនោះផងដែរ។  ឯកឧត្តមបានមានប្រសាសន៍ថា សមិទ្ធផលទាំងអស់នេះ គឺបានមកពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្ដិភាពពេញលេញ ដែលបង្កឱកាសឱ្យមានការជួបជុំគ្នាយ៉ាងរីករាយ និងអាចទទួលអត្ថប្រយោជន៍ជាច្រើនពីសមិទ្ធផលទាំងនេះ។

នាព្រឹកថ្ងៃដដែល បន្ទាប់ពីការអញ្ជើញចុះត្រួតពិនិត្យការដ្ឋានស្ថាបនាផ្លូវរួច ឯកឧត្តម ឆាយ ឫទ្ធិសែន និងប្រតិភូអមដំណើរ  បានជួបសំណេះសំណាល សាកសួរសុខទុក្ខជាលើកទី២ ជាមួយថ្នាក់ដឹកនាំ មន្រ្ដីរាជការ និងមន្ដ្រីជាប់កិច្ចសន្យា នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងសរុបចំនួន ៤៤រូប។ បន្ទាប់ពីបានស្តាប់របាយការណ៍សង្ខេបរបស់លោក វ៉ាន់ ថុល ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងរួចមក ឯកឧត្ដមរដ្ឋមន្ត្រី បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្ដ្រីរាជការគ្រប់រូបក្នុងការបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនសម្រេចបានគួរជាទីមោទន: ដែលជាការរួមចំណែកធ្វើឱ្យទទួលជោគជ័យនៃយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រី។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្ដមរដ្ឋមន្ដ្រី បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ សេចក្តីនឹករលឹក និងសេចក្តីស្រលាញ់ដ៏ជ្រាលជ្រៅ ព្រមទាំងពរជ័យសព្ទសាធុកាពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ដែលកំពុងបម្រើការក្នុងមន្ទីរផងដែរ។

 

ឯកឧត្តមរដ្ឋមន្ដ្រី បានលើកឡើងអំពីការជំរុញកម្មវិធីអាទិភាពទាំង ៤ របស់ក្រសួង គឺ៖ ទី១) ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដែលជាសរសៃឈាមសេដ្ឋកិច្ចដ៏សំខាន់ និងជនបទសមាហរណកម្ម ទី២) ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្តល់សេវាផ្គត់ផ្គង់ទឹកស្អាត និងការលើកកម្ពស់អនាម័យ ការអប់រំផ្លាស់ប្ដូរឥរិយាបថ ការប្រកាន់ភ្ជាប់អនាម័យផ្ទាល់ខ្លួនឱ្យមានសុខភាពល្អ មាំមួន ដើម្បីលើកកម្ពស់អាយុសង្ឃឹមរស់មធ្យមឱ្យកាន់តែខ្ពស់ ទី៣) ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្ដុះបណ្ដាលជំនាញ និងបំណិនជីវិត ដើម្បីបង្កើនប្រាក់ចំណូលបន្ថែម ក្រៅពីរបរកសិកម្ម និងទី៤) ការពង្រឹងស្ថាប័ន និងកិច្ចការរដ្ឋបាល  តាមរយៈការជ្រើសរើសមន្ដ្រី ការបណ្ដុះបណ្ដាលមន្រ្ដី និងយន្ដការលើកទឹកចិត្តមន្ដ្រីតាមគ្រប់រូបភាព តាមរយៈការយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្ដ្រី។

 

ជាមួយគ្នានេះ ឯកឧត្ដមរដ្ឋមន្ត្រី បានផ្ដាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបាត់ដំបងទាំងអស់ ដូចខាងក្រោម៖

–  ត្រូវបន្ដបំពេញតួនាទីឱ្យបានសកម្មបន្ថែមទៀត ដើម្បីបង្កើនសមិទ្ធផល និងស្នាដៃថ្មីៗបន្ថែមទៀតឱ្យសម្រេចឱ្យបានចក្ខុវិស័យកម្ពុជា ធ្វើឱ្យប្រជាជនមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០។

–  ត្រូវខិតខំបំពេញតួនាទីជាសេនាធិការឱ្យបានល្អ និងសុចរិតដល់រដ្ឋបាលខេត្ត, មានកិច្ចសហការល្អអាជ្ញាធរគ្រប់លំដាប់ថ្នាក់, មន្ទីរពាក់ព័ន្ធនានា ព្រមទាំងអង្គការក្រៅរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ ដើម្បីកៀរគរធនធានសម្រាប់អភិវឌ្ឍមូលដ្ឋានរបស់ខ្លួនឱ្យបានកាន់តែច្រើន។

–  ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការទាំងអស់ត្រូវគោរពវិន័យ, កំណត់របបប្រជុំ និងរាយការណ៍ឱ្យបានទៀតទាត់, ការរៀបចំសណ្ដាប់ធ្នាប់ទាំងក្នុង និងក្រៅកន្លែងបំពេញការងារ និងរបៀបរបបធ្វើការ។

–  ត្រូវមានសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ មានកិច្ចសហការគ្នាល្អ មានការលើកទឹកចិត្ត និងយកចិត្តទុកដាក់លើសុខទុក្ខរបស់មន្រ្ដីរាជការ ៕

មន្ទីរត្រូវខិតខំអនុវត្តជំរុញការអភិវឌ្ឍ ដើម្បីចូលរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ឱ្យសម្រេចបានជោគជ័យ៕

1 12 scaled 2 12 scaled 3 12 scaled 4 12 scaled 5 11 scaled

6 11 scaled
default
7 10 scaled
default

8 11 scaled 9 11 scaled 10 11 scaled 11 9 scaled

photo 2024 06 22 14 41 01 12 9 scaled 13 9 scaled

DJI 0602
DCIM100MEDIADJI_0602.JPG
DJI 0604
DCIM100MEDIADJI_0604.JPG

17 7 scaled 18 6 scaled 19 5 scaled 20 5 scaled 22 4 scaled 23 3 scaled 24 4 scaled 25.1 25.2 25.3 25.4 25 3 scaled 26 4 scaled