ឯកឧត្តម  ហួត  សារឹម អញ្ជើញចូលរួម ពិធីប្រកាសដាក់ឲ្យប្រើប្រាស់ FMIS ជំនាន់ថ្មីជាផ្លូវការ និងប្រើប្រាស់សាកល្បងកម្មវិធីកញ្ចក់ថវិកាតាមទូរស័ព្ទដៃជំនាន់ទី១ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ៤រោច ខែជេស្ឋ   ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែ មិថុនា ឆ្នាំ២០២៤  ឯកឧត្តម ហួត សារឹម អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកស្រី ទិត្យ ហ្សាន់ណេត អនុប្រធានការិយាល័យនៃនាយកដ្ឋានផ្គត់ផ្គង់ និងហិរញ្ញវត្ថុ បានអញ្ជើញចូលរួមក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ FMIS ជំនាន់ថ្មីជាផ្លូវការ និងប្រើប្រាស់សាកល្បងកម្មវិធីកញ្ចក់ថវិកាតាមទូរស័ព្ទដៃជំនាន់ទី១ ក្នុងក្របខណ្ឌក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិតសភាចារ្យ​ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារគ្រប់គ្រងគម្រោង FMIS​ ៕

photo 2024 06 25 17 21 12 photo 2024 06 25 17 21 14 photo 2024 06 25 17 21 18 photo 2024 06 25 17 21 19

ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (International Day Against Drug Abuse and llicit Trafficking)

អបអរសាទរ ទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (International Day Against Drug Abuse and llicit Trafficking) ក្រោមប្រធានបទ រួមគ្នាវិនិយោគលើការបង្ការ​ ទប់ស្កាត់ និងលើកកម្ពស់ការអប់រំ ដើម្បីសហគមន៍គ្មានគ្រឿងញៀន

២៦ មិថុនា ២០២៤

International Day Against Drug Abuse and Illicit Trafficking copy scaled

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពីឯកសារទស្សនាទានគម្រោងតេជោភូមិ១០០ “ TECHO ភូមិ១០០”

ភ្នំពេញ៖ នារសៀលថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្ដីពី ឯកសារទស្សនាទានគម្រោងតេជោភូមិ១០០ “ TECHO ភូមិ១០០” ក្រោមអធិបតីភាព ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន នៃរដ្ឋសភា។

 

យោងតាមការលេីកឡេីងរបស់​ ឯកឧត្តម សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្ដរជាតិ និងព័ត៌មាន នៃរដ្ឋសភា​ និងសហការី​ បានជម្រាបជូនអង្គប្រជុំអំពីគម្រោងតេជោភូមិ១០០ គឺជាគំរូអភិវឌ្ឍន៍ថ្មីមួយ ដែលមានភាពខុសប្លែកពីគេតែមួយគត់ គឺការបង្កើតគម្រោងទៅតាមតម្រូវការ និងសក្តានុពលរបស់ភូមិនីមួយៗ ដោយប្រើប្រាស់វិធីសាស្ត្រអភិវឌ្ឍន៍ជនបទតាម People-Based Place-Centre (PBPC) ដោយយកវប្បធម៌ និងគំនិត TECHO ជាស្នូល។ វិធីសាស្ត្រអភិវឌ្ឍន៍ជនបទតាម People-Based Place-Centre (PBPC) សំដៅលើការអភិវឌ្ឍដែលកៀរគរ និងប្រើប្រាស់ សក្តានុពលនៃធនធានក្នុងស្រុក រួមទាំងធនធានធម្មជាតិ និងធនធានមនុស្ស ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ដោយផ្អែកលើផលប្រយោជន៍របស់ប្រជាជន សក្តានុពលកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៅនឹងកន្លែង។ គម្រោងនេះមានគោលបំណងលើកកម្ពស់ការអភិវឌ្ឍសហគមន៍ជនបទ តាមរយៈភាពជាអ្នកដឹកនាំមូលដ្ឋានប្រកបដោយភាពច្នៃប្រឌិត និងរួមបញ្ចូលគ្នានៅទូទាំង ២៥ រាជធានី-ខេត្ត ក្នុងព្រះរាជាណាចក្រកម្ពុជា ក្រោមក្របខ័ណ្ឌការចូលរួមពីភាគីពាក់ព័ន្ធជាច្រើន និងកម្មវិធីភាពជាដៃគូសាធារណៈ ឯកជន និងប្រជាជន (Public Private People Partnership)។

 

ក្នុងឱកាសនោះ ឯកឧត្តម ឆាយ ឫទ្ធិសែន បានថ្លែងអំណរគុណចំពោះ ឯកឧត្តមប្រធានគណៈកម្មការ ដែលផ្ដល់សេចក្ដីទុកចិត្ត និងជឿជាក់លើក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបន្ដការអនុវត្តគម្រោងតេជោភូមិ១០០ ដែលនេះគឺការចូលរួមចំណែកបន្ថែមទៀត លើការអភិវឌ្ឍនភូមិចម្រុះ ការអភិវឌ្ឍភូមិសន្ដិភាព និងការអភិវឌ្ឍភូមិគំរូ ដែលក្រសួងអភិវឌ្ឍន៍ជនបទបាននិងកំពុងអនុវត្តនាពេលបច្ចុប្បន្ននេះ។

 

ឯកឧត្តមរដ្ឋមន្ដ្រី បានជម្រាបជូន ឯកឧត្តមប្រធានគណៈកម្មការ និងគណៈប្រតិភូអំពី ចក្ខុវិស័យរបស់ក្រសួងអភិវឌ្ឍន៍ជនបទ គឺការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុមរមនា និងស៊ីវិល័យ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ចំនួនបួនគឺ៖ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិជនបទទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់, ២.កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងការបណ្ដុះបណ្ដាល ដើម្បីឱ្យប្រជាជននៅតំបន់ជនបទមានឥរិយាបថល្អ ក្នុងការរស់នៅប្រកបដោយអនាម័យល្អ បរិស្ថានស្អាត និងផាសុកភាព, ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ដើម្បីកាត់បន្ថយភាពក្រីក្រ និងរស់នៅប្រកបដោយភាពសម្បូរសប្បាយ។ បន្ថែមពីនេះ ក្រសួងបានផ្ដោតទៅលើការបង្កើតភូមិគំរូ ដោយផ្អែកទៅលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅតាមសហគមន៍ជនបទ និងទី៤. ការពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។

 

ឯកឧត្តមរដ្ឋមន្ដ្រី បានបន្ដថា ក្នុងចំណោមកម្មវិធីអាទិភាពទាំង៤ របស់ក្រសួង កម្មវិធីទី៣ ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ គឺជាកម្មវិធីដ៏សំខាន់ដែលអាចបណ្ដុះគំនិតសហគ្រិនភាព ដល់ប្រជាពលរដ្ឋនៅតំបន់ជនបទ ឱ្យប្រកបរបររកប្រាក់ចំណូលបន្ថែមក្រៅពីការប្រកបរបរកសិកម្ម ហើយគម្រោងតេជោភូមិ១០០នេះ នឹងដើរតួនាទីសំខាន់បន្ថែមទៀត ក្នុងការធ្វើឱ្យតំបន់ជនបទមានការអភិវឌ្ឍកាន់តែខ្លាំងឡើង៕

2 16 scaled

1 16 scaled 3 16 scaled 4 16 scaled 5 15 scaled 6 15 scaled 7 14

ឯកឧត្តម ជី ស៊ីថា អញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

រាជធានីភ្នំពេញ៖ នៅព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តម ជី ស៊ីថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរបស់ក្រុមការងាររៀបចំក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច ក្រោមអធិបតីភាព ឯកឧត្តម ងី តាយី រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារ។

 

គោលបំណងនៃកិច្ចប្រជុំនេះ គឺដើម្បីបន្តពិនិត្យ និងពិភាក្សាលើការងាររៀបចំសេចក្តីព្រាងក្របខ័ណ្ឌ និងវិធាននៃប្រព័ន្ធសវនកម្មផ្ទៃក្នុង និងអធិការកិច្ច បន្ទាប់ពីរាជរដ្ឋាភិបាលបានផ្តល់ការយល់ព្រមលើគោលការណ៍គន្លឹះ ចំនួន ៥ ដើម្បីជាមូលដ្ឋានក្នុងការរៀបចំ រួមមាន ១.ការកំណត់អង្គភាពត្រួតពិនិត្យរបស់ក្រសួង-ស្ថាប័ន, ២. មុខងារអធិការកិច្ចរបស់ក្រសួងអធិការកិច្ច, ៣.មុខងារអធិការកិច្ចហិរញ្ញវត្ថុរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ៤.មុខងារអធិការកិច្ចរបស់ក្រសួងមុខងារសាធារណៈ និង៥.ការធ្វើសវនកម្មរបស់អាជ្ញាធរសវនកម្មជាតិ៕

photo 2024 06 24 18 04 11 photo 2024 06 24 18 04 12

ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា

ភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ៤រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាកិត្តិយសក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលរៀបចំឡើងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ)។

 

ការបង្កើតបណ្តាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគោលបំណងដើម្បី បន្តនិរន្តរភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្ដមសិក្សា ក្នុងអំឡុងពេលនៃការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងក្រោយពេលមានវិបត្តិ, ពង្រឹងគុណភាពនៃការបណ្តុះបណ្តាលនៅកម្រិតឧត្តមសិក្សា ដោយប្រើប្រាស់ថ្នាលអប់រំឌីជីថលរួមគ្នា និងចែករំលែកការប្រើប្រាស់ឱ្យអស់លទ្ធភាពនូវធនធានហេដ្ឋារចនាសម្ព័ន្ធ និងធនធានសិក្សាក្នុងចំណោមសាកលវិទ្យាល័យជាសមាជិក, ផ្ដល់លទ្ធភាពក្នុងការផ្ទេរឥណទានសិក្សារវាងសាកលវិទ្យាល័យជាសមាជិក និង បើកចំហធនធានសិក្សាទៅកាន់អ្នកសិក្សាក្នុងតំបន់ និងសាកលលោក។

 

សូមបញ្ជាក់ថា៖ រហូតដល់បច្ចុប្បន្ន បណ្ដាញសាកលវិទ្យាល័យសាយប័រកម្ពុជា មានគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជនចំនួន១២ បានចូលជាសមាជិក រួមមាន៖ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា, សាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យជាតិបាត់ដំបង, សាកលវិទ្យាល័យស្វាយរៀង, សាកលវិទ្យាល័យ ហេង សំរិន ត្បូងឃ្មុំ, សាកលវិទ្យាល័យភូមិន្ទកសិកម្ម, សាកលវិទ្យាល័យជាតិគ្រប់គ្រង, សាកលវិទ្យាល័យជាស៊ីមកំចាយមារ, សាកលវិទ្យាល័យក្រចេះ, វិទ្យាស្ថានគរុកោសល្យបាត់ដំបង, សាកលវិទ្យាល័យភ្នំពេញអន្តរជាតិ និងសាកលវិទ្យាល័យអង្គរ៕

1 15 scaled 2 15 scaled 3 15 scaled 4.1 scaled 4 15 scaled 5 14 scaled 6 14 scaled 7 13 scaled 8 14 scaled 9 14 scaled 10 14 scaled 11 12 scaled 12 12 scaled 13 12 scaled 14 12 scaled 15 11 scaled 16 9 scaled 17 10 scaled 18 9 scaled 19 8 scaled 20 8 scaled 21 4 scaled

ក្រសួងអភិវឌ្ឍន៍ជនបទ រៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ៣រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនោះរួមមានវត្តមាន ឯកឧត្ដមរដ្ឋលេខាធិការប្រចាំការ ឯកឧត្ដម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ទីប្រឹក្សាក្រសួង អគ្គនាយក អគ្គាធិការ លោក លោកស្រី អគ្គនាយករង ប្រធាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី-ខេត្ត និងមន្រ្ដីរាជការ សរុបប្រមាណ ៦៧៩នាក់។

 

យោងតាមរបាយការណ៍វឌ្ឍនភាពការងារក្នុងឆមាសទី១ ដោយ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ បានបង្ហាញថា ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២៤ នេះ ក្រសួងអភិវឌ្ឍន៍ជនបទ បានសម្រេចលទ្ធរបស់ខ្លួនគួរឱ្យកត់សម្គាល់ តាមកម្មវិធីអាទិភាពទាំង៤ របស់ក្រសួងរួមមាន ទី១. ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ សម្រេចបាន ៤៤% ទី២. ការកែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ សម្រេចបានលទ្ធផលប្រមាណ ៣៦% ទី៣. ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ សម្រេចបានលទ្ធផលប្រមាណ ៥២% និងទី៤. ការពង្រឹងសេវាគាំទ្ររដ្ឋបាល និងកិច្ចការទូទៅ សម្រេចបានលទ្ធផលប្រមាណ ៤៧%។

 

បន្ទាប់ពីស្ដាប់របាយការណ៍វឌ្ឍនភាព ដោយ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ, ការធ្វើបទបង្ហាញដោយឯកឧត្តមប្រធានកម្មវិធីទាំង៤ និងការចូលរួមពិភាក្សាដើម្បីផ្ដល់ធាតុចូលពីសំណាក់អង្គពិធីទាំងមូល ឯកឧត្ដម ឆាយ ឫទ្ធិសែន បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដែលក្រសួងសម្រេចបានក្នុងរយៈពេល ៦ខែ ដើមឆ្នាំ២០២៤ ដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់ ក្នុងការចូលរួមចំណែកដ៏សំខាន់នូវយុទ្ធសាស្ដ្របញ្ចកោណដំណាក់កាលទី១ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខប្រកបដោយមនោសញ្ចេតនា សេចក្តីស្រលាញ់យ៉ាងជ្រាលជ្រៅ សេចក្តីនឹករឭក និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាពប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និង សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ជូនចំពោះថ្នាក់ដឹកនាំ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ នៃអង្គពិធីទាំងមូល ។

 

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តថា រាជរដ្ឋាភិបាលនីតិកាលទី ៧ ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងត្រឹមត្រូវរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជាមគ្គុទេ្ទសក៍ពោរពេញដោយសមត្ថភាព និងឆន្ទៈយ៉ាងមុតមាំ បាននិងកំពុងបន្តកេរ្តិ៍ដំណែលជាប្រវត្តិសាស្ត្រពីរាជរដ្ឋាភិបាលនីតិកាលទី ៦ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានដាក់ចេញនូវកម្មវិធីនយោបាយ ដើម្បីបន្តបេសកកម្មជាប្រវត្តិសាស្ត្រ និងដើម្បីបន្តកសាងកម្ពុជាប្រកបដោយសុខសន្តិភាព ឯករាជ្យ និងមានការអភិវឌ្ឍ ។

ឯកឧត្ដមរដ្ឋមន្រ្ដី បានបន្តទៀតថា ដើម្បីបន្តពន្លឿនកិច្ចការអភិវឌ្ឍ និងជំរុញការអនុវត្តឱ្យកាន់តែស៊ីជម្រៅ រាជរដ្ឋាភិបាលបានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ សម្រាប់នីតិកាលទី៧ នៃរដ្ឋសភាដោយ បានកំណត់យកវិស័យអាទិភាពគន្លឹះចំនួន ៥ រួមមាន មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យាឌីជីថល និងផ្អែកលើបាវចនាចំនួន៥ គឺ ទី១) ធានាឱ្យបានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងរង្វង់ប្រមាណ ៧% ក្នុងមួយឆ្នាំ, ទី២) បង្កើតការងារឱ្យបានកាន់តែច្រើន ទី៣) សម្រេចឱ្យបាននូវគោលដៅកាត់បន្ថយភាពក្រីក្រ ទី៤) បន្តពង្រឹងសមត្ថភាព អភិបាលកិច្ច និងលើកកម្ពស់គុណភាពស្ថាប័ន និងទី៥) ការធានាឱ្យបាននូវចីរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ក្នុងគោលដៅប្រែក្លាយកម្ពុជាទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងប្រទេសដែលមានប្រាក់ចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ស្របតាមយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតប្រជាជននៅតំបន់ជនបទ ប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌ ដើម្បីទទួលបាននូវការអភិវឌ្ឍ និងរស់នៅដោយសុខដុមរមនា និងស៊ីវិល័យ ដោយបានដាក់ចេញនូវយុទ្ធសាស្ត្រសំខាន់ៗ ចំនួនបួនគឺ៖

ទី១. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ជនបទប្រទាក់ក្រឡា ដើម្បីឱ្យគ្រប់ភូមិជនបទទាំងអស់មានផ្លូវតភ្ជាប់ និងក្លាយជាតំបន់ជនបទសមាហរណកម្ម ជាពិសេសតំបន់ដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។

ទី២.កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ តាមរយៈការផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ព្រមទាំងការបណ្ដុះបណ្ដាល ដើម្បីឱ្យប្រជាជននៅតំបន់ជនបទមានឥរិយាបថល្អ ក្នុងការរស់នៅប្រកបដោយអនាម័យល្អ បរិស្ថានស្អាត និងផាសុកភាព។

ទី៣.ការធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការបណ្តុះបណ្តាលជំនាញមូលដ្ឋានបំណិនជីវិត ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលបំណងបង្កើនប្រាក់ចំណូលបន្ថែមក្រៅពីមុខរបរកសិកម្ម និងកាត់បន្ថយភាពក្រីក្រ និងរស់នៅប្រកបដោយភាពសម្បូរសប្បាយ។ បន្ថែមពីនេះ ក្រសួងបានផ្ដោតទៅលើការបង្កើតភូមិគំរូ ដោយផ្អែកទៅលើសក្តានុពល និងអំណោយផលផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌នៅតាមសហគមន៍ជនបទ និងជាពិសេសសហគមន៍ជនជាតិដើមភាគតិច។

ទី៤. ការពង្រឹងស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដោយអនុវត្តតាមគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ព្រមទាំងពង្រឹងសមត្ថភាពមន្ត្រីរាជការស្របតាមគោលការណ៍ និងកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល ក្នុងគោលបំណងបម្រើប្រជាជននៅតំបន់ជនបទប្រកបដោយសុចរិតភាព ប្រសិទ្ធភាព ស័ក្ដិសិទ្ធភាព និងការទទួលខុសត្រូវខ្ពស់។ ឯកឧត្ដមរដ្ឋមន្រ្ដី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងអនុវត្តការងាររបស់មន្ត្រីទាំងអស់នៃក្រសួង និងបានលើកឡើងពីគុណូបការៈនៃថ្នាក់ដឹកនាំជំនាន់មុន ព្រមទាំងថ្នាក់ដឹកនាំផ្សេងទៀត ដែលសម្រេចបាននូវសមិទ្ធផលជាច្រើន ព្រមទាំងបទពិសោធន៍ដឹកនាំដែលជាគំរូល្អៗសម្រាប់ការដឹកនាំបន្តវេន ។ មុននឹងបញ្ចប់ឯកឧត្ដមរដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ណែនាំដល់គ្រប់អគ្គនាយកដ្ឋាន និងអង្គភាពចំណុះក្រសួង បង្កើនល្បឿនការអនុវត្តការងារស្នូល ដើម្បីឆ្លើយតបតាមតម្រូវការប្រជាពលរដ្ឋនៅជនបទ និងសម្រេចបានតាមផែនការគ្រោងទុក ៕

3 14 scaled

2 14 scaled  4 14 scaled

1 14 scaled 5 13 scaled 6 13 scaled 7 12 scaled 8 13 scaled 9 13 scaled 10 13 scaled 11 11 scaled 12 11 scaled 13 11 scaled 14 11 scaled 15 10 scaled 16 8 scaled 17 9 scaled 18 8 scaled 19 7 scaled 20 7 scaled

ឯកឧត្តមបណ្ឌិត សួស គង់ អញ្ជើញចូលរួមក្នុងវេទិកាស្វែងយល់អំពីហានិភ័យឆ្នាំ២០២៤ (Understanding Risk, 2024_UR24) នៅប្រទេសជប៉ុន

ប្រទេសជប៉ុន ៖ នាថ្ងៃអាទិត្យ ១០កើត-សុក្រ១៥កើត ខែជេស្ឋ ឆ្នាំរោង ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៦-២១ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហ៊ីមេជី (HIMEJI) ប្រទេសជប៉ុន ឯកឧត្តមបណ្ឌិត សួស គង់ រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជានិងអាស៊ីអគ្នេយ៍ ជំហានទី២ (SEADRM 2) និងលោក ទាង ឆាយហៀង អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណ: និងជាប្រធានគ្រប់គ្រងគម្រោង SEADRM 2 បានអញ្ជើញចូលរួមក្នុងវេទិកាស្វែងយល់អំពីហានិភ័យឆ្នាំ២០២៤ (Understanding Risk, 2024_UR24) ដែលរៀបចំដោយធនាគារពិភពលោក (WB) ក្រោមអធិបតីភាពលោកបណ្ឌិត Guangzhe Chen អនុប្រធានធនាគារពិភពលោក ដោយមានអ្នកចូលរួម ប្រមាណ ១ ៥៥០នាក់ មកពី ១៣៥ប្រទេស។

 

វេទិកាខាងលើមានគោលបំណង ដើម្បីផ្តល់វេទិកាពិភាក្សាអំពីការវាយតម្លៃហានិភ័យនៃគ្រោះមហន្តរាយ ការធ្វើបទបង្ហាញអំពីសមិទ្ធផលល្អៗ និងការវិវត្តនៃបច្ចេកវិទ្យាចុងក្រោយ សម្រាប់វិស័យគ្រប់គ្រងគ្រោះមហន្តរាយ ក្រោមប្រធានបទ “ប្រពៃណី ការឆ្នៃប្រឌិត និងភាពធន់ ដែលនឹងផ្តោតលើការកសាងអនាគតប្រកបដោយនិរន្តរភាព និងភាពធន់ ចំពោះបេតិកភ័ណ្ឌវប្បធម៌” ដោយបានផ្តោតទៅលើប្រធានបទជាច្រើន ទាក់ទងទៅនឹងបច្ចេកវិទ្យាថ្មីៗពាក់ព័ន្ធនឹងការព្យាករណ៍គ្រោះធម្មជាតិ ប្រព័ន្ធផ្ដល់សញ្ញាអាសន្ន និងប្រធានបទមួយចំនួនទៀតពាក់ព័ន្ធនឹងការប្រែប្រួលអាកាសធាតុ ការធានារ៉ាប់រងផ្នែកហិរញ្ញវត្ថុ យេនឌ័រ និងប្រព័ន្ធគាំពារសន្តិសុខសង្កមជាដើម។

 

វេទិកាពិភាក្សាអំពីការវាយតម្លៃហានិភ័យនៃគ្រោះមហន្តរាយ ឆ្នាំ២០២៤ នេះ ពិតជាមានសារ:សំខាន់ ដែលផ្ដល់ឱកាសដល់អ្នកចូលរួម និងជាពិសេសដៃគួរអភិវឌ្ឍន៍អាចធ្វើកិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរគំនិត និងបទពិសោធន៍ ព្រមទាំងបង្កើនចំណេះដឹងផ្នែកគ្រប់គ្រងគ្រោះមហន្តរាយថែមទៀតផង៕

photo 2024 06 19 13 21 03 photo 2024 06 19 13 21 04 photo 2024 06 24 00 10 48 2 photo 2024 06 24 00 10 48 photo 2024 06 24 00 28 17 photo 2024 06 24 00 32 12 2 photo 2024 06 24 00 32 12 3 photo 2024 06 24 00 32 12 photo 2024 06 24 00 35 53 2 photo 2024 06 24 00 35 53 3 photo 2024 06 24 00 35 53 photo 2024 06 24 01 13 19

ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជេីញចូលរួមក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលេីការបង្ការ ទប់ស្កាត់ និងលេីកកម្ពស់ការអប់រំ ដេីម្បីសហគមន៍គ្មានគ្រឿងញៀន”

រាជធានីភ្នំពេញ ៖ នារសៀលថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញចូលរួមក្នុងកម្មវិធីអបអរសាទរទិវាអន្តរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ២៦ មិថុនា ២០២៤ ក្រោមប្រធានបទ “រួមគ្នាវិនិយោគលេីការបង្ការ ទប់ស្កាត់ និងលេីកកម្ពស់ការអប់រំ ដេីម្បីសហគមន៍គ្មានគ្រឿងញៀន” ក្រោមអធិបតីភាព ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដោយមានការអញ្ជេីញចូលរួមពី តំណាងក្រសួងស្ថាប័នរដ្ឋ និងឯកជន អង្គការជាតិអន្តរជាតិ កងកម្លាំងប្រដាប់អាវុធ សិស្ស និស្សិត និងប្រជាពលរដ្ឋដែលអញ្ជេីញពីខណ្ឌនានានៃរាជធានីភ្នំពេញ៕

photo 2024 06 22 15 56 23 photo 2024 06 22 15 56 24 photo 2024 06 22 15 56 25 photo 2024 06 22 15 56 27 photo 2024 06 22 15 56 28

ឯកឧត្ដម អ៊ុឹង វណ្ណា អញ្ជើញទៅពិនិត្យស្រះទឹកនៅឃុំក្រាំងស្គារ ស្រុកទឹកផុស

ខេត្តកំពង់ឆ្នាំង ៖ នាព្រឹកថ្ងៃសៅរ៍ ១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្ដម អ៊ុឹង វណ្ណា អនុរដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជន បានអញ្ជើញទៅពិនិត្យការដាំស្មៅ និងជីកបង្គោលរបងលួសបន្លាការពារស្រះទឹកដែលមានទំហំ ៣០x៤០x៤ម៉ែត្រ នៅឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៏ជនបទ ។

ក្នុងឱកាសនោះ ឯកឧត្ដម បាននាំយកថវិការបស់ ឯកឧត្ដមរដ្ឋមន្រ្តី ជូនលោកមេឃុំដើម្បីដោះស្រាយថ្លៃសម្ភារៈ និងថ្លៃពលកម្មផងដែរ ៕

photo 2024 06 22 13 24 57 2 photo 2024 06 22 13 24 57 photo 2024 06 22 13 24 58 photo 2024 06 22 13 25 00 photo 2024 06 22 13 25 12 photo 2024 06 22 13 25 15

ឯកឧត្តម ជា ស្រ៊ុន អញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន និងស្តារឡើងវិញផ្លូវក្រាលល្បាយថ្មភ្នំចំនួន ២ គម្រោង

ខេត្តកំពង់ចាម និងខេត្តមណ្ឌលគិរី÷ ថ្ងៃសុក្រ-សៅរ៍ ១៥កើត-១រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម ជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកការដ្ឋានសាងសង់ស្ពាន និងស្តារឡើងវិញផ្លូវក្រាលល្បាយថ្មភ្នំចំនួន ២ គម្រោង÷

 

-គម្រោងទី១ សាងសង់ស្ពានបេតុង ប្រវែង ៣០ម ទទឹង ៨ម ស្ថិតនៅភូមិទួលសំបួរ ទៅឃុំអារក្សត្នោត ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។ ក្នុងពេលជាមួយគ្នានេះផងដែរ ឯកឧត្តម និងក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងផ្លូវនេះ ចំនួន ៩៣នាក់។

 

-គម្រោងទី២ ស្តារឡើងវិញផ្លូវក្រាលដីល្បាយថ្មភ្នំ ប្រវែង ១០ ០០០ម ទទឹង ៧ម កម្រាស់ ០,២ម និងសាងសង់លូមូល ចំនួន ៣កន្លែង មានទីតាំងស្ថិតនៅ ភូមិសេរីរដ្ឋ និងភូមិមានជ័យ ឃុំស្រែសង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី។ ក្នុងពេលជាមួយគ្នានេះផងដែរ ឯកឧត្តម និងក្រុមការងារ រួមជាមួយអាជ្ញាធរមូលដ្ឋាន បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងផ្លូវនេះ ចំនួន ៨០នាក់។

 

ឯកឧត្តមបានផ្តាំផ្ញើដល់អាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយដងផ្លូវនេះទាំងអស់ សុំការអធ្យាស្រ័យ និងយោគយល់ ក្នុងករណីមានការរំខានពេលវេលាធ្វើដំណើរ ឬចេញចូលលំនៅឋាន ក្នុងពេលសាងសង់។ ក្នុងពិធីសំណេះសំណាលនេះដែរ ឯកឧត្តមបាននាំយកអំណោយដ៏ថ្លៃថ្លា របស់ ឯកឧត្តមរដ្ឋមន្រ្តី ប្រគល់ជូនបងប្អូនប្រជាពលរដ្ឋសរុបចំនួន ១៧៣នាក់ ដោយក្នុង ១នាក់ ទទួលបានក្រមា ចំនួន ១ ផងដែរ។

photo 2024 06 21 09 28 00 photo 2024 06 21 09 28 37 2 photo 2024 06 21 09 28 37 photo 2024 06 21 09 28 38 photo 2024 06 21 09 28 40 photo 2024 06 21 20 12 41 photo 2024 06 22 15 44 47 photo 2024 06 22 15 44 48 2 photo 2024 06 22 15 44 48 photo 2024 06 22 15 44 49 photo 2024 06 22 15 44 50 photo 2024 06 22 15 44 51 photo 2024 06 22 15 44 52